សាច់រឿងអំពី ការផ្សាយដំណឹងល្អទៅគ្រូគង្វាល

07-08-2023

នាល្ងាចមួយ ក្នុងខែមេសាឆ្នាំនេះ អ្នកដឹកនាំស្រាប់តែប្រាប់ខ្ញុំថា គ្រូគង្វាលចាស់វស្សាម្នាក់ ដែលជឿព្រះជាងហាសិបឆ្នាំ ចង់ស៊ើបសួរពីកិច្ចការព្រះជាម្ចាស់នៃគ្រាចុងក្រោយ គាត់នោះគឺ គ្រូគង្វាល កៅ នៅភូមិ កៅជា។ ខ្ញុំត្រូវទៅធ្វើបន្ទាល់ប្រាប់គាត់។ អ្នកដឹកនាំបានប្រាប់ខ្ញុំថា លោកគ្រូ កៅ បានផ្សាយដំណឹងល្អនៅប្រទេសជាច្រើន ហើយសូម្បីពេលត្រូវបក្សកុម្មុយនីស្តចិនចាប់គាត់ដាក់គុក ព្រោះតែសេចក្ដីជំនឿ ក៏ដោយ ក៏គាត់មិនបានបដិសេធឈប់ជឿព្រះដែរ ហើយគាត់ជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ។ ពេលឮរឿងទាំងអស់នេះ ខ្ញុំនឹកឃើញគ្រូគង្វាល និងពួកចាស់ទុំជាច្រើន ដែលខ្ញុំបានជួប ក្នុងពេលផ្សាយដំណឹងល្អ។ ពួកគាត់ភាគច្រើនប្រកាន់ខ្ជាប់តាមព្រះបន្ទូលនៃព្រះគម្ពីរ និងតាមសញ្ញាណសាសនា។ ដូច្នេះ ពួកគាត់ពិបាកនឹងស្គាល់ព្រះសូរសៀងព្រះណាស់។ ពួកគាត់ឱ្យតម្លៃលើឋានៈ និងប្រាក់ចំណូលរបស់ពួកគាត់ខ្លាំងណាស់។ អ្នកខ្លះបានឮបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលស្គាល់ថា បន្ទូលទាំងនោះ គឺជាសេចក្តីពិត តែមិនព្រមទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ តើគ្រូគង្វាលចាស់វស្សាម្នាក់នេះ ពិតជាអាចទទួលយកសេចក្តីពិតដែរទេ? ឬក៏គាត់ចចេសប្រកាន់ខ្ជាប់តាមសញ្ញាណសាសនា ដូចអ្នកដទៃដែរ? ខ្ញុំក៏រៀងបារម្ភបន្តិចដែរ ពីរបីឆ្នាំនេះ ខ្ញុំរវល់បំពេញភារកិច្ចមួយទៀត ហើយខានផ្សាយដំណឹងល្អមួយរយៈហើយ។ ឥឡូវ ខ្ញុំស្រាប់តែត្រូវមកប្រឈមនឹងគ្រូគង្វាលចាស់វស្សានេះ ដែលពេញដោយចំណេះដឹងព្រះគម្ពីរ និងសញ្ញាណសាសនា។ បើខ្ញុំប្រកបគ្នាពីសេចក្តីពិតមិនបានច្បាស់ ឬក៏ដោះស្រាយសញ្ញាណសាសនាគាត់មិនបានទេ តើខ្ញុំមិនមែនបរាជ័យក្នុងភារកិច្ចទៅហើយទេ? ពេលនោះ ខ្ញុំបានគិតពីបន្ទូលព្រះថា៖ «សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឱ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់» (ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែម្ខាងនោះ ឬថា មនុស្សធ្វើការតែម្ខាងនោះ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឱ្យបានខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ» (ដកស្រង់ពី «វិធីស្គាល់ការពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មែនហើយ។ ការជួបជាមួយមនុស្សដែលអាចទទួលយកដំណឹងល្អនេះ គឺជាការរៀបចំរបស់ព្រះ។ ទោះបីលើកមុន ខ្ញុំបានបរាជ័យក្នុងការផ្សាយដំណឹងល្អជាមួយគ្រូគង្វាល និងពួកចាស់ទុំក៏ដោយ ក៏ខ្ញុំមិនអាចកំណត់ថា ពួកគាត់សុទ្ធតែមិនអាចទទួលយកកិច្ចការព្រះជាម្ចាស់នៃគ្រាចុងក្រោយនោះដែរ។ ខ្ញុំត្រូវតែមានសេចក្ដីជំនឿលើព្រះ និងត្រូវលះបង់ដើម្បីសហការ។ ចៀមរបស់ព្រះស្ដាប់ឮព្រះសូរសៀងទ្រង់ ឱ្យតែគាត់ស្រេកឃ្លានសេចក្តីពិត និងព្រមស៊ើបសួររកផ្លូវពិត នោះខ្ញុំមានភារកិច្ចធ្វើបន្ទាល់ពីកិច្ចការព្រះជាម្ចាស់នៅគ្រាចុងក្រោយប្រាប់គាត់។ ឱ្យតែមានក្ដីសង្ឃឹមតែបន្តិច ខ្ញុំមិនអាចបោះបង់ឡើយ។ ទំនួលខុសត្រូវខ្ញុំ គឺពឹងលើព្រះ និងប្រកបគ្នាដោយក្តីស្រឡាញ់ និងចិត្តអំណត់ ពេលនោះ ខ្ញុំគ្មានជាប់ជំពាក់ ឬស្ដាយក្រោយអ្វីឡើយ។ គំនិតទាំងនេះ ក៏ធ្វើឱ្យខ្ញុំមានទំនុកចិត្ត។

ពេលខ្ញុំជួបលោកគ្រូ កៅ ខ្ញុំបានសួរយោបល់គាត់អំពីការយាងមកវិញរបស់ព្រះអម្ចាស់។ គាត់ប្រាប់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «ជាងម្ភៃឆ្នាំមុន មានអ្នកខ្លះបានផ្សាយដំណឹងល្អប្រាប់ខ្ញុំ។ ពួកគេបានធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងមកវិញ ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ។ ពួកគេថា ព្រះគម្ពីរបានកត់ត្រាព្រះបន្ទូល និងកិច្ចការរបស់ព្រះពីមុនៗ ឥឡូវ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលថ្មីៗ ហើយមានតែតាមរយៈការអានបន្ទូលថ្មីៗរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការទទួលយកបន្ទូលទាំងនោះយ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបខ្ញុំអាចយល់ពីសេចក្តីពិត និងអាចឱ្យព្រះសង្រ្គោះបាន។ ពេលឮបែបនេះ ខ្ញុំទទួលយកមិនបានទេ លោកប៉ុលបានមានប្រសាសន៍ច្បាស់ៗថា៖ 'គ្រប់ទាំងបទគម្ពីរត្រូវបានព្រះជាម្ចាស់បណ្ដាលឲ្យតែង' (២ ធីម៉ូថេ ៣:១៦)។ នេះមានន័យថា ព្រះគម្ពីរជាបន្ទូលរបស់ព្រះ ជាក្បួនច្បាប់របស់គ្រីស្ទបរិស័ទ ដែលមិនអាចបដិសេធបានទេ។ ស្ថានសួគ៌ និងផែនដី នឹងរលាយបាត់ តែបន្ទូលព្រះនឹងនៅស្ថិតស្ថេរជានិច្ច។ ដូច្នេះ អ្នកជឿព្រះត្រូវតែអានព្រះគម្ពីរគ្រប់ពេល និងប្រកាន់ខ្ជាប់តាមព្រះគម្ពីរ។ ខ្ញុំជឿថា ពួកគេនិយាយខុស ហើយខ្ញុំមិនចង់ស្ដាប់ការប្រកបគ្នារបស់ពួកគេទៀតឡើយ»។ ខ្ញុំប្រាប់គាត់ថា៖ «លោកគ្រូ ខ្ញុំអាចយល់ពីមូលហេតុដែលលោកគ្រូគិតបែបនេះ។ ភាគច្រើន នៅក្នុងពិភពសាសនា គេចាត់ទុកពាក្យសម្ដីទាំងអស់នៅក្នុងព្រះគម្ពីរ ជាបន្ទូលព្រះជាម្ចាស់ ដោយផ្អែកតាមសម្ដីរបស់ប៉ុល។ ក៏ប៉ុន្តែ តើឃ្លានេះពិតជាស្របតាមការពិតដែរឬទេ?» ពេលនោះ លោកគ្រូ កៅ បានតបវិញថា៖ «ពិតជាស្របមែន»។ ខ្ញុំប្រាប់គាត់ថា៖ «បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្ដល់ចម្លើយ តាំងពីយូរមកហើយ ថាតើព្រះគម្ពីរ គឺជាបន្ទូលព្រះទាំងស្រុងឬអត់នោះ។ បើមិនយល់ទាស់ យើងអាចអានបន្ទូលទាំងនោះឥឡូវនេះបានទេ?» ទឹកមុខគាត់មាំ រៀងស្ទាក់ស្ទើរ រួចគាត់ងក់ក្បាល និងថា៖ «ដោយសារយើងនៅទីនេះស្រាប់ សូមអានមកអ៊ីចឹង»។ ដូច្នេះ យើងក៏បានចែកចាយបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយគាត់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះសុទ្ធតែត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្តដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធរបស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ» (ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធ និងចំណេះដឹងដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើជាច្រើនយុគសម័យ។ បទពិសោធរបស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពាក្យពេចន៍ទាំងនោះជាការយល់ដឹងដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់» (ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលយើងកំពុងអានបន្ទូលព្រះ លោកគ្រូ កៅ បានស្ដាប់យ៉ាងយកចិត្តទុកដាក់ ទាំងងក់ក្បាលម្ដងហើយម្ដងទៀតផង។ ក្រោយមក ខ្ញុំបានប្រកបគ្នាថា៖ «បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាចែងយ៉ាងច្បាស់ថា ព្រះគម្ពីរគ្រាន់តែជាកំណត់ត្រាកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះកាលពីមុនប៉ុណ្ណោះ។ ក្រៅពីបន្ទូលព្រះយេហូវ៉ាដ៏ជាព្រះ និងបន្ទូលព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលដែលត្រូវបានពួកហោរានិយាយប្រាប់ ក្រៅពីនោះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ និងបទពិសោធរបស់មនុស្សតែប៉ុណ្ណោះ។ ព្រះគម្ពីរមិនគ្រាន់តែមានបន្ទូលព្រះប៉ុណ្ណោះទេ តែក៏មានពាក្យសម្ដីរបស់មនុស្ស និងសាតាំងផងដែរ។ យើងត្រូវតែបែងចែករវាងបន្ទូលព្រះ និងពាក្យសម្ដីទាំងនេះ ហើយមិនត្រូវលាយឡំគ្នាឡើយ។ គឺប្រៀបដូចព្រះគម្ពីរសញ្ញាចាស់ដែលកត់ត្រាពីទំនាយរបស់ពួកហោរា ដូចជា អេសាយ អេលីយ៉ា ឬអេសេគាលអ៊ីចឹង។ នៅខាងមុខសម្ដីរបស់ពួកគេ តែងតែមានឃ្លាបែបនេះថា៖ 'ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា' ឬ 'ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹង' ដែលបញ្ជាក់ថា ពួកគេកំពុងពាំនាំបន្ទូលព្រះដោយផ្ទាល់។ ក៏ប៉ុន្តែ កណ្ឌគម្ពីរសំបុត្រ គឺជាបទពិសោធរបស់មនុស្ស ជាកំណត់ត្រារបស់មនុស្ស។ សំបុត្រទៅកាន់ពួកជំនុំ ដូចជាសំបុត្ររបស់ប៉ុលជាដើម គឺជាបទពិសោធ និងការយល់ដឹងរបស់គាត់ផ្ទាល់។ កាលជំនាន់នោះ ពេលបងប្អូនទទួលបានសំបុត្ររបស់ប៉ុល ពួកគាត់នឹងថា 'សំបុត្រពីលោកប៉ុលបានមកដល់ហើយ'។ ពួកគាត់មិនដែលថា៖ 'បន្ទូលព្រះបានមកដល់ហើយ' ត្រូវទេ? ដូច្នេះ កណ្ឌគម្ពីសំបុត្រ មិនអាចចាត់ទុកជាបន្ទូលព្រះបានឡើយ។ ការយកពាក្យសម្ដីរបស់មនុស្ស និងសាតាំងនៅក្នុងព្រះគម្ពីរ មកអះអាងថាជាបន្ទូលព្រះ តើនេះមិនមែនជាការប្រមាថព្រះទេឬអី? នោះមានន័យថា ជំនឿដែលថា 'ព្រះគម្ពីរទាំងមូលត្រូវបានព្រះបណ្ដាលឱ្យតែងឡើង និងជាបន្ទូលព្រះទាំងស្រុង' គឺមិនត្រឹមត្រូវឡើយ»។

ពេលខ្ញុំប្រកបគ្នាចប់ គាត់រៀងភ្ញាក់ផ្អើលដែរ។ គាត់ប្រាប់ខ្ញុំទាំងរំភើបថា៖ «ខ្ញុំចាំបានថា គ្រូទេវសាស្ត្រខ្ញុំបានប្រាប់ខ្ញុំថា គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ ត្រូវបានព្រះបណ្ដាលឱ្យតែងឡើងទាំងស្រុង និងជាបន្ទូលព្រះ។ ប៉ុន្មានឆ្នាំមកនេះ យើងតែងនិយាយបែបនេះ។ តើសម្ដីប៉ុលបាននិយាយ អាចខុសដែរទេ?» ពេលឮគាត់សួរបែបនេះ ខ្ញុំរៀងស្រងាកចិត្តដែរ។ ខ្ញុំឃើញគាត់ងក់ក្បាលតាម ខ្ញុំខំតែគិតថា គាត់យល់ហើយ តែគាត់មិនបានយល់អ្វីទាំងអស់។ តើលោកគ្រូកៅ អាចដូចអ្នកដឹកនាំសាសនាផ្សេងទៀត ដែលមិនយល់ពីបន្ទូលព្រះដែរទេ? តែពេលនោះ ខ្ញុំគិតថា៖ «គ្រូគង្វាលចាស់វស្សារូបនេះបានប្រកាន់តាមសញ្ញាណសាសនារាប់ទសវត្សរ៍ហើយ តើគាត់អាចបោះបង់វាដោយងាយបានទេ? ខ្ញុំត្រូវតែប្រកបគ្នាដោយចិត្តអំណត់»។ ក្រោយមក ខ្ញុំក៏ថា៖ «ឥឡូវ កុំទាន់ខ្វល់ថាសម្ដីរបស់ប៉ុលត្រូវឬខុសអី។ យើងមកនិយាយពីការពិតសិន។ លោកគ្រូច្បាស់ជាជ្រាបថា ព្រះគម្ពីរតាក់តែងឡើងយ៉ាងម៉េចហើយ។ តើប៉ុលបានតាក់តែងគម្ពីរធីម៉ូថេទី២ ប៉ុន្មានឆ្នាំ បន្ទាប់ពីព្រះអម្ចាស់?» គាត់និយាយដោយមិនបង្អង់ថា ជាងហុកសិបឆ្នាំ។ «តើគេបានតាក់តែងព្រះគម្ពីរសញ្ញាថ្មីប៉ុន្មានឆ្នាំ បន្ទាប់ពីព្រះអម្ចាស់?» គាត់ថា ជាងបីរយឆ្នាំក្រោយមកទៀត។ ដូច្នេះ ខ្ញុំក៏ថា៖ «ឥឡូវ សាកគិតមើល៍ ពេលប៉ុលតាក់តែងគម្ពីរធីម៉ូថេទី២ តើមានព្រះគម្ពីរសញ្ញាថ្មីហើយឬនៅ?» គាត់ឆ្លើយទាំងភ្ញាក់ផ្អើលថា៖ «អត់ទេ»។ ខ្ញុំបន្តទៀតថា៖ «បើអត់ទេ អ៊ីចឹង តើសម្ដីរបស់ប៉ុលថា 'គ្រប់ទាំងបទគម្ពីរត្រូវបានព្រះបណ្ដាលឱ្យតែង' គិតបញ្ចូលទាំងព្រះគម្ពីរសញ្ញាថ្មីដែរឬទេ?» គាត់បើកភ្នែកធំៗ រួចថា៖ «ខ្ញុំយល់ហើយ។ សម្ដីរបស់ប៉ុល មិនអាចរាប់បញ្ចូលទាំងព្រះគម្ពីរសញ្ញាថ្មីនោះទេ។ អរព្រះគុណព្រះអម្ចាស់! ពីមុនមក ម៉េចក៏ខ្ញុំមិនគិតពីចំណុចនេះអ៊ីចឹង? ជឿព្រះប៉ុន្មានឆ្នាំមកនេះ ពួកយើងតែងជឿថា 'គ្រប់ទាំងបទគម្ពីរត្រូវបានព្រះបណ្ដាលឱ្យតែង និងជាបន្ទូលរបស់ទ្រង់' យើងអធិប្បាយរឿងនេះគ្រប់ទីកន្លែង។ យើងមិនដែលចោទសួរពីការពិតនៃឃ្លានេះសោះ។ តាមរយៈការប្រកបគ្នានេះ ឥឡូវ ខ្ញុំយល់ថា ព្រះគម្ពីរមិនមែនជាបន្ទូលព្រះទាំងស្រុងឡើយ ហើយខ្ញុំត្រូវតែកែតម្រូវសញ្ញាណចាស់រាប់ទសវត្សរ៍របស់ខ្ញុំចេញ។ អរព្រះគុណព្រះ!» ពេលឃើញសញ្ញាណរបស់លោកគ្រូ កៅ ត្រូវបានដោះស្រាយរួច ខ្ញុំកាន់តែមានទំនុកចិត្តក្នុងការផ្សាយដំណឹងល្អប្រាប់គាត់។

ដូច្នេះ ខ្ញុំបានប្រកបគ្នាជាមួយគាត់ថា៖ «ព្រះបានត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដោយសម្ដែងចេញសេចក្តីពិតរាប់លានបន្ទូល មិនត្រឹមតែដោះស្រាយអាថ៌កំបាំងនៃព្រះគម្ពីរប៉ុណ្ណោះទេ តែក៏ស្រាយចម្ងល់គ្រប់ទាំងអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ទ្រង់ផងដែរ ដូចជា អាថ៌កំបាំងអំពីកិច្ចការរបស់ទ្រង់ទាំងបីដំណាក់កាល អំពីព្រះនាមទ្រង់ និងការយកកំណើតជាមនុស្សរបស់ទ្រង់ជាដើម។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏បើកសម្ដែងសេចក្តីពិតអំពីការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ អំពីធម្មជាតិបែបសាតាំងរបស់មនុស្សដែលទាស់ទទឹងនឹងព្រះ និងនិស្ស័យបែបសាតាំងផ្សេងៗ និងបានបង្ហាញផ្លូវដល់យើង ដើម្បីឱ្យបានរួចផុតពីអំពើបាប និងឱ្យទ្រង់សង្រ្គោះដែរ។ សេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញទាំងនេះ គឺជាបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំ ជាផ្លូវនៃជីវិតអស់កល្បដែលព្រះបានប្រទានដល់មនុស្សជាតិនៅគ្រាចុងក្រោយ និងជាផ្លូវតែមួយគត់ ដើម្បីបានសង្គ្រោះ និងចូលទៅក្នុងនគរព្រះ»។ គាត់បានទទួលយក តែគាត់នៅមានសញ្ញាណអំពីព្រះដែលត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ ជាស្ត្រីដដែល។ គាត់ប្រាប់ខ្ញុំថា៖ «ប្អូនស្រី ឥឡូវ ខ្ញុំអាចទទួលយកកិច្ចការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបាន ប៉ុន្តែ ត្រង់ប្អូនធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានត្រលប់ជាសាច់ឈាមជាស្ត្រីនេះ ខ្ញុំដូចគិតមិនយល់សោះ។ លើកចុងក្រោយដែលទ្រង់យាងមក ទ្រង់គឺជាបុរស ហើយព្រះគម្ពីរតែងនិយាយអំពីទ្រង់ជា 'បុត្រា' ដូច្នេះ ពេលទ្រង់យាងមកវិញ ទ្រង់គួរតែជាបុរសទើបត្រូវ។ តើទ្រង់អាចជាស្ត្រីយ៉ាងម៉េចកើត? ខ្ញុំរកជឿរឿងនេះមិនកើតទេ។ តើប្អូនអាចប្រកបគ្នាអំពីចំណុចនេះបានទេ?» ខ្ញុំថា៖ «អស់រយៈពេលជាច្រើនពាន់ឆ្នាំ អ្នកជឿទាំងអស់ មានគំនិតថា ដោយសារតែព្រះអម្ចាស់យេស៊ូវបានយាងមកជាបុរស ច្បាស់ណាស់ ទ្រង់នឹងយាងមកវិញជាបុរស មិនមែនជាស្ត្រីឡើយ។ ប៉ុន្តែ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានត្រលប់ជាសាច់ឈាមជាស្ត្រីនៅគ្រាចុងក្រោយ មនុស្សជាច្រើនពិបាកនឹងទទួលយករឿងនេះណាស់។ តែយើងត្រូវតែយល់ថា កាលណាមនុស្សមានសញ្ញាណអំពីរឿងអ្វីមួយកាន់តែច្រើន នោះកាន់តែមានការពិតច្រើនដែលត្រូវស្វែងរក។ នៅក្នុងព្រះគម្ពីរ ពេលគេនិយាយពីទំនាយអំពីការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ គេតែងលើកឡើងពី 'បុត្រមនុស្ស' 'ការយាងមករបស់បុត្រមនុស្ស' 'បុត្រមនុស្សបានយាងមក' និង 'បុត្រមនុស្សនៅថ្ងៃកំណត់របស់ទ្រង់'។ តើពាក្យ 'បុត្រមនុស្ស' នេះមានន័យដូចម្ដេច? ពាក្យនេះគ្រាន់តែមានន័យថា បុគ្គលម្នាក់ដែលកើតពីមនុស្ស មានភាពជាមនុស្សធម្មតា មិនថាបុគ្គលនោះជាបុរស ឬស្ត្រីឡើយ។ ចុះម៉េចក៏ព្រះអម្ចាស់យេស៊ូវមានបន្ទូលដដែលៗអំពី 'បុត្រមនុស្ស'? ព្រះអង្គចង់ប្រាប់យើងថា នៅគ្រាចុងក្រោយ ព្រះនឹងយាងមកយកកំណើតជាមនុស្ស ជាបុត្រមនុស្ស ដើម្បីលេចមក និងធ្វើការ។ តែព្រះអម្ចាស់មិនដែលមានបន្ទូលថាបុត្រមនុស្សនៅគ្រាចុងក្រោយ ជាបុរស ឬស្ត្រីឡើយ។ ដូច្នេះ តើមនុស្សអាចសម្រេចបែបនេះយ៉ាងម៉េចបានទៅ? យើងសុទ្ធតែចេះគម្ពីរលោកុប្បត្តិ ជំពូក១ ខ២៧ ហើយ៖ 'ដូចនេះព្រះជាម្ចាស់បានបង្កើតមនុស្សមកដូចរូបអង្គទ្រង់ ដោយដូចរូបព្រះជាម្ចាស់ដែលបានបង្កើតគេមក គឺទ្រង់បានបង្កើតបុរស និងស្ដ្រី'។ ត្រង់នេះ យើងអាចឃើញថា កាលពីដើមដំបូង ព្រះបានបង្កើតបុរស និងស្ត្រីក្នុងរូបអង្គទ្រង់។ បើយើងកំណត់ថាព្រះជាម្ចាស់ជាបុរស អ៊ីចឹង ត្រង់ដែលព្រះក៏បង្កើតស្ត្រីក្នុងរូបអង្គទ្រង់ដែរនោះ តើយើងពន្យល់យ៉ាងម៉េចវិញ? ដូច្នេះ យើងមិនអាចដាក់កំហិតព្រះ ផ្អែកលើសញ្ញាណ ឬការស្រមើស្រមៃរបស់យើងបានទេ»។ ក្រោយមក ខ្ញុំក៏អានអត្ថបទបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លះឱ្យលោកគ្រូកៅស្ដាប់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ» (ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរសនិងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ» (ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទប្រុសដូចមុនដែរ គឺជាបុរស ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ» (ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំបន្តប្រកបគ្នាទៀតថា៖ «យើងគ្រប់គ្នាសុទ្ធតែដឹងថា កាលពីដើមដំបូង ព្រះបានបង្កើតបុរស និងស្ត្រីក្នុងរូបអង្គទ្រង់។ ដូច្នេះ តាមធម្មតា ព្រះអាចត្រលប់ជាសាច់ឈាមជាបុរសក៏បាន ជាស្ត្រីក៏បាន។ បើព្រះបានយកកំណើតជាមនុស្សពីរដងជាបុរស នោះមនុស្សអាចដាក់កំហិតទ្រង់ និងជឿថា ព្រះអង្គអាចត្រលប់ជាសាច់ឈាមត្រឹមជាបុរសប៉ុណ្ណោះ មិនអាចជាស្ត្រីឡើយ ថាទ្រង់គឺជាព្រះនៃពួកមនុស្សប្រុសប៉ុណ្ណោះ មិនមែនជាព្រះនៃពួកមនុស្សស្រីទេ។ តើនេះមិនមែនជាការយល់ខុសធំបំផុតអំពីទ្រង់ទេឬអី? នេះនឹងក្លាយជាការរើសអើងចំពោះស្ត្រីជារៀងរហូត ហើយវាពិតជាអយុត្តិធម៌ចំពោះស្ត្រីណាស់។ ព្រះទ្រង់សុចរិត។ ដូច្នេះ ទ្រង់យកកំណើតលើកដំបូងជាបុរស ហើយនៅគ្រាចុងក្រោយ ជាស្ត្រី។ ចំណុចនេះ មានន័យខ្លាំងណាស់។ គឺបង្ហាញពីនិស្ស័យសុចរិតរបស់ព្រះយ៉ាងល្អឥតខ្ចោះ បង្ហាញថា ទ្រង់ប្រព្រឹត្តដាក់បុរស និងស្ត្រីស្មើៗគ្នា។ ចំណុចនេះធ្វើឱ្យការបង្កើតបុរស និងស្ត្រីរបស់ទ្រង់ មានន័យពេញលេញ។ តាមពិត ការដែលព្រះយកកំណើតជាបុរស ឬស្ត្រី មិនសំខាន់ឡើយ។ ឱ្យតែបុគ្គលនេះអាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការសង្រ្គោះមនុស្សជាតិបាន បុគ្គលនោះអាចតំណាងព្រះជាម្ចាស់ និងជាព្រះដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកហើយ។ ទ្រង់កំពុងសម្ដែងចេញសេចក្តីពិត ដែលបន្សុទ្ធ និងសង្គ្រោះមនុស្ស កំពុងធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយនាំមកនូវយុគសម័យនៃនគរព្រះ និងបិទបញ្ចប់យុគសម័យនៃព្រះគុណ។ ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះដែលយកកំណើតជាមនុស្ស និងជាព្រះអម្ចាស់យេស៊ូវដែលយាងមកវិញ»។

ពេលនោះ លោកគ្រូ កៅ និយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ប្អូនស្រី សម្ដីនេះគឺសមហេតុផលហើយ។ ខ្ញុំមិនអាចបដិសេធបានទេ។ តែខ្ញុំនៅមិនទាន់យល់ចំណុចមួយទៀត។ ក្នុងគម្ពីរលោកុប្បត្តិ ៣:១៦ ព្រះជាម្ចាស់មានបន្ទូលថា៖ 'ចំណែកចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក'។ និងកូរិនថូសទី១ ១១:៣ ចែងថា៖ 'ក្បាលរបស់ស្ត្រីគឺជាបុរស'។ តាមរយៈអត្ថបទនេះ យើងអាចឃើញថា ស្ត្រីគឺជាប្រភពនៃសេចក្តីពុករលួយ ហើយត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់បុរស។ ដូច្នេះ តើព្រះអម្ចាស់អាចយាងមកវិញជាស្ត្រីយ៉ាងម៉េចកើតទៅ?» ពេលឮសម្ដីលោកគ្រូ កៅ ខ្ញុំគិតថា៖ «ខ្ញុំខំអានបន្ទូលព្រះជាច្រើនឱ្យគាត់ស្ដាប់ ខំប្រកបគ្នាជាច្រើន តែគាត់នៅតែដាក់កំហិតព្រះថាជាបុរស ហើយមិនអាចទទួលយកការពិតអំពីការយកកំណើតជាស្ត្រីរបស់ទ្រង់ដដែល។ មើលទៅ គាត់មិនអាចបោះបង់សញ្ញាណរបស់គាត់ដោយងាយៗទេ»។ តែពេលនោះ ខ្ញុំគិតថា៖ «សញ្ញាណរបស់គាត់ គឺព្រោះតែការភ្លាំងភ្លាត់នៅក្នុងការយល់ដឹងរបស់គាត់អំពីបទគម្ពីរ។ បើគាត់យល់ពីសេចក្តីពិត នោះសញ្ញាណទាំងនេះនឹងត្រូវលុបបំបាត់មិនខាន»។ ខ្ញុំប្រាប់គាត់ថា៖ «លោកគ្រូ ព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលយ៉ាងច្បាស់អំពីរឿងនេះ។ សូមមើលបន្ទូលទ្រង់ទាំងអស់គ្នា»។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កាលពីអតីតកាល ពេលគេនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រី គេកំពុងតែសំដៅទៅលើអ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មិនមែនសំដៅលើបុរស និងស្ត្រី ដែលត្រូវបានបង្កើតឡើងដោយព្រះយេហូវ៉ា កាលពីដើមដំបូង។ ពិតប្រាកដណាស់ ស្ត្រីត្រូវតែស្ដាប់បង្គាប់ និងស្រឡាញ់ស្វាមីរបស់នាង ហើយស្វាមីត្រូវតែរៀនចិញ្ចឹម និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គាត់។ ទាំងនេះគឺជាច្បាប់ និងជាក្រឹត្យក្រមដែលត្រូវបានកំណត់ទុកដោយព្រះយេហូវ៉ា សម្រាប់ឱ្យមនុស្សជាតិត្រូវប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេនៅលើផែនដី។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ស្ត្រីថា 'ចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក'។ ទ្រង់បានមានបន្ទូលបែបនេះ គឺដើម្បីឱ្យមនុស្សជាតិ (ទាំងបុរស និងស្ត្រី) អាចរស់នៅជីវិតបែបសាមញ្ញក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងដើម្បីឱ្យជីវិតរបស់មនុស្សជាតិមានរចនាសម្ព័ន្ធ ហើយមិនធ្វើខុសពីសណ្ដាប់ធ្នាប់ដ៏ត្រឹមត្រូវរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានបង្កើតនូវច្បាប់ដ៏សមរម្យស្ដីអំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ទោះបីជាការនេះពាក់ព័ន្ធជាមួយសត្តនិករទាំងអស់ដែលកំពុងតែរស់នៅលើផែនដី ហើយគ្មានទំនាក់ទំនងជាមួយព្រះដែលយកកំណើតជាមនុស្សរបស់ទ្រង់ក៏ដោយ។ តើព្រះជាម្ចាស់អាចមានលក្ខណៈដូចគ្នានឹងសត្តនិករដែលទ្រង់បានបង្កើតឡើងដោយរបៀបណា? ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់តែមនុស្សជាតិដែលជាសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទូលបែបនេះ ដើម្បីឱ្យមនុស្សលោករស់នៅជីវិតបែបសាមញ្ញ ស្របតាមច្បាប់ដែលទ្រង់បានបង្កើតឡើងសម្រាប់បុរស និងស្ត្រី។ កាលពីដើមដំបូង នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ ទ្រង់បានបង្កើតមនុស្សមកមានពីរប្រភេទ គឺបុរស និងស្ត្រី។ ដូច្នេះ វាត្រូវមានផ្នែកជាបុរស និងផ្នែកជាស្ត្រី នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ទ្រង់មិនបានសម្រេចព្រះទ័យធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់អ័ដាម និងអេវ៉ាឡើយ។ ទាំងពីរលើកដែលទ្រង់បានក្លាយជាសាច់ឈាមត្រូវបានកំណត់ទាំងស្រុង ស្របតាមព្រះតម្រិះរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សលោកជាលើកដំបូង ដូច្នេះ ទ្រង់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់ ដោយផ្អែកលើបុរសនិងស្ត្រី មុនពេលពួកគេក្លាយជាពុលរលួយ។ ... នៅពេលដែលព្រះយេហូវ៉ាបានក្លាយជាសាច់ឈាមចំនួនពីរដង ភេទនៃសាច់ឈាមរបស់ទ្រង់ពាក់ព័ន្ធនឹងភេទបុរសនិងភេទស្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយវាស្របតាមបុរស និងស្ត្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ នាំឱ្យទ្រង់បានក្លាយជាសាច់ឈាមចំនួនពីរដង។ សូមកុំគិតថា ភេទជាបុរសរបស់ព្រះយេស៊ូវ មានលក្ខណៈដូចជាបុរសភេទរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់នោះឡើយ។ អ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ព្រោះអ្នកទាំងពីរមានបុរសភេទចេញពីនិស្ស័យពីរខុសគ្នា។ ច្បាស់ណាស់ បុរសភេទរបស់ព្រះយេស៊ូវមិនអាចបញ្ជាក់បានថា ទ្រង់ជាក្បាលរបស់ស្ត្រីទាំងអស់ឡើយ ប៉ុន្តែមិនមែនជាក្បាលរបស់បុរសទាំងអស់? តើទ្រង់មិនមែនជាស្ដេចរបស់សាសន៍យូដាគ្រប់រូប (រួមទាំងបុរសនិងស្ត្រី) ទេឬអី? ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ មិនមែនគ្រាន់តែជាក្បាលរបស់ស្ត្រីទេ ប៉ុន្តែក៏ជាក្បាលរបស់បុរសផងដែរ។ ទ្រង់ជាព្រះអម្ចាស់នៃគ្រប់សត្តនិករ និងជាក្បាលនៃគ្រប់សត្តនិករ។ តើអ្នកអាចកំណត់ភាពជាបុរសរបស់ព្រះយេស៊ូវ ឱ្យក្លាយជានិមិត្តសញ្ញានៃក្បាលរបស់ស្ត្រី បានដោយរបៀបណា? តើការនេះមិនប្រមាថព្រះជាម្ចាស់ទេឬអី? ព្រះយេស៊ូវជាបុរសម្នាក់ដែលមិនត្រូវបានពុករលួយឡើយ។ ទ្រង់ជាព្រះជាម្ចាស់។ ទ្រង់ជាព្រះគ្រីស្ទ។ ទ្រង់ជាព្រះអម្ចាស់។ តើទ្រង់អាចធ្វើជាបុរស ដូចអ័ដាមដែលត្រូវបានពុករលួយដោយរបៀបណា? ព្រះយេស៊ូវគឺជាសាច់ឈាម ដែលត្រូវបានគ្រងដោយព្រះវិញ្ញាណដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់។ តើអ្នកអាចនិយាយថា ទ្រង់ជាព្រះជាម្ចាស់ដែលមានភាពជាបុរសរបស់អ័ដាមបានដោយរបៀបណា? នៅក្នុងករណីនេះ តើគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់មិនក្លាយជាខុសទេឬអី? តើព្រះយេហូវ៉ាបានដាក់បញ្ចូលភាពជាបុរសរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មកក្នុងព្រះយេស៊ូវបានដែរឬទេ? តើការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន មិនមែនជាឧទាហរណ៍មួយទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមានភេទខុសគ្នាពីព្រះយេស៊ូវ ប៉ុន្តែមាននិស្ស័យដូចទ្រង់ទេឬអី? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនអាចក្លាយជាស្ត្រី ដោយសារតែស្ត្រី គឺជាមនុស្សដំបូងគេដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឬ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់មិនអាចក្លាយជាសាច់ឈាមជាស្ត្រី ដោយសារតែស្ត្រីមានភាពស្មោកគ្រោកបំផុត និងជាប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិឬ? តើអ្នកនៅតែហ៊ានទទូចក្នុងការនិយាយថា 'ស្ត្រីនឹងត្រូវស្ដាប់បង្គាប់បុរសជានិច្ច ហើយគេមិនអាចស្ដែងចេញ ឬតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់' បានទេឬ?» (ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំបន្តថា៖ «តាមរយៈបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា យើងអាចឃើញថា ពេលព្រះមានបន្ទូលទៅស្ត្រីថា៖ 'បំណងប្រាថ្នារបស់អ្នកនឹងជាប្ដីរបស់អ្នក ហើយគាត់នឹងគ្រប់គ្រងលើអ្នក' នេះជាសេចក្តីតម្រូវ និងការរឹតត្បិតរបស់ទ្រង់សម្រាប់មនុស្សជាតិដែលពុករលួយ ដើម្បីឱ្យមនុស្សជាតិពុករលួយអាចរស់នៅដោយមានសណ្ដាប់ធ្នាប់ក្រោមការត្រួតត្រារបស់ព្រះយេហូវ៉ាដ៏ជាព្រះ។ សេចក្តីតម្រូវនេះគ្មានពាក់ព័ន្ធអ្វីនឹងការដែលព្រះយកកំណើតជាមនុស្សទេ។ គឺប្រៀបដូចនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពេលព្រះយេហូវ៉ាដ៏ជាព្រះ តាំងបង្គាប់ឱ្យមនុស្សកាន់តាមថ្ងៃសប្ប័ទអ៊ីចឹង។ នេះជាសេចក្ដីបង្គាប់របស់ព្រះចំពោះមនុស្ស ហើយមនុស្សមិនអាចតាំងសេចក្ដីបង្គាប់នេះលើព្រះអម្ចាស់យេស៊ូវបានឡើយ។ ដូចព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'ថ្ងៃសប្ប័ទត្រូវបានបង្កើតមកសម្រាប់មនុស្ស មិនមែនមនុស្សបង្កើតមកសម្រាប់ថ្ងៃសប្ប័ទនោះទេ។ ហេតុដូច្នេះ បុត្រមនុស្ស ក៏ជាម្ចាស់នៃថ្ងៃសប្ប័ទដែរ' (ម៉ាកុស ២:២៧-២៨)។ ដូច្នេះ ទោះបីព្រះគម្ពីរចែងថា៖ 'ចំណែកចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក' (លោកុប្បត្តិ ៣:១៦) 'បុរសគឺជាក្បាលរបស់ស្ត្រី' (១ កូរិនថូស ១១:៣) ក៏ខគម្ពីរទាំងនេះ គ្មានពាក់ព័ន្ធអ្វីនឹងការព្រះដែលយកកំណើតជាមនុស្សដែរ។ មិនថាព្រះដែលយកកំណើតជាមនុស្សប្រុស ឬស្រីនោះទេ ក៏នោះនៅតែជាព្រះវិញ្ញាណរបស់ទ្រង់ដែលគ្រងសាច់ឈាម និងនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល។ បើមនុស្សប្រើខគម្ពីរទាំងនេះ ដើម្បីដាក់កំហិតព្រះត្រឹមជាបុរស មិនអាចជាស្ត្រី និងបដិសេធព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ តើនេះមិនមែនចាត់ថ្នាក់ព្រះដែលយកកំណើតជាមនុស្សក្នុងប្រភេទតែមួយនឹងមនុស្សពុករលួយទេឬអី? តើនេះមិនមែនជាការប្រមាថព្រះទេឬអី?» ស្ដាប់ខ្ញុំចប់ គាត់រៀងភ្ញាក់ផ្អើលដែរ។ គាត់និយាយដោយម៉ឺងម៉ាត់ថា៖ «ប្អូនស្រី ដោយសារព្រះអម្ចាស់បានយាងមកជាសាច់ឈាម ទ្រង់មុខជាកើតជាមនុស្ស ដោយមានភេទមួយ។ ភ្លាមៗអ៊ីចឹង ខ្ញុំមិនអាចទទួលយកបានទេដែលថា ទ្រង់បានយកកំណើតជាស្ត្រីនៅលើកនេះ។ ខ្ញុំត្រូវអធិស្ឋាន និងទូលសុំឱ្យព្រះអម្ចាស់បំភ្លឺខ្ញុំសិន»។ ពេលគ្រូគង្វាលនិយាយបែបនេះ ខ្ញុំព្រួយចិត្តបន្តិចដែរ និងឆ្ងល់ថា៖ «ខ្ញុំបានប្រកបគ្នាច្រើនណាស់ហើយ ម៉េចក៏គាត់នៅតែមិនអាចបោះបង់សញ្ញាណគាត់ចោលអ៊ីចឹង? តើមានរឿងអ្វីទៅ? អាចថាគាត់មិនយល់ពីបន្ទូលព្រះទេដឹង? តើគាត់ជាចៀមរបស់ព្រះដែរទេ? តើខ្ញុំគួរបន្តនិយាយជាមួយគាត់ទៀតទេ? តាមរយៈរឿងនេះ តើខ្ញុំគួរតែរៀនសូត្រមេរៀនអ្វីខ្លះ?» ខ្ញុំបានអធិស្ឋានក្នុងចិត្តទៅព្រះ។

ក្រោយមក ខ្ញុំនឹកចាំបន្ទូលព្រះថា៖ «ក្នុងការផ្សាយដំណឹងល្អ អ្នកត្រូវបំពេញទំនួលខុសត្រូវរបស់អ្នក និងដោះស្រាយជាមួយមនុស្សគ្រប់គ្នាដែលអ្នកផ្សាយដំណឹងល្អទៅកាន់នោះដោយស្មោះត្រង់។ ព្រះជាម្ចាស់ទ្រង់សង្គ្រោះមនុស្សតាមលទ្ធភាពដែលអាចសង្គ្រោះបាន ហើយអ្នកត្រូវតែគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមិនត្រូវធ្វេសប្រហែសមិនអើពើចំពោះអ្នកណាដែលកំពុងស្វែងរក និងពិចារណាអំពីផ្លូវពិតឡើយ។ ... មនុស្សខ្លះដែលពិចារណាពីផ្លូវពិត មានសមត្ថភាពយល់ដឹង និងមានគុណសម្បត្តិខ្លាំង ប៉ុន្តែជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិត ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងសញ្ញាណសាសនា ដូច្នេះ គួរប្រកបគ្នាអំពីសេចក្តីពិតទៅកាន់ពួកគេ ដោយសេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់ ដើម្បីជួយដោះស្រាយបញ្ហានេះ។ អ្នកគួរតែបោះបង់ចោល ប្រសិនបើពួកគេមិនទទួលយកសេចក្តីពិត មិនថាអ្នកប្រកបគ្នាជាមួយពួកគេបែបណាទេ ព្រោះថាអ្នកបានធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន និងគួរតែធ្វើរួចហើយ» (ដកស្រង់ពី «ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបានរម្ងាប់ចិត្តភ័យព្រួយរបស់ខ្ញុំ។ យើងត្រូវមានចិត្តស្រឡាញ់ និងចិត្តអំណត់ជាមួយអ្នកទទួលដំណឹងល្អ។ មិនថាចុងក្រោយ ពួកគេអាចទទួលយកដំណឹងល្អឬអត់ យើងបានធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបានរួចហើយ។ ខ្ញុំយល់ថា ខ្ញុំមិនទាន់បានធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានក្នុងការផ្សាយដំណឹងល្អជាមួយគាត់នោះទេ។ ខ្ញុំមិនបានបំពេញតាមសេចក្តីតម្រូវរបស់ព្រះឡើយ។ ពេលឃើញគាត់ប្រកាន់ខ្ជាប់តាមព្រះគម្ពីរ មិនព្រមប្ដូរគំនិត ខ្ញុំគិតថា គាត់មិនអាចទទួលយកសេចក្តីពិតបានទេ។ គាត់មានសញ្ញាណអំពីការដែលព្រះយកកំណើតជាស្ត្រី ហើយមិនយល់ពីការប្រកបគ្នារបស់ខ្ញុំភ្លាមៗឡើយ ដូច្នេះ ខ្ញុំក៏បាត់បង់ចិត្តអត់ធ្មត់ម្ដងទៀត។ ខ្ញុំមានគំនិតអគតិចំពោះលោកគ្រូ កៅ ដោយគិតថា ពួកគ្រូគង្វាលមិនងាយនឹងស្គាល់ព្រះសូរសៀងព្រះទេ។ ពេលគាត់មានសញ្ញាណមួយដែលមិនអាចដោះស្រាយបាន ខ្ញុំក៏សន្មតគាត់ ថែមទាំងចង់បោះបង់គាត់ចោលទៀតផង។ ខ្ញុំបានគិតពីរបៀបដែលព្រះបានខំប្រឹងយ៉ាងខ្លាំង ដើម្បីសង្គ្រោះមនុស្សជាតិពុករលួយ និងរបៀបដែលទ្រង់បានសម្ដែងចេញព្រះបន្ទូលជាច្រើន ដើម្បីផ្គត់ផ្គង់ដល់យើង។ ដើម្បីជួយយើងឱ្យយល់ពីសេចក្តីពិត ទ្រង់ប្រកបគ្នាជាមួយយើង ដោយពន្យល់យ៉ាងច្បាស់ពីសេចក្តីពិតនីមួយៗ។ ទ្រង់មានបន្ទូលជាសាច់រឿង និងពាក្យប្រៀបធៀប និងពីគ្រប់ជ្រុងទាំងអស់ ដើម្បីផ្តល់ព័ត៌មានលម្អិតឱ្យបានគ្រប់គ្រាន់ និងមានភាពច្បាស់លាស់។ ខ្ញុំឃើញថា ក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សជាតិ និងអ្វីដែលទ្រង់បានលះបង់សម្រាប់យើង គឺធំធេងណាស់ ធំរកពាក្យមកពណ៌នាពុំបាន។ តែក្នុងភារកិច្ចផ្សាយដំណឹងល្អរបស់ខ្ញុំ ខ្ញុំគេចវេះពីគ្រាលំបាក និងចង់បោះបង់ចោល។ តើចិត្តស្រឡាញ់របស់ខ្ញុំនៅឯណា? តើខ្ញុំអាចបំពេញភារកិច្ចបែបនេះយ៉ាងម៉េចកើតទៅ? ទោះបីលោកគ្រូ កៅ មិនបានប្ដូរចិត្តភ្លាមៗក៏ដោយ ក៏ខ្ញុំមិនអាចខ្វះចិត្តអត់ធ្មត់ដែរ។ ខ្ញុំត្រូវប្រព្រឹត្តដាក់គាត់ដោយក្ដីស្រឡាញ់ យ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវចំណាយពេលប្រកបគ្នាថែមទៀត អធិស្ឋាន និងពឹងអាងលើព្រះ ហើយសុំឱ្យទ្រង់បំភ្លឺដល់គ្រូគង្វាលនោះ។

ពេលគិតបែបនេះ ខ្ញុំក៏បន្តប្រកបគ្នាទៀត។ «ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការជឿលើសេចក្តីពិតដែលទ្រង់ចែកចាយ។ មិនថាការយកកំណើតរបស់ព្រះ ជាបុរស ឬស្ត្រីឡើយ ឱ្យតែទ្រង់សម្ដែងចេញសេចក្តីពិត និងអាចបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិបាន នោះទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ ហើយយើងត្រូវតែជឿ និងទទួលយកទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានធ្វើបំពេញការងារជាងសាមសិបឆ្នាំមកហើយ ដោយសម្ដែងចេញព្រះបន្ទូលរាប់លាន។ ទ្រង់បានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលនឹងប្រោសមនុស្សជាតិឱ្យរួចពីអំពើបាប និងនាំយើងទៅរកសេចក្តីសង្រ្គោះរបស់ព្រះ។ នៅជុំវិញពិភពលោក មនុស្សជាច្រើនស្រេកឃ្លានចង់ឃើញព្រះលេចមក និងបានស្គាល់ព្រះសូរសៀងព្រះតាមរយៈបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានបែរទៅរកទ្រង់។ មនុស្សទាំងនេះសុទ្ធតែជាស្ត្រីព្រហ្មចារីមានគំនិត។ ពួកគេបានដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលនៃបន្ទូលព្រះ បានយល់ពីការពិតនៃសេចក្តីពុករលួយរបស់ខ្លួន មានអារម្មណ៍សោកស្ដាយ និងស្អប់ខ្ពើមខ្លួនឯង។ ពេលដឹងថា និស្ស័យសុចរិតរបស់ព្រះ មិនអត់ឱនចំពោះការប្រមាថ ពួកគេចាប់ផ្ដើមកោតខ្លាចព្រះ បានប្រែចិត្តពិតប្រាកដ ហើយនិស្ស័យពុករលួយរបស់ពួកគេ ក៏បានផ្លាស់ប្ដូរបន្តិចម្ដងៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបង្កើតអ្នកមានជ័យជម្នះមួយក្រុមមុនពេលគ្រោះមហន្តរាយមកដល់។ ពួកគេជាផលផ្លែដំបូងដែលបានទាយទុកនៅក្នុងគម្ពីរវិវរណៈ។ បន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងទីបន្ទាល់នៃរាស្ត្ររើសតាំងរបស់ព្រះ ត្រូវបានបង្ហោះតាមអនឡាញជាយូរមកហើយ ដោយធ្វើបន្ទាល់ប្រាប់មនុស្សជាតិរាល់គ្នាថា ព្រះសង្គ្រោះបានយាងមកវិញហើយ។ ឥឡូវ មនុស្សកាន់តែច្រើនពីគ្រប់ប្រជាជាតិទាំងអស់ កំពុងតែស៊ើបសួររកផ្លូវពិត។ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ បិទបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះក្នុងការសង្រ្គោះមនុស្សជាតិ ដោយសង្រ្គោះយើងទាំងស្រុងពីដែនត្រួតត្រារបស់សាតាំង។ គ្រប់ទាំងកិច្ចការដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្រេចបាន បញ្ជាក់យ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះដែលយកកំណើតជាមនុស្ស ពោលគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ នេះមានន័យថា ការកំណត់ថាតើ ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់ដែលបានយាងមកវិញឬអត់នោះ មិនអាចពឹងផ្អែកលើភេទនោះទេ។ តើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការសង្រ្គោះមនុស្សបានទេ? គន្លឹះគឺនៅត្រង់នេះ»។ ត្រង់ចំណុចនេះ លោកគ្រូ កៅ បាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ប្អូនស្រី ខ្ញុំអាចយល់ពីការប្រកបគ្នារបស់ប្អូនហើយ។ បើនរណាម្នាក់អាចសម្ដែងចេញសេចក្តីពិត និងអនុវត្តកិច្ចការសង្រ្គោះបាន នោះមិនថាជាបុរស ឬស្ត្រីឡើយ បុគ្គលនោះគឺជាព្រះដែលយកកំណើតជាមនុស្សហើយ។ ពេលនេះ ដួងចិត្តខ្ញុំបានភ្លឺស្វាងហើយ!»

ក្រោយមក លោកគ្រូ កៅ បានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនទៀត សញ្ញាណគាត់ត្រូវបានដោះស្រាយ ហើយគាត់ក៏បានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។

តាមរយៈបទពិសោធនៃការផ្សាយដំណឹងល្អនេះ ខ្ញុំបានឃើញថា កិច្ចការរបស់ព្រះគឺព្រះបំពេញដោយផ្ទាល់ព្រះអង្គទ្រង់។ មិនថាគេជាគ្រូគង្វាល ឬចាស់ទុំទេ មិនថាពួកគេមានចំណេះដឹងព្រះគម្ពីរ បានរៀនសូត្រខាងទេវសាស្ត្រ ឬមានសញ្ញាណសាសនាបែបណាទេ ពួកគេសុទ្ធតែគ្មានអំណាចអ្វីទាំងអស់នៅចំពោះសេចក្តីពិត។ ឱ្យតែពួកគេយល់ពីបន្ទូលព្រះ ទទួលយក និងចង់ស្វែងរកសេចក្តីពិត ពួកគេអាចរកឃើញចម្លើយបានតាមរយៈបន្ទូលព្រះ។ បន្ទូលព្រះនឹងយកឈ្នះពួកគេមិនខាន។ ពេលខ្ញុំផ្សាយដំណឹងល្អជាមួយលោកគ្រូ កៅ ខ្ញុំគិតថា គ្រូគង្វាល និងពួកចាស់ទុំមុខជាពិបាកនឹងទទួលយកសេចក្តីពិតណាស់ ដូច្នេះ ខ្ញុំក៏មានគំនិតអគតិចំពោះលោកគ្រូ កៅ។ ពេលផ្សាយដំណឹងល្អទៅគាត់ ពេលឃើញគាត់ប្រកាន់ខ្ជាប់តាមសញ្ញាណផ្សេងៗ ខ្ញុំគិតថា គាត់មិនអាចយល់ពីព្រះសូរសៀងព្រះបានទេ ហើយប៊ិះតែនឹងបោះបង់គាត់ចោលទៅហើយ។ អរព្រះគុណព្រះ ដែលបន្ទូលទ្រង់បានណែនាំខ្ញុំ ហើយខ្ញុំអាចស្គាល់ខ្លួនឯង និងបញ្ចប់ភារកិច្ចខ្ញុំបាន។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលបានបញ្ជាក់ច្បាស់ពីរបៀបដោះស្រាយជាមួយមនុស្សដែលអាចទទួលយកដំណឹងល្អបាន តែមានសញ្ញាណផ្សេងៗ។ «ប្រសិនបើមនុស្សដែលកំពុងពិចារណាពីផ្លូវពិត សួរសំណួរអ្នកដដែលៗ តើអ្នកគួរឆ្លើយវិញដោយរបៀបណា? អ្នកគួរចំណាយពេលវេលា និងខំប្រឹងឆ្លើយសំណួរពួកគេ ហើយអ្នកគួរតែរកវិធីដើម្បីប្រកបគ្នាឱ្យបានច្បាស់ៗអំពីសំណួររបស់ពួកគេ រហូតដល់ពួកគេយល់ និងលែងសួរម្ដងទៀត។ យ៉ាងនោះ អ្នកនឹងបានបំពេញការទទួលខុសត្រូវរបស់អ្នក ហើយដួងចិត្តរបស់អ្នកនឹងគ្មានអារម្មណ៍ពិរុទ្ធឡើយ។ អ្វីដែលសំខាន់បំផុត អ្នកនឹងគ្មានអារម្មណ៍ពិរុទ្ធចំពោះព្រះជាម្ចាស់អំពីរឿងនេះទេ ដោយសារតែភារកិច្ចនេះ ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ការទទួលខុសត្រូវនេះដល់អ្នក។ នៅពេលអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើឡើងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ធ្វើឡើងបែរទៅរកព្រះជាម្ចាស់ នៅពេលដែលអ្វីគ្រប់យ៉ាង គឺធ្វើឡើងស្របទៅតាមព្រះបន្ទូលព្រះជាម្ចាស់ ធ្វើឡើងស្របទៅតាមគោលការណ៍នៃសេចក្តីពិត នោះការអនុវត្តរបស់អ្នក នឹងស្របទៅតាមសេចក្ដីពិតទាំងស្រុង ហើយក៏ស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ផងដែរ។ ក្នុងលក្ខណៈនេះ គ្រប់យ៉ាងដែលអ្នកនិយាយ និងធ្វើ នឹងមានប្រយោជន៍ដល់មនុស្ស ហើយទាំងសម្ដី និងទង្វើរបស់អ្នកនឹងទទួលបានការពេញចិត្ត និងត្រូវគេទទួលយកដោយងាយ» (ដកស្រង់ពី «ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់ថា ទោះពួកគេមានបញ្ហា ឬសញ្ញាណសាសនាបែបណាក៏ដោយ បើអ្នកដែលស៊ើបសួរពីផ្លូវពិតនោះ មានភាពជាមនុស្សល្អ ស្រេកឃ្លានសេចក្តីពិត និងអាចយល់ពីព្រះបន្ទូលបាន នោះយើងមិនគួរមានអគតិ ឬសន្មតពួកគេតាមអំពើចិត្ត ឬក៏បោះបង់ពួកគេចោលឡើយ។ ផ្ទុយទៅវិញ យើងគួរតែអនុវត្តតាមព្រះបន្ទូលថា «អ្នកគួរចំណាយពេលវេលា និងខំប្រឹងឆ្លើយសំណួរពួកគេ ហើយអ្នកគួរតែរកវិធីដើម្បីប្រកបគ្នាឱ្យបានច្បាស់ៗអំពីសំណួររបស់ពួកគេ» ត្រូវប្រកបគ្នាពីសេចក្តីពិតដែលយើងយល់ប្រាប់ទៅពួកគេឱ្យអស់ពីលទ្ធភាព រហូតដល់យើងមានមនសិការជ្រះថ្លា។ នេះក៏ជាការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលព្រះបង្កើតមកដែរ។ ទៅថ្ងៃខាងមុខ មិនថាខ្ញុំជួបមនុស្សដែលអាចទទួលយកដំណឹងល្អបែបណាទេ បើពួកគេមានភាពជាមនុស្សល្អ និងយល់ពីបន្ទូលព្រះ ខ្ញុំសុខចិត្តប្រកបគ្នាពីសេចក្តីពិត និងធ្វើបន្ទាល់ថ្វាយព្រះ ឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យអស់អ្នកដែលស្រេកឃ្លានការលេចមករបស់ព្រះពិតប្រាកដនោះ អាចត្រលប់ទៅរកទ្រង់បានកាន់តែឆាប់ និងស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់។ អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

រឿងរ៉ាវបង្កប់ពីក្រោយការមិនហ៊ាននិយាយការពិត

ដោយសូហ្វីយ៉ា ប្រទេសហូឡង់ ក្នុងឆ្នាំ ២០២១ ខាទីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ហើយពួកយើងមើលខុសត្រូវកិច្ចការពួកជំនុំជាមួយគ្នា។ មួយរយៈក្រោយមក...

Leave a Reply