ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤១៥

12-05-2021

ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបប្រក្រតី អ្នកត្រូវតែអាចទទួលយកពន្លឺថ្មីជារៀងរាល់ថ្ងៃ និងស្វែងរកការយល់ដឹងដ៏ពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែអាចមើលឃើញសេចក្តីពិតឱ្យបានច្បាស់ រកវិធីដើម្បីអនុវត្តក្នុងគ្រប់បញ្ហាទាំងអស់ ស្វែងរកបញ្ហាថ្មីៗតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងដឹងពីភាពមិនគ្រប់គ្រាន់របស់អ្នក ដើម្បីឱ្យអ្នកមានដួងចិត្តមួយដែលប្រាថ្នាចង់បាន និងចង់ស្វែងរក ដែលជំរុញផ្នែកទាំងអស់របស់អ្នកឱ្យឆ្ពោះទៅមុខ ហើយយ៉ាងនោះ អ្នកអាចនៅដោយស្ងាត់ស្ងៀមនៅចំពោះព្រះជាម្ចាស់បានគ្រប់ពេលវេលា ដោយខ្លាចតាមមិនទាន់។ មនុស្សម្នាក់ដែលមានដួងចិត្តស្រេកឃ្លាន និងចង់ស្វែងរកបែបនេះ ជាអ្នកដែលនៅតែបន្តមានចិត្តចង់ទទួលបាននូវការចូលទៅក្នុង គឺស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិតខាងវិញ្ញាណហើយ។ អស់អ្នកណាដែលត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ដែលមានបំណងចិត្តចង់ធ្វើការបានកាន់តែប្រសើរ ដែលសុខចិត្តដេញតាមការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ដែលទន្ទឹងចង់បានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលមិនដេញតាមអ្វីដែលហួសពីវិស័យធម្មជាតិ តែជាអ្នកហានលះបង់ពិតប្រាកដ ជាអ្នកដែលពិតជាបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកដែលពិតជាបានទទួលនូវការចូលទៅក្នុងដើម្បីឱ្យបទពិសោធរបស់ពួកគេកាន់តែមានលក្ខណៈពិតប្រាកដ និងជាក់ស្ដែង ជាអ្នកដែលមិនដេញតាមពាក្យសំដីឥតប្រយោជន៍ និងគោលលទ្ធិ ឬមិនដេញតាមអារម្មណ៍នៃភាពហួសពីវិស័យធម្មជាតិ ជាអ្នកដែលមិនគោរពថ្វាយបង្គំបុគ្គលអស្ចារ្យណាមួយនោះឡើយ ហើយមនុស្សទាំងនេះ គឺជាមនុស្សដែលបានចូលទៅក្នុងជីវិតខាងវិញ្ញាណបែបប្រក្រតី។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីទទួលបានការរីកចម្រើនបន្ថែមទៀតនៅក្នុងជីវិត ធ្វើឱ្យពួកគេស្រស់ថ្លា និងរស់រវើកក្នុងវិញ្ញាណ ហើយពួកគេតែងតែអាចទទួលបាននូវការចូលទៅក្នុងយ៉ាងសកម្ម។ ពួកគេចាប់ផ្តើមយល់ពីសេចក្តីពិត ហើយចូលទៅក្នុងភាពជាក់ស្ដែងទាំងមិនដឹងខ្លួន។ អ្នកដែលមានជីវិតខាងវិញ្ញាណបែបប្រក្រតី រកឃើញនូវការរំដោះ និងសេរីភាពខាងវិញ្ញាណជារៀងរាល់ថ្ងៃ ហើយពួកគេអាចអនុវត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេរី ដើម្បីគាប់ព្រះហឫទ័យរបស់ទ្រង់។ សម្រាប់មនុស្សទាំងអស់នេះ ការអធិស្ឋានគឺមិនធ្វើឡើងជាផ្លូវការ ឬមាននីតិវិធីអ្វីទេ។ ជារៀងរាល់ថ្ងៃ ពួកគេអាចរក្សាជំហានរបស់ពួកគេជាមួយនឹងពន្លឺថ្មី។ ឧទាហរណ៍ មនុស្សហ្វឹកហ្វឺនខ្លួនឯងដើម្បីឱ្យចិត្តរបស់ពួកគេស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពិតជាអាចស្ងប់នៅចំពោះព្រះជាម្ចាស់មែន ដោយមិនមាននរណាម្នាក់រំខានពួកគេបានឡើយ។ គ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចរារាំងដល់ជីវិតខាងវិញ្ញាណបែបប្រក្រតីរបស់ពួកគេបានឡើយ។ ការហ្វឹកហ្វឺនបែបនេះ គឺបានរំពឹងទុកថាបានទទួលនូវលទ្ធផល មិនមែនរំពឹងទុកថានឹងបង្កើត​បទបញ្ជាឱ្យមនុស្សប្រព្រឹត្តតាមនោះទេ។ ការអនុវត្តនេះគឺមិនមែននិយាយអំពីការរក្សាបទបញ្ញត្តិនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាការលើកកម្ពស់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្ស។ ប្រសិនបើអ្នកមើលឃើញថាការអនុវត្តន៍នេះគ្រាន់តែជាបទបញ្ជាដែលត្រូវធ្វើតាម នោះជីវិតរបស់អ្នកនឹងមិនដែលផ្លាស់ប្តូរឡើយ។ អ្នកប្រហែលជាបានចូលរួមនៅក្នុងការអនុវត្តដូចគ្នានឹងអ្នកដទៃដែរ ប៉ុន្តែខណៈដែលនៅទីបំផុតពួកគេអាចបោះជំហានទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកបែរជាត្រូវបានជម្រុះចោលពីអូរនៃព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកមិនមែនកំពុងបំភាន់ខ្លួនឯងទេឬ? គោលបំណងនៃពាក្យទាំងនេះ គឺដើម្បីអនុញ្ញាតឱ្យមនុស្សមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីបង្វែរចិត្តរបស់ពួកគេទៅឯព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការរបស់ព្រះជាម្ចាស់ដែលនៅក្នុងពួកគេអាចនឹងគ្មានឧបសគ្គ ហើយអាចនឹងបង្កើតផលបាន។ មានតែរបៀបនោះទេ ទើបមនុស្សអាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបប្រក្រតី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល