ការឆ្លុះបញ្ចាំងពីការសរសេរអំពីការវាយតម្លៃ

07-08-2023

កាលខែមេសាមុន ខ្ញុំទទួលបន្ទុកលើកិច្ចការអត្ថបទនៃពួកជំនុំ។ ថ្ងៃមួយ អ្នកដឹកនាំថ្នាក់លើបានសុំខ្ញុំ ឱ្យសរសេរការវាយតម្លៃលើអ្នកដឹកនាំម្នាក់ ឈ្មោះ លាវ លី រួចផ្ញើជូនគាត់វិញក្នុងពេលបីថ្ងៃ។ ខ្ញុំចេះតែឆ្ងល់ថា៖ គាត់សុំឱ្យខ្ញុំវាយតម្លៃ លាវ លី ប្រហែល នាងមិនធ្វើកិច្ចការជាក់ស្ដែង ហើយគាត់មានគម្រោងបណ្ដេញនាងចេញហើយ? ឬក៏នាងមានគុណសម្បត្តិល្អ សមទទួលការបណ្ដុះបណ្ដាល ហើយមានគម្រោងដំឡើងឋានៈនាង? ជាទូទៅ លាវ លី រែកពុនបន្ទុកក្នុងភារកិច្ចរបស់នាង និងអាចដោះស្រាយបញ្ហាការងារយ៉ាងមានប្រសិទ្ធភាពបានទាន់ពេល។ គ្រាន់តែថា សមត្ថភាពធ្វើការនាងនៅអន់ប៉ុណ្ណោះ កាលណាការងាររវល់ភ្លាម នាងចាប់ផ្ដើមច្របូកច្របល់ មិនចេះចាត់អាទិភាពបានល្អទេ។ ខ្ញុំចេះតែឆ្ងល់ថា៖ បើអ្នកដឹកនាំមានគម្រោងចង់ដំឡើងឋានៈលាវ លី តែខ្ញុំផ្តោតលើកំហុសឆ្គងរបស់នាង តើអ្នកដឹកនាំនឹងថា ខ្ញុំមិនចេះឈ្វេងយល់ និងថាខ្ញុំប្រព្រឹត្តចំពោះអ្នកដទៃមិនយុត្តិធម៌ដែរឬទេ? ក្រោយមក តើគាត់នឹងគិតបែបណាចំពោះខ្ញុំទៅ? ចុះបើគាត់មានគម្រោងបណ្ដេញ លាវ លី ហើយខ្ញុំសរសេរច្រើនពេកអំពីចំណុចខ្លាំងរបស់នាង គាត់នឹងគិតថា ខ្ញុំខ្វះគុណសម្បត្តិ គ្រាន់តែសរសេរការវាយតម្លៃឱ្យបានត្រឹមត្រូវ ធ្វើមិនកើតផង តើខ្ញុំអាចបន្តមើលខុសត្រូវលើកិច្ចការអត្ថបទម្ដេចកើតទៅ? ក្រោយមក គាត់អាចគិតមិនល្អចំពោះខ្ញុំ។ ដោយគិតបែបនេះ ខ្ញុំមិនហ៊ានសរសេរទេ។

នៅថ្ងៃបន្ទាប់ ខ្ញុំបានឃើញ វ៉ាង ជី ដែលជាដៃគូ លាវ លី នៅឯការជួបជុំមួយ។ ខ្ញុំស្រាប់តែមានគំនិតថា ខ្ញុំអាចលួចសួររកព័ត៌មានពីនាងបាន។ ដូច្នេះ ខ្ញុំក៏សួរនាងថា៖ «ថ្មីៗនេះ ឯងឧស្សាហ៍ជួបជាមួយយើងច្រើន។ ម្ដេចក៏យើងមិនឃើញ លាវ លី អ៊ីចឹង? តើនាងរវល់ខ្លាំងមែន?» វ៉ាង ជី ថា៖ «នាងរវល់ជាមួយកិច្ចការផ្សេង»។ ខ្ញុំសង្កេតឃើញនាងឆ្លើយតបដោយសំឡេងខ្សោយណាស់ ហើយខ្ញុំសន្មតថា ប្រហែលគេកំពុងចង់បណ្ដេញ លាវ លី ចេញ ហើយ វ៉ាង ជី យល់ថា ខ្លួនធ្វើខុស ព្រោះនាងជួយអ្វីដល់លាវ លី មិនបាន។ តែខ្ញុំនៅតែមិនច្បាស់ ដូច្នេះ ខ្ញុំក៏សួរសំណួរមួយទៀតថា៖ «មើលខុសត្រូវកិច្ចការពួកជំនុំតែពីរនាក់អ៊ីចឹង តើឯងមិនអីទេឬ?» ខ្ញុំមើលទឹកមុខ និងរបៀបដែលនាងនិយាយដោយយកចិត្តទុកដាក់ ព្យាយាមរកមើលតម្រុយខ្លះៗ តែចុងក្រោយ ខ្ញុំទទួលបានតម្រុយមិនច្បាស់ទេ។ ខ្ញុំអន្ទះអន្ទែង ដែលឃើញកាលកំណត់នៃការវាយតម្លៃជិតមកដល់ តែខ្ញុំចេះតែពន្យារពេល មិនដឹងថាត្រូវសរសេរអំពីអ្វីឡើយ។ ចុងក្រោយ ខ្ញុំមិនបានសរសេរទេ ដើម្បីកុំឱ្យអ្នកដឹកនាំឃើញថា ខ្ញុំមិនចេះឈ្វេងយល់។ បើគាត់សួរខ្ញុំអំពីរឿងនេះ ខ្ញុំអាចនិយាយថា ប៉ុន្មានថ្ងៃនោះ ខ្ញុំរវល់ពេកគ្មានពេលធ្វើឡើយ។ ដូច្នេះ ខ្ញុំបានគេចវេះពីបញ្ហា ដោយមិនបានសរសេរការវាយតម្លៃទេ។ ក្រោយមក គ្រប់ពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំយល់ថា ខ្លួនបានធ្វើខុសខ្លាំងណាស់។ អ្នកដឹកនាំបានសួរយោបល់ខ្ញុំ ដើម្បីចង់ដឹងថាតើ លាវ លី ធ្វើការងារជាក់ស្ដែង និងអាចទទួលការបណ្ដុះបណ្ដាលឬអត់។ វាពាក់ព័ន្ធនឹងកិច្ចការពួកជំនុំដោយផ្ទាល់។ ការសរសេរពីអ្វីគ្រប់យ៉ាងដែលខ្ញុំដឹង គឺជារឿងងាយស្រួលបំផុត ហេតុអ្វីក៏ខ្ញុំពន្យារពេលបែបនេះ? តើអ្វីទៅដែលរឹតត្បិតខ្ញុំ? ខ្ញុំបានអធិស្ឋានថា៖ «ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់ប្រយ័ត្នប្រយែងខ្លាំងពេក រហូតមិនហ៊ានសម្រេចចិត្តសរសេរការវាយតម្លៃឡើយ។ ខ្ញុំម្ចាស់មិនបានសហការ ព្រោះតែភាពភ័យខ្លាច។ សូមជួយណែនាំខ្ញុំឱ្យយល់ពីបញ្ហារបស់ខ្ញុំម្ចាស់ផង»។

ខ្ញុំបានអានអត្ថបទនេះក្នុងការថ្វាយបង្គំរបស់ខ្ញុំ។ «ពួកទទឹងនឹងព្រះគ្រីស្ទខ្វាក់មើលមិនឃើញព្រះជាម្ចាស់ទេ ហើយដួងចិត្តរបស់ពួកគេក៏គ្មានព្រះអង្គដែរ។ នៅពេលពួកគេជួបព្រះគ្រីស្ទ ពួកគេចាត់ទុកទ្រង់មិនខុសពីមនុស្សធម្មតាទេ ដោយចេះតែបត់បែនតាមការសម្តែងចេញ និងព្រះសូរសៀងទ្រង់ ផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនទៅតាមស្ថានការណ៍ មិនដែលនិយាយអ្វីដែលកំពុងកើតឡើងជាក់ស្តែង មិនដែលនិយាយការពិតទេ និយាយតែពាក្យ និងគោលលទ្ធិឥតន័យ ដោយព្យាយាមបោកបញ្ឆោត និងបោកប្រាស់ព្រះជាម្ចាស់ដ៏ពិតដែលកំពុងគង់នៅចំពោះមុខរបស់ពួកគេ។ ពួកគេពិតជាគ្មានការកោតខ្លាចចំពោះព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេគ្មានសមត្ថភាពនិយាយទៅកាន់ព្រះជាម្ចាស់ដោយចេញពីចិត្ត គ្មានសមត្ថភាពនិយាយការពិតសោះឡើយ។ ពួកគេនិយាយដូចជាពស់លូន មានដានបត់បែន និងមិនត្រង់។ លក្ខណៈ និងទិសដៅនៃពាក្យសម្ដីរបស់ពួកគេគឺដូចជាដើមត្រសក់ស្រូវតោងឡើងលើបង្គោលទ្រើងអ៊ីចឹង។ ឧទាហរណ៍ នៅពេលអ្នកនិយាយថា បុគ្គលម្នាក់មានគុណសម្បត្តិល្អ និងអាចដំឡើងឋានៈបាន ពួកគេក៏និយាយភ្លាមថា ពួកគេនោះល្អយ៉ាងណា ហើយបានបង្ហាញ និងបើកសម្ដែងនៅក្នុងខ្លួនពួកគេ។ ហើយប្រសិនបើអ្នកនិយាយថា នរណាម្នាក់មិនល្អ ពួកគេប្រញាប់និយាយថា ពួកគេអាក្រក់ និងមិនល្អ ថាពួកគេបង្កការរំខាន និងការបង្អាក់បែបណានៅក្នុងពួកជំនុំ។ នៅពេលអ្នកចង់ស្វែងយល់ពីសេចក្ដីពិតអំពីអ្វីមួយ ពួកគេគ្មានអ្វីនិយាយទេ។ ពួកគេភូតភរ ដោយរង់ចាំឱ្យអ្នកធ្វើការសម្រេចចិត្ត ចាំស្ដាប់អត្ថន័យក្នុងពាក្យសម្ដីរបស់អ្នក ដូច្នេះ ពួកគេអាចប្រាប់អ្នកអំពីអ្វីដែលអ្នកចង់ឮ។ គ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការបញ្ជោរ ការផ្គាប់ផ្គុន និងការលូនក្រាប។ អ្វីដែលចេញពីមាត់ពួកគេ មិនមែនជាសេចក្ដីពិតទេ។ នេះជារបៀបដែលពួកគេមានទំនាក់ទំនងជាមួយមនុស្ស និងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ ពោលគឺ ពួកគេជាមនុស្សបោកបញ្ឆោតតែម្ដង។ នេះជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ» (ដកស្រង់ពី «ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះបើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទលេងល្បិច គ្រប់ពេលដែលពួកគេជួបព្រះគ្រីស្ទ។ ពួកគេអែបអប ផ្គាប់ផ្គុន និងត្រាប់តាមកាយវិការរបស់ទ្រង់។ ពួកគេមិននិយាយការពិតនៅចំពោះព្រះគ្រីស្ទទេ។ ពួកគេពូកែបោកបញ្ឆោត និងសម្ដែងណាស់។ ពួកគេវៀចវេរ និងអាក្រក់ ហើយពួកគេស្អប់ខ្ពើមព្រះ។ ទោះបើខ្ញុំមិនបានជួបព្រះគ្រីស្ទក៏ដោយ ក៏ខ្ញុំបានប្រព្រឹត្ត និងបើកសម្ដែងនិស្ស័យមួយដូចពួកទទឹងនឹងព្រះគ្រីស្ទដែរ។ អ្នកដឹកនាំបានសុំឱ្យខ្ញុំសរសេរការវាយតម្លៃពីលាវ លី។ នោះមិនមែនជារឿងស្មុគស្មាញទេ។ ខ្ញុំគ្រាន់តែសរសេរការពិតពីគ្រប់យ៉ាងដែលខ្ញុំដឹង រួចចែករំលែកអ្វីដែលខ្ញុំយល់ដោយយុត្តិធម៌ និងច្បាស់លាស់ប៉ុណ្ណោះ។ តែពេលខ្ញុំព្យាយាមយល់ពីគំនិតគាត់ ខ្ញុំធ្វើឱ្យរឿងទៅជាស្មុគស្មាញ ដោយខ្លាចថា បើខ្ញុំសរសេរមិនបានល្អទេ គាត់នឹងគិតថា ខ្ញុំមិនចេះឈ្វេងយល់ និងគិតមិនល្អចំពោះខ្ញុំ។ ដើម្បីការពារមុខមាត់ និងតម្លៃខ្ញុំក្នុងចិត្តគាត់ ខ្ញុំលួចសួររកពីចេតនារបស់គាត់ ក្រោមការក្លែងបន្លំថា ខ្ញុំខ្វល់ខ្វាយពីបងប្អូនស្រីៗ។ បើគាត់ចង់ដំឡើងឋានៈលាវ លី ខ្ញុំត្រូវសម្របតាម ដោយសរសេរឱ្យបានច្រើនអំពីចំណុចខ្លាំងរបស់គាត់។ បើគាត់ចង់បណ្ដេញនាងចេញ ខ្ញុំត្រូវសរសេរឱ្យបានច្រើនអំពីចំណុចខ្វះខាតរបស់លាវ លី ដើម្បីឱ្យអ្នកដឹកនាំផ្ដល់តម្លៃដល់ខ្ញុំ។ ខ្ញុំមិនបានព្យាយាមវាយតម្លៃនាងផ្អែកលើការពិត ឬគោលការណ៍ទេ ខ្ញុំគ្រាន់តែព្យាយាមស្មានពីចេតនារបស់អ្នកដឹកនាំប៉ុណ្ណោះ។ និស្ស័យខ្ញុំ គឺដូចពួកទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង ពោលគឺបោកបញ្ឆោតខ្លាំងណាស់! ដើម្បីដឹងពីចេតនារបស់អ្នកដឹកនាំ ខ្ញុំបានលួចសួរ វ៉ាង ជី ដើម្បីចង់បានព័ត៌មាន។ ខ្ញុំដូចជាមនុស្សថោកទាប ដែលគ្មានភាពថ្លៃថ្នូរ ឬអត្តចរិតសោះឡើយ។ តាមពិត នរណាក៏មានចំណុចខ្លាំង និងកំហុសឆ្គងដែរ ហើយយើងត្រូវតែវាយតម្លៃដោយយុត្តិធម៌ និងច្បាស់លាស់។ បើខ្ញុំសរសេរការវាយតម្លៃវិជ្ជមានអំពីមនុស្សអាក្រក់ នោះអ្នកដឹកនាំនឹងធ្វើការសម្រេចចិត្តខុស ខ្ញុំកំពុងរំខានដល់កិច្ចការពួកជំនុំ កំពុងធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះហើយ។ បើខ្ញុំសរសេរការវាយតម្លៃរិះគន់បុគ្គលម្នាក់ដែលដេញតាមសេចក្តីពិត នោះជារឿងមិនយុត្តិធម៌ទេ ហើយវាអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ពួកគេបាន។ បើការវាយតម្លៃមិនត្រឹមត្រូវរបស់ខ្ញុំ នាំឱ្យ លាវ លី ត្រូវគេបណ្ដេញចេញ ខ្ញុំកំពុងធ្វើអាក្រក់ ហើយខ្ញុំក៏ប្រមាថព្រះជាម្ចាស់ដែរ។ ខ្ញុំបានគិតដល់បន្ទូលព្រះថា៖ «ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ បង្ហាញភាពពិតថ្វាយព្រះជាម្ចាស់គ្រប់រឿងទាំងអស់ ស្មោះត្រង់ឥតលាក់លៀមចំពោះព្រះជាម្ចាស់គ្រប់រឿងទាំងអស់ មិនដែលលាក់បាំងការពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅលើអ្នកនិងនៅក្រោមអ្នក ហើយមិនធ្វើអ្វីគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់ឡើយ។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់បាន គឺត្រូវមានភាពបរិសុទ្ធនៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់អ្នក ហើយមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ឬបោកបញ្ឆោតមនុស្សឡើយ» (ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះមិនបានទាមទារពីយើងច្រើនឡើយ។ ទ្រង់គ្រាន់តែសង្ឃឹមថា យើងនឹងស្មោះត្រង់នៅក្នុងសម្ដី និងទង្វើរបស់យើង មួយគឺមួយ ពីរគឺពីរ និងធ្វើជាមនុស្សយុត្តិធម៌ និងស្មោះត្រង់ ដែលមិនបោកប្រាស់ ឬលាក់បាំងអ្វីឡើយ។ យើងគ្រាន់តែនិយាយត្រង់ៗ សរសេរនូវអ្វីដែលយើងដឹង និងប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ នៅក្នុងការវាយតម្លៃរបស់យើងប៉ុណ្ណោះ។ តែខ្ញុំមិនបានធ្វើបែបនេះទេ។ អ្នកដឹកនាំចង់ដឹងពីគំនិតរបស់ខ្ញុំចំពោះនរណាម្នាក់ តែខ្ញុំមិនស្មោះត្រង់សោះឡើយ។ ការលេងល្បិច និងបោកបញ្ឆោតគ្រប់ពេល មិនមែនជាការប្រព្រឹត្តបែបមនុស្សស្មោះត្រង់ទេ។ ពេលដឹងបែបនេះ ខ្ញុំស្អប់ខ្លួនឯង។

ក្រោយមក ខ្ញុំបានអត្ថបទនេះនៅក្នុងបន្ទូលព្រះ។ «តើការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់គឺជាអ្វី? ឧទាហរណ៍ នៅពេលអ្នកវាយតម្លៃនរណាម្នាក់ ចំណុចនេះគឺជាប់ពាក់ព័ន្ធទៅនឹងការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ តើអ្នកវាយតម្លៃអ្នកនោះដោយរបៀបណា? (យើងត្រូវតែស្មោះត្រង់ យុត្តិធម៌ និងទៀងត្រង់ ហើយពាក្យសម្ដីរបស់យើង មិនត្រូវផ្អែកតាមអារម្មណ៍ឡើយ)។ នៅពេលអ្នកនិយាយដូចគ្នាបេះបិទនឹងអ្វីដែលអ្នកគិត ដូចគ្នាបេះបិទនឹងអ្វីដែលអ្នកបានឃើញ នោះអ្នកកំពុងធ្វើជាមនុស្សស្មោះត្រង់ហើយ។ ជាងនេះទៅទៀត ការអនុវត្តធ្វើជាមនុស្សស្មោះត្រង់ គឺមានន័យថា ជាការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្រៀនមនុស្សបែបនេះឯង នេះហើយគឺជាមាគ៌ារបស់ព្រះជាម្ចាស់។ តើមាគ៌ារបស់ព្រះជាម្ចាស់គឺជាអ្វី? គឺជាការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ តើការស្មោះត្រង់ ជាផ្នែកមួយនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? ហើយតើវាជាការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ? (ជាការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់)។ ប្រសិនបើអ្នកមិនស្មោះត្រង់ទេ ពេលនោះ អ្វីដែលចេញពីមាត់របស់អ្នក មិនដូចអ្វីដែលអ្នកបានឃើញ និងអ្វីដែលបានអ្នកគិតនោះទេ។ មានគេសួរអ្នកថា៖ 'តើអ្នកយល់យ៉ាងណាចំពោះបុគ្គលម្នាក់នោះ? តើគាត់មានការទទួលខុសត្រូវចំពោះកិច្ចការពួកជំនុំដែរឬទេ?' ហើយអ្នកតបថា៖ 'គាត់ល្អគួរសមដែរ។ គាត់មានការទទួលខុសត្រូវច្រើនជាងខ្ញុំទៅទៀត គុណសម្បត្តិរបស់គាត់ក៏ប្រសើរជាងខ្ញុំ ហើយភាពជាមនុស្សរបស់គាត់ក៏ល្អដែរ។ គាត់ជាមនុស្សចាស់ទុំ និងនឹងន'។ ប៉ុន្តែ នៅក្នុងចិត្តអ្នក តើអ្នកគិតបែបនេះដែរឬទេ? តាមពិតទៅ អ្វីដែលអ្នកកំពុងគិតនោះគឺ ទោះបីបុគ្គលម្នាក់នេះមានគុណសម្បត្តិក៏ពិតមែន ក៏ប៉ុន្តែគាត់ជាមនុស្សទុកចិត្តមិនបានទេ គាត់បោកបញ្ឆោត និងគិតតែពីប្រយោជន៍ប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់អ្នក គឺអ្នកកំពុងគិតបែបនេះឯង ប៉ុន្តែដល់ពេលត្រូវនិយាយចេញមក អ្នកគិតថា៖ 'ខ្ញុំមិនអាចនិយាយការពិតបានទេ ខ្ញុំមិនត្រូវធ្វើឱ្យនរណាម្នាក់អន់ចិត្តឡើយ' ដូច្នេះ អ្នកក៏ប្រញាប់និយាយរឿងផ្សេង អ្នកជ្រើសរើសនិយាយល្អពីគេ ហើយអ្វីដែលអ្នកនិយាយ មិនដូចអ្វីដែលអ្នកគិតនោះទេ គឺសុទ្ធតែជាពាក្យកុហក និងពុតត្បុតទាំងអស់។ តើនេះបង្ហាញថា អ្នកកំពុងដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ។ អ្នកបានដើរតាមផ្លូវរបស់សាតាំង តាមផ្លូវរបស់ពួកអារក្ស។ តើមាគ៌ារបស់ព្រះជាម្ចាស់គឺជាអ្វី? មាគ៌ានោះគឺជាសេចក្តីពិត ជាមូលដ្ឋានគ្រឹះនៃឥរិយាបថរបស់មនុស្ស ជាផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ទោះបើអ្នកនិយាយទៅកាន់បុគ្គលម្នាក់ទៀតក៏ដោយ ក៏ព្រះជាម្ចាស់កំពុងសណ្ដាប់ និងទតមើលដួងចិត្តរបស់អ្នកដែរ។ ព្រះអង្គកំពុងពិនិត្យពិច័យដួងចិត្តរបស់អ្នក។ មនុស្សស្ដាប់អ្វីដែលអ្នកនិយាយ ប៉ុន្តែព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តរបស់អ្នក។ តើមនុស្សមានសមត្ថភាពពិនិត្យពិច័យដួងចិត្តរបស់មនុស្សដែរឬទេ? យ៉ាងច្រើន មនុស្សអាចដឹងត្រឹមថា អ្នកកំពុងនិយាយកុហកប៉ុណ្ណោះ។ ពួកគេអាចមើលឃើញអ្វីៗពីសម្បកក្រៅ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទតឃើញពីជម្រៅដួងចិត្តរបស់អ្នកបាន មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចជ្រាបពីអ្វីដែលអ្នកកំពុងគិត ពីផែនការដែលអ្នកកំពុងរៀបចំ ពីគ្រោងការអាក្រក់ខ្លះដែលមាននៅក្នុងដួងចិត្តរបស់អ្នក ពីផ្លូវបោកបញ្ឆោត និងគំនិតវៀចវេរលាក់ពុតរបស់អ្នក។ ពេលទ្រង់ទតឃើញថា អ្នកកំពុងនិយាយកុហក តើព្រះជាម្ចាស់មានទស្សនៈបែបណាចំពោះអ្នក? តើព្រះអង្គវាយតម្លៃអ្នកបែបណា? ត្រង់ចំណុចនេះ ដោយសារតែអ្នកមិនបាននិយាយការពិត ដូច្នេះ អ្នកមិនបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ទេ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះជួយឱ្យខ្ញុំមើលឃើញថា ពេលវាយតម្លៃ យើងត្រូវកោតខ្លាចព្រះ និងទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ ដូច្នេះ ពេលវាយតម្លៃ យើងត្រូវប្រុងប្រយ័ត្ន និងប្រឈមចំពោះព្រះ ដោយខ្លាចថា បើយើងមានចេតនាមិនត្រឹមត្រូវ យើងនឹងសរសេរការវាយតម្លៃមិនត្រឹមត្រូវ និងលម្អៀង ហើយវាប្រមាថដល់ព្រះ។ ពេលសរសេរការវាយតម្លៃ យើងគួរតែអធិស្ឋានទៅព្រះ ស្វែងរកគោលការណ៍នៃសេចក្តីពិត និងចែករំលែកច្បាស់ៗពីការយល់ដឹង និងទស្សនៈពិតប្រាកដរបស់យើងចំពោះបុគ្គលនោះ ដោយគ្មានបង្កប់ចេតនាយើងឡើយ។ យើងគួរតែប្រាប់គ្រប់យ៉ាង ដោយមិនបញ្ចេញបញ្ចូលទេ។ នេះជាសញ្ញានៃការកោតខ្លាចព្រះ។ តែអស់អ្នកដែលមិនកោតខ្លាចព្រះវិញ និយាយ និងប្រព្រឹត្តតាមចិត្តរបស់ខ្លួន ពេលខ្លះ និយាយគ្រប់យ៉ាងដែលពួកគេយល់ថា នឹងមានប្រយោជន៍ដល់ពួកគេ ឬថែមទាំងបង្វែរ និងបំភ្លៃការពិតទៀតផង។ ពួកគេមាននិស្ស័យបោកបញ្ឆោត។ ពួកគេប្រព្រឹត្តដូចអ្នកមិនជឿ ហើយពួកគេមិនគួរឱ្យទុកចិត្តបានឡើយ។ ការសរសេរវាយតម្លៃនោះ បានលាតត្រដាងពីរូបខ្ញុំ។ បន្ទាប់ពីជឿព្រះប៉ុន្មានឆ្នាំមក ខ្ញុំនៅតែមានចេតនាវៀចវេរ និងចង់សរសេរក្នុងរបៀបចាក់ខ្សែ និងនិយាយគ្រប់យ៉ាងដែលនឹងផ្ដល់ប្រយោជន៍ដល់ខ្ញុំដដែល។ ខ្ញុំមិនបានកោតខ្លាចព្រះសោះឡើយ។ ខ្ញុំបោកបញ្ឆោតខ្លាំងណាស់ ហើយការនេះធ្វើឱ្យព្រះស្អប់ខ្ពើម។ ខ្ញុំដឹងរឿងនេះ ហើយយល់ថា ផ្លូវនេះគ្រោះថ្នាក់ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។

ក្រោយមក ខ្ញុំបានអានអត្ថបទមួយទៀតចេញពីបន្ទូលព្រះ។ «តើការអាក្រក់ពិតប្រាកដគឺជាអ្វី? នៅពេលបើកបង្ហាញ តើមានសភាពណាខ្លះគឺជាការអាក្រក់? នៅពេលដែលមនុស្សប្រើពាក្យសម្តីខ្ពង់ខ្ពស់ស្ដាប់ទៅគួរឱ្យទាក់ទាញ ដើម្បីបិទបាំងបំណងអាក្រក់ និងគួរឱ្យអាម៉ាស់ដែលកប់ទុកក្នុងជម្រៅដួងចិត្តរបស់ពួកគេ ហើយបន្ទាប់មក បញ្ចុះបញ្ចូលឱ្យអ្នកដទៃជឿថា ពាក្យសម្តីទាំងនេះ គឺជាពាក្យល្អណាស់ ជាពាក្យស្មោះ និងស្របច្បាប់ ហើយចុងក្រោយ ឈានទៅសម្រេចបំណងលាក់កំបាំងរបស់ខ្លួន តើនេះជានិស្ស័យអាក្រក់ដែរឬទេ? ហេតុអ្វីក៏ហៅការនេះថាជាការអាក្រក់ ហើយមិនហៅវាថាជាការបោកបញ្ឆោត? ទាក់ទងនឹងនិស្ស័យ និងសារជាតិ ការបោកបញ្ឆោតមិនសូវអាក្រក់ប៉ុន្មានទេ។ ការអាក្រក់គឺធ្ងន់ធ្ងរជាងការបោកបញ្ឆោត វាជាឥរិយាបថមួយដែលមានស្នៀតបញ្ឆោត និងអាក្រក់ជាងការបោកបញ្ឆោតទៅទៀត ហើយមនុស្សធម្មតាពិបាកនឹងមើលធ្លុះណាស់។ ឧទាហរណ៍ តើសត្វពស់បានប្រើពាក្យសម្តីណាខ្លះ ដើម្បីល្បួងនាងអេវ៉ា? គឺជាពាក្យសម្តីបញ្ឆោតដែលស្ដាប់ទៅត្រឹមត្រូវ និងហាក់ចង់ឱ្យអ្នកបានល្អ។ អ្នកមិនដឹងថា ពាក្យសម្តីទាំងនេះមានបញ្ហា ឬបង្កប់នូវចេតនាព្យាបាទណាមួយនោះទេ ហើយស្របពេលនោះដែរ អ្នកមិនអាចបោះបង់យោបល់ទាំងនេះដែលសាតាំងបានផ្តល់ឱ្យឡើយ។ នេះហើយជាសេចក្តីល្បួង។ នៅពេលអ្នកជួបការល្បួង ហើយអ្នកស្ដាប់តាមពាក្យសម្ដីទាំងនេះ អ្នកមិនអាចធ្វើអ្វីបានក្រៅពីជាប់ចិត្ត ហើយអ្នកនឹងទំនងជាជាប់អន្ទាក់ដែលជាហេតុធ្វើឱ្យសម្រេចគោលដៅរបស់សាតាំង។ ការនេះគេហៅថាជាការអាក្រក់។ សត្វពស់បានប្រើវិធីសាស្ត្រនេះ ដើម្បីល្បួងនាងអេវ៉ា។ តើនេះជានិស្ស័យមួយប្រភេទឬ? (មែនហើយ)។ តើនិស្ស័យប្រភេទនេះចេញមកពីណាដែរ? និស្ស័យប្រភេទនេះចេញមកពីសត្វពស់ និងមកពីសាតាំង។ និស្ស័យអាក្រក់ប្រភេទនេះ មាននៅក្នុងធម្មជាតិរបស់មនុស្ស» (ដកស្រង់ពី «មានតែការស្គាល់ខ្លួនឯងប៉ុណ្ណោះ ទើបជាជំនួយដល់ការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះមានបន្ទូលថា កាលណាមនុស្សនិយាយទៅសមទំនង តែបង្កប់កលល្បិចក្នុងចិត្តរបស់ខ្លួន ហើយប្រើសម្ដីល្អនោះទៅសម្រេចគោលបំណងលាក់កំបាំងរបស់ខ្លួន នោះមិនត្រឹមជាការបោកបញ្ឆោតប៉ុណ្ណោះទេ តែក៏ជានិស្ស័យអាក្រក់ផងដែរ។ ព្រះស្អប់មនុស្សបែបនេះខ្លាំងណាស់។ ដើម្បីទទួលបានការយល់ព្រម និងការគោរពពីអ្នកដឹកនាំ ខ្ញុំបានស្មានពីចេតនារបស់គាត់ ក្នុងពេលសរសេរការវាយតម្លៃរបស់ខ្ញុំ ដោយចង់សម្របតាមចេតនារបស់គាត់ ថែមទាំងធ្វើជាបារម្ភពី លាវ លី ដើម្បីចង់ដឹងពីចេតនានោះ ដោយសួរនាំថាតើនាងរវល់ការងារខ្លាំងឬអត់ ព្រោះខ្ញុំខានជួបនាងមួយរយៈ ថាពួកគេមិនអីទេឬ ជាដើម ដើម្បីចង់ដឹងថាមានអ្វីកើតឡើង និងថានាងនឹងបន្តនៅ ឬក៏ត្រូវចាកចេញ។ ពីសម្បកក្រៅ ខ្ញុំហាក់ដូចជាគិតគូរ និងខ្វល់ខ្វាយពីនាងអ៊ីចឹង តែសម្ដីខ្ញុំពេញដោយកលល្បិច ហើយខ្ញុំមិនបានស្មោះត្រង់សោះឡើយ។ ខ្ញុំពិតជាបោកបញ្ឆោត និងអាក្រក់ខ្លាំងណាស់។ ធម្មជាតិនៃរបៀបដែលខ្ញុំនិយាយ គឺដូចគ្នានឹងសត្វពស់ដែលបានល្បួងអេវ៉ា ឱ្យហូបផ្លែឈើដឹងខុសត្រូវ ដោយសម្ដីពីរោះ និងបោកបញ្ឆោតអ៊ីចឹងដែរ។ សម្ដី និងទង្វើខ្ញុំបង្កប់នូវភាពវៀចវេរ ខ្ញុំចង់បោកបញ្ឆោត និងលេងល្បិចជាមួយអ្នកដទៃ។ ខ្ញុំពិតជាអាក្រក់មែន។ បើមិនប្រែចិត្តទេ ខ្ញុំអាចប្រព្រឹត្តអំពើបាបដោយពាក្យសម្ដីខ្ញុំ ហើយប្រមាថព្រះ និងនិស្ស័យទ្រង់មិនខាន។ ពេលដឹងបែបនេះ ខ្ញុំបានអធិស្ឋាន ចង់ប្រែចិត្ត និងផ្លាស់ប្រែ ហើយឈប់រស់នៅតាមនិស្ស័យអាក្រក់នេះទៀត។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលថែមទៀត ដែលផ្ដល់ផ្លូវអនុវត្តន៍មួយដល់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នគររបស់ខ្ញុំតម្រូវឱ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលមិនលាក់ពុត ឬបោកបញ្ឆោត។ តើមនុស្សស្មោះត្រង់ និងទៀងត្រង់គ្មានប្រជាប្រិយភាពនៅក្នុងពិភពលោកទេឬ? ខ្ញុំមានលក្ខណៈផ្ទុយពីនេះ។ វាអាចទទួលយកបានសម្រាប់មនុស្សទៀងត្រង់ក្នុងការចូលមកចំពោះខ្ញុំ។ ខ្ញុំពេញព្រះហឫទ័យនឹងមនុស្សប្រភេទនេះ ហើយខ្ញុំក៏ត្រូវការមនុស្សបែបនេះដែរ។ នេះហើយជាសេចក្តីសុចរិតរបស់ខ្ញុំតែម្ដង» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការធ្វើជាមនុស្សស្មោះត្រង់ គឺជាសេចក្តីតម្រូវមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។ វាជាសេចក្តីពិតមួយដែលមនុស្សត្រូវអនុវត្ត។ អ៊ីចឹង តើមនុស្សគួរតែប្រកាន់ខ្ជាប់តាមគោលការណ៍អ្វីខ្លះនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់? គឺត្រូវស្មោះត្រង់៖ នេះគឺជាគោលការណ៍មួយដែលគេគួរគោរពតាម នៅពេលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ មិនត្រូវអនុវត្តបែបផ្គាប់ផ្គុន ឬលូនក្រាបដូចអ្នកមិនជឿឡើយ។ ព្រះជាម្ចាស់មិនត្រូវការការលូនក្រាប និងការផ្គាប់ផ្គុនរបស់មនុស្សទេ។ គ្រាន់តែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។ តើការស្មោះត្រង់មានន័យដូចម្ដេច? តើគួរអនុវត្តការស្មោះត្រង់យ៉ាងដូចម្ដេច? (គ្រាន់តែបើកចិត្តចំពោះព្រះជាម្ចាស់ ដោយគ្មានការសម្ដែង គ្មានការលាក់លៀម ឬការលាក់កំបាំងណាមួយ ដោយជួបជាមួយព្រះជាម្ចាស់ដោយមានដួងចិត្តស្មោះត្រង់ និងនិយាយត្រង់ៗ គ្មានការបោកបញ្ឆោត ឬកលល្បិចណាមួយ)។ ធ្វើបែបនោះពិតជាត្រឹមត្រូវ។ ដើម្បីស្មោះត្រង់ ដំបូង អ្នកត្រូវលះបង់បំណងប្រាថ្នាផ្ទាល់ខ្លួន។ ជំនួសឱ្យការផ្តោតលើរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នក ចូរនិយាយអ្វីដែលចេញពីក្នុងចិត្តអ្នក ហើយមិនត្រូវសញ្ជឹងគិត ឬពិចារណាថា សម្ដីរបស់អ្នកនឹងមានផលវិបាកអ្វីខ្លះនោះឡើយ។ ចូរនិយាយអ្វីដែលអ្នកកំពុងគិត លះបង់ចោលការជំរុញចិត្តរបស់អ្នក ហើយមិនត្រូវនិយាយអ្វី ដើម្បីគ្រាន់តែចង់សម្រេចគោលបំណងមួយចំនួននោះឡើយ។ កាលណាអ្នកមានចេតនាផ្ទាល់ខ្លួន និងគំនិតពិសពុលច្រើនពេក អ្នកតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងរបៀបដែលអ្នកនិយាយ ដោយពិចារណាថា 'ខ្ញុំគួរតែនិយាយបែបនេះ និងមិនត្រូវនិយាយបែបនោះទេ។ ខ្ញុំត្រូវតែប្រយ័ត្នប្រយែងចំពោះអ្វីដែលខ្ញុំនិយាយ។ ខ្ញុំនឹងនិយាយតាមរបៀបមួយដែលផ្ដល់ប្រយោជន៍ដល់ខ្ញុំ និងអាចបិទបាំងចំណុចខ្វះខាតរបស់ខ្ញុំ ហើយការធ្វើបែបនេះនឹងធ្វើឱ្យព្រះជាម្ចាស់ទតឃើញស្ញប់ស្ញែងចំពោះខ្ញុំ'។ តើអ្នកគ្មានការជំរុញចិត្តទេឬអី? មុននឹងអ្នកនិយាយ ចិត្តរបស់អ្នកពេញដោយគំនិតវៀចវេរ អ្នកកែតម្រូវអ្វីដែលអ្នកចង់និយាយជាច្រើនដង ដូច្នេះ នៅពេលពាក្យសម្ដីចេញពីមាត់របស់អ្នក ពាក្យសម្តីទាំងនោះលែងជាពាក្យសម្តីសុទ្ធល្អទៀតហើយ គ្មានភាពពិតប្រាកដសូម្បីតែបន្តិច និងបង្កប់នូវបំណងរបស់អ្នកផ្ទាល់ និងផែនការរបស់សាតាំង។ នេះមិនមែនជាអត្ថន័យនៃភាពស្មោះត្រង់ទេ។ នេះគឺជាការមានបំណង និងចេតនាអាក្រក់។ ជាងនេះទៅទៀត នៅពេលអ្នកនិយាយ អ្នកតែងតែបត់បែនតាមការសម្តែងចេញតាមព្រះភក្ត្ររបស់ព្រះជាម្ចាស់ និងទម្រង់ក្នុងព្រះនេត្ររបស់ទ្រង់ជានិច្ច៖ ប្រសិនបើទ្រង់មានការសម្តែងចេញវិជ្ជមានតាមព្រះភក្ត្ររបស់ព្រះអង្គ នោះអ្នកនិយាយបន្ត។ ប្រសិនបើទ្រង់មានការសម្តែងចេញអវិជ្ជមាន អ្នកក៏នៅស្ងៀមឈប់និយាយតទៅទៀត។ ប្រសិនបើទ្រង់មានទម្រង់ព្រះនេត្រមិនល្អ និងមើលទៅដូចជាទ្រង់មិនសព្វព្រះទ័យនឹងអ្វីដែលទ្រង់សណ្ដាប់ឮ អ្នកគិតថា អ្នកត្រូវឈប់និយាយ រួចរិះគិតថា៖ 'អ៊ីចឹង ខ្ញុំនឹងនិយាយអ្វីដែលធ្វើឱ្យទ្រង់ចាប់អារម្មណ៍ ធ្វើឱ្យទ្រង់សប្បាយព្រះទ័យ ជារឿងដែលទ្រង់នឹងសព្វព្រះទ័យ និងធ្វើឱ្យទ្រង់មានព្រះទ័យល្អចំពោះខ្ញុំវិញ'។ តើនេះជាការស្មោះត្រង់ឬ? មិនមែនទេ» (ដកស្រង់ពី «ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់បានថា ព្រះសព្វព្រះទ័យនឹងមនុស្សស្មោះត្រង់។ មនុស្សស្មោះត្រង់និយាយដោយសាមញ្ញ និងបើកចំហ ហើយនិយាយត្រង់ៗជាមួយព្រះ និងអ្នកដទៃ ដោយគ្មានការបោកបញ្ឆោតឡើយ។ ពួកគេប្រាប់ការពិត ច្បាស់ៗ ត្រង់ៗ។ មនុស្សធម្មតា គួរតែបែបនេះ។ ខ្ញុំឃើញសមាជិកពួកជំនុំពីរបីនាក់ កំពុងខិតខំធ្វើជាមនុស្សស្មោះត្រង់។ ពេលគេឃើញនរណាម្នាក់បំពានគោលការណ៍នៃសេចក្តីពិត ពួកគេប្រកបគ្នា និងជួយអ្នកនោះ ឬលួសកាត់ និងដោះស្រាយជាមួយអ្នកនោះ។ ពួកគេនិយាយត្រង់ៗ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ពួកគេប្រកបគ្នាដោយបើកចំហនៅក្នុងការជួបជុំ ហើយនិយាយចេញពីចិត្តតែម្ដង។ ខ្ញុំកោតសរសើរពួកគេ និងចង់ក្លាយជាមនុស្សស្មោះត្រង់តាមការតម្រូវរបស់ព្រះ។ មានរឿងខ្លះដែលខ្ញុំមិនទាន់យល់ ហើយខ្ញុំក៏មានទស្សនៈខុសឆ្គងខ្លះដែរ តែយ៉ាងហោចណាស់ ខ្ញុំគ្មានការបោកបញ្ឆោតណាមួយក្នុងចិត្តខ្ញុំឡើយ។ នោះហើយជាចំណុចសំខាន់។ ការយល់ដឹងពីរឿងនេះ បានជួយបំភ្លឺចិត្តខ្ញុំ ហើយខ្ញុំទទួលបានភាពច្បាស់លាស់អំពីផ្លូវអនុវត្តន៍។

ក្រោយមក មិនយូរប៉ុន្មាន ខ្ញុំបានសរសេរការវាយតម្លៃពីអ្នកដឹកនាំម្នាក់ទៀត គឺបងស្រី ចិន សាវ។ ខ្ញុំគិតថា៖ «ខ្ញុំមិនបានស្គាល់គាត់ច្បាស់ទេ។ បើការវាយតម្លៃខ្ញុំមិនច្បាស់ទេ តើអ្នកដឹកនាំថ្នាក់លើនឹងថា ខ្ញុំមិនចេះឈ្វេងយល់ រួចមើលស្រាលខ្ញុំដែរឬទេ? តើខ្ញុំគួរតែសរសេរឱ្យបានច្រើនអំំពីចំណុចខ្លាំងរបស់គាត់ឬទេ?» ពេលគិតបែបនេះ ខ្ញុំដឹងថា ខ្ញុំកំពុងព្យាយាមលេងល្បិចម្ដងទៀតហើយ។ ការវាយតម្លៃមិនមែនជារឿងតូចតាចទេ។ វាប៉ះពាល់ដល់ការដំឡើងឋានៈ និងការបណ្ដេញចេញ។ ការកុហកអំពីរឿងនេះ នឹងប្រមាថដល់ព្រះ។ ខ្ញុំមិនអាចសរសេរផ្អែកលើផលប្រយោជន៍ខ្ញុំទេ ដូច្នេះ ខ្ញុំក៏ប្រញាប់អធិស្ឋានទៅព្រះ និងបោះបង់ខ្លួនឯងចោល។ ខ្ញុំបានអានអត្ថបទនេះចេញពីបន្ទូលព្រះ។ «នៅពេលអ្នកនិយាយ អ្នកនិយាយត្រឡប់ត្រឡិនចុះឡើង អ្នកខំគិតច្រើន និងរស់នៅក្នុងរបៀបដ៏នឿយហត់ ដែលទាំងអស់នេះគឺដើម្បីការពារកេរ្តិ៍ឈ្មោះ និងអំនួតរបស់អ្នកប៉ុណ្ណោះ! តើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សបែបនេះដែរឬទេ? ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបោកបញ្ឆោតខ្លាំងបំផុត។ ប្រសិនបើអ្នកចង់រួចពីឥទ្ធិពលរបស់សាតាំង និងសម្រេចបានសេចក្តីសង្រ្គោះ ពេលនោះ អ្នកត្រូវតែទទួលយកសេចក្តីពិត។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ដោយធ្វើជាមនុស្សស្មោះត្រង់។ ចូរនិយាយត្រង់ៗ ប្រាប់ការពិត មិនរឹតត្បិតដោយអារម្មណ៍របស់អ្នក បោះបង់ពុតត្បុត និងកលល្បិចរបស់អ្នក ហើយនិយាយ និងដោះស្រាយបញ្ហាដោយមានគោលការណ៍ ពោលគឺ នេះហើយជារបៀបដ៏ងាយស្រួល និងសប្បាយរីករាយក្នុងការរស់នៅ ហើយអ្នកនឹងអាចរស់នៅចំពោះព្រះជាម្ចាស់បាន» (ដកស្រង់ពី «មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបានប្រទានផ្លូវអនុវត្តន៍មួយដល់ខ្ញុំ។ ខ្ញុំមិនអាចមិនស្មោះត្រង់ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំឡើយ។ នោះមិនមែនជាលក្ខណៈមនុស្សពិតទេ។ ព្រះតម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ យើងគួរតែនិយាយការពិត និងមិនត្រូវគិតពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់យើងឡើយ។ ខ្ញុំត្រូវតែសរសេរអ្វីដែលខ្ញុំដឹង និងទុកចោលអ្វីដែលខ្ញុំមិនដឹង ហើយមិនត្រូវបារម្ភពីអ្វីដែលគេគិតចំពោះខ្ញុំឡើយ។ ដូច្នេះ ខ្ញុំបានសរសេរច្បាស់ៗ និងដោយយុត្តិធម៌ ចេញពីការយល់ដឹងរបស់ខ្ញុំអំពីបង ចិន សាវ ស្របតាមការពិត រួចផ្ញើជូនគាត់។ ពេលធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងមានភាពសុខសាន្តយ៉ាងខ្លាំង។ អរព្រះគុណព្រះសម្រាប់ការណែនាំរបស់ទ្រង់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរៀនចុះចូលតាមរយៈភាពលំបាក

ដោយ លី យ៉ាង (ចិន) នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ...

មូលហេតុដែលខ្ញុំមិនហ៊ានមើលការខុសត្រូវការងារ

ពីរឆ្នាំមុន នៅពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកដឹកនាំពួកជំនុំ មានដៃគូខ្ញុំជាច្រើននាក់ដែលបានជឿព្រះយូរជាងខ្ញុំ។ ខ្ញុំគិតថា ពួកគាត់យល់ពីសេចក្ដីពិត...

តើអ្នកណាជាអ្នកបំបែកបំបាក់ គ្រួសារខ្ញុំពិតប្រាកដទៅ?

ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។...

Leave a Reply