បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?
គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាចម្បងគឺការបញ្ចេញព្រះសូរសៀង និងការសម្ដែងចេញនូវសេចក្ដីពិត មនុស្សជាច្រើននៅក្នុងពិភពសាសនាឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា សុទ្ធតែជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ជឿជាក់យ៉ាងអស់ពីចិត្ត ដោយទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ។ ប៉ុន្តែ ដោយសារតែពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនា ព្រមទាំងរដ្ឋាភិបាលបក្សកុម្មុយនីស្តចិនប្រឌិតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដើម្បីថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាថា ព្រះអង្គគ្រាន់តែជាមនុស្សធម្មតាម្នាក់ ហើយថាមិនអាចជាព្រះជាម្ចាស់ឡើយនោះ ទើបធ្វើឱ្យមនុស្សមួយចំនួនដែលគ្មានការវែកញែក ត្រូវគេបំភាន់។ ពួកគេមិនហ៊ានប្រាកដក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាបុត្រមនុស្សដែលយកកំណើតជាមនុស្សឡើយ។ ដូច្នេះ តើយើងអាចស្គាល់បុត្រមនុស្សដែលយកកំណើតជាមនុស្សយ៉ាងដូចម្ដេចទៅ? ដំបូង យើងទាំងអស់គ្នាទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ។ តើព្រះអម្ចាស់យេស៊ូវមិនមែនជាមនុស្សធម្មតាម្នាក់ទេឬ? មើលពីខាងក្រៅ ព្រះអម្ចាស់យេស៊ូវពិតជាមនុស្សធម្មតាម្នាក់មែន។ នៅពេលដែលព្រះអម្ចាស់យេស៊ូវលេចមក និងធ្វើកិច្ចការ ពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា សុទ្ធតែនិយាយថា ព្រះអម្ចាស់យេស៊ូវជាអ្នកស្រុកណាសារ៉ែត និងជាកូនជាងឈើ។ ហេតុនេះ ពួកគេមិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវថាជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទឡើយ ហើយពួកគេថែមទាំងបានបោះដែកគោលឆ្កាងព្រះអង្គលើឈើឆ្កាងទៀតផង។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងកំពុងធ្វើកិច្ចការ។ ទោះបីជាព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏ពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនានៅតែវិនិច្ឆ័យ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ ដោយនិយាយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាមនុស្សធម្មតាម្នាក់ ហើយមិនអាចជាព្រះជាម្ចាស់ឡើយ។ ពួកគេកំពុងតែធ្វើខុសដូចពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ី នៃសាសនាយូដាផងដែរ។ តាមពិតទៅ ជំនឿរបស់យើងលើព្រះដ៏មានគ្រប់ព្រះចេស្ដានៅថ្ងៃនេះ គឺផ្អែកលើសេចក្ដីពិតទាំងអស់ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ហើយវាក៏ផ្អែកលើទំនាយរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងព្រះគម្ពីរផងដែរ។ ព្រះអម្ចាស់យេស៊ូវបានទាយម្ដងហើយម្ដងទៀតថា ការយាងត្រឡប់មកវិញរបស់ព្រះអង្គ គឺ «ការយាងមករបស់បុត្រមនុស្ស» និង «ដំណើរយាងមករបស់បុត្រមនុស្ស»។ ជាឧទាហរណ៍ ព្រះអង្គមានព្រះបន្ទូលថា៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ» (ម៉ាថាយ ២៤:៣៧)។ ចុះតើ «បុត្រមនុស្សក៏នឹងយាងមក» សំដៅលើអ្វីទៅ? គឺសំដៅលើព្រះជាម្ចាស់យកកំណើតជាមនុស្ស ក្លាយជាមនុស្សធម្មតាម្នាក់ ដូចជាព្រះអម្ចាស់យេស៊ូវអ៊ីចឹងដែរ។ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថា នៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គនឹងលេចមកឱ្យមនុស្សឃើញ ក្នុងរូបភាពជាបុគ្គលដ៏ឆ្នើម ឬបុគ្គលអស្ចារ្យឡើយ។ ចុះតើអ្វីជាភាពខុសគ្នាដ៏ធំបំផុតរវាងបុត្រមនុស្សដែលមើលពីខាងក្រៅទៅជាមនុស្សធម្មតា និងមនុស្សដទៃទៀតនោះ? នោះគឺព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិត។ ទោះបីជាបុត្រមនុស្សមើលទៅធម្មតាពីខាងក្រៅ ហើយមានភាពជាមនុស្សធម្មតាដូចមនុស្សដទៃក៏ដោយ តែព្រះអង្គមានភាពជាព្រះជាម្ចាស់នៅខាងក្នុង ហើយព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិត។ ប៉ុន្តែ មនុស្សមានត្រឹមតែភាពជាមនុស្សរបស់ពួកគេប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតឡើយ។ មនុស្សជាតិមិនអាចសម្ដែងចេញនូវសេចក្ដីពិតបានទេ ហើយក៏គ្មានបុគ្គលឆ្នើម ឬបុគ្គលអស្ចារ្យណាម្នាក់អាចសម្ដែងចេញនូវសេចក្ដីពិតបានដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ បានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ច្រើនជាងសេចក្ដីពិតដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញកាលពីពេលនោះរាប់រយ រាប់ពាន់ដង។ ដោយបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅតាមបណ្ដាប្រទេសជុំវិញពិភពលោក បានស្គាល់ថានេះគឺជាសេចក្ដីពិត ហើយបានស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមករបស់ព្រះជាម្ចាស់ រួចពួកគេក៏នាំគ្នាដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និស្ស័យពុករលួយរបស់ពួកគេទទួលបានការបន្សុទ្ធ ហើយព្រះជាម្ចាស់ក៏បានធ្វើឱ្យពួកគេក្លាយជាអ្នកឈ្នះ។ បុត្រមនុស្សដ៏ធម្មតាអង្គនេះអាចសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ធ្វើកិច្ចការដ៏អស្ចារ្យ យកឈ្នះ ព្រមទាំងសង្គ្រោះមនុស្សជាច្រើនយ៉ាងនេះ ការណ៍នេះគ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ មើលពីខាងក្រៅ ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាមនុស្សធម្មតាម្នាក់មែន ប៉ុន្តែ ពេលដែលអ្នកអានសេចក្ដីពិតទាំងអស់ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញរួចហើយនោះ អ្នកនឹងលែងនិយាយថា ព្រះអង្គគឺជាមនុស្សធម្មតាម្នាក់ទៀតហើយ។ អ្នកនឹងនិយាយថា «ដូចជាព្រះអម្ចាស់យេស៊ូវដែរ ព្រះអង្គមានទាំងភាពជាមនុស្ស និងភាពជាព្រះជាម្ចាស់។ ព្រះអង្គពិតជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្សមែន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ដែលការណ៍នេះអស្ចារ្យជាងទីសម្គាល់ ឬអព្ភូតហេតុណាមួយទៅទៀត។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនសណ្ឋិតនៅក្នុងព្រះអង្គទេនោះ ព្រះអង្គដាច់ខាតមិនអាចសម្ដែងចេញនូវសេចក្ដីពិតដ៏ច្រើនបែបនេះបានឡើយ។ ហេតុនេះ យើងមិនអាចជឿពួកគ្រូគង្វាល និងចាស់ទុំនៃពិភពសាសនាទេ ពេលដែលពួកគេនិយាយថា 'ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាមនុស្សធម្មតាម្នាក់' នោះឡើយ!» ប្រសិនបើបុត្រមនុស្សអង្គនេះមិនអាចសម្ដែងចេញនូវសេចក្ដីពិតបានទេ ការណ៍ដែលអ្នកនិយាយថា ព្រះអង្គជាមនុស្សធម្មតាម្នាក់ គឺមិនខុសឡើយ។ ប៉ុន្តែ ព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ ហើយព្រះអង្គកំពុងធ្វើកិច្ចការជំនុំជម្រះមួយដំណាក់កាល ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ប្រសិនបើអ្នកនៅតែហ៊ាននិយាយថា ព្រះអង្គគ្រាន់តែជាមនុស្សធម្មតាម្នាក់នោះ នោះអ្នកកំពុងតែប្រមាថព្រះជាម្ចាស់ហើយ។ គឺដូចកាលពីពីរពាន់ឆ្នាំមុន ដែលព្រះអម្ចាស់យេស៊ូវបានយកកំណើតជាមនុស្ស លេចមក និងធ្វើកិច្ចការអញ្ចឹងដែរ។ មុនពេលព្រះអង្គចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះអង្គជាផ្លូវការ វាជារឿងធម្មតាទេ ប្រសិនបើអ្នកនិយាយថា ព្រះអង្គគឺជាមនុស្សធម្មតាម្នាក់នោះ ពីព្រោះមនុស្សមិនអាចសម្គាល់ព្រះជាម្ចាស់ ដោយគ្រាន់តែមើលពីខាងក្រៅឡើយ។ ប៉ុន្តែ ក្រោយពេលដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ហើយត្រូវបានបោះដែកគោលឆ្កាងលើឈើឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងមូលរួចមក មនុស្សពីរពាន់លាននាក់ជុំវិញពិភពលោកហៅព្រះអង្គថាជាព្រះអង្គសង្គ្រោះយេស៊ូវ ដើរតាម និងជឿលើព្រះអង្គ។ តើអ្នកនៅតែហ៊ាននិយាយថា ព្រះអង្គគឺជាមនុស្សធម្មតាម្នាក់ឬទេ? ប្រសិនបើអ្នកនៅតែនិយាយថា ព្រះអង្គជាមនុស្សធម្មតា នោះអ្នកគឺជាអ្នកដែលប្រមាថព្រះជាម្ចាស់ហើយ។ ដូច្នេះ តើយើងត្រូវផ្អែកលើមូលដ្ឋានអ្វីពិតប្រាកដ ដើម្បីវែកញែក ថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬជាមនុស្សធម្មតានោះ? មូលដ្ឋាននោះ គឺសារជាតិរបស់ព្រះអង្គ ពោលគឺព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គ។ ការណ៍ដែលព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិតដ៏ច្រើនបែបនេះ បញ្ជាក់ថាព្រះអង្គមានសារជាតិជាព្រះជាម្ចាស់ ហើយយ៉ាងហោចណាស់ក៏មានព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតនៅក្នុងព្រះអង្គដែរ។ ទោះបីជាអ្នកមិនអាចមើលឃើញសារជាតិជាព្រះរបស់ព្រះអង្គពីខាងក្រៅក៏ដោយ ប៉ុន្តែ ការដែលព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើននេះ គឺជាភស្តុតាងដ៏ល្អបំផុតហើយ។ ហេតុនេះ អ្នកអាចកំណត់បានយ៉ាងប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាមនុស្សធម្មតាម្នាក់ ឬជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាចម្បងដោយមើលទៅលើការពិតដែលថា ព្រះអង្គបានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន និងកំពុងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជា ព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សព្វថ្ងៃនេះ សម្រាប់អ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយដេញតាមសេចក្ដីពិត ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយក៏ដោយ ពួកគេសុទ្ធតែបានយល់ពីសេចក្ដីពិតជាច្រើន អាចស្គាល់ខ្លួនឯង និងអនុវត្តសេចក្ដីពិត ព្រមទាំងមានទីបន្ទាល់តាមរយៈបទពិសោធខ្លះៗ អំពីការបោះបង់ចោលនូវនិស្ស័យពុករលួយរបស់ពួកគេផងដែរ។ ពួកគេទាំងអស់គ្នាមានអារម្មណ៍ថាសំណាងណាស់ដែលបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា បានយល់ពីសេចក្ដីពិតយ៉ាងច្រើន និងបានដើរលើផ្លូវដ៏ត្រឹមត្រូវនៃជីវិត ព្រមទាំងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ នេះគឺជាពរជ័យដែលព្រះជាម្ចាស់ប្រទានដល់ពួកគេហើយ! រីឯអ្នកដែលមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ គឺមានតែធ្លាក់ទៅក្នុងភយន្តរាយ ទាំងទ្រហោយំ និងសង្កៀតធ្មេញប៉ុណ្ណោះ។ នេះហើយជាលទ្ធផលសម្រាប់អ្នកដែលមិនទទួលយកបុត្រមនុស្សដែលសម្ដែងចេញនូវសេចក្ដីពិត ហើយមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់បាន។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...
ចាប់តាំងពីព្រះអម្ចាស់យេស៊ូវដែលបានយកកំណើតជាមនុស្ស ធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណ អស់រយៈពេល ២ ០០០ ឆ្នាំ...
យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...