តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?
កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
អ្នកជឿលើព្រះអម្ចាស់ជាច្រើនគិតថា «ព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបឲ្យយើងរួចទៅហើយ ហើយយើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ។ ព្រះអម្ចាស់ទតឃើញថាយើងគ្មានបាបទេ ចុះហេតុអ្វីបានជាយើងមិនអាចត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ដោយផ្ទាល់តែម្ដងទៅ?» ឥឡូវនេះ តោះយើងប្រកបគ្នាអំពីសំណួរនេះ។ ការដែលអំពើបាបរបស់មនុស្សត្រូវបានលើកទោសឱ្យ តាមរយៈជំនឿលើព្រះអម្ចាស់ គឺជារឿងពិតមែន ប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែប្រព្រឹត្តបាបជាញឹកញាប់ បន្ទាប់ពីទទួលបានការអត់ទោសបាបហើយនោះ? ទោះបីជាពួកគេជឿលើព្រះអម្ចាស់អស់មួយជីវិតក៏ដោយ ក៏ហេតុអ្វីបានជាពួកគេមិនអាចរំដោះខ្លួនចេញពីចំណងនៃធម្មជាតិបាបរបស់ខ្លួនបាន ហើយនៅតែរស់នៅក្នុងអំពើបាប និងមិនអាចដកខ្លួនរួចបាន? បន្ថែមពីនេះ ក្រោយពីទទួលបានការអត់ទោសបាបហើយ ហេតុអ្វីបានជាមនុស្សនៅតែអាចថ្កោលទោសព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់ទៀត? តើនេះមានបញ្ហាអ្វីទៅ? ជនជាតិយូដាបានថ្វាយតង្វាយដុត បន្ទាប់ពីពួកគេបានប្រព្រឹត្តបាប ហើយអំពើបាបរបស់ពួកគេក៏ត្រូវបានអត់ទោសឲ្យ។ ចុះហេតុអ្វីបានជាពួកគេនៅតែអាចដំដែកគោលឆ្កាងព្រះអម្ចាស់យេស៊ូវ ដែលសម្ដែងចេញនូវសេចក្ដីពិត នៅលើឈើឆ្កាងបានទៀត? នេះគឺគ្រប់គ្រាន់ណាស់ទៅហើយក្នុងការបង្ហាញថា ការដែលមនុស្សម្នាក់ទទួលបានការអត់ទោសបាប មិនមែនមានន័យថាពួកគេបានរំដោះខ្លួនចេញពីអំពើបាបនោះឡើយ ហើយរឹតតែមិនមែនមានន័យថាពួកគេត្រូវបានញែកជាបរិសុទ្ធនោះដែរ។ នេះក៏ព្រោះតែបន្ទាប់ពីមនុស្សម្នាក់ទទួលបានការអត់ទោសបាបហើយ ធម្មជាតិបាបនៅក្នុងខ្លួនពួកគេនៅតែមានដដែល ពោលគឺធម្មជាតិដែលប្រព្រឹត្តបាបរបស់ពួកគេនៅតែមាន។ ពួកគេនៅតែរស់នៅក្នុងអំពើបាបរៀងរាល់ថ្ងៃ ដោយរស់នៅក្នុងជីវិតដែលប្រព្រឹត្តបាបហើយសារភាព សារភាពហើយប្រព្រឹត្តបាបវិញ។ ព្រះគម្ពីរចែងថា៖ «បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ «ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ដូច្នេះ តើមនុស្សបែបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវការសន្យា និងព្រះពររបស់ព្រះជាម្ចាស់? តើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ដែរឬទេ? គឺមិនមានជាដាច់ខាត។
ក្នុងយុគសម័យនៃព្រះគុណ គ្មាននរណាម្នាក់អាចមើលឃើញយ៉ាងច្បាស់ថា កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺគ្រាន់តែជាកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ មិនមែនជាកិច្ចការជម្រះនិស្ស័យពុករលួយរបស់មនុស្សជាតិនោះឡើយ ហើយរឹតតែមិនមែនជាកិច្ចការសង្គ្រោះមនុស្សជាតិឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំងយ៉ាងពេញលេញនោះឡើយ។ ព្រះអម្ចាស់យេស៊ូវគ្រាន់តែធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិប៉ុណ្ណោះ។ ដរាបណាមនុស្សអធិស្ឋាន សារភាពបាប និងប្រែចិត្តនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ នោះអំពើបាបរបស់ពួកគេត្រូវបានលើកលែងទោស ហើយពួកគេក៏លែងត្រូវបានផ្ដន្ទាទោសដោយក្រឹត្យវិន័យទៀតដែរ។ នេះហើយជាអត្ថន័យពិតនៃ «សេចក្ដីសង្គ្រោះ» ដែលយើងតែងតែនិយាយនៅក្នុងយុគសម័យនៃព្រះគុណ។ សេចក្ដីសង្គ្រោះនេះមិនមានជាប់ពាក់ព័ន្ធនឹងការត្រូវបានជម្រះឱ្យស្អាត និងការចូលទៅក្នុងនគរស្ថានសួគ៌នោះឡើយ។ អាចនិយាយបានថា រឿងទាំងពីរនេះគឺខុសគ្នាស្រឡះតែម្ដង។ ហេតុនេះហើយ គ្រាន់តែអ្នកបានទទួលយកកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ វាមិនមែនមានន័យថាអ្នកទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញ ហើយនឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះឡើយ។ បងប្អូនសាកគិតមើល តើព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលដែរឬទេថា មនុស្សដែលត្រូវបានលើកលែងទោសបាប គឺជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌? ព្រះអម្ចាស់យេស៊ូវមិនដែលមានបន្ទូលបែបនេះឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនដែលថ្លែងបែបនេះដែរ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវពិតជាមានបន្ទូលយ៉ាងសំខាន់មួយឃ្លាថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ព្រះបន្ទូលទាំងនេះប្រាប់យើងថា រឿងដែលសំខាន់បំផុតក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ គឺការទទួលស្វាគមន៍ព្រះវិញ្ញាណនៃសេចក្ដីពិត។ តើព្រះវិញ្ញាណនៃសេចក្ដីពិតជានរណា? គឺទ្រង់ជាព្រះជាម្ចាស់ដែលយាងមកសម្ដែងចេញនូវសេចក្ដីពិត ហើយទ្រង់នឹងដឹកនាំអ្នកទាំងអស់គ្នាឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់។ ឥឡូវនេះ អ្នកទាំងអស់គ្នាគ្រាន់តែត្រូវបានលើកទោសបាបប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នានៅតែត្រូវការឱ្យព្រះជាម្ចាស់ធ្វើកិច្ចការមួយដំណាក់កាលទៀត ទើបអ្នកទាំងអស់គ្នាអាចត្រូវបានញែកជាបរិសុទ្ធ។ អ្នកទាំងអស់គ្នាត្រូវតែរង់ចាំព្រះជាម្ចាស់ដែលយាងមកសម្ដែងចេញនូវសេចក្ដីពិត ទ្រង់នឹងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មានតែការទទួលយកព្រះបន្ទូលដែលសម្ដែងចេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះទេ ទើបអ្នកអាចចូលទៅក្នុងសេចក្ដីពិតទាំងអស់ ទទួលបានការបន្សុទ្ធ និងរំដោះខ្លួនចេញពីឥទ្ធិពលរបស់សាតាំងបានយ៉ាងពេញលេញ ដល់ពេលនោះហើយ ទើបអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌។ នៅក្នុងសេចក្ដីទំនាយនេះ ព្រះអម្ចាស់យេស៊ូវគ្រាន់តែមានបន្ទូលថា៖ «កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង»។ តើព្រះបន្ទូលនេះផ្ដល់សារអ្វីដល់យើង? គឺថា នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ពោលគឺ កិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មានតែការឆ្លងកាត់ការជំនុំជម្រះនៅចំពោះបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទប៉ុណ្ណោះ ទើបអ្នកអាចដឹងយ៉ាងពិតប្រាកដពីសភាពពិតនៃភាពពុករលួយរបស់ខ្លួន ហើយត្រូវបានជម្រះឱ្យស្អាតពីនិស្ស័យពុករលួយរបស់អ្នក ដល់ពេលនោះហើយ ទើបអ្នកអាចសម្រេចបាននូវការចុះចូលដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ការណ៍នេះត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលថា «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ នេះមានន័យថា ក្នុងយុគសម័យនៃព្រះគុណ មនុស្សគ្រាន់តែត្រូវបានលើកលែងទោសបាបប៉ុណ្ណោះ។ ពួកគេមិនទាន់ទទួលបានសេចក្ដីពិត ឬត្រូវបានញែកជាបរិសុទ្ធនៅឡើយទេ ហើយព្រះជាម្ចាស់នៅតែត្រូវធ្វើកិច្ចការមួយដំណាក់កាលទៀត ដើម្បីជម្រះពួកគេឲ្យស្អាត។ អ្នកឃើញទេ ព្រះបន្ទូលទាំងនេះបើកសម្ដែងនូវអាថ៌កំបាំងនៃការចូលក្នុងនគរស្ថានសួគ៌។ ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ ចុះតើទ្រង់ធ្វើកិច្ចការនេះដោយរបៀបណា? ទ្រង់ធ្វើកិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយដឹកនាំយើងឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ ដើម្បីឱ្យយើងអាចបោះបង់ចោលនូវនិស្ស័យពុករលួយ និងទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនដឹកនាំយើងឲ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ទេ នោះយើងនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញឡើយ ហើយយើងក៏នឹងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរ។ ហេតុនេះហើយ ព្រះអម្ចាស់មិនដែលមានបន្ទូលថា ការដែលត្រូវបានលើកលែងទោសបាប គឺជាលក្ខខណ្ឌដើម្បីចូលក្នុងនគរស្ថានសួគ៌ឡើយ។ ទោះបីជាអំពើបាបរបស់អ្នកត្រូវបានលើកលែងទោស ហើយអ្នកអាចទេសនា និងធ្វើការងារសម្រាប់ព្រះអម្ចាស់ ព្រមទាំងអាចធ្វើរឿងអព្ភូតហេតុជាច្រើនក៏ដោយ ក៏អ្នកនៅតែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដាច់ខាតដើម្បីចូលក្នុងនគរស្ថានសួគ៌។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអម្ចាស់យេស៊ូវថែមទាំងមានបន្ទូលទៀតថា៖ «ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ ពួកគេទាំងនេះសុទ្ធតែជាអ្នកដែលទេសនា ធ្វើការងារ ព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស និងធ្វើរឿងអព្ភូតហេតុជាច្រើន ក្នុងព្រះនាមព្រះអម្ចាស់។ ចុះហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវនៅតែមានបន្ទូលទៅកាន់ពួកគេថា «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» បែបនេះ? តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? មានន័យថា ប្រសិនបើអ្នកមិនទទួលយកការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ហើយមិនទទួលយកកិច្ចការនៃព្រះវិញ្ញាណនៃសេចក្ដីពិត ដែលដឹកនាំអ្នកឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ នោះទោះបីជាអ្នកទេសនា ធ្វើការងារព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស និងធ្វើរឿងអព្ភូតហេតុជាច្រើនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវក៏ដោយ អ្នកគឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ដដែល។ ទ្រង់មិនដែលស្គាល់អ្នកឡើយ ហើយអ្នកក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរ! នេះហើយជាអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាអ្នកបានជឿលើព្រះអម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះឡើយ ប្រសិនបើអ្នកមិនទទួលយកនូវសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់បានសម្ដែងចេញនៅគ្រាចុងក្រោយទេនោះ អ្នកគឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ក្នុងព្រះនេត្ររបស់ទ្រង់ ដែលនាំឱ្យអ្នកត្រូវតែត្រូវបានជម្រុះចោល និងត្រូវធ្លាក់ក្នុងមហន្តរាយមិនខាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ តើនេះមានន័យដូចម្ដេច? មានន័យថា មានតែអស់អ្នកដែលអាចទទួលស្វាគមន៍ការយាងត្រឡប់មកវិញនៃព្រះអម្ចាស់ ទទួលស្វាគមន៍ព្រះវិញ្ញាណនៃសេចក្ដីពិត ចូលទៅក្នុងសេចក្ដីពិតទាំងអស់ ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយត្រូវបានជម្រះឲ្យស្អាត ព្រមទាំងអាចបំពេញបេសកកម្ម និងបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតឱ្យបានល្អ ទើបជាអ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែមនុស្សទាំងនេះទេ ទើបអាចចូលក្នុងនគរស្ថានសួគ៌នៅទីបញ្ចប់បាន។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែធំធេងឡើង ដើម្បីដកនិស្ស័យដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយចេញពីមនុស្សឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...
ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាចម្បងគឺការបញ្ចេញព្រះសូរសៀង និងការសម្ដែងចេញនូវសេចក្ដីពិត...
ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...
ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ «នៅពេលនោះ ប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។...