ជំពូកទី ២១

ពេលនេះ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបាននាំអ្នករាល់គ្នាចូលទៅកាន់ផ្ទៃមេឃថ្មី និងផែនដីថ្មី។ អ្វីៗគ្រប់យ៉ាងត្រូវបានកែប្រែជាថ្មី អ្វីៗគ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដរបស់ខ្ញុំ ហើយអ្វីៗគ្រប់យ៉ាងកំពុងចាប់ផ្តើមជាថ្មី! ជាមួយនឹងសញ្ញាណរបស់ពួកគេ មនុស្សមិនអាចយល់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ ហើយវាគ្មានន័យចំពោះពួកគេទេ ប៉ុន្តែខ្ញុំគឺជាព្រះដែលកំពុងធ្វើកិច្ចការ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំគឺស្ថិតនៅខាងក្នុងកិច្ចការនោះ។ ដូច្នេះហើយ អ្នកគួរខ្វល់ខ្វាយពីខ្លួនឯង ចំពោះតែការដាក់នូវសញ្ញាណ និងយោបល់ទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការចុះចូលប៉ុណ្ណោះ ហើយមិនមានពិភាល់អ្វីទាំងអស់។ ចាប់តាំងពីខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ខ្ញុំនឹងរ៉ាប់រងលើការទទួលខុសត្រូវដ៏ពិសិដ្ឋ។ តាមពិត មនុស្សមិនចាំបាច់មានវិធីពិសេសណាមួយនោះទេ។ មានតែព្រះជាម្ចាស់ទេដែលកំពុងសម្ដែងឫទ្ធិបារមី និងសព្វានុភាពរបស់ទ្រង់។ មនុស្សមិនគួរអួតទេ លុះត្រាតែពួកគេអួតអំពីព្រះជាម្ចាស់។ បើមិនដូច្នេះទេ អ្នកនឹងទទួលរងនូវការបាត់បង់។ ព្រះជាម្ចាស់លើកស្ទួយអ្នកដែលលំបាកលំបិនដែលបានចេញពីលំអងធូលី ហើយអ្នកដែលបន្ទាបខ្លួននឹងត្រូវបានលើកឱ្យខ្ពស់ឡើង។ ខ្ញុំនឹងប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំក្នុងគ្រប់ទម្រង់ទាំងអស់ ដើម្បីគ្រប់គ្រងក្រុមជំនុំសាកល ដើម្បីគ្រប់គ្រងជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដើម្បីឱ្យពួកគេទាំងអស់នៅក្នុងខ្ញុំ ហើយដើម្បីឱ្យអ្នករាល់គ្នាដែលនៅក្នុងក្រុមជំនុំអាចចុះចូលនឹងខ្ញុំបាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់តាមពីមុន ត្រូវតែស្តាប់បង្គាប់ដល់ខ្ញុំឥឡូវនេះ ត្រូវតែចុះចូលចំពោះគ្នាទៅវិញទៅមក និងទ្រាំទ្រគ្នាទៅវិញទៅមក។ ជីវិតរបស់អ្នកត្រូវតែមានទំនាក់ទំនងគ្នា ហើយអ្នកត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក អ្នករាល់គ្នាត្រូវផ្តោតលើចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្សោយរបស់អ្នកផ្ទាល់ ហើយត្រូវបម្រើក្នុងភាពសម្របសម្រួល។ តាមរបៀបនេះ ក្រុមជំនុំនឹងត្រូវសាងសង់ឡើង ហើយសាតាំងនឹងមិនមានឱកាសកេងប្រវ័ញ្ចឡើយ។ ពេលនោះ ផែនការគ្រប់គ្រងរបស់ខ្ញុំនឹងមិនទទួលបរាជ័យឡើយ។ ខ្ញុំសូមរំឮកអ្នករាល់គ្នានូវរឿងមួយទៀតទៅចុះ។ ចូរកុំឱ្យមានការយល់ច្រឡំកើតឡើងនៅក្នុងខ្លួនអ្នកឱ្យសោះ ពីព្រោះមនុស្សបែបនេះ គឺមានភាពជាក់លាក់ ឬបានប្រព្រឹត្ដតាមរបៀបណាមួយ ដែលជាលទ្ធផលអ្នកក្លាយទៅជាអន់ថយនៅក្នុងលក្ខណៈខាងវិញ្ញាណរបស់អ្នក។ ដូចដែលខ្ញុំបានឃើញ វាមិនសមទេ ហើយវាគឺជារឿងដែលគ្មានតម្លៃ។ តើព្រះមួយអង្គដែលអ្នកជឿ មិនមែនជាព្រះជាម្ចាស់ទេឬអី? ពោលគឺមិនមែនជាបុគ្គលខ្លះៗទេ។ មុខងារគឺមិនដូចគ្នាទេ។ មានរូបកាយតែមួយ។ ម្នាក់ៗគួរតែបំពេញភារកិច្ចរបស់ខ្លួន ហើយម្នាក់ៗគួរតែនៅក្នុងកន្លែងរៀងៗខ្លួន ដោយខិតខំឱ្យអស់ពីសមត្ថភាព ប្រៀបដូចជាផ្កាភ្លើងនីមួយៗដែលជះចេញជាពន្លឺ ហើយអ្នកគួរតែស្វែងរកភាពចាស់ទុំនៅក្នុងជីវិត។ ធ្វើបែបនេះ ទើបខ្ញុំនឹងពេញព្រះទ័យ។

អ្នករាល់គ្នាត្រូវតែផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនតែលើការមានចិត្តស្ងប់ស្ងាត់នៅចំពោះខ្ញុំប៉ុណ្ណោះ។ ចូររក្សានូវការប្រកបទាក់ទងជិតស្និទ្ធជាមួយខ្ញុំ ចូរស្វែងរកកាន់តែច្រើននូវអ្វីដែលអ្នកមិនយល់ ចូរថ្វាយសេចក្ដីអធិស្ឋាន ហើយរង់ចាំពេលវេលារបស់ខ្ញុំ។ ចូរមើលអ្វីគ្រប់យ៉ាងឱ្យបានច្បាស់ពីវិញ្ញាណ។ ចូរកុំប្រព្រឹត្ដតាមតែអំពើចិត្ត ដើម្បីបង្ការខ្លួនឯងពីការដើរវង្វេង។ មានតែវិធីនេះទេ ដែលការហូប និងការផឹកព្រះបន្ទូលរបស់ខ្ញុំបង្កើតផលបានយ៉ាងពិតប្រាកដ។ ចូរហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំឱ្យបានញឹកញាប់ ចូរពិចារណានូវអ្វីដែលខ្ញុំបានមានបន្ទូល ចូរយកចិត្តទុកដាក់ចំពោះការអនុវត្តព្រះបន្ទូលរបស់ខ្ញុំ ហើយសម្ដែងចេញនូវតថភាពនៃព្រះបន្ទូលរបស់ខ្ញុំ ដែលនេះគឺជាបញ្ហាចម្បង។ ដំណើរការនៃការសាងសង់ក្រុមជំនុំ ក៏ជាដំណើរការនៃការរីកចម្រើននៃជីវិតដែរ។ ប្រសិនបើជីវិតរបស់អ្នកឈប់លូតលាស់ អ្នកមិនអាចសង់ឡើងបានទេ។ ដោយពឹងផ្អែកលើធម្មជាតិ លើសាច់ឈាម លើភាពខ្លាំងក្លា លើការចូលរួមចំណែក និងលើគុណសម្បត្តិ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចល្អបាន ប្រសិនបើអ្នកពឹងផ្អែកលើរបស់ទាំងនេះ នោះអ្នកនឹងមិនត្រូវបានសាងសង់ទេ។ អ្នកត្រូវតែរស់នៅតាមព្រះបន្ទូលនៃជីវិត រស់នៅក្នុងការបំភ្លឺ និងការស្ដែងឱ្យឃើញជាក់ច្បាស់ពីព្រះវិញ្ញាណបរិសុទ្ធ ដឹងពីស្ថានភាពជាក់ស្តែងរបស់អ្នក និងក្លាយជាមនុស្សដែលមានការផ្លាស់ប្តូរ។ អ្នកត្រូវតែមានការយល់ច្បាស់ដូចគ្នាអំពីវិញ្ញាណ មានការបំភ្លឺថ្មី និងអាចដើរទាន់ពន្លឺថ្មីបាន។ អ្នកត្រូវតែអាចខិតមកជិតខ្ញុំឥតឈប់ឈេរ ហើយអាចប្រាស្រ័យទាក់ទងជាមួយខ្ញុំ អាចពឹងលើលើព្រះបន្ទូលរបស់ខ្ញុំចំពោះសកម្មភាពរបស់អ្នកក្នុងជីវិតប្រចាំថ្ងៃ អាចគ្រប់គ្រងគ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវគ្រប់យ៉ាងដោយត្រឹមត្រូវ ដោយពឹងលើព្រះបន្ទូលរបស់ខ្ញុំ និងមានព្រះបន្ទូលរបស់ខ្ញុំជាស្តង់ដាររបស់អ្នក និងរស់នៅតាមនិស្ស័យរបស់ខ្ញុំក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតរបស់អ្នក។

ប្រសិនបើអ្នកចង់ស្វែងយល់ និងយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ អ្នកត្រូវតែយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំធ្វើអ្វីៗដោយប្រញាប់ប្រញាល់។ អ្វីទាំងអស់ដែលខ្ញុំមិនយល់ព្រម នឹងជួបនូវការអាក្រក់នៅទីបញ្ចប់។ ព្រះពរកើតឡើងតែនៅពេលដែលខ្ញុំយល់ស្របឱ្យកើតមានប៉ុណ្ណោះ។ ប្រសិនបើខ្ញុំមានបន្ទូល វានឹងកើតមាន។ ប្រសិនបើខ្ញុំបញ្ជា នោះវានឹងឈរយ៉ាងរឹងមាំ។ ដើម្បីជៀសវាងពីការធ្វើឱ្យខ្ញុំក្រោធ អ្នកមិនត្រូវធ្វើអ្វីដែលខ្ញុំមិនអនុញ្ញាតឱ្យធ្វើនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះបាន វានឹងគ្មានពេលសម្រាប់អ្នកក្នុងការមានអារម្មណ៍សោកស្តាយនោះទេ!

ខាង​ដើម៖ ជំពូកទី ២០

បន្ទាប់៖ ជំពូកទី ២២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ