តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

24-11-2021

តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអង្គសង្គ្រោះ សម្ដែងសេចក្ដីពិតនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក មានមនុស្សជាច្រើនបានស្វែងរក និងស៊ើបសួររកផ្លូវពិត ហើយបន្ទាប់មកបានទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ។ ពួកគេបានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដាអស្ចារ្យយ៉ាងណា ថាព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត និងបានបញ្ជាក់ថា នេះគឺជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលគ្មានមនុស្សធម្មតាណាម្នាក់អាចពោលពាក្យទាំងអស់នេះបានឡើយ។ នៅពេលបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់រួច ពួកគេបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបានចូលរួមទទួលទានអាហាររៀបវិវាហមង្គលនៃកូនចៀម។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហូប ផឹក ហើយរីករាយនឹងព្រះបន្ទូលព្រះជាម្ចាស់រាល់ថ្ងៃ ធ្វើឱ្យដួងចិត្តពួកគេកាន់តែភ្លឺច្បាស់។ ពួកគេមិនត្រឹមតែពេញចិត្តនឹងវត្តមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេថែមទាំងទទួលបានការបំភ្លឺពីព្រះបន្ទូលរបស់ទ្រង់ថែមទៀតផង ដោយបានរៀនសូត្រយ៉ាងច្រើនពីសេចក្ដីពិត និងបានយល់ពីរឿងរ៉ាវជាច្រើន។ ពួកគេក៏បានរៀនសូត្រយ៉ាងច្រើនពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគម្ពីរ ដែលនេះគឺជាសេចក្ដីរីករាយយ៉ាងក្រៃលែង។ ពួកគេពេញប្រៀបទៅដោយសេចក្ដីជំនឿ ហើយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ គឺជ្រាលជ្រៅខ្លាំងណាស់។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើន គ្មានការភ័យខ្លាចក្នុងការប្រឈមនឹងការកៀបសង្កត់ ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីបក្សកុម្មុយនីស្តចិនឡើយ។ ពួកគេចាកចោលគ្រួសារ និងចំណងខាងលោកិយ ដោយភ្ជាប់ទៅនឹងភារកិច្ចក្នុងការផ្សាយដំណឹងល្អដើម្បីជាស្មបន្ទាល់ដល់ព្រះជាម្ចាស់។ ពួកគេរងទុកពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅពីបក្សកុម្មុយនីស្តចិន ប៉ុន្តែនៅតែបន្តដើរតាមព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ដោយក្លាហាន និងមិនរុញរា។ ពួកគេមិនដែលត្រូវនរណាយកឈ្នះ ហើយច្បាស់ណាស់ ពួកគេមិនដែលត្រូវបានគេកម្ចាត់ចោលដែរ។ ពួកគេបានធ្វើបន្ទាល់យ៉ាងកងរំពងថ្វាយព្រះជាម្ចាស់។ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពេលនេះ បានផ្សាយទៅគ្រប់ប្រទេសនៅលើផែនដី ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កើតឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននោះ។ មនុស្សកាន់តែច្រើនឡើងៗបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកំពុងបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចំនួនអ្នកដែលពិនិត្យសួរឱ្យដឹងពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅលើអនឡាញ កំពុងមានការកើនឡើង។ ចំណុចនេះពិតជាបានសម្រេចនូវសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុងមែន៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ ដូចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថ្លែងថា៖ «ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវផ្ចាញ់ដោយព្រះសូរសៀងរបស់ខ្ញុំ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ 'ភ្នំដើមអូលីវ' ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រៀបដូចជាពន្លឺដ៏អស្ចារ្យ ដែលបានចាំងចែងពីទិសខាងកើត សាយភាយទៅទិសខាងលិច។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីប្រទេសនីមួយៗបានផ្សាយដំណឹងល្អនេះ ធ្វើបន្ទាល់ថ្វាយទ្រង់ និងសរសើរតម្កើងព្រះជាម្ចាស់ដោយអរសប្បាយ ដ្បិតបានយកឈ្នះលើសាតាំង និងទទួលបានសិរីល្អគ្រប់បែបយ៉ាង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ បានលេចមក និងបានចាប់ផ្ដើមបំពេញកិច្ចការនៅមុនគ្រោះមហន្តរាយ ហើយទ្រង់បានបង្កើតក្រុមអ្នកមានជ័យជម្នះឡើង។ ដំណឹងល្អអំពីនគរព្រះរបស់ទ្រង់ បានផ្សាយទៅគ្រប់ជាតិសាសន៍ ហើយគ្រោះមហន្តរាយនានាបានកើតមានទៅតាមនោះដែរ។ យើងអាចមើលឃើញថា កិច្ចការនៃការជំនុំជម្រះដែលបានចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ គឺមានផលផ្លែល្អអស្ចារ្យរួចទៅហើយ ហើយបន្ទាប់ពីនោះទៅ ព្រះជាម្ចាស់បានប្រើគ្រោះមហន្តរាយគ្រប់ប្រភេទដើម្បីជំនុំជម្រះ និងវាយផ្ចាលលោកិយនេះ។ គ្រោះមហន្តរាយទាំងនេះ ជួយផ្សាយដំណឹងល្អអំពីនគរព្រះបន្ថែមទៀត ដើម្បីសង្រ្គោះមនុស្សពីអំពើបាប និងអំពីកម្លាំងរបស់សាតាំងឱ្យបានកាន់តែច្រើន។ ទិដ្ឋភាពមួយទៀតនៃចំណុចនេះគឺថា ព្រះជាម្ចាស់ប្រើគ្រោះមហន្តរាយដើម្បីវាយផ្ចាល និងបញ្ចប់នូវយុគសម័យអាក្រក់ និងខ្មៅងងឹតនេះ ដើម្បីកម្ចាត់កម្លាំងអាក្រក់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឱ្យអស់។ នេះគឺជាផលផ្លែនៃកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយដែលនឹងត្រូវជួបប្រទះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ បានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន បានបំពេញកិច្ចការដ៏អស្ចារ្យ ហើយទ្រង់បានធ្វើឱ្យលោកិយនេះរញ្ជួយ។ តែមនុស្សជាច្រើនក្នុងពិភពសាសនាជាច្រើន នៅតែត្រូវនាគក្រហមដ៏ធំ ជាបក្សកុម្មុយនីស្តចិន ធ្វើឱ្យវង្វេងដដែល ហើយនៅតែត្រូវចង់ជាប់ដោយកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងសាសនាដដែល។ ពួកគេប្រកាន់ខ្ជាប់នឹងគំនឹងដែលថា ព្រះអម្ចាស់គួរតែយាងចុះមកវិញលើពពកក្នុងទម្រង់ជាព្រះវិញ្ញាណ ថាទ្រង់មិនអាចយាងត្រឡប់មកជាសាច់ឈាម ជាបុត្រមនុស្សបានទេ។ ហេតុនេះហើយ ពួកគេច្បាស់ថា ព្រះណាមួយដែលពុំយាងមកលើពពក គឺជាព្រះក្លែងក្លាយ ថាបន្ទាល់ណាដែលថាទ្រង់គឺជាបុត្រមនុស្ស គឺជាបន្ទាល់ក្លែងក្លាយ ថានោះគឺគ្រាន់តែជាសេចក្ដីជំនឿនៅក្នុងខ្លួនមនុស្សតែប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែមិនអាចស្វែងរក និងស៊ើបសួរឱ្យដឹងពីព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទៅកាន់ពួកជំនុំ ឬស្វែងរក និងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែពួកគេថែមទាំងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទនៅខាងសាសនាទៀត ដោយវិនិច្ឆ័យ ថ្កោលទោស និងប្រមាថដល់ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាម្ដងហើយម្ដងទៀតថែមទៀតផង។ ហេតុនេះហើយបានជាពួកគេនៅតែមិនទាន់បានទទួលស្វាគមន៍ព្រះអម្ចាស់ដដែល ប៉ុន្តែបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយទួញយំ និងសង្កៀតធ្មេញរបស់ពួកគេផង ហើយគ្មាននរណាម្នាក់ដឹងថាតើពួកគេនឹងត្រូវស្លាប់ឬរស់នោះទេ។ មនុស្សជាច្រើនមានសំណួរមួយ។ ព្រះអម្ចាស់យេស៊ូវដែលបានលេចមកក្នុងទម្រង់ជាព្រះវិញ្ញាណអស់ពេលសែសិបថ្ងៃក្រោយទ្រង់មានព្រះជន្មរស់ឡើង ដូច្នេះ ទ្រង់គួរតែយាងត្រឡប់មកវិញក្នុងទម្រង់ជាព្រះវិញ្ញាណដែរ។ តើហេតុអ្វីបានជាព្រះដ៏មានគ្រប់ព្រះចេស្ដាមិនលេចមកជាព្រះវិញ្ញាណ តែជាបុត្រមនុស្សដែលយកកំណើតជាមនុស្សទៅវិញ? មានមនុស្សជាច្រើនសួរសំណួរនេះ ហើយមានមនុស្សជាច្រើននឹងមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយសារទ្រង់គឺជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណនេះ។ ពិតជាគួរឲ្យខ្មាសអៀនណាស់! ពួកគេកំពុងបាត់បង់ឱកាសតែមួយគត់របស់ពួកគេក្នុងការទទួលបានសេចក្ដីសង្រ្គោះ ដែលពួកគេនឹងសោកស្ដាយជារៀងរហូត។ បន្ទាប់មកទៀត ខ្ញុំនឹងចែករំលែកការប្រកបគ្នាខ្លះៗដើម្បីឆ្លើយតបនឹងសំណួរ ថាតើហេតុអ្វីបានជាព្រះជាម្ចាស់លេចមកជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណ នៅគ្រាចុងក្រោយ។

ដំបូង ចំពោះថាតើព្រះអម្ចាស់លេចមក និងបំពេញកិច្ចការ នៅគ្រាចុងក្រោយដោយបែបណានោះ យើងអាចបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវ យាងត្រឡប់មកលោកិយវិញជាសាច់ឈាម ជាបុត្រមនុស្សនៅគ្រាចុងក្រោយ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ សេចក្ដីនេះ គឺផ្អែកលើសេចក្ដីទំនាយជាច្រើនចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវដោយផ្ទាល់ មិនមែនជាសេចក្ដីដែលកំណត់ដោយមនុស្សណាម្នាក់ឡើយ។ ថាតើព្រះអម្ចាស់ពិតជាយាងត្រឡប់មកវិញជាព្រះវិញ្ញាណ ឬយកកំណើតជាបុត្រមនុស្សឬអត់នោះ គឺព្រះជាម្ចាស់បានតម្រូវទុកជាយូរណាស់មកហើយ ហើយគ្មានជម្រើសរបស់មនុស្សនៅក្នុងសេចក្ដីតម្រូវទុកនោះទេ។ ក្នុងនាមជាមនុស្ស អ្វីដែលយើងអាចធ្វើបានគឺចុះចូល មិនមែនកំណត់អ្វីៗផ្អែកតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់យើងនោះទេ។ តាមពិត បើទោះបីជាលក្ខណៈនៃការលេចមករបស់ព្រះជាម្ចាស់ដែលបានតម្រូវទុកមកនោះ ពុំត្រូវនឹងសញ្ញាណរបស់មនុស្សក្ដី ក៏វាល្អបំផុត និងមានអត្ថន័យ និងអត្ថប្រយោជន៍បំផុតសម្រាប់សេចក្ដីសង្គ្រោះរបស់យើងដែរ។ វាមិនអាចខុសឆ្គងបាននោះទេ។ យើងមិនអាចដោះស្រាយវាទៅតាមអ្វីដែលយើងស្រមៃនោះទេ។ យើងត្រូវធ្វើជាស្រីព្រហ្មចារីមានគំនិត មិនមែនជាស្រីព្រហ្មចារីល្ងង់នោះទេ។ នោះគឺជាផ្លូវតែមួយគត់ដើម្បីទទួលស្វាគមន៍ការលេចមករបស់ព្រះអម្ចាស់។ មនុស្សអាចទទូចចង់ធ្វើតាមការកំណត់ផ្ទាល់ខ្លួនរបស់ពួកគេ ដោយបដិសេធមិនទទួលយកអ្វីផ្សេងក្រៅពីព្រះអម្ចាស់ដែលយាងមកលើពពក ដោយបដិសេធបុត្រមនុស្សដែលយកកំណត់ជាមនុស្ស។ តើអាកប្បកិរិយាបែបនេះមានផលលំបាកអ្វីខ្លះ? ច្បាស់ណាស់ថា ពួកគេនឹងត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយ និងត្រូវដាក់ទោស ដែលនាំមកនូវការវិនាសដល់ខ្លួនពួកគេ។ បើយើងគឺជាស្រីព្រហ្មចារីមានគំនិត យើងគួរតែធ្វើតាមអ្វីដែលព្រះអម្ចាស់តម្រូវ ដោយស្វែងរក និងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់ ដោយអរសប្បាយនឹងទទួលយក និងចុះចូលនឹងទ្រង់ មិនថាទ្រង់មានលក្ខណៈបែបណានោះទេ ដោយមិនព្យាយាមជ្រើសរើសដើម្បីខ្លួនយើងឡើយ។ បើពុំដូច្នោះទេ យើងនឹងក្លាយជាស្រីព្រហ្មចារីល្ងង់ ដោយធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ទួញយំ និងសង្កៀតធ្មេញផង។ ដូច្នេះ តើមានអ្វីកើតឡើងនៅគ្រាចុងក្រោយ? តើព្រះជាម្ចាស់យាងត្រឡប់មកវិញក្នុងទម្រង់ជាព្រះវិញ្ញាណ ឬជាបុត្រមនុស្ស? ដំបូង យើងនាំគ្នាជជែកមើលថាតើការប្រាស្រ័យទាក់ទងជាមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្រួលជាង ឬជាមួយបុត្រមនុស្សស្រួលជាង។ តើការដែលទ្រង់ថ្លែងព្រះបន្ទូលមកកាន់យើងតាមព្រះវិញ្ញាណងាយស្រួលជាង ឬតាមសាច់ឈាមងាយស្រួលជាង? មនុស្សជាច្រើននឹងឆ្លើយ ថាការប្រាស្រ័យទាក់ទងជាមួយបុត្រមនុស្សងាយស្រួលជាង ចំពោះករណីទាំងពីរនោះ។ ពិតជាត្រឹមត្រូវមែនហើយ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមនៅពេលទ្រង់លេចមក និងបំពេញកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះអម្ចាស់យេស៊ូវគឺជាបុត្រមនុស្ស។ ទ្រង់រស់នៅក្នុងចំណោមមនុស្សជាតិ ហូប ផឹក និងរស់នៅជាមួយយើង។ មនុស្សជាច្រើនបានដើរតាមព្រះអម្ចាស់ ដោយប្រកបគ្នា និយាយ និងប្រាស្រ័យទាក់ទងជាមួយទ្រង់។ វាពិតជាងាយស្រួល និងមានសេរីភាពទាំងស្រុង ដោយគ្មានការដាក់កំហិត ឬការកំណត់អ្វីឡើយ។ ពួកគេសុទ្ធតែបានឃើញពីភាពគួរឱ្យស្រឡាញ់របស់ព្រះអម្ចាស់យេស៊ូវ។ ដោយមានការស្រោចស្រព ការផ្គត់ផ្គង់ និងការទំនុកបម្រុងពីព្រះអម្ចាស់ មនុស្សអាចរៀនសូត្រពីសេចក្ដីពិតបានជាច្រើន។ បន្ទាប់ពីព្រះអម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតជាច្រើនរួចមក ទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ដោយក្លាយជាតង្វាយលោះបាបរបស់មនុស្សជាតិ។ មនុស្សរាល់គ្នា អាចត្រូវបានអត់ទោសបាបរបស់ពួកគេដោយគ្រាន់តែទទួលយកព្រះអម្ចាស់យេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេ ដោយលន់តួនិងប្រែចិត្តចំពោះទ្រង់។ បន្ទាប់មក ពួកគេអាចទទួលបានសេចក្ដីស្ងប់ និងសេចក្ដីអរសប្បាយដោយបានអត់ទោសបាបរបស់ពួកគេ និងត្រូវបានព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេ។ បន្ទាប់ពីព្រះអម្ចាស់ត្រូវបានគេឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ ហើយបន្ទាប់យក ទ្រង់បានយាងឡើងទៅស្ថានសួគ៌ មនុស្សកាន់តែច្រើនឡើងៗបានចាប់ផ្ដើមផ្សាយដំណឹងល្អរបស់ទ្រង់ ដោយធ្វើបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះ ជាការលេចមករបស់ព្រះជាម្ចាស់។ ដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវបានផ្សាយទៅដល់គ្រប់ប្រទេសនៅក្នុងលោកិយនេះជាយូរមកហើយ។ ចំណុចនេះបញ្ជាក់ ថា ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាមជាបុត្រមនុស្សដើម្បីប្រោសលោះ និងសង្គ្រោះមនុស្សជាតិ គឺមានប្រសិទ្ធភាពបំផុត។ មនុស្សមិនអាចមើលឃើញឬប៉ះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានទេ។ ពួកគេមិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់ដោយបែបនោះបានទេ។ យើងមិនអាចប្រាស្រ័យទាក់ទងជាមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានទេ។ នៅពេលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានព្រះបន្ទូល គ្រប់គ្នាសុទ្ធតែភ័យញាប់ញ័រ។ តើយើងអាចប្រាស្រ័យទាក់ទងដោយបែបនេះយ៉ាងម៉េចបានទៅ? បន្ថែមលើនេះ គ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានគេឆ្កាងកើតនោះទេ។ តើរបស់ដែលមនុស្សមិនអាចមើលឃើញឬប៉ះបាន អាចត្រូវបានគេឆ្កាងយ៉ាងម៉េចកើតទៅ មែនទេ? ចំណុចនេះបង្ហាញយើងថា ការដែលព្រះជាម្ចាស់បំពេញកិច្ចការជាបុត្រមនុស្ស គឺល្អបំផុត។ ព្រះជាម្ចាស់ត្រូវបានគេផ្ដល់សិរីរុងរឿងនៅពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងការប្រោសលោះមនុស្សជាតិ។ ចំណុចនេះគឺច្បាស់លាស់ឱ្យអ្នករាល់គ្នាបានឃើញហើយ។ យើងអាចដឹងច្បាស់បានពីការពិតនៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ថា កិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ មិនថាវាជាកិច្ចការនៃការប្រោសលោះ ឬកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយនោះទេ ការដែលយកកំណើតជាបុត្រមនុស្ស គឺស័ក្តិសមបំផុត។ ការធ្វើបែបនោះនឹងផ្តល់លទ្ធផលល្អបំផុត។ បន្ថែមលើនេះ ព្រះជាម្ចាស់ដែលយកកំណើតជាបុត្រមនុស្សនៅគ្រាចុងក្រោយ គឺសម្រេចសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុង៖ «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» និង «បុត្រមនុស្សយាងមកនៅថ្ងៃកំណត់របស់ទ្រង់»។ អ្នកណាដែលចេះព្រះគម្ពីរជ្រៅជ្រះ អាចមើលឃើញថា ព្រះបន្ទូលរបស់ព្រះអម្ចាស់បានសម្រេចហើយ។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សជាច្រើនប្រកាន់ខ្ជាប់តាមសញ្ញាណនានាជុំវិញរឿងរ៉ាវនៃការលេចមក និងកិច្ចការរបស់បុត្រមនុស្សទៀត? តើហេតុអ្វីបានជាមានមនុស្សជាច្រើននៅតែទទូចថា ព្រះអម្ចាស់នឹងយាងចុះមកលើពពកក្នុងទម្រង់ជាព្រះវិញ្ញាណទៀត? ពួកគេពិតជាល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ ព្រះជាម្ចាស់លេចមក និងការបំពេញកិច្ចការជាបុត្រមនុស្ស ដោយបន្ទាបខ្លួន និងលាក់បាំង មិនមែនត្រឹមតែដោយសារវាមានប្រសិទ្ធភាពបំផុតនោះទេ ប៉ុន្តែក៏ដើម្បីឱ្យយើងអាចមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ និងឃើញថាការបន្ទាបខ្លួន និងការលាក់បាំងរបស់ទ្រង់គួរឱ្យស្រឡាញ់ប៉ុនណាផងដែរ។ ព្រះជាម្ចាស់ជួបជាមួយមនុស្សជាតិដោយផ្ទាល់ក្នុងនាមជាបុត្រមនុស្ស ជួបមុខគ្នាផ្ទាល់ ដោយហូប ផឹក និងរស់នៅជាមួយយើង ដោយសម្ដែងចេញនូវសេចក្ដីពិត ដើម្បីស្រោចស្រព ឃ្វាល និងសង្គ្រោះពួកយើង។ នេះគឺជាសេចក្ដីស្រឡាញ់ដ៏ធំមហិមារបស់ព្រះជាម្ចាស់។ តើហេតុអ្វីបានជាមនុស្សមិនអាចមើលឃើញពីចំណុចនេះ? ដូចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថ្លែងថា៖ «កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ... មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងអាក្រក់របស់គេ» («មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺច្បាស់លាស់ខ្លាំងណាស់។ មានតែការត្រលប់ជាសាច់ឈាមសម្រាប់កិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយទេ ដែលព្រះជាម្ចាស់អាចបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិបានទាំងស្រុង និងដឹកនាំពួកយើងទៅកាន់វាសនាដ៏ស្រស់បំព្រងបាន។ យើងបានឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាដោយផ្ទាល់ភ្នែកនៅក្នុងចំណោមពួកយើង ដោយរស់នៅជាមួយពួកយើង តែងតែមានពេលប្រកបគ្នាអំពីសេចក្ដីពិត និងដោះស្រាយបញ្ហាជាក់ស្ដែង។ ទ្រង់អង្កេតមើលពីសេចក្ដីពុករលួយរបស់មនុស្សជាតិ ដោយកត់ត្រាព្រះបន្ទូលរបស់ទ្រង់ និងប្រទានសេចក្ដីពិតមកដល់យើង។ យើងអរសប្បាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយវិញ្ញាណរបស់យើងត្រូវបានដោះលែងឱ្យមានសេរីភាព។ នៅពេលព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកយើង ពួកយើងអាចសួរសំណួរទ្រង់បាន ទ្រង់ឆ្លើយសំណួរយ៉ាងអត់ធ្មត់។ ព្រះដ៏មានគ្រប់ព្រះចេស្ដារស់នៅក្នុងចំណោមមនុស្សជាតិ ថ្លែងព្រះបន្ទូល និងប្រកបគ្នាជាមួយពួកយើង។ សម្ដីគ្រប់ម៉ាត់របស់យើង កាយវិការគ្រប់យ៉ាងរបស់យើង ហើយសូម្បីតែគំនិតគ្រប់បែបយ៉ាងរបស់យើង គឺសុទ្ធតែច្បាស់ដូចថ្ងៃសម្រាប់ព្រះជាម្ចាស់ គឺឃើញនឹងព្រះនេត្ររបស់ទ្រង់ផ្ទាល់តែម្ដង។ ទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិតបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយនាំឱ្យពួកយើងបានឃើញពីនិស្ស័យជាសាតាំងរបស់យើង និងសញ្ញាណ និងការស្រមើស្រមៃរបស់យើងអំពីទ្រង់ ដោយកែតម្រូវកំហុសឆ្គងក្នុងសេចក្ដីជំនឿរបស់យើង និងទស្សនៈនៃការស្វែងរកដែលពុំត្រឹមត្រូវ។ នេះហើយគឺជាលក្ខណៈដែលព្រះជាម្ចាស់ខាងសាច់ឈាមស្រោចស្រព និងឃ្វាលពួកយើងដោយផ្ទាល់ ដោយបង្រៀន និងទំនុកបម្រុងពួកយើង ដោយជួបមុខគ្នាផ្ទាល់។ វាគឺជាបទពិសោធន៍ដ៏អស្ចារ្យ និងគួរឱ្យរំភើបណាស់សម្រាប់ពួកយើង។ ព្រះជាម្ចាស់ពិតជាគួរឱ្យស្រឡាញ់ និងអាចចូលទៅជិតបាន។ យើងមើលឃើញពីទិដ្ឋភាពដ៏គួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ច្រើនរាប់មិនអស់ ហើយយើងស្រឡាញ់ទ្រង់អស់ពីដួងចិត្តរបស់យើង។ ព្រះគ្រីស្ទសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ហើយកំពុងបំពេញកិច្ចការដ៏អស្ចារ្យបែបនោះ ប៉ុន្តែទ្រង់បន្ទាបខ្លួន និងលាក់បាំងណាស់ មិនដែលអួតអាង ឬសម្ងែងថាខ្លួនទ្រង់ជាព្រះជាម្ចាស់ឡើយ។ ទ្រង់សាមញ្ញណាស់ ហើយការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយយើងមានភាបកក់ក្ដៅ មិនដែលបង្ខំនរណាម្នាក់ឱ្យស្ដាប់ទ្រង់នោះទេ។ ព្រះគ្រីស្ទពុំមានភាពក្រអឺតក្រទមឬភាពព្រហើនកោងកាចបន្តិចសោះឡើយ។ ព្រះបន្ទូលរបស់ព្រះគ្រីស្ទ អាចជឿទុកចិត្តបាន គ្មានការកុហក ពុតត្បុត និងកលល្បិចអ្វីទេ។ ទ្រង់ចាត់ទុកយើងដូចជាសមាជិកគ្រួសារ ដោយមានបន្ទូលជជែកលេងជាមួយយើងដោយស្មោះត្រង់។ វាពិតជាកក់ក្ដៅចិត្តណាស់ សម្រាប់យើង។ យើងអាចឃើញថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទគ្មានសេចក្ដីពុករលួយនោះទេ។ ទ្រង់មានភាពជាមនុស្សធម្មតា គឺភាពជាមនុស្សដែលព្រះទ័យល្អនិងបរិសុទ្ធ។ ព្រះគ្រីស្ទអាចសម្ដែងចេញនូវសេចក្ដីពិតបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីប្រៀនប្រដៅ ទំនុកបម្រុង និងណែនាំពួកយើង។ យើងកាន់តែច្បាស់ថែមទៀតថា ព្រះគ្រីស្ទមិនគ្រាន់តែមានភាពជាមនុស្សធម្មតានោះទេ ប៉ុន្តែក៏មានសារជាតិជាព្រះដែរ។ ទ្រង់ពិតជាការលេចមករបស់ព្រះជាម្ចាស់ ជាព្រះដ៏ជាក់ស្ដែងនៅខាងសាច់ឈាមប្រាកដមែន។ ការដើរតាមព្រះគ្រីស្ទមកទល់ពេលនេះ យើងដឹងថា ព្រះគ្រីស្ទ គឺជាសេចក្តីពិត ជាផ្លូវ ហើយជាជីវិត។ ក្រៅពីព្រះគ្រីស្ទ គ្មានមនុស្សល្បីឈ្មោះ ឬមនុស្សអស្ចារ្យណាដែលអាចសម្ដែងចេញនូវសេចក្ដីពិត និងសង្គ្រោះមនុស្សជាតិបាននោះទេ។ ក្នុងទម្រង់ដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស យើងឃើញយ៉ាងច្រើនពីកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ យើងឃើញពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទ ហើយយើងឃើញថានិស្ស័យរបស់ព្រះជាម្ចាស់គឺបរិសុទ្ធនិងសុចរិត។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់បន្ទាបខ្លួននិងលាក់បាំងយ៉ាងណា និងឃើញថា ទ្រង់គឺមានព្រះទ័យសប្បុរសនិងផូរផង់។ ចំណុចនេះនាំយើងចូលគៀកព្រះជាម្ចាស់ ដោយចុះចូលនឹងទ្រង់ និងស្រឡាញ់ទ្រង់។ កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមដើម្បីសង្គ្រោះមនុស្សជាតិ គឺមានអត្ថន័យណាស់។ វាមិនគ្រាន់តែភ្ជាប់គម្លាតរវាងព្រះជាម្ចាស់និងមនុស្សទេ ប៉ុន្តែវាក៏អនុញ្ញាតឱ្យយើងទទួលបានចំណេះដឹងជាក់ស្ដែងនិងការយល់ដឹងពីព្រះជាម្ចាស់ផងដែរ។ គឺតាមរយៈកិច្ចការពិតប្រាកដរបស់ព្រះជាម្ចាស់នេះហើយ ដែលចុងក្រោយ យើងបានយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាព ដោយលែងទទួលឥទ្ធិពលពីនិស្ស័យពុករលួយជាច្រើន ដូចជាភាពក្រអឺតក្រទមនិងការបញ្ឆោតទៀត។ យើងរស់នៅក្នុងលក្ខណៈជាមនុស្សនិងទទួលបានព្រះគុណនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ តាមរយៈកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ យើងមានអារម្មណ៍ដក់ជាប់យ៉ាងជ្រៅ ថាកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម ជាក់ស្ដែង និងពិតប្រាកដដល់ម្ល៉េះ! ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្ស យើងនឹងដែលអាចទទួលបានការស្រោចស្រពនិងការទ្រទ្រង់ដ៏រឹងមាំពីព្រះជាម្ចាស់ឡើយ កាន់តែមិនអាចយល់និងទទួលបានសេចក្ដីពិត លុបបំបាត់អំពើបាប និងត្រូវបានព្រះជាម្ចាស់សង្រ្គោះដោយពេញលេញនោះទេ។ សេចក្ដីនោះគឺអាចសម្រេចទៅបានតែដោយព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅខាងសាច់ឈាមប៉ុណ្ណោះ។

ដូច្នេះពេលនេះ មនុស្សគ្រប់គ្នាគួរមើលឃើញយ៉ាងច្បាស់ ថាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយដោយសម្ដែងចេញនូវសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ ទាំងស្រុងដើម្បីតែការបន្សុទ្ធ និងការសង្គ្រោះមនុស្សជាតិ។ បើព្រះជាម្ចាស់ត្រូវលេចមកនិងបំពេញកិច្ចការក្នុងទម្រង់ជាព្រះព្រះវិញ្ញាណ នោះយើងដែលជាមនុស្សពុករលួយ នឹងមិនមានឱកាសក្នុងការយល់ និងទទួលបានសេចក្ដីពិតឡើយ ហើយយើងនឹងមិនអាចលុបបំបាត់សេចក្ដីពុករលួយ ហើយត្រូវបានព្រះជាម្ចាស់សង្គ្រោះទេ។ គ្មានស្រមោលមន្ទិលសង្ស័យអ្វីឡើយ។ មនុស្សជាច្រើនក្នុងពិភពសាសនាយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងសេចក្ដីពិតជាច្រើន និងបានទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដា ប៉ុន្តែដោយសារទ្រង់គឺជាបុត្រមនុស្សដែលមានរូបរាងខាងក្រៅសាមញ្ញ និងធម្មតា នោះពួកគេវិនិច្ឆ័យ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយនិយាយថា ទ្រង់គឺជាមនុស្ស មិនមែនជាព្រះជាម្ចាស់ទេ។ ពួកគេថែមទាំងទាស់ទទឹង ថ្កោលទោស និងប្រមាថដល់ការលេចមកនិងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងឆ្កួតលីលាថែមទៀតផង។ យើងនៅនឹកចាំពីពេល ២ ០០០ ឆ្នាំមុន នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកបំពេញកិច្ចការ។ ដោយសារព្រះអម្ចាស់យេស៊ូវមានរូបរាងខាងក្រៅធម្មតា ពួកផារិស៊ីប្រព្រឹត្តដាក់ទ្រង់ហាក់ដូចជាទ្រង់គឺគ្រាន់តែជាមនុស្សទូទៅម្នាក់ ដោយពោលពាក្យវិនិច្ឆ័យថា៖ «តើនេះមិនមែនជាអ្នកភូមិណាសារ៉ែតទេឬអី?» «តើនេះមិនមែនជាកូនរបស់ជាងឈើទេឬអី?» មិនថាទ្រង់បានសម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណានោះទេ មិនថាទ្រង់បានធ្វើការអស្ចារ្យខ្លាំងយ៉ាងណានោះទេ ពួកផារិស៊ីពុំបានស្វែងរកនិងមិនទទួលស្គាល់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាវិនិច្ឆ័យ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដោយនិយាយថា ទ្រង់កំពុងបណ្ដេញអារក្សដោយអាងមេអារក្ស ហើយចុងក្រោយបានឆ្កាងទ្រង់ទៅនឹងឈើឆ្កាង ដោយបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរបំផុត។ ពួកគេត្រូវបានព្រះជាម្ចាស់ថ្កោលទោស និងដាក់ទោស។ ពេលនេះ ព្រះជាម្ចាស់បានលេចមកនិងបំពេញកិច្ចការនៅខាងសាច់ឈាមជាបុត្រមនុស្សចំនួនពីរលើក។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សមិនស្គាល់ទ្រង់ តែទាស់ទទឹង ថ្កោលទោស និងបដិសេធព្រះគ្រីស្ទទៅវិញ? តើត្រង់ចំណុចណាដែលពួកគេមានកំហុស? វាគឺដោយសារពួកគេគ្រាន់តែមើលពីសំបកក្រៅថា ព្រះគ្រីស្ទមើលទៅដូចជាមនុស្សធម្មតាម្នាក់។ ពួកគេពុំបានស៊ើបសួរឱ្យដឹង ហើយពួកគេពុំស្គាល់សេចក្ដីពិតដែលព្រះគ្រីស្ទសម្ដែងចេញ។ ពួកគេមើលពុំឃើញពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែគ្រាន់តែតតាំង និងថ្កោលទោសព្រះគ្រីស្ទដោយសារសញ្ញាណជាមនុស្សរបស់ពួកគេ។ ដូច្នេះ ពួកគេត្រូវបានដាក់ទោស និងថ្កោលទោសដោយព្រោះរឿងនេះ។ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយអ្នកណាដែលមិនជឿលើព្រះរាជបុត្រា អ្នកនោះនឹងមិនឃើញជីវិតទេ ប៉ុន្តែសេចក្តីក្រោធរបស់ព្រះជាម្ចាស់នៅជាប់លើគេ» (យ៉ូហាន ៣:៣៦)។ នរណាដែលថ្កោលទោស និងទាស់ទទឹងនឹងបុត្រមនុស្សដែលសម្ដែងចេញនូវសេចក្ដីពិត គឺកំពុងប្រព្រឹត្តអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចត្រូវបានអត់ទោសនៅក្នុងលោកិយនេះ ឬលោកិយខាងមុខឡើយ។ ស្រីព្រហ្មចារីមានគំនិត ត្រូវតែរៀនស្វែងរកសេចក្ដីពិត និងយកចិត្តទុកដាក់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ គឺជាបុត្រមនុស្ស ដោយថ្លែងព្រះបន្ទូល និងបំពេញកិច្ចការផង។ អស់អ្នកណាដែលទទួលយកទ្រង់ គឺជាអ្នកដែលសេចក្ដីស្រឡាញ់សេចក្ដីពិត។ អស់អ្នកណាដែលបដិសេធ ទាស់ទទឹង ថ្កោលទោសបុត្រមនុស្ស សុទ្ធតែជាអ្នកដែលស្អប់សេចក្ដីពិត។ ព្រះជាម្ចាស់បើកសម្ដែងឱ្យមនុស្សគ្រប់គ្នាឃើញពីអ្វីដែលពួកគេនឹងត្រូវឆ្លងកាត់តាមរយៈការលេចមក និងកិច្ចការរបស់បុត្រមនុស្ស។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយវាបង្ហាញពីព្រះចេស្ដារបស់ទ្រង់។

ចុងក្រោយ សូមមើលអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឲ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឲ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឲ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឲ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការត្រូវបានលើកឡើងមានន័យដូចម្ដេចឲ្យប្រាកដ?

កាលពី ២ ០០០ ឆ្នាំមុន ក្រោយពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង និងបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ព្រះអង្គបានសន្យាថា ទ្រង់នឹងយាងមកវិញ។...

តើអ្វីទៅជា ការយកកំណើតជាមនុស្ស?

យើងគ្រប់គ្នាសុទ្ធតែដឹងថា កាលពីពីរពាន់ឆ្នាំមុន ព្រះបានយាងមកកាន់ផែនដីយកកំណើតជាមនុស្សជាព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ...

Leave a Reply