ខ្សែភាពយន្តគ្រីស្ទាន «ការស្វែងយល់» (Trailer)

24-02-2026

លាវ មូចិន និងអ្នកជឿនៅក្នុងពួកជំនុំតាមផ្ទះមួយចំនួនទៀត មើលឃើញគ្រោះមហន្តរាយកាន់តែធំទៅៗ ហើយមានអារម្មណ៍ថា ប្រសិនបើពួកគេមិនឆាប់ទទួលព្រះអម្ចាស់ទេ នោះពួកគេនឹងធ្លាក់ទៅក្នុងគ្រោះភយន្តរាយជាមិនខាន។ ពួកគេចង់ទទួលព្រះអម្ចាស់យ៉ាងខ្លាំង ប៉ុន្តែគ្រូគង្វាលរបស់ពួកគេប្រាប់ថា ព្រះអម្ចាស់នឹងយាងចុះមកលើពពក បន្ទាប់ពីភយន្តរាយដ៏ធំសម្បើម ដែលធ្វើឱ្យពួកគេខកចិត្តជាខ្លាំង។ ក៏ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» បានផ្តល់ពន្លឺថ្មីដល់ពួកគេ។ ពួកគេសម្រេចចិត្ត​ស្រាវជ្រាវអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់តាមអ៊ីនធឺណិត។ អ្វីដែលធ្វើឱ្យពួកគេភ្ញាក់ផ្អើលនោះគឺ ការស្វែងរក និងការសិក្សាស្វែងយល់របស់ពួកគេ ទទួលបានលទ្ធផលដែលនឹកស្មានមិនដល់ ពោលគឺពួកគេបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់បណ្ដាពួកជំនុំ និងគ្រប់ទាំងសេចក្ដីពិតដែលសម្ដែងចេញដោយព្រះវិញ្ញាណនៃសេចក្ដីពិត។ ពួកគេរំភើបចិត្តយ៉ាងខ្លាំង ហើយទួញយំដោយក្តីអំណរ ព្រោះទីបំផុតពួកគេបានទទួលព្រះអម្ចាស់នៅក្នុងអំឡុងពេលនៃគ្រោះភយន្តរាយ!

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល