ជំពូកទី ៣៩

ចូរយើងទៅហួសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិយាយបន្តិចអំពីបញ្ហាដែលពាក់ព័ន្ធនឹងជីវិតរបស់យើង នោះទើបជីវិតរបស់យើងចេញផ្កាកាន់តែច្រើន ហើយយើងលើកតម្កើងសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់សម្រាប់យើង។ ជាពិសេស ជាមួយនឹងការមកដល់នៃបច្ចុប្បន្ន ជាពេលដែលម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ ហើយជាពេលនៃការវាយផ្ចាល នោះមានតម្រូវការច្រើនជាងមុនក្នុងការផ្ដោតទៅលើរូបភាពដែលធំជាងមុន ហើយផ្ដោតទៅលើ «ផលប្រយោជន៍រួម»។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយវាគឺជាអ្វីដែលគួរតែត្រូវបានសម្រេចដោយមនុស្ស។ តើយើងអាចមិនថ្វាយខ្លួនសម្រាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បានយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់ «កំណត់លេខសម្រាប់មនុស្សគ្រប់ប្រភេទ បង្កើតសញ្ញាខុសៗគ្នានៅលើមនុស្សគ្រប់ប្រភេទ នោះទើបដូនតារបស់ពួកគេអាចដឹកនាំពួកគេត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ» ដែលបង្ហាញថា មនុស្សត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ ហើយជាលទ្ធផល មនុស្សគ្រប់ប្រភេទកំពុងតែបើកបង្ហាញសណ្ឋានពិតប្រាកដរបស់ពួកគេ។ ដោយហេតុនេះ វាជារឿងសមហេតុផលដែលនិយាយថា មនុស្សមានភក្ដីភាពចំពោះដូនតារបស់ពួកគេ មិនមែនព្រះជាម្ចាស់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សទាំងអស់ក៏ថ្វាយការបម្រើដល់ព្រះជាម្ចាស់ ក្រោមការចង្អុលបង្ហាញរបស់ដូនតាពួកគេដែរ ដែលនេះជាភាពអស្ចារ្យនៃកិច្ចការរបស់ព្រះជាម្ចាស់។ របស់សព្វសារពើកំពុងតែថ្វាយការបម្រើចំពោះព្រះជាម្ចាស់ ហើយសូម្បីតែសាតាំងដែលរំខានមនុស្ស ក៏ព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីទាញយក «ធនធានក្នុងស្រុក» មកបម្រើទ្រង់ដែរ។ ទោះបីជាយ៉ាងណា មនុស្សមិនអាចយល់អំពីរឿងនេះទេ។ ដូចជាព្រះជាម្ចាស់មានបន្ទូលថា «ដូច្នេះ ខ្ញុំក៏បែងចែកកម្លាំង ហើយចែកចាយការខិតខំប្រឹងប្រែង។ នេះគឺជាផ្នែកនៃផែនការរបស់ខ្ញុំ ហើយមិនត្រូវបានរំខានដោយនរណាម្នាក់ទេ»។ មនុស្សមិនអាចឃើញគ្រប់យ៉ាងដែលព្រះជាម្ចាស់បានកំណត់ និងអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់សម្រេចនោះទេ មុនពេលដែលទ្រង់ធ្វើវា។ ពួកគេអាចត្រឹមតែឃើញវានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចប៉ុណ្ណោះ។ ប្រសិនបើមិនដូច្នោះទេ ពួកគេខ្វាក់ ហើយមើលមិនឃើញអ្វីទេ។

បច្ចុប្បន្ននេះ ព្រះជាម្ចាស់មានកិច្ចការថ្មីនៅក្នុងចំណោមក្រុមជំនុំ។ ទ្រង់ធ្វើឱ្យគ្រប់យ៉ាងធ្វើតាមមាគ៌ារបស់ធម្មជាតិ ដោយនាំវាឱ្យបំពេញតួនាទីរបស់មនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំត្រួតត្រាគ្រប់យ៉ាងនៅក្នុងចំណោមរបស់សព្វសារពើ ខ្ញុំបញ្ជាគ្រប់យ៉ាងនៅក្នុងចំណោមរបស់សព្វសារពើ ដោយធ្វើឱ្យអ្វីៗទាំងអស់ដែលមាន ដើរតាមមាគ៌ានៃធម្មជាតិ ហើយចុះចូលចំពោះការបញ្ជារបស់ធម្មជាតិ»។ ខ្ញុំមិនដឹងថា អ្នកមានការយល់ឃើញដ៏ឆ្លាតវៃនៅក្នុង «ការដើរតាមមាគ៌ារបស់ធម្មជាតិ» នោះទេ ដូច្នេះ ចូរយើងនិយាយអំពីបញ្ហានេះ។ នេះជាវិធីដែលខ្ញុំមើលឃើញវា៖ ដោយសារតែពួកគេត្រូវបានដូនតារបស់ពួកគេដឹកនាំត្រឡប់ទៅផ្ទះ នោះមនុស្សគ្រប់ប្រភេទត្រូវតែចេញមក ហើយ «បំពេញកិច្ច»។ ហើយដោយសារតែពួកគេកំពុងតែដើរតាមមាគ៌ារបស់ធម្មជាតិ នោះអ្វីដែលមានស្រាប់សម្រាប់ពួកគេ គឺត្រូវបានប្រើសម្រាប់នាំឱ្យពួកគេបំពេញតួនាទីដើមរបស់ពួកគេ ដោយធ្វើឱ្យពួកគេដើរតាមការចង្អុលបង្ហាញរបស់ព្រះវិញ្ញាណបរិសុទ្ធស្របទៅតាមលំនាំដ៏ទៀងទាត់នេះ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានអនុវត្តទៅតាមសភាពនៅក្នុងមនុស្សម្នាក់ៗ។ និយាយឱ្យត្រង់ទៅ ការនេះត្រូវបានហៅថា «ព្រះជាម្ចាស់ដាក់ផែនការដល់របស់សព្វសារពើប្រយោជន៍ឱ្យពួកវាបម្រើទ្រង់» ក្រោយមក វាត្រូវបានភ្ជាប់ទៅនឹងការដើរតាមមាគ៌ានៃធម្មជាតិ។ ទោះបីជាមនុស្សម្នាក់មានធាតុផ្សំរបស់អារក្សនៅក្នុងពួកគេក៏ដោយ ក៏ព្រះជាម្ចាស់នឹងប្រើប្រាស់ធាតុផ្សំនេះដែរ ដោយបន្ថែមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅលើមូលដ្ឋាននៃអ្វីដែលមានស្រាប់នៅក្នុងពួកគេ ធ្វើឱ្យពួកគេគ្រប់គ្រាន់ក្នុងការថ្វាយការបម្រើដល់ព្រះជាម្ចាស់។ ទាំងអស់នេះគឺជាអ្វីដែលខ្ញុំនឹងមានបន្ទូលអំពី «ការដើរតាមមាគ៌ានៃធម្មជាតិ»។ ប្រហែលជាអ្នករាល់គ្នាមានសំណើមួយចំនួនដែលខ្ពស់ជាងនេះ។ ខ្ញុំសង្ឃឹមថា អ្នកអាចផ្ដល់ធាតុចូលដ៏មានតម្លៃមួយចំនួន។ តើអ្នកនិយាយអ្វី? តើអ្នកចង់សហការក្នុងការដើរតាមមាគ៌ានៃធម្មជាតិឬទេ? តើអ្នកចង់បែងចែកការងារជាមួយព្រះជាម្ចាស់ឬទេ? តើអ្នកធ្លាប់គិតអំពីវិធីដើម្បីសម្រេចបានកិច្ចការនេះឬទេ? ខ្ញុំសង្ឃឹមថាមនុស្សអាចយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សង្ឃឹមថាពួកគេអាចមានចិត្តតែមួយក្នុងការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ សម្រាប់ផលប្រយោជន៍នៃឧត្តមគតិរួម ហើយអាចរីកចម្រើនទាំងអស់គ្នានៅលើមាគ៌ាឆ្ពោះទៅនគរព្រះ។ តើការនឹកឃើញពីសញ្ញាណដែលមិនចាំបាច់មានប្រយោជន៍អ្វី? តើវត្តមានរបស់អ្នកណាដែលមកទល់នឹងពេលនេះ នៅមិនទាន់ជាប្រយោជន៍របស់ព្រះជាម្ចាស់នោះ? ហើយដោយសារតែដូច្នោះ តើទុក្ខព្រួយ ភាពសោកសៅ និងការដកដង្ហើមធំបានប្រយោជន៍អ្វី? ទាំងនេះគឺគ្មានប្រយោជន៍ដល់នរណាម្នាក់ទេ។ ជីវិតទាំងមូលរបស់មនុស្ស គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយប្រសិនបើវាមិនមែនសម្រាប់ជាការតាំងចិត្តនៅចំពោះព្រះជាម្ចាស់ទេនោះ តើនរណាដែលនឹងចង់រស់នៅដោយឥតប្រយោជន៍ នៅក្នុងពិភពដ៏ទទេសូន្យរបស់មនុស្សនេះ? ហេតុអ្វីត្រូវខ្វល់? ចំពោះការរត់រប្រញាប់ប្រញាល់យ៉ាងប្រសេចប្រសាចពេញពិភពលោក ប្រសិនបើពួកគេមិនធ្វើអ្វីសោះសម្រាប់ព្រះជាម្ចាស់ នោះតើជីវិតរបស់ពួកគេទាំងមូលនឹងមិនខ្ជះខ្ជាយទេឬ? សូម្បីតែព្រះជាម្ចាស់ក៏មិនចាត់ទុកថា ការលើកឡើងអំពីទង្វើនានារបស់អ្នកមានតម្លៃដែរ តើអ្នកនឹងមិនផ្ដល់ស្នាមញញឹមនៃការពេញចិត្តនៅពេលដែលអ្នកស្លាប់ទេឬ? អ្នកគួរតែស្វែងរកការរីកចម្រើនជាវិជ្ជមាន មិនមែនការដើរថយក្រោយជាអវិជ្ជមាននោះទេ តើនេះមិនមែនជាការអនុវត្តដែលប្រសើរជាងមុនទេឬ? ប្រសិនបើសកម្មភាពរបស់អ្នក គឺពិតជាដើម្បីផលប្រយោជន៍នៃការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យមែន នោះអ្នកនឹងមិនអវិជ្ជមាន ឬវិវត្តថយក្រោយនោះទេ។ ដោយសារតែវាតែងតែមានអ្វីៗដែលមិនអាចយល់បាននៅក្នុងចិត្តរបស់មនុស្ស នោះផ្ទៃមុខរបស់ពួកគេដូចទៅនឹងផ្ទៃមេឃស្រទុំដោយមិនដឹងខ្លួន ដែលនាំឱ្យមាន «ស្នាមជ្រួញ» មួយចំនួនលេចចេញនៅលើផ្ទៃមុខរបស់ពួកគេ ដោយពួកគេមិនបានដឹងឡើយ ដែលស្នាមជ្រួញនោះត្រូវបានបង្កើតដូចជាការចែកខណ្ឌដីដូច្នោះដែរ។ វាហាក់ដូចជាដីកំពុងធ្វើចលនា ដោយបណ្ដាលឱ្យមាន «ទីទួល» ឬ «រណ្ដៅ» ដើម្បីរុញច្រានទីកន្លែងដោយមនុស្សមិនបានដឹងអ៊ីចឹង។ ត្រង់ចំណុចនេះ ខ្ញុំមិនមែនកំពុងសើចចំអកដាក់មនុស្សនោះទេ ប៉ុន្តែខ្ញុំកំពុងមានបន្ទូលអំពី «ចំណេះដឹងផ្នែកភូមិសាស្ត្រ»។

ទោះបីជាព្រះជាម្ចាស់បានដឹកនាំមនុស្សទាំងអស់ចូលទៅក្នុងការវាយផ្ចាលក៏ដោយ ក៏ទ្រង់មិនមានបន្ទូលអ្វីសោះអំពីរឿងនេះ។ ផ្ទុយទៅវិញ ទ្រង់ជៀសវាងដោយចេតនា ដោយមិនមានបន្ទូលអំពីប្រធានបទនេះទេ ហើយចាប់ផ្ដើមប្រធានបទថ្មី ដែលមួយផ្នែក គឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ហើយមួយផ្នែកទៀត គឺដើម្បីសម្រេចកិច្ចការជំហាននេះភ្លាមៗ។ ដោយសារតែគោលដៅរបស់ព្រះជាម្ចាស់ក្នុងការអនុវត្តកិច្ចការជំហាននេះត្រូវបានសម្រេចតាំងពីយូរមកហើយ ដូច្នេះ មិនចាំបាច់និយាយតទៅទៀតទេ។ សព្វថ្ងៃនេះ ខ្ញុំមិនដឹងថាអ្នករាល់គ្នាបានឃើញវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់បានប៉ុនណានោះទេ។ នៅក្នុងមនសិការរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា កិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានបែងចែកយ៉ាងច្បាស់ជាដំណាក់កាល និងពេលវេលា ដូចពីមុននោះទេ។ ផ្ទុយទៅវិញ ថ្ងៃនីមួយៗនាំមកនូវមធ្យោបាយផ្ទាល់របស់វាក្នុងការធ្វើការ ការផ្លាស់ប្ដូរកើតឡើងស្ទើររាល់បីទៅប្រាំថ្ងៃម្ដង ហើយសូម្បីតែនៅក្នុងរយៈពេលប្រាំថ្ងៃក៏ដោយ ក៏នឹងអាចមានមាតិកានៃកិច្ចការរបស់ព្រះជាម្ចាស់ពីរប្រភេទខុសៗគ្នាដែរ។ នេះបង្ហាញអំពីល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់។ នៅមុនពេលដែលមនុស្សមានពេលបែបនេះដើម្បីប្រតិកម្មតប និងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ នោះព្រះជាម្ចាស់បានចាកចេញរួចទៅហើយ ដោយគ្មានដាននោះទេ។ ដូច្នេះ មនុស្សតែងតែមិនយល់ពីព្រះជាម្ចាស់ ដែលបាននាំទៅរកភាពដ៏តិចតួចស្ដួចស្ដើងនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមានបន្ទូលពាក្យទាំងនេះ ដូចជា «ដូច្នេះ ខ្ញុំចាកចេញពីមនុស្ស»? មនុស្សអាចយកចិត្តទុកដាក់តិចតួចចំពោះព្រះបន្ទូលទាំងនេះ ប៉ុន្តែពួកគេមិនយល់អត្ថន័យរបស់ព្រះបន្ទូលទាំងនេះទេ។ ចុះពេលនេះយ៉ាងម៉េចវិញ តើអ្នកយល់ទេ? គឺច្បាស់ណាស់ថា មនុស្សគ្មានការយល់ដឹងអំពីវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ការស្វែងរកព្រះជាម្ចាស់របស់ពួកគេ តែងតែនៅក្រោមពន្លឺព្រះចន្ទនាពេលរាត្រីដ៏ខ្ជិលច្រអូស នេះគឺពិតទាំងស្រុង ហើយវាហាក់ដូចជាព្រះជាម្ចាស់កំពុងតែលេងសើចដោយចេតនាជាមួយមនុស្សអ៊ីចឹង ដោយធ្វើឱ្យខួរក្បាលរបស់មនុស្សទាំងអស់ប៉ោងឡើង នោះទើបពួកគេមានអារម្មណ៍វក់ និងវង្វេងស្មារតី។ ពួកគេមិនដឹងអ្វីដែលពួកគេកំពុងធ្វើនោះទេ។ វាហាក់ដូចជាពួកកំពុងយល់សប្ដិអ៊ីចឹង ហើយនៅពេលដែលពួកគេភ្ញាក់ឡើង នោះពួកគេមិនដឹងអ្វីដែលបានកើតឡើងនោះទេ។ គ្រប់យ៉ាងដែលវាយកបានគឺព្រះបន្ទូលសាមញ្ញពីព្រះជាម្ចាស់ ដើម្បីបន្សល់ឱ្យមនុស្សនូវការវង្វេង។ ដូច្នេះ គឺច្បាស់ណាស់ ដែលព្រះជាម្ចាស់មានបន្ទូលថា «បច្ចុប្បន្ននេះ ខ្ញុំបោះមនុស្សទាំងអស់ទៅក្នុង 'ឡភ្លើងដ៏ធំ' ដើម្បីត្រូវបានបន្សុទ្ធ។ ខ្ញុំឈរឡើងខ្ពស់មើលយ៉ាងផ្ចិតផ្ចង់ ខណៈពេលដែលមនុស្សឆេះនៅក្នុងភ្លើង ហើយដោយត្រូវបានបង្ខំដោយអណ្ដាតភ្លើង នោះមនុស្សក៏បញ្ចេញភាពពិតមក»។ នៅក្នុងចំណោមព្រះបន្ទូលមិនដែលផ្លាស់ប្ដូររបស់ទ្រង់ មនុស្សគ្មានយោបល់នឹងធ្វើអ្វីនោះទេ។ តាមពិត ដូចដែលព្រះជាម្ចាស់មានបន្ទូលថា ការវាយផ្ចាលបានចាប់ផ្ដើមតាំងពីយូរមកហើយ ហើយដោយសារតែមនុស្សមិនបានដឹងអំពីរឿងនេះ ពួកគេគ្រាន់តែដឹងនៅពេលដែលទ្រង់មានបន្ទូលដូច្នោះយ៉ាងជាក់លាក់ ពួកគេគ្រាន់តែយកចិត្តទុកដាក់បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេប៉ុណ្ណោះ។ មានន័យថា ពេលនេះមនុស្សគ្រាន់តែចាប់ផ្ដើមសិក្សាអំពីការវាយផ្ចាល ដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តដល់ចំណុចនេះ។ វាដូចទៅនឹងពេលដែលមនុស្សបានដឹងអំពីគ្រាប់បែកបរមាណូអ៊ីចឹង ប៉ុន្តែដោយសារតែពេលវេលាមិនទាន់មកដល់ នោះមនុស្សមិនយកចិត្តទុកដាក់ឡើយ។ មានតែនៅពេលដែលនរណាម្នាក់ចាប់ផ្ដើមបង្កើតគ្រាប់បែកនោះប៉ុណ្ណោះ ទើបមនុស្សចាប់ផ្ដើមយកចិត្តទុកដាក់។ មានតែនៅពេលដែលគ្រាប់បែកបរមាណូលេចចេញជារូបរាងប៉ុណ្ណោះ ទើបមនុស្សយល់អំពីវាច្រើនជាងមុន។ មានតែនៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងឡឡើងប៉ុណ្ណោះ ទើបមនុស្សដឹងតិចតួច។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូលទេ នោះគ្មាននរណាម្នាក់នឹងដឹងឡើយ តើមិនមែនដូច្នោះទេឬ? ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «មនុស្សចូលទៅក្នុងឡភ្លើងដោយមិនដឹងខ្លួន ហាក់ដូចជាពួកគេត្រូវបានទាញចូលដោយខ្សែពួរអ៊ីចឹង ហាក់ដូចជាពួកគេស្ពឹកអ៊ីចឹង»។ ហេតុអ្វីបានជាមិនវិភាគប្រយោគនេះ៖ នៅពេលដែលមនុស្សបញ្ចេញភាពពិត តើវាជាពេលដែលព្រះជាម្ចាស់មានបន្ទូលថា ការវាយផ្ចាលបានចាប់ផ្ដើម ឬនៅមុនពេលដែលព្រះជាម្ចាស់មានបន្ទូលថា ការវាយផ្ចាលបានចាប់ផ្ដើម? ចេញពីសំណួរនេះ យើងអាចឃើញថា មុនពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីការវាយផ្ចាល នោះមនុស្សបានចាប់ផ្ដើមលន់តួទៅហើយ ដែលបង្ហាញថា ការវាយផ្ចាលបានចាប់ផ្ដើមនៅមុនពេលដែលព្រះជាម្ចាស់មានបន្ទូលអំពីវាទៅទៀត តើនេះមិនមែនជាការពិតទេឬ?

ខាង​ដើម៖ ជំពូកទី ៣៨

បន្ទាប់៖ ជំពូកទី ៤០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ