លាហើយ អ្នកផ្គាប់ចិត្តមនុស្ស!

11-11-2021

និយាយដល់អ្នកផ្គាប់ចិត្តមនុស្ស មុនពេលខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំបានគិតថា ពួកគេជាមនុស្សអស្ចារ្យ។ ពួកគេមាននិស្ស័យសុភាពរាបសា មិនដែលទាស់ទែងជាមួយនរណា គ្រប់គ្នាចូលចិត្តពួកគេ ហើយពួកគេមិនដែលធ្វើឲ្យនរណាម្នាក់អន់ចិត្តឡើយ។ ខ្ញុំចង់ក្លាយជាបុគ្គលបែបនោះ។ គឺដោយសារតែតាំងពីខ្ញុំនៅក្មេង ខ្ញុំត្រូវបានបង្រៀន តាមរយៈការអប់រំ និងសង្គមរបស់ខ្ញុំ ជាមួយទស្សនៈបែបនេះ «ភាពសុខុដុមគឺជាឃ្លាំងទ្រព្យ សេចក្ដីអត់ធ្មត់គឺជាភាពត្រចះត្រចង់» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» «កុំយករឿងដាក់ក្នុងចិត្តខ្លាំងពេក» «នោះការរងទុក្ខដោយភាពអយុត្តិធម៌ គឺជាព្រះពរ» និង «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ»។ ខ្ញុំបានយកគំនិតទាំងនេះ ធ្វើជាបាវចនារបស់ខ្ញុំផ្ទាល់ក្នុងការរស់នៅតាម។ វាមិនសំខាន់ឡើយថាតើវាជាក្រុមគ្រួសារ និងមិត្តភក្តិ ឬជាមនុស្សស្គាល់គ្នា ខ្ញុំមិនធ្វើឲ្យនរណាម្នាក់អន់ចិត្តឡើយ ហើយខ្ញុំតែងតែស្របតាមអ្វីដែលពួកគេចង់បាន។ គ្រប់គ្នាបានសរសើរខ្ញុំដែលធ្វើល្អជាមួយមនុស្ស និងចេះចុះសម្រុងជាមួយគេ។ ខ្ញុំក៏មានអារម្មណ៍ថា ដើម្បីរស់រាននៅក្នុងសង្គមដ៏ខ្មៅងងឹតនេះបាន វាត្រូវការឲ្យមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញអ្នក ដោយសារតែនោះជាផ្លូវតែមួយគត់ ដើម្បីបង្កើតកន្លែងមួយសម្រាប់ខ្លួនឯង។ ក្រោយមក បន្ទាប់ពីខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ដោយបានដកពិសោធន៍នូវការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់បានខ្លះអំពីសេចក្តីពិត ថានៅទីបំផុត ខ្ញុំបានឃើញថា គោលការណ៍នៃការរស់រានទាំងនេះគឺជាទស្សនវិជ្ជាបែបសាតាំង ជាសារជាតិពិសពុលបែបសាតាំង និងមិនមែនជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់ឡើយ។ ខ្ញុំបានឃើញថា ដោយរស់នៅបែបនេះ ខ្ញុំកាន់តែវៀចវេរ បោកបញ្ឆោត អាត្មានិយម និងគួរឲ្យស្អប់ខ្ពើម គឺថាខ្ញុំគ្មានលក្ខណៈជាមនុស្សដែលត្រឹមត្រូវនោះឡើយ។ នៅទីបំផុត ខ្ញុំបានចាប់ផ្ដើមស្អប់ខ្លួនឯង ហើយខ្ញុំបានប្រែចិត្តចំពោះព្រះជាម្ចាស់។

ក្នុងឆ្នាំ ២០១៨ ខ្ញុំត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកដឹកនាំប្រចាំស្រុកមួយ។ ពីដំបូង ខ្ញុំមិនបានដឹងច្រើនឡើយអំពីកិច្ចការនៃពួកជំនុំ។ ដៃគូរបស់ខ្ញុំ ឈ្មោះបងស្រី លួ បានបំពេញភារកិច្ចនេះជាងមួយឆ្នាំហើយ ហើយគាត់បានយល់ពីផ្នែកផ្សេងៗនៃកិច្ចការពួកជំនុំ ដូច្នេះ ខ្ញុំបានសួរគាត់អំពីបញ្ហា ឬការលំបាកផ្សេងៗដែលខ្ញុំមាន ហើយគាត់បានជួយខ្ញុំយ៉ាងច្រើន។ ក្រោយមក ខ្ញុំបានឮបងស្រីលួ លើកឡើងជាច្រើនដងថា អ្នកដឹកនាំម្នាក់នៃពួកជំនុំដែលនាងត្រូវទទួលខុសត្រូវ គឺជាបងស្រីសាង ដែលកំពុងធ្វើកិច្ចការឲ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់គាត់មួយរយៈពេលមកហើយ ដោយមិនធ្វើកិច្ចការជាក់ស្ដែងឡើយ និយាយអំពីសេចក្តីរាក់កំផែល និងគោលលទ្ធិនៅក្នុងការប្រជុំ ហើយគាត់ក្រអឺតក្រទម រាប់ខ្លួនថាសុចរិត និងមិនព្រមទទួលយកសំណើ ឬជំនួយរបស់អ្នកដទៃឡើយ។ នាពេលនោះ ខ្ញុំបានគិតថា អ្វីៗទាំងអស់នេះអាចជាការសម្ដែងចេញអំពីអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើនូវកិច្ចការដែលជាក់ស្ដែង ហើយដោយសារតែបងស្រីលួ បានដឹងអំពីរឿងនេះ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាគាត់មិនធ្វើការផ្លាស់ប្ដូរមួយចំនួន ឬបណ្ដេញបងស្រីសាងចេញទៅ។ ខ្ញុំចង់និយាយអ្វីមួយទៅកាន់គាត់ ប៉ុន្តែ ដោយសារតែខ្ញុំទើបតែចាប់ផ្ដើមបំពេញភារកិច្ចនេះ ដូច្នេះ ខ្ញុំមិនសូវស្គាល់បងស្រីសាង ច្រើននោះឡើយ។ បើខ្ញុំនិយាយអ្វីមួយដោយផ្ទាល់ បងស្រីលួ អាចរិះគន់ខ្ញុំដែលនិយាយមិនបានគិត និងមិនប្រព្រឹត្តចំពោះអ្នកដទៃដោយក្ដីស្រឡាញ់។ ដោយគិតបែបនេះ ខ្ញុំបានចែករំលែកគំនិតខ្ញុំជាមួយបងស្រីលួ ដោយប្រយោល ប៉ុន្តែគាត់មិនយកចិត្តទុកដាក់ច្រើនឡើយ ហើយបានសុំឲ្យខ្ញុំជួយបងស្រីសាង ដោយចេញពីក្ដីស្រឡាញ់។ ខ្ញុំបានគិតថា «បងស្រីលួ ត្រូវតែដឹងអំពីគោលការណ៍សម្រាប់ការដកអ្នកដឹកនាំចេញ ដូច្នេះ បើខ្ញុំលើកឡើងអំពីការនេះម្ដងទៀត តើគាត់នឹងមិនគិតថា ខ្ញុំកំពុងតែនិយាយថា គាត់មិនធ្វើកិច្ចការជាក់ស្ដែងទេឬអី? ហើយគាត់នឹងប្រាកដជាគិតថា ខ្ញុំបង្កបញ្ហាច្រើនពេក ហើយខ្ញុំពិបាកចុះសម្រុងជាមួយ។ បើការនេះបង្កឲ្យមានជម្លោះរវាងពួកយើង តើយើងនឹងបំពេញភារកិច្ចរបស់យើង ក្នុងនាមជាដៃគូ នៅពេលអនាគតម្ដេចកើតទៅ?» នាពេលនោះ ខ្ញុំបានសម្រេចចិត្តមិននិយាយអ្វីទៀតឡើយ។

ខ្ញុំបានប្រកបគ្នាជាមួយបងស្រីសាង ជាច្រើនដង ដើម្បីលាតត្រដាង និងវិភាគទៅលើបញ្ហារបស់គាត់។ គាត់មិនគ្រាន់តែបដិសេធមិនទទួលយកប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងឈ្លោះប្រកែកជាមួយខ្ញុំទៀតផង។ ក្រោយមកទៀត មានបងប្អូនប្រុសស្រីខ្លះបានចាប់ផ្ដើមរាយការណ៍ថា បងស្រីសាង មិនកំពុងធ្វើកិច្ចការបែបជាក់ស្ដែងឡើយ។ នោះជាពេលដែលខ្ញុំបានដឹងថា បញ្ហារបស់បងស្រីសាង ពិតជាធ្ងន់ធ្ងរ ហើយបើយើងមិនដោះស្រាយទាន់ពេលទេ នោះវានឹងពន្យារពេលដល់កិច្ចការនៃពួកជំនុំ និងច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីនៃយើងមិនខាន។ ដូច្នេះ ខ្ញុំចាប់ផ្ដើមលើកឡើងអំពីការបណ្ដេញបងស្រីសាងចេញ ជាមួយបងស្រីលួ ម្ដងទៀត។ ប៉ុន្តែ បងស្រីលួ បាននិយាយថា «របាយការណ៍ទាំងនេះត្រូវបានប្រគល់ជូនដល់ថ្នាក់លើរបស់យើងហើយ។ សូមយើងរង់ចាំ រហូតដល់ពួកគេផ្ដល់ព័ត៌មានដល់យើងនៅថ្នាក់ក្រោមវិញ មុនពេលយើងបណ្ដេញនាងចេញ។» ខ្ញុំបានគិតថា «តាមរយៈរបាយការណ៍ និងការពិនិត្យមើលស្ថានការណ៍ យើងអាចឃើញថា បងស្រីសាង មិនបានធ្វើកិច្ចការជាក់ស្ដែង ធ្វើការបែបបង្រ្គប់កិច្ច ហើយនិយាយអំពីសេចក្តីរាក់កំផែល និងគោលលទ្ធិអស់រយៈពេលជាយូរមកហើយ។ យើងដឹងហើយថា គាត់ជាអ្នកដឹកនាំក្លែងក្លាយ ដូច្នេះ បើស្របតាមគោលការណ៍ គាត់គួរតែត្រូវបានបណ្ដេញចេញកាន់តែឆាប់កាន់តែល្អ។» យើងជាអ្នកដឹកនាំថ្នាក់ស្រុក ហើយអ្នកដឹកនាំក្លែងក្លាយម្នាក់បានលេចឡើងនៅក្នុងពួកជំនុំ ប៉ុន្តែជាជាងដោះស្រាយឲ្យទាន់ពេល យើងបែរជារុញបញ្ហានោះទៅកាន់ថ្នាក់លើរបស់យើងវិញ។ តើនេះមិនមែនជាការពន្យារពេល និងបណ្ដោយឲ្យអ្នកដឹកនាំក្លែងក្លាយបន្តបង្កការខូចខាតដល់បងប្អូនប្រុសស្រីរបស់យើងទេឬ? ការនេះគ្មានអ្វីក្រៅពីឈរនៅខាងសាតាំង ហើយប្រឆាំងនឹងព្រះជាម្ចាស់ឡើយ! នេះជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់! ខ្ញុំចង់និយាយអំពីរឿងនេះម្ដងទៀតទៅកាន់បងស្រីលួ ប៉ុន្តែ ខ្ញុំបានគិតថា «លើកចុងក្រោយដែលខ្ញុំបានលើកឡើងអំពីរឿងនេះ គាត់មិនចង់ដកបងស្រីសាង ចេញឡើយ ហើយបានប្រាប់ខ្ញុំឲ្យប្រព្រឹត្តចំពោះគាត់ដោយក្ដីស្រឡាញ់ទៀត។ ខ្ញុំបានឃើញថា ពួកគាត់មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ដូច្នេះ បើខ្ញុំលើកឡើងពីបញ្ហានៃការដកបងស្រីសាង ចេញម្ដងទៀត នោះបងស្រីលួ អាចនិយាយថា ខ្ញុំដូចជាក្អេងក្អាងពេកហើយ។ មនុស្សដែលទើបតែកាន់ការងារថ្មីថ្មោង ត្រូវតែបញ្ជាក់ពីភាពស៊ូទ្រាំរបស់ខ្លួន ដូច្នេះ តើគាត់នឹងមិនគិតថា ខ្ញុំកំពុងតែសម្ញែងទេឬអី? ខ្ញុំបានសម្រេចចិត្តមិននិយាយអ្វីឡើយ។ យ៉ាងហោចណាស់ ថ្នាក់លើរបស់យើងកំពុងតែស៊ើបអង្កេត និងពិនិត្យមើលការពិតហើយ។ រង់ចាំតែពីរបីថ្ងៃ វាគ្មានអ្វីធំដុំឡើយ។ ដូច្នេះ ខ្ញុំក៏ទប់ចិត្ត ទប់មាត់មិននិយាយអ្វីនោះទេ។ ពីរបីថ្ងៃក្រោយមក បន្ទាប់ពីថ្នាក់លើរបស់យើងបានស៊ើបអង្កេតអំពីរឿងរ៉ាវ ពួកគេបានដោះស្រាយជាមួយយើងយ៉ាងចាស់ដៃសម្រាប់ការមិនចាត់ការទាន់ពេលជាមួយអ្នកដឹកនាំក្លែងក្លាយ ដោយនិយាយថា យើងបានរាំងស្ទះ និងបង្អាក់ដល់កិច្ចការនៃពួកជំនុំ និងបានពន្យារពេលដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ពួកគេបាននិយាយថា ការនេះកំពុងចូលដៃជាមួយសាតាំង និងបង្កការខូចខាតដល់បងប្អូនប្រុសស្រីរបស់យើងហើយ។ ដោយឮបែបនេះ ខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានដឹងថា ខ្ញុំមិនបានអនុវត្តតាមសេចក្តីពិតដែលខ្ញុំបានដឹងយ៉ាងច្បាស់ ហើយខ្ញុំមិនបានប្រកាន់ខ្ជាប់តាមគោលការណ៍ឡើយ។ ខ្ញុំបានគ្របបាំងអ្នកដឹកនាំក្លែងក្លាយ។ ខ្ញុំកំពុងតែការពារគាត់ទៅវិញ។ ដូច្នេះ ខ្ញុំក៏បានបណ្ដេញគាត់ចេញភ្លាមៗ។ តែក្រោយមក ខ្ញុំគ្រាន់តែមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង និងមិនស្រួលចិត្តបន្ដិច ហើយខ្ញុំមិនយកឱកាសនោះ ដើម្បីឆ្លុះបញ្ចាំងមើលខ្លួនឯងថែមទៀតឡើយ។ ក្រោយមកខ្ញុំរកឃើញថា បងស្រីលួតែងតែនិយាយសេចក្តីរាក់កំផែល និងគោលលទ្ធិនៅក្នុងការប្រជុំ និងដឹងថា គាត់មិនអាចដោះស្រាយបញ្ហា និងទុក្ខលំបាករបស់បងប្អូនប្រុសស្រីឡើយ។ ពេលខ្ញុំលើកឡើងអំពីបញ្ហា និងចំណុចខ្វះចន្លោះខ្លះៗរបស់គាត់ គាត់មិនព្រមទទួលយកឡើយ ហើយបែរជាព្យាយាមឈ្លោះប្រកែកជាមួយខ្ញុំទៅវិញ។ កិច្ចការដែលគាត់ទទួលខុសត្រូវ គ្មានសម្រេចបានអ្វីឡើយ ហើយពេលដែលថ្នាក់លើរបស់យើងបានលួសកាត់ និងដោះស្រាយជាមួយគាត់ គាត់មិនព្រមទទួលយកទេ។ គាត់ក្លាយជាអវិជ្ជមាន និងខ្ជីខ្ជានៅក្នុងការងារ ផុងជ្រៅនៅក្នុងការរអ៊ូរទាំ និងការយល់ច្រឡំ។ នាពេលនោះ ខ្ញុំចង់លាតត្រដាងពីសភាពរបស់គាត់ តែខ្ញុំបានដឹងថា ក្នុងនាមជាដៃគូរបស់គាត់ ខ្ញុំក៏ត្រូវទទួលខុសត្រូវផងដែរ បើយើងមិនធ្វើការងាររបស់យើងបានល្អនោះ ហើយបើខ្ញុំវិភាគអំពីបញ្ហារបស់គាត់ គាត់នឹងនិយាយថា ខ្ញុំកំពុងតែយល់ច្រឡំហើយ ដូច្នេះ ខ្ញុំក៏មិនហ៊ានធ្វើទៅ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែព្យាយាមលួងចិត្ត និងលើកទឹកចិត្តគាត់មិនឲ្យមានអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក ខ្ញុំបានដឹងថា បងស្រីលួនៅតែមិនផ្លាស់ប្ដូរដដែល។ គាត់គ្មានការស្គាល់ខ្លួនឯងទាល់តែសោះ! បើអ្វីៗនៅតែបន្តបែបនេះ នោះវានឹងមានតែពន្យារពេលកិច្ចការនៃពួកជំនុំ និងបង្កការខូចខាតដល់បងប្អូនប្រុសស្រីរបស់យើងប៉ុណ្ណោះ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែរាយការណ៍រឿងទាំងនេះដល់ថ្នាក់លើរបស់យើងឲ្យបានឆាប់កាន់តែល្អ។ ចៃដន្យអី ពួកជំនុំក៏កំពុងតែធ្វើការស្ទង់មតិទូទៅផងដែរ ហើយថ្នាក់លើរបស់យើងបានសុំឲ្យខ្ញុំសរសេរនូវការវាយតម្លៃមួយអំពីបងស្រីលួ។ ខ្ញុំក៏ត្រៀមខ្លួនសរសេរ តែនឹកចាំថា បងប្អូនប្រុសស្រីភាគច្រើនខ្វះនូវការយល់ដឹងចំពោះគាត់ ហើយពួកគេបានគាំទ្រគាត់។ ដូច្នេះ បើខ្ញុំប្រថុយរាយការណ៍អំពីបញ្ហារបស់បងស្រីលួ តើពួកគេនឹងនិយាយថា ខ្ញុំកំពុងតែមានគម្រោងអាក្រក់ ដោយចង់ដកគាត់ចេញ ដើម្បីឲ្យខ្ញុំអាចអារកាត់លើរឿងគ្រប់យ៉ាងតែម្នាក់ឯងដែរឬទេ? ជាងនេះទៀត យើងជាដៃគូនៅក្នុងភារកិច្ចរបស់យើង ហើយគាត់បានធ្វើរឿងជាច្រើន ដើម្បីជួយខ្ញុំ។ បើគាត់ត្រូវបានបណ្ដេញចេញមែន តើគាត់នឹងមិនស្អប់ខ្ញុំទេឬ? ខ្ញុំបានគិតចុះគិតឡើង ហើយនៅទីបំផុត ក៏សម្រេចចិត្តថា ខ្ញុំនឹងមើលរំលងសេចក្តីលម្អិតអំពីការដែលគាត់មិនធ្វើកិច្ចការជាក់ស្ដែង ឬទទួលយកសេចក្តីពិត។ ប៉ុន្តែ ក្រោយពេលផ្ញើការវាយតម្លៃរបស់ខ្ញុំរួចមក ខ្ញុំមិនអាចរម្ងាប់អារម្មណ៍មិនស្រួលក្នុងចិត្តខ្ញុំបានឡើយ។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែគ្របបាំងការពិត និងបោកបញ្ឆោតព្រះជាម្ចាស់ និងមានអារម្មណ៍កាន់តែងងឹតខាងវិញ្ញាណ។ ខ្ញុំតែងតែងងុយគេង ពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនទទួលបានការបំភ្លឺ ឬការស្រាយបំភ្លឺចេញពីការប្រកបគ្នានៅក្នុងការប្រជុំឡើយ។ ខ្ញុំមិនអាចរកឃើញបញ្ហាណាមួយដែលបងប្អូនប្រុសស្រីរបស់ខ្ញុំមានទេ។ ខ្ញុំបានធ្វើការឲ្យតែបានៗជារៀងរាល់ថ្ងៃ ដោយគ្មានថាមពលសូម្បីតែបន្ដិច ហើយខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ខ្ញុំចោលហើយ។

ក្រោយមក ថ្នាក់លើរបស់យើងបានពិនិត្យមើលរឿងរ៉ាវទាំងនេះ ហើយបងស្រីលួត្រូវបានបណ្ដេញចេញ ក្នុងនាមជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនបានធ្វើកិច្ចការជាក់ស្ដែង។ ខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង ហើយក៏ស្ដីបន្ទោសខ្លួនឯងដែរកាលគ្រានោះ ជាពិសេស ពេលដែលខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ «អ្នករាល់គ្នានឹងរកឃើញមនុស្សល្អជាច្រើននៅក្នុងសង្គម ដែលនិយាយដោយឥរិយាបថក្រអឺតក្រទម ហើយទោះបីជាពួកគេមើលពីខាងក្រៅហាក់ដូចជាមិនបានធ្វើអាក្រក់ធំដុំក៏ដោយ បើគិតឱ្យស៊ីជម្រៅទៅ ពួកគេមានសភាពបោកបញ្ឆោត និងរប៉ិលរប៉ូច។ ជាពិសេស ពួកគេអាចដឹងថាត្រូវធ្វើបែបណា ហើយពួកគេមានភាពរលូន និងលក្ខណៈលោកិយនៅក្នុងការនិយាយរបស់ពួកគេ។ ដូចដែលខ្ញុំឃើញអ៊ីចឹង «បុគ្គលល្អ» បែបនេះ គឺជាមនុស្សក្លែងក្លាយ ជាមនុស្សលាក់ពុត។ បុគ្គលបែបនេះគ្រាន់តែធ្វើពុតជាល្អប៉ុណ្ណោះ។ អស់អ្នកដែលជាប់ចិត្តនឹងមធ្យោបាយដ៏រីករាយគឺជាមនុស្សអាក្រក់បំផុត។ ពួកគេព្យាយាមមិនបំពាននរណាម្នាក់ឡើយ ពួកគេជាអ្នកផ្គាប់ចិត្តមនុស្ស ពួកគេចូលចុះជាមួយអ្វីៗទាំងឡាយ ហើយគ្មាននរណាម្នាក់អាចដោះស្រាយជាមួយពួកគេបានឡើយ។ បុគ្គលបែបនោះ គឺជាសាតាំងរស់!» («មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកសម្ដែងថា អ្នកផ្គាប់ចិត្តមនុស្សគឺជាមនុស្សអាក្រក់ និងមានកលល្បិចបំផុត ថាពួកគេគឺជាសាតាំងដែលកំពុងមានជីវិត។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំគឺបែបនោះមែន។ ខ្ញុំបានដឹងថា បងស្រីលួ គឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ក្នុងពេលមួយរយៈ ប៉ុន្តែ ដើម្បីការពារដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ និងខ្លួនឯង ខ្ញុំបែរជាជ្រើសរើសប្រមាថព្រះជាម្ចាស់ និងមិនអនុវត្តតាមសេចក្តីពិតទៅវិញ។ ខ្ញុំបានគ្របបាំងអ្នកដឹកនាំក្លែងក្លាយម្ដងទៀត បានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ និងបានប្រព្រឹត្តអំពើរំលង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវចប់ហើយ ថាព្រះជាម្ចាស់នឹងមិនសង្រ្គោះមនុស្សដូចជាខ្ញុំឡើយ។ ខ្ញុំបានរស់នៅក្នុងភាពទុគ៌ត និងភាពអវិជ្ជមានអស់រយៈពេលពីរបីថ្ងៃ។ ខ្ញុំលែងចាប់អារម្មណ៍ចង់ធ្វើអ្វីទាំងអស់។ តែក្រោយមក ខ្ញុំបាននឹកចាំអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មិនថាអ្នកបានធ្វើខុសច្រើនប៉ុណ្ណា មិនថាអ្នកបានវង្វេងឆ្ងាយប៉ុនណា ឬធ្វើខុសធ្ងន់ធ្ងរប៉ុណ្ណានោះទេ សូមកុំទុកឲ្យបន្ទុកទាំងនេះក្លាយជាបន្ទុក ឬសំពាយដ៏ធ្ងន់លើសទំងន់ដែលអ្នកត្រូវស្ពាយទៅតាមខ្លួន ក្នុងការតាមស្វែងយល់អំពីព្រះជាម្ចាស់របស់អ្នកនោះឡើយ។ ចូរបន្តដំណើរទៅមុខទៀត។ ព្រះជាម្ចាស់រក្សាទុកសេចក្តីសង្គ្រោះរបស់មនុស្សនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គគ្រប់ពេលវេលា គឺទ្រង់មិនដែលប្រែប្រួលឡើយ។ នេះគឺជាផ្នែកដ៏មានតម្លៃបំផុតនៃសារជាតិរបស់ព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតទៅលើព្រះបន្ទូលទាំងនេះម្ដងហើយម្ដងទៀត ហើយខ្ញុំមានអារម្មណ៍ថា គ្រប់ទាំងព្រះបន្ទូល និងឃ្លាឃ្លោងមានបង្កប់នូវសេចក្តីមេត្តាករុណា និងសេចក្តីសង្ឃឹមសម្រាប់ខ្ញុំ។ ទោះបីជាសេចក្តីអាក្រក់របស់ខ្ញុំបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ដើម្បីកម្សាន្តចិត្តខ្ញុំ លើកទឹកចិត្តខ្ញុំ និងប្រាប់ខ្ញុំឲ្យបន្តដំណើរទៅមុខទៀតដែរ។ ខ្ញុំមានអារម្មណ៍អរព្រះគុណទ្រង់យ៉ាងខ្លាំង និងប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចអវិជ្ជមានតទៅទៀតឡើយ។ គ្រប់កន្លែងដែលខ្ញុំបានដួល ខ្ញុំត្រូវតែក្រោកឈរឡើងវិញ។ ខ្ញុំគួរតែឆ្លុះបញ្ចាំង យល់ពីបញ្ហារបស់ខ្ញុំ និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឲ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឲ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំង។ ខ្ញុំបានឃើញថា ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកផ្គាប់ចិត្តមនុស្សដ៏វៀចវេរ មានល្បិចម្នាក់នោះទេ។ ដោយប្រឈមជាមួយបញ្ហា ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីការពារខ្លួនឯង ហើយមិនបានគិតគូរដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ទេ ហើយខ្ញុំក៏មិនមានញាណនៃការទទួលខុសត្រូវ ឬបន្ទុកនៅក្នុងភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំគួរតែបានដោះស្រាយបញ្ហានេះទាន់ពេល នៅពេលដែលអ្នកដឹកនាំក្លែងក្លាយបានបង្ហាញខ្លួន តែផ្ទុយទៅវិញ ខ្ញុំបែរជាការពារខ្លួនឯង ហើយខ្លាចធ្វើឲ្យបងស្រីលួ អន់ចិត្តទៅវិញ ខ្ញុំខ្លាចពេកហើយក្នុងការអនុវត្តតាមសេចក្តីពិត ឬលាតត្រដាង និងរាយការណ៍ពីអ្នកដឹកនាំក្លែងក្លាយនោះ។ ខ្ញុំមានចេតនាលាក់បាំងសេចក្តីពិត ហើយគ្របបាំងវា ដើម្បីការពារគាត់។ លទ្ធផលដែលទទួលបានគឺថា គ្រប់ផ្នែកនៃកិច្ចការពួកជំនុំត្រូវបានរងផលប៉ះពាល់ ហើយបងប្អូនប្រុសស្រីរបស់ខ្ញុំបានខ្វះនូវជីវិតនៃពួកជំនុំបែបធម្មតា។ ដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ភារកិច្ចដ៏សំខាន់បែបនេះដល់ខ្ញុំ ប៉ុន្តែ ពេលដែលមានអ្នកដឹកនាំក្លែងក្លាយបង្ហាញខ្លួននៅក្នុងពួកជំនុំ ខ្ញុំបែរជាក្បត់គោលការណ៍នៃសេចក្តីពិត ដើម្បីការពារដល់ផលប្រយោជន៍របស់ខ្ញុំ ដោយឈរជាមួយសាតាំង និងការពារពួកវាម្ដងហើយម្តងទៀតទៅវិញ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា កិច្ចការនៃពួកជំនុំនឹងរងការខូចខាត ប៉ុន្តែខ្ញុំមិនអនុវត្តតាមសេចក្តីពិត ឬប្រកាន់ខ្ជាប់តាមសេចក្តីសុចរិតឡើយ។ គ្រប់ពេលដែលខ្ញុំអាចធ្វើឲ្យនរណាម្នាក់អន់ចិត្ត ខ្ញុំបានបោះបង់ចោលគោលការណ៍នៃសេចក្តីពិត។ ខ្ញុំកំពុងតែប្រព្រឹត្តដោយអាត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើការធ្វើបែបនេះមិនរាំងស្ទះ និងបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងជាការចូលដៃជាមួយសាតាំងទេឬ? ខ្ញុំមិនហ៊ានអនុវត្តតាមសេចក្ដីពិត ឬប្រកាន់ខ្ជាប់តាមគោលការណ៍ឡើយ។ ខ្ញុំគ្មានមនសិការនៃសេចក្តីសុចរិតសោះឡើយ។ តើខ្ញុំស័ក្ដិសមក្លាយជាអ្នកដឹកនាំពួកជំនុំម្ដេចកើតទៅ? ខ្ញុំអាត្មានិយម គួរឲ្យស្អប់ខ្ពើម វៀចវេរ បោកបញ្ឆោត និងចង្អៀតចង្អល់! ជាពិសេស វាឈឺផ្សាខ្លាំង ពេលដែលខ្ញុំពិចារណាទៅលើព្រះបន្ទូលរបស់ព្រះដែលចែងថា ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមអ្នកផ្គាប់ចិត្តមនុស្ស ហើយទ្រង់មិនសង្រ្គោះពួកគេឡើយ ហើយសេចក្តីអធិប្បាយចែងម្ដងហើយម្ដងទៀតថា ដំណាក់របស់ព្រះជាម្ចាស់មិនទទួលយកអ្នកផ្គាប់ចិត្តមនុស្សមកធ្វើជាអ្នកដឹកនាំជាដាច់ខាត ដោយសារតែពួកគេមានដួងចិត្តអាក្រក់ ហើយមានតែបង្កការខូចខាតដល់ដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីរបស់ពួកគេប៉ុណ្ណោះ។ តាមរយៈការការពារ និងការគ្របបាំងអ្នកដឹកនាំក្លែងក្លាយ ខ្ញុំបានប្រមាថព្រះជាម្ចាស់ និងបានប្រមាថនិស្ស័យរបស់ទ្រង់រួចទៅហើយ ដូច្នេះ ខ្ញុំបានចូលចំពោះព្រះជាម្ចាស់ និងអធិស្ឋានទៅកាន់ទ្រង់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានបំពានបំណងព្រះហឫទ័យរបស់ទ្រង់ម្ដងហើយម្ដងទៀត។ ទូលបង្គំបានដឹងយ៉ាងច្បាស់អំពីសេចក្តីពិត តែបែរជាមិនអនុវត្តតាម ហើយបង្កការខូចខាតដល់កិច្ចការនៃពួកជំនុំទៅវិញ។ ទូលបង្គំព្រមទទួលយកការដាក់បណ្ដាសា និងការដាក់ទោសរបស់ទ្រង់។ មិនថានៅថ្ងៃខាងមុខ ទ្រង់ប្រព្រឹត្តចំពោះទូលបង្គំបែបណាឡើយ ក៏ទូលបង្គំព្រមស្ដាប់បង្គាប់ និងប្រែចិត្តចំពោះទ្រង់ដែរ។»

ខ្ញុំចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំព្យាយាមផ្គាប់ចិត្តមនុស្ស ហើយមិនអាចអនុវត្តតាមសេចក្តីពិត ពេលដែលមានរឿងហេតុកើតឡើងចំពោះខ្ញុំអ៊ីចឹង។ តើវាជាអ្វីទៅដែលកំពុងតែត្រួតត្រាខ្ញុំនោះ? ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ ... នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងររៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំបានរកឃើញឫសគល់ដែលនាំឲ្យខ្ញុំប្រព្រឹត្តដូចជាអ្នកផ្គាប់ចិត្តមនុស្ស។ នោះគឺដោយសារតែតាំងពីខ្ញុំនៅក្មេង ខ្ញុំបានទទួលការអប់រំពីបក្សកុម្មុយនីស្តចិន ហើយគំនិតខ្ញុំបានពេញដោយទស្សនវិជ្ជា តក្កៈ និងច្បាប់ទម្លាប់ខាងលោកីយ៍គ្រប់ប្រភេទ ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សមិនមែនជាពួកបរិសុទ្ធទេ តើគេអាចរួចផុតពីកំហុសឆ្គងដូចម្ដេចបាន?» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» និង «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» ជាដើម។ ទស្សនៈទាំងនេះត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានរស់នៅតាម។ ខ្ញុំកាន់តែក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត អាត្មានិយម គួរឲ្យស្អប់ខ្ពើម វៀចវេរ និងបោកបញ្ឆោតគ្រប់ពេល។ ខ្ញុំបានយកទស្សនៈទាំងនេះជាបាវចនាប្រចាំជីវិតខ្ញុំ។ ដើម្បីចុះសម្រុងជាមួយមនុស្ស ខ្ញុំបានប្រយ័ត្នប្រយែងគ្រប់ពាក្យពេចន៍ និងការសម្ដែងចេញចំពោះអ្នកដទៃ ហើយខ្ញុំបានដោះស្រាយទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សគ្រប់គ្នាយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំជាអ្នកផ្គាប់ចិត្តមនុស្ស ខ្ញុំបានដើរលើផ្លូវនៃភាពបង្គួរ ខ្ញុំមិនបានធ្វើឲ្យនរណាម្នាក់អន់ចិត្តឡើយ ខ្ញុំមិនហ៊ាននិយាយសេចក្តីពិត ឬប្រកាន់ខ្ជាប់តាមសេចក្តីសុចរិតទេ ហើយខ្ញុំបានរស់នៅ ដោយគ្មានសេចក្តីថ្លៃថ្នូរបន្ដិចសោះឡើយ។ ពេលដែលអ្នកដឹកនាំក្លែងក្លាយបង្ហាញខ្លួននៅក្នុងពួកជំនុំ ដោយខ្លាចធ្វើឲ្យបងស្រីលួ អន់ចិត្ត ខ្ញុំបានបោះបង់ចោលគោលការណ៍របស់ខ្ញុំ បានជ្រើសរើសធ្វើជាមនុស្សកំសាក ហើយបណ្ដោយឲ្យពួកគេបង្កការខូចខាតដល់បងប្អូនប្រុសស្រី និងរាំងស្ទះដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ តើខ្ញុំអាចហៅខ្លួនឯងជាមនុស្សល្អម្នាក់ម្ដេចកើតទៅ? ខ្ញុំជា «មនុស្សល្អ» ដែលមានចិត្តខ្មៅ ជាទាសករដ៏គួរឲ្យស្អប់ខ្ពើមរបស់សាតាំង។ ខ្ញុំបានខ្វះនូវសេចក្តីក្លាហាន ឬសេចក្តីសុចរិត។ បើខ្ញុំបានវិភាគ និងជួយបងស្រី លួ បានមុននោះ គាត់ប្រហែលជាមិនបានធ្វើអំពើរំលងយ៉ាងច្រើនបែបនេះឡើយ កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ប្រហែលជាមិនត្រូវបានរាំងស្ទះ ហើយខ្ញុំក៏ប្រហែលជាមិនបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ក្រោយមក នៅទីបំផុត ខ្ញុំបានឃើញថា ការរស់នៅតាមទស្សនវិជ្ជាខាងលោកីយ៍បែបសាតាំង និងការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស មានតែធ្វើបាបមនុស្ស ឬបំផ្លាញអ្នកដទៃ និងបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។ ចេញពីការបើកសម្ដែងអំពីសេចក្តីពិត នៅទីបំផុត ខ្ញុំអាចឃើញថា ទស្សនវិជ្ជា តក្កៈ និងច្បាប់ទម្លាប់ខាងលោកីយ៍បែបសាតាំងទាំងនេះមានតែបោកបញ្ឆោត និងធ្វើឲ្យមនុស្សពុករលួយប៉ុណ្ណោះ។ វាប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្តីពិត។ ពេលយើងរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ មិនថាមើលទៅយើងជាមនុស្សល្អ សុភាពរាបសា ឬស្រួលបែបណាឡើយ យើងនៅតែវៀចវេរ បោកបញ្ឆោត គួរឲ្យស្អប់ខ្ពើម និងគួរឲ្យសង្វេគដដែល។ បើយើងមិនអនុវត្តតាមសេចក្តីពិត ប្រែចិត្ត និងផ្លាស់ប្ដូរទេ នោះយើងនឹងត្រូវព្រះជាម្ចាស់បោះបង់ចោល និងលុបបំបាត់មិនខាន។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការដែលព្រះជាម្ចាស់ស្នើមនុស្សឱ្យស្មោះត្រង់ បញ្ជាក់ថា ទ្រង់ពិតជាស្អប់អស់អ្នកណាដែលបោកបញ្ឆោត ហើយបញ្ជាក់ថា ទ្រង់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោតទេ។ ការពិតដែលថា ព្រះជាម្ចាស់មិនសព្វព្រះទ័យមនុស្សបោកបញ្ឆោត មានន័យថា ទ្រង់មិនសព្វព្រះទ័យសកម្មភាព និស្ស័យ និងបំណងចិត្តរបស់ពួកគេ។ មានន័យថា ទ្រង់មិនសព្វព្រះទ័យវិធីដែលពួកគេធ្វើអ្វីមួយទេ។ ដូច្នេះហើយ ប្រសិនបើយើងចង់ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះដំបូងឡើយ យើងត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់យើង និងវិធីដែលយើងរស់នៅជាមុនសិន» («ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅពេលដែលអ្នកមានសេចក្ដីជំនឿ នៅពេលដែលអ្នកចូលមកចំពោះព្រះជាម្ចាស់ ប៉ុន្តែនៅតែរស់នៅក្នុងឥរិយាបថចាស់ដដែល តើជំនឿលើព្រះជាម្ចាស់របស់អ្នកមានន័យឬទេ? តើជំនឿនោះមានតម្លៃឬទេ? គោលដៅ និងគោលការណ៍នៃជីវិតរបស់អ្នក និងវិធីដែលអ្នករស់នៅមិនបានផ្លាស់ប្ដូរឡើយ ហើយរឿងតែមួយដែលធ្វើឱ្យអ្នកនៅលើអ្នកមិនជឿ គឺការទទួលស្គាល់របស់អ្នកចំពោះព្រះជាម្ចាស់។ អ្នកហាក់ដូចជាកំពុងតែដើរតាមព្រះជាម្ចាស់ ប៉ុន្តែនិស្ស័យជីវិតរបស់អ្នកនៅតែមិនបានផ្លាស់ប្ដូរបន្តិចសោះ។ នៅទីបញ្ចប់ អ្នកនឹងមិនត្រូវបានសង្គ្រោះឡើយ។ បើពិតជាដូច្នោះមែន តើនេះមិនមែនជាជំនឿឥតន័យ និងអំណរឥតន័យទេឬ?» («មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំបានឃើញថា ព្រះជាម្ចាស់ជាព្រះដែលមានសារជាតិស្មោះត្រង់។ ព្រះជាម្ចាស់សព្វព្រះទ័យមនុស្សទៀងត្រង់ ហើយស្អប់មនុស្សបោកបញ្ឆោត។ ពេលខ្ញុំបានរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ ទស្សនៈរបស់ខ្ញុំទៅលើអ្វីៗ និងរបៀបដែលខ្ញុំបានប្រព្រឹត្តខ្លួននោះ មិនបានផ្លាស់ប្ដូរទាល់តែសោះ។ ខ្ញុំគ្មានអ្វីខុសពីអ្នកមិនជឿឡើយ។ ទោះបីខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ខ្ញុំនឹងមិនដែលទទួលបានសេចក្តីពិត ឬសេចក្ដីសង្រ្គោះដែរ។ មានតែអស់អ្នកដែលអនុវត្តតាមសេចក្តីពិត អ្នកដែលជាមនុស្សទៀងត្រង់ អ្នកដែលគ្មានការបោកបញ្ឆោតនៅក្នុងដួងចិត្តរបស់ពួកគេ អ្នកដែលមានសេចក្តីក្លាហានប្រកាន់ខ្ជាប់តាមគោលការណ៍នៃសេចក្តីពិត ដែលមានញាណនៃសេចក្តិយុត្តិធម៌ និងអ្នកដែលឈរនៅខាងព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ និងគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ និងជាមនុស្សដែលទ្រង់អាចសង្រ្គោះបាន! បន្ទាប់ពីបានយល់អំពីអ្វីដែលព្រះជាម្ចាស់តម្រូវរួចមក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងស្បថស្បែថា ខ្ញុំនឹងប្រែចិត្ត អនុវត្តតាមសេចក្តីពិត និងក្លាយជាមនុស្សទៀងត្រង់ម្នាក់។

ពីរបីខែក្រោយមក ខ្ញុំបានរកឃើញថា បងប្រុសលីដែលជាដៃគូថ្មីរបស់ខ្ញុំ តែងតែនិយាយនូវសេចក្តីរាក់កំផែល និងគោលលទ្ធិ ហើយសម្ញែងនៅក្នុងការប្រជុំ។ ខ្ញុំបានប្រកបគ្នាជាមួយគាត់អំពីរឿងនេះជាច្រើនដង ប៉ុន្តែមិនឃើញមានការប្រសើរឡើងណាមួយឡើយ។ ដូច្នេះ ខ្ញុំបានប្រាប់ថ្នាក់លើរបស់យើងអំពីរឿងនេះ។ តែក្រោយមក ពួកគេបានសុំឲ្យខ្ញុំពិនិត្យពិច័យ និងលាតត្រដាងពីឥរិយាបថរបស់គាត់ ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍អៀនប្រៀន។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនអំពីរឿងទាំងនេះ ដោយសារតែបងប្រុសលី បានកំពុងតែបំពេញភារកិច្ចរបស់គាត់នៅទីនោះយូរជាងអ្នកឯទៀតៗ។ គាត់ត្រូវបានគេមើលឃើញថាជាចាស់ទុំម្នាក់ ហើយគាត់បានជួយកិច្ចការរបស់ខ្ញុំកាលពីមុនដែរ។ បើខ្ញុំលាតត្រដាងពីសភាពរបស់គាត់ តើគាត់នឹងគិតដូចម្ដេចចំពោះខ្ញុំ? តើគាត់នឹងអន់ចិត្តដែរឬទេ? ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយនេះចេញពីព្រះបន្ទូលរបសព្រះជាម្ចាស់៖ «ប្រសិនបើអ្នកមានការជំរុញចិត្ត និងទស្សនៈយល់ឃើញអំពី «មនុស្សល្អ» អ្នកនឹងតែងតែដួលចុះ និងបរាជ័យនៅក្នុងបញ្ហានោះ។ បន្ទាប់មក តើអ្នកគប្បីធ្វើអ្វីខ្លះនៅក្នុងស្ថានភាពទាំងអស់នោះ? នៅពេលជួបរឿងបែបនេះ អ្នកត្រូវអធិស្ឋានទៅព្រះជាម្ចាស់។ ចូរទូលសុំទ្រង់ឱ្យប្រទានកម្លាំងដល់អ្នក និងឱ្យអ្នកអាចអនុវត្តតាមគោលការណ៍បាន ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយអ្វីៗស្របទៅតាមគោលការណ៍ រក្សាជំហររបស់អ្នក និងបង្ការគ្រោះថ្នាក់ណាមួយពីការទៅធ្វើការនៅដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងទស្សនៈអំពី «មនុស្សល្អ» បានទេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលគួរធ្វើដោយភាពស្មោះត្រង់ ដោយគ្មានចិត្តងាករេ នោះអ្នកនឹងយកឈ្នះលើសាតាំង ហើយនឹងទទួលបានទិដ្ឋភាពនៃសេចក្ដីពិតនេះ» («មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយបានអានបទគម្ពីរនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានផ្ដល់ឲ្យខ្ញុំមានគំនិតច្បាស់លាស់ថា ការនេះបានកើតឡើងចំពោះខ្ញុំ ដោយសារតែព្រះជាម្ចាស់កំពុងតែល្បងលខ្ញុំ និងកំពុងផ្ដល់ឱកាសឲ្យខ្ញុំប្រែចិត្ត។ ព្រះជាម្ចាស់ចង់ទតឃើញពីរបៀបដែលខ្ញុំនឹងដោះស្រាយកិច្ចការ។ ខ្ញុំមិនអាចបណ្ដោយឲ្យខ្លួនឯងការពារទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃ ដូចកាលគ្រាមុនឡើយ។ ខ្ញុំត្រូវតែដាក់កិច្ចការពួកជំនុំជាទីមួយ អនុវត្តតាមសេចក្ដីពិត និងប្រកាន់ខ្ជាប់តាមសេចក្តីពិត។ បើបងប្រុសលី ជាបុគ្គលម្នាក់ដែលដេញតាមសេចក្តីពិតមែន គាត់អាចប្រើការប្រកបគ្នា និងការវិភាគនេះ ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ដែលនឹងជួយដល់ច្រកចូលទៅក្នុងជីវិតរបស់គាត់មិនខាន ហើយក្រោយមក ចៀសផុតពីការធ្វើអំពើរំលងកាន់តែច្រើន។ ដូច្នេះ ខ្ញុំបានទៅជួបបងប្រុសលី និងបានលាតត្រដាង ព្រមទាំងពិនិត្យពិច័យអំពីសភាព និងឥរិយាបថរបស់គាត់ម្ដងមួយៗ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា គាត់មិនគ្រាន់តែមិនបានធ្វើឲ្យខ្ញុំខកចិត្តប៉ុណ្ណោះទេ ប៉ុន្តែបាននិយាយជាមួយការប្រែចិត្តថា «បើអ្នកមិនបានលាតត្រដាង និងពិនិត្យពិច័យខ្ញុំបែបនេះទេ នោះខ្ញុំនឹងមិនដែលដឹងអំពីបញ្ហារបស់ខ្ញុំឡើយ។ ខ្ញុំពិតជាត្រូវការឆ្លុះបញ្ចាំងពីខ្លួនឯងមែន។» ដោយឮបងប្រុសលី និយាយបែបនេះ វាពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំង។ ខ្ញុំបានខ្វល់ខ្វាយថា ការលាតត្រដាងគាត់នឹងធ្វើឲ្យគាត់អន់ចិត្តចំពោះខ្ញុំ ប៉ុន្តែនេះគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះ។ នាពេលនោះ ខ្ញុំបានដកបទពិសោធថា ការអនុវត្តតាមសេចក្តីពិត និងការក្លាយជាមនុស្សទៀងត្រង់ នាំឲ្យមានចិត្តស្ងប់ និងសេចក្តីសុខផ្លូវចិត្ត និងនាំឲ្យយើងកាន់តែចូលជិតព្រះជាម្ចាស់។ ខ្ញុំក៏បានដកបទពិសោធយ៉ាងពិតប្រាកដដែរថា របៀបតែមួយគត់ ដើម្បីការពារកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់គឺត្រូវអនុវត្តតាមសេចក្តីពិត និងដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍។ នេះក៏ជាផ្លូវតែមួយគត់ ដើម្បីជួយដល់បងប្អូនប្រុសស្រីរបស់យើងយ៉ាងពិតប្រាកដផងដែរ។ តាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ទស្សនៈខុសឆ្គងខ្លះៗរបស់ខ្ញុំត្រូវបានកែប្រែ ហើយនិស្ស័យបែបសាតាំងដែលវៀចវេរ និងមានល្បិចរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរខ្លះៗផងដែរ។ ឥឡូវនេះ ពេលដែលខ្ញុំឃើញបងប្អូនប្រុសស្រីរបស់ខ្ញុំបង្ហាញសេចក្តីពុករលួយ ឬពេលដែលរឿងរ៉ាវត្រូវបានដោះស្រាយនៅក្នុងរបៀបដែលផ្ទុយពីពីគោលការណ៍នៃសេចក្តីពិត ខ្ញុំលែងគ្របបាំងពួកគេ ការពារពួកគេ ឬព្យាយាមការពារទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សតទៅទៀតហើយ។ ខ្ញុំអាចអនុវត្តតាមសេចក្តីពិត ប្រកបគ្នា ជួយ លើកឡើងពីបញ្ហា និងលាតត្រដាងនូវរឿងរ៉ាវ។ ទោះបីជាពេលខ្លះខ្ញុំនៅតែអល់អែក និងខ្លាចធ្វើឲ្យអ្នកដទៃអន់ចិត្តក៏ដោយ ក៏ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ បោះបង់ខ្លួនឯង អនុវត្តតាមគោលការណ៍នៃសេចក្តីពិត និងលែងរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទៀតហើយ។ ជាមួយការអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍កាន់តែស្ងប់ចិត្ត និងនឹងធឹង។ វាមានសេរីភាពណាស់។ ការសម្រេចបាននូវការផ្លាស់ប្ដូរទាំងនេះ និងការទទួលបានអ្វីៗទាំងអស់នេះ គឺជាលទ្ធផលទាំងស្រុងចេញពីការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលបានប្រទានឱ្យខ្ញុំមានជំនឿនៅក្នុងគ្រាដ៏លំបាក

ទន្ទឹមគ្នានោះ ក៏មានបងប្អូនស្រីៗជាច្រើន ទទួលទោសឱ្យ «អប់រំកែប្រែជាថ្មីតាមរយៈការធ្វើពលកម្ម» ជាមួយខ្ញុំដែរ។ យើងត្រូវធ្វើការលើសម៉ោងរាល់ថ្ងៃ...

មូលហេតុដែលខ្ញុំមិនហ៊ានមើលការខុសត្រូវការងារ

ពីរឆ្នាំមុន នៅពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកដឹកនាំពួកជំនុំ មានដៃគូខ្ញុំជាច្រើននាក់ដែលបានជឿព្រះយូរជាងខ្ញុំ។ ខ្ញុំគិតថា ពួកគាត់យល់ពីសេចក្ដីពិត...