ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា" | សម្រង់​សម្ដីទី ៤១៤

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា" | សម្រង់​សម្ដីទី ៤១៤

0 |12-05-2021

សេចក្ដីជំនឿលើព្រះជាម្ចាស់ត្រូវការជីវិតខាងវិញ្ញាណបែបធម្មតា ដែលជាគ្រឹះសម្រាប់ពិសោធន៍នូវព្រះបន្ទូលរបស់ព្រះម្ចាស់ ហើយឈានទៅរកការពិត។ តើសព្វថ្ងៃនេះ ការអនុវត្តនូវការអធិស្ឋាន ការចូលទៅជិតព្រះជាម្ចាស់ ការច្រៀងបទទំនុកតម្កើង ការផ្ចង់ចិត្ត និងការជញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នា មានតម្លៃស្មើនឹង «ជីវតខាងវិញ្ញាណបែបធម្មតា» ដែរឬទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងប្រាកដនោះទេ។ ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ជីវិតខាងវិញ្ញាណបែបធម្មតា គឺជាជីវិតដែលរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ នៅពេលអធិស្ឋាន មនុស្សម្នាក់អាចធ្វើឲ្យចិត្តរបស់ខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាន ពួកគេអាចស្វែងរកបាននូវការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សអាចទទួលបាននូវការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ពួកគេក៏អាចទទួលបាននូវការអនុវត្តតាមរបៀបថ្មី ហើយនឹងមិនប្រកាន់ខ្ជាប់នូវរបៀបចាស់នោះឡើយ។ អ្វីដែលពួកគេអនុវត្តគឺដើម្បីទទួលបាននូវការរីកចម្រើនក្នុងជីវិត។ ដូចជាការអធិស្ឋានដែរ វាមិនមែនជារឿងដែលទាក់ទងនិងការនិយាយនូវពាក្យសំដីពីរោះៗប៉ុន្មានពាក្យនោះទេ ឬការសម្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់ ដើម្បីបង្ហាញពីការជំពាក់គុណរបស់អ្នកនោះដែរ។ ផ្ទុយទៅវិញ គោលបំណងនៃការអធិស្ឋាន គឺដើម្បីហ្វឹកហ្វឺនខ្លួនឯងពីរបៀបប្រើវិញ្ញាណ ដែលអនុញ្ញាតឲ្យចិត្តរបស់មនុស្សម្នាក់បានស្ងប់នៅចំពោះព្រះជាម្ចាស់ បង្វឹកបង្វឺនខ្លួនឯងឲ្យស្វែងរកនូវការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់បញ្ហាទាំងអស់ យ៉ាងនោះនឹងធ្វើឲ្យចិត្តរបស់គេអាចទទួលបានពន្លឺថ្មីដ៏ស្រស់ស្រាយជារៀងរាល់ថ្ងៃ ហើយដើម្បីកុំឲ្យទៅជាមនុស្សអសកម្ម និងខ្ជិលច្រអូស ហើយអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សព្វថ្ងៃមនុស្សភាគច្រើនផ្តោតទៅលើវិធីសាស្រ្តនៃការអនុវត្ត ប៉ុន្តែពួកគេមិនបានធ្វើបែបនោះដើម្បីស្វែងរកសេចក្តីពិត និងទទួលបាននូវការរីកចម្រើនក្នុងជីវិតនោះទេ។ នេះហើយជាចំណុចដែលពួកគេបានវង្វេងផ្លូវ។ ក៏មានពួកគេខ្លះដែលមានសមត្ថភាពអាចទទួលបាននូវពន្លឺថ្មីដែរ ប៉ុន្តែវិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេមិនបានផ្លាស់ប្តូរនោះទេ។ ពួកគេយកសញ្ញាណសាសនាចាស់ៗរបស់ពួកគេមកជាមួយ ខណះដែលពួកគេកំពុងទន្ទឹងរង់ចាំទទួលនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ដូច្នេះ អ្វីដែលពួកគេទទួលបាន គឺនៅតែជាគោលលទ្ធិដែលត្រូវបានលាបពណ៌ដោយសញ្ញាណរបស់សាសនា។ ពួកគេមិនទទួលបាននូវពន្លឺនៃពេលបច្ចុប្បន្ននេះទេ។ ជាលទ្ធផល ការអនុវត្តរបស់ពួកគេគឺមានស្នាមប្រឡាក់។ ពួកគេយកការអនុវត្តចាស់ដដែលមកដាក់នៅក្នុងការវេចខ្ចប់ថ្មី។ ទោះជាពួកគេអាចអនុវត្តបានល្អយ៉ាងណាក៏ដោយ ក៏ពួកគេជាមនុស្សមានពុតដែរ។ ព្រះជាម្ចាស់ទ្រង់ដឹកនាំមនុស្សក្នុងការធ្វើនូវកិច្ចការថ្មីៗជារៀងរាល់ថ្ងៃ ដោយទាមទារឲ្យពួកគេទទួលបាននូវការចេះដឹងថ្មី និងការយល់ដឹងថ្មី ហើយតម្រូវឲ្យពួកគេមិនធ្វើតាមរបៀបចាស់ និងដដែលៗទៀត។ ប្រសិនបអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរបៀបនៃការអនុវត្តន៍របស់អ្នកមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយប្រសិនបើអ្នកនៅតែខ្វល់ខ្វាយ និងរវល់តែរឿងខាងក្រៅ មិនមានចិត្តស្ងប់នាំទៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គទេ នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ បើនិយាយពីការទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានគម្រោងផែនការដែលមានលក្ខណៈផ្សេងគ្នា ដោយមិនដើរតាមរបៀបនៃការអនុវត្តថ្មី ហើយមិនព្រមស្វែងរកការយល់ដឹងថ្មីណាមួយទេ ផ្ទុយទៅវិញបែរជានៅតែប្រកាន់ខ្ជាប់នូវអ្វីដែលជារបៀបចាស់ ហើយទទួលបានតែពន្លឺដែលមានដែនកំណត់ ដោយគ្មានការផ្លាស់ប្តូររបៀបនៃការអនុវត្តរបស់អ្នកសោះ យ៉ាងនោះមនុស្សដូចជាអ្នកគឺមានតែឈ្មោះនៅក្នុងអូរនេះតែប៉ុណ្ណោះ តាមពិតពួកគេជាពួកផារិស៊ីខាងឯសាសនាដែលនៅខាងក្រៅរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល