អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់

បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាង ដោយសារពួកគេមិនចង់លះបង់អ្វីសោះ ម្យ៉ាងទៀតដោយសារតែការយល់ដឹងរបស់ពួកគេនៅស្ទើរ ពួកគេមិនអាចមើលឃើញលក្ខណៈពិតនៃភាពលំបាកប្រចាំថ្ងៃ ហើយពួកគេមិនចេះពីវិធីអនុវត្តសេចក្តីពិតនេះ ឱ្យបានត្រឹមត្រូវនោះឡើយ។ ដោយសារតែបទពិសោធរបស់ពួកគេនៅស្ទើរ លក្ខណសម្បត្តិរបស់គេក៏ខ្សោយ ហើយកម្រិតនៃការយល់ដឹងរបស់គេក៏តិចដែរនោះ ទើបពួកគេគ្មានវិធីណាសម្រាប់ដោះស្រាយបញ្ហាលំបាក ដែលខ្លួនជួបប្រទះក្នុងជីវិតប្រចាំថ្ងៃឡើយ។ ពួកគេជឿព្រះជាម្ចាស់តែបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែមិនអាចយាងព្រះជាម្ចាស់មកគង់ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននោះឡើយ។ មានន័យថា ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯជីវិតគឺជីវិត ហាក់បីដូចថា មនុស្សគ្មានសម្ពន្ធភាពជាមួយព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេសោះឡើយ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគិត។ ពិតណាស់ ការជឿព្រះជាម្ចាស់បែបនេះ ទ្រង់នឹងមិនទទួលយក និងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ ជាក់ស្តែង មិនមែនព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានការបើកសម្តែងពេញលេញនោះទេ តែមនុស្សវិញទេ ដែលពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកព្រះបន្ទូលនោះ។ អាចនិយាយបានថា ស្ទើរតែពុំមាននរណាម្នាក់ធ្វើតាមបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ សេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើតាមតែចេតនាផ្ទាល់របស់គេ ស្របនឹងសញ្ញាណ សាសនា ដែលគេគោរពនាពេលកន្លងមក និងការប្រព្រឹត្តទៅតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេវិញ។ មានមនុស្សតិចតួចដែលឆ្លងកាត់ការបំផ្លាស់បំប្រែ តាមរយៈការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចចាប់ផ្តើមប្រព្រឹត្តតាមបំណងព្រះទ័យរបស់ទ្រង់។ ផ្ទុយទៅវិញ ពួកគេនៅតែតស៊ូក្នុងជំនឿខុសឆ្គងរបស់គេដដែល។ ពេលមនុស្សចាប់ផ្តើមជឿព្រះជាម្ចាស់ ពួកគេជឿដោយផ្អែកលើក្រឹត្យក្រមពីបុរាណខាងសាសនា ហើយពួកគេរស់នៅ និងប្រាស្រ័យជាមួយអ្នកដទៃ ដោយផ្អែកទាំងស្រុងលើទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់ពួកគេផ្ទាល់។ អាចនិយាយបានថា ករណីនេះកើតឡើងចំពោះមនុស្សប្រាំបួននាក់នៅក្នុងចំណោមរាល់មនុស្សដប់នាក់។ មានមនុស្សតិចតួចណាស់ដែលច្នៃចេញជាផែនការថ្មី រួចដុះពន្លកចេញជាត្រួយថ្មី បន្ទាប់ពីចាប់ផ្តើមជឿព្រះជាម្ចាស់។ មនុស្សលោកមិនបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទុកជាសេចក្តីពិត ឬក៏ចាត់ទុកជាសេចក្តីពិត ដើម្បីអនុវត្តតាមព្រះបន្ទូលនេះឡើយ។

ជាឧទាហរណ៍ ចូរមានសេចក្ដីជំនឿលើព្រះយេស៊ូវ។ ទោះបីជានរណាម្នាក់ទើបចាប់ផ្តើមជឿ ឬក៏បានទទួលជឿយូរមកហើយក្តី ពួកគេទាំងអស់នោះ គ្រាន់តែប្រើទេពកោសល្យ និងជំនាញដែលពួកគេមានតែប៉ុណ្ណោះ។ មនុស្សគ្រាន់តែបានបន្ថែមពាក្យប៉ុន្មានម៉ាត់ថា «សេចក្តីជំនឿជឿលើព្រះជាម្ចាស់» ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែពួកគេមិនបានផ្លាស់ប្រែនិស្ស័យរបស់ខ្លួនសោះ ហើយសេចក្តីជំនឿលើព្រះជាម្ចាស់របស់គេ ក៏មិនបានលូតលាស់សូម្បីបន្តិច។ ការស្វះស្វែងរកព្រះជាម្ចាស់របស់ពួកគេ គឺក្ដៅមិនក្តៅ ត្រជាក់ក៏មិនត្រជាក់។ ពួកគេមិនបាននិយាយថា ពួកគេនឹងបោះបង់សេចក្តីជំនឿរបស់ខ្លួននោះទេ ប៉ុន្តែពួកគេក៏មិនថ្វាយគ្រប់យ៉ាងដល់ព្រះជាម្ចាស់ដែរ។ ពួកគេមិនដែលស្រឡាញ់ព្រះជាម្ចាស់ឱ្យពិតប្រាកដ ឬស្តាប់បង្គាប់ទ្រង់សោះ។ សេចក្តីជំនឿលើព្រះជាម្ចាស់របស់ពួកគេ គឺជាការបញ្ចូលគ្នារវាងភាពពិត និងភាពក្លែងក្លាយ ដោយពួកគេចូលទៅកាន់សេចក្ដីនេះដោយបើកភ្នែកម្ខាង ហើយបិទភ្នែកម្ខាង និងគ្មានមានចិត្តស្មោះត្រង់ក្នុងការអនុវត្តសេចក្តីជំនឿរបស់ពួកគេឡើយ។ ពួកគេបន្តរស់នៅក្នុងស្ថានភាពវង្វេង ហើយនៅទីបញ្ចប់ ពួកគេក៏ស្លាប់ក្នុងស្ថានភាពវង្វេងនេះ។ តើទាំងអស់នេះមានន័យអ្វី? ពេលនេះ ដើម្បីជឿលើព្រះជាម្ចាស់ដ៏ជាក់ស្ដែង អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ផង។ តាមរយៈការបំភ្លឺរបស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់លាស់អំពីព្រះជាម្ចាស់ ព្រមទាំងមានក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺជាសេចក្ដីស្រឡាញ់ពិតប្រាកដបំផុត គ្មាននរណាអាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបានឡើយ ពេលនេះហើយ អ្នកស្ថិតនៅលើវិថីត្រឹមត្រូវខាងឯជំនឿលើព្រះជាម្ចាស់ហើយ។ ការនេះបញ្ជាក់ថា អ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គទទួលបាននូវចិត្តរបស់អ្នក ជាកម្មសិទ្ធិព្រះជាម្ចាស់ហើយ ក៏គ្មានអ្វីមួយអាចយកអ្នកធ្វើជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធ និងការលះបង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអាចបង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងនៅចំពោះព្រះជាម្ចាស់ ហើយពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពលរបស់សាតាំង ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះជាម្ចាស់ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ចរបស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ហើយអ្នកក៏មិនអាចមើលស្រាលលើកិច្ចការនេះបានដែរ។ អ្នកគួរតែគិតពីព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នកនិយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ជាមុនសិន។ ធ្វើបែបនេះ ទើបអ្នកអាចក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទេ។ ពិតណាស់ មនុស្សទាំងអស់ជឿថាមានព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ មាត់មនុស្សលើកសេចក្តីអធិស្ថានជាច្រើនទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តគេ មានព្រះជាម្ចាស់តិចតួចណាស់ ហេតុនេះ ទើបព្រះជាម្ចាស់បានល្បងលគេម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះជាម្ចាស់មិនមានជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឲ្យពួកគេខ្មាស ហើយដឹងខ្លួនតាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សម្នាក់ៗលះបង់ចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាតដោយឥតឈប់ឈររបស់ព្រះជាម្ចាស់។ ពុំនោះទេ ព្រះជាម្ចាស់គ្មានវិធីណាមកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណាមកអនុវត្តកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងពួកគេដែរ។ ដំបូងព្រះជាម្ចាស់សម្អាតមនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះអាចស្គាល់ខ្លួនឯង រួចព្រះជាម្ចាស់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះជាម្ចាស់ដាក់ព្រះជន្មទ្រង់ឲ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះជាម្ចាស់ មិនមែនងាយស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែចំណេះដឹងមួយមុខ ប៉ុន្តែគ្មានព្រះបន្ទូលរបស់ទ្រង់ជាជីវិត ដូចដែលព្រះជាម្ចាស់ទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នក មានកម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែមិនអាចអនុវត្តនូវសេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នេះសបញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះជាម្ចាស់នៅឡើយទេ ហើយបង្ហាញថា ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរយៈការទទួលជឿលើទ្រង់៖ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលនោះបង្កើតផលផ្លែនៅក្នុងការអនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងគោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ពុំមានប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ថាបានពេញខ្នាត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅលើវិថីនេះ មានមនុស្សជាច្រើនអាចនិយាយពីចំណេះដឹងបានយ៉ាងច្រើន ប៉ុន្តែពេលដែលសេចក្តីស្លាប់មកដល់ គេស្រក់ទឹកភ្នែក ហើយស្អប់ខ្លួនឯងដែលខ្ជះខ្ជាយជីវិត និងរស់យ៉ាងយូរដោយឥតប្រយោជន៍។ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តសេចក្តីពិត ឬធ្វើជាទីបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ គេរវល់ទៅនេះទៅនោះ ដូចសត្វឃ្មុំ ហើយនៅពេលសេចក្តីស្លាប់ជិតមកដល់ ទីបំផុតទើបពួកគេយល់ថា ពួកគេខ្វះទីបន្ទាល់ពិតប្រាកដ ដោយពួកគេមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ តើរឿងនេះមិនយឺតពេលទៅហើយទេឬ? ហេតុអ្វីក៏អ្នកមិនឆក់ឱកាស ហើយដេញតាមសេចក្តីពិតដែលអ្នកស្រឡាញ់? ហេតុអ្វីក៏រង់ចាំដល់ថ្ងៃស្អែក? ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខលំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តីពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេលដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វីត្រូវជឿព្រះជាម្ចាស់? តាមការពិត មានកត្តាជាច្រើន ដែលមនុស្សអាចយកសេចក្ដីពិតមកអនុវត្ត និងអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន ប្រសិនបើគេព្យាយាមតែបន្តិចបន្តួច។ តែដោយសារចិត្តរបស់ពួកគេត្រូវវិញ្ញាណអាក្រក់សណ្ឋិត រហូតពួកគេមិនអាចធ្វើអ្វីសម្រាប់ប្រយោជន៍ដល់ព្រះជាម្ចាស់បាន ហើយគេរវល់ជានិច្ចចំពោះរឿងសាច់ឈាម ដោយនៅទីបញ្ចប់ មិនបានសម្រេចអ្វីសោះឡើយ។ ដូច្នេះហើយ មនុស្សតែងទទួលរងនូវបញ្ហា និងការលំបាកជាច្រើន។ តើទាំងនេះមិនមែនជាការធ្វើទុក្ខរបស់សាតាំងទេឬអី? តើនេះមិនមែនជាភាពពុករលួយនៃនិស្ស័យសាច់ឈាមទេឬអី? អ្នកមិនត្រូវបន្លំព្រះជាម្ចាស់ ដោយបបូរមាត់បោកបញ្ឆោតរបស់អ្នកនោះទេ? ប៉ុន្តែ អ្នកត្រូវមានសកម្មភាពជាក់ស្តែង។ ចូរកុំបញ្ឆោតខ្លួនឯងឱ្យសោះ តើមានប្រយោជន៍អ្វី? តើអ្នកអាចទទួលបានផលអ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និងការខំប្រឹងលំបាក ដើម្បីរិះរកឲ្យបាននូវប្រាក់ចំណេញ និងកិត្តិនាមនោះ?

ខាង​ដើម៖ តើកិច្ចការរបស់ព្រះជាម្ចាស់សាមញ្ញដូចមនុស្សគិតដែរឬទេ?

បន្ទាប់៖ សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសាកលលោក

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

អំពីបទពិសោធ

តាមរយៈបទពិសោធរបស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សនាពេលសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល»...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ