ជំពូកទី ៦៥

ព្រះបន្ទូលរបស់ខ្ញុំតែងតែសំដៅលើភាពងាយរងគ្រោះរបស់អ្នករាល់គ្នា មានន័យថា ព្រះបន្ទូលនោះចង្អុលបង្ហាញអំពីភាពទន់ខ្សោយដែលបណ្ដាលឱ្យស្លាប់របស់អ្នករាល់គ្នា។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងនៅតែពន្យារពេល ដោយមិនដឹងថា ពេលនេះម៉ោងប៉ុន្មានឡើយ! ខ្ញុំប្រើប្រាស់មាគ៌ានៃសេចក្ដីស្រឡាញ់ដើម្បីសង្គ្រោះអ្នករាល់គ្នា។ មិនថាអ្នករាល់គ្នាធ្វើសកម្មភាពបែបណាឡើយ ខ្ញុំនឹង ប្រាកដជាសម្រេចអ្វីៗដែលខ្ញុំបានឯកភាព ហើយមិនបង្កើតកំហុសណាមួយទាល់តែសោះ។ តើខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាដ៏សុចរិត អាចបង្កើតកំហុសទៅរួចទេ? តើនោះមិនមែនជាសញ្ញាណរបស់មនុស្សទេឬ? ចូរប្រាប់ខ្ញុំ៖ តើគ្រប់យ៉ាងដែលខ្ញុំធ្វើ និងមានបន្ទូល មិនមែនសម្រាប់ប្រយោជន៍អ្នករាល់គ្នាទេឬ? មនុស្សមួយចំនួននឹងនិយាយយ៉ាងបន្ទាបខ្លួនថា «ឱព្រះជាម្ចាស់! គ្រប់យ៉ាងដែលទ្រង់ធ្វើគឺសម្រាប់ពួកយើង ប៉ុន្តែពួកយើងមិនដឹងពីវិធីដើម្បីធ្វើសកម្មភាពរួមគ្នាជាមួយទ្រង់ឡើយ»។ ពិតជាភ្លីភ្លើមែន! អ្នកទៅឆ្ងាយពេកហើយ ដែលនិយាយថា អ្នកមិនដឹងពីវិធីដើម្បីសហការជាមួយខ្ញុំ! ទាំងអស់នេះ គឺជាការភូតកុហកដ៏គួរឱ្យអាម៉ាស់! ដោយសារតែអ្នករាល់គ្នាបាននិយាយបែបនោះ ហេតុអ្វីបានជានៅក្នុងតថភាពជាក់ស្ដែង អ្នកបែរជាបង្ហាញការយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតចំពោះសាច់ឈាមទៅវិញ? ពាក្យសម្ដីរបស់អ្នកស្ដាប់ទៅពីរោះ ប៉ុន្តែអ្នកមិនធ្វើសកម្មភាពតាមវិធីដ៏ជាទីពេញចិត្ត និងងាយស្រួលឡើយ។ អ្នកត្រូវតែយល់អំពីបញ្ហានេះ៖ ខ្ញុំមិនបង្គាប់ពីអ្នករាល់គ្នាច្រើនទេនៅថ្ងៃនេះ ហើយសេចក្ដីតម្រូវរបស់ខ្ញុំក៏មិនហួសពីការយល់របស់អ្នកដែរ។ ផ្ទុយទៅវិញ មនុស្សអាចសម្រេចបានសេចក្ដីតម្រូវនោះ។ ខ្ញុំមិនប៉ាន់ប្រមាណអ្នករាល់គ្នាខុសបន្តិចឡើយ។ តើខ្ញុំមិនដឹងពីកម្រិតនៃសមត្ថភាពរបស់មនុស្សទេឬ? ខ្ញុំមានការយល់ដឹងអំពីសមត្ថភាពរបស់មនុស្សដ៏ច្បាស់ឥតខ្ចោះ។

ព្រះបន្ទូលរបស់ខ្ញុំបំភ្លឺអ្នករាល់គ្នាជានិច្ច ប៉ុន្តែចិត្តរបស់អ្នករាល់គ្នារឹងពេក ហើយអ្នកមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់អ្នកឡើយ! ចូរប្រាប់ខ្ញុំ៖ តើខ្ញុំបានរំលឹកអ្នកប៉ុន្មានដង មិនឱ្យផ្ដោតទៅលើម្ហូបអាហារ សម្លៀកបំពាក់ ឬរូបរាងខាងក្រៅ ហើយផ្ទុយទៅវិញឱ្យអ្នកផ្ដោតទៅលើជីវិតខាងក្នុងរបស់អ្នក? អ្នករាល់គ្នាគ្រាន់តែមិនស្ដាប់ប៉ុណ្ណោះ។ ខ្ញុំធុញទ្រាន់នឹងមានព្រះបន្ទូលណាស់។ តើនេះ អ្នកស្ពឹកបែបនេះហើយឬ? តើអ្នកមិនដឹងអ្វីទាល់តែសោះឬ? តើអាចទៅរួចទេដែលព្រះបន្ទូលរបស់ខ្ញុំ ត្រូវបានមានបន្ទូលដោយឥតប្រយោជន៍? តើខ្ញុំបានមានបន្ទូលអ្វីមួយខុសទេ? បុត្ររបស់ខ្ញុំអើយ! ចូរយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យដ៏ស្មោះត្រង់របស់ខ្ញុំ! នៅពេលដែលជីវិតរបស់អ្នករាល់គ្នាមានភាពចាស់ទុំ នោះនឹងលែងត្រូវការព្រួយបារម្ភទៀតហើយ ហើយគ្រប់យ៉ាងនឹងត្រូវបានផ្គត់ផ្គង់។ គ្មានតម្លៃក្នុងការផ្ដោតលើរបស់ទាំងនោះឡើយនៅពេលនេះ។ នគររបស់ខ្ញុំត្រូវបានកើតឡើងទាំងស្រុងហើយ ហើយនគរនោះបានយាងចុះមកក្នុងពិភពលោករួចហើយ។ នេះបញ្ជាក់យ៉ាងពិសេសថា ការជំនុំជម្រះរបស់ខ្ញុំបានមកដល់ទាំងស្រុងហើយ។ តើអ្នកធ្លាប់មានបទពិសោធន៍អំពីការជំនុំជម្រះរបស់ខ្ញុំទេ? ខ្ញុំស្ទាក់ស្ទើរក្នុងការជំនុំជម្រះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមិនបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះទ័យរបស់ខ្ញុំទាល់តែសោះ។ វាគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំ ដែលអ្នករាល់គ្នានឹងត្រូវបានផ្ដល់ជានិច្ចនូវការមើលថែ និងការការពារនៃក្ដីស្រឡាញ់របស់ខ្ញុំ ជាជាងការជំនុំជម្រះដ៏ឥតមេត្តាករុណា។ តើអាចទៅរួចទេ ដែលអ្នករាល់គ្នាចង់ត្រូវបានជំនុំជម្រះ? ប្រសិនបើមិនដូច្នោះទេ នោះហេតុអ្វីបានជាម្ដងហើយម្ដងទៀត អ្នកមិនមកជិតខ្ញុំ មិនប្រកបគ្នាជាមួយខ្ញុំ និងមិនការសហការជាមួយខ្ញុំ? អ្នកប្រព្រឹត្តចំពោះខ្ញុំសាហាវណាស់ ប៉ុន្តែនៅពេលដែលសាតាំងផ្ដល់យោបល់ដល់អ្នក នោះអ្នកមានអារម្មណ៍រីករាយ ដោយគិតថា យោបល់នោះស្របគ្នានឹងបំណងផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែគ្មានអ្វីមួយដែលអ្នកធ្វើគឺដើម្បីប្រយោជន៍របស់ខ្ញុំឡើយ តើអ្នករាល់គ្នាចង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងសាហាវជានិច្ចឬ?

វាមិនមែនខ្ញុំមិនចង់ប្រទានដល់អ្នករាល់គ្នាឡើយ ប៉ុន្តែអ្នករាល់គ្នាមិនចង់ចំណាយទេតើ។ ដូច្នេះ អ្នកដៃទទេ ដោយមិនមានកាន់អ្វីទាល់តែសោះ។ តើអ្នករាល់គ្នាមិនឃើញថា កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដំណើរការទៅមុខលឿនប៉ុនណាទេឬ? តើអ្នកមិនឃើញថា ព្រះទ័យរបស់ខ្ញុំឆេះឆួលដោយការខ្វល់ខ្វាយទេឬ? ខ្ញុំបង្គាប់ឱ្យអ្នករាល់គ្នាសហការជាមួយខ្ញុំ ប៉ុន្តែអ្នកនៅតែមិនចង់សហការដដែល។ គ្រោះមហន្តរាយគ្រប់ប្រភេទនឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ជាតិសាសន៍ ហើយគ្រប់ទីកន្លែងទាំងអស់នឹងជួបគ្រោះភ័យ៖ គ្រោះចង្រៃ គ្រោះទុរ្ភិក្ស ទឹកជំនន់ ភាពរាំងស្ងួត និងការរញ្ជួយផែនដី កើតឡើងគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ មិនត្រឹមតែនឹងកើតឡើងតែមួយកន្លែង ឬពីរកន្លែងទេ ហើយគ្រោះទាំងអស់នេះ ក៏មិនកន្លងផុតទៅត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះដែរ ផ្ទុយទៅវិញ ពួកវានឹងរីករាលដាលកាន់តែធំទៅៗ ពេញទឹកពេញដី ហើយកាន់តែសាហាវទៅៗផង។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតឡើងជាបន្តបន្ទាប់ ហើយបាតុភូតនៃមនុស្សស៊ីសាច់មនុស្សនឹងកើតឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់អញចំពោះជាតិសាសន៍ និងមនុស្សទាំងអស់។ បុត្ររបស់ខ្ញុំអើយ! អ្នករាល់គ្នាមិនត្រូវទទួលរងទុក្ខនូវការឈឺចាប់ ឬការលំបាកនៃគ្រោះមហន្តរាយឡើយ។ វាគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំដែលអ្នករាល់គ្នានឹងធំពេញវ័យដ៏ឆាប់ខាងមុខ ហើយទទួលយកបន្ទុកដែលនៅលើស្មារបស់ខ្ញុំកាន់តែលឿនតាមតែអាចធ្វើទៅបាន។ ហេតុអ្វីបានជាអ្នកមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ? កិច្ចការនៅចំពោះមុខនឹងកាន់តែសកម្មឡើងៗ។ តើអ្នករាល់គ្នាអត់ចិត្តទេឬ ដែលទុកឱ្យព្រះហស្ដរបស់ខ្ញុំពេញ ដោយត្រូវធ្វើកិច្ចការយ៉ាងពិបាកដោយអង្គឯង? ខ្ញុំនឹងមានបន្ទូលយ៉ាងសាមញ្ញាជាងមុន៖ អ្នកដែលជីវិតរបស់ពួកគេមានភាពចាស់ទុំនឹងចូលទៅក្នុងជំរុំជនភៀសខ្លួន ហើយមិនទទួលរងទុក្ខនូវការឈឺចាប់ និងការលំបាកឡើយ។ អ្នកដែលជីវិតរបស់ពួកគេមិនមានភាពចាស់ទុំ ត្រូវតែទទួលរងទុក្ខនូវការឈឺចាប់ និងគ្រោះថ្នាក់។ ព្រះបន្ទូលរបស់ខ្ញុំគឺច្បាស់គ្រប់គ្រាន់ តើមិនអ៊ីចឹងទេឬ?

ព្រះនាមរបស់ខ្ញុំត្រូវតែពង្រីកទៅគ្រប់ទីសទី និងទៅគ្រប់ទីកន្លែង ដើម្បីឱ្យគ្រប់គ្នាអាចស្គាល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ និងស្គាល់ខ្ញុំ។ មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសហរដ្ឋអាមេរិក ជប៉ុន កាណាដា សិង្ហបុរី សហភាពសូវៀត ម៉ាកាវ ហុងកុង និងប្រទេសផ្សេងទៀត នឹងប្រមូលផ្ដុំគ្នាភ្លាមៗចូលមកប្រទេសចិនជាមួយគ្នា ដើម្បីស្វែងរកមាគ៌ាដ៏ពិត។ ព្រះនាមរបស់ខ្ញុំត្រូវបានធ្វើទីបន្ទាល់ចំពោះពួកគេរួចហើយ។ គ្រប់យ៉ាងដែលនៅសល់ គឺសម្រាប់អ្នករាល់គ្នាដើម្បីមានភាពចាស់ទុំកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យអ្នកអាចឃ្វាល និងដឹកនាំពួកគេ។ នេះគឺជាហេតុផលដែលខ្ញុំមានបន្ទូលថា មានការងារច្រើនទៀតដើម្បីបំពេញផងដែរ។ ព្រះនាមរបស់ខ្ញុំនឹងចែកចាយយ៉ាងទូលាយនៅក្រោយពីគ្រោះមហន្តរាយនានា ហើយប្រសិនបើអ្នករាល់គ្នាមិនប្រុងប្រយ័ត្នទេ នោះអ្នកនឹងបាត់បង់ចំណែកដ៏ស្របច្បាប់របស់អ្នករាល់គ្នា។ តើអ្នកមិនខ្លាចទេឬ? ព្រះនាមរបស់ខ្ញុំពង្រីកទៅគ្រប់សាសនាទាំងអស់ គ្រប់ស្រទាប់វណ្ណៈទាំងអស់ គ្រប់ជាតិសាសន៍ទាំងអស់ និងគ្រប់និកាយទាំងអស់។ នេះគឺជាកិច្ចការរបស់ខ្ញុំ ដែលកំពុងត្រូវបានបំពេញតាមលំដាប់លំដោយ និងមានទំនាក់ទំនងគ្នាដ៏ជិតស្និទ្ធ។ គ្រប់យ៉ាងកើតឡើងដោយការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំនឹងគ្រាន់តែរំពឹងថា អ្នករាល់គ្នាអាចបោះជំហាននីមួយៗទៅមុខ ដោយដើរតាមស្នាមព្រះបាទរបស់ខ្ញុំយ៉ាងកៀកកិតប៉ុណ្ណោះ។

ខាង​ដើម៖ ជំពូកទី ៦៤

បន្ទាប់៖ ជំពូកទី ៦៦

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ