អ្វីដែលនៅពីក្រោយ «កេរ្ដិ៍ឈ្មោះល្អ»
នៅខែធ្នូ ឆ្នាំ២០១៩ ខ្ញុំបានធ្វើការជាអ្នកគ្រប់គ្រងដំណឹងល្អ នៅក្នុងក្រុមជំនុំមួយ។ បន្ទាប់ពីមួយរយៈមក ខ្ញុំដឹងថា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ប៉ុន្មានខែមុន អ្នកដឹកនាំបានចាត់តាំងខ្ញុំ និងបងប្រុសខនន័រ ឲ្យរួមគ្នាទទួលខុសត្រូវលើការងារស្រោចស្រព។ មួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញថា គាត់មិនសូវមានបន្ទុកច្រើនក្នុងការងាររបស់គាត់ទេ។ គាត់មិនបានប្រកបគ្នា និងជួយដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីបានទាន់ពេលទេ ហើយក៏មិនសូវចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាការងារដែរ។ បន្ទាប់ពីបានដឹងពីស្ថានភាពនេះ អ្នកដឹកនាំបានប្រាប់ខ្ញុំថា បងខនន័រកំពុងតែធ្វើការឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវ ហើយថាខ្ញុំត្រូវតែប្រកបគ្នាជាមួយគាត់។ ខ្ញុំបានគិតថា៖ «ប្រហែលជាគាត់រវល់ ហើយការងារខ្លះក៏ត្រូវពន្យារពេលទៅ។ ណ្ហើយចុះ គាត់ក៏មិនមែនអត់ធ្វើការសោះឯណា។ ខ្ញុំមិនគួរទាមទារពីគាត់ច្រើនពេកទេ ហើយបញ្ហាដែលគាត់មិនទាន់ប្រកបគ្នាដោះស្រាយ ខ្ញុំនឹងទៅដោះស្រាយវាចុះ»។ ដូច្នេះ ខ្ញុំមិនបានសួរនាំពីស្ថានភាពការងាររបស់គាត់ទេ។ មួយរយៈក្រោយមកទៀត មុនពេលប្រជុំសម្រាប់បងប្អូនប្រុសស្រីមួយចំនួន ខ្ញុំបានរំឭកបងខនន័រថា គាត់ត្រូវស្វែងយល់ជាមុនអំពីបញ្ហា និងការលំបាករបស់ពួកគេ។ បែបនេះទើបអាចរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលសមស្របមកប្រកបគ្នាដោះស្រាយបាន ហើយការប្រជុំក៏នឹងទទួលបានលទ្ធផលល្អដែរ។ ក្រោយមក ខ្ញុំបានសួរបងប្អូនប្រុសស្រីមួយចំនួនថា តើបងខនន័របានសាកសួរពីស្ថានភាព និងការលំបាករបស់ពួកគេដែរឬទេ ហើយពួកគេទាំងអស់គ្នាសុទ្ធតែនិយាយថា អត់ទេ។ ខ្ញុំមានអារម្មណ៍ថា គាត់ពិតជាគ្មានការទទួលខុសត្រូវសោះ។ បងប្អូនប្រុសស្រីមានការលំបាក និងចំណុចខ្វះខាតជាច្រើនក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេត្រូវការការប្រជុំបន្ថែមទៀត ដើម្បីជួយ និងប្រកបគ្នា ប៉ុន្តែគាត់មិនបានយកចិត្តទុកដាក់នឹងរឿងនេះសោះ។ គាត់ពិតជាធ្វើការងារឱ្យតែរួចពីដៃមែន! ខ្ញុំបានគិតថា លើកនេះ ខ្ញុំត្រូវតែលើកឡើងពីបញ្ហារបស់គាត់ហើយ។ ប៉ុន្តែខ្ញុំក៏គិតម្ដងទៀតថា៖ «ចុះបើគាត់មិនទទួលយក បើគាត់ថាខ្ញុំតឹងរ៉ឹងដាក់គាត់ពេក ហើយមានអគតិមកលើខ្ញុំ តើវាមិនធ្វើឲ្យខ្ញុំមើលទៅដូចជាតឹងតែងពេក មិនយល់ចិត្តអ្នកដទៃទេឬ?» ម្យ៉ាងទៀត បងខនន័រនៅក្មេង ដូច្នេះ គាត់ច្បាស់ជាគិតដល់សាច់ឈាមរបស់គាត់ហើយ។ ពេលខ្លះ ខ្ញុំក៏ធ្វើការឱ្យតែរួចពីដៃ ហើយគិតដល់សាច់ឈាមដែរ ដូច្នេះ ខ្ញុំមិនគួរទាមទារពីគាត់ខ្លាំងពេកទេ។ ទុកឲ្យខ្ញុំដោះស្រាយវាដោយខ្លួនឯងចុះ។ គេតែងនិយាយថា «ត្រូវតឹងរ៉ឹងជាមួយខ្លួនឯង ហើយយោគយល់ដល់អ្នកដទៃ» មែនទេ? រវល់បន្តិចក៏មិនអីដែរ គ្រាន់តែកាត់បន្ថយការសម្រាកបន្តិចទៅបានហើយ។ ដូច្នេះ ខ្ញុំមិនបានទៅប្រកបគ្នាជាមួយបងខនន័រ ដើម្បីលើកឡើងពីបញ្ហារបស់គាត់ទេ។ នៅក្នុងការងារផ្សេងទៀត ខ្ញុំក៏ធ្វើបែបនេះដែរ។ ពេលខ្ញុំឃើញនរណាម្នាក់ធ្វើការមិនបានល្អ ខ្ញុំមិនបានពិនិត្យមើលពីមូលហេតុ ឬគិតពីរបៀបដោះស្រាយវាឡើយ តែខ្ញុំតែងតែយោគយល់ និងអត់ធ្មត់ជានិច្ច។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើម ឬខឹងយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់នរណាម្នាក់ ប៉ុន្តែខ្ញុំគ្រាន់តែទប់ក្នុងចិត្តប៉ុណ្ណោះ។ ខ្ញុំបានគិតថា៖ «ណ្ហើយចុះ ទុកឲ្យពួកគេធ្វើតាមសមត្ថភាពចុះ ហើយនៅសល់ប៉ុន្មាន ខ្ញុំនឹងទទួលខុសត្រូវធ្វើវាដោយខ្លួនឯង»។ យូរៗទៅ បងប្អូនប្រុសស្រីតែងតែចង់មករកខ្ញុំ ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគេ។ នៅពេលដែលខ្ញុំឃើញថា ពួកគេទាំងអស់គ្នាឲ្យតម្លៃខ្ញុំ ខ្ញុំលែងមានអារម្មណ៍ថាអយុត្តិធម៌ ឬពិបាកចិត្តទៀតហើយ។ ដូច្នេះហើយ តាំងពីដើមមក ខ្ញុំតែងមានអារម្មណ៍ថា ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃនៅក្នុងការសហការ និងការទាក់ទងគ្នា នេះគឺជាអ្នកមានភាពជាមនុស្សល្អ មិនដូចអ្នកខ្លះដែលតែងតែចាប់កំហុសតូចតាច ហើយមិនអាចធ្វើការជាមួយនរណាម្នាក់បានទេ។
ក្រោយមក នាថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់នៅវគ្គមួយដែលចែងអំពី «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» ហើយខ្ញុំបានឃើញខ្លួនឯងខុសពីមុន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥឡូវនេះ ចូរយើងប្រកបគ្នាអំពីពាក្យសម្តីបន្ទាប់ ដែលទាក់ទងនឹងសីលធម៌ 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' តើពាក្យសម្តីនេះមានន័យដូចម្តេច? វាមានន័យថា អ្នកគួរតែតម្រូវឱ្យខ្លួនឯងតឹងរ៉ឹង និងយោគយល់ដល់អ្នកដទៃ ដើម្បីឱ្យពួកគេអាចមើលឃើញថាអ្នកមានចិត្តទូលាយ និងសប្បុរសប៉ុណ្ណា។ ដូច្នេះ ហេតុអ្វីបានជាមនុស្សគួរធ្វើបែបនេះ? តើវាមានគោលបំណងសម្រេចអ្វី? តើវាអាចធ្វើទៅបានទេ? (ទេ)។ តើវាពិតជាការសម្ដែងចេញពីធម្មជាតិនៃភាពជាមនុស្សធម្មតាមែនទេ? (ទេ)។ អ្នកត្រូវតែសម្រុះសម្រួលខ្លួនឯងខ្លាំងណាស់ដើម្បីទទួលយកវា! អ្នកត្រូវតែគ្មានបំណងប្រាថ្នា និងការទាមទារ ដោយតម្រូវឱ្យខ្លួនឯងមានអារម្មណ៍រីករាយតិច រងទុក្ខច្រើនបន្តិច បង់តម្លៃច្រើនជាងមុន និងធ្វើការច្រើនជាងមុន ដើម្បីកុំឱ្យអ្នកដទៃត្រូវនឿយហត់ពេក។ ហើយប្រសិនបើអ្នកដទៃរអ៊ូរទាំ ត្អូញត្អែរ ឬបំពេញការងារមិនបានល្អ អ្នកមិនត្រូវទាមទារពីពួកគេច្រើនពេកទេ គឺល្មមហើយ។ មនុស្សជឿថានេះគឺជាសញ្ញានៃសីលធម៌ដ៏ថ្លៃថ្នូរ ប៉ុន្តែហេតុអ្វីបានជាវាស្តាប់ទៅដូចជារឿងមិនពិតសម្រាប់ខ្ញុំ? តើវាមិនមែនជារឿងមិនពិតទេឬ? (មែនហើយ)។ ក្រោមស្ថានភាពធម្មតា ការសម្ដែងចេញពីធម្មជាតិនៃភាពជាមនុស្សរបស់មនុស្សសាមញ្ញ គឺការយោគយល់ដល់ខ្លួនឯង និងតឹងរ៉ឹងចំពោះអ្នកដទៃ។ នោះគឺជាការពិត។ មនុស្សអាចមើលឃើញបញ្ហារបស់អ្នកដទៃគ្រប់គ្នា 'មនុស្សនេះក្រអឺតក្រទមណាស់! មនុស្សនោះអាក្រក់ណាស់! មនុស្សម្នាក់នេះអាត្មានិយមណាស់! ម្នាក់នោះបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ! មនុស្សនេះខ្ជិលណាស់!' រីឯចំពោះខ្លួនឯងវិញ ពួកគេគិតថា៖ 'ទោះបីជាខ្ញុំខ្ជិលបន្តិចក៏ដោយ ក៏មិនអីដែរ ពីព្រោះខ្ញុំមានគុណសម្បត្តិល្អ ហើយខ្ញុំបំពេញការងារបានល្អជាងអ្នកដទៃ!' ពួកគេចាប់កំហុសអ្នកដទៃ ហើយចូលចិត្តរិះគន់រឿងតូចតាច ប៉ុន្តែចំពោះខ្លួនឯងវិញ ពួកគេយោគយល់ និងអនុគ្រោះជាពិសេស គ្រប់ពេលតាមដែលអាចធ្វើទៅបាន។ តើនេះមិនមែនជាការសម្ដែងចេញពីធម្មជាតិនៃភាពជាមនុស្សរបស់ពួកគេទេ? (មែនហើយ)។ ប្រសិនបើគេត្រូវបានរំពឹងឱ្យរស់នៅតាមគំនិតដែលថា 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' តើពួកគេត្រូវឆ្លងកាត់សេចក្តីទុក្ខវេទនាអ្វីខ្លះ? តើពួកគេពិតជាអាចទ្រាំទ្របានទេ? តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើបាន? (គ្មានសោះឡើយ)។ ហើយហេតុអ្វីបានជាដូច្នេះ? (មនុស្សមានធម្មជាតិអាត្មានិយម។ ពួកគេប្រព្រឹត្តតាមគោលការណ៍ដែលថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់')។ ពិតប្រាកដណាស់ មនុស្សកើតមកមានភាពអាត្មានិយម មនុស្សគឺជាភាវៈអាត្មានិយម ហើយប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះទស្សនវិជ្ជារបស់សាតាំងនោះគឺ៖ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ មនុស្សគិតថា វានឹងជាគ្រោះមហន្តរាយសម្រាប់ពួកគេ ហើយមិនមែនជារឿងធម្មជាតិឡើយ ប្រសិនបើមិនអាត្មានិយម និងមិនគិតគូរពីខ្លួនឯង នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេនោះ។ នេះគឺជាអ្វីដែលមនុស្សជឿ ហើយនេះគឺជាអ្វីដែលពួកគេប្រព្រឹត្ត។ ប្រសិនបើគេត្រូវបានរំពឹងឱ្យមិនអាត្មានិយម ហើយតម្រូវឱ្យខ្លួនឯងតឹងរ៉ឹង ហើយសុខចិត្តខាតបង់ ជាជាងឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ហើយប្រសិនបើគេត្រូវបានរំពឹងឱ្យនិយាយដោយរីករាយ នៅពេលមាននរណាម្នាក់ឆ្លៀតយកប្រយោជន៍ពីពួកគេថា 'អ្នកកំពុងឆ្លៀតយកប្រយោជន៍ពីខ្ញុំ ប៉ុន្តែខ្ញុំមិនធ្វើឱ្យមានរឿងរ៉ាវអ្វីទេ។ ខ្ញុំជាមនុស្សដែលចេះយោគយល់ ខ្ញុំនឹងមិននិយាយអាក្រក់ពីអ្នក ឬព្យាយាមសងសឹកអ្នកទេ ហើយប្រសិនបើអ្នកមិនទាន់បានឆ្លៀតយកប្រយោជន៍គ្រប់គ្រាន់ទេ សូមបន្តទៀតចុះ' តើនោះជាការរំពឹងទុកដែលសមហេតុផលទេ? តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើរឿងនេះបាន? តើនេះជាវិធីដែលមនុស្សជាតិពុករលួយប្រព្រឹត្តជាធម្មតាទេ? ច្បាស់ណាស់ សម្រាប់រឿងនេះកើតឡើង គឺជារឿងខុសប្រក្រតី។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនុស្សដែលមាននិស្ស័យពុករលួយ ជាពិសេសមនុស្សអាត្មានិយម និងថោកទាប គឺតស៊ូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយនឹងមិនមានអារម្មណ៍ពេញចិត្តជាដាច់ខាត ដោយសារតែការគិតគូរដល់អ្នកដទៃឡើយ។ ដូច្នេះ បាតុភូតនេះ នៅពេលដែលវាកើតឡើង គឺជារឿងខុសប្រក្រតី។ 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' ការអះអាងអំពីសីលធម៌នេះ គឺច្បាស់ណាស់គ្រាន់តែជាការទាមទារមួយដែលមិនស្របនឹងការពិត ឬភាពជាមនុស្ស ដែលត្រូវបានដាក់លើមនុស្សដោយអ្នកសីលធម៌សង្គមដែលមិនយល់ពីភាពជាមនុស្ស។ វាប្រៀបដូចជាការប្រាប់កណ្តុរថាមិនត្រូវបានអនុញ្ញាតឱ្យជីករន្ធ ឬប្រាប់ឆ្មាថាមិនត្រូវបានអនុញ្ញាតឱ្យចាប់កណ្តុរ។ តើវាត្រឹមត្រូវទេក្នុងការធ្វើការទាមទារបែបនេះ? (ទេ វាផ្ទុយនឹងច្បាប់នៃភាពជាមនុស្ស)។ ការទាមទារនេះ ច្បាស់ណាស់ថាមិនស្របនឹងការពិត ហើយវាពិតជាគ្មានន័យទាល់តែសោះ» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពេលអានពីដំបូង ខ្ញុំមិនសូវយល់ព្រះបន្ទូលទាំងនេះទេ ព្រោះខ្ញុំតែងតែគិតថា «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» គឺជារឿងវិជ្ជមាន។ ខ្ញុំតែងតែកោតសរសើរមនុស្សបែបនោះ ហើយខ្ញុំក៏ប្រាថ្នាចង់ក្លាយជាមនុស្សបែបនោះដែរ។ ប៉ុន្តែពេលសញ្ជឹងគិតលើព្រះបន្ទូលព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលទាំងនោះគឺជាការពិតទាំងស្រុង។ ខ្ញុំបានជឿជាក់ទាំងស្រុង។ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានអានវគ្គនេះ៖ «មនុស្សដែលមាននិស្ស័យពុករលួយ ជាពិសេសមនុស្សអាត្មានិយម និងថោកទាប គឺតស៊ូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយនឹងមិនមានអារម្មណ៍ពេញចិត្តជាដាច់ខាត ដោយសារតែការគិតគូរដល់អ្នកដទៃឡើយ។ ដូច្នេះ បាតុភូតនេះ នៅពេលដែលវាកើតឡើង គឺជារឿងខុសប្រក្រតី។ 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' ការអះអាងអំពីសីលធម៌នេះ គឺច្បាស់ណាស់គ្រាន់តែជាការទាមទារមួយដែលមិនស្របនឹងការពិត ឬភាពជាមនុស្ស ដែលត្រូវបានដាក់លើមនុស្សដោយអ្នកសីលធម៌សង្គមដែលមិនយល់ពីភាពជាមនុស្ស។ វាប្រៀបដូចជាការប្រាប់កណ្តុរថាមិនត្រូវបានអនុញ្ញាតឱ្យជីករន្ធ ឬប្រាប់ឆ្មាថាមិនត្រូវបានអនុញ្ញាតឱ្យចាប់កណ្តុរ»។ វាបានបង្ហាញឲ្យឃើញថា គំនិត «តឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» ដែលខ្ញុំតែងតែប្រកាន់ខ្ជាប់នោះ គឺមិនអាចអនុវត្តបានទេ វាផ្ទុយពីភាពជាមនុស្ស ហើយក៏ជារឿងដែលមនុស្សមិនអាចសម្រេចបានដែរ។ វាមិនអាចក្លាយជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទង្វើ និងការប្រព្រឹត្តរបស់មនុស្សនោះទេ។ ក្រឡេកមើលឥរិយាបថរបស់ខ្ញុំវិញ វាពិតជាដូចអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងមែន។ នៅពេលដែលខ្ញុំតឹងរ៉ឹងជាមួយខ្លួនឯង ហើយយោគយល់ដល់អ្នកដទៃ ខ្ញុំមានអារម្មណ៍ថាអយុត្តិធម៌ និងពិបាកចិត្ត ហើយទោះបីជាខ្ញុំធ្វើបានក៏ដោយ ក៏ខ្ញុំមិនចង់ធ្វើវាដែរ គឺខ្ញុំមិនសប្បាយចិត្តនឹងធ្វើវាទេ។ ជាក់ស្ដែងដូចករណីបងខនន័រអញ្ចឹង ខ្ញុំដឹងយ៉ាងច្បាស់ថា គាត់កំពុងបំពេញភារកិច្ចឲ្យតែរួចពីដៃ ខ្ជិលច្រអូស ហើយជាមនុស្សក្រឡេចក្រឡុច និងគ្មានការទទួលខុសត្រូវ។ ខ្ញុំខឹង ហើយខ្ញុំចង់លាតត្រដាងពីបញ្ហារបស់គាត់ ដើម្បីឲ្យគាត់អាចកែប្រែបានភ្លាមៗ។ ប៉ុន្តែខ្ញុំក៏គិតថា ខ្ញុំមិនគួរតឹងរ៉ឹងពេកទេ ខ្ញុំគួរតែតឹងរ៉ឹងជាមួយខ្លួនឯង ហើយយោគយល់ដល់អ្នកដទៃ ដូច្នេះហើយ ខ្ញុំក៏បោះបង់គំនិតដែលចង់និយាយពីបញ្ហារបស់គាត់ចោល។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចរងទុក្ខបានបន្តិចទៀត បង់ថ្លៃបានបន្តិចទៀត ហើយមិនទាមទារពីគាត់ច្រើនពេកទេ ដើម្បីកុំឲ្យខ្ញុំមើលទៅដូចជាមិនយល់ចិត្តគេ និងជាមនុស្សដែលចូលចិត្តចាប់កំហុសតូចតាច។ ខ្ញុំទទួលខុសត្រូវលើការងាររបស់ក្រុមពីរបី ដូច្នេះ បន្ទុកការងាររបស់ខ្ញុំធ្ងន់រួចទៅហើយ។ ការដែលត្រូវជួយគាត់ដោះស្រាយបញ្ហានៅក្នុងការងាររបស់គាត់ទៀតនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍អយុត្តិធម៌ ហើយខ្ញុំក៏មានការត្អូញត្អែរជាច្រើន ប៉ុន្តែដើម្បីធ្វើជាមនុស្សដែលតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ និងដើម្បីឲ្យគេគិតល្អចំពោះខ្ញុំ ខ្ញុំគ្រាន់តែនៅស្ងៀម និងអត់ទ្រាំប៉ុណ្ណោះ។ នោះជាសភាពជាក់ស្ដែងរបស់ខ្ញុំ និងជាអ្វីដែលខ្ញុំគិតយ៉ាងពិតប្រាកដ។ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ពិតប្រាកដណាស់ កើតមកមានភាពអាត្មានិយម មនុស្សគឺជាភាវៈអាត្មានិយម ហើយប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះទស្សនវិជ្ជារបស់សាតាំងនោះគឺ៖ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ មនុស្សគិតថា វានឹងជាគ្រោះមហន្តរាយសម្រាប់ពួកគេ ហើយមិនមែនជារឿងធម្មជាតិឡើយ ប្រសិនបើមិនអាត្មានិយម និងមិនគិតគូរពីខ្លួនឯង នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេនោះ។ នេះគឺជាអ្វីដែលមនុស្សជឿ ហើយនេះគឺជាអ្វីដែលពួកគេប្រព្រឹត្ត»។ ធម្មជាតិរបស់មនុស្សគឺអាត្មានិយម ហើយខ្ញុំក៏មិនខុសពីគេដែរ។ នៅពេលដែលខ្ញុំធ្វើការច្រើនជាងគេ ខ្ញុំមិនពេញចិត្តនឹងការងារដ៏លំបាក និងការនឿយហត់នោះទេ ហើយខ្ញុំមានអារម្មណ៍អយុត្តិធម៌ ពិបាកចិត្ត និងមិនសប្បាយចិត្តឡើយ។ ប៉ុន្តែហេតុអ្វីបានជាខ្ញុំនៅតែធ្វើផ្ទុយពីចិត្តរបស់ខ្ញុំ ដោយតឹងរ៉ឹងជាមួយខ្លួនឯង ហើយយោគយល់ដល់អ្នកដទៃ? តើមាននិស្ស័យពុករលួយអ្វី ដែលលាក់នៅពីក្រោយគំនិត «តឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» នេះ? តើការធ្វើបែបនេះនឹងនាំឲ្យមានផលវិបាកអ្វីខ្លះ? ដោយមានសំណួរទាំងនេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងស្វែងរក។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' ក៏ដូចជាពាក្យសម្តីអំពី 'ពេលរើសបានរបស់ កុំយកជាកម្មសិទ្ធិ' និង 'ចូររីករាយក្នុងការជួយអ្នកដទៃ' គឺជាការទាមទារមួយក្នុងចំណោមការទាមទារទាំងនោះ ដែលវប្បធម៌ប្រពៃណីបង្កើតឡើងទាក់ទងនឹងសីលធម៌របស់មនុស្ស។ ដូចគ្នាដែរ មិនថាតើមនុស្សម្នាក់អាចទទួលបាន ឬអនុវត្តសីលធម៌នេះបានឬក៏អត់នោះទេ វានៅតែមិនមែនជាស្ដង់ដារ ឬបទដ្ឋានសម្រាប់វាស់វែងភាពជាមនុស្សរបស់ពួកគេឡើយ។ វាអាចថាអ្នកពិតជាមានសមត្ថភាពក្នុងការតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ ហើយថាអ្នកតម្រូវឱ្យខ្លួនឯងមានស្ដង់ដារខ្ពស់ជាពិសេស។ អ្នកអាចមានភាពស្អាតស្អំ ហើយអ្នកអាចគិតពីអ្នកដទៃ និងគិតគូរដល់ពួកគេជានិច្ច ដោយមិនអាត្មានិយម និងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចហាក់ដូចជាមានចិត្តទូលាយ និងមិនអាត្មានិយមជាពិសេស ហើយមានស្មារតីទទួលខុសត្រូវក្នុងសង្គម និងសីលធម៌សង្គមយ៉ាងខ្លាំង។ សេចក្តីទៀងត្រង់ និងចរិតលក្ខណៈដ៏ថ្លៃថ្នូររបស់អ្នក អាចនឹងត្រូវបានបង្ហាញដល់អ្នកដែលនៅជិតស្និទ្ធនឹងអ្នក និងដល់អ្នកដែលអ្នកជួប និងប្រាស្រ័យទាក់ទងជាមួយ។ ឥរិយាបថរបស់អ្នកអាចនឹងមិនដែលផ្តល់ហេតុផលណាមួយឱ្យអ្នកដទៃស្ដីបន្ទោស ឬរិះគន់អ្នកឡើយ ផ្ទុយទៅវិញ គឺទទួលបានការសរសើរយ៉ាងខ្លាំង និងថែមទាំងការកោតសរសើរទៀតផង។ មនុស្សអាចចាត់ទុកអ្នកថាជាមនុស្សម្នាក់ដែលពិតជាតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ។ ទោះយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាឥរិយាបថខាងក្រៅតែប៉ុណ្ណោះ។ តើគំនិត និងបំណងប្រាថ្នាដែលនៅយ៉ាងជ្រៅក្នុងចិត្តរបស់អ្នក ស្របគ្នាជាមួយនឹងឥរិយាបថខាងក្រៅទាំងនេះ ជាមួយនឹងសកម្មភាពដែលអ្នករស់នៅបង្ហាញចេញមកខាងក្រៅទាំងនេះដែរឬទេ? ចម្លើយគឺទេ គឺមិនស្របគ្នាទេ។ មូលហេតុដែលអ្នកអាចប្រព្រឹត្តតាមរបៀបនេះបាន គឺដោយសារតែមានចេតនាមួយនៅពីក្រោយវា។ តើចេតនានោះគឺជាអ្វីឱ្យពិតប្រាកដ? តើអ្នកអាចទ្រាំទ្របានទេ ប្រសិនបើចេតនានោះត្រូវបានលាតត្រដាងឱ្យគេឃើញ? ពិតជាមិនបានទេ។ នេះបញ្ជាក់ថា ចេតនានេះគឺជាអ្វីមួយដែលមិនអាចនិយាយបាន ជាអ្វីមួយដែលងងឹត និងអាក្រក់។ ... គេអាចនិយាយដោយប្រាកដប្រជាថា មនុស្សភាគច្រើនដែលតម្រូវឱ្យខ្លួនឯងបំពេញសីលធម៌ដែលថា 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' គឺឈ្លក់វង្វេងនឹងឋានៈ។ ដោយត្រូវបានជំរុញដោយនិស្ស័យពុករលួយរបស់ពួកគេ ពួកគេមិនអាចជៀសផុតពីការដេញតាមកិត្យានុភាពក្នុងចំណោមមនុស្ស ភាពលេចធ្លោក្នុងសង្គម និងឋានៈនៅក្នុងក្រសែភ្នែករបស់អ្នកដទៃនោះឡើយ។ អ្វីៗទាំងអស់នេះគឺទាក់ទងនឹងបំណងប្រាថ្នារបស់ពួកគេសម្រាប់ឋានៈ ហើយត្រូវបានដេញតាមក្រោមការបិទបាំងនៃសីលធម៌ដ៏ល្អរបស់ពួកគេ។ ហើយតើការដេញតាមទាំងនេះរបស់ពួកគេកើតឡើងដោយរបៀបណា? វាគឺកើតចេញពី និងត្រូវបានជំរុញដោយនិស្ស័យពុករលួយរបស់ពួកគេទាំងស្រុង។ ដូច្នេះ មិនថាមានរឿងអ្វីក៏ដោយ មិនថាមនុស្សម្នាក់បំពេញសីលធម៌ដែលថា 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' ឬក៏អត់ ហើយមិនថាតើពួកគេធ្វើបានយ៉ាងល្អឥតខ្ចោះឬក៏អត់នោះទេ ការនេះមិនអាចផ្លាស់ប្តូរសារជាតិមនុស្សជាតិរបស់ពួកគេបានឡើយ។ និយាយដោយប្រយោល នេះមានន័យថា វាមិនអាចផ្លាស់ប្តូរទស្សនៈលើជីវិត ឬប្រព័ន្ធតម្លៃរបស់ពួកគេបានឡើយ ឬក៏ដឹកនាំអាកប្បកិរិយា និងទស្សនៈរបស់ពួកគេចំពោះគ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់បានដែរ។ តើមិនមែនដូច្នោះទេឬ? (មែនហើយ)។ បើមនុស្សម្នាក់កាន់តែមានសមត្ថភាពក្នុងការតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ នោះពួកគេកាន់តែពូកែក្នុងការសម្តែង ការបន្លំខ្លួន និងការបំភាន់អ្នកដទៃដោយឥរិយាបថល្អ និងពាក្យសម្តីពីរោះពិសារ ហើយពួកគេកាន់តែមានល្បិចកល និងអាក្រក់ពីធម្មជាតិ។ កាលណាពួកគេកាន់តែជាមនុស្សប្រភេទនេះ នោះសេចក្តីស្រឡាញ់ និងការដេញតាមឋានៈ និងអំណាចរបស់ពួកគេ កាន់តែជ្រាលជ្រៅទៅៗ។ ទោះបីជាសីលធម៌ខាងក្រៅរបស់ពួកគេហាក់ដូចជាអស្ចារ្យ រុងរឿង និងត្រឹមត្រូវយ៉ាងណាក៏ដោយ ហើយទោះបីជាវាគួរឱ្យរីករាយសម្រាប់មនុស្សក្នុងការមើលឃើញយ៉ាងណាក៏ដោយ ក៏ការដេញតាមដែលមិនបាននិយាយចេញ ដែលស្ថិតនៅជ្រាលជ្រៅក្នុងចិត្តរបស់ពួកគេ ក៏ដូចជាសារជាតិធម្មជាតិរបស់ពួកគេ និងសូម្បីតែមហិច្ឆតារបស់ពួកគេ អាចនឹងផ្ទុះចេញពីពួកគេគ្រប់ពេលវេលា។ ដូច្នេះ ទោះបីជាសីលធម៌របស់ពួកគេល្អយ៉ាងណាក៏ដោយ ក៏វាមិនអាចបិទបាំងសារជាតិមនុស្សជាតិពីកំណើតរបស់ពួកគេ ឬមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេបានឡើយ។ វាមិនអាចបិទបាំងសារជាតិធម្មជាតិដ៏អាក្រក់អាក្រីរបស់ពួកគេ ដែលមិនស្រឡាញ់អ្វីដែលជាវិជ្ជមាន ហើយប្រឆាំងចិត្ត និងស្អប់សេចក្តីពិតបានឡើយ។ ដូចដែលការពិតទាំងនេះបង្ហាញ ពាក្យសម្តីដែលថា 'ចូរតឹងរ៉ឹងចំពោះខ្លួនឯង និងយោគយល់ដល់អ្នកដទៃ' គឺមិនត្រឹមតែមិនសមហេតុផលប៉ុណ្ណោះទេ តែវាថែមទាំងលាតត្រដាងពីប្រភេទមនុស្សដែលមានមហិច្ឆតា ដែលព្យាយាមប្រើពាក្យសម្តី និងឥរិយាបថបែបនេះ ដើម្បីបិទបាំងមហិច្ឆតា និងបំណងប្រាថ្នាដែលមិនអាចនិយាយបានរបស់ពួកគេទៀតផង» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈអ្វីដែលបានលាតត្រដាងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» មើលទៅហាក់ដូចជាការយល់ចិត្ត និងយោគយល់ដល់អ្នកដទៃ ថាវាជាការមានចិត្តទូលាយ និងថ្លៃថ្នូរ ប៉ុន្តែនៅក្នុងជម្រៅចិត្ត បង្កប់នូវចេតនាដ៏ខ្មៅងងឹត អាក្រក់ និងមិនអាចនិយាយបាន។ វាជាការសម្ញែងខ្លួនតាមរយៈទង្វើល្អពីសម្បកក្រៅ ដើម្បីគ្រាន់តែចង់បានការកោតសរសើរ និងការគោរពស្រឡាញ់ពីអ្នកដទៃ និងមានឋានៈ និងកេរ្តិ៍ឈ្មោះខ្ពង់ជាងគេនៅក្នុងចំណោមអ្នកដទៃប៉ុណ្ណោះ។ មនុស្សប្រភេទនោះ មើលពីខាងក្រៅទៅហាក់ដូចជាគួរឲ្យសរសើរ ប៉ុន្តែតាមពិតទៅ ពួកគេគឺជាមនុស្សមានពុត ដែលធ្វើពុតជាមនុស្សល្អ។ ខ្ញុំបានគិតពីរបៀបដែលខ្ញុំបានប្រព្រឹត្ត និងអ្វីដែលខ្ញុំបានបង្ហាញចេញ ពេលសហការជាមួយបងខនន័រ។ មិនថាគាត់ធ្វើការឲ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវយ៉ាងណានោះទេ ខ្ញុំមិនត្រឹមតែមិនបានលើកឡើង ប្រកបគ្នា ឬលួសកាត់គាត់នោះទេ ប៉ុន្តែខ្ញុំបែរជាបន្តយល់ចិត្ត អនុគ្រោះ និងបណ្ដោយគាត់ទៅវិញ។ មិនថាខ្ញុំរវល់បែបណា មិនថាខ្ញុំមានពេលតិចយ៉ាងណានោះទេ ខ្ញុំតែងតែទៅធ្វើអ្វីក៏ដោយដែលបងខនន័រមិនបានធ្វើ។ ទោះបីជាវាលំបាក ឬនឿយហត់ក៏ដោយ ក៏ខ្ញុំនៅតែខំប្រឹងធ្វើដែរ។ តាមពិតទៅ ការធ្វើបែបនេះមិនមែនមកពីខ្ញុំជាមនុស្សចិត្តទូលាយនោះទេ។ ខ្ញុំមានចេតនាមិនល្អរបស់ខ្ញុំ។ ខ្ញុំខ្លាចថាបើខ្ញុំលើកឡើងដោយផ្ទាល់ វានឹងធ្វើឲ្យគាត់បាក់មុខ និងអាក់អន់ចិត្ត ដោយខ្វល់ខ្វាយថាគាត់នឹងគិតពីខ្ញុំបែបណា។ ទោះបីជាខ្ញុំមិនពេញចិត្តនឹងជួយធ្វើកិច្ចការដែលគាត់មិនបានធ្វើក៏ដោយ ក៏ខ្ញុំបង្ខំចិត្តធ្វើរាល់ពេល ដើម្បីឱ្យគេគិតល្អពីខ្ញុំ ដើម្បីបង្ហាញគ្រប់គ្នាថាខ្ញុំចិត្តទូលាយប៉ុណ្ណា និងដើម្បីទទួលបានការកោតសរសើរពីពួកគេ។ ជាលទ្ធផល ខ្ញុំកាន់តែក្លាយជាមនុស្សក្រឡេចក្រឡុច និងបោកបញ្ឆោត។ ខ្ញុំមើលទៅដូចជាមនុស្សដែលចេះយល់ចិត្តគេ ប៉ុន្តែនៅពីក្រោយការណ៍នោះ គឺចេតនាខុសឆ្គងរបស់ខ្ញុំ។ របៀបដែលខ្ញុំប្រព្រឹត្ត កំពុងតែផ្ដល់នូវចំណាប់អារម្មណ៍ក្លែងក្លាយ ដោយបោកបញ្ឆោត និងបំភាន់ពួកគេ។ នៅពេលនោះ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីសារជាតិនៃ «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ»។ ខ្ញុំមានអារម្មណ៍ថា ចេតនាដ៏គួរឲ្យស្អប់ខ្ពើមដែលលាក់នៅក្នុងចិត្តខ្ញុំ គឺគួរឱ្យខ្ពើមរអើមណាស់។ ខ្ញុំក៏ពិតជាអរព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំង។ បើទ្រង់មិនបានលាតត្រដាងពីសារជាតិនៃវប្បធម៌ប្រពៃណីមួយផ្នែកនោះទេ ខ្ញុំច្បាស់ជានៅតែបន្តវង្វេង ដោយគិតថា «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» គឺជាមនុស្សដែលមានភាពជាមនុស្សល្អ។ ទីបំផុតខ្ញុំបានដឹងថា នេះគឺជាការយល់ខុសដែលសាតាំងប្រើ ដើម្បីបំភាន់ និងធ្វើឲ្យមនុស្សពុករលួយ។ វាមិនមែនជាសេចក្ដីពិតទាល់តែសោះ ហើយក៏មិនមែនជាបទដ្ឋាន ឬលក្ខខណ្ឌវិនិច្ឆ័យ ដើម្បីវាយតម្លៃភាពជាមនុស្សរបស់នរណាម្នាក់នោះដែរ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ៖ «មិនថាអ្វីដែលមនុស្សជាតិហៅថាជាសេចក្ដីតម្រូវ និងពាក្យសម្តីអំពីចរិតលក្ខណៈសីលធម៌របស់មនុស្សមានលក្ខណៈស្តង់ដារយ៉ាងណានោះទេ ឬមិនថាវាសមស្របនឹងចំណង់ចំណូលចិត្ត ទស្សនៈ បំណងប្រាថ្នា និងសូម្បីតែផលប្រយោជន៍របស់មហាជនយ៉ាងណានោះទេ វាមិនមែនជាសេចក្ដីពិតឡើយ។ នេះគឺជារឿងមួយដែលអ្នកត្រូវតែយល់។ ហើយដោយសារតែវាមិនមែនជាសេចក្ដីពិត អ្នកគួរតែប្រញាប់ប្រញាល់បដិសេធ និងបោះបង់ចោលវា។ អ្នកក៏ត្រូវតែពិនិត្យពិច័យពីសារជាតិរបស់វា ព្រមទាំងផលវិបាកដែលកើតចេញពីការដែលមនុស្សរស់នៅដោយពឹងផ្អែកលើវាផងដែរ។ តើវាពិតជាអាចជួយអ្នកឱ្យស្គាល់ខ្លួនឯងបានទេ? តើវាពិតជាអាចនាំមកនូវការប្រែចិត្តពិតប្រាកដនៅក្នុងខ្លួនអ្នកបានទេ? តើវាពិតជាអាចធ្វើឱ្យអ្នក រស់នៅបង្ហាញចេញនូវ លក្ខណៈជាមនុស្សពិតប្រាកដបានទេ? វាមិនអាចធ្វើអ្វីមួយក្នុងចំណោមរឿងទាំងនេះបានឡើយ។ វានឹងធ្វើឱ្យអ្នកមានពុតត្បុត និងរាប់ខ្លួនឯងជាសុចរិតតែប៉ុណ្ណោះ។ វានឹងធ្វើឱ្យអ្នកកាន់តែមានល្បិចកល និងអាក្រក់ជាងមុន។ មានអ្នកខ្លះនិយាយថា៖ 'កាលពីមុន នៅពេលដែលយើងប្រកាន់ខ្ជាប់នូវទិដ្ឋភាពទាំងនេះនៃវប្បធម៌ប្រពៃណី យើងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សល្អ។ នៅពេលដែលអ្នកដទៃឃើញពីរបៀបដែលយើងប្រព្រឹត្ត ពួកគេក៏គិតថាយើងជាមនុស្សល្អដែរ។ ប៉ុន្តែតាមពិតទៅ យើងដឹងនៅក្នុងចិត្តរបស់យើងថា យើងមានសមត្ថភាពប្រព្រឹត្តអំពើអាក្រក់បែបណា។ ការធ្វើអំពើល្អបន្តិចបន្តួចគ្រាន់តែបិទបាំងរឿងនោះតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងបោះបង់ចោលឥរិយាបថល្អដែលវប្បធម៌ប្រពៃណីទាមទារពីយើង តើយើងគួរធ្វើអ្វីជំនួសវិញ? តើឥរិយាបថ និងការសម្ដែងចេញអ្វីខ្លះដែលនឹងនាំសិរីល្អដល់ព្រះជាម្ចាស់?' តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះសំណួរនេះ? តើពួកគេនៅតែមិនដឹងថាតើសេចក្ដីពិតអ្វីខ្លះដែលអ្នកជឿលើព្រះជាម្ចាស់គួរតែអនុវត្តមែនទេ? ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ហើយមានសេចក្ដីពិតជាច្រើនណាស់ដែលមនុស្សគួរតែអនុវត្ត។ ដូច្នេះ ហេតុអ្វីបានជាអ្នកបដិសេធអនុវត្តសេចក្ដីពិត ហើយទទូចចង់ធ្វើជាមនុស្សល្អក្លែងក្លាយ និងជាមនុស្សមានពុតត្បុត? ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងសម្តែង?» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «សរុបមក ទោះបីជាយើងបានរាយបញ្ជីពាក្យសម្តីទាំងនេះអំពីសីលធម៌ពីវប្បធម៌ប្រពៃណីក៏ដោយ គោលដៅនៃការនេះមិនមែនគ្រាន់តែដើម្បីប្រាប់អ្នករាល់គ្នាថា វាគឺជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយថាវាចេញមកពីសាតាំង ហើយគ្មានអ្វីលើសពីនេះនោះទេ។ គឺដើម្បីធ្វើឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់ថា សារជាតិនៃរបស់ទាំងនេះគឺមិនពិត ក្លែងបន្លំ និងបោកបញ្ឆោត។ ទោះបីជាមនុស្សមានអាកប្បកិរិយាទាំងនេះក៏ដោយ ក៏វាមិនមានន័យថាពួកគេកំពុងរស់នៅបង្ហាញចេញនូវភាពជាមនុស្សធម្មតាដែរ។ ផ្ទុយទៅវិញ ពួកគេកំពុងប្រើឥរិយាបថមិនពិតទាំងនេះ ដើម្បីបិទបាំងចេតនា និងគោលដៅរបស់ពួកគេ ហើយដើម្បីលាក់បាំងនិស្ស័យពុករលួយ និងសារជាតិធម្មជាតិរបស់ពួកគេ។ ជាលទ្ធផល មនុស្សកាន់តែពូកែឡើងៗក្នុងការធ្វើពុត និងបញ្ឆោតអ្នកដទៃ ដែលជាហេតុធ្វើឱ្យពួកគេកាន់តែពុករលួយ និងអាក្រក់ជាងមុនទៅទៀត។ ស្ដង់ដារសីលធម៌នៃវប្បធម៌ប្រពៃណីដែលមនុស្សជាតិពុករលួយប្រកាន់ខ្ជាប់ គឺមិនស៊ីសង្វាក់គ្នាជាមួយនឹងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញនោះទេ ហើយក៏មិនស្របជាមួយនឹងពាក្យណាមួយដែលព្រះជាម្ចាស់បង្រៀនមនុស្សដែរ គឺវាគ្មានទំនាក់ទំនងអ្វីទាំងអស់។ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវទិដ្ឋភាពនៃវប្បធម៌ប្រពៃណី នោះអ្នកត្រូវបានបំភាន់ និងបំពុលទាំងស្រុងហើយ។ ប្រសិនបើមានបញ្ហាណាមួយដែលអ្នកប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណី ហើយគោរពតាមគោលការណ៍ និងទស្សនៈរបស់វា នោះអ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ និងបំពានសេចក្ដីពិត ហើយដើរផ្ទុយពីព្រះជាម្ចាស់នៅក្នុងបញ្ហានោះ។ ប្រសិនបើអ្នកប្រកាន់ខ្ជាប់ និងប្តេជ្ញាចិត្តចំពោះការអះអាងណាមួយអំពីសីលធម៌ទាំងនេះ ហើយចាត់ទុកវាជាលក្ខណៈវិនិច្ឆ័យ ឬជាមូលដ្ឋានសម្រាប់របៀបដែលអ្នកមើលមនុស្ស ឬរបស់ផ្សេងៗ នោះគឺជាអ្វីដែលអ្នកបានធ្វើខុសហើយ ហើយប្រសិនបើអ្នកវិនិច្ឆ័យ ឬធ្វើបាបមនុស្សដល់កម្រិតណាមួយ អ្នកនឹងបានប្រព្រឹត្តអំពើបាបហើយ។ ប្រសិនបើអ្នកតែងតែទទូចចង់វាស់វែងមនុស្សគ្រប់គ្នាដោយស្ដង់ដារសីលធម៌នៃវប្បធម៌ប្រពៃណី នោះចំនួនមនុស្សដែលអ្នកបានថ្កោលទោស និងធ្វើបាបនឹងបន្តកើនឡើងជាពហុគុណ ហើយអ្នកប្រាកដជានឹងថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់ ពេលនោះអ្នកនឹងក្លាយជាមេបាប» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ការសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ បាននាំឲ្យខ្ញុំមានភាពច្បាស់លាស់កាន់តែច្រើន។ នៅពេលដែលយើងឃើញនរណាម្នាក់កំពុងធ្វើការឲ្យតែរួចពីដៃ វៀចវេរ ឬគ្មានការទទួលខុសត្រូវ យើងគួរតែលើកឡើងប្រាប់ពួកគេ ឬលួសកាត់ពួកគេ ដើម្បីឲ្យពួកគេអាចមើលឃើញពីធម្មជាតិ និងផលវិបាកនៃការធ្វើការឲ្យតែរួចពីដៃ ហើយអាចកែប្រែបានទាន់ពេលវេលា។ បុគ្គលដែលមានភាពជាមនុស្សល្អគួរតែធ្វើហើយ។ ប៉ុន្តែដើម្បីការពាររូបភាព និងឋានៈរបស់ខ្ញុំ ខ្ញុំបែរជាបណ្ដោយ និងអនុគ្រោះ ហើយនៅស្ងៀមចំពោះបញ្ហាដែលខ្ញុំបានឃើញ។ ជាលទ្ធផល បងខនន័រមិនបានដឹងពីនិស្ស័យពុករលួយរបស់គាត់ទេ ហើយគាត់បានបន្តធ្វើការឲ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់ដដែល។ នោះគឺជាការបំផ្លាញដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ហើយនោះគឺជាអំពើរំលង។ ខ្ញុំមិនបានគិតគូរ ឬយល់ចិត្តគាត់សូម្បីតែបន្តិច ប៉ុន្តែខ្ញុំកំពុងតែធ្វើបាបគាត់ទៅវិញ។ ខ្ញុំបានឃើញថា ខ្ញុំមិនមែនជាមនុស្សល្អពិតប្រាកដទាល់តែសោះ។ ខ្ញុំមិនត្រឹមតែធ្វើបាបបងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ធ្វើឲ្យការងារពួកជំនុំយឺតយ៉ាវ និងរងផលប៉ះពាល់ផងដែរ។ នៅពេលនោះ ខ្ញុំបានដឹងយ៉ាងពិតប្រាកដថា «ការតឹងរ៉ឹងជាមួយខ្លួនឯង និងយោគយល់ដល់អ្នកដទៃ» មិនមែនជាសេចក្ដីពិតទេ ថាវាមិនមែនជាលក្ខខណ្ឌវិនិច្ឆ័យដែលមនុស្សគួរតែធ្វើតាមនោះទេ ប៉ុន្តែវាជាសេចក្ដីខុសឆ្គង និងការបញ្ឆោតឱ្យយល់ខុសដែលសាតាំងប្រើ ដើម្បីបំភាន់ នាំឲ្យវង្វេង និងធ្វើឲ្យមនុស្សពុករលួយ។ ខ្ញុំមិនអាចបន្តបណ្ដោយឲ្យសាតាំងបោកបញ្ឆោតខ្ញុំបានទៀតទេ ខ្ញុំគួរតែធ្វើតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋាន និងសេចក្ដីពិតជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទស្សនៈរបស់ខ្ញុំចំពោះមនុស្ស និងរឿងរ៉ាវ ក៏ដូចជាការប្រព្រឹត្ត និងទង្វើរបស់ខ្ញុំ។ បន្ទាប់ពីនោះមក នៅពេលដែលខ្ញុំកត់សម្គាល់ឃើញបញ្ហាជាមួយបងខនន័រ ខ្ញុំលែងយោគយល់ ឬបណ្ដោយគាត់ទៀតហើយ។ ខ្ញុំបានលើកឡើងពីបញ្ហាទាំងនោះ ដើម្បីឲ្យគាត់អាចដឹងខ្លួន ហើយផ្លាស់ប្ដូរ។
មិនយូរប៉ុន្មាន ខ្ញុំក៏ទទួលបន្ទុកលើការងារមួយទៀត ដែលជាការគ្រប់គ្រងកិច្ចការទូទៅ។ នៅពេលកំពុងពិនិត្យមើលការងារនោះ ខ្ញុំបានកត់សម្គាល់ឃើញបងប្រុសម្នាក់មិនបានយកចិត្តទុកដាក់នឹងភារកិច្ចរបស់គាត់ ហើយធ្វើអ្វីៗគ្រប់យ៉ាងដោយខ្ជីខ្ជា។ ខ្ញុំចង់ដោះស្រាយកំហុសរបស់គាត់ស្ងាត់ៗដោយខ្លួនឯង ដើម្បីកុំឱ្យគាត់មានអារម្មណ៍អាម៉ាស់ ព្រោះតែការលើកឡើងពីបញ្ហាទាំងនោះ។ ពេលនោះ ខ្ញុំក៏នឹកឃើញថា ខ្ញុំកំពុងតែបញ្ចេញគំនិតទាំងនេះ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបង្កើតរូបភាពល្អជាមួយអ្នកដទៃ។ ខ្ញុំមិនចង់លើកឡើងពីបញ្ហារបស់គាត់ ព្រោះខ្លាចគាត់អាក់អន់ចិត្ត។ នោះគឺជាចេតនាដ៏គួរឲ្យស្អប់ខ្ពើមមែន! ខ្ញុំបាននឹកចាំពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល៖ «ទន្ទឹមនឹងគ្នានោះ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ អ្នកក៏ត្រូវប្រាកដដែរថា អ្នកមិនធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់ដំណើរការចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងមិននិយាយអ្វីដែលគ្មានប្រយោជន៍ទៅបងប្អូនប្រុសស្រីនោះឡើយ។ យ៉ាងហោចណាស់ អ្នកមិនត្រូវធ្វើអ្វីដែលប្រឆាំងនឹងមនសិការរបស់ខ្លួន និងមិនត្រូវធ្វើអ្វីដែលគួរឱ្យអៀនខ្មាសឡើយ។ ជាពិសេស ចំពោះការណាដែលបះបោរ ឬប្រឆាំងព្រះជាម្ចាស់ អ្នកមិនត្រូវធ្វើឡើយ ហើយអ្នកក៏មិនត្រូវធ្វើអ្វីដែលរំខានដល់កិច្ចការ ឬជីវិតនៃពួកជំនុំនោះដែរ។ ចូរធ្វើគ្រប់កិច្ចការដោយសេចក្ដីត្រឹមត្រូវ និងសុចរិត ហើយធានាថា គ្រប់សកម្មភាពរបស់អ្នកអាចដាក់បង្ហាញនៅចំពោះព្រះភក្រ្ដព្រះជាម្ចាស់បាន» (ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំយ៉ាងច្បាស់អំពីគោលការណ៍នៃការប្រព្រឹត្ត។ មិនថាខ្ញុំធ្វើអ្វីទេ វាត្រូវតែផ្ដល់ប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងស្អាងចិត្តពួកគេ។ ខ្ញុំក៏ត្រូវតែទទួលយកការត្រួតពិនិត្យរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលខ្ញុំឃើញបងប្រុសនោះបំពេញភារកិច្ចឲ្យតែរួចពីដៃ ខ្ញុំគួរតែលើកឡើង ដើម្បីឲ្យគាត់អាចមើលឃើញពីបញ្ហារបស់គាត់ ហើយផ្លាស់ប្ដូរបានឆាប់រហ័ស។ នោះនឹងជាប្រយោជន៍សម្រាប់ច្រកចូលទៅក្នុងជីវិតរបស់គាត់ និងសម្រាប់ការងាររបស់ពួកជំនុំ។ ប្រសិនបើខ្ញុំមិននិយាយអ្វីទាំងអស់ តែបែរជាលួចជួយគាត់ធ្វើកិច្ចការស្ងាត់ៗទៅវិញ គាត់នឹងមិនបានឃើញពីបញ្ហារបស់គាត់ ហើយគាត់ក៏នឹងមិនមានការរីកចម្រើនក្នុងភារកិច្ចរបស់គាត់ដែរ។ គិតដល់ចំណុចនេះ ខ្ញុំក៏បាននិយាយពីបញ្ហាដែលខ្ញុំបានឃើញនៅក្នុងការងាររបស់គាត់។ គាត់ចង់ផ្លាស់ប្ដូរ បន្ទាប់ពីបានស្ដាប់ខ្ញុំនិយាយចប់។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងសុខសាន្តក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីខ្ញុំបានអនុវត្តតាមនោះ។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
នៅខែធ្នូ ឆ្នាំ២០១៩ ខ្ញុំបានធ្វើការជាអ្នកគ្រប់គ្រងដំណឹងល្អ នៅក្នុងក្រុមជំនុំមួយ។ បន្ទាប់ពីមួយរយៈមក ខ្ញុំដឹងថា...
ខ្ញុំមកពីភូមិព្រៃភ្នំដាច់ស្រយាលក្រីក្រមួយ ដែលមានទំនៀមទំទម្លាប់បែបសក្ដិភូមិ និងមានទំនាក់ទំនងអន្ដរបុគ្គលដ៏ស្មុគស្មាញ។...
មុនពេលខ្ញុំក្លាយជាអ្នកជឿ ខ្ញុំតែងតែប្រុងប្រយ័ត្ន មិនប្រមាថអ្នកដទៃឡើយ ហើយខ្ញុំអាចចូលចុះជាមួយគ្រប់គ្នា។ ខ្ញុំបានជួយ...
កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...