សង្គ្រាមប្រឆាំងនឹងការអូសទាញ

01-03-2022

ដោយ ចាវ លាំង (ចិន)

ខ្ញុំត្រូវបានចាប់ខ្លួនដោយប៉ូលិសបក្សកុម្មុយនីស្ដចិន ដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុ ១៩ ឆ្នាំ។ ពួកគេបានដាក់ខ្ញុំឱ្យឆ្លងកាត់ទារុណកម្ម និងការអូសទាញអស់រយៈពេល ៦០ ថ្ងៃ ដើម្បីឱ្យខ្ញុំបដិសេធព្រះជាម្ចាស់ និងក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ បទពិសោធន៍នោះ ពិតជាបានធ្វើឱ្យខ្ញុំក្ដៅចិត្តណាស់។ ខ្ញុំមិនអាចបំភ្លេចវាបានឡើយ។

នៅតាមផ្លូវទៅកាន់ការជួបជុំមួយនៅព្រឹកនោះ ខ្ញុំបានឃើញរថយន្ដបីគ្រឿងចតនៅជិត នៅពេលដែលខ្ញុំនៅជិតទីនោះ។ ខ្ញុំមានអារម្មណ៍មិនស្រួលបន្តិចដែរ។ ជាធម្មតា មិនមានរថយន្តច្រើននៅទីនោះឡើយ។ ខ្ញុំបានប្រាប់បងប្អូនប្រុសស្រីអំពីរឿងនោះ នៅពេលដែលខ្ញុំបានទៅដល់ ហើយពួកយើងបានដឹងថា ការជួបជុំរបស់ពួកយើងលែងមានសុវត្ថិភាពហើយ។ ពួកយើងបានចាប់ផ្ដើមពិភាក្សាអំពីការផ្លាស់ប្ដូរទីតាំង។ មិនយូរប៉ុន្មាន មនុស្សចម្លែកបួននាក់បានចូលមកទីធ្លាខាងមុខ ដោយនិយាយថា ពួកគេនៅក្នុងកងសន្ដិសុខជាតិ ហើយកំពុងតែត្រួតពិនិត្យផ្ទះដើម្បីរកសារធាតុផ្ទុះដែលបានលាក់បំពួន។ ពួកគេបង្ខំឱ្យពួកយើងអង្គុយចុះលើសាឡុង ហើយឆែកឆេរពួកយើង ហើយ ដោយរកអ្វីមិនឃើញ ពួកគេបានដាក់ខ្ញុំ និងប្អូនប្រុសម្នាក់ទៀតនៅក្នុងឡានមួយ។ ពួកគេបានយកពួកយើងទៅកាន់ប៉ុស្ដិ៍ប៉ូលិស ជាកន្លែងដែលប៉ូលិសបាននាំពួកយើងចូលទៅក្នុងជាន់ក្រោមដី ហើយចាក់សោពួកយើងនៅដាច់ពីគ្នា។ ការចាប់ខ្លួនដោយគ្មានការព្រមានជាមុននេះ មានអារម្មណ៍ដូចជាវានៅក្នុងយល់សប្ដិអ៊ីចឹង ហើយខ្ញុំមិនដឹងថា ប៉ូលិសនឹងធ្វើបែបណាចំពោះខ្ញុំឡើយ។ ខ្ញុំខ្លាច ហើយបានអធិស្ឋានទៅព្រះជាម្ចាស់ដោយឥតឈប់ ដោយសុំឱ្យទ្រង់ប្រទានសេចក្ដីជំនឿដល់ខ្ញុំ។ ខ្ញុំបានគិតដល់ខ្លឹមសារបីបួនជួរចេញពីទំនុកសរសើរមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកយើងបានច្រៀងជាច្រើន «ភាពឧត្ដុង្គឧត្តម និងភាពមហិមារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ «អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ ចេស្ដា» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំបានអធិស្ឋានបែបនេះទៅព្រះជាម្ចាស់៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ទូលបង្គំអរព្រះគុណ និងសរសើរតម្កើងទ្រង់! ទ្រង់ត្រួតត្រាលើគ្រប់យ៉ាងនៅក្នុងពិភពលោក ហើយជោគវាសនារបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដទ្រង់ហើយ។ ទ្រង់បានអនុញ្ញាតឱ្យប៉ូលិសចាប់ទូលបង្គំនៅថ្ងៃនេះ។ មិនថាពួកគេធ្វើទារុណកម្មទូលបង្គំបែបណា ឬទូលបង្គំរងទុក្ខច្រើនប៉ុនណាឡើយ ទូលបង្គំចង់ឈរធ្វើបន្ទាល់ មិនក្បត់ទ្រង់ និងមិនចង់ក្លាយជាយូដាសឡើយ»។

ពេលជិតម៉ោង ៤:០០ ល្ងាច ប៉ូលិសបានយកខ្ញុំចេញទៅកន្លែងដាច់ស្រយាល ដោយមានអគារបួនជាន់មួយជួរ នៅទីធ្លាខាងមុខ ដែលមើលទៅដូចជាសណ្ឋាគារអ៊ីចឹង។ មានបងប្អូនប្រុសស្រីជាច្រើនបាននិយាយថា ប៉ូលិសបញ្ជូនអ្នកជាប់ឃុំទៅសណ្ឋាគារដើម្បីសួរចម្លើយ និងធ្វើទារុណកម្មដ៏សម្ងាត់។ ខ្ញុំគ្មានអ្វីក្រៅពីឆ្ងល់ថា ពួកគេក៏នឹងធ្វើទារុណកម្មខ្ញុំដែរនោះឡើយ។ វាជាទីកន្លែងដែលស្ងាត់ដែរ។ ពួកគេអាចសម្លាប់ខ្ញុំ ហើយគ្មាននរណាម្នាក់ដឹងឡើយ។ ភាពភ័យខ្លាចរបស់ខ្ញុំកើតឡើង ខណៈពេលដែលខ្ញុំគិតអំពីរឿងនេះ ហើយខ្ញុំបានស្រែករកព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ជាបន្តបន្ទាប់។ ពួកគេបាននាំខ្ញុំទៅក្នុងបន្ទប់មួយនៅជាន់ទីបួន ហើយប្រធានផ្នែកប៉ូលិសព្រហ្មទណ្ឌ បាននិយាយដោយធ្វើពុតជាល្អថា «ឯងឈ្មោះអ្វី? ឯងរស់នៅឯណា?» ខ្ញុំបានសួរគាត់ថា «ម៉េចបានជាលោកចាប់ខ្ញុំ? ម៉េចបានជាលោកនាំខ្ញុំមកទីនេះ?» គាត់បាននិយាយថា «នេះគឺជាវគ្គអប់រំច្បាប់ ដែលរៀបចំជាពិសេសសម្រាប់អប់រំ និងបំផ្លាស់បំប្រែអ្នកជឿ។ ពួកយើងចាប់ឯង ដោយសារតែពួកយើងដឹងរឿងទាំងអស់អំពីឯង។ បើមិនដូច្នោះទេ ពួកយើងនឹងចាប់អ្នកផ្សេងហើយ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគោលដៅជាតិដ៏សំខាន់ វាត្រូវតែបានបំផ្លាញ។ អ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺត្រូវតែបានចាប់ខ្លួន»។ ខ្ញុំបានសួរថា «តើមិនមានសេរីភាពនៃជំនឿនៅក្នុងរដ្ឋធម្មនុញ្ញទេឬ?» គាត់បាននិយាយទាំងចំអកថា «សេរីភាពនៃជំនឿអ្ហ៎? វាមានដែនកំណត់របស់វា។ នៅក្នុងសេចក្ដីជំនឿរបស់ឯង ឯងត្រូវតែស្ដាប់តាមបក្ស ហើយដើរតាមច្បាប់វិន័យរបស់បក្ស ដើម្បីទទួលបានការគាំទ្ររបស់ពួកយើង។ ដោយការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នោះឯងកំពុងតែប្រណាំប្រជែងនឹងបក្សហើយ។ តើពួកយើងមិនអាចចាប់ឯងយ៉ាងម៉េចកើត?» ខ្ញុំបានតបទៅវិញថា «ពួកយើងទើបតែបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចែកចាយដំណឹងល្អ ដើម្បីធ្វើបន្ទាល់ចំពោះព្រះជាម្ចាស់។ ពួកយើងមិនដែលជាប់ពាក់ព័ន្ធនឹងនយោបាយទាល់តែសោះ។ ម៉េចបានជាលោកអះអាងថា ពួកយើងកំពុងតែប្រណាំងប្រជែងនឹងបក្សទៅវិញ?» ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ 'ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច' («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់ណាស់។ ទ្រង់ត្រួតត្រាលើផែនដី ហើយទ្រង់មានជោគវាសនារបស់ជាតិសាសន៍ និងមនុស្សទាំងអស់នៅក្នុងព្រះហស្ដរបស់ទ្រង់ ប៉ុន្តែព្រះជាម្ចាស់មិនជ្រៀតជ្រែកនៅក្នុងនយោបាយឡើយ។ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានយាងមកផែនដីនៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះជាចម្បង ដូច្នេះមនុស្សអាចយល់ពីសេចក្ដីពិត កម្ចាត់ចេញនូវនិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ខ្លួន និងត្រូវបានសង្គ្រោះ។ ដោយអត់ទ្រាំមិនបាន មន្ត្រីនោះនិយាយកាត់ មិនឱ្យខ្ញុំបញ្ចប់ឡើយ ហើយបាននិយាយរឿងគ្រប់បែបយ៉ាង ដែលប្រមាថពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ គាត់បានណែនាំឱ្យខ្ញុំបោះបង់ចោលសេចក្ដីជំនឿរបស់ខ្ញុំ។ មិនថាអ្វីដែលគាត់បាននិយាយឡើយ ខ្ញុំបាននៅស្ងៀមចំពោះព្រះជាម្ចាស់ ដោយសុំឱ្យទ្រង់ការពារខ្ញុំពីល្បិចបោកប្រាសរបស់សាតាំង។

ប្រហែលថ្ងៃត្រង់នៅថ្ងៃទីបី ពួកគេបានហៅខ្ញុំឱ្យត្រឡប់ទៅកាន់បន្ទប់ប្រជុំ។ មន្ត្រីម្នាក់បានណែនាំខ្លួន ដោយនិយាយថា គាត់គឺជាប្រធានកងសន្តិសុខជាតិ ហើយក៏បានធ្វើការនៅក្នុងការអប់រំ និងការផ្លាស់ប្ដូរជំនឿផងដែរ។ គាត់បានសួរឈ្មោះខ្ញុំ អាសយដ្ឋាន និងព័ត៌មានរបស់ក្រុមជំនុំ។ ខ្ញុំបដិសេធមិននិយាយ ដូច្នេះគាត់បានឱ្យខ្ញុំត្រដាងដៃឆ្វេងដាក់លើតុ ដោយលាបាតដៃឡើង ក្រោយមកផ្ទាត់កម្ចេចបារីដែលគាត់កំពុងជក់ដាក់ដៃខ្ញុំ ដោយនិយាយថា «ឯងគួរតែដឹងថា ជាមួយនឹងបច្ចេកវិទ្យាសព្វថ្ងៃ ពួកយើងនឹងរកឱ្យឃើញថា តើឯងនិយាយឬអត់។ តើឯងជាមនុស្សភ្លើឬ? ខ្ញុំកំពុងតែផ្ដល់ឱកាសដល់ឯងហើយ។ ចុងបារីរបស់ខ្ញុំមានកម្ដៅប្រហែល ៨០០ អង្សា។ តើឯងចង់ដឹងថាវាមានអារម្មណ៍ដូចម៉េចទេ?» គាត់បឺតពីរហឺតវែងៗ ក្រោយមកបានដុតបាតដៃខ្ញុំដោយចុងបារីដែលក្រហមកំពុងឆេះ។ នៅពេលដែលខ្ញុំកន្ត្រាក់បាតដៃត្រឡប់មកវិញដោយការឈឺចាប់ នោះមន្ត្រីម្នាក់ទៀតបានចាប់ដៃខ្ញុំទប់ទៅក្រោមយ៉ាងបង្ខំ។ បាតដៃរបស់ខ្ញុំកំពុងតែក្ដៅដោយការឈឺចាប់ជាខ្លាំង ពេលដែលគាត់ដាក់ចុងបារីម្ដងហើយម្ដងទៀត។ ញើសកំពុងតែហូរស្រក់ចុះពីថ្ងាសរបស់ខ្ញុំ។ ដោយមានអារម្មណ៍ខ្សោយបន្ដិច នោះខ្ញុំបាននិយាយឈ្មោះរបស់ខ្ញុំ។ នៅពេលនោះ ពួកគេឈប់ធ្វើទារុណកម្មខ្ញុំ ប៉ុន្តែឱ្យខ្ញុំមើលវីដេអូ និងអានពាក្យចចាមអារាម និងការប្រមាថពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

ពេលថ្ងៃត្រង់នៅថ្ងៃទីបួន នោះពួកគេឱ្យខ្ញុំមើលការចាក់ផ្សាយព័ត៌មានអំពីករណីសានទុង ចាវយ័ន ហើយក្រោយមកសួរខ្ញុំ ពីអ្វីដែលខ្ញុំបានគិត។ ខ្ញុំបាននិយាយថា «ពួកគេមិនមែននៅជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ គ្មាននរណាម្នាក់នៅជាមួយនឹងក្រុមជំនុំរបស់ខ្ញុំ ធ្វើអ្វីមួយដូច្នោះឡើយ»។ «ពួកយើងមានគោលការណ៍នៅក្នុងការចែកចាយដំណឹងល្អ។ ពួកយើងគ្រាន់តែចែកចាយដំណឹងល្អ ជាមួយ នឹងមនុស្សមានចិត្តសប្បុរស ដែលជឿថាមានព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ មិនមែនចែកចាយជាមួយមនុស្សអាក្រក់ឡើយ»។ «មនុស្សអាក្រក់ដូច ចាង លីដុង មិនបំពេញតាមបទដ្ឋានរបស់ពួកយើង សម្រាប់ចែកចាយដំណឹងល្អឡើយ។ ព្រះជាម្ចាស់មិនបានទទួលស្គាល់ពួកគេថាជាអ្នកជឿឡើយ ហើយក្រុមជំនុំ មិនដែលទទួលស្គាល់ពួកគេឡើយ»។ ដោយឃើញសេចក្ដីជំនឿរបស់ខ្ញុំមិនរង្គោះរង្គើ នោះគាត់បាននិយាយថា «ពួកយើងបានចាប់ខ្លួនអ្នកដឹកនាំទាំងអស់របស់ឯង ហើយពួកយើងនឹងស្វែងរកឱ្យឃើញគ្រប់យ៉ាង ចេញពីការសួរចម្លើយពួកគេ។ ពួកយើងមិនត្រូវការខ្ជះខ្ជាយពេលវេលារបស់ពួកយើងជាមួយឯងឡើយ។ ពួកយើងចង់សង្គ្រោះឯង ដោយឃើញឯងនៅក្មេង»។ ខ្ញុំបានគិតថា «គ្រប់យ៉ាងគឺជាពាក្យភូតកុហក។ ពួកគេគ្រាន់តែព្យាយាមឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ប៉ុណ្ណោះ។ មិនថាអ្វីដែលពួកគេនិយាយឡើយ នោះខ្ញុំនឹងមិនដែលក្បត់បងប្អូនប្រុសស្រីឡើយ។ ខ្ញុំនឹងមិនដែលក្បត់ព្រះជាម្ចាស់ឡើយ!» បន្ទាប់ពីម៉ោងប្រាំពីរនៅល្ងាចនោះ អ្នកចិត្តវិជ្ជាម្នាក់ ដែលបង្រៀនមុខវិជ្ជាការអូសទាញ បានឱ្យខ្ញុំសរសេរការឆ្លុះបញ្ចាំងអំពីវគ្គសិក្សា។ អ្វីដែលខ្ញុំបានសរសេរគឺ «ព្រឹត្តិការណ៍ ចាវយ័ន មិនមែនកើតឡើងដោយអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ វាកើតឡើងដោយសារអារក្សអាក្រក់។ គាត់នឹងត្រូវបានព្រះជាម្ចាស់ដាក់ទោស ចំពោះអ្វីដែលគាត់បានធ្វើ»។

ម៉ោងជាងប្រាំបួនបន្តិច នោះមេកងសន្ដិសុខជាតិបានចូលមក ហើយពិតជាមិនសប្បាយចិត្តជាមួយនឹងអ្វីដែលខ្ញុំបានសរសេរទាល់តែសោះ។ គាត់បានចូលមក ហើយបានលើកខ្ញុំពីជើងម៉ាដោយដៃម្ខាង ហើយដៃម្ខាងទៀតទះខ្ញុំម្ដងហើយម្ដងទៀត ហើយក្រោយមកបានទាត់ខ្ញុំដួលទៅលើកម្រាល។ ក្រោយមក គាត់បានទាញខ្ញុំឡើងទៅលើគ្រែ ហើយចាប់ផ្ដើមដាល់ខ្ញុំ។ បន្ទាប់ពីដាល់ពីរបីដៃរួចមក គាត់បានរើសយកទំពក់ហាលអាវឈើវាយខ្ញុំ ហើយទាមទារព័ត៌មានអំពីក្រុមជំនុំ។ ខ្ញុំនៅស្ងៀម។ ដោយខឹងខ្ញុំនៅស្ងៀម នោះគាត់បញ្ជាឱ្យខ្ញុំដោះសម្លៀកបំពាក់ចេញ។ ដោយឃើញគាត់សម្លឹងដោយកំហឹង នោះធ្វើខ្ញុំភ័យខ្លាចជាខ្លាំង។ ខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅព្រះជាម្ចាស់ឥតឈប់ ដោយសុំឱ្យទ្រង់ប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ គាត់បានកន្ត្រាក់ខ្ញុំ បង្ខំឱ្យខ្ញុំស្រាតខោអាវ ហើយវាយខ្ញុំពីរបីដងទៀតនឹងទំពក់ហាលអាវ ក្រោយមក បានឱ្យគ្រូបង្ហាត់ពីរនាក់រុញខ្ញុំជាប់នឹងគ្រែ។ ខ្ញុំបានគិតថា គ្រូបង្ហាត់ពីរនាក់នោះត្រូវបានកងកម្លាំងប៉ូលិសជួល ប៉ុន្តែពួកគេមានមនសិការ និងមិនចូលដៃជាមួយប៉ូលិសធ្វើទារុណកម្មក្មេងជំទង់ឡើយ។ ខ្ញុំបានគិតខុស។ ពួកគេបានសង្កត់ខ្ញុំចុះយ៉ាងណែន ធ្វើឱ្យខ្ញុំរើលែងរួចទាំងស្រុង។ មេកងសន្តិសុខជាតិនោះ បានដុតចុងដោះរបស់ខ្ញុំនឹងបារី ដូចជាមនុស្សឆ្កួតអ៊ីចឹង ធ្វើឱ្យចុងដោះខ្លោចភ្លាមៗ ហើយធំក្លិនឈ្ងៀមពេញអាកាស។ ខ្ញុំទទឹកជោគដោយញើស ដែលហូរចេញពីការឈឺចាប់ ហើយជើងរបស់ខ្ញុំបន្តញ័រ។ ក្រោយមក គាត់ចាប់ផ្ដើមលើអង្គជាតិរបស់ខ្ញុំម្ដង ខណៈដែលស្រែកថា «ឯងនិយាយ ឬអត់»? ដោយការយំយ៉ាងឮក្នុងភាពឈឺចាប់ នោះខ្ញុំគិតឃើញតែគំនិតមួយប៉ុណ្ណោះ៖ «ខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់ឡើយ»។ ខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់ក្នុងចិត្តឥតឈប់ឈរ ដោយអង្វរឱ្យទ្រង់ប្រទានកម្លាំង និងសេចក្ដីជំនឿ ដូច្នេះខ្ញុំអាចឆ្លងផុតទារុណកម្មរបស់មន្ត្រីអាក្រក់នោះ។

ខ្ញុំនៅស្ងៀម ដូច្នេះមេបញ្ជាការនោះបាននិយាយយ៉ាងកំហឹងថា «បើខ្ញុំមិនប្រើធម៌ក្ដៅ នោះឯងមិននៅតែរឹងក្បាលអ៊ីចឹង»។ គាត់ដើរចុះឡើងៗ ចាប់ស៊ុមទឹកក្ដៅឡើង ហើយចាក់ទឹកពុះមួយកែវដាក់ខ្ញុំ។ ខ្ញុំស្រែកទាំងការឈឺចាប់។ គាត់និយាយយ៉ាងកំហឹងថា «តើឯងនិយាយទេ?» ខ្ញុំបាននិយាយដោយឥតខ្លាចថា «ខ្ញុំមិនដឹងអ្វីទាំងអស់!» ដោយខឹងបន្ទាប់ពីឮខ្ញុំនិយាយបែបនោះ ស្រាប់តែគាត់ចាក់ទឹកពុះពីរកែវទៀតលើពោះរបស់ខ្ញុំ។ គាត់បានឃើញថា ខ្ញុំមិនសូវឈឺចាប់ដូចមុន ដូច្នេះគាត់ប៉ះពោះរបស់ខ្ញុំ ហើយស្រែកថា ទឹកនេះមិនក្ដៅទេ។ ក្រោយមកគាត់ដើរចុះឡើងៗ ហើយបញ្ជាឱ្យគេដាំទឹកមួយឆ្នាំងឱ្យពុះ។ ក្រោយមក លើផ្ទៃមុខគាត់មានស្នាមញញឹមដ៏អាក្រក់ ហើយបាននិយាយថា «បន្តិចទៀត ឯងនឹងភ្លក់រសជាតិទឹកក្ដៅដែលកំពុងពុះ ចាក់ស្រោចលើរាងកាយរបស់ឯងហើយ»។ ខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍ភ័យខ្លាចទេ ពេលដែលឮបែបនេះ ហើយបានគិតថា ទឹកក្ដៅលើកមុន ត្រជាក់ជាងទឹកនេះយ៉ាងម៉េច។ បើគេស្រោចទឹកក្ដៅកំពុងពុះលើខ្ញុំ តើខ្ញុំអាចអត់ទ្រាំបានទេ? ដោយព្រួយបារម្ភ និងភ័យខ្លាច នោះខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ សូមប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំផង។ ទូលបង្គំចង់ឈរធ្វើបន្ទាល់ និងមិនក្បត់ទ្រង់ ឬក្បត់បងប្អូនប្រុសស្រីឡើយ»។ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ នោះខ្ញុំបានគិតឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្ដីជំនឿប្រៀបបាននឹងស្ពានដ៏វែងមួយ៖ អ្នកណាដែលជាប់ស្អិតនឹងជីវិតយ៉ាងឥតបានការ នឹងមានការលំបាកក្នុងការឆ្លងកាត់វា ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដឹងថា ការមានគំនិតភ័យខ្លាច និងកំសាក គឺជាចំណីដែលកំពុងធ្លាក់ចូលក្នុងល្បិចរបស់សាតាំងហើយ ហើយខ្ញុំបានឃើញថា ខ្ញុំមិនមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ឡើយ។ ខ្ញុំត្រូវតែប្រថុយជីវិត ហើយពឹងពាក់លើព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីឈរធ្វើបន្ទាល់។ ការយល់ឃើញនេះ បានផ្ដល់សេចក្ដីជំនឿឱ្យខ្ញុំ ហើយខ្ញុំត្រូវតែប្រឈមមុខនឹងការធ្វើទារុណកម្មដែលកំពុងរង់ចាំខ្ញុំ។

ពេលនោះ គាត់អុជបារី ហើយបឺតពីរហឺតវែងៗ ឈរនៅមុខខ្ញុំ ហើយនិយាយទាំងញញឹមដ៏អាក្រក់ថា «អង្គុយឱ្យស្ងៀម ទឹកជិតរួចរាល់ហើយ!» ខណៈពេលដែលគាត់និយាយ គាត់បានយកចុងបារីរបស់គាត់ដាក់លើទ្រូងខ្ញុំ ត្រង់កន្លែងដែលរលាកដោយទឹកក្ដៅ។ ខ្ញុំបន្តព្យាយាមទប់ការឈឺចាប់នោះ។ ប្រាំពីរប្រាំបីនាទីទៀត ទឹកនឹងពុះហើយ។ ដោយឃើញទឹកកំសួលឡើង និងបញ្ចេញចំហាយពីកំសៀវ នោះស្បែករបស់ខ្ញុំចាប់ផ្ដើមឈឺឈៀបៗ ខ្ញុំញ័រ ហើយសក់ទាំងអស់របស់ខ្ញុំបះច្រូង។ គាត់បានកាន់កំសៀវទឹកមក បើកគម្រប ហើយចូលមកជិតខ្ញុំ។ ខ្ញុំអាចមានអារម្មមណ៍ចំហាយទឹកនោះនៅលើរាងកាយរបស់ខ្ញុំ។ ក្រោយមក គាត់បានផ្អឹបកំសៀវទឹកលើពោះរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លោចផ្សា ហើយស្រែកយំឯងៗតែម្ដង។ គាត់បានយកឱកាសនោះ ដើម្បីសួរខ្ញុំម្ដងទៀតថា ខ្ញុំនិយាយឬអត់ ហើយដោយឃើញខ្ញុំនៅស្ងៀម គាត់ក៏បានយកពែងដងទឹក ហើយជះមកលើទ្រូងខ្ញុំ។ ខ្ញុំឈឺចាប់ខ្លាំងណាស់រហូតដល់លោតឡើង គាត់បន្តចាក់ទឹកក្ដៅនោះមកលើខ្ញុំ រហូតដល់អស់ពីកំសៀវ។ ខ្ញុំមិនអាចឈប់ញ័រញាក់ឡើយ ហើយផ្នែកខាងមុខទាំងមូលនៃរាងកាយរបស់ខ្ញុំ គ្របដណ្ដប់ដោយពងបែកពីការរលាក។ ពងបែកដែលធំជាងគេ មានទំហំប៉ុនស៊ុត។ គ្រូបង្ហាត់មិនអាចទ្រាំមើលបានទេ ហើយចង់ចាកចេញ ដូច្នេះគាត់ដើរតម្រង់ទៅទ្វារ ហើយចាក់សោរឱ្យពួកគេនៅក្នុងបន្ទប់ ក្រោយមកស្រែកថា «កុំទៅ នៅទីនេះ ហើយមើល។ មើលថាខ្ញុំបង្ហាញគាត់អ្វីជាអ្វី»។ ក្រោយមក គាត់បានប្រាប់ពួកគេឱ្យដាំទឹកបន្ថែមទៀត។ ខ្ញុំមិនអាចទប់ការភ័យខ្លាចរបស់ខ្ញុំបានទេ នៅពេលដែលខ្ញុំឮបែបនោះ។ ខ្ញុំបានគិតថា «នៅមានទៀត ហើយបើទឹកមួយឆ្នាំងដំបូងបានធ្វើឱ្យខ្ញុំស្ថិតក្នុងសភាពបែបនោះ តើនឹងមានការរលាកអ្វីបន្ថែមទៀតចំពោះខ្ញុំ? តើខ្ញុំអាចនៅរឹងមាំបានទេ?» ខ្ញុំស្រែកទៅរកព្រះជាម្ចាស់ឥតឈប់ សុំឱ្យទ្រង់ប្រទានសេចក្ដីជំនឿ និងកម្លាំង។ បន្ទាប់មក ខ្ញុំបានគិតឃើញព្រះបន្ទូលពីព្រះជាម្ចាស់៖ «អស់អ្នកដែលកាន់អំណាចប្រហែលមើលទៅគួរឱ្យកាចសាហាវពីខាងក្រៅ ប៉ុន្តែចូរកុំខ្លាចឡើយ ដ្បិតនេះគឺដោយសារតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចតួចប៉ុណ្ណោះ។ ដរាបណាសេចក្តីជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះវានឹងគ្មានអ្វីមួយពិបាកពេកនោះឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប៉ូលិសធ្វើទារុណកម្ម គឺកើតឡើងដោយការអនុញ្ញាតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់សព្វព្រះទ័យធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំគ្រប់លក្ខណ៍។ មិនថាពួកគេអាក្រក់ ពួកគេឃោរឃៅបែបណាឡើយ វានៅតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដដែល។ ដរាបណាខ្ញុំបានអធិស្ឋាន និងពឹងពាក់លើព្រះជាម្ចាស់ នោះខ្ញុំដឹងថា ព្រះជាម្ចាស់នឹងដឹកនាំខ្ញុំដើម្បីយកឈ្នះលើទារុណកម្មរបស់សាតាំង។ ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចទៀតទេ ហើយខ្ញុំមានសេចក្ដីជំនឿ ដើម្បីប្រឈមនឹងការធ្វើទារុណកម្ម។

មិនយូរប៉ុន្មាន ឆ្នាំងទីពីរក៏ពុះ។ គាត់បានយកឆ្នាំងនោះមក ដងមួយកែវ យកមកនៅខាងមុខខ្ញុំ ហើយចាប់ផ្ដើមជះលើប្រដាប់ភេទរបស់ខ្ញុំ។ ខ្ញុំស្រែកដោយការឈឺចាប់ ហើយគ្មានអ្វីក្រៅពីប្រឹងទប់ឡើយ។ គាត់ដើរពីរបីជំហានមកមុខ ហើយបន្តសួរខ្ញុំ ប៉ុន្តែខ្ញុំនៅតែបដិសេធមិនឆ្លើយ។ គាត់យកទឹកមួយកែវមកដាក់នៅក្រោមអង្គជាតិរបស់ខ្ញុំ ហើយសួរថា «តើឯងនិយាយ ឬមិននិយាយ?» ខ្ញុំមិននិយាយមួយម៉ាត់សោះ។ គាត់ទាញពែងនោះឡើងលើ ដើម្បីឱ្យអង្គជាតិរបស់ខ្ញុំជ្រលក់នៅក្នុងពែងនោះ។ ខ្ញុំស្រែកដោយការឈឺចាប់ ហើយបានដកចេញវិញទាំងញ័រ។ ខ្ញុំពិតជាមិនអាចអត់ទ្រាំទៀតឡើយ ហើយខ្ញុំបានអធិស្ឋានឥតឈប់ទៅព្រះជាម្ចាស់ សុំឱ្យទ្រង់ប្រទានកម្លាំង ដើម្បីកុំឱ្យខ្ញុំក្បត់ទ្រង់។ ក្រោយមក ខ្ញុំបានគិតឃើញអ្វីមួយដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល៖ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ ខ្ញុំបានដឹងថា បើខ្ញុំក្បត់អ្នកដទៃ និងក្បត់ព្រះជាម្ចាស់ ដើម្បីគេចពីការរងទុក្ខផ្នែករាងកាយ នោះនឹងបំពាននិស្ស័យរបស់ព្រះជាម្ចាស់។ ខ្ញុំនឹងទៅកាន់នរក ហើយរងទុក្ខអស់កល្ប។ ដោយការយល់បែបនោះ ខ្ញុំបានតាំងចិត្តថា មិនថាខ្ញុំរងទុក្ខប៉ុនណាឡើយ ខ្ញុំខាំមាត់សង្កត់ចិត្ត ហើយមិនក្បត់ព្រះជាម្ចាស់ឡើយ។ មន្ត្រីដ៏អាក្រក់នោះបានចាក់ទឹកពីរកែវទៀតលើអង្គជាតិរបស់ខ្ញុំ ហើយបន្តសួរខ្ញុំ។ ខ្ញុំសម្លឹងមើលក្រោម ហើយឃើញថា ស្បែកខាងក្រៅរបស់អង្គជាតិខ្ញុំបានរលាក ហើយគ្រូបង្ហាត់ទាំងពីរនាក់នោះមិនអាចទ្រាំមើលខ្ញុំបានឡើយ។ ដោយមិនអាចជួយអ្វីបាន ពួកគេបាននិយាយថា «កូនប្រុស និយាយទៅ។ តើរងទុក្ខបែបនេះបានប្រយោជន៍អី?» ខ្ញុំមិនបានបញ្ចេញសម្លេងឡើយ។ ពេលនោះ ជំនួយការរបស់មន្ត្រីនោះដើរចូលមក។ គាត់ស្រឡាំងកាំងមួយសន្ទុះ នៅពេលដែលគាត់បានឃើញខ្ញុំ។ គាត់បែរមុខចេញ ហើយបានដើរមករកខ្ញុំ ហើយនិយាយថា «សារភាពទៅ។ ពួកយើងបានចាប់ខ្លួនមនុស្សរបស់ឯងច្រើនណាស់។ ទោះបីជាឯងមិនសារភាព ក៏មានអ្នកផ្សេងសារភាពដែរ។ ពួកយើងកំពុងតែផ្ដល់ឱកាសឱ្យឯងហើយ»។ ខ្ញុំឱនក្បាលចុះ ហើយមិននិយាយអ្វីទាំងអស់។ ដោយឃើញខ្ញុំនៅស្ងៀម មន្ត្រីនោះបានស្រែក ទាំងកំហឹងថា «ពួកឯងទាំងអស់ត្រឡប់ទៅវិញទៅ។ ខ្ញុំនឹងចាំមើល ថាគេអាចទ្រាំបានយូរប៉ុណ្ណា!» បន្ទាប់មកគាត់បានចាក់ទឹកក្ដៅមួយកែវ ហើយជះវាមកលើទ្រូងខ្ញុំម្ដងទៀត ធ្វើឱ្យខ្ញុំស្រែក ហើយលោតដោយការឈឺចាប់។ ខណៈពេលដែលគាត់ជះទឹកក្ដៅលើខ្ញុំ នោះពងបែកនៅលើរាងកាយខ្ញុំបែកធ្លាយ ហើយស្បែកស្អិតជាប់ខ្ញុំ។ មិនយូរប៉ុន្មាន ពងបែកថ្មីកើតឡើង។ ការឈឺចាប់នោះមិនអាចអត់ទ្រាំបានឡើយ។ ខ្ញុំចាប់ផ្ដើមខ្សោយបន្តិច។ ខ្ញុំបានគិតថា «ពួកគេបានចាប់ខ្លួនបងប្អូនប្រុសស្រីជាច្រើន។ ទោះបីជាខ្ញុំមិននិយាយ ក៏មានអ្នកផ្សេងអាចនិយាយដែរ។ ម៉េចបានជាខ្ញុំត្រូវឆ្លងកាត់ទារុណកម្មនេះ? ខ្ញុំគ្រាន់តែប្រាប់ពួកគេបន្តិច នោះខ្ញុំមិនត្រូវរងទុក្ខបែបនេះឡើយ»។ ខ្ញុំបានឃើញថា មន្ត្រីនោះគ្មានចេតនាបញ្ឈប់ឡើយ ហើយខ្ញុំមិនដឹងថាខ្ញុំអាចអត់ទ្រាំនឹងអ្វីដែលគាត់មានគម្រោងធ្វើចំពោះខ្ញុំឡើយ។ ប៉ុន្តែការនិយាយនឹងធ្វើឱ្យខ្ញុំក្លាយជាយូដាសឡើយ។ ពេលនោះ ខ្ញុំបានគិតអំពីព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់៖ «ចំពោះអស់អ្នកដែលបង្ហាញ ខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់មិនចង់បានអ្នកដែលក្បត់នឹងផលប្រយោជន៍នៃមិត្តភក្ដិរបស់ពួកគេឡើយ។ បើខ្ញុំនិយាយ តើនោះមិនមានន័យថា ខ្ញុំក្បត់ព្រះជាម្ចាស់ឬ? ខ្ញុំមិនអាចនិយាយអ្វីឡើយ។ ពិតជាមិនអាចឡើយ។ ខ្ញុំអធិស្ឋានយ៉ាងស្ងៀមស្ងាត់បែបនេះ៖ «ឱព្រះជាម្ចាស់អើយ អរព្រះគុណទ្រង់ចំពោះការបំភ្លឺទូលបង្គំ និងមិនឱ្យទូលបង្គំក្បត់បងប្អូនប្រុសស្រី។ មិនថាទូលបង្គំអាចរងទុក្ខប៉ុនណាឡើយ ទូលបង្គំនឹងមិនធ្វើជាយូដាសឡើយ»។

ដោយឃើញខ្ញុំនៅស្ងៀម នោះមេកងសន្តិសុខជាតិបានអុជបារី ហើយនិយាយដោយស្នាមញញឹមដ៏អាក្រក់ថា «មួយៗបានហើយ។ ពួកយើងមានពេលច្រើនណាស់» ដោយបង្ហុយផ្សែងបារីចូលក្នុងច្រមុះរបស់ខ្ញុំ។ បន្ទាប់មក គាត់យកពែង ហើយចាក់ទឹកក្ដៅលើក្បាលខ្ញុំ។ ខ្ញុំបានផ្លាស់ទីដោយឯកឯង ដោយទឹកហូរចុះតាមត្រចៀកស្ដាំ និងទៅដល់ខ្នងខ្ញុំ។ ខ្ញុំស្រែកយំដោយការឈឺចាប់ ហើយខ្នងខ្ញុំមានអារម្មណ៍ដូចនៅលើភ្លើងអ៊ីចឹង។ គាត់ចាក់ទឹកពីរបីកែវទៀតលើពោះខ្ញុំ ហើយជះទឹកលើភ្លៅខ្ញុំ។ ពងបែកចាប់ផ្ដើមលេចមកភា្លមៗ ត្រង់កន្លែងដែលគាត់ចាក់ទឹក។ គាត់ឱ្យគ្រូបង្ហាត់ទៅដាំទឹកមួយកំសៀវទៀត នៅពេលដែលអស់ទឹក។ កំសៀវទីបីកំពុងតែពុះ បន្ទាប់ពីដាំបានពីរបីនាទី។ ខណៈពេលដែលខ្ញុំបានឃើញចំហាយទឹកកំសួលឡើងពីកំសៀវ នោះខ្ញុំញ័រខ្លួនមិនឈប់ឡើយ។ ដោយការញញឹម គាត់បានចាប់កាន់កំសៀវទឹក ហើយនិយាយថា «ល្អណាស់!» ក្រោយមក គាត់ដាក់កំសៀវនោះផ្អឹបនឹងរាងកាយខ្ញុំ ហើយនិយាយយ៉ាងគំរាមថា «តើឯងនិយាយឬអត់?» ខ្ញុំមិនបានឆ្លើយទេ ដូច្នេះ គាត់បានចាក់ទឹកពុះមួយកែវហើយមួយកែវទៀតលើខ្ញុំ។ ខ្ញុំគ្របដណ្ដប់ដោយការឈឺចាប់។ ខ្ញុំបានឃើញថា គាត់គ្មានចេតនាបញ្ឈប់ឡើយ ហើយខ្ញុំមិនដឹងថា ខ្ញុំអាចទ្រាំបានយូរប៉ុនណាឡើយ។ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំគ្រាន់តែចង់ស្លាប់ប៉ុណ្ណោះ ដូច្នេះ ខ្ញុំនឹងមិនរងទុក្ខដូចនោះឡើយ ហើយខ្ញុំក៏មិនក្បត់នរណាម្នាក់ ដោយសារតែភាពទន់ខ្សោយខាងសាច់ឈាមរបស់ខ្ញុំដែរ។ ខ្ញុំសម្លឹងមើលជុំវិញបន្ទាប់ ដើម្បីរកមើលវត្ថុរឹង ដែលខ្ញុំអាចយកមកវាយខ្លួនឯង ប៉ុន្តែមានត្រឹមតែតុ និងជញ្ជាំងដែលធ្វើពីឈើប៉ុណ្ណោះ។ ខ្ញុំមិនបានគិតថា ខ្ញុំអាចស្លាប់ដោយសារការទង្គិចក្បាលត្រឹមតែម្ដងទេ ដូច្នេះ ខ្ញុំនឹងត្រូវអត់ទ្រាំនឹងទារុណកម្មបន្ថែមទៀត។ ខ្ញុំបានគិតថា ពេលនេះ ខ្ញុំគ្រាន់តែនិយាយថា បាន នោះពួកគេនឹងយកខ្ញុំទៅពិនិត្យអត្តសញ្ញាណនៅផ្ទះរបស់អ្នកផ្សេង។ នៅខាងក្រៅ ខ្ញុំអាចលោតចេញពីរថយន្ដឱ្យស្លាប់។ គ្រាន់តែខ្ញុំគិតបែបនេះ នោះមន្ត្រីបន្តសួរខ្ញុំថា ខ្ញុំនិយាយឬអត់ ហើយខ្ញុំងក់ក្បាល។ ខ្ញុំបានគិតថា ពួកគេនឹងនាំខ្ញុំទៅពិនិត្យអត្តសញ្ញាណផ្ទះបន្ទាប់ពីនោះ។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល គាត់បានបង្គាប់ឱ្យខ្ញុំប្រាប់គាត់អំពីក្រុមជំនុំ។ មន្ត្រីជាងដប់នាក់ បានឡើងពីជាន់ក្រោមមក។ ខ្ញុំមានអារម្មណ៍ដូចជាកំសាកណាស់ នៅត្រង់ចំណុចនោះ។ ខ្ញុំគ្រាន់តែងក់ក្បាល ដូច្នេះបើខ្ញុំមិននិយាយអ្វី តើពួកគេនឹងប្រើប្រាស់ទារុណកម្មកាន់តែឃោរឃៅលើខ្ញុំទេ? ខ្ញុំបានគិតថា ខ្ញុំគ្រាន់តែអាចនិយាយពីឈ្មោះរបស់ក្រុមជំនុំ និងទីតាំងប្រហែលៗរបស់ក្រុមជំនុំប៉ុណ្ណោះ។ ខ្ញុំពិតជាភ្ញាក់ផ្អើល ខ្ញុំឱ្យគាត់បន្តិច តែគាត់ចង់បានច្រើន។ គាត់សួរហើយសួរទៀតអំពីក្រុមជំនុំ ហើយខ្ញុំពិតជាសោកស្ដាយណាស់ ដែលអនុញ្ញាតឱ្យសាតាំងមានឱកាសចូលបាន។ តើខ្ញុំមិនមែនជាយូដាសទេឬ បើខ្ញុំបន្តធ្វើបែបនោះ? ខ្ញុំបានអះអាងថាខ្ញុំមិនដឹង នៅពេលដែលគាត់បានសួរខ្ញុំអំពីអ្វីៗផ្សេងទៀត។ គាត់មិនអាចទទួលបានអ្វីពីខ្ញុំឡើយ ដូច្នេះគាត់ឱ្យខ្ញុំត្រឡប់ទៅកាន់បន្ទប់ខ្ញុំវិញ។ នៅក្នុងបន្ទប់ ខ្ញុំបានគិតក្នុងចិត្តថា «ម៉េចបានជាខ្ញុំព្យាយាមស្លាប់? តើព្រះជាម្ចាស់សព្វព្រះទ័យឱ្យខ្ញុំស្លាប់ទេ? តើនោះមិនមែនជាសញ្ញានៃភាពទន់ខ្សោយឬ?» បន្ទាប់មក ខ្ញុំបានចងចាំទំនុកសរសើរមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ចូរស្វះស្វែងស្រលាញ់ព្រះជាម្ចាស់ មិនថាអ្នកមានទុក្ខលំបាកខ្លាំងប៉ុនណានោះទេ»។ «សព្វថ្ងៃនេះ មនុស្សភាគច្រើនជឿថាទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានជិះជាន់ដោយសារសេចក្ដីជំនឿរបស់ពួកគេ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ តើការនេះបង្ហាញពីព្រះហឫទ័យស្រលាញ់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? មនុស្សបែបនេះគឺជាមនុស្សគ្មានតម្លៃវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ... ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខណៈពេលដែលខ្ញុំបានពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានដឹងថា ខ្ញុំមិនមានសមត្ថភាព ទន់ខ្សោយ និងកំសាក។ ខ្ញុំចង់ស្លាប់ដោយសារតែភាពទន់ខ្សោយខាងសាច់ឈាមរបស់ខ្ញុំ ដោយសារតែខ្ញុំភ័យខ្លាចចំពោះការរងទុក្ខ។ ធ្វើបែបនោះមិនអាចសរសើរតម្កើងព្រះជាម្ចាស់បានឡើយ។ នោះមិនមែនជាទីបន្ទាល់ពិតឡើយ។ នៅមុនពេលការចាប់ខ្លួនរបស់ខ្ញុំ ខ្ញុំបានស្បថចំពោះព្រះជាម្ចាស់ថា បើខ្ញុំត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ នោះខ្ញុំចង់ឈរធ្វើបន្ទាល់ដូចជាបងប្អូនប្រុសស្រីដទៃដែរ។ ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ មិនធ្វើជាយូដាសឡើយ។ ប៉ុន្តែនៅពេលដែលអ្វីមួយបានកើតឡើងចំពោះខ្ញុំ នៅចំពោះមុខការធ្វើទារុណកម្មរបស់ប៉ូលិស ខ្ញុំគ្រាន់តែគិតអំពីវិធីដែលខ្ញុំអាចចាកចេញពីស្ថានភាពប៉ុណ្ណោះ។ ខ្ញុំមិនបានគិតអំពីវិធីដើម្បីឈរធ្វើបន្ទាល់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ឡើយ។ ខ្ញុំបានដឹងថា ខ្ញុំមិនមានសេចក្ដីជំនឿពិត ឬការចុះចូលណាមួយចំពោះព្រះជាម្ចាស់ឡើយ។ មន្ត្រីៗកំពុងតែធ្វើទារុណកម្មខ្ញុំ ដើម្បីឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ និងបាត់បង់ទីបន្ទាល់របស់ខ្ញុំ។ បើខ្ញុំរត់គេចស្ថានភាពនោះតាមរយៈសេចក្ដីស្លាប់ តើខ្ញុំមិនក្លាយជារបស់លេងសើចរបស់សាតាំងទេឬ? នៅត្រង់គំនិតនេះ ខ្ញុំពេញដោយវិប្បដិសារីអំពីភាពទន់ខ្សោយរបស់ខ្ញុំ។ ម៉េចបានជាខ្ញុំអាចបន្ធូរអណ្តាតរបស់ខ្ញុំបាន? ព្រះជាម្ចាស់បានប្រទានឱកាសឱ្យខ្ញុំឈរធ្វើបន្ទាល់ ប៉ុន្តែខ្ញុំមិនចាប់ឱកាសនេះឡើយ។ នេះគឺជារឿងដែលឈឺចាប់ និងគួរឱ្យខកព្រះទ័យសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានតាំងចិត្តថា បើពួកគេចាត់ឱ្យខ្ញុំប្រាប់អត្តសញ្ញាណផ្ទះ នោះខ្ញុំមិនទៅឡើយ។ មិនថាពួកគេធ្វើទារុណកម្មខ្ញុំយ៉ាងណាឡើយ ខ្ញុំនឹងពឹងពាក់លើព្រះជាម្ចាស់ និងឈរធ្វើបន្ទាល់!

ម៉ោង ៦៖៣០ នៅព្រឹកបន្ទាប់ ប្រធានការិយាល័យប្រឆាំងនឹងសាសនាប្រចាំក្រុង បានឃើញពីភាពធ្ងន់ធ្ងរនៃរបួសរបស់ខ្ញុំ ហើយឱ្យគេមកយកខ្ញុំទៅមន្ទីរពេទ្យ ដូច្នេះ ពួកគេមិនទទួលខុសត្រូវឡើយ។ តាមផ្លូវទៅកាន់មន្ទីរពេទ្យ គាត់បានព្រមានខ្ញុំយ៉ាងគួរឱ្យខ្លាចថា «កុំនិយាយមួយម៉ាត់ឱ្យសោះនៅមន្ទីរពេទ្យ បើមិនអ៊ីចឹងទេ ឯងនឹងទទួលខុសត្រូវចំពោះផលវិបាកហើយ!» ដោយការឮបែបនោះ ធ្វើឱ្យខ្ញុំខឹងជាខ្លាំង។ ពួកគេកំពុងតែបំភិតបំភ័យខ្ញុំ ហើយមិនឱ្យខ្ញុំប្រាប់ការពិតទៀត សូម្បីតែបន្ទាប់ពីវាយខ្ញុំយ៉ាងអាក្រក់បែបនោះក៏ដោយ។ វាជារឿងអាក្រក់ និងគួរឱ្យស្អប់ណាស់! លោកគ្រូពេទ្យបានសួរខ្ញុំ ម៉េចបានជាខ្ញុំរលាកបែបនោះ ហើយខ្ញុំបានដឹងថា ទោះបីជាខ្ញុំពិតជាប្រាប់ការពិតដល់គាត់ក៏ដោយ ក៏គាត់មិនអាចធ្វើអ្វីបានឡើយ។ ខ្ញុំបាននិយាយថា គឺដោយសារតែស៊ុមទឹកក្ដៅបែក។ ដោយមិនជឿ គាត់បានសួរថា «ស៊ុមទឹកក្ដៅបែក បង្កឱ្យមានរបួសទាំងនេះឬ?» មន្ត្រីនោះបានទាញលោកគ្រូពេទ្យចេញភ្លាម ហើយបានខ្សឹបប្រាប់គាត់ បន្ទាប់មកលោកគ្រូពេទ្យចាប់ផ្ដើមរុំរបួសខ្ញុំ ហើយបាននិយាយថា ខ្ញុំត្រូវតែសម្រាកព្យាបាល។ មន្ត្រីនោះបាននិយាយថា វាគឺស្ថានភាពពិសេស ហើយខ្ញុំមិនអាចស្នាក់នៅបានឡើយ និងបានឱ្យខ្ញុំចុះហត្ថលេខាលើទម្រង់មួយ ដោយទទួលខុសត្រូវទាំងស្រុង។ ក្រោយមកគាត់បាននាំខ្ញុំត្រលប់ទៅកាន់មណ្ឌលអូសទាញ។ របួសខ្ញុំធ្ងន់ធ្ងរខ្លាំងពេកមិនអាចចូលរៀនបានឡើយ ប៉ុន្តែប៉ូលិសមិនចូលចិត្តបែបនោះឡើយ ដូច្នេះពួកគេបញ្ជូនមនុស្សពីរនាក់មកឃ្លាំមើលខ្ញុំ ហើយអូសទាញខ្ញុំជារៀងរាល់ថ្ងៃ។ ពួកគេបានព្យាយាមវិធីរឹងផង និងវិធីទន់ផង ដើម្បីឱ្យខ្ញុំបោះបង់ចោលសេចក្ដីជំនឿរបស់ខ្ញុំ។

១៣ ថ្ងៃ ក្រោយមក មុនពេលដែលរបួសខ្ញុំជា នោះពួកគេបានបញ្ជូនខ្ញុំត្រឡប់ទៅកាន់ថ្នាក់រៀនវិញ។ ពួកគេឱ្យសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ និងអ្នកចិត្តវិជ្ជាម្នាក់ ដែលបានក្លែងជារាក់ទាក់ ដោយការនិយាយរឿងល្អៗ និងព្យាយាមជិតស្និទ្ធជាមួយខ្ញុំ និងឱ្យខ្ញុំនិយាយ។ ខ្ញុំបានស្រែកទៅរកព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយសុំឱ្យទ្រង់ការពារខ្ញុំពីល្បិចកលរបស់សាតាំង។ ខ្ញុំបានចែករំលែកទីបន្ទាល់អំពីព្រះជាម្ចាស់ជាមួយពួកគេ។ ពួកគេខឹង នៅពេលដែលពួកគេឃើញថា ខ្ញុំមិនធ្លាក់ក្នុងការលួងលោមរបស់ពួកគេ។ ពីរបីថ្ងៃក្រោយមក ពួកគេឱ្យខ្ញុំអាន សៀវភៅដែលពួកគេបានសរសេរ ដែលបានប្រមាថក្រុមជំនុំរបស់ពួកយើង ហើយឱ្យមើលវីដេអូមួយចំនួនស្ដីពីការប្រមាថ។ ការភូតកុហកដែលពួកគេប្រឌិតឡើងទាំងនោះ បានធ្វើឱ្យខ្ញុំឈឺចិត្ត និងចង់ក្អួត។ ខ្ញុំមិនបានស្ដាប់អ្វីមួយដែលពួកគេបាននិយាយឡើយ។

នៅព្រឹកមួយ ប្រធានផ្នែក បានសម្រុកចូលបន្ទប់រស់នៅរបស់ខ្ញុំ ដោយមានគ្រូបង្ហាត់ពីរបីនាក់មកជាមួយ។ ដោយឃើញបែបនេះ ធ្វើឱ្យខ្ញុំភ័យខ្លាច ដូច្នេះ ខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ ដោយសុំឱ្យទ្រង់ប្រទានប្រាជ្ញាដល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចប្រឈមមុខនឹងក្រុមប៉ូលិសចម្លែកទាំងនោះ។ គាត់បាននិយាយទាំងគំរាមកំហែងថា «ពួកយើងមានការប្រជុំមួយកាលពីម្សិលមិញ អំពីសង្រ្គាមមួយរយថ្ងៃប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការកាត់ទោសនឹងធ្ងន់ធ្ងរ។ វានឹងកាន់តែធ្ងន់ធ្ងរចំពោះមនុស្សក្មេងៗ និងនៅលីវដូចជាឯងទៀតផង។ ជាពិសេស អ្នកដែលមិនរួញរាដូចជាឯង នឹងទៅកាន់ក្រុមបាញ់កាំភ្លើងតែម្ដង។ ពួកគេនឹងបាញ់បំបែកក្បាលឯង និងទម្លាយខួរឯងចេញមកក្រៅ»។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចដែរ នៅពេលដែលគាត់និយាយដូច្នោះ ប៉ុន្តែក្រោយមក ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ ខ្ញុំបានដឹងថា ការត្រូវបានសម្លាប់ដើម្បីព្រះជាម្ចាស់ គឺជាកិត្តិយសមួយ ហើយព្រះជាម្ចាស់នឹងចងចាំ។ ប៉ុន្តែការក្បត់ព្រះជាម្ចាស់ ដោយសារខ្លាចសេចក្ដីស្លាប់ នឹងបំពាននិស្ស័យរបស់ទ្រង់ ហើយធ្វើឱ្យទ្រង់ស្អប់ខ្ពើម។ ទោះបីជារាងកាយរបស់ខ្ញុំបន្តរស់នៅក៏ដោយ ក៏ខ្ញុំនឹងស្លាប់ដែរនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រលឹងរបស់ខ្ញុំនឹងត្រូវបានព្រះជាម្ចាសកម្ចាត់ និងត្រូវដាក់ទោសនៅក្នុងនរក។ អ្នកជឿរាប់មិនអស់ត្រូវបានធ្វើទុក្ខបុកម្នេញ និងសម្លាប់រយៈពេលប៉ុន្មានយុគសម័យនេះ។ ពួកគេទាំងអស់បានឈរធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់។ ការត្រូវបានសម្លាប់ គឺព្រះជាម្ចាស់លើកស្ទួយខ្ញុំហើយ។ ខ្ញុំសុខចិត្តចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់ និងឈរធ្វើបន្ទាល់ ទោះបីជាវាត្រូវស្លាប់ក៏ដោយ។ ពេលដែលខ្ញុំនៅស្ងៀម នោះមន្ត្រីបានគំរាមខ្ញុំថា៖ «តើឯងចង់ត្រឡប់ទៅផ្ទះ ឬចង់នៅក្នុងគុក?» ខ្ញុំចង់ទៅផ្ទះខ្លាំងណាស់ ប៉ុន្តែខ្ញុំបានដឹងពីលទ្ធផល គឺជាការចុះហត្ថលេខាលើលិខិតប្រែចិត្ត និងលិខិតផ្ដាច់ទំនាក់ទំនងជាមួយក្រុមជំនុំ។ ខ្ញុំបាននិយាយយ៉ាងតាំងចិត្តថា «គុក!» គាត់បានបើកភ្នែកធំទាំងកំហឹង ក្រោយមកគាត់ចង្អុលមុខខ្ញុំ ហើយនិយាយថា «មើលទៅឯងពិតជាមិនទាន់រងទុក្ខឡើយ!» ក្រោយមក គាត់ក៏ប្រញាប់ចាកចេញទៅយ៉ាងខឹងសម្បារ។

បន្ទាប់មក ពួកគេបានរកគ្រូគង្វាលម្នាក់មកអូសទាញខ្ញុំ។ ពេលដែលគាត់ដើរចូលមក គាត់បាននិយាយថា «កូនប្រុស ឯងនៅក្មេង។ សូមស្ដាប់ខ្ញុំ ឯងកំពុងនៅលើផ្លូវខុសហើយ»។ គាត់បានបើកព្រះគម្ពីរម៉ាថាយ ២៤៖ ២៣-២៤ ដោយនិយាយថា «ឯងនិយាយថាព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ប៉ុន្តែឯងមើលអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរមើល៍៖ 'ហើយប្រសិនបើមានមនុស្សនិយាយប្រាប់ឯងរាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច។' នរណាម្នាក់ដែលនិយាយថា ព្រះអម្ចាស់បានយាងមក គឺខុសហើយ។ ឯងមិនអាចដើរតាមការយល់ឃើញនេះឡើយ»។ ខ្ញុំបានយកព្រះគម្ពីរ ហើយតបថា «ព្រះអម្ចាស់យេស៊ូវកំពុងតែព្រមានពួកយើងថា ពេលដែលទ្រង់យាងត្រឡប់មកនៅគ្រាចុងក្រោយ នោះព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយនឹងបង្ហាញទីសម្គាល់ និងការអស្ចារ្យដ៏ធំធេង ដើម្បីបំភាន់មនុស្ស។ ទ្រង់បានមានបន្ទូលប្រាប់ពួកយើងឱ្យប្រុងប្រយ័ត្ន។ បើអ្នកនិយាយថា ព័ត៌មានទាំងអស់ស្ដីពីការយាងមករបស់ព្រះអម្ចាស់ គឺក្លែងក្លាយ តើអ្នកមិនកំពុងតែបដិសេធនូវតថភាពអំពីការយាងមកផ្ទាល់របស់ព្រះអម្ចាស់ឬ?» «ព្រះគ្រីស្ទក្លែងក្លាយ មិនមានសេចក្ដីពិតឡើយ។ ពួកគេគ្រាន់តែបោកបញ្ឆោតមនុស្ស ដោយទីសម្គាល់ និងការអស្ចារ្យប៉ុណ្ណោះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនបង្ហាញអ្វីៗទាំងនោះឡើយ។ ទ្រង់គ្រាន់តែសម្ដែងចេញនូវសេចក្ដីពិត ហើយធ្វើកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មក គឺជាព្រះជាម្ចាស់ពិតតែមួយ»។ ដោយឃើញខ្ញុំមិនធ្លាក់ទៅក្នុងការអូសទាញ នោះគាត់បាននិយាយអ្វីៗដែលជាការប្រមាថគ្រប់ប្រភេទ។ ខ្ញុំបានឆ្លើយតបយ៉ាងខឹងសម្បារថា «ការប្រមាថព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវបានអភ័យទោសឱ្យឡើយ ទាំងនៅជាតិនេះ ឬជាតិក្រោយ»។ នៅត្រង់នេះ គាត់បាននិយាយមកខ្ញុំថា «ឯងពិតជាក្មេងក្បាលរឹងមែន។ ត្រូវយល់កូនប្រុស។ គ្រាន់តែនិយាយអ្វីក៏ដោយដែលពួកគេចង់បាន ហើយសារភាពទៅ។ ឯងនឹងស្ដាយក្រោយ បើឯងពិតជាត្រូវបានឃុំខ្លួន!» ខ្ញុំបាននិយាយថា «ខ្ញុំនឹងមិនស្ដាយក្រោយឡើយ ហើយខ្ញុំណែនាំយ៉ាងទទូចឱ្យអ្នកស្វែងរកផ្លូវពិត។ ឈប់តតាំងនឹងព្រះជាម្ចាស់ទៅ។ បើអ្នកប្រព្រឹត្តអំពីបាបដ៏អាក្រក់ នោះវានឹងហួសពេលហើយ»។ ដោយខឹងខ្លាំង គាត់បានប្រាប់ខ្ញុំថា «ឯងគ្មានសង្ឃឹមឡើយ។ ឯងរឹងក្បាលណាស់»។ ក្រោយមកគាត់ងើបឡើង ហើយចាកចេញទៅដោយកំហឹង។

ពីរបីថ្ងៃក្រោយមក ប្រធានផ្នែកប៉ូលិសព្រហ្មទណ្ឌបានព្យាយាមបង្ខំឱ្យខ្ញុំទន្ទិញអ្វីដែលជាការបដិសេធ និងប្រមាថព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបដិសេធ នោះគាត់បាននិយាយយ៉ាងខឹងសម្បារថា «តើឯងខ្លាចការដាក់ទោសទេ? គ្មានព្រះជាម្ចាស់ឡើយ ដូច្នេះតើវាមកពីណា? តើអស់អ្នកដែលបានបោះបង់សេចក្ដីជំនឿរបស់ខ្លួនចោល មិនមែនកំពុងតែរស់នៅសុខស្រួលទេឬ?» ខ្ញុំបាននិយាយថា «ការមិនស្លាប់នៅពេលនេះ មិនមែនបង្ហាញថាជាលទ្ធផលល្អឡើយ។ ព្រះជាម្ចាស់មិនដាក់ទោសមនុស្សភ្លាមៗឡើយ»។ គាត់ចាប់ខ្ញុំទាំងខឹង ហើយទះខ្ញុំពីរបីដង ប៉ុន្តែខ្ញុំនៅតែមិននិយាយមួយម៉ាត់សោះ។ ខ្ញុំកំពុងតែគិតពីអ្វីមួយដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល៖ «រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ» (ម៉ាថាយ ១២:៣១)។ ដោយកម្លាំងនៃព្រះបន្ទូលទាំងនេះ នោះខ្ញុំមិនរង្គោះរង្គើទាល់តែសោះ។ ពីរបីម៉ោងកន្លងផុតទៅ ដោយខ្ញុំមិនបាននិយាយអ្វីឡើយ។ ដោយគាត់ខឹង គាត់ក៏បានអូសខ្ញុំទៅកាន់អន្តេវាសិកវិញដោយកៅអី បន្ទាប់មក គាត់បាននិយាយទាំងកំហឹងថា «មិនត្រូវឱ្យអាហារគាត់ទេ រហូតដល់គាត់និយាយ»។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត ហើយខ្ញុំបានគិតឃើញពីព្រះបន្ទូលទាំងនេះរបស់ព្រះអម្ចាស់យេស៊ូវ៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ» (ម៉ាថាយ ៤:៤)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការទ្រទ្រង់សម្រាប់ជីវិត។ ទោះបីជាគ្មានម្ហូបអាហារ ក៏ខ្ញុំមិនស្លាប់ដែរ លុះត្រាតែព្រះជាម្ចាស់អនុញ្ញាត។ គួរឱ្យភ្ញាក់ផ្អើល ស្ត្រីអ្នកសម្អាតម្នាក់បានលួចឱ្យនំចំហុយមកខ្ញុំហូបនៅយប់នោះ។ ខ្ញុំពិតជាមានអារម្មណ៍ថាចិត្ត និងវិញ្ញាណរបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនោះ ប៉ូលិសបានឱ្យខ្ញុំសម្អាតការិយាល័យរបស់ពួកគេជារៀងរាល់ថ្ងៃ ហើយឃើញមានសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម មួយក្បាលនៅលើតុ។ ខ្ញុំលួចមើលសៀវភៅ ខណៈពេលដែលខ្ញុំធ្វើការសម្អាតប្រចាំថ្ងៃ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ដល់នូវសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ប៉ូលិសចេះតែបញ្ចុះបញ្ចូលខ្ញុំអំពីជំនឿខុសដែលជឿថាគ្មានព្រះ ប៉ុន្តែដោយមានការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំមិនរងផលប៉ះពាល់អ្វីទាំងអស់។

ថ្ងៃមួយ ពួកគេបានឱ្យសាស្ត្រាចារ្យសាកលវិទ្យាល័យពីរនាក់ ព្យាយាមគ្រប់មធ្យោបាយដើម្បីអូសទាញខ្ញុំ និងប៉ុនប៉ងឱ្យខ្ញុំនិយាយ «បើឯងមិនមក ហើយចុះហត្ថលេខាលើលិខិតប្រែចិត្ត លិខិតផ្ដាច់ទំនាក់ទំនង និងលិខិតធានាទេ នោះឯងនឹងជាប់គុកប្រាំឆ្នាំ ហើយក្រោយមកឯងពិបាករកប្រពន្ធណាស់។ ម៉េចបានជាឯងខ្ជះខ្ជាយភាពជាយុវវ័យរបស់ឯងដូច្នេះ? តើមានតម្លៃទេ?» ការនិយាយបែបនោះ ពិតជាមានឥទ្ធិពលលើខ្ញុំ។ ខ្ញុំបានគិតអំពីភាពក្មេងវ័យរបស់ខ្ញុំ ហើយឆ្ងល់ថាខ្ញុំពិតជាអាចរងទុក្ខនៅទីនោះជាច្រើនឆ្នាំឬអត់។ ខណៈពេលដែលខ្ញុំគិតអំពីរឿងនេះ នោះខ្ញុំបានដឹងថា ខ្ញុំកំពុងតែធ្លាក់ក្នុងល្បិចកលរបស់សាតាំងហើយ ដូច្នេះ ខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ដូច្នេះ៖ «ឱ!ព្រះជាម្ចាស់អើយ! ទូលបង្គំជិតធ្លាក់ក្នុងល្បិចកលរបស់សាតាំងហើយ។ សូមទ្រង់ការពារទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចឈរធ្វើបន្ទាល់បាន»។ បន្ទាប់ពីអធិស្ឋាន ខ្ញុំបានគិតដល់ទំនុកសរសើរមួយឃ្លា នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សវ័យក្មេងមិនគួរគ្មានសេចក្ដីពិតទេ ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឲ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែ ពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្ម និងតស៊ូ ដើម្បីយុត្តិធម៌ និងសេចក្ដីពិត» («អ្វីដែលយុវជនត្រូវតែដេញតាម» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំបានដឹងថា ខ្ញុំគួរតែអាចអត់ទ្រាំការឈឺចាប់គ្រប់យ៉ាង ដើម្បីទទួលបានសេចក្ដីពិត។ ខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់ ដើម្បីភាពសុខស្រួលបណ្ដោះអាសន្នឡើយ។ ខ្ញុំត្រូវតែឈរធ្វើបន្ទាល់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ មិនថាក្រុមប៉ូលិសធ្វើអ្វីមកលើខ្ញុំឡើយ។ ពេលដែលខ្ញុំមិននិយាយអ្វី ពួកគេក៏បានចាកចេញ ពួកគេមិនអាចធ្វើអ្វីបានឡើយ។ នៅរសៀលនោះ គ្រូគង្វាលនោះបានត្រឡប់មកវិញ ហើយបាននិយាយដោយស្នាមញញឹមមិនសមថា «ខ្ញុំបានឮថា ឯងនឹងទៅកាន់ពន្ធនាគារ។ ឯងមិនអាចធ្វើបែបនោះឡើយ។ ជីវិតនៅទីនោះ គឺសាហាវឃោរឃៅណាស់។ តើឯងគិតថា មនុស្សតូចដូចជាឯងអាចទទួលយកបានទេ?» គាត់ទាញទូរស័ព្ទរបស់គាត់ ហើយបង្ហាញខ្ញុំនូវរូបភាពមួយចំនួនរបស់គ្រីស្ទបរិស័ទ ដែលត្រូវបានគេធ្វើបាប ហើយបាននិយាយថា «មើលពួកគេទៅ។ ពួកគេមួយចំនួនជាប់គុក ១០ ឆ្នាំ មួយចំនួន ២០ឆ្នាំ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងគុក។ ខ្ញុំអាចឃើញថា ឯងគឺជាអ្នកជឿពិត។ គ្រាន់តែចុះហត្ថលេខាលើអ្វីដែលពួកគេចង់ឱ្យឯងចុះហត្ថលេខាទៅ ហើយឯងអាចអនុវត្តសេចក្ដីជំនឿរបស់ឯង នៅពេលដែលឯងត្រូវបានដោះលែង។ មិនចាំបាច់មានការរងទុក្ខបែបនេះឡើយ! ចុះហត្ថលេខាពេលនេះទៅ ហើយខ្ញុំនឹងនិយាយជំនួសឯងពីបីម៉ាត់។ បើមិនដូច្នោះទេ ឯងមិនមានឱកាសឡើយ»។ ខ្ញុំព្រួយបារម្ភ ដោយគិតថា បើខ្ញុំពិតជាត្រូវបានកាត់ទោសមែន នោះប៉ូលិសនឹងធ្វើទារុណកម្មខ្ញុំតាមចិត្តនៅក្នុងគុក។ ខ្ញុំនឹងមានការឈឺចាប់កាន់តែច្រើន។ ខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍ភ័យខ្លាចឡើយ ប៉ុន្តែខ្ញុំបានដឹងថា ការចុះហត្ថលេខាលើលិខិតទាំងនោះ គឺជាការក្បត់ព្រះជាម្ចាស់ ហើយខ្ញុំនឹងមានសញ្ញាសម្គាល់នៃសត្វតិរច្ឆានមិនខាន។ ខ្ញុំបានអធិស្ឋាន និងស្រែកទៅរកព្រះជាម្ចាស់នៅក្នុងចិត្ត ដោយសុំឱ្យទ្រង់ប្រទានសេចក្ដីជំនឿ ដូច្នេះខ្ញុំអាចឈរធ្វើបន្ទាល់បាន។ ខ្ញុំបានប្រាប់គ្រូគង្វាលនោះថា «ខ្ញុំមិនចុះហត្ថលេខាទ»។ គាត់បានចាកចេញ លែងមកទៀត។

ប្រធានការិយាល័យប្រឆាំងនឹងសាសនារបស់ក្រុង ក៏បានព្យាយាមឱ្យខ្ញុំចុះហត្ថលេខាលើលិខិតទាំងបីនោះផងដែរ ដោយនិយាយមកកាន់ខ្ញុំយ៉ាងខឹងសម្បារថា «រយៈពេលពីរខែហើយ ដោយគ្មានការផ្លាស់ប្ដូរណាមួយឡើយ។ ពេលនេះ ខ្ញុំរំពឹងអាកប្បកិរិយាជាក់លាក់មួយពីឯង។ ឯងអាចទៅផ្ទះ បើឯងនិយាយថាឯងមិនជឿតទៅទៀត ប៉ុន្តែឯងនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ បើឯងនិយាយថាឯងជឿ! តើឯងនៅតែជាអ្នកជឿមែនទេ? ខ្ញុំពិតជាមានអារម្មណ៍ប្រទាញប្រទង់មែន។ ការនិយាយថាជឿ នឹងមានន័យថា នឹងជាប់គុក ហើយតើនរណាទៅដឹងថា ទារុណកម្មប្រភេទណាដែលរង់ចាំខ្ញុំនៅទីនោះ។ ប៉ុន្តែការនិយាយថាមិនជឿ នោះមានន័យថា ក្បត់ព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋាន ដោយសុំឱ្យព្រះជាម្ចាស់ប្រទានសេចក្ដីក្លាហានដល់ខ្ញុំ ហើយខ្ញុំត្រៀមរូចរាល់ដើម្បីឈរធ្វើបន្ទាល់។ នៅពេលនោះ ខ្ញុំបានចងចាំប្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «ព្រះយេស៊ូវអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានយកចិត្ដទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ឡើយ។ ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះនៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ 'ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែ ហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ថរបស់ទ្រង់ មានតម្លៃអ្វី ដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? ក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់សម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឲ្យទ្រង់ធ្វើអ្វីនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់'» («ចូរយកតម្រាប់តាមព្រះអម្ចាស់យេស៊ូវ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះអម្ចាស់យេស៊ូវ បានរងទុក្ខ នៅពេលដែលទ្រង់នៅតាមផ្លូវទៅកាន់កន្លែងដែលទ្រង់ត្រូវឆ្កាង។ ទ្រង់មានភាពទន់ខ្សោយខាងសាច់ឈាម ប៉ុន្តែទ្រង់អាចផ្ដោតលើការបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ ទ្រង់បានចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់ ទោះបីជាមានការឈឺចាប់ខាងរាងកាយក៏ដោយ។ ហើយ ពេត្រុស សុខចិត្តស្ដាប់បង្គាប់រហូតដល់ស្លាប់ដោយព្រោះសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ ដោយត្រូវគេឆ្កាងក្បាលចុះក្រោមដើម្បីព្រះជាម្ចាស់។ តើការរងទុក្ខដ៏តិចតួចរបស់ខ្ញុំអាចរាប់ជាអ្វីបានទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជំរុញសេចក្ដីជំនឿរបស់ខ្ញុំ ហើយខ្ញុំលែងមានអារម្មណ៍ភ័យខ្លាចទៀតហើយ។ ខ្ញុំបានតាំងចិត្តថា ទោះបីជាខ្ញុំពិតជាជាប់គុកក៏ដោយ ក៏ខ្ញុំឈរធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ដែរ! ខ្ញុំបាននិយាយយ៉ាងមុតមាំថា «ខ្ញុំទៅពន្ធធានាគារ»។ គាត់បានឆ្លើយតបទាំងកំហឹងថា «វេចបង្វិចទៅអ៊ីចឹង ឯងនឹងទៅកាន់ពន្ធនាគារនៅថ្ងៃស្អែក»។ បន្ទាប់មក គាត់បានបើកទ្វារក្ឌាំង ហើយដើរចេញយ៉ាងច្រឡោត។ គួរឱ្យភ្ញាក់ផ្អើល ពីរថ្ងៃក្រោយមក មានមន្ត្រីបួននាក់មកពីប៉ុស្ដិ៍ប៉ូលិសតំបន់របស់ខ្ញុំបានមក ហើយនិយាយថា ពួកគេមកយកខ្ញុំទៅផ្ទះ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យមែន ហើយខ្ញុំមានអារម្មណ៍អំពីការមើលថែ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំ។ ប៉ូលិសបាននាំខ្ញុំត្រឡប់ទៅកាន់ក្រុង ហើយបានថតសម្លេងការថ្លែងផ្ទាល់មាត់ និងប្រាប់ខ្ញុំឱ្យរាយការណ៍ទៅស្ថានីយមួយសប្ដាហ៍ម្ដង។ តាមរយៈការដឹកនាំរបស់ព្រះជាម្ចាស់ នោះក្រោយមក ខ្ញុំបានភៀសខ្លួនចេញពីតំបន់ ហើយអាចបំពេញភារកិច្ចរបស់ខ្ញុំម្ដងទៀត។

ការត្រូវបានចាប់ខ្លួន និងត្រូវបានធ្វើទារុណកម្មដោយប៉ូលិស ធ្វើឱ្យខ្ញុំក្ដៅក្រហាយ។ ខ្ញុំបានឃើញពីភាពសាហាវឃោរឃៅរបស់បក្សកុម្មុយនីស។ ខ្ញុំបានឃើញសារជាតិនៃការតតាំងនឹងព្រះជាម្ចាស់របស់ពួកគេយ៉ាងពេញលេញ។ ខ្ញុំស្អប់អារក្សទាំងនោះខ្លាំងណាស់។ ខ្ញុំក៏មានបទពិសោធន៍អំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការល្បងល និងការលំបាក ព្រះជាម្ចាស់នៅតែបន្តប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ដើម្បីដឹកនាំខ្ញុំ ព្រមទាំងប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ខ្ញុំបានឃើញថា មានតែព្រះជាម្ចាស់ទេដែលស្រឡាញ់ពួកយើង ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដែលអាចជាជីវិតរបស់ពួកយើង។ សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់កាន់តែប្រសើរឡើង។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលំបាករបស់គុក

ថ្ងៃមួយ នៅខែឧសភា ឆ្នាំ ២០០៤ ពេលខ្ញុំកំពុងតែចូលរួមការជួបជុំមួយជាមួយបងប្អូនប្រុសស្រីមួយចំនួន ស្រាប់តែប៉ូលិសជាង ២០ នាក់ បានសម្រុកចូលមក។...

Leave a Reply