ទារុណកម្មដ៏ឃោរឃៅ បានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ

11-11-2021

ក្នុងនិទាឃរដូវ ឆ្នាំ ២០០៩ បក្សកុម្មុយនីស្ដចិនបានអនុវត្តយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំមួយ ដោយមានគោលដៅចំពោះសមាជិកនៃក្រុមជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្នកដឹកនាំពីក្រុមជំនុំនៅក្នុងតំបន់ទាំងអស់សុទ្ធតែត្រូវបានចាប់ខ្លួន និងដាក់ក្នុងពន្ធនាគារម្ដងម្នាក់ៗ។ នៅម៉ោងប្រហែល ៩ យប់ ថ្ងៃទី ០៤ ខែមេសា ខ្ញុំ និងបងស្រីម្នាក់ទៀតដែលខ្ញុំសហការជាមួយ ក្នុងការបំពេញភារកិច្ចរបស់ពួកយើង ទើបតែបានចាកចេញពីផ្ទះរបស់បងស្រី វ៉ាង ហើយដើរតម្រង់ទៅថ្នល់ ស្រាប់តែមានបុរសបីនាក់ ស្លៀកពាក់ស្អាតបាត បានលោតចេញមកពីក្រោយពួកយើងភ្លាមៗ ហើយចាប់ទាញដៃពួកយើងយ៉ាងបង្ខំដោយស្រែកថា «ទៅ! អ្នកទាំងពីរទៅជាមួយពួកយើង!» មុនពេលដែលពួកយើងមានពេលប្រតិកម្មតបទៅវិញ នោះពួកយើងត្រូវបានបោះចូលក្នុងរថយន្តពណ៌ខ្មៅ ដែលបានចតនៅជាប់នឹងផ្លូវ។ វាដូចក្នុងរឿងអ៊ីចឹង នៅពេលដែលក្រុមមនុស្សចូលមក ហើយចាប់នរណាម្នាក់ទាំងថ្ងៃ តែពេលនេះ វាបានកើតឡើងចំពោះពួកយើងក្នុងជីវិតពិត ហើយវាពិតជាគួរឱ្យខ្លាចណាស់។ ខ្ញុំមានអារម្មណ៍សន្ធប់មែនទែន ហើយគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺស្រែកទៅរកព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ម្ដងហើយម្ដងទៀតថា៖ ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ! សូមទ្រង់សង្គ្រោះទូលបង្គំផង! ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង....»។ មុនពេលដែលខ្ញុំបានស្ដារភាពស្ងប់របស់ខ្ញុំឡើងវិញ នោះរថយន្តបានចូលទៅក្នុងទីធ្លានៃការិយាល័យសន្តិសុខសារធារណៈក្រុង។ មានតែដូច្នោះទេ ទើបខ្ញុំដឹងថា ពួកយើងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប៉ូលិស។ មិនយូរប៉ុន្មាន បងស្រីវ៉ាងក៏ត្រូវបាននាំទៅកាន់ទីនោះដែរ។ ពួកយើងទាំងបីនាក់ ត្រូវបាននាំទៅកាន់ការិយាល័យមួយនៅជាន់ទីពីរ ហើយមន្ត្រីម្នាក់បានរឹបអូសកាបូបរបស់ពួកយើង ហើយធ្វើឱ្យពួកយើងឈរបែរមុខទៅរកជញ្ជាំង ដោយគ្មានការពន្យល់បន្តិចសោះ។ ក្រោយមក គាត់បានបង្ខំពួកយើងឱ្យស្រាតសម្លៀកបំពាក់ចេញ ដើម្បីធ្វើការឆែកឆេររាងកាយ ដោយឆ្លៀតឱកាសនោះ រឹបអូសទាំងបង្ខំនូវសម្ភារមួយចំនួនអំពីកិច្ចការរបស់ពួកយើងនៅក្នុងក្រុមជំនុំ វិកយបត្រសម្រាប់លុយរបស់ក្រុមជំនុំដែលបានរក្សាទុក ទូរស័ព្ទដៃរបស់ពួកយើង លុយជាង ៥.០០០ យ័ន កាតធនាគារ និងនាឡិកា ក្នុងចំណោមរបស់របរផ្សេងទៀតដែលពួកយើងមាននៅជាប់ខ្លួន និងនៅក្នុងកាបូប។ ខណៈពេលដែលរឿងទាំងអស់នេះកំពុងកើតឡើង នោះប៉ូលិសជាបុរសប្រាំពីរ ឬប្រាំបីនាក់បានបន្តចេញចូលក្នុងបន្ទប់ ហើយមន្ត្រីពីរនាក់កំពុងតែត្រួតពិនិត្យពួកយើង ថែមទាំងផ្ទុះសំណើច និងបានចង្អុលដាក់ខ្ញុំដោយនិយាយថា «ម្នាក់នេះជាមនុស្សសំខាន់នៅក្នុងក្រុមជំនុំ មើលទៅពួកយើងដូចជាចាប់បានមេធំហើយថ្ងៃនេះ»។ មិនយូរប៉ុន្មាន មន្ត្រីប៉ូលិសបួននាក់ដែលស្លៀកពាក់ស្អាតបាតបានដាក់ខ្នោះខ្ញុំ យកមួកមកបាំងភ្នែកខ្ញុំ និងបញ្ជូនខ្ញុំទៅកាន់សាខាការិយាល័យសន្ដិសុខសាធារណៈ នៅឆ្ងាយខាងក្រៅទីក្រុង។

ទារុណកម្មដ៏ឃោរឃៅ បានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ

នៅពេលដែលខ្ញុំបានចូលទៅក្នុងបន្ទប់សួរចម្លើយ និងបានឃើញបង្អួចចម្រឹងដែកខ្ពស់ និងកៅអីដាក់អ្នកទោសដែលមើលទៅមាំ និងគួរឱ្យខ្លាច នោះរឿងរ៉ាវដ៏គួរឱ្យព្រួយបារម្ភរបស់បងប្អូនប្រុសស្រីដែលត្រូវបានធ្វើទារុណកម្មកាលពីមុន បានអណ្ដែតចូលមកក្នុងគំនិតរបស់ខ្ញុំ។ ដោយគិតពីទារុណកម្មនៅមិនទាន់បានដឹង ដែលមន្ត្រីប៉ូលិសអាក្រក់នឹងត្រូវឱ្យខ្ញុំទទួលរងនៅពេលបន្ទាប់ នោះខ្ញុំពិតជាភ័យខ្លាច ហើយដៃរបស់ខ្ញុំចាប់ផ្ដើមញ័រដោយឯកឯង។ នៅក្នុងស្ថានភាពដ៏ពិបាកចិត្តនេះ ខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកនៅតែមានការភ័យខ្លាចនៅក្នុងចិត្តរបស់អ្នក។ តើបែបនោះហើយដែលចិត្តអ្នកនៅតែពេញទៅដោយគំនិតរបស់សាតាំងមែនទេ?» «តើអ្នកមានជ័យជម្នះម្នាក់គឺជាអ្វី? ទាហានល្អរបស់ព្រះគ្រីស្ទត្រូវតែក្លាហាន ហើយពឹងផ្អែកលើខ្ញុំឲ្យមានភាពរឹងមាំខាងវិញ្ញាណ។ ពួកគេត្រូវតែប្រយុទ្ធដើម្បីក្លាយជាអ្នកចម្បាំង និងប្រយុទ្ធជាមួយសាតាំងរហូតដល់ស្លាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការបំភ្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យចិត្តដ៏ស្លន់ស្លោរបស់ខ្ញុំស្ងប់ ហើយឱ្យខ្ញុំដឹងថា ភាពភ័យខ្លាចរបស់ខ្ញុំមានប្រភពរបស់វានៅក្នុងសាតាំង។ ខ្ញុំបានគិតក្នុងចិត្តថា៖ «សាតាំងចង់ធ្វើទារុណកម្មសាច់ឈាមរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំចុះចាញ់ចំពោះអំពើកំណាចរបស់វា។ ខ្ញុំមិនអាចធ្លាក់ក្នុងល្បិចកលដ៏ទាក់ទាញរបស់វាបានទេ។ គ្រប់ពេលវេលា ព្រះជាម្ចាស់តែងតែជាជន្ទល់ទប់របស់ខ្ញុំ និងជាការផ្គត់ផ្គង់ដ៏អស់កល្បរបស់ខ្ញុំ។ នេះគឺជាសង្គ្រាមខាងវិញ្ញាណ ហើយវាជាការចាំបាច់ដែលខ្ញុំឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំត្រូវតែឈរនៅខាងព្រះជាម្ចាស់ ហើយខ្ញុំមិនអាចចុះញ៉មចំពោះសាតាំងឡើយ»។ ដោយបានដឹងពីរឿងនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា៖ «ឱ!ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! វាជាបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ ដែលទូលបង្គំបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប៉ូលិសអាក្រក់ទាំងនេះ នៅថ្ងៃនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពស់របស់ទូលបង្គំតូចទាបណាស់ ហើយទូលបង្គំស្លន់ស្លោ និងភ័យខ្លាច។ ទូលបង្គំសូមអធិស្ឋានឱ្យទ្រង់ប្រទានសេចក្ដីជំនឿ និងភាពក្លាហានដល់ទូលបង្គំ ប្រយោជន៍ឱ្យទូលបង្គំអាចរួចផុតពីដែនឥទ្ធិពលរបស់សាតាំង មិនចុះចូលចំពោះវា និងតាំងចិត្តឈរធ្វើបន្ទាល់ថ្វាយទ្រង់!» បន្ទាប់ពីអធិស្ឋានចប់ ចិត្តរបស់ខ្ញុំពេញដោយភាពក្លាហាន ហើយខ្ញុំមិនមានអារម្មណ៍ភ័យខ្លាច ដោយសារប៉ូលិសអាក្រក់ដែលមើលទៅសាហាវទាំងនោះឡើយ។

ស្រាប់តែពេលនោះ មន្ត្រីពីរនាក់បានរុញខ្ញុំទៅលើកៅអីដាក់អ្នកទោស ហើយចាក់សោកដៃ និងកជើងខ្ញុំ។ មន្ត្រីម្នាក់ ដែលជាមនុស្សមាឌធំខ្ពស់បានចង្អុលទៅរកពាក្យមួយចំនួននៅលើជញ្ជាំងដែលសរសេរថា «ការអនុវត្តច្បាប់ដ៏មានអារ្យធម៌» ហើយក្រោយមកបានគោះតុ និងស្រែកថា «តើនាងដឹងថា នាងនៅទីណាទេ? ការិយាល័យសន្តិសុខសាធារណៈ គឺជាសាខារបស់រដ្ឋាភិបាលចិន ដែលមានជំនាញខាងអំពើហិង្សា! បើនាងមិនស្មោះត្រង់ទេ នោះនាងនឹងទទួលបានអ្វីដែលនឹងកើតឡើងចំពោះនាងហើយ! និយាយទៅ! តើនាងឈ្មោះអ្វី? តើនាងអាយុប៉ុន្មាន? តើនាងមកពីណា? តើនាងមានតួនាទីអ្វីនៅក្នុងក្រុមជំនុំ?» ដោយឃើញឥរិយាបថគឃ្លើនរបស់គាត់ បានធ្វើឱ្យខ្ញុំពេញដោយកំហឹង។ ខ្ញុំបានគិតក្នុងចិត្តថា៖ « ពួកគេតែងតែអះអាងថាជា "ប៉ូលិសរបស់ប្រជាជន" ហើយថា គោលបំណងរបស់ពួកគេគឺដើម្បី "រំលើងមនុស្សអាក្រក់ និងឱ្យមនុស្សដែលគោរពច្បាប់រស់នៅក្នុងសន្តិភាព" ប៉ុន្តែការពិត ពួកគេគ្រាន់តែជាក្រុមឧក្រិដ្ឋជន ជាចោរព្រៃ និងជាឃាតករនរកប៉ុណ្ណោះ។ ពួកគេគឺជាអារក្ស ដែលបង្កការរំលោភបំពានដ៏មានគោលដៅចំពោះភាពយុត្តិធម៌ និងដាក់ទោសប្រជាពលរដ្ឋស្លូតត្រង់ និងប្រជាពលរដ្ឋល្អ! ប៉ូលិសទាំងនេះ ធ្វើគធ្វើថ្លង់ចំពោះអស់អ្នកដែលបំពានច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋ ដោយអនុញ្ញាតឱ្យពួកគេរស់នៅហួសពីសំណាញ់ច្បាប់។ ប៉ុន្តែ ថ្វីបើតថភាពដែលថា គ្រប់យ៉ាងដែលពួកយើងធ្វើគឺជឿលើព្រះជាម្ចាស់ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិតក៏ដោយ ក៏ពួកយើងបានក្លាយជាគោលដៅដ៏សំខាន់នៃអំពើហិង្សារបស់ពួកមនុស្សឃោរឃៅនេះដែរ។ រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនពិតជាអ្នកប្រែក្រឡះភាពយុត្តិធម៌ដ៏កំណាច»។ ទោះបីខ្ញុំស្អប់ប៉ូលិសអាក្រក់ទាំងនោះអស់ពីចិត្តខ្ញុំក៏ដោយ ក៏ខ្ញុំដឹងថា កម្ពស់របស់ខ្ញុំតូចទាបណាស់ ហើយខ្ញុំនឹងមិនអាចអត់ទ្រាំនឹងទារុណកម្មដ៏ឃោរឃៅរបស់ពួកគេបានទេ ដូច្នេះខ្ញុំបានស្រែកទៅរកព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទទូចឱ្យទ្រង់ប្រទានកម្លាំងដល់ខ្ញុំ។ ស្រាប់តែពេលនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺខ្ញុំ៖ «សេចក្ដីជំនឿប្រៀបបាននឹងស្ពានដ៏វែងមួយ៖ អ្នកណាដែលជាប់ស្អិតនឹងជីវិតយ៉ាងឥតបានការ នឹងមានការលំបាកក្នុងការឆ្លងកាត់វា ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការលួងលោម និងការលើកទឹកចិត្តនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយឱ្យខ្ញុំរឹងមាំ ហើយខ្ញុំបានគិតក្នុងចិត្តថា៖ «ថ្ងៃនេះ ខ្ញុំគួរតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងគ្រោះថ្នាក់គ្រប់យ៉ាង បើរឿងអាក្រក់បំផុតកើតឡើង ហើយខ្ញុំស្លាប់ នោះឱ្យវាដូច្នោះទៅចុះ។ បើក្រុមអារក្សនេះគិតថា ពួកគេនឹងរកឃើញអំពីលុយរបស់ក្រុមជំនុំ កិច្ចការ ឬអ្នកដឹកនាំរបស់ពួកយើងចេញពីខ្ញុំ នោះឱ្យពួកគេយល់សប្ដិចុះ!» ក្រោយមក មិនថាពួកគេសួរចម្លើយខ្ញុំបែបណា ឬព្យាយាមគំរាមកំហែងយកព័ត៌មានពីខ្ញុំបែបណាឡើយ ខ្ញុំមិនបាននិយាយមួយម៉ាត់ឡើយ។

ដោយឃើញខ្ញុំបដិសេធមិននិយាយ នោះមន្ត្រីផ្សេងទៀតខឹង ហើយបន្ទាប់ពីវាយតុរួចមក គាត់បានដើរយ៉ាងលឿនសំដៅមកខ្ញុំ ទាត់កៅអីដាក់អ្នកទោសដែលខ្ញុំកំពុងអង្គុយ ហើយក្រោយមកបានរុញក្បាលខ្ញុំ ខណៈដែលស្រែកថា៖ «ប្រាប់ពួកយើងពីអ្វីដែលនាងដឹងមក! កុំគិតថាពួកយើងមិនដឹងអីឱ្យសោះ។ បើពួកយើងមិនដឹងអីទេ តើនាងគិតថា ពួកយើងអាចចាប់ពួកនាងទាំងបីនាក់ម៉េចកើតទៅ?» មន្ត្រីប៉ូលិសខ្ពស់នោះបានស្រែកថា «កុំចង់សាកភាពអត់ធ្មត់របស់យើងឱ្យសោះ! បើពួកយើងមិនឱ្យនាងភ្លក់ការឈឺចាប់បន្តិចទេ នោះនាងនឹងគិតថា ពួកយើងគ្រាន់តែគំរាមកំហែងឥតប្រយោជន៍ប៉ុណ្ណោះ។ ក្រោកឈរឡើង!» គាត់និយាយបានតែមួយភ្លែត ស្រាប់តែគាត់ទាញខ្ញុំពីកៅអីដាក់អ្នកទោសទៅក្រោមបង្អួច ដែលខ្ពស់នៅលើជញ្ជាំង និងមានចម្រឹងដែក។ ពួកគេបានប្រើប្រាស់ខ្នោះបន្លាមួយគូរដាក់ដៃម្ខាងមួយៗ ដែលម្ខាងចាក់សោរជាប់នឹងដៃខ្ញុំ ហើយម្ខាងទៀតភ្ជាប់ទៅនឹងចម្រឹងដែក ដើម្បីឱ្យខ្ញុំព្យួរដៃពីបង្អួច ហើយគ្រាន់តែអាចយកចុងជើងប៉ះដីប៉ុណ្ណោះ។ ម្នាក់ក្នុងចំណោមពួកគេ បានបើកម៉ាស៊ីនត្រជាក់ ដើម្បីបន្ថយសីតុណ្ហភាពនៅក្នុងបន្ទប់ ហើយក្រោយមកបានយកសៀវភៅដែលមូរ វាយក្បាលខ្ញុំយ៉ាងឃោរឃៅ។ នៅពេលដែលគាត់បានឃើញថា ខ្ញុំនៅស្ងៀម នោះគាត់បានស្រែកដោយកំហឹងថា៖ «តើឯងនិយាយឬអត់? បើឯងមិននិយាយទេ ពួកយើងនឹង "ឱ្យឯងសម្បាយម្ដង"!» ជាមួយនឹងការនិយាយបែបនោះ គាត់បានប្រើខ្សែក្រវាត់សម្រាប់វេចខ្ចប់របស់ទាហាន ចងជើងខ្ញុំ ហើយក្រោយមករឹតបន្តឹងខ្សែក្រវាត់នោះភ្ជាប់នឹងកៅអីដាក់អ្នកទោស។ ក្រោយមក ពួកគេបានទាញកៅអីដាក់អ្នកទោសចេញពីជញ្ជាំង ដើម្បីឱ្យខ្ញុំនៅព្យួរខ្លួនលើអាកាស។ ខណៈពេលដែលរាងកាយខ្ញុំរំកិលទៅមុខ នោះខ្នោះបានរអិលចុះមកដល់ដើមកដៃខ្ញុំ ហើយបន្លានៅក្នុងខ្នោះបានចាក់ចូលក្នុងខ្នងដៃខ្ញុំ។ ខ្ញុំឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែខ្ញុំប្រឹងខាំបបូរមាត់ ដើម្បីការពារខ្លួនមិនឱ្យស្រែក ពីព្រោះខ្ញុំមិនចង់ឱ្យប៉ូលិសអាក្រក់ទាំងនោះសើចដោយសារខ្ញុំឡើយ។ ពួកគេម្នាក់បាននិយាយទាំងញញឹមដ៏អាក្រក់ថា «មើលទៅដូចជាមិនឈឺចាប់សោះ! ទុកឱ្យយើងបង្វិលឡើងបន្តិចឱ្យនាង»។ ជាមួយនឹងការនិយាយនោះ គាត់បានលើកជើង និងជាន់សង្កត់លើកំភួនជើងខ្ញុំ ហើយក្រោយមកយោលរាងកាយខ្ញុំពីម្ខាងទៅម្ខាង។ ការធ្វើបែបនេះ បានបណ្ដាលឱ្យខ្នោះរឹតកដៃ និងខ្នងដៃខ្ញុំកាន់តែណែន ហើយទីបំផុត វាឈឺចាប់ណាស់រហូតដល់ខ្ញុំស្រែកទាំងការឈឺចាប់ ដែលធ្វើឱ្យពួកគេផ្ទុះសំណើច។ មានតែពេលនោះទេ ទើបគាត់ឈប់សង្កត់ជើងខ្ញុំ ដោយទុកឱ្យខ្ញុំបន្ដនៅកណ្ដាលអាកាស។ បន្ទាប់ពីប្រហែលម្ភៃនាទី ភ្លាមៗនោះគាត់បានធាក់កៅអីដាក់អ្នកទោសត្រឡប់មករកខ្ញុំវិញ ដែលបង្កឱ្យមានសម្លេងងឺតៗ ហើយខ្ញុំបានស្រែក ខណៈដែលរាងកាយខ្ញុំធ្លាក់មករកជំហរវិញ ដោយព្យួរពីជញ្ជាំង និងមានតែចុងជើងប៉ុណ្ណោះដែលប៉ះដី។ ភ្លាមៗនោះ ខ្នោះបានរអិលត្រឡប់មករកកដៃខ្ញុំវិញ។ ដោយខ្នោះធូររលុងមួយរំពេច នោះឈាមបានហូរចេញពីប្រអប់ដៃខ្ញុំយ៉ាងលឿនទៅកាន់ដើមដៃ បណ្ដាលឱ្យឈឺចាប់ខ្ទោកៗដោយសារសម្ពាធនៃឈាមដែលហូរមកវិញ។ ពួកគេបានសើចយ៉ាងគួរឱ្យខ្លាច ដោយបានឃើញការរងទុក្ខរបស់ខ្ញុំ ហើយក្រោយមកបានដំណើរការសួរចម្លើយខ្ញុំ ដោយសួរថា «តើមានមនុស្សប៉ុន្មាននាក់នៅក្នុងក្រុមជំនុំរបស់នាង? តើនាងទុកលុយនៅឯណា?» មិនថាពួកគេសួរខ្ញុំយ៉ាងម៉េចទេ ខ្ញុំបានបដិសេធមិននិយាយឡើយ រហូតដល់ពួកគេខឹង និងចាប់ផ្ដើមប្រើពាក្យប្រមាថ៖ «ចង្រៃយ៎! នាងក្បាលរឹងណាស់! ពួកយើងនឹងឃើញថានាងអាចទ្រាំបានយូរប៉ុនណា!» ជាមួយនឹងការនិយាយបែបនោះ ពួកគេបានទាញកៅអីចេញពីជញ្ជាំងម្ដងទៀត ដោយព្យួរខ្ញុំនៅក្នុងអាកាសម្ដងទៀត។ ពេលនេះ ខ្នោះបានរឹតយ៉ាងណែនជាប់នឹងមុខរបួសដែលមានស្រាប់នៅខ្នងដៃខ្ញុំ ហើយដៃខ្ញុំហើមយ៉ាងលឿន និងជាំឈាម មានអារម្មណ៍ដូចជាពួកវារៀបនឹងផ្ទុះអ៊ីចឹង។ ការឈឺចាប់នោះកាន់តែខ្លាំងជាងលើកទីមួយ។ ពួកគេបានគូរគំនូរដ៏រស់រវើកឱ្យគ្នាទៅវិញទៅមក អំពី «ការកេងចំណេញដ៏រុងរឿង» របស់ពួកគេ ក្នុងការធ្វើទារុណកម្ម និងការដាក់ទោសអ្នកទោស។ សកម្មភាពនេះបានបន្តរយៈពេលដប់ប្រាំនាទី មុនពេលដែលទីបំផុត ពួកគេបានធាក់កៅអីត្រឡប់មកជញ្ជាំងវិញ ហើយខ្ញុំចាប់ផ្ដើមជំហរពីមុនឡើងវិញ គឺព្យួរត្រង់ចុះក្រោមពីបង្អួច ដោយគ្រាន់តែចុងជើងប៉ះដីប៉ុណ្ណោះ។ នៅក្នុងដំណើរការនោះ ការឈឺចាប់ដ៏ហែកហួរបានកើតឡើងម្ដងទៀត។ ស្រាប់តែពេលនោះ មន្ត្រីជាបុរសធាត់កន្តឿម្នាក់បានដើរចូលមក ហើយសួរថា «តើនាងបាននិយាយទេ?» មន្ត្រីពីរនាក់បានឆ្លើយថា «ម្នាក់នេះពិតជា លាវ ហ៊ូឡាន មែន!» ប៉ូលិសអាក្រក់ធាត់នោះបានដើរតម្រង់មករកខ្ញុំ ហើយទះកំផ្លៀងខ្ញុំយ៉ាងឃោរឃៅ ដោយនិយាយថា «ចាំមើលមើល៍ថានាងរឹងក្បាលប៉ុនណា! ទុកឱ្យយើងបន្ធូរដៃឯង»។ ខ្ញុំសម្លឹងមកក្រោមមើលដៃឆ្វេងខ្ញុំ ហើយឃើញថា វាហើមយ៉ាងធំ ហើយប្រែជាពណ៌ខ្មៅ។ ស្រាប់តែពេលនោះ គាត់បានចាប់ម្រាមដៃឆ្វេងខ្ញុំ ហើយចាប់ផ្ដើមអង្រួនចុះឡើងៗ ដោយត្រដុស និងក្តិចម្រាមដៃនោះរហូតទាល់តែភាពស្ពឹកឈឺចាប់ម្ដងទៀត។ ក្រោយមកគាត់បានរឹតខ្នោះឱ្យតឹងបំផុត ហើយផ្ដល់សញ្ញាឱ្យមន្ត្រីពីរនាក់នោះទាញខ្ញុំឡើងលើអាកាសម្ដងទៀត។ ជាថ្មីម្ដងទៀត ខ្ញុំត្រូវបានព្យួរនៅកណ្ដាលអាកាស ហើយស្ថិតនៅក្នុងជំហរបែបនោះអស់រយៈពេលម្ភៃនាទី មុនពេលត្រូវបានទម្លាក់ចុះ។ ពួកគេបន្តទាញខ្ញុំឡើងទៅលើអាកាស ហើយក្រោយមកដាក់ខ្ញុំចុះវិញម្ដងហើយម្ដងទៀត ដោយធ្វើទារុណកម្មខ្ញុំដល់ចំណុចដែលខ្ញុំចង់ស្លាប់ ដើម្បីគេចចេញពីការឈឺចាប់។ រាល់ពេលដែលខ្នោះរំកិលចុះឡើងនៅដៃរបស់ខ្ញុំ នោះវាកាន់តែឈឺជាងពីមុន។ នៅទីបញ្ចប់ ខ្នោះបន្លាបានទ្រុតយ៉ាងជ្រៅចូលក្នុងកដៃខ្ញុំ ហើយមុតស្បែកខ្នងដៃខ្ញុំ ដោយបណ្ដាលឱ្យចេញឈាមដ៏ច្រើន។ ចលនាឈាមរត់នៅក្នុងដៃរបស់ខ្ញុំត្រូវបានកាត់ផ្ដាច់ទាំងស្រុង ហើយពួកវាហើមដូចប៉ោងប៉ោងអ៊ីចឹង។ ក្បាលខ្ញុំឈឺខ្ទោកៗ ដោយសារតែខ្វះអុកស៊ីសែន ហើយមានអារម្មណ៍ថាវាជិតផ្ទុះអ៊ីចឹង។ ខ្ញុំពិតជាគិតថា ខ្ញុំជិតស្លាប់ហើយ។

គ្រាន់តែខ្ញុំគិតថា ខ្ញុំមិនអាចទ្រាំបានតទៅទៀត នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំណុចបានចូលមកក្នុងគំនិតរបស់ខ្ញុំ៖ «តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងព្រះទ័យរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច។ តែងតែមានកម្លាំងដ៏មានអានុភាពដែលបង្ខំឲ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង» («របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់នូវរំជួលនៃកម្លាំងភ្លាមៗដល់ខ្ញុំ ហើយខ្ញុំបានគិតពីរបៀបដែលព្រះអម្ចាស់យេស៊ូវបានរងទុក្ខនៅលើឈើឆ្កាង៖ ទ្រង់ត្រូវបានគេវាយនឹងខ្សែតី ចំអក និងបង្អាប់ ដោយទាហានរ៉ូម និងត្រូវបានគេវាយយ៉ាងឈាមដាប។ ប៉ុន្តែទ្រង់នៅតែត្រូវបានគេឱ្យលីឈើឆ្កាងដ៏ធ្ងន់ ជាឈើឆ្កាងតែមួយ ដែលពួកគេបានដំដែកគោលទ្រង់ទាំងរស់ រហូតដល់ដំណក់ឈាមចុងក្រោយនៅក្នុងរាងកាយរបស់ទ្រង់បានស្រក់ចុះ។ ពិតជាទារុណកម្មដ៏ឃោរឃៅមែន! ពិតជាការរងទុក្ខដែលមិននឹកស្មានដល់មែន! ប៉ុន្តែព្រះអម្ចាស់យេស៊ូវ បានអត់ទ្រាំនឹងពួកវាទាំងអស់ទាំងស្ងប់ស្ងៀម។ ទោះបីជាការឈឺចាប់ប្រាកដជាហួសពីការថ្លែងក៏ដោយ ក៏ព្រះអម្ចាស់យេស៊ូវសុខចិត្តប្រគល់អង្គទ្រង់ទៅក្នុងដៃរបស់សាតាំងដែរ ដើម្បីការប្រោសលោះរបស់មនុស្សជាតិទាំងអស់។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សជាលើកទីពីរ និងយាងមកប្រទេសចិន ដែលជាប្រទេសមិនជឿលើព្រះ។ នៅទីនេះ ទ្រង់បានជួបនឹងគ្រោះថ្នាក់កាន់តែមានហានិភ័យច្រើនជាងអ្វីដែលទ្រង់បានប្រឈម នៅក្នុងយុគសម័យនៃព្រះគុណ។ ចាប់តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ នោះរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន បានប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីបង្កាច់បង្ខូច ប្រមាថ ព្រមទាំងតាមរក និងចាប់ខ្លួនព្រះគ្រីស្ទ យ៉ាងឆ្កួតលីលា ដោយសង្ឃឹមឥតបានការថា នឹងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ ការរងទុក្ខដែលព្រះជាម្ចាស់បានឆ្លងកាត់នៅក្នុងការយកកំណើតជាមនុស្សទាំងពីរបស់ទ្រង់ គឺហួសពីអ្វីដែលគ្រប់គ្នាអាចគិតស្រមៃ ហើយកាន់តែមិនអាចអត់ទ្រាំបានផង។ ដោយសារតែព្រះជាម្ចាស់បានអត់ទ្រាំនូវការរងទុក្ខជាច្រើនសម្រាប់ពួកយើង នោះខ្ញុំគួរតែមានមនសិការកាន់តែច្រើន។ ខ្ញុំត្រូវតែផ្គាប់ព្រះទ័យព្រះជាម្ចាស់ ហើយនាំយកភាពលួងលោមថ្វាយទ្រង់ ទោះបីជាត្រូវស្លាប់ក៏ដោយ»។ នៅពេលនោះ ការពុះពារដ៏ឈឺចាប់របស់ពួកបរិសុទ្ធ និងពួកហោរាទាំងអស់ ក្នុងយុគសម័យនានា បានចូលមកក្នុងគំនិតរបស់ខ្ញុំ៖ ដានីយ៉ែលនៅក្នុងរូងតោ ពេត្រុសត្រូវបានគេឆ្កាងក្បាលចុះក្រោម យ៉ាកុបត្រូវបានគេកាត់ក្បាល...ដោយគ្មានការលើកលែងទេ ពួកបរិសុទ្ធ និងពួកហោរាទាំងអស់នេះ សុទ្ធតែបានឈរធ្វើបន្ទាល់ដ៏ខ្ទរខ្ទារថ្វាយព្រះជាម្ចាស់នៅពេលដែលជិតស្លាប់ ហើយខ្ញុំបានដឹងថា ខ្ញុំគួរតែមានបំណងតាមឱ្យទាន់សេចក្ដីជំនឿ ការលះបង់ និងការចុះចូលរបស់ពួកគេចំពោះព្រះជាម្ចាស់។ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា៖ «ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ! ទ្រង់គ្មានបាបសោះ ប៉ុន្តែទ្រង់ត្រូវបានគេឆ្កាង ដើម្បីសេចក្ដីសង្គ្រោះរបស់ពួកយើង។ ក្រោយមកទ្រង់បានយកកំណើតជាមនុស្សនៅប្រទេសចិន ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ដោយប្រថុយនឹងព្រះជន្មរបស់ទ្រង់។ សេចក្ដីស្រឡាញ់របស់ទ្រង់ធំធេងណាស់ រហូតដល់ទូលបង្គំមិនអាចតបស្នងទ្រង់បានឡើយ។ វាគឺជាកិត្តិយសដ៏ធំធេងរបស់ទូលបង្គំ ក្នុងការរងទុក្ខជាមួយទ្រង់នៅថ្ងៃនេះ ហើយទូលបង្គំសុខចិត្តឈរធ្វើបន្ទាល់ ដើម្បីលួងលោមព្រះហឫទ័យរបស់ទ្រង់។ ទោះបីជាសាតាំងយកជីវិតពីទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនបញ្ចេញពាក្យរអ៊ូរទាំមួយម៉ាត់ឡើយ!» ដោយគំនិតរបស់ខ្ញុំផ្ដោតលើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នោះការឈឺចាប់នៅក្នុងរាងកាយខ្ញុំ ហាក់ដូចជាបាត់ទៅយ៉ាងច្រើន។ ពាក់កណ្ដាលបន្ទាប់នៃយប់នោះ ប៉ូលិសអាក្រក់បានប្ដូរគ្នាបន្តធ្វើទារុណកម្មខ្ញុំ។ រហូតដល់ម៉ោងប្រហែល ៩ ព្រឹក នៅព្រឹកបន្ទាប់ប៉ុណ្ណោះ ទើបចុងក្រោយ ពួកគេស្រាយជើងខ្ញុំ ហើយទុកខ្ញុំព្យួរពីបង្អួច។ ដៃទាំងពីរបស់ខ្ញុំស្ពឹកទាំងស្រុង និងមិនដឹងអីទេ ហើយរាងកាយទាំងមូលរបស់ខ្ញុំហើម។ នៅពេលនោះ បងស្រីដែលខ្ញុំបានបំពេញភារកិច្ចជាមួយ ត្រូវបានបញ្ជូនទៅក្នុងបន្ទប់សួរចម្លើយដែលនៅជាប់នោះ។ ភ្លាមៗនោះ មន្ត្រីប្រាំបី ឬប្រាំបួននាក់បានដើរចូលក្នុងបន្ទប់សួរចម្លើយរបស់ខ្ញុំ ហើយមន្ត្រីធាត់កន្ដឿម្នាក់បានចូលមកទាំងច្រឡោត ហើយសួរប៉ូលិសអាក្រក់ដែលកំពុងចាត់ការខ្ញុំថា៖ «តើនាងបាននិយាយទេ?» ពួកគេបានតបថា «នៅទេ»។ ពេលដែលគាត់បានឮការឆ្លើយតបរបស់ពួកគេ នោះគាត់លោតមករកខ្ញុំ ទះមុខខ្ញុំពីរដៃ ហើយស្រែកដាក់ខ្ញុំយ៉ាងខឹងថា «នាងនៅតែមិនសហការដដែល! ពួកយើងស្គាល់ឈ្មោះនាង ហើយពួកយើងដឹងថា នាងជាអ្នកដឹកនាំសំខាន់នៅក្នុងក្រុមជំនុំ។ កុំធ្វើដូចជាពួកយើងមិនដឹងអីឱ្យសោះ! តើនាងទុកលុយនៅឯណា?» ដោយឃើញខ្ញុំនៅស្ងៀម នោះគាត់បានគំរាមខ្ញុំដោយនិយាយថា «បើនាងមិនសារភាពទេ វានឹងកាន់តែធ្ងន់ធ្ងរសម្រាប់នាង នៅពេលដែលពួកយើងរកឃើញដោយខ្លួនឯង។ ដោយសារតួនាទីរបស់នាងនៅក្នុងក្រុមជំនុំ នោះនាងនឹងត្រូវបានកាត់ទោសដល់ម្ភៃឆ្នាំនៅក្នុងពន្ធនាគារ!» ក្រោយមក ពួកគេបានបានលើកកាតធនាគាររបស់ខ្ញុំឡើង ហើយសួររកឈ្មោះនៅលើកាត និងលេខសម្ងាត់។ ខ្ញុំគិតក្នុងចិត្តថា «ឱ្យគេមើលចុះ គ្មាននរណាខ្វល់ទេ។ យ៉ាងណាក៏ដោយ គ្រួសាររបស់ខ្ញុំមិនបានវេរលុយច្រើនចូលក្នុងកុងនោះឡើយ។ បើពួកគេឃើញ ប្រហែលជាពួកគេមិនបន្តរំខានខ្ញុំពីមូលនិធិរបស់ក្រុមជំនុំឡើយ»។ ដោយបានសម្រេចចិត្ត ខ្ញុំបានប្រាប់ពួកគេអំពីឈ្មោះ និងលេខសម្ងាត់។

ក្រោយមក ខ្ញុំបានសុំទៅបន្ទប់ទឹក ហើយមានតែពេលនោះទេទើបពួកគេដាក់ខ្ញុំចុះ។ នៅត្រង់ចំណុចនោះ ខ្ញុំបាត់បង់ម្ចាស់ការទាំងស្រុងក្នុងការប្រើជើងរបស់ខ្ញុំ ដូច្នេះពួកគេបានគ្រាខ្ញុំទៅកាន់បន្ទប់ទឹក និងឈរយាមនៅខាងក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំស្ពឹកដៃអស់ហើយ ហើយការបញ្ជាពីខួរក្បាលរបស់ខ្ញុំ មិនអាចដល់ដៃខ្ញុំទេ ដូច្នេះខ្ញុំគ្រាន់តែឈរនៅទីនោះផ្អែកទៅនឹងជញ្ជាំងប៉ុណ្ណោះ ដោយមិនអាចស្រាតខោបានទាល់តែសោះ។ នៅពេលដែលខ្ញុំនៅតែមិនចេញពីបន្ទប់ទឹក បន្ទាប់មួយសន្ទុះមកហើយ នោះប៉ូលិសម្នាក់បានធាក់ទ្វាររបើក ហើយស្រែកដាក់ខ្ញុំទាំងញញឹមដោយចំណង់តណ្ហាថា «នាងនៅមិនទាន់រួចរាល់ទេឬ?» ដោយឃើញថាខ្ញុំមិនអាចកម្រើកដៃបាន នោះគាត់បានដើរមករកខ្ញុំ និងស្រាតខោខ្ញុំ ហើយក្រោយមកបន្ទាប់ពីខ្ញុំបានបន្ទោរបង់រួចរាល់ នោះគាត់បានចងខោខ្ញុំវិញ។ មន្ត្រីជាបុរសៗមួយក្រុមដែលបានជុំគ្នានៅខាងក្រៅបន្ទប់ទឹក បានបញ្ចេញយោបល់ឌឺដងគ្រប់ប្រភេទ និងបង្អាប់ខ្ញុំដោយភាសាថោកទាបរបស់ពួកគេ។ ភាពអយុត្តិធម៌ដែលក្រុមឧក្រិដ្ឋជន និងអារក្សទាំងនេះកំពុងតែបង្អាប់នារីដែលមានអាយុប្រហែលម្ភៃឆ្នាំស្លូតត្រង់ដូចជាខ្ញុំ បានគ្របដណ្ដប់ខ្ញុំភ្លាមៗ ហើយខ្ញុំចាប់ផ្ដើមយំ។ ខ្ញុំក៏បានដឹងផងដែរថា បើដៃខ្ញុំពិតជាពិការមែន ហើយខ្ញុំមិនអាចមើលថែខ្លួនឯងបាននៅពេលអនាគត នោះខ្ញុំស្លាប់ប្រសើរជាង។ នៅពេលនោះ បើខ្ញុំអាចដើរយ៉ាងសមរម្យ ខ្ញុំអាចលោតចុះពីអគារ និងបញ្ចប់ជីវិតនៅទីនោះហើយ។ គ្រាន់តែខ្ញុំស្ថិតក្នុងសភាពទន់ខ្សោយបំផុត នោះទំនុកសរសើររបស់ក្រុមជំនុំដែលមានចំណងជើងថា «ខ្ញុំចង់ឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់» បានចូលមកក្នុងចិត្តខ្ញុំ៖ «ខ្ញុំនឹងថ្វាយសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់ខ្ញុំទៅព្រះជាម្ចាស់ និងបំពេញបេសកកម្មរបស់ខ្ញុំ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ ខ្ញុំតាំងចិត្តឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំចំពោះព្រះជាម្ចាស់ និងមិនដែលចុះចាញ់សាតាំងឡើយ។ មើល៍ ទោះបីជាក្បាលរបស់ពួកយើងអាចបែក ឈាមរបស់យើងអាចហូរក៏ដោយ ក៏ឆ្អឹងខ្នងនៃរាស្ត្ររបស់ព្រះជាម្ចាស់មិនអាចកោងបានឡើយ។ ដោយសេចក្ដីដាស់តឿនរបស់ព្រះជាម្ចាស់ដែលបានចងភ្ជាប់នឹងចិត្តរបស់ខ្ញុំ នោះខ្ញុំតាំងចិត្តបំបាក់មុខសាតាំង អារក្ស។ ការឈឺចាប់ និងការលំបាក ត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ ខ្ញុំនឹងស្មោះត្រង់ និងស្ដាប់បង្គាប់ចំពោះទ្រង់រហូតដល់ស្លាប់។ ខ្ញុំនឹងមិនបណ្ដាលឱ្យព្រះជាម្ចាស់ទ្រង់ព្រះកន្សែងម្ដងទៀតឡើយ ហើយមិនបណ្ដាលឱ្យទ្រង់ព្រួយព្រះទ័យទៀតឡើយ។» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ទំនុកសរសើរនេះបានផ្ដល់ឱ្យខ្ញុំនូវសេចក្ដីជំនឿ ហើយវិញ្ញាណរបស់ខ្ញុំត្រូវបានពង្រឹង។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំមិនអាចត្រូវបានពង្វក់ដោយល្បិចកលរបស់សាតាំងបានទេ ហើយខ្ញុំមិនគួរបញ្ចប់ជីវិតរបស់ខ្ញុំដោយសារតែអ្វីមួយដូច្នេះឡើយ។ ពួកគេកំពុងតែបង្អាប់ និងនិយាយឡកឡាយឱ្យខ្ញុំ ដើម្បីឱ្យខ្ញុំធ្វើអ្វីមួយដែលបង្កការឈឺចាប់ដល់ព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ បើខ្ញុំស្លាប់ នោះខ្ញុំគ្រាន់តែធ្លាក់ក្នុងល្បិចកលអូសទាញរបស់ពួកគេប៉ុណ្ណោះ។ ខ្ញុំមិនអាចអនុញ្ញាតឱ្យទង្វើទុច្ចរិតរបស់សាតាំងទទួលជោគជ័យឡើយ។ ទោះបីជាខ្ញុំពិតជាពិការក៏ដោយ ដរាបណាខ្ញុំនៅតែមានដង្ហើម នោះខ្ញុំត្រូវតែបន្ដរស់នៅដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់»។

នៅពេលដែលខ្ញុំត្រឡប់ទៅកាន់បន្ទប់សួរចម្លើយវិញ ខ្ញុំបានដួលនៅលើកម្រាល ដោយសារការអស់កម្លាំង។ ប៉ូលិសបានមករោមខ្ញុំ ហើយស្រែកដាក់ខ្ញុំ ដោយបញ្ជាឱ្យខ្ញុំក្រោកឈរឡើង។ មន្ត្រីធាត់កន្តឿ ដែលបានវាយមុខខ្ញុំ បានលោតមកទាត់ខ្ញុំយ៉ាងឃោរឃៅ និងចោទខ្ញុំថាធ្វើពុត។ នៅពេលនោះ រាងកាយរបស់ខ្ញុំចាប់ផ្ដើមញ័រ ហើយខ្ញុំដកដង្ហើមញាប់ និងចាប់ផ្ដើមហ៊ឹងត្រចៀក។ ជើងឆ្វេង និងទ្រូងផ្នែកខាងឆ្វេងរបស់ខ្ញុំចាប់ផ្ដើមកន្ត្រាក់ និងរួញរកគ្នា។ រាងកាយទាំងមូលរបស់ខ្ញុំត្រជាក់ និងរឹង ហើយមិនថាមន្រ្តីពីរនាក់បានទាញ និងគាស់បែបណាឡើយ ពួកគេមិនអាចតម្រង់ខ្លួនខ្ញុំឡើយ។ នៅក្នុងចិត្តគំនិតរបស់ខ្ញុំ ខ្ញុំបានដឹងថា ព្រះជាម្ចាស់កំពុងតែប្រើការឈឺចាប់ និងការរងទុក្ខនេះដើម្បីបើកផ្លូវសម្រាប់ខ្ញុំ បើមិនដូច្នោះទេ ពួកគេបន្តធ្វើទារុណកម្មយ៉ាងឃោរឃៅដាក់ខ្ញុំមិនខាន។ មានតែបន្ទាប់ពីឃើញសភាពមិនច្បាស់លាស់របស់ខ្ញុំប៉ុណ្ណោះ ទើបទីបញ្ចប់ មន្ត្រីអាក្រក់ទាំងនោះឈប់វាយខ្ញុំ។ ក្រោយមក ពួកគេបានចាក់សោរខ្ញុំជាប់នៅនឹងកៅអីដាក់អ្នកទោស ហើយទៅកាន់បន្ទប់ជាប់នោះ ដើម្បីធ្វើទារុណកម្មបងស្រីនៅក្រុមជំនុំរបស់ខ្ញុំ ដោយទុកឱ្យមន្ត្រីពីរនាក់នៅមើលខ្ញុំ។ ដោយបានឮបងស្រីរបស់ខ្ញុំស្រែកយំម្ដងហើយម្ដងទៀតនៅក្នុងសម្លេងដ៏គួរឱ្យភ័យខ្លាច នោះខ្ញុំចង់ដាក់ទោសពួកអារក្សទាំងអស់នោះយ៉ាងខ្លាំង ហើយវាយពួកគេរហូតដល់ស្លាប់ ប៉ុន្តែរឿងដែលកើតឡើងគឺខ្ញុំដួលអុកគូទ និងអស់កម្លាំងទាំងស្រុង ដូច្នេះគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺអធិស្ឋានទៅព្រះជាម្ចាស់ និងអង្វរឱ្យទ្រង់ប្រទានកម្លាំងដល់បងស្រីនោះ និងការពារគាត់ ដើម្បីឱ្យគាត់អាចឈរធ្វើបន្ទាល់បាន។ ស្របពេលជាមួយគ្នានោះ ខ្ញុំបានជេរប្រទេចបក្សអាក្រក់នោះយ៉ាងមានគំនុំ ដែលបានបោះប្រជាជនរបស់ខ្លួនទៅក្នុងជម្រៅនៃការរងទុក្ខ និងបានស្នើសុំព្រះជាម្ចាស់ឱ្យដាក់ទោសសត្វតិរច្ឆានដែលនៅក្នុងសណ្ឋានជាមនុស្សទាំងនេះ។ ក្រោយមក ដោយឃើញខ្ញុំដួលនៅទីនោះ ហាក់ដូចជាជិតដាច់ខ្យល់ និងមិនចង់ដោះស្រាយជាមួយមនុស្សម្នាក់ដែលជិតស្លាប់នៅចំពោះមុខពួកគេ នោះទីបំផុត ពួកគេបានបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីខ្ញុំទៅដល់មន្ទីរពេទ្យ ជើង និងទ្រូងរបស់ខ្ញុំចាប់ផ្ដើមញាក់ និងរួញរកគ្នាម្ដងទៀត ហើយត្រូវការមនុស្សបីបួននាក់ ដើម្បីចាប់តម្រង់រាងកាយខ្ញុំឱ្យត្រង់វិញ។ ដៃទាំងពីរបស់ខ្ញុំហើមដូចប៉ោងប៉ោងអ៊ីចឹង ហើយគ្របដណ្ដប់ដោយកំណកឈាម។ ដៃរបស់ខ្ញុំសុទ្ធតែហើមដោយខ្ទុះ ហើយពួកគេមិនអាចចាប់ផ្ដើមសង្រ្គោះបន្ទាន់បានទេ ដោយសារតែនៅពេលដែលពួកចាក់ម្ជុលចូល នោះឈាមហូរចេញពីសរសៃ ជ្រាបជោគបង់រុំ និងហូរឈាមចេញពីកន្លែងចាក់ម្ជុលនោះ។ នៅពេលដែលលោកគ្រូពេទ្យបានឃើញអី្វដែលកំពុងកើតឡើង នោះគាត់បាននិយាយថា «ពួកយើងត្រូវតែដោះខ្នោះទាំងនេះចេញ!» គាត់ក៏បានផ្ដល់យោបល់ឱ្យប៉ូលិសបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យក្រុង ដើម្បីត្រួតពិនិត្យបន្ថែម ដោយសារតែគាត់បារម្ភថា ខ្ញុំមានបញ្ហាបេះដូង។ ប៉ូលិសអាក្រក់ទាំងនោះមិនចង់ធ្វើអ្វីដើម្បីជួយខ្ញុំឡើយ ប៉ុន្តែបន្ទាប់ពីនោះ ពួកគេមិនបានដាក់ខ្នោះខ្ញុំទៀតទេ។ នៅថ្ងៃបន្ទាប់ មន្ត្រីដែលកំពុងសួរចម្លើយខ្ញុំ បានសរសេរសេចក្ដីថ្លែងមួយ ដែលពេញដោយការប្រមាថ និងការមួលបង្កាច់ព្រះជាម្ចាស់ ដើម្បីប្រើជាការប្រកាសដោយផ្ទាល់មាត់របស់ខ្ញុំ និងបានទាមទារឱ្យខ្ញុំចុះហត្ថលេខាលើវា។ នៅពេលដែលខ្ញុំបដិសេធមិនចុះហត្ថលេខាលើសេចក្ដីថ្លែងនោះ គាត់ខឹង ហើយបានចាប់ដៃខ្ញុំ និងបង្ខំឱ្យខ្ញុំផ្តិតម្រាមដៃខ្ញុំនៅលើសេចក្ដីថ្លែងនោះ។

នៅល្ងាចថ្ងៃទី ៩ ខែមេសា ប្រធានផ្នែក និងមន្ត្រីប៉ូលិសជាបុរសពីរនាក់ទៀត បានបញ្ជូនខ្ញុំទៅកាន់មន្ទីរឃុំឃាំង។ នៅពេលដែលលោកគ្រូពេទ្យនៅឯមន្ទីរឃុំឃាំងបានឃើញថា រាងកាយទាំងមូលរបស់ខ្ញុំហើម ហើយថា ខ្ញុំមិនអាចដើរបាន ស្ពឹកដៃ និងហាក់ដូចជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នោះពួកគេបដិសេធមិនឱ្យខ្ញុំចូលមន្ទីរឃុំឃាំងទេ ដោយខ្លាចថា ខ្ញុំអាចស្លាប់នៅទីនោះ។ បន្ទាប់មក ប្រធានផ្នែកបានចរចាជាមួយប្រធានមន្ទីរឃុំឃាំងជិតមួយម៉ោង និងបានសន្យាថា បើមានអ្វីមួយកើតឡើងចំពោះខ្ញុំ នោះមន្ទីរឃុំឃាំងនឹងមិនទទួលខុសត្រូវឡើយ ហើយមានតែដូច្នោះទេ ទើបទីបំផុត ប្រធានមន្ទីរឃុំឃាំងយល់ព្រមយកខ្ញុំទៅឃុំឃាំង។

ជាងដប់ថ្ងៃក្រោយមក ប៉ូលិសអាក្រក់ជាងដប់នាក់ត្រូវបានផ្ទេរពីកន្លែងផ្សេង និងត្រូវបានឈរជើងជាបណ្ដោះអាសន្ននៅឯមន្ទីរឃុំឃាំង ដើម្បីផ្លាស់វេនគ្នាសួរចម្លើយខ្ញុំ ពេញទាំងយប់ទាំងថ្ងៃ។ ពួកគេបានកំណត់រយៈពេល ដែលអ្នកទោសម្នាក់ត្រូវបានសួរសម្លើយ ប៉ុន្តែប៉ូលិសបាននិយាយថា នេះគឺជារឿងក្ដីដ៏ធំ និងសំខាន់ ដែលមានស្ថានភាពធ្ងន់ធ្ងរណាស់ ដូច្នេះពួកគេមិនឱ្យខ្ញុំនៅម្នាក់ឯងឡើយ។ ដោយសារតែពួកគេខ្លាចថា បើពួកគេសួរចម្លើយខ្ញុំយូរពេក ដោយសារតែសភាពទន់ខ្សោយរបស់ខ្ញុំ នោះខ្ញុំអាចមានបញ្ហាបន្ទាន់ផ្នែកសុខភាព ដូច្នេះពួកគេបញ្ចប់ការសួរចម្លើយរបស់ពួកគេនៅម៉ោងប្រហែល ១ ទៀបភ្លឺ ហើយបញ្ជូនខ្ញុំត្រឡប់ទៅកាន់បន្ទប់ឃុំឃាំងរបស់ខ្ញុំវិញ ដោយកោះហៅខ្ញុំនៅព្រឹកបន្ទាប់ពេលថ្ងៃទើបរះ។ ពួកគេបានសួរចម្លើយខ្ញុំរយៈពេលប្រហែល ១៨ម៉ោង ក្នុងមួយថ្ងៃ ចំនួនបីថ្ងៃជាប់ៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ មិនថាពួកគេឈ្លេចសួរខ្ញុំបែបណាឡើយ ខ្ញុំមិនបាននិយាយមួយម៉ាត់ឡើយ។ នៅពេលដែលពួកគេឃើញថា វិធីសាស្ត្រធម៌ក្ដៅរបស់ពួកគេមិនបានការ នោះពួកគេបានផ្លាស់ប្ដូរទៅវិធីសាស្ត្រទន់ភ្លន់វិញម្ដង។ ពួកគេចាប់ផ្ដើមបង្ហាញក្ដីបារម្ភចំពោះរបួសរបស់ខ្ញុំ ហើយទិញថ្នាំឱ្យខ្ញុំ និងលាបប្រេងលើរបួសរបស់ខ្ញុំ។ ប្រឈមមុខនឹងការសម្ដែងជា «សប្បុរស» ភ្លាមៗនេះ ខ្ញុំបន្ថយការប្រយ័ត្នប្រយែងរបស់ខ្ញុំ ដោយគិតថា៖ «បើខ្ញុំគ្រាន់តែប្រាប់ពួកគេនូវអ្វីមួយ ដែលមិនសំខាន់អំពីក្រុមជំនុំ វាប្រហែលជាមិនអីទេ...» ភ្លាមៗនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលេចមកក្នុងគំនិតរបស់ខ្ញុំ៖ «ចូរកុំប្រកាន់យកវិធីធ្វេសប្រហែសអី ប៉ុន្តែត្រូវខិតមកជិតខ្ញុំឱ្យបានច្រើន នៅពេលមានរឿងរ៉ាវអ្វីមួយកើតមកលើអ្នក។ ត្រូវមានការប្រុងប្រយ័ត្ន និងមានការប្រយ័ត្នប្រយែងជាងមុនចំពោះគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជៀសវាងបំពានលើការវាយផ្ចាលរបស់ខ្ញុំ និងដើម្បីជៀសវាងធ្លាក់ជានុយនៃគ្រោងការដ៏ប៉ិនប្រសប់របស់សាតាំង» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៩៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ភ្លាមៗនោះខ្ញុំដឹងថា ខ្ញុំបានធ្លាក់ទៅក្នុងល្បិចកលបោកបញ្ឆោតរបស់សាតាំងហើយ។ តើពួកនេះ មិនមែនជាមនុស្សដដែល ដែលបានធ្វើទារុណកម្មខ្ញុំកាលពីពីរបីថ្ងៃមុនទេឬ? ពួកគេអាចផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេបាន ប៉ុន្តែធម្មជាតិដ៏អាក្រក់របស់ពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ ជាអារក្សម្ដង គឺជាអារក្សរហូត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពញ្ញាក់ខ្ញុំឱ្យឃើញពីតថភាពដែលថា ពួកគេគ្រាន់តែជាចចកពាក់ស្បែកចៀមប៉ុណ្ណោះ ហើយថា ពួកគេតែងតែមានបំណងចិត្តលាក់បាំងជានិច្ច។ ទៅមុខទៀត មិនថាពួកគេល្បួងខ្ញុំ ឬឈ្លេចសួរខ្ញុំបែបណាឡើយ ខ្ញុំមិននិយាយមួយម៉ាត់ទៀតឡើយ។ មិនយូរប៉ុន្មាន ព្រះជាម្ចាស់បានបើកសម្ដែងអំពីធាតុពិតរបស់ពួកគេ។ មន្ត្រីម្នាក់ដែលត្រូវបានពួកគេហៅថា លោកប្រធានវូ បានសួរខ្ញុំយ៉ាងសាហាវថា៖ «នាងគឺជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ ប៉ុន្តែនាងមិនដឹងថាលុយនៅទីណាឬ? បើនាងមិនប្រាប់ពួកយើងទេ នោះពួកយើងមានវិធីដើម្បីរកឱ្យឃើញ!» មន្ត្រីប៉ូលិសស្គមចំណាស់បានផ្ទុះការខឹងច្រឡោត និងស្រែកថា «ចង្រៃយ៎ ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យ! បើនាងមិននិយាយទេ ពួកយើងនឹងបញ្ជូននាងចេញ ហើយព្យួរនាងម្ដងទៀត។ ពួកយើងនឹងដឹងថានាងនៅតែចង់ក្លាយជា លាវ ហ៊ូឡាន និងលាក់ព័ត៌មានពីពួកយើងទៀតឬអត់! យើងមានវិធីច្រើនណាស់ដើម្បីដោះស្រាយជាមួយនាង!» គាត់និយាយរបៀបនេះកាន់តែច្រើន នោះខ្ញុំកាន់តែតាំងចិត្តនៅស្ងៀម។ ទីបំផុត គាត់ខឹង និងដើរមករុញខ្ញុំ ដោយនិយាយថា «ដោយសារនាងមានឥរិយាបថបែបនេះ នោះការជាប់ពន្ធនាគារម្ភៃឆ្នាំ អាចជាការកាត់ទោសដ៏ស្រាលហើយ!» ដោយការនិយាយបែបនោះ គាត់បានស្ទុះចេញពីបន្ទាប់ទាំងកំហឹង។ បន្ទាប់មក មន្ត្រីម្នាក់មកពីមន្ទីរសន្តិសុខសាធារណៈខេត្ត ដែលទទួលបន្ទុកកិច្ចការសន្តិសុខជាតិ បានចូលមកសួរចម្លើយខ្ញុំ។ គាត់បានថ្លែងឃ្លាជាច្រើនដែលវាយប្រហារ និងតតាំងនឹងព្រះជាម្ចាស់ ហើយបន្តអួតពីបទពិសោធន៍ និងចំណេះដឹងរបស់គាត់ ដែលនាំឱ្យមន្ត្រីដទៃទៀតលើកសរសើរគាត់។ ដោយសង្កេតឃើញភាពអាក្រក់នៃការពេញចិត្តខ្លួនឯងដ៏អួតអាងរបស់គាត់ និងឮរាល់ការភូតកុហកដែលជាពាក្យចចាមអារ៉ាមខុសពីការពិត ព្រមទាំងការចោទប្រកាន់ក្លែងក្លាយរបស់គាត់ នោះខ្ញុំមានអារម្មណ៍ស្អប់ផង និងខ្ពើមផងចំពោះមន្ត្រីម្នាក់នេះ។ ខ្ញុំថែមទាំងមិនអាចអត់ទ្រាំសម្លឹងមើលគាត់ទៀតផង ដូច្នេះហើយខ្ញុំគ្រាន់តែសម្លឹងចំទៅរកជញ្ជាំងដែលនៅខាងមុខខ្ញុំប៉ុណ្ណោះ ហើយបដិសេធរាល់ការលើកឡើងរបស់គាត់ដោយក្បាលរបស់ខ្ញុំ។ ការតិះដៀលរបស់គាត់ប្រើរយៈពេលពេញមួយព្រឹក ហើយនៅពេលដែលគាត់និយាយចប់ នោះគាត់បានសួរខ្ញុំពីអ្វីដែលខ្ញុំគិត។ ខ្ញុំបាននិយាយដោយធ្លោយមាត់ថា៖ «ខ្ញុំគ្មានការអប់រំទេ ដូច្នេះខ្ញុំមិនយល់ពីអ្វីដែលអ្នកនិយាយឡើយ»។ ដោយខឹង គាត់បាននិយាយទៅកាន់អ្នកសួរចម្លើយដទៃទៀតថា «គ្មានសង្ឃឹមឡើយចំពោះនាង។ ខ្ញុំគិតថា នាងបានយកព្រះជាធំរួចហើយ នាងបានធ្វើរួចហើយ!» ដោយការនិយាយបែបនោះ គាត់បានចាកចេញទៅយ៉ាងខូចចិត្ត។

នៅពេលដែលប៉ូលិសអាក្រក់បានអូសខ្ញុំទៅកាន់បន្ទប់ឃុំឃាំងរបស់ខ្ញុំនៅក្នុងមន្ទីរឃុំឃាំង ហើយខ្ញុំបានឃើញថា បងស្រីវ៉ាងនៅក្នុងបន្ទប់ជាមួយគ្នានៅទីនោះ នោះការឃើញមនុស្សជាទីស្រឡាញ់ម្នាក់នេះ បានបញ្ជូននូវភាពកក់ក្ដៅចូលក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំដឹងថា នេះគឺជាការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កំពុងតែស្វែងរកខ្ញុំ ហើយខ្ញុំដឹងថា ព្រះជាម្ចាស់បានធ្វើរឿងនេះ ដោយសារនៅពេលនេះ ខ្ញុំកម្រើកមិនរួច ដើមដៃ និងប្រអប់ដៃរបស់ខ្ញុំហើមយ៉ាងខ្លាំង ហើយប៉ោងដោយខ្ទុះ ខ្ញុំស្ពឹកម្រាមដៃ ដែលក្រាស់ដូចសាច់ក្រក និងរឹង ខ្ញុំស្ទើរតែមិនអាចកម្រើកជើងរបស់ខ្ញុំបាន ហើយរាងកាយទាំងមូលរបស់ខ្ញុំទន់ខ្សោយ និងឈឺចុកចាប់។ អំឡុងពេលនោះ បងស្រីរបស់ខ្ញុំបានមើលថែខ្ញុំរៀងរាល់ថ្ងៃ គាត់បានដុសធ្មេញឱ្យខ្ញុំ សម្អាតមុខខ្ញុំ ងូតទឹកឱ្យខ្ញុំ សិតសក់ឱ្យខ្ញុំ និងបញ្ចុកខ្ញុំ...មួយខែក្រោយមក បងស្រីរបស់ខ្ញុំត្រូវបានដោះលែង ហើយខ្ញុំត្រូវបានគេជូនដំណឹងថា ខ្ញុំត្រូវបានចាប់ខ្លួនជាផ្លូវការ។ បន្ទាប់ពីបងស្រីខ្ញុំត្រូវបានដោះលែង ដោយគិតពីអ្វីដែលខ្ញុំនៅតែមិនអាចមើលថែខ្លួនឯងបាន និងមិនដឹងថាខ្ញុំត្រូវគេចាក់សោរយូរប៉ុនណា នោះខ្ញុំមានអារម្មណ៍អត់ទីពឹង និងស្រងូតស្រងាត់ខ្លាំងណាស់។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីស្រែកហៅទៅរកព្រះជាម្ចាស់ឡើយ៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ដូចជាពិការអ៊ីចឹង ម៉េចបានជាទូលបង្គំត្រូវបន្តដូច្នេះ? ទូលបង្គំសូមអង្វរទ្រង់ឱ្យការពារចិត្តរបស់ទូលបង្គំ ប្រយោជន៍ឱ្យទូលបង្គំអាចយកឈ្នះស្ថានភាពនេះ»។ គ្រាន់តែខ្ញុំមិនដឹងថាធ្វើអ្វី ហើយមានអារម្មណ៍វង្វេងទាំងស្រុងបែបនោះ នោះខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើអ្នករាល់គ្នាមានបានគិតទេថា ថ្ងៃណាមួយព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងដាក់អ្នករាល់គ្នានៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ? តើអ្នករាល់គ្នាអាចស្រម៉ៃបានទេថា មានអ្វីកើតឡើងចំពោះអ្នក នៅថ្ងៃមួយ ដែលខ្ញុំអាចនឹងរឹបយកអ្វីៗគ្រប់យ៉ាងពីអ្នករាល់គ្នា? តើថាមពលរបស់អ្នករាល់គ្នានៅថ្ងៃនោះ នឹងដូចជានៅពេលនេះទេ? តើសេចក្ដីជំនឿរបស់អ្នកនឹងមានឡើងវិញទៀតទេ?» («អ្នករាល់គ្នាត្រូវយល់ពីកិច្ចការ៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាភ្លើងនាំផ្លូវដែលកំពុងរះ ដោយបំភ្លឺចិត្តរបស់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំបានគិតក្នុងចិត្តថា៖ «មជ្ឈដ្ឋានដែលខ្ញុំកំពុងប្រឈមនៅពេលនេះ គឺជាមជ្ឈដ្ឋានដែលខ្ញុំធ្លាប់ជួបប្រទះតិចបំផុត។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យខ្ញុំទទួលយកបទពិសោធន៍នៃកិច្ចការរបស់ទ្រង់ នៅក្នុងមជ្ឈដ្ឋានប្រភេទនេះ ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំគ្រប់លក្ខណ៍។ ទោះបីជាបងស្រីខ្ញុំបានចាកចេញពីខ្ញុំក៏ដោយ ក៏ព្រះជាម្ចាស់ប្រាកដជាមិនចាកចេញពីខ្ញុំឡើយ! ដោយគិតត្រឡប់ទៅរកមាគ៌ាដែលខ្ញុំបានដើរ ព្រះជាម្ចាស់បានដឹកនាំខ្ញុំគ្រប់ជំហាននីមួយៗនៅតាមផ្លូវនោះ! បើខ្ញុំពឹងផ្អែកលើព្រះជាម្ចាស់ នោះគ្មានការលំបាកណាដែលមិនអាចយកឈ្នះនោះទេ»។ ខ្ញុំបានឃើញថា សេចក្ដីជំនឿរបស់ខ្ញុំតូចពេក ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ ទូលបង្គំសុខចិត្តថ្វាយខ្លួនទាំងមូលទៅក្នុងព្រះហស្ដរបស់ទ្រង់ និងចុះចូលចំពោះការចាត់ចែងរបស់ទ្រង់។ មិនថាស្ថានភាពអ្វីដែលទូលបង្គំអាចប្រឈមនៅពេលអនាគតឡើយ ទូលបង្គំនឹងចុះចូលចំពោះទ្រង់ និងមិនរអ៊ូរទាំឡើយ»។ បន្ទាប់ពីបញ្ចប់ការអធិស្ឋានរបស់ខ្ញុំ នោះខ្ញុំមានអារម្មណ៍ថា មានញាណដឹងពីការគោរព និងភាពស្ងប់។ នៅរសៀលថ្ងៃបន្ទាប់ មន្ត្រីកែប្រែបាននាំអ្នកជាប់ឃុំថ្មីម្នាក់ចូលមក។ នៅពេលដែលគាត់បានឃើញស្ថានភាពរបស់ខ្ញុំ នោះគាត់ចាប់ផ្ដើមមើលថែខ្ញុំ ដោយខ្ញុំមិនបានស្នើសុំផង។ នៅក្នុងនេះ ខ្ញុំបានឃើញភាពអស្ចារ្យ និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបោះបង់ចោលខ្ញុំឡើយ របស់សព្វសារពើនៅលើស្ថានសួគ៌ និងផែនដី ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ រួមទាំងគំនិតរបស់មនុស្សទៀតផង។ បើមិនមែនដោយសារការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ទេ ហេតុអ្វីបានជាស្ត្រីម្នាក់នេះ ដែលខ្ញុំមិនដែលបានជួបពីមុនមក ធ្វើល្អចំពោះខ្ញុំម៉្លេះ? បន្ទាប់មក ខ្ញុំបានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើន។ នៅពេលដែលស្រ្តីនោះត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ព្រះជាម្ចាស់បានលើកស្ត្រីម្នាក់ទៀតឡើងជាបន្តបន្ទាប់ ដែលខ្ញុំមិនដែលបានជួបពីមុន ដើម្បីមើលថែខ្ញុំ ហើយពួកគេប្រគល់ការមើលថែរបស់ខ្ញុំពីម្នាក់ទៅម្នាក់ ហាក់ដូចជាពួកគេប្រគល់ដំបងប្ដូរវេនអ៊ីចឹង។ ក៏មានអ្នកជាប់ឃុំដែលបានវេរលុយចូលក្នុងកុងរបស់ខ្ញុំទៀតផង បន្ទាប់ពីពួកគេត្រូវបានដោះលែង។ អំឡុងពេលនេះ ទោះបីជារាងកាយរបស់ខ្ញុំពិតជារងទុក្ខក៏ដោយ ក៏ខ្ញុំអាចទទួលលបានបទពិសោធន៍ នូវភាពស្មោះត្រង់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះខ្ញុំ ដោយផ្ទាល់។ មិនថាស្ថានភាពប្រភេទណាដែលមនុស្សធ្លាក់ទៅក្នុងឡើយ ព្រះជាម្ចាស់មិនដែលបោះបង់ចោលគេទេ ប៉ុន្តែទ្រង់ដើរតួនាទីជាជំនួយបន្ទាន់របស់គេ។ ដរាបណាមនុស្សមិនបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ នោះគេនឹងច្បាស់ជាធ្វើបន្ទាល់ពីទង្វើរបស់ទ្រង់។

ខ្ញុំត្រូវបានឃុំខ្លួនរយៈពេលមួយឆ្នាំបីខែ ហើយក្រោយមក ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនចោទប្រកាន់ពីបទ «ធ្វើការតាមរយៈអង្គការ ស៊ី ជាវ ដើម្បីរំខានដល់ការអនុវត្តច្បាប់» ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ ប្រាំមួយខែ។ បន្ទាប់ពីការកាត់ទោសរបស់ខ្ញុំ នោះខ្ញុំត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារស្ត្រីខេត្ត ដើម្បីអនុវត្តទោសរបស់ខ្ញុំ។ នៅក្នុងពន្ធនាគារ ពួកយើងត្រូវទទួលរងការប្រព្រឹត្តកាន់តែឃោរឃៅ។ ពួកយើងត្រូវបានបង្ខំឱ្យប្រើកម្លាំងជារៀងរាល់ថ្ងៃ ហើយសេចក្ដីតម្រូវនៃចំនួនការងារប្រចាំថ្ងៃរបស់ពួកយើង គឺលើសពីអ្វីដែលគ្រប់គ្នាអាចសម្រេចបានយ៉ាងសមហេតុផល។ បើពួកយើងមិនអាចបញ្ចប់កិច្ចការរបស់ពួកយើងទេ ពួកយើងនឹងត្រូវទទួលរងការដាក់ទោសលើរាងកាយ។ ជារឿងជាក់ស្ដែង លុយទាំងអស់ដែលរកបានដោយកម្លាំងរបស់ពួកយើង ចូលទៅក្នុងហោប៉ៅរបស់អ្នកយាមពន្ធនាគារ។ ពួកយើងគ្រាន់តែទទួលបានពីរបីយ័នជារៀងរាល់ខែ ចំពោះប្រាក់ខែសម្រាប់រស់នៅដែលបានកំណត់ប៉ុណ្ណោះ។ ឃ្លាផ្លូវការដែលពន្ធនាគារបានប្រើ គឺជាការអប់រំឡើងវិញដល់អ្នកជាប់ឃុំតាមរយៈពលកម្ម ប៉ុន្តែតាមពិត ពួកយើងគ្រាន់តែជាម៉ាស៊ីនផលិតលុយរបស់ពួកគេ ជាខ្ញុំបម្រើឥតបង់ថ្លៃរបស់ពួកគេប៉ុណ្ណោះ។ តាមសភាពខាងក្រៅទាំងអស់ ច្បាប់វិន័យរបស់ពន្ធនាគារសម្រាប់ការបន្ធូរបន្ថយទោសរបស់អ្នកជាប់ឃុំ ហាក់ដូចជាមនុស្សធម៌ណាស់ គឺតាមរយៈការបំពេញតាមលក្ខខណ្ឌជាក់លាក់ នោះអ្នកជាប់ឃុំអាចមានលក្ខណៈសម្បត្តិ ចំពោះការបន្ធូរបន្ថយទោសដ៏សមរម្យរបស់ពួកគេ។ ប៉ុន្តែ សេចក្ដីពិត នេះគ្រាន់តែជាផ្នែកខាងមុខ និងគ្រាន់តែដើម្បីប្រយោជន៍ឱ្យគេឃើញប៉ុណ្ណោះ។ រឿងពិតជាក់ស្ដែងទាំងអស់គឺ អ្វីដែលហៅថា ប្រព័ន្ធប្រកបដោយមនុស្សធម៌ គ្មានអ្វីក្រៅពីពាក្យឥតប្រយោជន៍នៅលើក្រដាសឡើយ៖ បទបញ្ជាដែលចេញដោយផ្ទាល់ដោយអ្នកយាម គឺជាច្បាប់វិន័យតែមួយគត់របស់ដែនដី។ ពន្ធនាគារបានត្រួតត្រាយ៉ាងតឹងរ៉ឹង ចំពោះចំនួនសរុបនៃការបន្ធូរបន្ថយទោសប្រចាំឆ្នាំ ដើម្បីធានាឱ្យមានកម្លាំងពលកម្មគ្រប់គ្រាន់ និងដើម្បីធានាថា ចំណូលរបស់អ្នកយាមពន្ធនាគារមិនធ្លាក់ចុះឡើយ។ ការបន្ធូរបន្ថយទោស គឺជាវិធីសាស្ត្រ ដែលពន្ធនាគារបានប្រើប្រាស់ ដើម្បីបង្កើនផលិតភាពការងារ។ ក្នុងចំណោមអ្នកជាប់ឃុំរាប់ពាន់នាក់នៅក្នុងពន្ធនាគារ មានតែប្រហែលជាដប់នាក់ប៉ុណ្ណោះ ដែលនឹងទទួលបានការបន្ធូរបន្ថយទោស ដូច្នោះហើយ មនុស្សខិតខំធ្វើកិច្ចការ រួមគំនិតគ្នាប្រឆាំងនឹងអ្នកផ្សេង ដើម្បីទទួលបានការបន្ធូរបន្ថយទោស។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជាប់ឃុំភាគច្រើនដែលទីបំផុត ទទួលបានការបន្ធូរបន្ថយទោស គឺអ្នកដែលមានទំនាក់ទំនងជាមួយប៉ូលិស ដែលមិនបានបំពេញការងារដោយប្រើកម្លាំងឡើយ។ អ្នកជាប់ឃុំគ្មានជម្រើសអ្វី ក្រៅពីរក្សាទុកការតូចចិត្តរបស់ពួកគេនៅក្នុងខ្លួនឡើយ។ អ្នកខ្លះបានធ្វើអត្តឃាតជាការតវ៉ា ប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍នោះកើតឡើង ពន្ធនាគារគ្រាន់តែប្រឌិតរឿង ដើម្បីលួងចិត្តគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណោះ ដូច្នេះហើយការស្លាប់របស់ពួកគេសុទ្ធតែគ្មានប្រយោជន៍ទាំងអស់។ នៅក្នុងពន្ធនាគារ អ្នកយាមមិនដែលចាត់ទុកពួកយើងដូចជាមនុស្សឡើយ។ បើពួកយើងចង់និយាយជាមួយពួកគេ ពួកយើងត្រូវតែអង្គុយនៅលើដី ហើយសម្លឹងមើលពួកគេ ហើយបើអ្វីមួយមិនត្រូវចិត្តរបស់ពួកគេ នោះពួកគេស្ដីបន្ទោស និងជេរប្រមាថពួកយើងដោយពាក្យសម្ដីមិនល្អ។ នៅពេលដែលការកាត់ទោសរបស់ខ្ញុំ ដែលមានរយៈពេលបីឆ្នាំកន្លះ ដល់ទីបញ្ចប់ ហើយខ្ញុំត្រឡប់ទៅផ្ទះវិញ នោះគ្រួសាររបស់ខ្ញុំមិនអាចលាក់បាំងការឈឺចិត្តដែលពួកគេមាន ដោយឃើញខ្ញុំមើលទៅដូចជាគ្រោងឆ្អឹងមនុស្សគឺទន់ខ្សោយ និងដុនដាប ដែលគេមើលខ្ញុំស្ទើរមិនស្គាល់ ហើយទឹកភ្នែកជាច្រើនបានស្រក់។ ទោះបីជាយ៉ាងណាក៏ដោយ ចិត្តរបស់ពួកយើងពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់។ ពួកយើងអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនៅមានជីវិត និងចំពោះការការពារខ្ញុំ ដើម្បីឱ្យខ្ញុំអាចរួចចេញពីនរកនៅលើផែនដីនោះ ដោយគ្មានគ្រោះថ្នាក់ឡើយ។

មានតែបន្ទាប់ពីខ្ញុំត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ទើបខ្ញុំដឹងថា ខណៈពេលដែលខ្ញុំត្រូវបានឃុំខ្លួន ប៉ូលិសអាក្រក់បានមកពីរដង ហើយរុករើ ព្រមទាំងឆែកឆេរផ្ទះយ៉ាងគ្មានប្រណី។ ឪពុកម្ដាយរបស់ខ្ញុំ ដែលអ្នកទាំងពីរជឿលើព្រះជាម្ចាស់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកយើង ហើយចំណាយពេលជិតពីរឆ្នាំក្នុងការរត់គេច ដើម្បីគេចពីពីការចាប់ខ្លួនរបស់រដ្ឋាភិបាល។ ទីបំផុត នៅពេលដែលពួកគេវិលត្រឡប់មកផ្ទះវិញ ស្មៅនៅទីធ្លារមុខផ្ទះដុះកម្ពស់ផ្ទះទៅហើយ ផ្នែកខ្លះនៃដំបូលផ្ទះបានបាក់ ហើយទីកន្លែងទាំងមូលរញ៉េរញ៉ៃគួរឱ្យខ្លាច។ ប៉ូលិសក៏បានទៅភូមិរបស់ពួកយើងផងដែរ ដោយផ្សព្វផ្សាយការភូតកុហកអំពីពួកយើង៖ ពួកគេបាននិយាយថា ខ្ញុំបានលួចលុយគេចំនួនមួយលាន ទៅមួយរយលានយ័ន ហើយថា ឪពុកម្ដាយរបស់ខ្ញុំ បានលួចលុយគេរាប់ម៉ឺនយ័ន ដើម្បីបញ្ជូនប្អូនប្រុសខ្ញុំរៀននៅសាកលវិទ្យាល័យ។ ក្រុមអារក្សនេះ គឺជាក្រុមអ្នកភូតកុហកអាជីព ជាមនុស្សដែលពូកែបំផុតនៅក្នុងល្បែងនេះ! តាមពិត ដោយសារតែឪពុកម្ដាយខ្ញុំបានភៀសខ្លួនចេញពីផ្ទះ ទើបប្អូនប្រុសរបស់ខ្ញុំត្រូវប្រើលុយ និងប្រាក់កម្ចីអាហារូបករណ៍ ដើម្បីបង់ថ្លៃសាលារបស់គាត់ និងបញ្ចប់សាកលវិទ្យាល័យ។ ជាងនេះទៅទៀត នៅពេលដែលគាត់ទៅធ្វើការងារឆ្ងាយពីផ្ទះ ដំបូងឡើយ គាត់ត្រូវតែសន្សំលុយបន្តិចម្ដងៗ ដើម្បីចំណាយក្នុងការធ្វើដំណើរ តាមរយៈការលក់កសិផលធុញ្ញជាតិដែលគ្រួសាររបស់ពួកយើងបានដាំ និងបេះផ្លែប៊ឺរីលក់។ ប៉ុន្តែអារក្សទាំងនោះ ធ្វើសកម្មភាពដោយគ្មានហេតុផល ដោយបង្កើតរឿងចោទប្រកាន់ក្លែងក្លាយចំពោះគ្រួសាររបស់ខ្ញុំ ជាពាក្យចចាមអារ៉ាមដែលនៅតែសាយភាយរហូតដល់សព្វថ្ងៃ។ សូម្បីតែពេលនេះក៏ដោយ ខ្ញុំនៅតែត្រូវបានអ្នកភូមិមើលងាយ ដោយសារតែកេរ្ដិ៍ឈ្មោះរបស់ខ្ញុំជាអ្នកទោសឧក្រិដ្ឋជននយោបាយ និងជាអ្នកបោកប្រាស់លុយគេ។ ខ្ញុំពិតជាស្អប់បក្សកុម្មុយនីស្ដចិនណាស់ ជាក្រុមអារក្ស!

ដោយគិតត្រឡប់ទៅឆ្នាំដែលខ្ញុំបានចំណាយក្នុងការដើរតាមព្រះជាម្ចាស់ នោះខ្ញុំគ្រាន់តែទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងធម្មជាតិ និងសារជាតិបែបសាតាំងរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន ក្នុងកម្រិតទ្រឹស្ដីប៉ុណ្ណោះ ប៉ុន្តែមិនដែលយល់យ៉ាងពិតប្រាកដពីព្រះបន្ទូលឡើយ។ ដោយសារតាំងពីក្មេង ខ្ញុំត្រូវបានបណ្ដុះដោយគោលលទ្ធិនៃការអប់រំបែបស្នេហាជាតិ ដែលបានដាក់លក្ខខណ្ឌ និងបោកបញ្ឆោតខ្ញុំជាប្រព័ន្ធ ឱ្យគិតតាមវិធីជាក់លាក់មួយ ខ្ញុំថែមទាំងគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការបំផ្លើសទៀតផង ខ្ញុំមិនអាចនាំខ្លួនឯងឱ្យបោះបង់ការស្រឡាញ់ដ៏ងប់របស់ខ្ញុំ ចំពោះប្រទេសរបស់ពួកយើងឡើយ ដោយគិតថា បក្សកុម្មុយនីស្ដតែងតែត្រូវជានិច្ច ថាយោធាការពារមាតុភូមិរបស់ពួកយើង ហើយថា ប៉ូលិសដាក់ទោស និងកម្ចាត់ធាតុអាក្រក់ចេញពីសង្គម និងការពារផលប្រយោជន៍សាធារណៈ។ មានតែតាមរយៈការឆ្លងកាត់បទពិសោធន៍នៃការធ្វើទុក្ខបុកម្នេញ នៅក្នុងកណ្ដាប់ដៃរបស់អារក្សទាំងនោះប៉ុណ្ណោះ ទើបខ្ញុំឃើញមុខមាត់ពិតរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន។ វាពិតជាបោកបញ្ឆោត និងមានពុតត្បុតបំផុត ហើយបានបោកប្រាសប្រជាជនចិន និងពិភពលោកទាំងមូល ដោយការភូតកុហករបស់វាអស់ជាច្រើនឆ្នាំមកហើយ។ វាអះអាងម្ដងហើយម្ដងទៀតថាប្រកាន់ខ្ជាប់នឹងសេរីភាពនៃជំនឿ និងសិទ្ធិស្របច្បាប់បែបប្រជាធិបតេយ្យ ប៉ុន្តែតាមពិត វាធ្វើទុក្ខបុកម្នេញជំនឿសាសនាដោយគ្មានមេត្តា។ គ្រប់យ៉ាងដែលវាពិតជាប្រកាន់ខ្ជាប់គឺអំណាចផ្ដាច់ការផ្ទាល់ខ្លួន ការត្រួតត្រាដោយបង្ខំ និងគ្រួសារនិយម។ ទោះបីជាសាច់ឈាមរបស់ខ្ញុំមានរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើទុក្ខបុកម្នេញដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្ដចិនក៏ដោយ ហើយខ្ញុំឈឺចាប់ និងទន់ខ្សោយក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តបំភ្លឺខ្ញុំ ហើយប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំដែរ ប្រយោជន៍ឱ្យខ្ញុំអាចមើលឃើញកលល្បិចរបស់សាតាំង និងឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ស្របពេលជាមួយគ្នានោះ ខ្ញុំមានញាណដឹងដ៏ជ្រាលជ្រៅ អំពីសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ហើយសេចក្ដីជំនឿរបស់ខ្ញុំក្នុងការដើរតាមព្រះជាម្ចាស់ ត្រូវបានពង្រឹង។ ដូចជាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងថា៖ «ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឲ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ» («កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនេះ ខ្ញុំបានត្រឡប់មកក្រុមជំនុំវិញ ហើយខ្ញុំកំពុងតែបំពេញភារកិច្ចរបស់ខ្ញុំតាមរយៈការអធិប្បាយដំណឹងល្អ។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទារុណកម្មនៃបន្ទប់សួរចម្លើយ

ក្នុងឆ្នាំ ២០១២ អំឡុងពេលអធិប្បាយដំណឹងល្អ នោះខ្ញុំត្រូវបានចាប់ខ្លួនដោយបក្សកុម្មុយនីស្ដចិន។ នៅល្ងាចថ្ងៃទី ១៣ ខែកញ្ញា...

សង្គ្រាមប្រឆាំងនឹងការអូសទាញ

ដោយ ចាវ លាំង (ចិន) ខ្ញុំត្រូវបានចាប់ខ្លួនដោយប៉ូលិសបក្សកុម្មុយនីស្ដចិន ដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុ ១៩ ឆ្នាំ។...