សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)

អ្នករាល់គ្នាធ្លាប់បានព្យាយាមសោយរាជ្យជាស្ដេច ហើយថ្ងៃនេះ អ្នករាល់គ្នាពុំទាន់បោះបង់ការព្យាយាមនេះនៅឡើយទេ។ អ្នកនៅតែចង់សោយរាជ្យជាស្ដេច ដើម្បីទ្រមេឃ ហើយយោងផែនដី។ ពេលនេះ ចូរពិចារណាពីសំណួរមួយនេះសិន៖ តើអ្នកមានលក្ខណសម្បត្តិបែបនោះហើយឬនៅ? តើអ្នកកំពុងធ្វើខ្លួនជាមនុស្សល្ងង់សុទ្ធសាធមែនទេ? តើអ្វីដែលអ្នកព្យាយាម និងតាំងចិត្តធ្វើឲ្យបាននេះ ប្រាកដប្រជាដែរឬទេ? សូម្បីតែភាពជាមនុស្សធម្មតាក៏អ្នកគ្មានផង តើមិនគួរឲ្យអាណិតទេឬអី? ដូច្នេះ ថ្ងៃនេះ ខ្ញុំគ្រាន់តែនិយាយអំពីការដែលត្រូវយកឈ្នះ ការធ្វើទីបន្ទាល់ ការកែលម្អលក្ខណសម្បត្តិរបស់អ្នក និងការចូលរួមនៅក្នុងដំណើរនៃការប្រោសឲ្យបានគ្រប់លក្ខណ៍តែប៉ុណ្ណោះ ហើយមិននិយាយអំពីអ្វីផ្សេងពីនេះឡើយ។ មនុស្សខ្លះនឿយណាយនឹងសេចក្ដីពិតដែលឥតសៅហ្មង ហើយកាលណាគេឃើញការជជែកអំពីភាពជាមនុស្សធម្មតា និងការកែលម្អលក្ខណសម្បត្តិទាំងអស់នេះ ពួកគេមានភាពស្ទាក់ស្ទើរ។ អស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត មិនងាយនឹងប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ដរាបណាអ្នករាល់គ្នាចូលរួមនៅថ្ងៃនេះ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ តើអ្នកអាចនឹងត្រូវលុបបំបាត់ទៅរួចដែរទេ? បន្ទាប់ពីព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើននៅក្នុងប្រទេសចិនដីគោក គឺជាកិច្ចការដែលមានចំនួនច្រើនក្រៃ និងបន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលជាច្រើន តើទ្រង់អាចបោះបង់ចោលពាក់កណ្ដាលទីបានទេ? តើទ្រង់អាចដឹកនាំមនុស្សឆ្ពោះទៅរកជង្ហុកធំបានដែរឬទេ? ថ្ងៃនេះ ចំណុចសំខាន់គឺ អ្នកត្រូវតែដឹងពីលក្ខណៈសំខាន់របស់មនុស្ស និងត្រូវដឹងពីអ្វីដែលអ្នករាល់គ្នាគួរចូលទៅក្នុង អ្នកត្រូវតែដឹងអំពីច្រកចូលទៅក្នុងជីវិត ការផ្លាស់ប្ដូរនិស្ស័យ របៀបត្រូវយកឈ្នះពិតប្រាកដ របៀបស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង របៀបធ្វើទីបន្ទាល់ចុងក្រោយថ្វាយព្រះជាម្ចាស់់ និងរបៀបសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ទីមរណា។ អ្នកត្រូវតែផ្ដោតលើសេចក្ដីទាំងនេះ ហើយសេចក្ដីដែលមិនប្រាកដប្រជា ឬមិនសំខាន់ គឺត្រូវទុកមួយឡែក និងមិនយកជាការតែម្ដង។ ថ្ងៃនេះ អ្នកគួរដឹងពីរបៀបត្រូវយកឈ្នះ និងដឹងពីរបៀបដែលមនុស្សបញ្ចេញកិរិយារបស់ខ្លួន បន្ទាប់ពីត្រូវបានយកឈ្នះ។ អ្នកប្រហែលជានិយាយថា អ្នកទើបតែត្រូវបានយកឈ្នះ ប៉ុន្តែ តើអ្នកអាចស្ដាប់បង្គាប់រហូតដល់ទីមរណាបានទេ? អ្នកត្រូវតែអាចដើរតាមដល់ទីបញ្ចប់ បើទោះបីជាមាន ឬគ្មានអនាគតក៏ដោយ ហើយអ្នកមិនត្រូវបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ ទោះបីស្ថិតក្នុងបរិយាកាសណាក៏ដោយ។ ជាចុងក្រោយ អ្នកត្រូវតែសម្រេចឲ្យបាននូវទិដ្ឋភាពពីរយ៉ាងនៃទីបន្ទាល់គឺ ទីបន្ទាល់របស់យ៉ូប ការស្ដាប់បង្គាប់រហូតដល់ទីមរណា និងទីបន្ទាល់របស់ពេត្រុស សេចក្ដីស្រឡាញ់ដ៏ក្រៃលែងចំពោះព្រះជាម្ចាស់។ ក្នុងន័យមួយ អ្នកត្រូវតែដូចជាយ៉ូប៖ គាត់បានបាត់បង់ទ្រព្យសម្បត្តិដែលជាសម្ភារៈគ្រប់យ៉ាងទាំងអស់ ហើយត្រូវរំខានដោយការឈឺចាប់ខាងសាច់ឈាមផង ប៉ុន្តែ គាត់មិនបានបោះបង់ព្រះនាមព្រះយេហូវ៉ាចោលឡើយ។ នេះហើយជាទីបន្ទាល់របស់យ៉ូប។ ពេត្រុសអាចស្រឡាញ់ព្រះជាម្ចាស់រហូតដល់ទីមរណា។ នៅពេលដែលគាត់ត្រូវគេឆ្កាង ហើយប្រឈម នឹងសេចក្ដីស្លាប់ ក៏គាត់នៅតែស្រឡាញ់ព្រះជាម្ចាស់ដែរ គាត់មិនបានគិតអំពីអនាគតខ្លួនឯង ឬព្យាយាមឲ្យបានសេចក្ដីសង្ឃឹមដ៏ល្អត្រចង់ ឬឲ្យបានគំនិតហួសប្រមាណនោះដែរ ហើយគាត់មានតែព្យាយាមស្រឡាញ់ព្រះជាម្ចាស់ និងស្ដាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះហើយគឺជាបទដ្ឋានដែលអ្នកគួរសម្រេចឲ្យបាន មុនពេលអ្នកពិចារណាចង់ធ្វើទីបន្ទាល់ មុនពេលអ្នកក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់ពីត្រូវបានយកឈ្នះ។ ថ្ងៃនេះ ប្រសិនបើមនុស្សពិតជាស្គាល់លក្ខណៈសំខាន់ និងឋានៈរបស់ខ្លួនឯងផ្ទាល់ តើពួកគេនឹងនៅតែព្យាយាមស្វែងរកអនាគត និងសេចក្ដីសង្ឃឹមដែរឬទេ? អ្វីដែលអ្នកគួរដឹងគឺដូច្នេះ៖ ទោះបីព្រះជាម្ចាស់ប្រោស ឬមិនប្រោសខ្ញុំឲ្យបានគ្រប់លក្ខណ៍ ក៏ខ្ញុំត្រូវតែដើរតាមព្រះជាម្ចាស់ដែរ។ គ្រប់យ៉ាងដែលទ្រង់ធ្វើនៅពេលនេះ គឺសុទ្ធតែល្អ និងត្រូវបានធ្វើឡើងជាប្រយោជន៍ដល់ខ្ញុំ និងដើម្បីឲ្យនិស្ស័យរបស់យើងអាចផ្លាស់ប្ដូរ ហើយយើងអាចរំដោះខ្លួនឯងពីឥទ្ធិពលរបស់សាតាំង ដើម្បីឲ្យយើងកើតនៅក្នុងទឹកដីដ៏ស្មោកគ្រោក តែក៏នៅអាចរើខ្លួនពីភាពសៅហ្មង ទាំងរលាស់ភាពស្មោកគ្រោក និងឥទ្ធិពលរបស់សាតាំងចេញ រួចទុកវាចោល។ ពិតណាស់ នេះគឺជាសេចក្ដីតម្រូវពីអ្នក តែចំពោះព្រះជាម្ចាស់វិញ វាគ្រាន់តែជាការយកឈ្នះដែលត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សមានការតាំងចិត្តស្ដាប់បង្គាប់ និងអាចចុះចូលចំពោះការរៀបចំគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់នឹងត្រូវសម្រេចតាមរបៀបនេះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនសុទ្ធតែត្រូវបានយកឈ្នះរួចហើយ ប៉ុន្តែនៅក្នុងពួកគេ គឺនៅតែមានចរិតបះបោរ និងមិនស្ដាប់បង្គាប់ច្រើនដដែល។ ឋានៈពិតរបស់មនុស្ស គឺនៅតូចទាបណាស់ ហើយពួកគេអាចក្លាយជាមនុស្សដែលមានកម្លាំងខ្លាំង ប្រសិនបើមានសង្ឃឹម និងមើលឃើញអនាគត។ កង្វះសេចក្ដីសង្ឃឹម និងការមើលឃើញអនាគត ធ្វើឲ្យពួកគេទៅជាគិតអវិជ្ជមាន និងគិតចង់ចាកចេញពីព្រះជាម្ចាស់។ ជាងនេះទៀត មនុស្សពុំមានបំណងចិត្តខ្លាំង ក្នុងការព្យាយាមស្ដែងចេញនូវភាពជាមនុស្សធម្មតា តាមរយៈការរស់នៅនោះទេ។ នេះជារឿងដែលមិនអាចទទួលយកបានទេ។ ហេតុនេះ ខ្ញុំនៅតែនិយាយអំពីការយកឈ្នះដដែល។ តាមពិត ភាពគ្រប់លក្ខណ៍កើតឡើងព្រមគ្នាជាមួយនឹងការយកឈ្នះ៖ នៅពេលដែលអ្នកត្រូវបានយកឈ្នះ ផលដំបូងនៃការប្រោសឲ្យបានគ្រប់លក្ខណ៍ ក៏សម្រេចឡើងដែរ។ កន្លែងដែលមានភាពខុសគ្នារវាងការដែលត្រូវបានយកឈ្នះ និងការដែលត្រូវប្រោសឲ្យគ្រប់លក្ខណ៍ គឺវាអាស្រ័យលើកម្រិតនៃការផ្លាស់ប្ដូរនៅក្នុងមនុស្ស។ ការដែលត្រូវបានយកឈ្នះ គឺជាជំហានដំបូងនៃការប្រោសឲ្យបានគ្រប់លក្ខណ៍ និងមិនមែនមានន័យថា ពួកគេត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនោះឡើយ ក៏មិនបញ្ជាក់ថា ពួកគេត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុងដែរ។ បន្ទាប់ពីមនុស្សត្រូវបានយកឈ្នះ មានការផា្លស់ប្ដូរមួយចំនួនខាងឯនិស្ស័យរបស់គេ ប៉ុន្តែ ការផ្លាស់ប្ដូរនោះ នៅតិចជាងមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ឆ្ងាយណាស់។ សព្វថ្ងៃនេះ អ្វីដែលបានធ្វើរួច គឺជាកិច្ចការចាប់ផ្ដើមនៃការប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ គឺការយកឈ្នះពួកគេ ហើយប្រសិនបើអ្នកមិនអាចសម្រេចបាននូវការដែលត្រូវបានយកឈ្នះនេះទេ នោះអ្នកនឹងគ្មានផ្លូវនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ ហើយក៏មិនត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុងដែរ។ អ្នកនឹងទទួលបានត្រឹមតែព្រះបន្ទូលនៃការវាយផ្ចាល និងការជំនុំជម្រះតិចតួចប៉ុណ្ណោះ តែព្រះបន្ទូលនោះនឹងមិនអាចផ្លាស់ប្ដូរដួងចិត្តរបស់អ្នកទាំងស្រុងបានឡើយ។ ដូច្នេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលត្រូវលុបបំបាត់ចោល។ វាមិនខុសអីពីការសម្លឹងមើលពិធីជប់លៀងដ៏អធិកអធមហូរហៀរនៅពេញតុ តែមិនអាចបរិភោគបាន។ តើនោះមិនមែនជាទិដ្ឋភាពដ៏អណោចអាធ័មចំពោះអ្នកទេឬអី? ដូច្នេះហើយ អ្នកត្រូវតែស្វះស្វែងរកការផ្លាស់ប្ដូរ៖ ទោះជាការដែលត្រូវយកឈ្នះ ឬការដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ សុទ្ធតែពាក់ព័ន្ធនឹងការដែលមាន ឬគ្មានការផ្លាស់ប្ដូរនៅក្នុងចិត្តរបស់អ្នក និងការដែលអ្នកស្ដាប់បង្គាប់ ឬមិនស្ដាប់បង្គាប់ ហើយកត្តានេះកំណត់ថា អ្នកអាចនឹងត្រូវព្រះជាម្ចាស់ទទួលយក ឬមិនទទួលយក។ ចូរដឹងថា «ការដែលត្រូវយកឈ្នះ» និង «ការដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍» សុទ្ធតែផ្អែកលើវិសាលភាពនៃការផ្លាស់ប្ដូរ និងការស្ដាប់បង្គាប់ និងកម្រិតនៃសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។ អ្វីដែលត្រូវតម្រូវនៅថ្ងៃនេះ គឺឲ្យអ្នករាល់គ្នាអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុង ប៉ុន្តែ ដំបូងឡើយអ្នកត្រូវតែត្រូវយកឈ្នះជាមុនសិន អ្នកត្រូវតែមានចំណេះដឹងគ្រប់គ្រាន់អំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ត្រូវតែមានសេចក្ដីជំនឿក្នុងការដើរតាម និងត្រូវធ្វើជាមនុស្សម្នាក់ដែលស្វះស្វែងរកការផ្លាស់ប្ដូរ និងស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ទាល់តែពេលនោះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលស្វះស្វែងឲ្យបានគ្រប់លក្ខណ៍។ អ្នករាល់គ្នាគួរយល់ថា នៅក្នុងដំណើរការនៃការប្រោសឲ្យគ្រប់លក្ខណ៍ អ្នកនឹងត្រូវបានយកឈ្នះ ហើយនៅក្នុងដំណើរការនៃការដែលត្រូវបានយកឈ្នះ អ្នកនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ថ្ងៃនេះ អ្នកអាចស្វះស្វែងឲ្យបានការប្រោសឲ្យបានគ្រប់លក្ខណ៍ ឬស្វះស្វែងរកការផ្លាស់ប្ដូរភាពជាមនុស្សពីខាងក្រៅ និងការកែលម្អលក្ខណសម្បត្តិរបស់អ្នក ប៉ុន្តែ សំខាន់ជាងគេនោះ គឺអ្នកអាចយល់ថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ មានអត្ថន័យ និងមានប្រយោជន៍៖ កិច្ចការនេះអាចធ្វើឲ្យអ្នកដែលជាមនុស្សដែលកើតក្នុងទឹកដីស្មោកគ្រោក អាចគេចផុតពីភាពស្មោកគ្រោក និងរលាស់វាចេញឲ្យអស់ ហើយវាអាចធ្វើឲ្យអ្នកឈ្នះលើឥទ្ធិពលរបស់សាតាំង និងអាចបោះបង់ឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំងចោលទៀតផង។ តាមរយៈការផ្ដោតជាសំខាន់លើសេចក្ដីទាំងនេះ អ្នកត្រូវបានការពារនៅក្នុងទឹកដីដ៏ស្មោកគ្រោនេះ។ ទីបំផុត តើអ្នកនឹងត្រូវសុំឲ្យផ្ដល់នូវទីបន្ទាល់អ្វីខ្លះ? អ្នកបានកើតនៅក្នុងទឹកដីដ៏ស្មោកគ្រោក ប៉ុន្តែ អ្នកអាចក្លាយជាមនុស្សដ៏បរិសុទ្ធ មិនធ្លាប់ត្រូវប្រឡាក់ដោយភាពស្មោកគ្រោកសោះ រស់នៅក្រោមអំណាចសាតាំងមែន ប៉ុន្តែ ដកខ្លួនចេញពីឥទ្ធិពលរបស់សាតាំងបាន ក៏មិនដែលត្រូវសាតាំងសណ្ឋិត ឬរុកកួនឡើយ ថែមទាំងរស់នៅក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ នេះគឺជាទីបន្ទាល់ និងជាភ័ស្តុតាងបញ្ជាក់ពីជ័យជម្នះនៅក្នុងសមរភូមិប្រយុទ្ធជាមួយសាតាំង។ អ្នកអាចបោះបង់សាតាំងចោលបាន អ្នកលែងបង្ហាញនិស្ស័យអាក្រក់ តាមរយៈជីវិតរស់នៅរបស់អ្នកទៀតហើយ តែផ្ទុយទៅវិញ អ្នកបានបង្ហាញនូវសេចក្ដីដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សមាន នៅពេលដែលទ្រង់បង្កើតមនុស្សមកគឺ ភាពជាមនុស្សធម្មតា ញាណធម្មតា តម្រិះធម្មតា ការតាំងចិត្តធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ តាមរយៈការរស់នៅរបស់អ្នកវិញ។ នេះហើយជាទីបន្ទាល់ដែលធ្វើឡើងដោយសត្តិនិកររបស់ព្រះជាម្ចាស់។ អ្នកនិយាយថា «យើងកើតមកក្នុងទឹកដីស្មោកគ្រោក ប៉ុន្តែ ដោយសារតែការការពាររបស់ព្រះជាម្ចាស់ ដោយសារការដឹកនាំរបស់ទ្រង់ និងដោយសារទ្រង់បានយកឈ្នះយើងរាល់គ្នា នោះយើងបានរើខ្លួនរួចពីឥទ្ធិពលរបស់សាតាំងហើយ។ ដែលយើងអាចស្ដាប់បង្គាប់នៅថ្ងៃនេះ នោះក៏មកពីផលនៃការដែលត្រូវព្រះជាម្ចាស់យកឈ្នះ ហើយមិនមែនមកពីយើងជាមនុស្សល្អ ឬមកពីយើងស្រឡាញ់ព្រះជាម្ចាស់តាំងពីកំណើតនោះឡើយ។ មកពីព្រះជាម្ចាស់បានជ្រើសរើសយើង និងបានកំណត់យើងទុកជាមុន ទើបយើងត្រូវបានយកឈ្នះនៅថ្ងៃនេះ ហើយអាចធ្វើទីបន្ទាល់អំពីទ្រង់ ហើយអាចបម្រើទ្រង់បាន ដូច្នេះ ដោយសារតែទ្រង់បានជ្រើសរើស និងការពារយើង ទើបយើងត្រូវបានសង្គ្រោះ និងងត្រូវបានប្រោសឲ្យរួចពីអំណាចរបស់សាតាំង ហើយអាចបោះបង់ភាពស្មោកគ្រោក និងត្រូវបានបន្សុទ្ធនៅក្នុងប្រជាជាតិនៃនាគដ៏មានធំសម្បុរក្រហមដែរ។» លើសពីនេះ អ្វីដែលអ្នកស្ដែងចេញមកក្រៅតាមការរស់នៅរបស់អ្នក នឹងបង្ហាញថា អ្នកមានភាពជាមនុស្សធម្មតា អ្វីដែលអ្នកនិយាយក៏យកជាការបាន ហើយអ្នកក៏ស្ដែងចេញនូវលក្ខណៈដូចមនុស្សធម្មតាម្នាក់ នៅក្នុងជីវិតរស់នៅរបស់អ្នកដែរ។ នៅពេលដែលអ្នកដទៃឃើញអ្នក នោះអ្នកមិនគួរធ្វើឲ្យគេលាន់មាត់ថា «តើនេះមិនមែនជារូបភាពនៃនាគដ៏ធំមានសម្បុរក្រហមទេឬអី?» កិរិយារបស់បងប្អូនស្រីៗ មិនមែនជាកិរិយារបស់នារីភេទទេ ចំណែកកិរិយារបស់បងប្អូនប្រុសៗ ក៏មិនមែនជាកិរិយារបស់បុរសភេទដែរ ហើយអ្នកគ្មានចរិតមារយាទជាពួកបរិសុទ្ធទាល់តែសោះ។ នោះមនុស្សនឹងឆ្លើយថា «ដែលព្រះជាម្ចាស់មានបន្ទូលថា ពួកគេជាពូជពង្សរបស់ពួកម៉ូអាប់ នោះគ្មានអ្វីប្លែកទេ ព្រះអង្គមានបន្ទូលត្រូវណាស់!» ប្រសិនបើមនុស្សសម្លឹងមកអ្នករាល់គ្នា រួចលាន់មាត់ថា «ទោះបីព្រះជាម្ចាស់មានបន្ទូលថា អ្នករាល់គ្នា គឺជាពូជពង្សម៉ូអាប់ ក៏អ្វីដែលអ្នករាល់គ្នាស្ដែងចេញមកតាមការរស់នៅបានបញ្ជាក់ថា អ្នករាល់គ្នាបានបោះបង់ឥទ្ធិពលរបស់សាតាំងរួចហើយ ថ្វីបើសេចក្ដីទាំងនេះនៅមានក្នុងអ្នករាល់គ្នា ក៏អ្នករាល់គ្នាអាចបែរខ្នងដាក់វាបានដែរ នេះបង្ហាញថា អ្នករាល់គ្នាត្រូវបានយកឈ្នះទាំងស្រុងហើយ» អ្នករាល់គ្នាដែលត្រូវបានយកឈ្នះ និងត្រូវបានសង្គ្រោះ នឹងលាន់មាត់ថា «ពិតមែនហើយដែលថា យើងរាល់គ្នាជាពូជពង្សម៉ូអាប់ ប៉ុន្តែ យើងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ ហើយទោះបីជាពូជពង្សម៉ូអាប់ពីអតីតកាល ត្រូវព្រះជាម្ចាស់បោះបង់ និងត្រូវបណ្ដាសា ហើយត្រូវប្រជាជនអ៊ីស្រាអែលបណ្ដេញឲ្យទៅរស់ក្នុងចំណោមសាសន៍ដទៃ ក៏ថ្ងៃនេះព្រះជាម្ចាស់បានសង្គ្រោះយើងហើយដែរ។ ពិតមែនហើយ យើងរាល់គ្នាជាមនុស្សពុករលួយបំផុត ក្នុងចំណោមមនុស្សទាំងអស់ ព្រះជាម្ចាស់បានប្រកាសមកដូច្នេះ នេះជាការពិត និងជារឿងដែលមនុស្សគ្រប់គ្នាប្រកែកមិនបាន។ ដោយឡែកសព្វថ្ងៃនេះ យើងបានរួចផុតពីឥទ្ធិពលនោះហើយ។ យើងស្អប់បុព្វបុរសរបស់យើង យើងព្រមបែរខ្នងចេញពីបុព្វបុរសរបស់យើង ដើម្បីបោះបង់ចោលការនេះទាំងស្រុង និងដើម្បីស្ដាប់បង្គាប់តាមការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រេចបាននូវសេចក្ដីដែលទ្រង់តម្រូវពីយើងរាល់គ្នា ហើយទទួលបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ម៉ូអាប់បានក្បត់ព្រះជាម្ចាស់ គេមិនបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគេត្រូវព្រះជាម្ចាស់ស្អប់។ ដោយឡែក យើងគួរយកចិត្តទុកដាក់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសព្វថ្ងៃនេះ ដោយសារយើងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ យើងមិនអាចក្បត់ព្រះជាម្ចាស់បានឡើយ ហើយយើងត្រូវតែបោះបង់បុព្វបុរសពីបុរាណរបស់យើងចោល!» ខ្ញុំបាននិយាយពីការបោះបង់នាគដ៏ធំមានសម្បុរក្រហមចោលពីមុនរួចហើយ ហើយថ្ងៃនេះ ខ្ញុំនឹងផ្ដោតសំខាន់លើការបោះបង់ចោលបុព្វបុរសពីបុរាណរបស់មនុស្សវិញម្ដង។ នេះគឺជាទីបន្ទាល់មួយស្ដីអំពីការយកឈ្នះរបស់មនុស្ស ហើយទោះបីជាថ្ងៃនេះអ្នកចូលរួមយ៉ាងណា ក៏ទីបន្ទាល់របស់អ្នកក្នុងរឿងនេះ មិនត្រូវខ្វះឡើយ។

លក្ខណសម្បត្តិរបស់មនុស្សអន់ខ្លាំងពេក ពួកគេខ្វះភាពជាមនុស្សធម្មតាច្រើនណាស់ ប្រតិកម្មរបស់ពួកគេ យឺតពេក មួយៗពេក សេចក្ដីពុករលួយរបស់សាតាំងបានធ្វើឲ្យពួកគេស្ពឹកស្រពន់ និងល្ងង់ខ្លៅ ហើយទោះបីជាពួកគេមិនអាចផ្លាស់ប្ដូរបានទាំងស្រុង ក្នុងរយៈពេលមួយ ឬពីរឆ្នាំ ក៏ពួកគេមានការតាំងចិត្តនឹងសហការដែរ។ អាចនិយាយបានថា នេះក៏ជាទីបន្ទាល់មួយនៅចំពោះសាតាំងដែរ។ ទីបន្ទាល់សព្វថ្ងៃ គឺជាផលដែលសម្រេចបានពីកិច្ចការនៃការយកឈ្នះសព្វថ្ងៃ ក៏ដូចជាគំរូ និងជាឧទាហរណ៍ សម្រាប់ពួកអ្នកដើរតាមនៅថ្ងៃអនាគត។ នៅថ្ងៃអនាគត ការនេះនឹងសាយភាយទៅគ្រប់បណ្ដាប្រជាជាតិទាំងអស់ កិច្ចការដែលត្រូវបានធ្វើនៅក្នុងប្រទេសចិន នឹងសាយភាយទៅគ្រប់បណ្ដាប្រជាជាតិទាំងអស់។ ពូជពង្សម៉ូអាប់ គឺជាមនុស្សតូចទាបជាងគេបង្អស់ ក្នុងចំណោមមនុស្សនៅក្នុងពិភពលោក។ មនុស្សខ្លះនិយាយថា «តើមនុស្សដែលតូចទាបជាងគេ មិនមែនជាពូជពង្សរបស់ហាំទេឬអី?» កូនចៅនាគដ៏ធំមានសម្បុរក្រហម និងពូជពង្សរបស់ហាំ មានសារៈសំខាន់ជាតំណាងខុសគ្នា ហើយពូជពង្សហាំ គឺជារឿងមួយផ្សេងទៀត៖ ទោះបីជាពួកគេត្រូវបណ្ដាសាខ្លាំងប៉ុនណា ក៏ពួកគេនៅតែជាពូជពង្សរបស់ណូអេដែរ ចំណែកប្រភពដើមរបស់ម៉ូអាប់ គឺមិនមែនជាមនុស្សបរិសុទ្ធឡើយ៖ ពួកម៉ូអាប់កើតចេញមកពីអំពើសហាយស្មន់ ហើយភាពខុសគ្នា គឺនៅត្រង់ចំណុចនេះហើយ។ ទោះបីពូជពង្សទាំងពីរសុទ្ធតែត្រូវបណ្ដាសា ក៏ឋានៈរបស់ពួកគេមិនដូចគ្នាដែរ ដូច្នេះហើយទើបពូជពង្សម៉ូអាប់ គឺជាមនុស្សតូចទាបជាងគេទាំងអស់ ហើយមិនអាចមានការពិតណាដែលគួរឲ្យជឿ ជាងការយកឈ្នះរបស់មនុស្សតូចទាបជាងគេបំផុតនោះទេ។ កិច្ចការនៅគ្រាចុងក្រោយ ផ្ទុយទៅនឹងច្បាប់ទម្លាប់ទាំងអស់ ហើយទោះបីជាអ្នកត្រូវបណ្ដាសា ឬត្រូវដាក់ទោស ឲ្យតែអ្នកជួយដល់កិច្ចការរបស់ខ្ញុំ និងធ្វើជាប្រយោជន៍ដល់កិច្ចការនៃការយកឈ្នះនៅថ្ងៃនេះ ហើយទោះបីអ្នកគឺជាកូនចៅពូជពង្សម៉ូអាប់ ឬជាកូនចៅនាគដ៏ធំមានសម្បុរក្រហមក៏ដោយ ឲ្យតែអ្នកអាចបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការដំណាក់កាលនេះ ហើយប្រឹងអស់ពីសមត្ថភាពដែលអ្នកអាចធ្វើបាន នោះផលដែលត្រូវទទួល នឹងសម្រេចបានជាមិនខាន។ អ្នកគឺជាកូនចៅនាគដ៏ធំសម្បុរក្រហម ហើយអ្នកក៏ជាពូជពង្សម៉ូអាប់ម្នាក់ដែរ និយាយជារួម មនុស្សគ្រប់គ្នាដែលកើតពីសាច់ និងឈាម សុទ្ធតែជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ អ្នកគឺជាសត្តនិករមួយរបស់ព្រះជាម្ចាស់ អ្នកមិនគួរមានជម្រើសទេ នេះហើយគឺជាកាតព្វកិច្ចរបស់អ្នក។ ពិតណាស់ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះអាទិករតម្រង់ឆ្ពោះទៅរកសកលលោកទាំងមូល។ ទោះបីអ្នកកើតចេញពីពូជអំបូរណាក៏ដោយ អ្វីដែលសំខាន់ជាងគេគឺ អ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នករាល់គ្នាដែលជាពូជពង្សរបស់ម៉ូអាប់ សុទ្ធតែជាចំណែកនៃសត្តនិកររបស់ព្រះជាម្ចាស់ ដែលមានភាពខុសគ្នាតែម្យ៉ាងគត់គឺ អ្នកជាមនុស្សដែលមានតម្លៃតូចទាបជាងគេ។ ថ្ងៃនេះ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅក្នុងចំណោមសត្តនិករទាំងអស់ និងតម្រង់ទៅរកសកលលោកទាំងមូល ទើបព្រះអាទិករសម្រាំងជ្រើសរើសមនុស្ស ហេតុការណ៍ ឬវត្ថុណាមួយ មកធ្វើកិច្ចការរបស់ទ្រង់ដោយសេរី។ ទ្រង់មិនខ្វល់ថា អ្នកធ្លាប់ជាពូជពង្សណាឡើយ ឲ្យតែអ្នកជាសត្តនិកររបស់ទ្រង់ ហើយឲ្យតែអ្នកមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ គឺកិច្ចការនៃការយកឈ្នះ និងការធ្វើទីបន្ទាល់ នោះទ្រង់នឹងអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងអ្នក ដោយគ្មានការរារែកឡើយ។ ការនេះកម្ចាត់កម្ចាយសញ្ញាណពីបុរាណរបស់មនុស្សដែលជឿថា ព្រះជាម្ចាស់មិនធ្វើការនៅក្នុងចំណោមសាសន៍ដទៃ ជាពិសេស គឺមិនធ្វើការនៅក្នុងចំណោមមនុស្សដែលត្រូវបណ្ដាសា និងជាមនុស្សតូចទាបឡើយ ដ្បិតអស់អ្នកដែលត្រូវបណ្ដាសា មនុស្សជំនាន់ក្រោយទាំងអស់ដែលកើតពីពួកគេ នឹងត្រូវបណ្ដាសាអស់កល្បជានិច្ច ដោយគ្មានឱកាសនឹងបានសង្គ្រោះទាល់តែសោះ។ ព្រះជាម្ចាស់នឹងមិនយាងចុះមក ហើយធ្វើនៅក្នុងទឹកដីសាសន៍ដទៃ ហើយក៏មិនដាក់ព្រះបាទជាន់លើទឹកដីស្មោកគ្រោកដែរ ដ្បិតព្រះអង្គគឺជាព្រះដ៏បរិសុទ្ធ។ សញ្ញាណទាំងអស់នេះត្រូវបានកម្ចាត់កម្ចាយដោយកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ចូរដឹងថា ព្រះជាម្ចាស់ គឺជាព្រះនៃសត្តិនិករទាំងអស់ ទ្រង់មានអំណាចលើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើទាំងអស់ ហើយទ្រង់មិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ។ ដូច្នេះ កិច្ចការនៅក្នុងប្រទេសចិននេះ គឺពិតជាមានសារៈសំខាន់ឥតឧបមា ហើយតើកិច្ចការនេះ នឹងមិនត្រូវសុសសាយទៅគ្រប់បណ្ដាប្រជាជាតិទាំងអស់ទេ មែនទេ? ទីបន្ទាល់ដ៏ធំមួយស្ដីអំពីអនាគត នឹងមិនត្រូវកំណត់តែត្រឹមប្រទេសចិននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានយកឈ្នះអ្នករាល់គ្នា តើវិញ្ញាណអាក្រក់ជឿដែរឬទេ? ពួកវាមិនយល់អំពីការដែលត្រូវយកឈ្នះ ឬយល់ពីព្រះចេស្ដាដ៏មហិមារបស់ព្រះជាម្ចាស់ឡើយ ហើយទាល់តែពេលដែលរាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ទូទាំងសកលលោក មើលឃើញផលចុងក្រោយនៃកិច្ចការនេះ ទើបសត្តនិករទាំងអស់នឹងត្រូវបានយកឈ្នះ។ គ្មាននរណាម្នាក់អន់ខ្សោយ ឬពុករលួយជាងពូជពង្សម៉ូអាប់នោះទេ។ ទាល់តែមនុស្សទាំងអស់នេះត្រូវបានយកឈ្នះ (ពួកគេជាមនុស្សពុករលួយបំផុត ជាមនុស្សដែលមិនទទួលស្គាល់ព្រះជាម្ចាស់ ឬជឿថា មានព្រះជាម្ចាស់មួយអង្គ បែរជាត្រូវបានយកឈ្នះ ហើយទទួលស្គាល់ព្រះជាម្ចាស់នៅនឹងមាត់របស់គេ ព្រមទាំងសរសើរតម្កើងទ្រង់ ហើយអាចស្រឡាញ់ទ្រង់ផង) ទើបហៅថាជាទីបន្ទាល់នៃការយកឈ្នះ។ ទោះបីអ្នករាល់គ្នាមិនមែនជាពេត្រុស ក៏អ្នកបានស្ដែងនូវចរិតមារយាទរបស់ពេត្រុស តាមការរស់នៅរបស់អ្នកដែរ អ្នកអាចមានទីបន្ទាល់របស់ពេត្រុស និងទីបន្ទាល់របស់យ៉ូប នេះហើយគឺជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ជាចុងក្រោយ អ្នកនឹងនិយាយថា «យើងរាល់គ្នាមិនមែនជាសាសន៍អ៊ីស្រាអែលទេ តែយើងជាពូជពង្សម៉ូអាប់ដែលត្រូវគេបោះបង់ចោល យើងមិនមែនជាពេត្រុសទេ លក្ខណសម្បត្តិរបស់យើង ក៏មិនអាចដូចគាត់ ឬដូចយ៉ូបឡើយ ហើយយើងមិនទាំងអាចប្រៀបធៀបទៅនឹងការតាំងចិត្តរបស់ប៉ុល ក្នុងការរងទុក្ខដើម្បីព្រះជាម្ចាស់ ហើយថ្វាយជីវិតរបស់គាត់ផ្ទាល់ដាច់ដល់ព្រះជាម្ចាស់ឡើយ ហើយយើងអន់ខ្លាំងណាស់ ដូច្នេះហើយ យើងគ្មានគុណសម្បត្តិនឹងអាស្រ័យផលពីព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់នៅតែលើកយើងរាល់គ្នាឡើងនៅថ្ងៃនេះ ដូច្នេះ យើងត្រូវតែផ្គាប់ព្រះទ័យព្រះជាម្ចាស់ ហើយទោះបីយើងពុំមានលក្ខណសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយ ក៏យើងស៊ូផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ដ្បិតយើងបានការតាំងចិត្តបែបនេះរួចហើយ។ យើងជាពូជពង្សម៉ូអាប់ ហើយយើងក៏ត្រូវបណ្ដាសាផង។ ការនេះត្រូវបានប្រកាសដោយព្រះជាម្ចាស់ ហើយយើងមិនអាចផ្លាស់ប្ដូររឿងនេះបានឡើយ ប៉ុន្តែ ការស្ដែងចេញតាមការរស់នៅរបស់យើង និងចំណេះដឹងរបស់យើងអាចផ្លាស់ប្ដូរបាន ហើយយើងបានតាំងចិត្តផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ។» កាលណាអ្នកមានការតាំងចិត្តនេះ នោះវាបង្ហាញថា អ្នកបានធ្វើបន្ទាល់អំពីការដែលត្រូវបានយកឈ្នះរួចទៅហើយ។

ខាង​ដើម៖ របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការយកឈ្នះ

បន្ទាប់៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ