ជំពូកទី ៣២

តើអ្វីទៅជាពន្លឺ? កាលពីអតីតកាល តាមពិតទៅ អ្នករាល់គ្នាបានចាត់ទុកការបំផ្លាស់បំប្រែនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាពន្លឺ។ មានពន្លឺដ៏ពិតមួយនៅគ្រប់ពេលវេលា៖ នោះគឺជាការទទួលបានលក្ខណៈរបស់ព្រះជាម្ចាស់ តាមរយៈការចូលទៅជិតខ្ញុំ និងការប្រកបគ្នាជាមួយខ្ញុំ។ ដោយមានការយល់ដឹងជ្រៅជ្រះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលនោះគឺជាការមានអារម្មណ៍អំពីព្រះវិញ្ញាណនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងអ្នករាល់គ្នា ខណៈពេលដែលបរិភោគ និងផឹកព្រះបន្ទូលទាំងនេះ។ អ្នកយល់អំពីលក្ខណៈរបស់ព្រះអង្គ តាមរយៈបទពិសោធន៍ និងទទួលបានការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់ ក្នុងពេលដែលអ្នកទាក់ទងជាមួយទ្រង់។ ទាំងអស់នេះហើយគឺជាពន្លឺនោះ។ អ្នកអាចត្រូវបានបំភ្លឺ និងទទួលបានការយល់ដឹងជ្រៅជ្រះថ្មីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា ក្នុងពេលដែលអ្នកកំពុងតែរិះគិត និងសញ្ជឹងគិត។ បើអ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកមានអារម្មណ៍អំពីពន្លឺថ្មី តើអ្នកនឹងមិនមានព្រះចេស្ដានៅក្នុងការបម្រើរបស់អ្នកទេឬ? អ្នករាល់គ្នាព្រួយបារម្ភច្រើនពេកហើយ ក្នុងពេលដែលអ្នកបម្រើ! នោះគឺដោយសារតែអ្នករាល់គ្នាមិនបានប៉ះពាល់នឹងភាពជាក់ស្ដែង ហើយអ្នកមិនមានបទពិសោធន៍ ឬការយល់ដឹងជ្រៅជ្រះដ៏ពិត។ បើអ្នកមានការយល់ដឹងជ្រៅជ្រះដ៏ពិតប្រាកដ តើអ្នកនឹងមិនដឹងអំពីរបៀបដែលត្រូវបម្រើទេឬ? នៅពេលដែលមានរឿងហេតុមួយចំនួនធ្វើឱ្យអ្នកដួល អ្នកត្រូវតែព្យាយាមដកពិសោធន៍រឿងហេតុទាំងនោះ។ នៅក្នុងបរិយាកាសងាយស្រួល និងសុខស្រួល បើអ្នកអាចរស់នៅក្នុងពន្លឺនៃទឹកព្រះភក្ត្ររបស់ព្រះជាម្ចាស់ផងដែរ នោះអ្នកនឹងមើលឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃមិនខាន។ បើអ្នកបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ និងបានទាក់ទងជាមួយព្រះជាម្ចាស់ តើអ្នកនឹងមិនមានពន្លឺទេឬអី? អ្នករាល់គ្នាមិនបានចូលទៅក្នុងភាពជាក់ស្ដែង ហើយអ្នកតែងតែស្ថិតនៅខាងក្រៅ ទាំងកំពុងស្វែងរក។ ជាលទ្ធផល អ្នករកមិនឃើញអ្វីសោះ ហើយវឌ្ឍនភាពរបស់អ្នកនៅក្នុងជីវិតក៏ត្រូវបានពន្យារពេលដែរ។

កុំផ្តោតលើផ្នែកខាងក្រៅឡើយ។ ផ្ទុយទៅវិញ ចូរគ្រាន់តែចូលជិតព្រះជាម្ចាស់នៅខាងក្នុង ទាក់ទងឱ្យបានស៊ីជម្រៅគ្រប់គ្រាន់ ហើយយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើដូច្នេះ តើអ្នកនឹងមិនមានផ្លូវមួយនៅក្នុងការបម្រើរបស់អ្នកទេឬ? អ្នករាល់គ្នាត្រូវព្យាយាមយកចិត្តទុកដាក់ និងស្ដាប់បង្គាប់។ បើអ្នកធ្វើគ្រប់យ៉ាងស្របតាមព្រះបន្ទូលរបស់ខ្ញុំ និងចូលទៅក្នុងផ្លូវដែលខ្ញុំចង្អុលប្រាប់ តើអ្នកនឹងមិនមានផ្លូវមួយទេឬ? បើអ្នករកឃើញផ្លូវ ដើម្បីចូលទៅក្នុងភាពជាក់ស្ដែង នោះអ្នកក៏មានផ្លូវមួយ ដើម្បីបម្រើព្រះជាម្ចាស់ដែរ។ វាសាមញ្ញបែបនេះ‌ឯង! ចូរចូលមកក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់កាន់តែច្រើន សញ្ជឹងគិតឱ្យកាន់តែច្រើនលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានអ្វីដែលអ្នកខ្វះខាតមិនខាន។ អ្នកនឹងមានការយល់ដឹងជ្រៅជ្រះថ្មី ការស្រាយបំភ្លឺថ្មី ហើយអ្នកនឹងមានពន្លឺ។

ខាង​ដើម៖ ជំពូកទី ៣១

បន្ទាប់៖ ជំពូកទី ៣៣

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ