ខ្សែភាពយន្តគ្រីស្ទាន «ដំណឹងល្អអំពីនគរព្រះបានមកដល់ភូមិរបស់យើងហើយ»
10-03-2026
យីលីនពិតជាជឿលើព្រះអម្ចាស់ប្រាកដមែន ហើយទន្ទឹងរង់ចាំឱ្យទ្រង់យាងត្រឡប់មកវិញ។ ចៃដន្យអ្វី នាងបានឃើញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយនាងយល់ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានពន្លឺ ដូច្នេះ នាងបានរៀបចំឱ្យអ្នកជឿជាច្រើននាក់ពីភូមិរបស់នាង មកចូលរួមសិក្សាស្វែងយល់អំពីផ្លូវពិតនេះរួមគ្នា។ នាងពុំនឹកស្មានថា គ្រូគង្វាលរបស់ពួកគេនឹងចាប់ផ្ដើមផ្សាយសញ្ញាណសាសនា ដោយរំខាន និងរារាំងពួកគេមិនឱ្យសិក្សាស្វែងយល់ពីផ្លូវពិតនេះសោះឡើយ។ ប៉ុន្តែ យីលីន និងអ្នកផ្សេងទៀត ពុំព្រមចុះញ៉មឡើយ ពួកគេនៅបន្តស្វែងរក និងសិក្សាស្វែងយល់ដដែល។ គ្រូគង្វាលបានដាក់សម្ពាធបន្ថែមដោយធ្វើទុក្ខបុកម្នេញពួកគេ ដោយញុះញង់ឱ្យមនុស្សគ្រប់គ្នានៅក្នុងភូមិឃាត់ឃាំង និងធ្វើទុក្ខបុកម្នេញពួកគេ ដោយថែមទាំងប្រើមធ្យោបាយគួរឱ្យស្អប់ខ្ពើម ដើម្បីរារាំងយីលីន និងអ្នកដទៃមិនឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀតផង។ ស្ថិតក្រោមការធ្វើទុក្ខបុកម្នេញដ៏ខ្លាំងក្លាបែបនេះ តើយីលីននិងអ្នកផ្សេងទៀត នឹងធ្វើការសម្រេចចិត្តបែបណា?
សូមទស្សនាខ្សែភាពយន្តដែលមានចំណងជើងថា៖ «ដំណឹងល្អអំពីនគរព្រះបានមកដល់ភូមិរបស់យើងហើយ»។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត