ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

11-07-2023

ដោយមីហ័រ ប្រទេសចិន

ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ ដើម្បីមើលខុសត្រូវ និងតាមដានព័ត៌មានថ្មីៗពីការងារយើង។ អ្នកដឹកនាំក៏សួរខ្ញុំដែរថាតើមានបញ្ហាណាមួយក្នុងការងារឬអត់។ ដំបូង ខ្ញុំឆ្លើយតបយ៉ាងសកម្ម តែមួយរយៈក្រោយមក ខ្ញុំចាប់ផ្ដើមខ្វះចិត្តអត់ធ្មត់។ ខ្ញុំគិតថា៖ «ការផ្ដល់ព័ត៌មានថ្មីៗដល់អ្នកដឹកនាំពីវឌ្ឍនភាពរបស់យើង ដូចជារំខានដល់ហើយ ហើយក៏ខ្ជះខ្ជាយពេលច្រើនផងដែរ។ តើវានឹងមិនប៉ះពាល់ដល់ប្រសិទ្ធភាពការងារខ្ញុំទេឬអី? បើខ្ញុំបំពេញការងារមិនល្អ តើអ្នកដឹកនាំមិនបណ្ដេញខ្ញុំចេញទៅហើយឬទេ?» គិតដល់ចំណុចនេះ ខ្ញុំចាប់ផ្ដើមប្រឆាំងយ៉ាងខ្លាំងចំពោះការមើលខុសត្រូវរបស់អ្នកដឹកនាំលើការងារយើង។

ម្ដងនោះ អ្នកដឹកនាំបានផ្ញើសំបុត្រមួយដល់ខ្ញុំ ដើម្បីសួរនាំពីសភាពការងារ។ គាត់បានសួរថា មានមនុស្សប៉ុន្មាននាក់បានទទួលដំណឹងល្អក្នុងខែនោះ ថាមានសមាជិកប៉ុន្មាននាក់មិនចូលរួមជាទៀងទាត់ និងហេតុអ្វី ថាពួកគេមានសញ្ញាណសាសនាអ្វីខ្លះ និងរបៀបដែលយើងដោះស្រាយសញ្ញាណទាំងនោះ តាមរយៈការប្រកបគ្នា។ ពេលប្រឈមនឹងសំណួរទាំងនេះ ខ្ញុំហាក់មានអារម្មណ៍មិនស្រួលសោះ។ ដោយត្រូវផ្តោតលើខ្លឹមសារជាច្រើន ខ្ញុំត្រូវពិភាក្សា និងពិនិត្យមើលកិច្ចការទាំងនោះជាមួយបុគ្គលិកផ្នែកស្រោចស្រព។ ការនេះនឹងពន្យារពេលការងារយើងយ៉ាងខ្លាំង ហើយខ្ញុំបានជំទាស់ថា៖ «ជាមួយសំណួរទាំងនេះ អ្នកកំពុងស្នើសុំព័ត៌មានលម្អិតច្រើនពេកហើយ។ តើវានឹងពន្យារពេលយើងច្រើនប៉ុនណាទៅ? បើយើងសម្រេចមិនបានលទ្ធផលល្អក្នុងកិច្ចការស្រោចស្រពទេ តើអ្នកនឹងនិយាយថា ខ្ញុំមិនធ្វើកិច្ចការជាក់ស្ដែង និងគ្មានសមត្ថភាពទៅហើយទេឬ?» ពេលខ្ញុំសង្កេតឃើញបងប្អូនស្រីៗដែលខ្ញុំសហការជាមួយ ក៏មានមន្ទិលដែរ ខ្ញុំបានរិះគិតថា៖ «បើពួកគេក៏យល់ថា ការនេះនឹងពន្យារពេលដល់ការងារដែរនោះ ដូច្នេះ យើងអាចស្នើសុំជាមួយគ្នា ពេលនោះ អ្នកដឹកនាំនឹងមិនសួរសំណួរលម្អិតតាមដានការងារបែបនេះទៀតឡើយ។ បែបនេះ ភាពខ្វះចន្លោះក្នុងការងារខ្ញុំ ក៏នឹងមិនត្រូវបានលាតត្រដាងច្រើនដែរ»។ ដូច្នេះ ខ្ញុំនិយាយលេងថា៖ «ជាមួយសំណួរល្អិតល្អន់ទាំងអស់នេះ អ្នកដឹកនាំច្បាស់ជាខ្វល់ខ្វាយពីយើងខ្លាំងណាស់ហើយ»។ ពេលខ្ញុំនិយាយបែបនេះភ្លាម បងស្រី លី បានយល់ស្របដោយនិយាយថា៖ «គឺដូចជាការសួរចម្លើយអ៊ីចឹង!» ពេលខ្ញុំឮថា បងស្រី លី ឯកភាពជាមួយខ្ញុំ ខ្ញុំក៏ឆ្លើយតបទាំងអស់សំណើចថា៖ «សព្វថ្ងៃ យើងរវល់ខ្លាំងល្មមហើយ។ ការចាំឆ្លើយសំណួរល្អិតល្អន់បែបនេះ ដូចជារំខានខ្លាំងដល់ហើយ។ តើវានឹងមិនប៉ះពាល់ដល់លទ្ធផលការងារផ្នែកស្រោចស្រពយើងទេឬអី?» បងប្អូនស្រីៗផ្សេងទៀត បានងក់ក្បាលយល់ស្រប។ ខ្ញុំលួចសប្បាយចិត្តថា៖ «មើលទៅ មិនមែនតែខ្ញុំទេ ដែលជំទាស់នឹងរឿងនេះ។ យើងអាចស្នើទៅអ្នកដឹកនាំរួមគ្នាបាន ពេលនោះ គាត់នឹងមិនសុំឱ្យយើងធ្វើបច្ចុប្បន្នភាពការងារគ្រប់ពេលនោះឡើយ»។ ជាមួយការញុះញង់របស់ខ្ញុំ គ្រប់ពេលអ្នកដឹកនាំចង់បានព័ត៌មានថ្មីៗពីការងារយើង ដៃគូខ្ញុំនឹងធ្វើមុខក្រញូវ ហើយទោះបីពួកគេឆ្លើយតបក៏ដោយ ក៏ពួកគេនិយាយទៅឱ្យតែរួចពីមាត់ដែរ។ ពួកគេមិនបានផ្ដល់របាយការណ៍លម្អិតពីបញ្ហាដែលមានក្នុងការងារយើងទេ ជាលទ្ធផល អ្នកដឹកនាំមិនអាចយល់ពីបញ្ហាដែលយើងកំពុងមាននោះឡើយ ហើយកិច្ចការស្រោចស្រពក៏មិនបានប្រសើរឡើងដែរ។

ម្ដងនោះ អ្នកដឹកនាំបានសង្កេតឃើញថា យើងមិនបានផ្តោតលើការបណ្ដុះបណ្ដាលបុគ្គលិកផ្នែកស្រោចស្រពទេ ដូច្នេះ គាត់បានផ្ញើសំបុត្រមួយដល់យើងឱ្យប្រកបគ្នាអំពីសារៈសំខាន់នៃកិច្ចការនេះ ហើយក៏ផ្ដល់មាគ៌ាអនុវត្តន៍ពីរបីដល់យើងផងដែរ។ គាត់ក៏បានលើកឡើងដែរថា យើងមិនបានទទួលខុសត្រូវលើគម្រោងនេះ ថាយើងធ្វើការយឺតយ៉ាវ និងគ្មានប្រសិទ្ធភាពឡើយ។ ជាលទ្ធផល អ្នកជឿថ្មីមិនទទួលបានការបណ្ដុះបណ្ដាល ហើយការនេះប៉ះពាល់ដោយផ្ទាល់ដល់កិច្ចការស្រោចស្រព។ គាត់សុំឱ្យយើងចាប់ផ្ដើមផ្ដោតលើបញ្ហានេះ។ គាត់ក៏តម្រូវឱ្យយើងកែលម្អលទ្ធផលយើងនៅខែក្រោយផងដែរ ហើយយើងត្រូវបណ្ដុះបណ្ដាលអ្នកជឿថ្មីមួយចំនួនឱ្យក្លាយជាអ្នកស្រោចស្រពឱ្យបានឆាប់។ ពេលអានសំបុត្រនេះរួច ខ្ញុំមានអារម្មណ៍ជំទាស់ថា៖ «គាត់ហាក់ស្នើសុំច្រើនពេកហើយ។ អ្នកជឿថ្មីទាំងនេះទើបតែបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះ ការបណ្ដុះបណ្ដាលពួកគេ គឺជារឿងមិនស្រួលទេ! អ្នកឯងមានបទពិសោធន៍ច្រើនផ្នែកបណ្ដុះបណ្ដាលមនុស្ស អ្នកមិនអាចធ្វើឱ្យយើងបំពេញតាមស្ដង់ដាររបស់អ្នកបានទេ!» តែពេលនោះ ខ្ញុំក៏គិតដែរថា៖ «បើខ្ញុំតវ៉ាដោយផ្ទាល់ តើគាត់នឹងមិនគិតថា ខ្ញុំជាបុគ្គលិកគ្មានសមត្ថភាពទេឬ? មិនកើតទេ! ខ្ញុំត្រូវបង្ហាញឱ្យគាត់ឃើញថា ក្រុមទាំងមូលមិនអាចបំពេញតាមការទាមទាររបស់គាត់បានឡើយ បែបនេះ គាត់នឹងគ្មានជម្រើសអ្វី ក្រៅពីបន្ទន់ជំហរទេ ហើយខ្ញុំនឹងមិនត្រូវទទួលខុសត្រូវតែម្នាក់ឯងឡើយ»។ ដូច្នេះ ខ្ញុំបានបង្ហាញអារម្មណ៍ខ្វល់ខ្វាយ រួចនិយាយដោយសំឡេងបារម្ភថា៖ «ការទាមទាររបស់អ្នកដឹកនាំ ដូចជាខ្ពស់ពេកហើយ។ យើងគ្មានបទពិសោធន៍ច្រើនដូចគាត់ទេ»។ ភ្លាមនោះ បងប្អូនស្រីៗផ្សេងទៀត ងក់ក្បាលយល់ស្រប។ ប្អូនស្រីម្នាក់និយាយថា៖ «អ្នកដឹកនាំមានគុណសម្បត្តិល្អ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការងារ តើយើងអាចប្រៀបធៀបជាមួយគាត់ម្ដេចកើតទៅ?» ម្នាក់ទៀតនិយាយថា៖ «អ្នកដឹកនាំកំពុងស្នើសុំពីយើងច្រើនពេកហើយ។ តើយើងគួរតែបំពេញការងារនេះដូចម្ដេចទៅ?» ពេលឃើញគ្រប់គ្នាគិតដូចខ្ញុំបែបនេះ ខ្ញុំអរសប្បាយជាខ្លាំង។ អ្នកដឹកនាំនឹងគ្មានជម្រើសអ្វី ក្រៅពីបន្ទន់ជំហរឡើយ។ ជារួមមក គាត់មិនអាចបណ្ដេញក្រុមទាំងមូលចេញបានទេ! នៅថ្ងៃបន្ទាប់ ខ្ញុំបានឆ្លើយតបទៅសំបុត្ររបស់អ្នកដឹកនាំ និងពណ៌នាពីបញ្ហាដែលយើងមាននៅក្នុងការងារ ដើម្បីព្យាយាមឱ្យគាត់យល់ពីស្ថានភាពបច្ចុប្បន្នរបស់យើង។ ចុងក្រោយ ខ្ញុំបានបន្ថែមឃ្លាមួយថា៖ «នេះជាលទ្ធផលការងារខ្ពស់បំផុតរបស់យើងសម្រាប់ពេលនេះហើយ។ វានឹងពិបាកបង្កើនឱ្យខ្ពស់ជាងនេះណាស់» ហើយខ្ញុំបានសង្កត់ធ្ងន់លើពាក្យ «របស់យើង» នៅក្នុងសំបុត្រ ដើម្បីឱ្យអ្នកដឹកនាំដឹងថា នេះជាយោបល់រួម។ បែបនេះ អ្នកដឹកនាំនឹងមិនឱ្យយើងប្រកាន់យកស្ដង់ដារខ្ពស់បែបនេះទៀតទេ។ ក៏ប៉ុន្តែ គួរឱ្យភ្ញាក់ផ្អើល ក្នុងអំឡុងនៃការជួបជុំបន្ទាប់ អ្នកដឹកនាំបានដោះស្រាយ និងលាតត្រដាងខ្ញុំថា ខ្ញុំមិនរ៉ាប់រងបន្ទុកក្នុងភារកិច្ច ថាខ្ញុំគ្មានការជំរុញចិត្តចង់កែលម្អ ផ្សាយគំនិតអវិជ្ជមាននៅក្នុងចំណោមបងប្អូនប្រុសស្រី បង្កើតបក្សពួក និងញុះញង់ឱ្យអ្នកដទៃប្រឆាំងនឹងអ្នកដឹកនាំជាមួយខ្លួន។ គាត់ក៏និយាយដែរថា ខ្ញុំកំពុងពន្យារពេលក្នុងការបណ្ដុះបណ្ដាលអ្នកជឿថ្មី ដោយបង្អាក់ដល់កិច្ចការនៃពួកជំនុំ និងមិនរួមចំណែកជួយដល់ការងារក្រុមឡើយ។ ក្រោយមក នៅទីបំផុត ខ្ញុំក៏ត្រូវបានបណ្ដេញចេញ។

បន្ទាប់ពីការបណ្ដេញចេញ ខ្ញុំយល់ថាខ្លួនបានធ្វើខុស ហើយខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំដឹងថា ខ្ញុំបានបង្ករឿង ធ្វើការអាក្រក់ និងប្រមាថដល់ព្រះ។ ពេលមានបញ្ហាកើតឡើង ខ្ញុំមិនបានស្វែងរកសេចក្តីពិតទេ ហើយថែមទាំងផ្សាយសញ្ញាណផ្សេងៗ ដែលការនេះនាំឱ្យគ្រប់គ្នារស់នៅក្នុងសភាពអវិជ្ជមាន និងអសកម្មទៀតផង។ ខ្ញុំបានរាំងស្ទះដល់កិច្ចការនៃពួកជំនុំពិតមែន។ ក្រោយមក ក្នុងពេលឆ្លុះបញ្ចាំង ខ្ញុំបានជួបអត្ថបទមួយនេះចេញពីព្រះបន្ទូលរបស់ព្រះ៖ «ដោយសារតែនៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែសង្ស័យលើសារជាតិជាព្រះរបស់ព្រះគ្រីស្ទ ហើយតែងតែមាននិស្ស័យមិនស្តាប់បង្គាប់ជានិច្ច នៅពេលដែលព្រះគ្រីស្ទតែងតាំងពួកគេឱ្យធ្វើអ្វីមួយ ពួកគេតែងតែពិនិត្យពិច័យ និងពិភាក្សាគ្នា ហើយឱ្យមនុស្សកំណត់ថាតើពួកគេត្រូវឬខុស។ នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ មែនទេ? (មែនហើយ)។ ពួកគេមិនចូលទៅជិតរឿងទាំងនេះ ដោយសារតែការស្តាប់បង្គាប់សេចក្តីពិតទេ។ ផ្ទុយទៅវិញ ពួកគេចូលទៅជិតរឿងទាំងនេះ ដោយប្រឆាំងនឹងព្រះជាម្ចាស់។ នេះជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលពួកគេឮសេចក្តីបញ្ជា និងការរៀបចំកិច្ចការរបស់ព្រះគ្រីស្ទ នោះពួកគេមិនទទួលយក និងគោរពតាមសេចក្តីបញ្ជា និងកិច្ចការនោះទេ ប៉ុន្តែចាប់ផ្តើមពិភាក្សាគ្នា។ ហើយតើពួកគេពិភាក្សាអំពីអ្វី? ពួកគេពិភាក្សាថាតើព្រះបន្ទូល និងសេចក្តីបញ្ជារបស់ព្រះគ្រីស្ទ ត្រូវ ឬខុស ហើយពិនិត្យមើលថាតើពួកគេគួរអនុវត្តឬអត់។ តើអាកប្បកិរិយារបស់ពួកគេពិតជាចង់អនុវត្តសេចក្តីទាំងនេះដែឬទេ? ទេ ពួកគេចង់លើកទឹកចិត្តមនុស្សបន្ថែមទៀតឱ្យធ្វើដូចពួកគេដែរ មិនធ្វើរឿងទាំងនេះទេ។ ហើយតើពួកគេមិនអនុវត្តសេចក្តីពិតអំពីការស្តាប់បង្គាប់ទេឬអី? ជាក់ស្តែងមិនអនុវត្តទេ។ ដូច្នេះ តើពួកគេកំពុងធ្វើអ្វី? (កំពុងបះបោរ)។ ពួកគេផ្ទាល់មិនត្រឹមតែបះបោរប្រឆាំងនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេ ពួកគេក៏កំពុងស្វែងរកការបះបោរជាក្រុមផងដែរ។ នេះជាធម្មជាតិនៃទង្វើរបស់ពួកគេ មែនទេ? ការបះបោរជាក្រុម៖ ធ្វើឱ្យមនុស្សគ្រប់គ្នាដូចពួកគេដែរ ធ្វើឱ្យមនុស្សគ្រប់គ្នាគិតដូចពួកគេ និយាយដូចពួកគេ សម្រេចចិត្តដូចពួកគេ រួមគ្នាប្រឆាំងនឹងការសម្រេចព្រះទ័យ និងសេចក្តីបញ្ជារបស់ព្រះគ្រីស្ទ។ នេះជារបៀបប្រតិបត្តិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជំនឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺថា 'វាមិនមែនជាឧក្រិដ្ឋកម្មទេ ប្រសិនបើមនុស្សគ្រប់គ្នាធ្វើរឿងនេះ'។ ដូច្នេះហើយ ពួកគេជំរុញអ្នកដទៃឱ្យបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដោយគិតថា ជាមួយនឹងករណីនេះ ដំណាក់ព្រះជាម្ចាស់មិនអាចធ្វើអ្វីដាក់ពួកគេបានទេ។ តើរឿងនេះមិនល្ងីល្ងើទេឬអី? សមត្ថភាពផ្ទាល់របស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការតតាំងនឹងព្រះជាម្ចាស់ នៅមានកម្រិតខ្លាំងណាស់ ពួកគេមានតែម្នាក់ឯង។ ដូច្នេះ ពួកគេព្យាយាមជ្រើសរើសមនុស្សដើម្បីរួមគ្នាប្រឆាំងនឹងព្រះជាម្ចាស់ ដោយគិតក្នុងចិត្តថា 'ខ្ញុំនឹងបោកបញ្ឆោតមនុស្សមួយក្រុម ហើយធ្វើឱ្យពួកគេគិត និងធ្វើដូចខ្ញុំដែរ។ យើងនឹងរួមគ្នាបដិសេធព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងរារាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបញ្ឈប់វាមិនឱ្យសម្រេចបានផលផ្លែឡើយ។ ហើយនៅពេលដែលមាននរណាម្នាក់មកពិនិត្យកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងនិយាយថា មនុស្សគ្រប់គ្នាបានសម្រេចចិត្តធ្វើបែបនេះ ហើយយើងនឹងមើលពីរបៀបដែលអ្នកដោះស្រាយបញ្ហានេះ។ ខ្ញុំនឹងមិនដោះស្រាយបញ្ហានេះសម្រាប់អ្នកទេ ខ្ញុំនឹងមិនអនុវត្តកិច្ចការនេះទេ ហើយចាំមើលថាតើអ្នកធ្វើអ្វីខ្ញុំបានទៅ!' ... តើការទាំងនេះដែលបង្ហាញចេញនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ មិនគួរឱ្យស្អប់ទេឬអី? (ពួកគេគួរឱ្យស្អប់ខ្លាំងណាស់)។ ហើយតើអ្វីទៅដែលធ្វើឱ្យពួកគេគួរឱ្យស្អប់? ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះមានបំណងចង់ដណ្តើមអំណាចនៅក្នុងដំណាក់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះគ្រីស្ទមិនត្រូវបានអនុវត្តនៅកន្លែងណាទេ ពួកគេនឹងមិនអនុវត្តបន្ទូលនោះឡើយ។ ជាការពិតណាស់ ស្ថានភាពមួយផ្សេងទៀតក៏អាចពាក់ព័ន្ធផងដែរ នៅពេលដែលមនុស្សមិនអាចស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ៖ មនុស្សខ្លះមានគុណសម្បត្តិអន់ ពួកគេមិនអាចយល់បន្ទូលរបស់ព្រះជាម្ចាស់នៅពេលពួកគេស្តាប់ឮទេ ហើយក៏មិនដឹងពីរបៀបអនុវត្តបន្ទូលនោះដែរ។ ទោះបីជាអ្នកបង្រៀនពួកគេពីរបៀបអនុវត្តន៍ក៏ដោយ ក៏ពួកគេនៅតែមិនអាចអនុវត្តបានឡើយ។ នេះជាបញ្ហាខុសគ្នា។ ប្រធានបទដែលយើងកំពុងប្រកបគ្នានៅពេលនេះ គឺជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនទាក់ទងថាតើមនុស្សមានសមត្ថភាពធ្វើអ្វីខ្លះ ឬគុណសម្បត្តិរបស់ពួកគេបែបណានោះទេ តែវាទាក់ទងនឹងនិស្ស័យ និងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេប្រឆាំងនឹងព្រះគ្រីស្ទ ប្រឆាំងនឹងការរៀបចំកិច្ចការនៃដំណាក់ព្រះជាម្ចាស់ និងប្រឆាំងនឹងគោលការណ៍នៃសេចក្ដីពិតទាំងស្រុង។ ពួកគេគ្មានការស្តាប់បង្គាប់ទេ មានតែការប្រឆាំងទាស់។ នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលទ្រង់ពិតជាចាក់ទម្លុះចិត្តជាខ្លាំង។ ខ្ញុំមិនដឹងថា អ្វីដែលខ្ញុំបានធ្វើនេះ ជាការប្រមាថធ្ងន់ធ្ងរឡើយ។ ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការលាតត្រដាងរបស់ព្រះអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យបះបោរ មិនទទួលយក ឬព្រមចុះចូលសូម្បីតែបន្តិច ចំពោះសំណើរបស់ព្រះ និងការរៀបចំការងារនៃដំណាក់របស់ព្រះ ពេញដោយការប្រឆាំង និងការជំទាស់ ហើយថែមទាំងបញ្ឆោតអ្នកដទៃឱ្យប្រឆាំងរួមជាមួយខ្លួនទៀតផង។ ពេលគិតឡើងវិញអំពីអ្វីដែលបានកើតឡើង ខ្ញុំក៏បង្ហាញនូវឥរិយាបថបែបនេះផងដែរ។ ពេលអ្នកដឹកនាំចង់ពិនិត្យមើលលម្អិតអំពីវឌ្ឍនភាពការងាររបស់យើង ខ្ញុំបែរជាមួម៉ៅ និងបារម្ភថា វានឹងពន្យារពេលដល់ការបំពេញភារកិច្ច និងប៉ះពាល់ដល់លទ្ធផលការងារខ្ញុំ ដូច្នេះ ខ្ញុំមិនអាចទទួលយកបាន រួចក៏ផ្សាយនូវគំនិតរើសអើងចំពោះអ្នកដឹកនាំ និងប្រមូលបងប្អូនស្រីៗឯទៀតឱ្យក្រោកបះបោរទាស់នឹងគាត់ជាមួយខ្ញុំ។ ពេលអ្នកដឹកនាំលើកឡើងថា ការងារយើងមានវឌ្ឍនភាពយឺតយ៉ាវខ្លាំង និងមិនទទួលបានលទ្ធផល ហើយចែកចាយពីរបៀបបំពេញការងារកាន់តែមានប្រសិទ្ធភាព ខ្ញុំបានជំទាស់ ប្រកែក និងមិនចុះចូលឡើយ។ ខ្ញុំគិតថា អ្នកដឹកនាំកំពុងកំណត់ស្ដង់ដារខ្ពស់ពេកដល់យើង និងមិនយល់ពីបញ្ហាជាក់ស្ដែងរបស់យើង។ ពេលអ្នកដឹកនាំប្រកបគ្នាពីរបៀបធ្វើឱ្យការងារកាន់តែប្រសើរឡើង ខ្ញុំមិនស្ដាប់ទេ។ ដើម្បីធ្វើឱ្យអ្នកដឹកនាំបន្ទន់ជំហរ និងទម្លាក់ស្ដង់ដាររបស់គាត់សម្រាប់យើង និងដើម្បីឱ្យគាត់ដឹងថា លទ្ធផលការងារមិនល្អនេះ មិនមែនមកពីខ្ញុំម្នាក់ឯងទេ ខ្ញុំបានផ្សាយគំនិតក្នុងចំណោមអ្នកដទៃថា ការទាមទាររបស់អ្នកដឹកនាំ គឺខ្ពស់ពេក ដោយចាក់រុកពួកគេឱ្យជឿថា អ្នកដឹកនាំកំពុងធ្វើឱ្យយើងពិបាកខ្លាំង និងញុះញង់ពួកគេឱ្យប្រឆាំងរួមជាមួយខ្ញុំ ដើម្បីកុំឱ្យខ្ញុំត្រូវទទួលខុសត្រូវតែម្នាក់ឯង។ ខ្ញុំពិតជាវៀចវេរខ្លាំងណាស់ ហើយខ្ញុំនិយាយស្ដីបង្កប់ដោយចេតនាលាក់បាំង និងការវៀចវេរបែបសាតាំង។ គ្រប់យ៉ាងដែលខ្ញុំអាចគិតឃើញ គឺជារបៀបប្រើអ្នកដទៃទៅសម្រេចបំណងខ្ញុំ។ អ្នកដឹកនាំបានស្នើសុំឱ្យយើងផ្ដល់ការងារលម្អិត ដើម្បីស្វែងរក និងកែតម្រូវបញ្ហា ដែលយើងកំពុងជួបឱ្យបានទាន់ពេលវេលា ដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់យើង និងដើម្បីបណ្ដុះបណ្ដាលអ្នកជឿថ្មីឱ្យបំពេញភារកិច្ចរបស់គេកាន់តែឆាប់។ គាត់ធ្វើតាមការទាមទាររបស់ព្រះ និងការរៀបចំរបស់ពួកជំនុំតែប៉ុណ្ណោះ ហើយខ្ញុំមិនបានចុះចូលទេ តែបែរជាប្រឆាំងទៅវិញ។ នេះមិនមែនជាការខ្វែងគំនិតជាមួយអ្នកដឹកនាំទេ នេះជាការប្រឆាំងនឹងកិច្ចការពួកជំនុំ និងការទាមទាររបស់ព្រះ។ ខ្ញុំកំពុងប្រព្រឹត្តដោយប្រឆាំងនឹងព្រះទាំងស្រុងហើយ។ ខ្ញុំបោកបញ្ឆោត និងចាក់រុកគ្រប់គ្នាឱ្យឈរនៅខាងខ្ញុំ ដើម្បីឱ្យយើងគ្រប់គ្នាមានជំនឿតែមួយ ហើយនិយាយប្រឆាំងនឹងព្រះដូចគ្នា។ ខ្ញុំបានបង្ហាញនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងកំពុងធ្វើជាកញ្ជះរបស់សាតាំង។ ខ្ញុំបាននិយាយអវិជ្ជមាន ដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រី ដោយធ្វើឱ្យពួកគេបាត់បង់ការជំរុញចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើង ព្រមស្កប់ចិត្តនឹងកម្រិតបច្ចុប្បន្នរបស់ខ្លួន ហើយគ្រាន់តែបំពេញការងារបែបបង្គ្រប់កិច្ចប៉ុណ្ណោះ។ ជាលទ្ធផល កិច្ចការស្រោចស្រពបន្តទទួលលទ្ធផលមិនបានល្អ។ ការបង្អាក់ និងការប្រឆាំងចំពោះការបណ្ដុះបណ្ដាលអ្នកជឿថ្មីនេះ គឺជាទង្វើអាក្រក់! ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ខ្លាចបន្តិចដែរ។ បើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំនឹងធ្វើអាក្រក់កាន់តែច្រើនប៉ុណ្ណោះ ហើយចុងក្រោយ ខ្ញុំនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវលាតត្រដាង និងផាត់ចោលមិនខាន។ ការដែលពួកជំនុំបណ្ដេញខ្ញុំចេញ គឺជាសញ្ញាមួយអំពីសេចក្តីសុចរិត និងការការពាររបស់ព្រះ។ ខ្ញុំបានអធិស្ឋាននៅចំពោះព្រះថា៖ «ឱព្រះជាម្ចាស់អើយ ការបណ្ដេញខ្ញុំម្ចាស់ចេញនេះ គឺជាសញ្ញាអំពីសេចក្តីសុចរិតរបស់ទ្រង់។ តាមរយៈការលាតត្រដាង និងការជំនុំជម្រះដោយព្រះបន្ទូលទ្រង់នេះ ខ្ញុំម្ចាស់ចាប់ផ្ដើមស្គាល់ពីនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ខ្ញុំម្ចាស់។ ទ្រង់កំពុងតែការពារ និងសង្គ្រោះខ្ញុំម្ចាស់ តាមរយៈការបណ្ដេញចេញនេះ ហើយខ្ញុំម្ចាស់សូមអរព្រះគុណទ្រង់ហើយ!»

ក្រោយមក ខ្ញុំបានរកឃើញអត្ថបទចំនួនពីរចេញពីព្រះបន្ទូលព្រះ ដែលបានបើកសម្ដែងពីនិស្ស័យពុករលួយប្រភេទនេះ៖ «ពួកទទឹងនឹងព្រះគ្រីស្ទ ច្រើនតែផ្សព្វផ្សាយទ្រឹស្តីទៅបោកបញ្ឆោតមនុស្ស។ មិនថាកិច្ចការអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើនោះទេ ពួកគេត្រូវសម្រេចចុងក្រោយជានិច្ច។ ពួកគេល្មើសនឹងគោលការណ៍នៃសេចក្តីពិតទាំងស្រុង។ ដូច្នេះ ការវិនិច្ឆ័យតាមអ្វីដែលបានបង្ហាញនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ តើអ្វីទៅជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើពួកគេស្រឡាញ់រឿងរ៉ាវវិជ្ជមាន ស្រឡាញ់សេចក្តីពិតដែរឬទេ? តើពួកគេស្តាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដដែរឬទេ? (ទេ)។ សារជាតិរបស់ពួកគេ គឺជាភាពធុញទ្រាន់ និងការស្អប់ខ្ពើមសេចក្តីពិត។ លើសពីនេះទៅទៀត ពួកគេមានភាពក្រអឺតក្រទម ដែលពួកគេបានបាត់បង់រាល់វិចារណញ្ញាណ ហើយថែមទាំងខ្វះសតិសម្បជញ្ញៈ និងការយល់ដឹងបន្តិចដែរ ពួកគេមិនសមនឹងហៅថាមនុស្សទេ។ អ្វីដែលអាចនិយាយបានគឺថា ពួកគេមានចរិតដូចសាតាំងដែរ ពោលគឺ ពួកវាជាអារក្ស។ អស់អ្នកណាដែលមិនព្រមទទួលយកសេចក្ដីពិត គឺជាអារក្សដោយគ្មានការសង្ស័យឡើយ» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «នៅក្នុងចិត្តពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេមានអាកប្បកិរិយាយ៉ាងណាដែរ ចំពោះការអនុវត្តសេចក្ដីពិត និងការស្តាប់បង្គាប់ព្រះគ្រីស្ទ? មានពាក្យមួយគឺ៖ ប្រឆាំងទាស់។ ពួកគេបន្តប្រឆាំងទាស់។ ហើយតើអ្វីទៅជានិស្ស័យដែលមានក្នុងការប្រឆាំងទាស់នេះ? តើអ្វីទៅដែលធ្វើឱ្យការប្រឆាំងទាស់នេះកើនឡើង? ការមិនស្តាប់បង្គាប់ ធ្វើឱ្យការប្រឆាំងទាស់នេះកើនឡើង។ ទាក់ទងនឹងនិស្ស័យ នេះគឺជាភាពធុញទ្រាន់នឹងសេចក្តីពិត ក្នុងចិត្តរបស់ពួកគេគ្មានការស្តាប់បង្គាប់ទេ គឺពួកគេមិនចង់ស្តាប់បង្គាប់ឡើយ។ ដូច្នេះហើយ នៅពេលដែលដំណាក់ព្រះជាម្ចាស់ស្នើឱ្យអ្នកដឹកនាំ និងសមាជិករៀនធ្វើការជាមួយគ្នាដោយចុះសម្រុងគ្នានោះ ជំនួសឱ្យមនុស្សម្នាក់ដែលគ្រប់គ្រងគេ ដែលពួកគេរៀនពីរបៀបពិភាក្សាការងារ តើពួកទទឹងនឹងព្រះគ្រីស្ទគិតយ៉ាងណានៅក្នុងចិត្ត? 'មានការលំបាកណាស់ក្នុងការពិភាក្សាគ្រប់រឿងជាមួយមនុស្ស! ខ្ញុំអាចធ្វើការសម្រេចលើរឿងទាំងនេះបាន។ ការធ្វើការជាមួយអ្នកដទៃ ពិភាក្សាជាមួយពួកគេ ធ្វើកិច្ចការស្របតាមគោលការណ៍ ម៉េចក៏ល្ងីល្ងើ និងអាម៉ាស់យ៉ាងនេះ!'។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា ពួកគេយល់ពីសេចក្តីពិត គិតថា ពួកគេដឹងច្បាស់គ្រប់រឿង ពួកគេមានការយល់ដឹងស៊ីជម្រៅ និងរបៀបធ្វើកិច្ចការផ្ទាល់ខ្លួន ដូច្នេះហើយ ពួកគេមិនអាចធ្វើការជាមួយអ្នកដទៃឡើយ ពួកគេមិនពិភាក្សាអ្វីជាមួយមនុស្សទេ ពួកគេធ្វើអ្វីគ្រប់យ៉ាងតាមវិធីខ្លួនឯងផ្ទាល់ ហើយមិនស្តាប់អ្នកផ្សេងឡើយ! ថ្វីត្បិតតែមាត់ពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា ពួកគេសុខចិត្តស្តាប់បង្គាប់ និងសុខចិត្តធ្វើការជាមួយអ្នកដទៃ ទោះជាចម្លើយរបស់ពួកគេចេញមកខាងក្រៅល្អយ៉ាងណា ពាក្យសម្ដីរបស់ពួកគេផ្អែមយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចកែប្រែសភាពបះបោររបស់ពួកគេបានដែរ និងមិនអាចផ្លាស់ប្តូរនិស្ស័យបែបសាតាំងរបស់ខ្លួនបានឡើយ។ ប៉ុន្តែនៅខាងក្នុងចិត្តវិញ តើពួកគេបះបោរយ៉ាងសាហាវដល់កម្រិតណា? ប្រសិនបើពន្យល់ជាភាសាចំណេះដឹង នេះគឺជាបាតុភូតដែលកើតឡើងនៅពេលដែលវត្ថុពីរមានធម្មជាតិផ្សេងគ្នា ត្រូវបានដាក់បញ្ចូលគ្នា៖ ការបដិសេធដែលយើងអាចបកស្រាយថាជា 'ការទាស់ទទឹង'។ នេះគឺជានិស្ស័យយ៉ាងជាក់លាក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ការប្រឆាំងទាស់នឹងខាងលើ។ ពួកគេចូលចិត្តប្រឆាំងនឹងខាងលើ ហើយពួកគេមិនស្តាប់បង្គាប់នរណាម្នាក់ឡើយ» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះមានបន្ទូលថា ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិ និងសារជាតិស្អប់សេចក្តីពិត និងប្រឆាំងនឹងព្រះ។ ខ្ញុំដឹងថា ខ្ញុំក៏មាននិស្ស័យដូចពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ ខ្ញុំបានមួម៉ៅ និងប្រឆាំងចំពោះការមើលខុសត្រូវរបស់អ្នកដឹកនាំ ដោយយល់ថា វាពន្យារពេលដល់ការងារខ្ញុំ ហើយខ្ញុំយល់ទៀតថា គាត់កំពុងស្នើសុំច្រើនពេកពីយើង ដើម្បីឱ្យយើងបង្កើនលទ្ធផលការងារ ដូច្នេះ ខ្ញុំនឹងមិនចុះចូលទេ ហើយខ្ញុំចេះតែតវ៉ា និងប្រឆាំងគាត់។ តាមពិត ខ្ញុំគួរតែស្ដាប់យោបល់របស់អ្នកដឹកនាំ ដែលលើកឡើងពីបញ្ហាការងារយើង និងឆ្លុះបញ្ចាំងមើលពីមូលហេតុដែលនាំឱ្យយើងសម្រេចលទ្ធផលការងារមិនបានល្អ ថាតើនោះព្រោះតែយើងធ្វេសប្រហែសក្នុងភារកិច្ច ឬក៏ព្រោះតែយើងខ្វះការយល់ដឹងជ្រៅជ្រះ និងគ្មានសមត្ថភាពប្រើប្រាស់សេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រី។ ក្រោយពេលរកឃើញបញ្ហា ខ្ញុំគួរតែប្រញាប់កែតម្រូវ និងកែលម្អ។ តែខ្ញុំមិនបានទទួលយកការពិត ឬឆ្លុះបញ្ចាំងសោះឡើយ ហើយក៏មិនបានបន្ទោសខ្លួនឯង ឬយល់ថាខ្លួនបានធ្វើខុសចំពោះការបំពេញភារកិច្ចមិនបានល្អនោះដែរ។ ដើម្បីគេចវេះពីការបណ្ដេញចេញ ខ្ញុំបានខំចាក់រុកអ្នកដទៃឱ្យប្រឆាំងនឹងអ្នកដឹកនាំជាមួយខ្ញុំ។ ការដែលអ្នកដឹកនាំតាមដាន និងមើលខុសត្រូវលើការងារនេះ គឺជារឿងវិជ្ជមាន និងជាការទាមទាររបស់ព្រះ តែខ្ញុំបែរជាប្រឆាំងតវ៉ាទៅវិញ។ ពីសម្បកក្រៅ ខ្ញុំដូចជាប្រឆាំងនឹងអ្នកដឹកនាំអ៊ីចឹង ប៉ុន្តែតាមពិត ខ្ញុំបានធុញទ្រាន់នឹងសេចក្តីពិត និងស្អប់រឿងវិជ្ជមាន។ ខ្ញុំបានរំខាន និងបង្អាក់ដល់កិច្ចការពួកជំនុំ។ ដោយឃើញពីរបៀបដែលខ្ញុំធុញទ្រាន់នឹងសេចក្តីពិត ហើយថែមទាំងបះបោរទាស់នឹងព្រះបែបនេះ ខ្ញុំបានរន្ធត់ចិត្តចំពោះនិស្ស័យបែបសាតាំងរបស់ខ្ញុំ។ ខ្ញុំបានគិតដល់ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ដែលត្រូវបានបណ្ដេញចេញពីពួកជំនុំ។ ពេលមានមនុស្សរិះគន់ ជួយ លួសកាត់ និងដោះស្រាយជាមួយពួកគេ ពួកគេមិនដែលទទួលយកការពិត ឬឆ្លុះបញ្ចាំងមើលខ្លួនឯងទេ។ បើមានមនុស្សមើលខុសត្រូវលើការងារគេ ឬក៏ផ្ដល់សំណើដល់ពួកគេ ពួកគេនឹងខឹងដោយឥតអៀនខ្មាស ហើយចាត់ទុកអ្នកទាំងនោះជាសត្រូវមិនខាន។ ពួកគេស្រែកតវ៉ា និងប្រឆាំងដល់ទីបញ្ចប់។ សូម្បីតែពេលដែលពួកគេប្រព្រឹត្តអាក្រក់ ហើយបង្កការខូចខាតធ្ងន់ធ្ងរដល់កិច្ចការពួកជំនុំក្ដី ក៏ពួកគេនៅតែមិនប្រែចិត្តដែរ ហើយចុងក្រោយ ពួកគេត្រូវបានបណ្ដេញចេញពីពួកជំនុំ។ នេះព្រោះតែនិស្ស័យបែបពួកទទឹងនឹងព្រះគ្រីស្ទរបស់គេ ដែលធុញទ្រាន់ និងស្អប់សេចក្តីពិត។ តើនិស្ស័យដែលខ្ញុំបង្ហាញចេញនេះ មិនមែនជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? បើខ្ញុំមិនប្រែចិត្តទេ ចុងក្រោយ ខ្ញុំនឹងត្រូវគេលាតត្រដាង និងផាត់ចោលមិនខាន។

ក្រោយមក ខ្ញុំបានសញ្ជឹងគិតលើ មូលហេតុដែលនាំឱ្យខ្ញុំញុះញង់អ្នកដទៃឱ្យប្រឆាំងអ្នកដឹកនាំ។ តើអ្វីទៅជាឫសគល់នៅពីក្រោយរឿងនេះ? ក្នុងពេលស្វែងរក ខ្ញុំបានជួបអត្ថបទមួយចេញពីព្រះបន្ទូលព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយ បានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើថ្នាំពុលរបស់សាតាំងជាអ្វី ហើយតើវាអាចសម្ដែងចេញយ៉ាងដូចម្ដេច? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ 'តើមនុស្សគួរតែរស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួរតែរស់នៅសម្រាប់អ្វីទៅ?' នោះមនុស្សនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ទោះបីជាយ៉ាងណា មនុស្សដេញតាមវា ពួកគេធ្វើវាដើម្បីតែខ្លួនឯងហើយពួកគេរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ហេតុនេះ ពួកគេរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចទៅហើយ ដែលជាលក្ខណៈពិតប្រាកដនៃធម្មជាតិជាសាតាំងរបស់មនុស្សជាតិពុករលួយ ហើយធម្មជាតិជាសាតាំងនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់មនុស្សជាតិពុករលួយរួចជាស្រេចទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅក្នុងថ្នាំពិសរបស់សាតាំងអស់ពេលរាប់ពាន់ឆ្នាំមកហើយ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ចំណង់ មហិច្ឆតា និងគោលបំណងរបស់វាផ្ទាល់។ វាប្រាថ្នាចង់ឱ្យបានលើសព្រះជាម្ចាស់ ឱ្យរួចចេញផុតពីព្រះជាម្ចាស់ និងដើម្បីឱ្យបានដណ្តើមយកការត្រួតត្រាលើរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ សព្វថ្ងៃនេះ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតនេះហើយ៖ ពួកគេទាំងអស់គ្នាមានធម្មជាតិបែបសាតាំង ពួកគេសុទ្ធតែព្យាយាមបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកគេចង់គ្រប់គ្រងលើវាសនារបស់ខ្លួនឯង ហើយព្យាយាមប្រឆាំងទាស់នឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មហិច្ឆតា និងចំណង់របស់ពួកគេ ដូចគ្នានឹងមហិច្ឆតា និងចំណង់របស់សាតាំងដែរ។ ដូច្នេះ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីបានអានព្រះបន្ទូលទ្រង់រួច ខ្ញុំបានដឹងថា ការដែលខ្ញុំអាចប្រព្រឹត្តអំពើប្រឆាំងនឹងព្រះខ្លាំងបែបនេះ មិនគ្រាន់តែបង្ហាញពីនិស្ស័យពុករលួយរបស់ខ្ញុំប៉ុណ្ណោះទេ តែក៏ដោយសារធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់ខ្ញុំផងដែរ។ ជាលទ្ធផល ខ្ញុំអាចប្រឆាំងនឹងព្រះជាម្ចាស់គ្រប់ពេលវេលា។ ខ្ញុំបានឃើញថា សាតាំងធ្វើឱ្យខ្ញុំពុករលួយខ្លាំងកម្រិតណា។ ខ្ញុំបានរស់នៅតាមទស្សនវិជ្ជាបែបសាតាំង «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុត អារក្សយកទាំងអស់» ហើយខ្ញុំប្រែជាអាត្មានិយម និងបោកបញ្ឆោតយ៉ាងខ្លាំង។ គ្រប់យ៉ាងដែលខ្ញុំធ្វើ និងនិយាយ គឺដើម្បីការពារខ្លួន និងថែរក្សាប្រយោជន៍របស់ខ្ញុំប៉ុណ្ណោះ។ ក្នុងពេលមើលខុសត្រូវ កាលណាអ្នកដឹកនាំរកឃើញបញ្ហានៅក្នុងការងារខ្ញុំ ដោយសារខ្ញុំខ្លាចអ្នកដឹកនាំនិយាយថា ខ្ញុំគ្មានសមត្ថភាព រួចបណ្ដេញខ្ញុំចេញ ខ្ញុំក៏សមគំនិតរៀបគម្រោងអាក្រក់ ដោយសាបព្រោះឱ្យមានការមិនពេញចិត្តចំពោះអ្នកដឹកនាំ ហើយចាក់រុក និងញុះញង់អ្នកដទៃឱ្យរួមប្រឆាំងជាមួយខ្ញុំ ដើម្បីជំទាស់នឹងការមើលខុសត្រូវរបស់អ្នកដឹកនាំ និងឱ្យគាត់ដឹងថា ខ្ញុំមិនមែនជាបុគ្គលតែម្នាក់ដែលធ្វើការគ្មានប្រសិទ្ធភាពនោះទេ ថានេះជាបញ្ហារបស់យើងទាំងអស់គ្នា។ ដើម្បីថែរក្សាឋានៈរបស់ខ្ញុំ ខ្ញុំបានរៀបចំផែនការល្អិតល្អន់ ដើម្បីតតាំងនឹងអ្នកដឹកនាំ និងការពារខ្លួន។ ការនេះបានបង្កការខូចខាតធ្ងន់ធ្ងរដល់កិច្ចការនៃពួកជំនុំ។ ពេលខ្ញុំឆ្លុះបញ្ចាំងកាន់តែច្រើន ខ្ញុំកាន់តែឃើញថា ខ្ញុំអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងឥតអៀនខ្មាសខ្លាំងកម្រិតណា។ ដោយអាចធ្វើរឿងអាក្រក់បែបនេះបាន ខ្ញុំពិតជាខ្វះនូវភាពជាមនុស្សតែម្ដង! ខ្ញុំបានសោកស្ដាយជាខ្លាំង រួចក៏អធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់បានប្រព្រឹត្តអាក្រក់ និងរំខានដល់កិច្ចការនៃពួកជំនុំ។ ខ្ញុំម្ចាស់ត្រៀមខ្លួនប្រែចិត្តទាំងស្រុង ទទួលយកការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំ និងបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក»។

ក្រោយមក ខ្ញុំបានអានអត្ថបទចំនួនពីរចេញពីព្រះបន្ទូលរបស់ព្រះ ដែលបង្ហាញឱ្យខ្ញុំឃើញពីអាកប្បកិរិយាត្រឹមត្រូវដែលមានចំពោះការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សព្វថ្ងៃនេះ ទោះបីជាមនុស្សជាច្រើនបំពេញភារកិច្ចក៏ដោយ ក៏មានមនុស្សតិចតួចប៉ុណ្ណោះដែលដេញតាមសេចក្ដីពិត។ កម្រមានមនុស្សដេញតាមសេចក្តីពិត និងចូលទៅក្នុងតថភាពនៃសេចក្តីពិតណាស់ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន សម្រាប់មនុស្សភាគច្រើន ពួកគេនៅតែធ្វើកិច្ចការដោយគ្មានគោលការណ៍ដដែល ពួកគេនៅតែជាមនុស្សដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដដែល ពួកគេហាមាត់និយាយថា ខ្លួនស្រឡាញ់សេចក្តីពិត និងសុខចិត្តដេញតាមសេចក្តីពិត ហើយព្រមស្វះស្វែងរកសេចក្តីពិត ប៉ុន្តែពួកគេនៅមិនទាន់ដឹងនៅឡើយទេថា ការតាំងចិត្តរបស់ពួកគេនោះ នឹងស្ថិតស្ថេរបានយូរប៉ុនណាឡើយ។ មនុស្សដែលមិនដេញតាមសេចក្តីពិត ទំនងជាមានការបង្ហាញចេញនូវនិស្ស័យពុករលួយនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ មនុស្សដែលមិនដេញតាមសេចក្តីពិត គឺជាមនុស្សដែលគ្មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនទេ ពួកគេច្រើនតែធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ចប៉ុណ្ណោះ ពួកគេធ្វើតាមការចង់បានរបស់ខ្លួន ហើយថែមទាំងមិនអាចទទួលយកការលួសកាត់ និងការដោះស្រាយទៀតផង។ កាលណាពួកគេមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ មនុស្សដែលមិនដេញតាមសេចក្តីពិតទំនងជាបោះបង់ការតស៊ូ ពោលគឺ ការនេះកើតឡើងជាញឹកញាប់ ក្លាយជារឿងសាមញ្ញទៅហើយ។ នេះជារបៀបប្រព្រឹត្តរបស់មនុស្សដែលមិនស្វែងរកសេចក្តីពិត។ ដូច្នេះហើយ នៅពេលដែលមនុស្សមិនទាន់ទទួលបានសេចក្តីពិត ពួកគេជាមនុស្សដែលមិនគួរឱ្យជឿជាក់ និងមិនគួរឱ្យទុកចិត្តបានឡើយ។ តើឃ្លាថា ពួកគេមិនគួរឱ្យទុកចិត្ត មានន័យដូចម្ដេចទៅ? ឃ្លានេះមានន័យថា កាលណាពួកគេជួបនឹងការលំបាក ឬឧបសគ្គ ពួកគេទំនងជាបរាជ័យ ហើយមានអារម្មណ៍អវិជ្ជមាន និងខ្សោយ។ តើអ្នកដែលច្រើនតែមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ជាមនុស្សគួរឱ្យទុកចិត្តបានទេ? ពិតជាមិនបានឡើយ។ ប៉ុន្តែមនុស្សដែលយល់ពីសេចក្តីពិត គឺមានលក្ខណៈខុសពីនេះ។ មនុស្សដែលយល់ពីសេចក្ដីពិត ត្រូវតែមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងមានដួងចិត្តដែលស្តាប់បង្គាប់ទ្រង់ ហើយមានតែមនុស្សដែលមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលគួរឱ្យទុកចិត្តបាន។ មនុស្សដែលគ្មានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ មិនគួរឱ្យទុកចិត្តបានឡើយ។ តើគួរដោះស្រាយជាមួយមនុស្សដែលគ្មានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ដោយរបៀបណាទៅ? ជាការពិត ពួកគេគួរតែទទួលបានជំនួយ និងការគាំទ្រប្រកបដោយសេចក្ដីស្រឡាញ់។ ពួកគេគួរតែត្រូវបានត្រួតពិនិត្យបន្ថែមទៀត នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយទទួលបានជំនួយ និងការណែនាំបន្ថែម។ មានតែបែបនេះទេ ទើបធានាបានថា ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ហើយតើការធ្វើបែបនេះមានគោលបំណងអ្វីទៅ? គោលបំណងដ៏សំខាន់បំផុត គឺដើម្បីប្រកាន់ខ្ជាប់តាមកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ គោលបំណងទីពីរចំពោះរឿងនេះ គឺដើម្បីកំណត់បញ្ហាភ្លាមៗ ផ្គត់ផ្គង់ គាំទ្រពួកគេ ហើយដោះស្រាយ និងលួសកាត់ពួកគេភ្លាមៗ កែតម្រូវការភ្លាំងភ្លាត់របស់ពួកគេ និងប៉ះប៉ូវចំណុចខ្វះខាត និងភាពទន់ខ្សោយរបស់ពួកគេ។ ការនេះមានប្រយោជន៍ដល់មនុស្ស ហើយគ្មានគំនិតព្យាបាទនោះទេ។ ការមើលខុសត្រូវ ការតាមដាន ការឈ្វេងយល់បន្ថែមអំពីអ្វីដែលពួកគេកំពុងធ្វើ ពោលគឺ ការទាំងអស់នេះ គឺដើម្បីជួយពួកគេឱ្យដើរនៅលើផ្លូវត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមដែលព្រះជាម្ចាស់ស្នើសុំ និងស្របតាមគោលការណ៍ ដូច្នេះ ពួកគេមិនបង្កការរំខាន ឬការបង្អាក់ណាមួយ ដូច្នេះ ពួកគេមិនខ្ជះខ្ជាយពេលវេលានោះឡើយ។ គោលបំណងនៃការធ្វើកិច្ចការនេះ គឺជាការទទួលខុសត្រូវទាំងស្រុងចំពោះពួកគេ និងចំពោះកិច្ចការនៃដំណាក់ព្រះជាម្ចាស់ ហើយគ្មានគំនិតព្យាបាទនោះឡើយ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ «ដំណាក់ព្រះជាម្ចាស់មើលខុសត្រូវ សង្កេត និងត្រួតពិនិត្យមើលអស់អ្នកដែលបំពេញភារកិច្ច។ តើអ្នករាល់គ្នាអាចទទួលយកគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់នេះបានដែរឬទេ? (បាន)។ វាជារឿងអស្ចារ្យមួយ ប្រសិនបើអ្នកអាចអនុញ្ញាតឱ្យដំណាក់របស់ព្រះជាម្ចាស់មើលខុសត្រូវ សង្កេត និងត្រួតពិនិត្យមើលអ្នក។ វាជាជំនួយដល់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នក ក្នុងការមកបំពេញភារកិច្ចរបស់អ្នកពេញដោយការពេញចិត្ត និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការនេះផ្តល់អត្ថប្រយោជន៍ និងជួយដល់មនុស្ស ដោយគ្មានគុណវិបត្តិទាល់តែសោះ។ នៅពេលដែលនរណាម្នាក់បានយល់ពីគោលការណ៍នៅក្នុងន័យនេះ ពេលនោះ តើពួកគេគួរមានអារម្មណ៍ ឬមិនគួរមានអារម្មណ៍ទាស់ទទឹង ឬការពារខ្លួនទាស់នឹងការមើលខុសត្រូវរបស់អ្នកដឹកនាំ អ្នកធ្វើការ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតដែរឬទេ? ពេលខ្លះ គេអាចពិនិត្យមើល និងសង្កេតមើលអ្នក ហើយគេអាចពិនិត្យតាមដានការងាររបស់អ្នក ប៉ុន្តែនេះមិនមែនជាអ្វីដែលត្រូវតូចចិត្តនោះទេ។ ហេតុអ្វីបានជាមិនត្រូវតូចចិត្ត? ពីព្រោះកិច្ចការរបស់អ្នកឥឡូវ ភារកិច្ចដែលអ្នកបំពេញ និងការងារដែលអ្នកធ្វើ មិនមែនជាកិច្ចការឯកជន ឬការងារផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។ កិច្ចការទាំងនោះពាក់ព័ន្ធនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយទាក់ទងនឹងផ្នែកមួយនៃកិច្ចការនោះ។ ដូច្នេះ នៅពេលអ្នកណាម្នាក់ចំណាយពេលបន្តិចបន្តួចពិនិត្យតាមដាន ឬសង្កេតអ្នក ឬសួរអ្នកនូវសំណួរស៊ីជម្រៅ ដោយព្យាយាមសន្ទនាដោយស្មោះអស់ពីចិត្តជាមួយអ្នក និងឈ្វេងយល់ពីសភាពរបស់អ្នកក្នុងអំឡុងពេលនេះ ហើយពេលខ្លះឥរិយាបថរបស់ពួកគេថែមទាំងឃោរឃៅបន្តិច ហើយពួកគេដោះស្រាយជាមួយអ្នក និងលួសកាត់អ្នកបន្តិច ព្រមទាំងប្រៀនប្រដៅអ្នក និងស្ដីបន្ទោសអ្នក ទាំងអស់នេះគឺមកពីពួកគេមានឥរិយាបថទទួលខុសត្រូវ និងប្រកបដោយមនសិកាចំពោះការងារនៅដំណាក់ព្រះជាម្ចាស់។ អ្នកមិនគួរមានគំនិត ឬអារម្មណ៍អវិជ្ជមានចំពោះរឿងនេះទេ។ ប្រសិនបើអ្នកអាចទទួលយកការមើលខុសត្រូវ ការសង្កេត និងការសាកសួររបស់អ្នកដទៃ តើមានន័យយ៉ាងដូចម្តេច? នៅក្នុងដួងចិត្តអ្នក អ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនព្រមទទួលយកការមើលខុសត្រូវ ការសង្កេត និងការសាកសួររបស់គេអំពីអ្នកទេ ប្រសិនបើអ្នកប្រឆាំងទាស់នឹងរឿងទាំងអស់នេះ នោះតើអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានឬទេ? ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់មានលក្ខណៈកាន់តែល្អិតល្អន់ ស៊ីជម្រៅ និងត្រឹមត្រូវជាងការសាកសួររបស់មនុស្ស អ្វីដែលព្រះជាម្ចាស់សួរគឺជាក់លាក់ ជាក់ស្តែង និងស៊ីជម្រៅខ្លាំងជាងនេះ។ ដូច្នេះ ប្រសិនបើអ្នកមិនអាចទទួលយកការពិនិត្យតាមដានពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទេ តើការដែលអ្នកអះអាងថា អ្នកអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់បាន មិនទៅជាពាក្យឥតខ្លឹមសារទេឬ? សម្រាប់អ្នក ដើម្បីអាចទទួលយកការពិនិត្យពិច័យ និងការពិនិត្យពីព្រះជាម្ចាស់បាន ដំបូង អ្នកត្រូវតែអាចទទួលយកការពិនិត្យតាមដានពីដំណាក់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងបងប្អូនប្រុសស្រីជាមុនសិន» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំដឹងថា ព្រោះតែនិស្ស័យពុករលួយបែបសាតាំងដែលមានខាងក្នុងយើង ជារឿយៗ យើងបំពេញការងារតាមអំពើចិត្ត។ ជាងនេះទៅទៀត ព្រោះតែធម្មជាតិដ៏គួរឱ្យស្អប់ខ្ពើម និងខ្ជិលច្រអូសរបស់យើង ជារឿយៗ យើងបំពេញការងារបែបបង្គ្រប់កិច្ច និងមិនព្យាយាមចង់សម្រេចបានលទ្ធផលល្អទេ។ ហើយយើងក៏ធ្វើផ្ទុយពីគោលការណ៍នៅក្នុងរបៀបជាច្រើនដែរ ដូច្នេះ យើងត្រូវការអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីជួយមើលខុសត្រូវ និងតាមដានយើង ដើម្បីធានាថា កិច្ចការពួកជំនុំមានវឌ្ឍនភាពទៅយ៉ាងរលូន។ នេះជាអ្វីដែលព្រះតម្រូវឱ្យមានអ្នកដឹកនាំ និងអ្នកធ្វើការ ហើយក៏ជាទិដ្ឋភាពដ៏សំខាន់នៃការងាររបស់យើងផងដែរ។ ដូច្នេះ ខ្ញុំគួរតែចុះចូល និងទទួលយកការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ លើសពីនេះ ខ្ញុំមាននូវសញ្ញាណខុសឆ្គងមួយ ដោយយល់ថា ការមើលខុសត្រូវ និងការតាមដានរបស់អ្នកដឹកនាំ នឹងពន្យារពេលដល់ការបំពេញភារកិច្ច ព្រមទាំងប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ខ្ញុំ។ តែតាមពិត អ្នកដឹកនាំពិនិត្យមើលភាពលម្អិតនៃការងាររបស់យើង ដើម្បីរកមើលបញ្ហា ជួយយើងដោះស្រាយ និងកែកុនបញ្ហាទៅវិញទេ។ ដូច្នេះ វាមានតែជួយធ្វើឱ្យការងារយើងកាន់តែប្រសើរឡើង មិនមែនពន្យារពេលដល់វឌ្ឍនភាពការងារយើងឯណា។ ឧទាហរណ៍ ម្ដងនោះ ពេលអ្នកដឹកនាំកំពុងពិនិត្យមើលការងាររបស់យើង គាត់សម្គាល់ឃើញថា យើងមិនបានស្រោចស្រពអ្នកជឿថ្មីដោយក្ដីស្រឡាញ់ និងចិត្តអត់ធ្មត់ទេ ហើយការទាមទាររបស់យើងចំពោះពួកគេ ក៏ខ្ពស់ពេកដែរ។ ការនេះនាំឱ្យអ្នកជឿថ្មីមួយចំនួនប្រែជាអវិជ្ជមាន និងមិនបំពេញភារកិច្ចរបស់ខ្លួន។ តាមរយៈការប្រកបគ្នារបស់អ្នកដឹកនាំ ទើបយើងអាចដឹងពីបញ្ហាដែលមានក្នុងការងាររបស់យើង។ ក្រោយមក យើងបានប្រកបគ្នាជាមួយអ្នកជឿថ្មី ដោយប្រើបន្ទូលព្រះ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ប្រាប់ពួកគេអំពីអត្ថន័យនៃការបំពេញភារកិច្ចរបស់ខ្លួន រួចចាត់ចែងការងារដល់អ្នកជឿថ្មី ទៅតាមកម្ពស់ជាក់ស្ដែងរបស់ពួកគេ។ ក្រោយមក សភាពរបស់យើងបានប្រសើរឡើង ហើយពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតា។ ខ្ញុំឃើញថា ការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំ មិនគ្រាន់តែមិនជះឥទ្ធិពលអវិជ្ជមានដល់ការងារយើងប៉ុណ្ណោះទេ តែក៏ជួយឱ្យខ្ញុំយល់កាន់តែច្បាស់ពីគោលការណ៍នៃការបំពេញភារកិច្ចផងដែរ។ ទាំងនេះជាអត្ថប្រយោជន៍នៃការទទួលយកការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំចំពោះការងារយើង។ ខ្ញុំចាប់ផ្ដើមយល់ថា ការទទួលយកការមើលខុសត្រូវរបស់អ្នកដឹកនាំ គឺជាអាកប្បកិរិយានៃការទទួលខុសត្រូវចំពោះកិច្ចការនៃពួកជំនុំ និងជាគោលការណ៍អនុវត្តន៍មួយ ដែលគេត្រូវមាននៅក្នុងភារកិច្ចរបស់ខ្លួន។

មួយរយៈក្រោយមក អ្នកដឹកនាំបានតែងតាំងខ្ញុំឱ្យបន្តស្រោចស្រពដល់អ្នកជឿថ្មី ហើយខ្ញុំពិតជាអរព្រះគុណព្រះយ៉ាងខ្លាំង។ ក្រោយមក ពេលអ្នកដឹកនាំតាមដាន និងណែនាំយើងនៅក្នុងការងារ ខ្ញុំគ្មានអារម្មណ៍ប្រឆាំងទេ ហើយខ្ញុំអាចកត់ត្រាទុកនូវបញ្ហាដែលអ្នកដឹកនាំរកឃើញ ហើយពិភាក្សា និងសង្ខេបបញ្ហាទាំងប៉ុន្មាននៅក្នុងការងារយើងយ៉ាងសកម្មជាមួយដៃគូរបស់ខ្ញុំ។ នៅពេលយើងដឹងកាន់តែច្បាស់អំពីបញ្ហាដែលមាននៅក្នុងការងារ ប្រសិទ្ធភាពការងារយើងចាប់ផ្ដើមប្រសើរឡើងបន្តិចម្ដងៗ។ ខ្ញុំមានអារម្មណ៍ថា មានតែតាមរយៈការទទួលយកការមើលខុសត្រូវ និងការណែនាំរបស់អ្នកដឹកនាំក្នុងភារកិច្ច ការមានអាកប្បកិរិយាទទួលយកសេចក្តីពិត និងការអនុវត្តការងារស្របតាមគោលការណ៍ប៉ុណ្ណោះ ទើបយើងអាចសម្រេចបានលទ្ធផលល្អក្នុងភារកិច្ចយើង។ សូមអរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ដួងចិត្តដែលត្រូវបានរំដោះឱ្យមានសេរីភាព

នៅខែ តុលា ឆ្នាំ ២០១៦ ស្វាមីរបស់ខ្ញុំ និងខ្ញុំ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងនៅឯបរទេស។ ប៉ុន្មានខែក្រោយមក...