ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែង
08-03-2023
សម្លេងដូចផ្គរលាន់បានបន្លឺឡើង ដោយអង្រួនសាកលលោកទាំងមូល
វាឮខ្លាំងណាស់ រហូតមនុស្សមិនអាចរត់គេចទាន់ពេលវេលានោះទេ
មនុស្សខ្លះត្រូវបានសម្លាប់ មនុស្សខ្លះត្រូវបានបំផ្លាញ
ហើយមនុស្សខ្លះទៀតត្រូវបានជំនុំជម្រះ
វាពិតជាទស្សនីយភាពមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញឡើយ
ចូរស្តាប់ដោយយកចិត្តទុកដាក់៖
សម្លេងនៃផ្គរលាន់អមទៅដោយសម្លេងយំ
ហើយសម្លេងនេះចេញមកពីស្ថានឃុំព្រលឹងមនុស្សស្លាប់
វាចេញមកពីឋាននរក
វាជាសម្លេងដ៏ល្វីងជូរចត់របស់ពួកកូនប្រុសនៃសេចក្ដីបះបោរទាំងនោះ
ដែលព្រះជាម្ចាស់បានជំនុំជម្រះ
អស់អ្នកណាដែលមិនស្ដាប់នូវអ្វីដែលព្រះមានបន្ទូល
ហើយមិនបានយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត
ត្រូវបានជំនុំជម្រះយ៉ាងធ្ងន់ធ្ងរ
ហើយទទួលបណ្តាសានៃសេចក្តីក្រោធរបស់ទ្រង់
ព្រះសូរសៀងរបស់ព្រះគឺជាការជំនុំជម្រះ និងសេចក្តីក្រោធ
ទ្រង់មិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយទន់ភ្លន់
ហើយក៏មិនបង្ហាញសេចក្តីមេត្តាដល់នរណាម្នាក់ដែរ
ព្រោះថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលសុចរិត
ហើយទ្រង់មានសេចក្តីក្រោធ
ទ្រង់មានចំហេះភ្លើង មានការបន្សុទ្ធ និងការបំផ្លាញ
ហើយទ្រង់មានសេចក្តីក្រោធ
ទ្រង់មានចំហេះភ្លើង មានការបន្សុទ្ធ និងការបំផ្លាញ
នៅក្នុងព្រះ គ្មានអ្វីដែលលាក់បាំង ឬប្រកបដោយមនោសញ្ចេតនាឡើយ
ផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺបើកចំហ សុចរិត និងឥតលម្អៀង
ដ្បិតពួកកូនប្រុសច្បងរបស់ព្រះ នៅលើបល្ល័ង្កជាមួយទ្រង់រួចហើយ
ដោយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់
នោះវត្ថុនិងមនុស្សដែលមិនស្អាតស្អំ ហើយមិនសុចរិតទាំងនោះ
ចាប់ផ្តើមទទួលការជំនុំជម្រះហើយនៅពេលនេះ
ទ្រង់នឹងស៊ើបអង្កេតម្នាក់ម្ដងៗ
ដោយមិនរំលងអ្វីមួយឡើយ ហើយបើកឱ្យដឹងពីពួកគេទាំងស្រុង
ដ្បិតការជំនុំជម្រះរបស់ព្រះត្រូវបានបើកសម្តែងទាំងស្រុង
និងបើកបង្ហាញយ៉ាងពេញលេញ
ហើយទ្រង់មិនបានរក្សាទុកអ្វីឡើយ
ទ្រង់នឹងបោះចោលអ្វីៗគ្រប់យ៉ាង
ដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ទ្រង់
ហើយបណ្តោយឲ្យវាវិនាសអស់កល្បជានិច្ចនៅក្នុងជង្ហុកធំ
ទីនោះ ទ្រង់នឹងអនុញ្ញាតឱ្យវាឆេះអស់កល្បជានិច្ច
នេះគឺជាសេចក្តីសុចរិតរបស់ព្រះ ហើយនេះជាភាពទៀងត្រង់របស់ទ្រង់
គ្មាននរណាម្នាក់អាចផ្លាស់ប្តូរសេចក្តីនេះបានទេ
ហើយគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការបញ្ជារបស់ទ្រង់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត