លាហើយ អ្នកផ្គាប់ចិត្តមនុស្ស!
និយាយដល់អ្នកផ្គាប់ចិត្តមនុស្ស មុនពេលខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំបានគិតថា ពួកគេជាមនុស្សអស្ចារ្យ។ ពួកគេមាននិស្ស័យសុភាពរាបសា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
កាលពីមុន ខ្ញុំតែងតែធ្វើជាមនុស្សផ្គាប់ចិត្តគេ។ រាល់ពេលដែលខ្ញុំឃើញបងប្អូនប្រុសស្រីណាម្នាក់បញ្ចេញសេចក្ដីពុករលួយ ឬបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ខ្ញុំមិនហ៊ានចង្អុលបង្ហាញប្រាប់ពួកគេទេ។ ខ្លាចប៉ះពាល់ដល់មុខមាត់របស់គេ ហើយធ្វើឱ្យពួកគេមានគិតមិនល្អចំពោះខ្ញុំ។ ក្នុងការទាក់ទងជាមួយបងប្អូនប្រុសស្រី ខ្ញុំបានអនុវត្តតាមទស្សនវិជ្ជារបស់សាតាំងដែលថា «ចូរគិតមុននឹងនិយាយចេញមក រួចនិយាយចេញមកដោយការគិតទុកជាមុន» ហើយនៅពេលដែលខ្ញុំពិតជាបានចង្អុលបង្ហាញដើម្បីជួយពួកគេ ខ្ញុំគ្រាន់តែនិយាយត្រួសៗមួយម៉ាត់ពីរម៉ាត់ប៉ុណ្ណោះ។ ពេលខ្លះ នៅពេលខ្ញុំឮបងប្អូនប្រុសស្រីនិយាយថាខ្ញុំជាមនុស្សរួសរាយ ចិត្តខ្ញុំក៏អណ្ដែតអណ្ដូង។ ខ្ញុំជឿថាពួកគេចូលចិត្តខ្ញុំ ដូច្នេះ ព្រះជាម្ចាស់ក៏ច្បាស់ជាចូលចិត្តខ្ញុំដែរ។ រហូតដល់ក្រោយពេលដែលខ្ញុំត្រូវបានលួសកាត់ ហើយនៅពេលដែលខ្ញុំបានដួលនិងបរាជ័យ ទើបខ្ញុំអាចមានការយល់ដឹងខ្លះៗអំពីខ្លួនឯង ហើយឃើញច្បាស់ពីសារជាតិ គ្រោះថ្នាក់ និងផលវិបាកនៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ។
នៅឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំដឹងថា ផ្នែកមួយដ៏សំខាន់បំផុតក្នុងការបំពេញភារកិច្ចជាអ្នកដឹកនាំ គឺការប្រកបគ្នាអំពីសេចក្ដីពិត ដោះស្រាយការលំបាករបស់បងប្អូនប្រុសស្រីនូវការចូលទៅក្នុងជីវិត និងការពារជីវិតពួកជំនុំ។ ប៉ុន្តែ ខ្ញុំខ្លាចធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដូច្នេះ រាល់ពេលដែលខ្ញុំរកឃើញបញ្ហា ខ្ញុំតែងដោះស្រាយដោយវិធីសាស្ត្រផ្ដល់ដំបូន្មាននូវពាក្យល្អៗ និងទន់ភ្លន់។ ក្នុងអំឡុងពេលនោះ ខ្ញុំសម្គាល់ឃើញគ្រូជំនួយផ្នែកស្រោចស្រព គឺបងប្រុស លីវ លាង កំពុងធ្វើការឱ្យតែរួចពីដៃ មិនរែកបន្ទុកក្នុងភារកិច្ចរបស់គាត់ ហើយនៅពេលដែលអ្នកមកថ្មីជួបបញ្ហា គាត់មិនបានប្រកបគ្នាជាមួយពួកគេដើម្បីរកដំណោះស្រាយភ្លាមៗទេ ដែលធ្វើឱ្យពួកគេមួយចំនួនអវិជ្ជមាន និងទន់ខ្សោយ។ ខ្ញុំបានដឹងថាសារជាតិនៃបញ្ហានេះគឺធ្ងន់ធ្ងរណាស់ ហើយខ្ញុំគួរតែប្រកបគ្នាជាមួយគាត់ និងវិភាគអំពីរបៀបដែលគាត់កំពុងបំពេញភារកិច្ចឱ្យតែរួចពីដៃ។ បើគាត់នៅតែបន្តធ្វើបែបនេះដោយមិនប្រែចិត្ត នោះពិតជាធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមជាមិនខាន។ ប៉ុន្តែ ពេលខ្ញុំបានឃើញ លីវ លាង ភ្លាម ខ្ញុំក៏ដកថយ។ ខ្ញុំបានគិតតថា «គាត់ជាមនុស្សស្រឡាញ់មុខមាត់ណាស់ ដូច្នេះ បើខ្ញុំចង្អុលបង្ហាញបញ្ហាទាំងនេះប្រាប់គាត់ ហើយធ្វើឱ្យគាត់ឈឺចាប់ខ្លាំង គាត់ប្រាកដជាឈប់មើលខ្ញុំក្នុងផ្លូវល្អទៀតហើយ។ បើគាត់មិនព្រមទទួលយក ហើយថែមទាំងខ្វែងគំនិត ឬមានគម្លាតជាមួយខ្ញុំទៀតនោះ ក្រៅពីធ្វើឱ្យខ្ញុំខ្មាសអៀនហើយ វាក៏នឹងពិបាកក្នុងការចុះសម្រុងគ្នាទៅថ្ងៃក្រោយដែរ។ ប្រសិនបើបងប្អូនប្រុសស្រីគិតថា ពេលខ្ញុំក្លាយជាអ្នកដឹកនាំហើយ ខ្ញុំចាប់ផ្ដើមស្ដីបន្ទោស និងស្ដីប្រដៅមនុស្ស តើពួកគេនឹងនៅតែមើលខ្ញុំក្នុងផ្លូវល្អទៀតទេ? បំភ្លេចចោលទៅ ខ្ញុំនឹងមិនប្រកបគ្នាជាមួយគាត់ ឬវិភាគបញ្ហារបស់គាត់ទេ»។ ដូច្នេះ ខ្ញុំគ្រាន់តែណែនាំគាត់ដោយស្លូតបូត ដោយនិយាយត្រួសៗថា៖ «យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងភារកិច្ចខ្លួន ត្រូវរែកបន្ទុក...»។ ជាលទ្ធផល លីវ លាង មិនបានមើលឃើញពីសារជាតិនៃការបំពេញភារកិច្ចឱ្យតែរួចពីដៃរបស់គាត់ទេ ហើយនៅបន្តធ្វើតាមរបៀបដែលគ្មានទំនួលខុសត្រូវដដែល។ ការឃើញបែបនេះ ខ្ញុំមិនស្រណុកចិត្តសោះ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំកំពុងមើលបងប្រុសម្នាក់បំពេញភារកិច្ចឱ្យតែរួចពីដៃ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំ ប៉ុន្តែ ខ្ញុំមិនបានដោះស្រាយបញ្ហានោះតាមការប្រកបគ្នាពីសេចក្ដីពិតទេ។ តើបែបនេះជាការធ្វើកិច្ចការជាក់ស្ដែងដែរទេ? នេះគឺជាការមិនបំពេញទំនួលខុសត្រូវធ្ងន់ធ្ងរ។ ខ្ញុំកាន់តែគិត កាន់តែមានអារម្មណ៍មិនល្អ ប៉ុន្តែ ខ្ញុំនៅតែមិនអាចហារមាត់លាតត្រដាងគាត់បាន។ ខ្ញុំបារម្ភថា បើខ្ញុំលាតត្រដាង និងលួសកាត់គាត់ គាត់អាចនឹងគិតថាខ្ញុំខ្វះការអាណិតអាសូរ ហើយបើគាត់ក្លាយជាអវិជ្ជមាន ចុះចាញ់ ហើយឈប់បំពេញភារកិច្ច បងប្អូនប្រុសស្រីផ្សេងទៀតអាចនឹងគិតថាខ្ញុំអសមត្ថភាពក្នុងការងារ។ បែបនេះ មិនត្រឹមតែធ្វើឱ្យខូចទំនាក់ទំនងល្អរបស់យើងទេ តែក៏នឹងធ្វើឱ្យខូចមុខមាត់ខ្ញុំដែរ។ ខ្ញុំបានគិតថា «បំភ្លេចវាទៅ យ៉ាងណា ខ្ញុំក៏បានប្រាប់ លីវ លាង ហើយដែរ ដូច្នេះ ខ្ញុំនឹងទុកឱ្យគាត់ឆ្លុះបញ្ចាំងពីបញ្ហានេះដោយខ្លួនឯងតាមពេលវេលា»។ ដោយរបៀបនេះ ខ្ញុំមិនដែលបានលាតត្រដាង ឬវិភាគបញ្ហាគាត់ឡើយ។
ក្រោយមក ខ្ញុំសម្គាល់ឃើញថា បងប្អូនប្រុសពីរនាក់ផ្សេងទៀតដែលធ្វើការជាមួយខ្ញុំ តែងតែមានទំនាស់គ្នា ដោយសារគំនិតខុសៗគ្នាអំពីរឿងរ៉ាវផ្សេងៗ។ គ្មាននរណាព្រមចុះចាញ់ ហើយការពិភាក្សាការងាររបស់គេក៏មិនដែលមានប្រសិទ្ធភាពដែរ។ ពេលខ្លះ បន្ទាប់ពីពួកគេឈប់ឈ្លោះគ្នា ពួកគេក៏មានគម្លាតពីគ្នា ដែលបានធ្វើឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំ។ ខ្ញុំបានដឹងថាបញ្ហានេះធ្ងន់ធ្ងរណាស់ ហើយខ្ញុំបានគិតថា ខ្ញុំមិនគួរខ្ជះខ្ជាយពេលវេលាក្នុងការបើកសម្ដែងពីការបង្ហាញឱ្យឃើញ សារជាតិ និងផលវិបាក នៃភាពក្រអឺតក្រទម ការរាប់ខ្លួនឯងជាសុចរិត និងភាពរឹងរូសរបស់ពួកគេឡើយ។ ប៉ុន្តែ ជាថ្មីម្ដងទៀត ខ្ញុំក៏ដកថយភ្លាមៗពេលដែលបានឃើញពួកគេ។ ខ្ញុំគិតថា «ពួកគេទាំងពីរធ្លាប់ជាអ្នកដឹកនាំជាច្រើនឆ្នាំមកហើយ ដូច្នេះ ពួកគេគួរតែដឹងពីបញ្ហានេះ ទោះបីខ្ញុំមិនបាននិយាយក៏ដោយ។ ម្យ៉ាងទៀត ពួកគេទាំងពីរពិតជាល្អចំពោះខ្ញុំណាស់ ដូច្នេះ បើខ្ញុំប្រកបគ្នាអំពីសារជាតិ និងផលវិបាកដ៏ធ្ងន់ធ្ងរនៃបញ្ហាពួកគេ ពួកគេអាចនឹងគិតថា ខ្ញុំគ្រាន់តែចាំចាប់កំហុសពួកគេ។ ពេលនោះ វានឹងពិបាកក្នុងការចុះសម្រុងគ្នាជាមួយពួកគេ។ បំភ្លេចវាទៅ។ យ៉ាងណា ពួកគេតែងតែអានព្រះបន្ទូលព្រះជាម្ចាស់ ដូច្នេះ យូរៗទៅពួកគេអាចពិចារណាដោយខ្លួនឯង»។ ដូច្នេះ ខ្ញុំគ្រាន់តែផ្ដល់ដំបូន្មានមួយម៉ាត់ពីរម៉ាត់ដល់ពួកគេ ពេលដែលខ្ញុំឃើញពួកគេឈ្លោះគ្នាម្ដងទៀត ដោយឱ្យពួកគេរក្សាភាពស្ងប់ស្ងាត់ ដោយមិនលាតត្រដាងពួកគេដោយផ្ទាល់ឡើយ។
ថ្ងៃមួយ បងស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា៖ «កិច្ចការពួកជំនុំរបស់យើងមិនដំណើរការល្អទេ។ មានបញ្ហាជាក់ស្ដែងនៅក្នុងភារកិច្ចបងប្អូនប្រុសស្រីមួយចំនួន ហើយពួកបងមិនបានប្រកបគ្នាដើម្បីដោះស្រាយរឿងទាំងនេះទេ។ ការមិនធ្វើកិច្ចការជាក់ស្ដែង មិនធ្វើឱ្យពួកបងក្លាយជាអ្នកដឹកនាំក្លែងក្លាយទេឬអី?» ខ្ញុំពិបាកចិតណាស់ ពេលបានឮពីគាត់បែបនេះ។ ខ្ញុំដឹងច្បាស់ថា បងប្អូនប្រុសស្រីមួយចំនួនមានបញ្ហា តែខ្ញុំមិននិយាយចេញមក។ ខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំសោះឡើយ។ មានអ្វីខុសពីអ្នកដឹកនាំក្លែងក្លាយទៅ? ខ្ញុំដឹងថា បើខ្ញុំនៅតែបន្តមិនអនុវត្តសេចក្ដីពិត នោះព្រះជាម្ចាស់នឹងស្អប់ខ្ពើម ហើយជម្រុះខ្ញុំចោល។ ការគិតដល់ផលវិបាកនេះបានធ្វើឱ្យខ្ញុំភ័យខ្លាច ហើយខ្ញុំបានអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានឃើញបងប្អូនប្រុសស្រីមួយចំនួនរស់នៅក្នុងនិស្ស័យពុករលួយរបស់ពួកគេ ហើយជីវិតពួកជំនុំ និងកិច្ចការពួកជំនុំផ្នែកផ្សេងៗរបស់យើង កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ទូលបង្គំមិនអាចអនុវត្តសេចក្ដីពិតដើម្បីដោះស្រាយបានទេ។ ឱព្រះជាម្ចាស់អើយ សូមដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯងផង»។
បន្ទាប់ពីអធិស្ឋាន ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់ដូចតទៅ៖ «ការអនុវត្តសេចក្ដីពិតមិនមែនជាការនិយាយពាក្យសំដីឥតបានការ ឬស្រែកពាក្យស្លោកនោះទេ។ ផ្ទុយទៅវិញ វាគឺអំពីរបៀបដែល ទោះបីជាមនុស្សជួបប្រទះអ្វីក៏ដោយនៅក្នុងជីវិត ដរាបណាវាពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្តខ្លួន ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវផ្សេងៗ ឬបញ្ហានៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេត្រូវតែធ្វើការជ្រើសរើស ហើយពួកគេគួរតែស្វែងរកសេចក្ដីពិត ស្វែងរកមូលដ្ឋាន និងគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកស្វែងរកមាគ៌ានៃការអនុវត្ត។ អស់អ្នកដែលអាចអនុវត្តតាមរបៀបនេះ គឺជាមនុស្សដែលដេញតាមសេចក្ដីពិត។ ការដែលអាចដេញតាមសេចក្ដីពិតតាមរបៀបនេះ ទោះបីជាជួបប្រទះការលំបាកធំប៉ុណ្ណាក៏ដោយ គឺដើរនៅលើមាគ៌ារបស់ពេត្រុស ដែលជាមាគ៌ានៃការស្វែងរកសេចក្ដីពិត។ ឧទាហរណ៍៖ តើគោលការណ៍អ្វីដែលគួរតែប្រកាន់ខ្ជាប់ នៅពេលដែលទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ? ទស្សនៈដើមរបស់អ្នកគឺថា 'ភាពសុខដុមរមនាគឺជាកំណប់ទ្រព្យ ការអត់ធ្មត់គឺជាភាពអស្ចារ្យ' ហើយថាអ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ចៀសវាងធ្វើឱ្យអ្នកដទៃបាក់មុខ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដើម្បីឱ្យងាយស្រួលក្នុងការចុះសម្រុងជាមួយអ្នកដទៃនាពេលអនាគត។ ដោយសារទស្សនៈនេះរឹតត្បិត អ្នកក៏នៅតែស្ងៀមស្ងាត់នៅពេលដែលអ្នកឃើញអ្នកដទៃធ្វើអំពើអាក្រក់ ឬបំពានគោលការណ៍។ អ្នកសុខចិត្តឱ្យកិច្ចការរបស់ពួកជំនុំទទួលរងការខាតបង់ ជាជាងធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត។ ទោះបីជាអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយនរណាក៏ដោយ អ្នកព្យាយាមរក្សាទំនាក់ទំនងល្អជាមួយពួកគេ។ អ្នកតែងតែគិតអំពីមនោសញ្ចេតនារបស់មនុស្ស និងការរក្សាមុខមាត់នៅពេលអ្នកនិយាយ ហើយអ្នកតែងតែនិយាយពាក្យពីរោះៗដើម្បីផ្គាប់ចិត្តអ្នកដទៃ។ ទោះបីជាអ្នកដឹងថានរណាម្នាក់មានបញ្ហាក៏ដោយ អ្នកជ្រើសរើសអត់ឱនឱ្យពួកគេ ហើយគ្រាន់តែនិយាយដើមពួកគេពីក្រោយខ្នង ប៉ុន្តែនៅចំពោះមុខពួកគេ អ្នកនៅតែរក្សាភាពសុខដុម និងរក្សាទំនាក់ទំនងរបស់អ្នកដដែល។ តើអ្នកគិតយ៉ាងណាចំពោះការប្រព្រឹត្តខ្លួនបែបនេះ? តើវាមិនមែនជាមនុស្សផ្គាប់ចិត្តគេទេឬ? តើវាមិនមែនជាមនុស្សក្រឡេចក្រឡុចទេឬ? វាបំពានគោលការណ៍នៃការប្រព្រឹត្តខ្លួន។ តើការប្រព្រឹត្តខ្លួនបែបនេះមិនមែនជារឿងថោកទាបទេឬ? អស់អ្នកដែលប្រព្រឹត្តបែបនេះមិនមែនជាមនុស្សល្អទេ ហើយនេះមិនមែនជាវិធីដ៏ថ្លៃថ្នូរក្នុងការប្រព្រឹត្តខ្លួននោះទេ។ ទោះបីជាអ្នកបានរងទុក្ខប៉ុណ្ណា និងទោះបីជាអ្នកបានលះបង់ច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកប្រព្រឹត្តខ្លួនដោយគ្មានគោលការណ៍ នោះអ្នកបានបរាជ័យក្នុងរឿងនេះហើយ ហើយអ្នកនឹងមិនត្រូវបានទទួលស្គាល់ ចងចាំ ឬទទួលយកនៅចំពោះព្រះជាម្ចាស់ឡើយ» (ដកស្រង់ពី «ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីមនុស្សផ្គាប់ចិត្តគេ បានធ្វើឱ្យខ្ញុំពិបាកចិត្តណាស់។ ខ្ញុំមិនបានដោះស្រាយបញ្ហានៅក្នុងពួកជំនុំ មិនមែនដោយសារតែខ្ញុំមើលមិនឃើញបញ្ហាទាំងនោះឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែ ដោយសារខ្ញុំមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ហើយខ្ញុំខ្លាចថាពួកគេគិតមិនល្អចំពោះខ្ញុំ។ ខ្ញុំកំពុងព្យាយាមការពាររូបភាព និងឋានៈផ្ទាល់ខ្លួន។ ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សដូចខ្ញុំ ដែលមិនប្រព្រឹត្តតាមគោលការណ៍ ឬមិនអនុវត្តសេចក្ដីពិត ដែលជាមនុស្សអាត្មានិយម និងបោកបញ្ឆោត។ ខ្ញុំបានគិតឡើងវិញពីរបៀបដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំបានឃើញថា លីវ លាង តែងតែបំពេញភារកិច្ចឱ្យតែរួចពីដៃ ហើយកំពុងធ្វើឱ្យការងារស្រោចស្រពរបស់យើងរាំងស្ទះ ដូច្នេះ ខ្ញុំគួរតែបានលាតត្រដាង និងវិភាគពីសារជាតិនៃអាកប្បកិរិយារបស់គាត់។ ប៉ុន្តែ ខ្ញុំខ្លាចថាមនុស្សគ្រប់គ្នានឹងមើលខ្ញុំក្នុងផ្លូវមិនល្អ ថាពួកគេនឹងថា ខ្ញុំចាប់ផ្ដើមស្ដីបន្ទោស និងចាប់កំហុសមនុស្ស នៅពេលខ្ញុំក្លាយជាអ្នកដឹកនាំ ដូច្នេះ ខ្ញុំមិនដែលបានវិភាគពីសារជាតិនៃបញ្ហារបស់ លីវ លាង ឡើយ ដើម្បីការពាររូបភាពរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែនិយាយសើៗពីបញ្ហានោះ ដោយមិនបានជួយអ្វីសោះឡើយ។ ហើយសូម្បីតែពេលខ្ញុំបានឃើញបងប្អូនប្រុសពីរនាក់នោះដែលមិនអាចចុះសម្រុងនឹងគ្នា និងផលប៉ះពាល់យ៉ាងធ្ងន់ចំពោះកិច្ចការពួកជំនុំរបស់យើង ខ្ញុំក៏មិនដែលបានលាតត្រដាង ឬវិភាគបញ្ហានោះ ដើម្បីជួយឱ្យពួកគេយល់ពីខ្លួនឯងដែរ។ ជាលទ្ធផល កិច្ចការពួកជំនុំបានទទួលរងការខូចខាត។ ខ្ញុំបានរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ដូចជា «ភាពសុខុដុមគឺជាឃ្លាំងទ្រព្យ សេចក្ដីអត់ធ្មត់គឺជាភាពត្រចះត្រចង់» «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» និង «កើនមិត្តម្នាក់ គឺកើនបានផ្លូវមួយ»។ ដោយចង់ការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ហើយចង់ឱ្យគ្រប់គ្នាមើលមកខ្ញុំថាជាមនុស្សល្អ ខ្ញុំឃើញបញ្ហាយ៉ាងច្បាស់ តែមិនបាននិយាយពីអ្វីដែលខ្ញុំគិតឱ្យបានពេញលេញទេ។ បែបនេះមិនត្រឹមតែធ្វើបាបបងប្អូនប្រុសស្រីដទៃទៀតទេ តែថែមទាំងធ្វើឱ្យកិច្ចការពួកជំនុំត្រូវពន្យារពេលទៀតផង។ ខ្ញុំបានឃើញថា ខ្ញុំខ្វះទាំងសតិសម្បជញ្ញៈ និងហេតុផលទាំងស្រុង ហើយគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់បន្តិចណាសោះ។ តើបែបនេះរាប់ថាមានភាពជាមនុស្សល្អដែរឬទេ? ទោះមើលពីខាងក្រៅ ខ្ញុំចុះសម្រុងបានល្អជាមួយមនុស្សគ្រប់គ្នា ហើយអ្នកផ្សេងទៀតសុទ្ធតែនិយាយថាខ្ញុំជាមនុស្សល្អ និងមានចំណាប់អារម្មណ៍ល្អចំពោះខ្ញុំក៏ដោយ ប៉ុន្តែ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនបានបំពេញភារកិច្ចណាមួយឡើយ។ ក្នុងព្រះនេត្រព្រះជាម្ចាស់ ខ្ញុំជាមនុស្សមិនស្មោះត្រង់ និងមិនគួរឱ្យទុកចិត្ត។ ខ្ញុំកំពុងធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម។ ដោយបានដឹងបែបនេះ ខ្ញុំក៏ប្រែចិត្តចំពោះព្រះជាម្ចាស់ភ្លាមៗ។ ខ្ញុំដឹងថាខ្ញុំមិនអាចបន្តធ្វើបែបនេះតទៅទៀតបានទេ ហើយខ្ញុំត្រូវតែស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំនេះ។
បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចតទៅ៖ «តើផលវិបាកនៃការដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈរបស់ពួកគេគឺជាអ្វី? ទីមួយ ការណ៍នេះប៉ះពាល់ដល់របៀបដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាធម្មតា និងយល់ពីសេចក្ដីពិត វាបង្អាក់ដល់ការចូលរួមក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ បញ្ឈប់ពួកគេមិនឱ្យចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ហើយនាំពួកគេទៅលើមាគ៌ាខុសឆ្គង។ ដែលបង្កគ្រោះថ្នាក់ដល់អ្នករើសតាំង ហើយនាំពួកគេទៅរកសេចក្ដីវិនាស។ ហើយនៅទីបំផុត តើវាធ្វើអ្វីខ្លះដល់កិច្ចការរបស់ពួកជំនុំ? វាគឺជាការរំខាន ការធ្វើឱ្យខូចខាត និងការរុះរើ។ នេះគឺជាផលវិបាកដែលបណ្ដាលមកពីការដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈរបស់មនុស្ស។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេតាមរបៀបនេះ តើការប្រព្រឹត្តបែបនេះមិនមែនជាការដើរនៅលើមាគ៌ារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទទេឬ? នៅពេលដែលព្រះជាម្ចាស់សុំឱ្យមនុស្សបោះបង់ចោលកិត្តិនាម ផលប្រយោជន៍ និងឋានៈ វាមិនមែនថាទ្រង់កំពុងដកហូតសិទ្ធិក្នុងការជ្រើសរើសរបស់មនុស្សនោះទេ ផ្ទុយទៅវិញ គឺដោយសារតែនៅពេលដែលកំពុងដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈ មនុស្សរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ និងច្រកចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយថែមទាំងអាចមានឥទ្ធិពលលើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់មនុស្សកាន់តែច្រើន យល់ពីសេចក្ដីពិត ហើយជាលទ្ធផល សម្រេចបាននូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ នៅពេលដែលមនុស្សដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ វាប្រាកដណាស់ថាពួកគេនឹងមិនដេញតាមសេចក្ដីពិតឡើយ ហើយថាពួកគេនឹងមិនបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់នោះទេ។ ពួកគេនឹងនិយាយ និងប្រព្រឹត្តតែដើម្បីប្រយោជន៍នៃកិត្តិនាម ផលប្រយោជន៍ និងឋានៈប៉ុណ្ណោះ ហើយគ្រប់កិច្ចការទាំងអស់ដែលពួកគេធ្វើ ដោយគ្មានការលើកលែងសូម្បីតែបន្តិច គឺដើម្បីប្រយោជន៍នៃរបស់ទាំងនោះ។ ការប្រព្រឹត្ត និងធ្វើតាមរបៀបបែបនេះ គឺពិតជាការដើរនៅលើមាគ៌ារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទដោយគ្មានការសង្ស័យ វាគឺជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយផលវិបាកផ្សេងៗទាំងអស់របស់វា គឺរារាំងដល់ការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ និងការអនុវត្តព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ។ ដូច្នេះ មនុស្សម្នាក់អាចនិយាយដោយភាពប្រាកដប្រជាថា មាគ៌ាដែលដើរដោយអស់អ្នកដែលដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈ គឺជាមាគ៌ានៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ វាគឺជាការទាស់ទទឹងដោយចេតនាទាស់នឹងទ្រង់ ជាការបដិសេធទ្រង់។ វាគឺដើម្បីសហការជាមួយសាតាំងក្នុងការទាស់ទទឹងនឹងព្រះជាម្ចាស់ និងទាស់ប្រឆាំងនឹងទ្រង់។ នេះគឺជាធម្មជាតិនៃការដេញតាមកិត្តិនាម ផលប្រយោជន៍ និងឋានៈរបស់មនុស្ស។ កំហុសក្នុងការដែលមនុស្សដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ គឺថាគោលដៅដែលពួកគេដេញតាម គឺជាគោលដៅរបស់សាតាំង ហើយពួកវាជាគោលដៅអាក្រក់ និងអយុត្តិធម៌។ នៅពេលដែលមនុស្សដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាកិត្តិនាម ផលប្រយោជន៍ និងឋានៈ ពួកគេក្លាយជាឧបករណ៍របស់សាតាំងដោយមិនដឹងខ្លួន ពួកគេក្លាយជាច្រករបស់សាតាំង ហើយលើសពីនេះទៅទៀត ពួកគេក្លាយជារូបតំណាងរបស់សាតាំង។ ពួកគេដើរតួនាទីអវិជ្ជមាននៅក្នុងពួកជំនុំ ចំពោះកិច្ចការរបស់ពួកជំនុំ និងចំពោះជីវិតពួកជំនុំធម្មតា និងការដេញតាមធម្មតារបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឥទ្ធិពលដែលពួកគេមាន គឺការរំខាននិងការបំផ្លាញ ដែលជាឥទ្ធិពលទាំងអវិជ្ជមាន និងប្រឆាំង» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ខ្ញុំបានឃើញព្រះបន្ទូលព្រះជាម្ចាស់ថា សារជាតិ និងផលវិបាកនៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ ដែលការពារផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនអនុវត្តសេចក្ដីពិត គឺកំពុងបង្អាក់ និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយកំពុងធ្វើជាកញ្ជះសាតាំង។ ប្រសិនបើខ្ញុំនៅតែបន្តធ្វើបែបនេះដោយមិនប្រែចិត្ត ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ហើយជម្រុះចោល។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ការទទួលខុសត្រូវរបស់ខ្ញុំគឺត្រូវប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា និងការលំបាករបស់បងប្អូនប្រុសស្រីក្នុងការចូលទៅក្នុងជីវិតរបស់គេ និងថែរក្សាជីវិតពួកជំនុំ។ ប៉ុន្តែ ផ្ទុយទៅវិញ នៅពេលដែលខ្ញុំបានឃើញបញ្ហារបស់មនុស្ស ខ្ញុំមិនបានជួយពួកគេឱ្យផ្លាស់ប្ដូរ ដោយលាតត្រដាង និងវិភាគពីសារជាតិនៃអាកប្បកិរិយារបស់ពួកគេទេ ផ្ទុយទៅវិញ ខ្ញុំកំពុងធ្វើជាមនុស្សផ្គាប់ចិត្តគេ ដើម្បីការពារឋានៈ និងកេរ្តិ៍ឈ្មោះខ្ញុំ ដោយធ្វើជាឈ្នួលរបស់សាតាំង ដែលនាំមកនូវការខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រី។ ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំនៃនិស្ស័យពុករលួយរបស់ខ្ញុំ កំសាកពេកមិនហ៊ានអនុវត្តសេចក្ដីពិត និងការពារយុត្តិធម៌។ ខ្ញុំជាឈ្នួលរបស់សាតាំង ទន់ខ្សោយ និងអសមត្ថភាព រស់នៅយ៉ាងគួរឱ្យស្អប់ខ្ពើម និងគួរឱ្យអាណិត។ បើខ្ញុំមិនចាប់ផ្ដើមអនុវត្តសេចក្ដីពិត ហើយបះបោរទាស់នឹងខ្លួនឯងទេ ខ្ញុំពិតជាមិនសក្តិសមនឹងរស់នៅចំពោះព្រះជាម្ចាស់ឡើយ! បើគ្មានការជំនុំជម្រះ និងការលាតត្រដាងនៃព្រះបន្ទូលរបស់ទ្រង់ទេ ខ្ញុំនឹងមិនដែលបានដឹងពីសេចក្ដីពុករលួយរបស់ខ្លួនឯងសោះឡើយ ឬបានដឹងពីគ្រោះថ្នាក់ និងផលវិបាកនៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយមិនអនុវត្តសេចក្ដីពិតនោះទេ។ ខ្ញុំសុខចិត្តបះបោរទាស់នឹងខ្លួនឯង ហើយឈប់ធ្វើជាមនុស្សផ្គាប់ចិត្តគេ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលបានផ្ដល់ឱ្យខ្ញុំនូវមាគ៌ាខ្លះៗក្នុងការអនុវត្ត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា៖ «សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ ហេតុនេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ឥតងាករេរ» (ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើអ្នកមានចេតនា និងទស្សនៈរបស់មនុស្សផ្គាប់ចិត្តគេ នោះនៅក្នុងគ្រប់បញ្ហាទាំងអស់ អ្នកនឹងមិនអនុវត្តសេចក្ដីពិត ឬប្រកាន់ខ្ជាប់គោលការណ៍ឡើយ ដូច្នេះហើយអ្នកនឹងបរាជ័យ និងដួលជានិច្ច។ ប្រសិនបើអ្នកមិនភ្ញាក់រឭក ហើយមិនដែលស្វែងរកសេចក្ដីពិតទេ នោះអ្នកជាប្រភេទមនុស្សដែលគ្មានជំនឿពិត ហើយអ្នកនឹងមិនទទួលបានសេចក្ដីពិត និងជីវិតឡើយ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? នៅពេលប្រឈមមុខនឹងរឿងបែបនេះ អ្នកត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ ហើយស្រែកអំពាវនាវដល់ទ្រង់ សូមឱ្យព្រះជាម្ចាស់សង្គ្រោះអ្នក ហើយប្រទានឱ្យអ្នកនូវសេចក្ដីជំនឿ និងកម្លាំង ធ្វើឱ្យអ្នកអាចប្រកាន់ខ្ជាប់នូវគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយបញ្ហាស្របតាមគោលការណ៍ ប្រកាន់ខ្ជាប់ជំហររបស់ខ្លួន ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបង្ការកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កុំឱ្យមានការខាតបង់។ ប្រសិនបើអ្នកអាចបះបោរប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក មោទនភាពរបស់អ្នក និងទស្សនៈរបស់អ្នកជាមនុស្សផ្គាប់ចិត្តគេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលអ្នកគួរធ្វើដោយចិត្តស្មោះត្រង់ និងមិនបែងចែក នោះអ្នកនឹងបានយកឈ្នះលើសាតាំង ហើយទទួលបានសេចក្ដីពិតក្នុងទិដ្ឋភាពនេះ។ ប្រសិនបើអ្នកនៅតែជំនះរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ហើយមិនដែលអនុវត្តសេចក្ដីពិត ហើយមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ទេ តើអ្នកនឹងអាចអនុវត្តសេចក្ដីពិតនៅក្នុងបញ្ហាផ្សេងទៀតបានដែរឬទេ? អ្នកនឹងនៅតែគ្មានជំនឿ ឬកម្លាំងដដែល។ ប្រសិនបើអ្នកមិនដែលស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ)។ ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតបន្តិចបន្តួចសោះ ពេលនោះ អ្នកពិតជាមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ។ អ្នកគួរតែដឹងច្បាស់ថា ការទទួលបានសេចក្តីពិត គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់សេចក្តីសង្រ្គោះ។ អ៊ីចឹង តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានសេចក្តីពិត? ប្រសិនបើអ្នកអាចអនុវត្តសេចក្តីពិត បើអ្នកអាចរស់នៅតាមសេចក្តីពិត ហើយសេចក្តីពិតក្លាយជាមូលដ្ឋាននៃជីវិតរបស់អ្នក ពេលនោះ អ្នកនឹងទទួលបានសេចក្តីពិត និងមានជីវិត ហើយជាលទ្ធផលអ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលទទួលបានសេចក្តីសង្រ្គោះមិនខាន» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលនេះ ខ្ញុំឃើញថា ព្រះជាម្ចាស់សព្វព្រះទ័យមនុស្សស្មោះត្រង់។ មនុស្សស្មោះត្រង់មិនផ្ដោតលើការការពារទំនាក់ទំនងជាមួយអ្នកដទៃទេ ហើយក៏មិនខ្វល់ថាគេមើលខ្លួនយ៉ាងម៉េចដែរ ប៉ុន្តែ ព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ក្នុងគ្រប់ការទាំងអស់ មានសេចក្ដីយុត្តិធម៌ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ប៉ុន្តែ ពេលគិតអំពីខ្លួនឯងម្ដងទៀត ខ្ញុំបានឃើញថា ខ្ញុំខ្វល់ខ្វាយខ្លាំងពេកអំពីទំនាក់ទំនងអន្តរបុគ្គល កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ នៅពេលមានរឿងកើតឡើងដែលតម្រូវឱ្យការពារផលប្រយោជន៍របស់ពួកជំនុំ និងអនុវត្តសេចក្ដីពិត ខ្ញុំតែងតែឈរនៅខាងសាតាំង មិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ខ្ញុំតែងតែបះបោរ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ធ្វើឱ្យទ្រង់ឈឺចាប់ និងខកព្រះទ័យ។ តាមពិត ការនិយាយការពិត និងចង្អុលបង្ហាញពីបញ្ហានរណាម្នាក់ មិនមែនដើម្បីធ្វើឱ្យពួកគេខ្មាសអៀននោះទេ។ ការធ្វើបែបនោះពិតជាមានប្រយោជន៍ណាស់ ទោះបីជាវាពាក់ព័ន្ធនឹងបងប្រុស ឬបងស្រី ឬពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំក៏ដោយ។ បើខ្ញុំសម្គាល់ឃើញនរណាម្នាក់បង្ហាញចេញសេចក្ដីពុករលួយ ប៉ុន្តែមិនបានចង្អុលបង្ហាញពីសារជាតិ ឬផលវិបាកនៃសកម្មភាពប្រភេទនេះទេ ពួកគេនឹងមិនដឹងទេថា បញ្ហារបស់ពួកគេធ្ងន់ធ្ងរប៉ុនណា។ ហើយពួកគេនឹងមិនអាចផ្លាស់ប្ដូរទេ។ ការនេះមិនត្រឹមតែរារាំងការចូលទៅក្នុងជីវិតពួកគេប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិច្ចការពួកជំនុំទៀតផង ហើយវាធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម ពីព្រោះខ្ញុំកំពុងរស់នៅក្នុងនិស្ស័យពុករលួយ ហើយមិនការពារកិច្ចការរបស់ពួកជំនុំ។ ខ្ញុំតែងតែគិតគូរយ៉ាងខ្លាំងពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ តែងតែខ្វល់ពីមតិរបស់អ្នកដទៃ ដោយមិនបានទុកព្រះជាម្ចាស់ជាអាទិភាព។ ខ្ញុំមិនបានពិចារណាពីរបៀបប្រព្រឹត្តឱ្យស្របតាមសេចក្ដីពិតទេ។ ខ្ញុំតែងតែត្រូវបានឃុំគ្រងដោយនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំពិតជាល្ងង់ខ្លៅណាស់! ខ្ញុំមិនអាចបន្តបណ្ដោយឱ្យនិស្ស័យពុករលួយរបស់ខ្ញុំគ្រប់គ្រងបានទេ ហើយខ្ញុំមិនចង់ក្លាយជាមនុស្សកំសាកដែលជាវត្ថុសើចចំអករបស់សាតាំងនោះទេ។ ខ្ញុំត្រូវតែក្លាយជាមនុស្សស្មោះត្រង់ដែលមានយុត្តិធម៌ ដែលផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ដោយបានយល់បែបនេះ ខ្ញុំក៏មានការប្ដេជ្ញាចិត្តក្នុងការអនុវត្តសេចក្ដីពិត និងបះបោរប្រឆាំងនឹងសាច់ឈាម។ ខ្ញុំនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយឈរនៅខាងព្រះជាម្ចាស់ក្នុងការការពារកិច្ចការរបស់ពួកជំនុំ ទោះបីជាអ្នកដទៃមើលមកខ្ញុំយ៉ាងណាក៏ដោយ។ នៅថ្ងៃបន្ទាប់ ខ្ញុំបានទៅរកបងប្រុសទាំងពីរនាក់នោះ ហើយនៅពេលដែលខ្ញុំត្រៀមខ្លួនចង្អុលបង្ហាញពីបញ្ហារបស់ពួកគេ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ព្រួយបារម្ភបន្តិច ដោយគិតថា «ចុះបើពួកគេមិនអាចទទួលយកការលាតត្រដាង និងការលួសកាត់ ហើយមករករឿងខ្ញុំវិញ? តើឱ្យខ្ញុំយកមុខទៅទុកនៅឯណា?» ខ្ញុំបានដឹងថា ខ្ញុំកំពុងត្រូវបានឃុំគ្រងដោយនិស្ស័យពុករលួយរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏បានអធិស្ឋាន ដោយទូលសូមឱ្យព្រះជាម្ចាស់ជួយខ្ញុំឱ្យអនុវត្តសេចក្ដីពិត។ ពេលនោះ ខ្ញុំក៏នឹកឃើញអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ការដែលមិនអាចកាន់ខ្ជាប់តាមទីបន្ទាល់ និងផលប្រយោជន៍របស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការផ្ដល់នូវស្នាមញញឹមក្លែងក្លាយ ពេលដែលដួងចិត្តនៅឆ្ងាយពីខ្ញុំ នោះក៏ជាអំពើក្បត់ដែរ» (ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ប្រសិនបើខ្ញុំនៅតែបន្តធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយមិនអនុវត្តសេចក្ដីពិត ឬការពារផលប្រយោជន៍របស់ពួកជំនុំទេ នោះគឺខ្ញុំកំពុងក្បត់ព្រះជាម្ចាស់ហើយ។ ខ្ញុំដឹងថាខ្ញុំត្រូវតែឈប់ការពារទំនាក់ទំនងអន្តរៈបុគ្គលទៀតហើយ ហើយទោះបីជាពួកគេគិតយ៉ាងណាចំពោះខ្ញុំ បន្ទាប់ពីខ្ញុំបាននិយាយពីបញ្ហារបស់ពួកគេក៏ដោយ ខ្ញុំត្រូវតែបែរមុខទៅរកព្រះជាម្ចាស់ ហើយអនុវត្តសេចក្ដីពិត។ ដូច្នេះហើយ ខ្ញុំក៏បានលាតត្រដាងពីភាពក្រអឺតក្រទម និងអាកប្បកិរិយាមិនសហការរបស់ពួកគេ ព្រមទាំងសារជាតិ និងផលវិបាកនៃរឿងទាំងនេះ។ ខ្ញុំក៏បានរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដើម្បីអានឱ្យពួកគេស្ដាប់ដែរ។ បន្ទាប់ពីស្ដាប់រួច ពួកគេក៏អាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ហើយចង់ប្រែចិត្ត និងផ្លាស់ប្ដូរ។ ខ្ញុំពិតជារីករាយណាស់នៅពេលដែលបានឃើញថាពួកគេអាចស្គាល់ខ្លួនឯងបាន ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ខុសឆ្គងបន្តិចដែរ។ ប្រសិនបើខ្ញុំអាចអនុវត្តសេចក្ដីពិតបាន ហើយជួយឱ្យពួកគេដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់ពួកគេបានលឿនជាងនេះ ពួកគេប្រាកដជាអាចកែប្រែស្ថានភាពបានលឿនជាងនេះដែរ។ ពួកគេនឹងមិនបន្តរស់នៅក្នុងសេចក្ដីពុករលួយ ដោយត្រូវសាតាំងធ្វើបាប និងលេងសើចឡើយ ហើយជាពិសេស ពួកគេនឹងមិនបានធ្វើឱ្យកិច្ចការរបស់ពួកជំនុំត្រូវរាំងស្ទះឡើយ។ កាលពីមុន ខ្ញុំតែងតែខ្លាចថា ប្រសិនបើខ្ញុំចង្អុលបង្ហាញពីបញ្ហារបស់អ្នកដទៃ ពួកគេនឹងមានអារម្មណ៍អាក់អន់ចិត្ត ហើយគិតមិនល្អចំពោះខ្ញុំ។ ប៉ុន្តែ តាមពិតទៅ នោះគ្រាន់តែជាការគិតរបស់ខ្ញុំតែម្នាក់ឯងប៉ុណ្ណោះ។ ដរាបណានរណាម្នាក់អាចទទួលយកសេចក្ដីពិតបាន ពួកគេនឹងមិនមានអគតិឡើយ ប៉ុន្តែ ពួកគេនឹងអាចរៀនសូត្រពីមេរៀនបាន។ ការអនុវត្តតាមរបៀបនេះគឺមានប្រយោជន៍ទាំងសម្រាប់អ្នកដទៃ និងសម្រាប់ខ្លួនខ្ញុំផ្ទាល់។
បន្ទាប់ពីនោះមក ខ្ញុំកាន់តែមានទំនុកចិត្តក្នុងការអនុវត្តសេចក្ដីពិត និងការធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំមិនសូវត្រូវបានឃុំគ្រងដោយគំនិតអំពីឋានៈ និងកេរ្តិ៍ឈ្មោះទៀតទេ។ នៅពេលដែលខ្ញុំបានឃើញបញ្ហារបស់បងប្អូនប្រុសស្រីខ្ញុំ ខ្ញុំអាចប្រកបគ្នា និងជួយពួកគេភ្លាមៗ ដោយលាតត្រដាង និងវិភាគពីបញ្ហារបស់ពួកគេ។ ខ្ញុំពិតជាបានទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធទាំងនេះ។ គឺការជំនុំជម្រះ និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលបានផ្លាស់ប្ដូរផ្នត់គំនិតផ្គាប់ចិត្តគេរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ការអនុវត្តសេចក្ដីពិតគឺពិតជាធ្វើឱ្យធូរស្រាល និងផ្ដល់នូវសេចក្ដីសុខសាន្តក្នុងចិត្តយ៉ាងពិតប្រាកដ វាប្រសើរជាងការខំប្រឹងផ្គាប់ចិត្តគេ ដោយខ្លាចធ្វើឱ្យអាក់អន់ចិត្តឆ្ងាយណាស់។ ខ្ញុំក៏អាចរស់នៅដោយមានលក្ខណៈជាមនុស្សបន្តិចបន្តួចដែរ។ ខ្ញុំបានឃើញថា មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត ហើយព្រះបន្ទូលទាំងនោះអាចផ្ដល់ឱ្យយើងនូវទិសដៅ និងមាគ៌ាសម្រាប់អ្វីដែលយើងធ្វើ និងសម្រាប់ភាពជាខ្លួនយើង។ ការរស់នៅជាមនុស្សស្មោះត្រង់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាមាគ៌ាតែមួយគត់ដើម្បីក្លាយជាមនុស្សល្អ។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
និយាយដល់អ្នកផ្គាប់ចិត្តមនុស្ស មុនពេលខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំបានគិតថា ពួកគេជាមនុស្សអស្ចារ្យ។ ពួកគេមាននិស្ស័យសុភាពរាបសា...
ក្នុងខែសីហា ឆ្នាំ២០២១ គេបានជ្រើសតាំងខ្ញុំឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ កាលនោះ ខ្ញុំស្រោចស្រពអ្នកជឿថ្មីផង និងផ្សាយដំណឹងល្អផង។...
ខ្ញុំមកពីភូមិព្រៃភ្នំដាច់ស្រយាលក្រីក្រមួយ ដែលមានទំនៀមទំទម្លាប់បែបសក្ដិភូមិ និងមានទំនាក់ទំនងអន្ដរបុគ្គលដ៏ស្មុគស្មាញ។...
និពន្ធដោយ តូប៊ី ប្រទេសកូរ៉េខាងត្បូង ប៉ុន្មានខែមុន អ្នកដឹកនាំបានចាត់តាំងខ្ញុំ និងបងប្រុសខនន័រ ឲ្យរួមគ្នាទទួលខុសត្រូវលើការងារស្រោចស្រព។...