តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើអ្នកបានផ្លាស់ប្តូរយ៉ាងណាខ្លះ? ថ្ងៃនេះ ពួកអ្នកទាំងអស់គ្នាដឹងថា ជំនឿរបស់មនុស្សលោកលើព្រះជាម្ចាស់មិនមែនសម្រាប់តែការសង្រ្គោះព្រលឹង និងសុខមាលភាពនៃសាច់ឈាមប៉ុណ្ណោះទេ ហើយក៏វាមិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងតាមរយៈការស្រឡាញ់ព្រះជាម្ចាស់ដែរ។ល។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់សុខមាលភាពនៃសាច់ឈាម ឬការសប្បាយមួយភ្លែត ដូច្នេះ បើទោះបីជានៅទីបញ្ចប់ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកមិនសុំអ្វីបន្ថែមទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះនៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពសៅហ្មង និងមិនសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតដ៏ស្រពោនរបស់ពួកគេប្រសើរឡើង និងដើម្បីបំពេញកន្លែងទទេស្អាតនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយងាយស្រួល មិនមែនជាអ្នកដែលស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ នេះជាសេចក្ដីស្រឡាញ់ដោយបង្ខំ វាគឺជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនត្រូវការវាឡើយ។ បើដូច្នោះមែន តើសេចក្តីស្រឡាញ់ប្រភេទអ្វីជារបស់អ្នក? តើអ្នកស្រឡាញ់ព្រះដើម្បីអ្វី? តើឥឡូវនេះនៅក្នុងអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដប៉ុណ្ណាចំពោះព្រះជាម្ចាស់? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើនគឺដូចជាប្រភេទដែលបានរៀបរាប់ខាងលើ។ សេចក្តីស្រឡាញ់បែបនេះគ្រាន់តែអាចរក្សាស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះ។ វាមិនអាចសម្រេចបានភាពមិនចេះប្រែប្រួលនោះទេ ហើយវាក៏មិនអាចចាក់ឫសនៅក្នុងមនុស្សលោកបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះគឺគ្រាន់តែដូចផ្កាដែលរីក និងស្រពោនដោយគ្មានផ្លែប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត ក្រោយពីអ្នកធ្លាប់បានស្រឡាញ់ព្រះជាម្ចាស់តាមរបៀបនេះហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកទៅតាមផ្លូវដែលនៅខាងមុខ នោះអ្នកនឹងដួលមិនខាន។ ប្រសិនបើអ្នកគ្រាន់តែអាចស្រឡាញ់ព្រះជាម្ចាស់តែក្នុងពេលដែលស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមកនិស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីក្រោមស្បៃរបស់ឥទ្ធិពលនៃភាពងងឹត អ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីចំណងរបស់អារក្សសាតាំង និងឧបាយកលរបស់វាបានឡើយ។ ព្រះជាម្ចាស់មិនអាចទទួលយកមនុស្សដែលមានលក្ខណៈបែបនេះយ៉ាងពេញលេញទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរាងកាយរបស់ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះមិនមានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកដែលព្រះជាម្ចាស់មិនអាចទទួលយកយ៉ាងពេញលេញ នឹងត្រលប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញ គឺមានន័យថា ត្រលប់ទៅកាន់អារក្សសាតាំង ហើយពួកគេនឹងចុះទៅកាន់បឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកដំណាក់កាលបន្ទាប់នៃការដាក់ទោសពីព្រះជាម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់ទទួលយក គឺអស់អ្នកដែលបោះបង់ចោលអារក្សសាតាំង ហើយគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់វា។ ពួកគេត្រូវបានដាក់លេខរៀងជាផ្លូវការនៅក្នុងចំណោមមនុស្សនៃនគរនេះ។ មនុស្សរបស់នគរនេះនឹងក្លាយជាបែបនេះ។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះឬទេ? តើអ្នកសុខចិត្តឱ្យព្រះទទួលយកអ្នកឬទេ? តើអ្នកសុខចិត្តគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់អារក្សសាតាំង ហើយត្រលប់ទៅកាន់ព្រះជាម្ចាស់វិញឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់អារក្សសាតាំង ឬត្រូវបានដាក់លេខរៀងនៅក្នុងចំណោមមនុស្សរបស់នគរនេះ? រឿងទាំងអស់នេះគួរតែច្បាស់លាស់រួចហើយ និងមិនត្រូវការការពន្យល់បន្ថែមទៀតទេ។

កាលពីមុន មានមនុស្សជាច្រើនស្វែងរកដោយ sមហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន ពួកគេស្វែងរកទុកជាលទ្ធផលនៃសេចក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ។ សូមយើងទុកបញ្ហាបែបនេះដោយឡែកមួយភ្លែតសិន។ អ្វីដែលសំខាន់នាពេលនេះគឺត្រូវស្វែងរកវិធីនៃការប្រតិបត្តិដែលនឹងអាចឱ្យអ្នករាល់គ្នាម្នាក់ៗរក្សាលក្ខខណ្ឌសមស្របមួយនៅចំពោះព្រះជាម្ចាស់ ហើយផ្តាច់ខ្លួនបន្តិចម្តងៗចេញពីខ្នោះនៃឥទ្ធិពលរបស់អារក្សសាតាំង ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នក និងរស់នៅលើផែនដីតាមអ្វីដែលព្រះជាម្ចាស់ចង់ឱ្យអ្នករស់នៅ។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងរបស់ព្រះជាម្ចាស់បាន។ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់ចង់បានអ្វី ឬអារក្សសាតាំងចង់បានអ្វីឡើយ។ ពួកគេមានជំនឿតាមរបៀបលីលា និងច្របូកច្របល់ ដោយគ្រាន់តែបណ្ដោយខ្លួនទៅតាមវាសនាប៉ុណ្ណោះ ហេតុនេះហើយបានជាពួកគេមិនមានជីវិតជាគ្រិស្ទបរិស័ទត្រឹមត្រូវ។ លើសពីនេះទៀត ពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនត្រឹមត្រូវ និងរឹតតែមិនមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ផងដែរ។ យោងតាមសេចក្ដីនេះ យើងអាចឃើញថា ភាពលំបាក និងគុណវិបត្តិរបស់មនុស្សលោក និងកត្តាផ្សេងទៀតដែលអាចរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានច្រើន។ សេចក្ដីនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា មនុស្សលោកមិនទាន់បានដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៅឡើយទេ ហើយពួកគេក៏មិនបានចូលនៅក្នុងបទពិសោធន៍ពិតប្រាកដនៃជីវិតរបស់មនុស្សលោកផងដែរ។ ដូច្នេះ តើការដើរនៅលើផ្លូវត្រឹមត្រូវមានន័យដូចម្តេច? ការដើរនៅលើផ្លូវត្រឹមត្រូវមានន័យថា អ្នកអាចធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់បានគ្រប់ពេល និងអរសប្បាយនឹងទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ ហើយពួកគេនឹងដឹងពីអ្វីដែលខ្វះខាតនៅក្នុងមនុស្សលោកបន្តិចម្តងៗ និងទទួលបានការយល់ដឹងដ៏ជ្រាលជ្រៅពីព្រះជាម្ចាស់ដោយយឺតៗ។ តាមរយៈការនេះ វិញ្ញាណរបស់អ្នកទទួលបានការយល់ដឹងថ្មី និងការបំភ្លឺគំនិតថ្មីជារៀងរាល់ថ្ងៃ។ អ្នកចង់រីកចម្រើនឡើង ដោយអ្នកស្វះស្វែងដើម្បីចូលទៅក្នុងសេចក្តីពិត ហើយជារៀងរាល់ថ្ងៃ មានពន្លឺថ្មី និងការយល់ដឹងថ្មី។ តាមរយៈផ្លូវនេះ អ្នកផ្តាច់ខ្លួនបន្តិចម្តងៗចេញពីឥទ្ធិពលរបស់អារក្សសាតាំង និងរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។ មនុស្សបែបនេះបានចូលទៅតាមផ្លូវត្រឹមត្រូវហើយ។ ត្រូវវាយតម្លៃពីបទពិសោធន៍ពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក និងពិនិត្យមើលផ្លូវដែលអ្នកបានប្រកាន់យកនៅក្នុងជំនឿរបស់អ្នក។ ត្រូវគ្រប់គ្រងខ្លួនឯងដោយធៀបទៅនឹងការទាំងអស់នេះ៖ តើអ្នកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវឬទេ? តើអ្នកបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំង និងឥទ្ធិពលរបស់អារក្សសាតាំងដោយបញ្ហាអ្វី? ប្រសិនបើអ្នកនៅមិនទាន់ស្ថិតនៅលើផ្លូវត្រឹមត្រូវនៅឡើយ នោះចំណងរបស់អ្នកជាមួយអារក្សសាតាំងនៅមិនទាន់បានកាត់ផ្តាច់នោះទេ។ នៅក្នុងករណីនេះ តើការស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់របស់អ្នកនាំអ្នកទៅកាន់សេចក្តីស្រឡាញ់មួយដែលពិតប្រាកដ មិនប្រែប្រួល និងបរិសុទ្ធឬទេ? អ្នកនិយាយថាសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គឺមិនងាករេ និងស្មោះអស់ពីដួងចិត្ត ប៉ុន្តែអ្នកមិនបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំងទេ។ តើអ្នកមិនមែនកំពុងព្យាយាមបោកប្រាស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នកចង់សម្រេចបានស្ថានភាពមួយដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គ្មានភាពសៅហ្មង ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកពេញលេញ និងត្រូវបានដាក់លេខរៀងនៅក្នុងចំណោមនុស្សរបស់នគរនេះ នោះអ្នកត្រូវដាក់ខ្លួនឯងនៅលើផ្លូវត្រឹមត្រូវជាមុនសិន។

ខាង​ដើម៖ ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកឯង

បន្ទាប់៖ អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ