៣៨. ការស្វែងរក សេរីភាព ពី ឋានៈ

ដោយ ដុង អេន (បារាំង)

ខ្ញុំបានក្លាយជាអ្នកដឹកនាំក្រុមជំនុំក្នុងឆ្នាំ ២០១៩។ ខ្ញុំបានធ្វើកិច្ចការដោយវិធីខ្លួនឯង មិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ខ្ញុំមិនបានចាត់ចែងមនុស្សឱ្យធ្វើកិច្ចការត្រូវតាមសមត្ថភាពរបស់គេទេ ដែលទាំងអស់ប៉ះពាល់ដល់ជីវិតក្រុមជំនុំ។ ខ្ញុំពោរពេញដោយវិប្បសារី។ ដូច្នេះហើយ ខ្ញុំបានតាំងចិត្តដោះស្រាយកិច្ចការនៅក្រុមជំនុំឱ្យបានល្អ។ ពេលនោះ មានអ្នកដឹកនាំពីរក្រុមដែលត្រូវតែងតាំងឡើងវិញ ប៉ុន្តែខ្ញុំមិនអាចរកបាននរណាម្នាក់ដែលស័ក្តិសមជំនួសពួកគេទេ។ ខ្ញុំចេះតែព្រួយបារម្ភ និងសញ្ជឹងគិតថា បើខ្ញុំមិនអាចរកបាននរណាម្នាក់ដែលស័ក្តិសមកាន់តួនាទីទាំងនោះទេ អ្នកដឹកនាំរបស់ខ្ញុំនឹងនិយាយថា ខ្ញុំមិនអាចធ្វើការងារជាក់ស្តែងបាន។ ចុះបើខ្ញុំត្រូវបានគេជំនួសវិញនោះ? ខួរក្បាលខ្ញុំខ្វាយខ្វល់យ៉ាងខ្លាំង និងបានគិតដល់បងស្រី ចាង គាត់មានគុណសម្បត្តិល្អ និងបំពេញភារកិច្ចរបស់គាត់បានល្អ។ គាត់ជាអ្នកដឹកនាំក្រុមដ៏អស្ចារ្យម្នាក់។ គិតដល់ចំណុចនេះ ខ្ញុំបានដកដង្ហើមធំឱ្យធូរស្រាលចិត្ត។ ខ្ញុំមានអារម្មណ៍ដូចជា ខ្ញុំរកបាននរណាម្នាក់ដើម្បីបំពេញតួនាទីនោះ ហើយការងាររបស់ខ្ញុំនឹងងាយស្រួលជាងមុនឥឡូវនេះដោយមានមនុស្សដែលត្រូវនឹងការងារ។

ទោះជាយ៉ាងណា នៅពេលនោះ បងស្រីលី ជាអ្នកដឹកនាំនៅក្រុមជំនុំមួយបានទូរស័ព្ទមកខ្ញុំ និងបាននិយាយថា ក្រុមជំនុំរបស់គាត់មានអ្នកជឿថ្មីមកច្រើនដោយគ្មានមនុស្សគ្រប់គ្រាន់ស្រោចទឹកពួកគាត់។ គាត់ចង់និយាយជាមួយខ្ញុំអំពីលទ្ធភាពដែលអាចតែងតាំងបងស្រីចាង ទៅស្រោចទឹកអ្នកជឿថ្មីនៅក្រុមជំនុំរបស់គាត់។ ខ្ញុំបានជាប់គាំងនឹងគំនិតនេះ។ «ចុះក្រុមជំនុំរបស់យើងយ៉ាងណា?» ខ្ញុំបានគិត។ «តើយើងនឹងធ្វើអ្វី បើបងស្រី ចាង ត្រូវបានតែងតាំងទៅកន្លែងផ្សេង? បើខ្ញុំមិនអាចរកបានអ្នកផ្សេងដើម្បីដឹកនាំក្រុម និងមិនអាចដោះស្រាយការងារនេះបាន ខ្ញុំអាចនឹងត្រូវបានគេជំនួស!» ដោយកត់សំគាល់ឃើញខ្ញុំមិនទាន់និយាយអ្វី បងស្រី លី មានប្រសាសន៍ថា «មនុស្សភាគច្រើននៅក្រុមជំនុំរបស់អ្នកជាអ្នកជឿយូរមកហើយ និងមានគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ពួកគាត់។ បើបងស្រី ចាង ត្រូវបានផ្លាស់ប្តូរ អ្នកអាចបង្រៀននរណាម្នាក់ផ្សេងបានជានិច្ច។ ការងាររបស់អ្នកនឹងមិនប៉ះពាល់ខ្លាំងទេ»។ ខ្ញុំពិតជាមិនចង់ឮគំនិតនេះ និងមានអារម្មណ៍ជំទាស់ជាខ្លាំង។ ខ្ញុំបានគិតថា «អ្នកកំពុងគិតថាការបណ្តុះបណ្តាលនរណាម្នាក់គឺជារឿងងាយស្រួលណាស់!» ខ្ញុំដឹងថា ក្រុមជំនុំបង លី ពិតជាត្រូវការជំនួយ ប៉ុន្តែខ្ញុំស្ថិតនៅក្រោមអំណាចនៃនិស្ស័យពុករលួយរបស់ខ្ញុំ។ មិនថាគាត់និយាយអ្វីទេ ខ្ញុំបដិសេធមិនផ្តល់ឱ្យនូវអ្វីដែលគាត់ចង់បានទេ។ ខ្ញុំបានបន្ទោសគាត់ទៀតផង ដោយគិតថា គាត់អាត្មានិយម និងគិតតែក្រុមជំនុំរបស់គាត់។ ដោយឃើញខ្ញុំជំទាស់នឹងគំនិតនេះ បងស្រី លី ក៏ឈប់ទទូច។ ក្រោយឈប់និយាយទូរស័ព្ទ ខ្ញុំមានអារម្មណ៍មិនល្អ និងបានតាំងចិត្តនឹងខ្លូនឯងថា ខ្ញុំនឹងមិនសុខចិត្ត ខ្ញុំនឹងមិនលះបង់បងស្រី ចាង មិនថានរណាស្នើសុំទេ។ ថ្ងៃបន្ទាប់ អ្នកដឹកនាំរបស់ខ្ញុំបានមកនិយាយជាមួយខ្ញុំពីបញ្ហានេះ។ ខ្ញុំបានរៀបរាប់ពីការដែលក្រុមជំនុំយើងខ្វះមនុស្ស និងការលំបាកទាំងអស់ដែលយើងកំពុងជួបប្រទះ។ ខ្ញុំបាននិយាយហើយនិយាយទៀតពីការលំបាករបស់យើងដើម្បីឱ្យអ្នកដឹកនាំគ្មានគោលជំហរ។ ទីបំផុត គ្មានអ្វីដែលគាត់អាចនិយាយបាន ហើយគាត់មិនបានសង្កត់ធ្ងន់លើបញ្ហានេះ។ ខ្ញុំមានអារម្មណ៍រីករាយចំពោះរឿងនេះ ខ្ញុំអាចទុកបងស្រីចាងបាន។ ល្ងាចនោះ ខ្ញុំបានជួបអ្នកជួយគ្រប់គ្រងក្រុមជំនុំមួយចំនួនដើម្បីពិភាក្សាពីការដំឡើងបងស្រីចាង។ ទោះយ៉ាងណា ខ្ញុំមិនបានលើកឡើងពីការលំបាករបស់បងស្រីលីដែលកំពុងជួបនៅក្រុមជំនុំគាត់ ឬអ្នកដឹកនាំរបស់យើងបានមកស្នើឱ្យតែងតាំងបងស្រីចាងដែរ។ ពីព្រោះ ខ្ញុំមិនអាចប្រាប់ពួកគេគ្រប់យ៉ាងនូវអ្វីដែលបានកើតឡើង ពួកគេបានឯកភាពឱ្យបងស្រីចាងក្លាយជាអ្នកដឹកនាំក្រុម។ នៅពេលដែលខ្ញុំកំពុងមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯង អ្នកដឹកនាំរបស់យើងបានមកលេងដោយឥតប្រាប់មុនដើម្បីនិយាយជាមួយខ្ញុំ និងដៃគូការងាររបស់ខ្ញុំ។ ចុងក្រោយ ក៏មានការសម្រេចថា ដោយយោងតាមតម្រូវការការងារ បងស្រីចាងត្រូវបានតែងតាំងឡើងវិញ។ ឃើញអ្នករាល់គ្នាយល់ព្រមនឹងចំណុចនេះ ខ្ញុំមានអារម្មណ៍មិនអាចប្រកែកបាន ប៉ុន្តែខ្ញុំពិតជាមិនសប្បាយចិត្តទេ ខ្ញុំមានអារម្មណ៍ដូចមាននរណាម្នាក់បានកាត់ដៃស្តាំខ្ញុំចេញ។ រយៈពេលពីរបីថ្ងៃខាងបន្ទាប់ ខ្ញុំពិតជាពិបាកចិត្ត នៅពេលរឿងរ៉ាវទាំងមូលបានកើតឡើង។ ខ្ញុំមិនមានអារម្មណ៍ល្អក្នុងការបំពេញភារកិច្ចរបស់ខ្ញុំទេ។ នៅពេលយប់ ខ្ញុំគេងលើគ្រែដោយប្រែប្រួលចុះឡើងៗ គេងលក់មិនស្កប់ស្កល់ ក្នុងចិត្តគិតរឿងនេះម្តង គិតរឿងនោះម្តងមិនចេះចប់។ ទីបំផុត ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំមិនមានបំណងឱ្យបងស្រីចាងទៅ ដើម្បីការពារតួនាទីខ្លួនឯងទេ។ ទូលបង្គំមិនអាចឱ្យទៅបានទេ។ ព្រះជាម្ចាស់អើយ សូមជួយតម្រង់ផ្លូវនិងនាំទូលបង្គំឆ្លងឱ្យផុតពីស្ថានភាពនេះផង។ សូមធ្វើឱ្យទូលបង្គំអាចលះបង់ខ្លួនឯង និងនាំឱ្យទូលបង្គំស្គាល់ខ្លួនឯងបន្តិចផង»។

បន្ទាប់ពីខ្ញុំបានអធិដ្ឋាន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សកម្រនឹងអនុវត្តសេចក្ដីពិតណាស់ ជារឿយៗពួកគេបែរខ្នងដាក់សេចក្ដីពិត និងរស់នៅក្នុងនិស្ស័យបែបសាតាំងពុករលួយ ដែលអាត្មានិយម និងថោកទាប។ ពួកគេសម្លឹងរកមើលកិត្យានុភាព កេរ្តិ៍ឈ្មោះ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេមិនទទួលបានសេចក្ដីពិតនោះទេ។ ដូច្នេះពួកគេមានការរងទុក្ខយ៉ាងខ្លាំង ពួកគេមានការព្រួយបារម្ភយ៉ាងច្រើន ហើយពួកគេមានគំនាបជាច្រើន» («ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ?» («ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ចំបេះដូងរបស់ខ្ញុំ។ ព្រះជាម្ចាស់បានបើកសម្ដែងអំពើអាក្រក់នៃសេចក្តីពុករលួយរបស់មនុស្សជាតិដោយសាតាំង ការឈ្លោះគ្នាដើម្បីកេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្តិ នេះជាសណ្ឋានរបស់ខ្ញុំយ៉ាងច្បាស់។ ខ្ញុំបានគិតពីអ្វីដែលខ្ញុំបានបង្ហាញក្នុងបញ្ហាបងស្រី ចាង នេះ។ ដើម្បីការពារតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំ ខ្ញុំមិនអើពើនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាំងមូលទេ ដោយខ្លាចថា បើយើងបាត់បង់បងស្រីចាង នោះការងារនៅក្រុមជំនុំយើងនឹងត្រូវរងការប៉ះពាល់ ខ្ញុំនឹងបាត់បង់តួនាទីជាអ្នកដឹកនាំ។ នោះហើយជាហេតុផលនៅពេលអ្នកដឹកនាំរបស់ខ្ញុំមកស្នើសុំបងស្រី ចាង ខ្ញុំរកមូលហេតុគ្រប់បែបយ៉ាងដើម្បីបដិសេធ។ ខ្ញុំបានផ្ដួចផ្ដើមក្នុងការសម្រេចចិត្ត និងដឹកនាំក្នុងការចាត់ចែងសម្រាប់ភារកិច្ចរបស់បងស្រី ចាង។ ខ្ញុំបានបញ្ឆោតបងស្រី លី និងអ្នកដឹកនាំរបស់ខ្ញុំ ព្រមទាំងរៀបផែនការទាក់ចិត្តក្រុមអ្នកជួយគ្រប់គ្រង។ ខ្ញុំបានខំប្រឹងយ៉ាងខ្លាំង និងប្រើខួរក្បាលដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងមានល្បិចកលមែន! ប្រការនេះធ្វើឱ្យខ្ញុំគិតដល់សត្វសាហាវនៅក្នុងអាណាចក្រសត្វ។ ពួកគេប្រយុទ្ធ និងសម្លាប់គ្នាដើម្បីដែនដី និងអាហារ ហើយអ្នកខ្លាំងបំផុតជាអ្នកគ្រប់គ្រងលើគេ។ បន្ទាប់មក ខ្ញុំក៏គិតដល់ខ្លួនឯងថា៖ ដោយការតស៊ូដើម្បីគ្រប់គ្រងមនុស្ស និងការពារតួនាទីខ្លួនឯង ខ្ញុំបានក្លាយដូចជាសត្វសាហាវ គ្មានមនុស្សជាតិទាល់តែសោះ។ ខ្ញុំដឹងថា ឥរិយាបថរបស់ខ្ញុំគួរឱ្យខ្លាចយ៉ាងណា។ ទោះជាខ្ញុំហាក់ដូចកំពុងមានបន្ទុក និងពិចារណាលើការងាររបស់ក្រុមជំនុំយើងក៏ដោយ ក៏អ្វីដែលខ្ញុំបានកំពុងពិចារណាជាងគេនោះគឺតួនាទីរបស់ខ្ញុំដែរ។ ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកសម្ដែងថា៖ «តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ?» តាំងពីដើមរហូតចប់ ខ្ញុំបានព្យាយាមគ្រប់គ្រងបងស្រីចាង ដោយមិនឱ្យគាត់ទៅណា។ ខ្ញុំបានគិតដល់គាត់ជាសមាជិកម្នាក់នៃក្រុមជំនុំយើង ហើយយើងគួរនិយាយពីភារកិច្ចរបស់គាត់។ ខ្ញុំទទួលខុសត្រូវ និងមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកបានទេ។ ខ្ញុំបានយល់ពីរបៀបដែលខ្ញុំក្រអឺតក្រទម។ ខ្ញុំបានបាត់បង់ភាពជាមនុស្ស និងញាណ លក្ខណៈ និងភាពសាមញ្ញ! ពេលនោះ ខ្ញុំបានគិតពីពេលដែលខ្ញុំបានបង្រៀនដំណឹងល្អដល់អ្នកជឿសាសនា គ្រូគង្វាលបានឃើញថា សមាជិកជាច្រើននៃក្រុមជំនុំរបស់ពួកគេបានកំពុងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងថា តួនាទីរបស់ពួកគេមិនអាចរក្សាទុកបានទេ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចដើម្បីបញ្ឈប់មនុស្សពីការស្វែងរកផ្លូវពិត។ ពួកគេមិនត្រឹមតែវាយប្រហារអ្នកដែលផ្សព្វផ្សាយដំណឹងល្អប៉ណ្ណោះទេ ប៉ុន្តែបានអះអាងដោយឥតអៀនខ្មាសថាអ្នកជឿជាក្រុមរបស់ពួកគេ ហើយគ្មាននរណាម្នាក់នឹងលួចពួកគេចេញបានឡើយ។ ពេលនោះខ្ញុំបានយល់ថា ឥរិយាបថរបស់ខ្ញុំមិនខុសពីឥរិយាបថរបស់គ្រូគង្វាលទាំងនោះឡើយ។ ដើម្បីរក្សាតួនាទី និងជីវិតរស់នៅខ្លួនឯង ខ្ញុំចង់រក្សាទុកបងប្អូនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ និងមិនអនុញ្ញាតឱ្យដំណាក់របស់ព្រះជាម្ចាស់ចាត់តាំងពួកគេទៅកន្លែងផ្សេងទេ។ ខ្ញុំកំពុងព្យាយាមចាប់យកចៀមរបស់ព្រះជាម្ចាស់ និងប្រជែងជាមួយព្រះជាម្ចាស់យកមនុស្សទាំងនោះ! គិតដល់គំនិតនេះ ខ្ញុំចាប់ផ្តើមភ័យខ្លាច។ ដោយភ័យញាប់ញ័រ ខ្ញុំបានទៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងបានអធិដ្ឋានថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំបានធ្វើខុស។ ទូលបង្គំបានប្រឆាំងនឹងទ្រង់ ទូលបង្គំចង់ប្រែចិត្តចំពោះទ្រង់»។

មិនយូរប៉ុន្មាន ព្រះជាម្ចាស់បានរៀបចំស្ថានភាពមួយដើម្បីសាកល្បងខ្ញុំម្តងទៀត។ អ្នកដឹកនាំនៅក្រុមជំនុំមួយទៀតបានផ្ញើសារមក ដោយស្នើសុំមនុស្សម្នាក់ជាបន្ទាន់ ដែលអាចគ្រប់គ្រងលើការពិនិត្យការងារឯកសារ។ គាត់ឮថា បងស្រីចេន នៅក្រុមជំនុំយើងពូកែផ្នែកនេះ និងទទួលខុសត្រូវចំពោះភារកិច្ចរបស់គាត់ ដូច្នេះគាត់ចង់ស្នើសុំថាតើបងស្រី ចេន អាចទៅកាន់តួនាទីនេះបានឬអត់។ ខ្ញុំដឹងយ៉ាងច្បាស់ថា បងស្រី ចេនមានជំនាញផ្នែកនេះឥតខ្ចោះ ប៉ុន្តែគាត់ជាគ្រូផ្សាយដំណឹងល្អនៅក្រុមជំនុំយើង ហើយគាត់ពិតជាអស្ចារ្យណាស់។ តើនឹងមានអ្វីកើតឡើង បើបងស្រី ចេន ត្រូវបានផ្លាស់ប្តូរ ហើយជាលទ្ធផល ការងារផ្សព្វផ្សាយដំណឹងល្អរបស់យើងនឹងប៉ះពាល់? ចុះបើខ្ញុំអាចត្រូវបានអ្នកដឹកនាំបញ្ឈប់ដោយសារមិនអាចធ្វើការងារជាក់ស្តែងបាន? ខ្ញុំប្រហែលជាមិនអាចរក្សាតួនាទីរបស់ខ្ញុំបានទេ។ ខ្ញុំបានសម្រេចថា វាជាការល្អប្រសិនបើពួកគាត់រកអ្នកផ្សេងបាន ដូច្នេះខ្ញុំមានចេតនាមិនឆ្លើយតបនឹងសាររបស់អ្នកដឹកនាំនោះ។ បន្ទាប់មក វាបានកើតឡើងលើខ្ញុំភ្លាម «ខ្ញុំមិនព្រមផ្តល់បងស្រីចាងទៅគេទេពីមុន ដើម្បីការពារតួនាទីរបស់ខ្ញុំ។ ខ្ញុំមិនអាចរារាំងបានទេលើកនេះ»។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់និងមានទំនាស់។ ខ្ញុំបានគិតថា «ហេតុអ្វីខ្ញុំជំទាស់ខ្លាំងម៉្លេះនៅពេលដែលនរណាម្នាក់ត្រូវការតែងតាំងឡើងវិញ? ខ្ញុំតែងតែបារម្ភខ្លាចការងាររបស់យើងត្រូវរងការប៉ះពាល់ និងបាត់បង់តួនាទីរបស់ខ្ញុំ។ តើខ្ញុំអាចរួចផុតពីចំណង និងកម្រិតនៃកេរ្តិ៍ឈ្មោះ និងឋានៈដោយរបៀបណា? បន្ទាប់មក ខ្ញុំបានអធិដ្ឋានក្នុងចិត្តទៅកាន់ព្រះជាម្ចាស់ ដោយសុំឱ្យព្រះជាម្ចាស់ណែនាំផ្លូវ និងដឹកនាំខ្ញុំឱ្យយល់ពីសារជាតិនៃការស្វែងរកឋានៈ និងជួយខ្ញុំឱ្យលះបង់ចោលសាច់ឈាម ហើយអនុវត្តសេចក្តីពិត។

អំឡុងពេលខ្ញុំថ្វាយបង្គំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រង់នេះថា៖ «សារជាតិនៃអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីប្រើប្រាស់ជានិច្ចនូវមធ្យោបាយ និងវិធីសាស្ត្រដើម្បីសម្រេចគោលដៅរបស់ពួកគេ ក្នុងការទទួលបានឋានៈ ក្នុងការយកឈ្នះមនុស្ស និងធ្វើឱ្យមនុស្សដើរតាម និងគោរពពួកគេ។ វាអាចទៅរួច ដែលនៅក្នុងជម្រៅចិត្តរបស់អ្នកដែលទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ដោយចេតនានោះទេ ប៉ុន្តែរឿងមួយដែលច្បាស់គឺ៖ ទោះបីនៅពេលដែលពួកគេប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែចង់បានឋានៈ និងអំណាចក្នុងចំណោមមនុស្សដែរ។ ទោះបីជាពេលដែលពួកគេដឹងថា ពួកគេកំពុងតែប្រកួតដណ្ដើមឋានៈជាមួយព្រះជាម្ចាស់ ហើយប្រគល់ខ្លួនក៏ដោយ ក៏ពួកគេនៅតែប្រើប្រាស់វិធីសាស្ត្រផ្សេង ដើម្បីទទួលបានឋានៈក្នុងចំណោមមនុស្ស ហើយថាវាមានសុពលភាពដែរ។ សរុបមក ទោះបីជាគ្រប់យ៉ាង ដែលអ្នកទទឹងនឹងព្រះគ្រីស្ទ ហាក់ដូចជាមានការបំពេញភារកិច្ចរបស់ពួកគេដ៏ស្មោះត្រង់ ហើយពួកគេហាក់ដូចជាអ្នកដើតាមដ៏ពិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏មហិច្ឆតារបស់ពួកគេក្នុងការគ្រប់គ្រងមនុស្ស និងដើម្បីទទួលបានឋានៈ ព្រមទាំងអំណាចក្នុងចំណោមមនុស្ស នឹងមិនដែលផ្លាស់ប្ដូរទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ ហើយមិនថាអ្វីដែលទ្រង់ស្នើសុំពីមនុស្សនោះទេ គឺពួកគេមិនធ្វើអ្វីដែលពួកគេគួរធ្វើ ឬបំពេញភារកិច្ចរបស់ពួកគេ តាមវិធីដែលផ្ដល់ផលប្រយោជន៍ដល់ព្រះបន្ទូល និងតម្រូវការរបស់ទ្រង់នោះឡើយ ឬពួកគេមិនបោះបង់ចោលការស្វះស្វែងរកអំណាច និងឋានៈរបស់ពួកគេ ដែលជាលទ្ធផលនៃការយល់ដឹងពីព្រះសូរសៀង និងសេចក្ដីពិតរបស់ទ្រង់នោះទេ។ ពេញមួយជីវិត មហិច្ឆតារបស់ពួកគេស្រូបយកអស់ពីពួកគេ គ្រប់គ្រង និងដឹកនាំអាកប្បកិរិយា ព្រមទាំងគំនិតរបស់ពួកគេ ហើយកំណត់មាគ៌ាដែលពួកគេដើរ។ នេះគឺជាសេចក្ដីបំព្រួញរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ តើអ្វីដែលត្រូវបានសង្កត់ធ្ងន់នៅទីនេះ? មនុស្សមួយចំនួនសួរថា «តើអ្នកទទឹងនឹងព្រះគ្រីស្ទមិនមែនអស់អ្នកដែលប្រកួតដណ្ដើមមនុស្សជាមួយព្រះជាម្ចាស់ ហើយមិនទទួលស្គាល់ទ្រង់ទេឬ?» ពួកគេអាចទទួលស្គាល់ព្រះជាម្ចាស់ ពួកគេអាចទទួលស្គាល់យ៉ាងពិតប្រាកដ និងជឿថាមានវត្តមានរបស់ទ្រង់ ហើយពួកគេអាចចង់ដើរតាមទ្រង់ និងស្វែងរកសេចក្ដីពិត ប៉ុន្តែរឿងមួយដែលនឹងមិនដែលផ្លាស់ប្ដូរគឺ៖ ពួកគេនឹងមិនដែលបោះបង់ចោលមហិច្ឆតាចំពោះអំណាច និងឋានៈឡើយ ហើយពួកគេក៏នឹងមិនបោះបង់ចោលការស្វែងរករបស់ទាំងអស់នោះដែរ ដោយផ្អែកទៅលើបរិស្ថានរបស់ពួកគេ ឬឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះពួកគេ។ ទាំងនេះគឺជាចរិតលក្ខណៈរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ មិនថាមនុស្សបានឈឺចាប់ច្រើនប៉ុណ្ណា មិនថាពួកគេបានយល់អំពីសេចក្ដីពិតបានប៉ុណ្ណា មិនថាពួកគេបានចូលទៅក្នុងធាតុពិតនៃសេចក្ដីពិតច្រើនប៉ុណ្ណា ហើយមិនថាពួកគេមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ក្រៅពីបាតុភូត និងការបើកបង្ហាញខាងក្រៅទាំងនេះ គឺពួកគេនឹងមិនដែលប្រគល់ ឬបោះបង់ចោលមហិច្ឆតារបស់ពួកគេ និងការស្វែងរកអំណាច ព្រមទាំងឋានៈរបស់ពួកគេនោះទេ ហើយនេះកំណត់យ៉ាងច្បាស់អំពីសារជាតិនៃធម្មជាតិរបស់ពួកគេ។ គ្មានភាពត្រឹមត្រូវសូម្បីតែបន្តិចសោះ ដែលព្រះជម្ចាស់ហៅមនុស្សបែបនេះ ថាជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ វាត្រូវបានកំណត់ដោយសារជាតិនៃធម្មជាតិពិតរបស់ពួកគេ» («ពួកគេបញ្ឆោត អូសទាញ គំរាមកំហែង និងគ្រប់គ្រងមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បានបើកសម្ដែងពីធម្មជាតិ និងលក្ខណៈនៃពួកទទឹងនឹងព្រះគ្រីស្ទដែលរីករាយនឹងអំណាច និងឋានៈ ហើយយករឿងទាំងនោះជាហេតុផលសម្រាប់ការរស់នៅ។ ឫសគល់ និងការជំរុញទឹកចិត្តសម្រាប់គ្រប់សកម្មភាពរបស់ពួកគេគឺជាបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ និងឋានៈ ច្រើនណាស់ សូម្បីតែចៀមរបស់ព្រះជាម្ចាស់ក៏ពួកគេយកធ្វើជារបស់ខ្លួន ប្រឆាំងនឹងព្រះជាម្ចាស់ ហើយបដិសេធមិនព្រមប្រែចិត្តជាដាច់ខាតរហូតដល់ទីបំផុត ពួកគេត្រូវបានលាតត្រដាង និងលុបបំបាត់ចោល។ ខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ខ្លាចនៅពេលខ្ញុំគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំពិតជាងប់នឹងឋានៈរបស់ខ្លួន។ លើកទីមួយ ខ្ញុំបានបដិសេធដោយមិនអនុញ្ញាតឱ្យបងស្រី ចាង ត្រូវតែងតាំងឡើងវិញ ដើម្បីការពារតួនាទីរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំមិនព្រមឱ្យបងស្រី ចិន ចាកចេញដើម្បីប្រយោជន៍នៃតួនាទីរបស់ខ្ញុំ។ អ្វីទាំងអស់ដែលខ្ញុំបានគិតគឺឋានៈរបស់ខ្ញុំ ហើយខ្ញុំបានបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយមិនគិតពីអ្វីទាំងអស់ ខ្ញុំរឹតតែមិនសូវបានគិតពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានប្តេជ្ញារក្សាតួនាទីរបស់ខ្ញុំ សូម្បីតែការចំណាយលើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងថែមទាំងអាចប្រជែងជាមួយព្រះជាម្ចាស់លើរឿងមនុស្ស ដើម្បីផលប្រយោជន៍នៃឋានៈរបស់ខ្លួន។ តើការគោរពរបស់ខ្ញុំចំពោះព្រះជាម្ចាស់នៅឯណា? សេចក្ដីជំនឿរបស់ខ្ញុំមិនមែនលើព្រះជាម្ចាស់ទេ ខ្ញុំបានដាក់សេចក្ដីជំនឿរបស់ខ្ញុំលើឋានៈ និងអំណាច ហើយនោះមិនមែនជាធម្មជាតិនៃអ្នកទទឹងនឹងព្រះគ្រីស្ទទេឬ? ខ្ញុំបានដឹងយ៉ាងច្បាស់ថា បងស្រី ចេន ពូកែខាងកែសម្រួលឯកសារ ហើយគាត់ស្រឡាញ់ការងារបែបនេះ។ ប៉ុន្តែដើម្បីការពារតួនាទីរបស់ខ្ញុំ ខ្ញុំមិនបានសួរពីគំនិតរបស់គាត់ទេ ថែមទាំងមិនតែងតាំងគាត់ក្នុងតួនាទីដែលត្រូវនឹងភាពខ្លាំងរបស់គាត់ ប៉ុន្តែបែរជាធ្វើដូចជាចៅហ្វាយរបស់គាត់ និងមិនអនុញ្ញាតឱ្យគាត់ចេញទៅបំពេញតួនាទីនៅក្រុមជំនុំផ្សេង។ ខ្ញុំបានកំពុងទុកក្រុមជំនុំដូចជាដែនដីផ្ទាល់ខ្លួន និងគ្មាននរណាម្នាក់ត្រូវបានតែងតាំងបើគ្មានការឯកភាពពីខ្ញុំ។ តើខ្ញុំមិនមែនកំពុងព្យាយាមដាក់ទ្រុង និងគ្រប់គ្រងមនុស្ស ដូចជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដើម្បីរក្សាតួនាទីរបស់ខ្ញុំឱ្យរឹងមាំ ខ្ញុំបានព្យាយាមរក្សាបងប្អូនដែលមានសមត្ថភាព និងភាពខ្លាំងនៅក្នុងក្រុមជំនុំរបស់ខ្ញុំ។ ខ្ញុំបានធ្វើដាក់ពួកគេដូចជាពួកគេជាទ្រព្យសម្បត្តិរបស់ខ្ញុំ និងត្រួតត្រាលើពួកគេ ចង់បានមនុស្សកាន់តែច្រើនធ្វើការដើម្បីប្រយោជន៍នៃតួនាទីរបស់ខ្ញុំ។ ព្រះជាម្ចាស់ពិតជាស្អប់មហិច្ឆតារបស់ខ្ញុំ ហើយខ្ញុំសមនឹងទទួលបណ្តាសា! ខ្ញុំបានឃើញថា ទស្សនៈរបស់ខ្ញុំលើការស្វែងរកមិនផ្លាស់ប្តូរទេក្នុងប៉ុន្មានឆ្នាំនៃសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ដែលខ្ញុំត្រូវបានជាប់ចំណងដោយកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំកំពុងដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពេលនោះ ពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ដែលខ្ញុំបានស្គាល់ពីមុន បានចូលមកក្នុងគំនិតខ្ញុំ។ គាត់តែងតែស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយនៅពេលគាត់ក្លាយជាអ្នកដឹកនាំ គាត់បានព្យាយាមពង្រឹងតួនាទីរបស់គាត់ ដោយការរក្សាមនុស្សទុកក្រោមការគ្រប់គ្រងរបស់គាត់ និងព្យាយាមបង្កើតតំបន់ឯករាជ្យផ្ទាល់ខ្លួន។ គាត់មិនទទួលយកសេចក្តីពិតអ្វីសោះឡើយ និងបានធ្វើដូចជាជនផ្តាច់ការ។ គាត់ធ្វើឱ្យមានការរំខានយ៉ាងខ្លាំងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយទីបំផុតគាត់ត្រូវបានលាតត្រដាង និងត្រូវបានលុបបំបាត់ចោល។ ខ្ញុំបានដឹងថា ការស្វែងរកកេរ្ដិ៍ និងឋានៈ គឺជាផ្លួវនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលនឹងនាំទៅកាន់ឋាននរក! ព្រះជាម្ចាស់បានរៀបចំស្ថានភាពដើម្បីលាតត្រដាងខ្ញុំម្តងហើយម្តងទៀត ដើម្បីធ្វើឱ្យខ្ញុំទទួលស្គាល់ពីធម្មជាតិបែបសាតាំងរបស់ខ្លួនឯង និងឃើញថាខ្ញុំស្ថិតនៅលើផ្លូវខុស ប្រយោជន៍ឱ្យខ្ញុំនឹងបកក្រោយទាន់ពេល។ ស្ថានភាពទាំងនេះគឺជាការជំនុំជម្រះមួយចំពោះខ្ញុំ ប៉ុន្តែលើសពីនេះទៀតនោះគឺសេចក្តីស្រឡាញ់ និងសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់! ពេលខ្ញុំសញ្ជឹងគិតពីការប្រឹងប្រែងដែលព្រះជាម្ចាស់បានបំពេញ ខ្ញុំចាប់ផ្តើមទោរទន់តាម និងលែងមានអារម្មណ៍រឹងទទឹងនឹងស្ថានភាពបែបនេះទៀតហើយ។ ខ្ញុំមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ គឺពិតជាអ្វីដែលខ្ញុំត្រូវការ។ ខ្ញុំចង់កែប្រែចិត្តពិតប្រាកដ និងឆ្លងកាត់ស្ថានភាពទាំងនោះប្រកបដោយដួងចិត្តដែលស្តាប់បង្គាប់។

ក្រោយមកខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរ។ «តើភារកិច្ចគឺជាអ្វី? ភារកិច្ចមិនត្រូវបានគ្រប់គ្រងដោយអ្នកឡើយ ព្រោះវាមិនមែនជាអាជីពផ្ទាល់ខ្លួនរបស់អ្នក ឬក៏កិច្ចការផ្ទាល់ខ្លួនរបស់អ្នកទេ ផ្ទុយទៅវិញ វាគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យមានកិច្ចសហប្រតិបត្តិរបស់អ្នក ដែលជំរុញឱ្យភារកិច្ចរបស់អ្នកកើតមានឡើង។ ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមនុស្សត្រូវធ្វើសហប្រតិបត្តិការជាមួយ គឺជាភារកិច្ចរបស់គេ។ ភារកិច្ចគឺជាចំណែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ វាមិនមែនជាអាជីពរបស់អ្នក មិនមែនជាកិច្ចការក្នុងផ្ទះរបស់អ្នក ហើយក៏មិនមែនជាកិច្ចការផ្ទាល់ខ្លួននៅក្នុងជីវិតរបស់អ្នកដែរ។ មិនថាភារកិច្ចរបស់អ្នកត្រូវដោះស្រាយជាមួយកិច្ចការពីខាងក្រៅ ឬក៏ខាងក្នុងនោះទេ ក៏វាជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរ វាបង្កើតផែនការគ្រប់គ្រងមួយផ្នែករបស់ព្រះជាម្ចាស់ ហើយវាគឺជាបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នក។ វាមិនមែនជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទេ» («មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ភារកិច្ចអ្វីក៏ដោយដែលអ្នកបំពេញ អ្នកគួរតែធ្វើវាឱ្យស្របនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ បើអ្នកត្រូវបានជ្រើសរើសជាអ្នកដឹកនាំក្រុមជំនុំ នោះការដឹកនាំក្រុមជំនុំគឺជាភារកិច្ចរបស់អ្នក តើអ្នកគួរធ្វើយ៉ាងដូចម្ដេច បើអ្នកមើលឃើញវាថាជាភារកិច្ចរបស់អ្នក? (ស្របនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់)។ ការធ្វើកិច្ចការស្របនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាវិធីទូទៅមួយក្នុងការអនុវត្តវា។ តើមានសេចក្ដីលម្អិតជាក់លាក់អ្វីខ្លះ? ទីមួយ អ្នកត្រូវតែស្គាល់ថា នេះគឺជាភារកិច្ច មិនមែនជាតួនាទីឡើយ។ វានឹងបង្កឱ្យមានបញ្ហា បើអ្នកគិតថា អ្នកមានតួនាទី។ ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកនិយាយថា «ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ដូច្នេះ ខ្ញុំត្រូវតែនៅថ្នាក់ទាបជាងអ្នកដទៃមួយកម្រិត។ អ្នករាល់គ្នាខ្ពស់ជាងខ្ញុំ ហើយប្រសើរជាងខ្ញុំ» នោះការធ្វើបែបនេះ ក៏មិនមែនជាអាកប្បកិរិយាត្រឹមត្រូវផងដែរ។ បើអ្នកមិនយល់ពីសេចក្ដីពិត នោះការធ្វើពុតច្រើនប៉ុនណា ក៏មិនអាចមានផលល្អសម្រាប់អ្នកឡើយ។ យកល្អ អ្នកត្រូវតែមានការយល់ដ៏សមស្របពីសេចក្ដីពិត។ ទីមួយ អ្នកត្រូវស្គាល់ថា ភារកិច្ចនេះមានសារៈសំខាន់ណាស់។ ក្រុមជំនុំមានសមាជិកដប់ម្ភៃនាក់ ហើយអ្នកត្រូវតែគិតអំពីវិធីដើម្បីនាំមនុស្សទាំងនេះទៅចំពោះព្រះជាម្ចាស់ និងអាចធ្វើឱ្យពួកគេភាគច្រើនយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន។ ជាងនេះទៅទៀត ជាមួយនឹងមនុស្សអសកម្ម និងទន់ខ្សោយ អ្នកត្រូវតែពុះពារធ្វើឱ្យពួកគេឈប់ទន់ខ្សោយ និងអសកម្មទៀត ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ហើយចំពោះអស់អ្នកដែលមិនអាចបំពេញភារកិច្ចរបស់ខ្លួន អ្នកគួរតែធ្វើឱ្យពួកគេធ្វើ និងបំពេញភារកិច្ចឱ្យអស់ពីលទ្ធភាព។ ចូរធ្វើឱ្យពួកគេយល់ពីសេចក្ដីពិត ដែលទាក់ទងទៅនឹងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ ប្រយោជន៍ឱ្យពួកគេមិនធ្វេសប្រហែសចំពោះការបំពេញភារកិច្ច ពួកគេបំពេញភារកិច្ចយ៉ាងល្អ ហើយពួកគេអាចមានទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់។ ក៏មានអស់អ្នកដែលបង្កការរំខាន និងការរារាំង ឬអស់អ្នកដែលបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំផងដែរ ប៉ុន្តែពួកគេមានភាពជាមនុស្សអាក្រក់។ ក្នុងចំណោមមនុស្សទាំងនេះ អ្នកគួរតែដោះស្រាយជាមួយអស់អ្នកដែលគួរតែត្រូវបានដោះស្រាយជាមួយ និងកម្ចាត់អ្នកដែលគួរតែត្រូវបានកម្ចាត់ ដោយធ្វើការរៀបចំដ៏សមស្របសម្រាប់បុគ្គលម្នាក់ៗ ផ្អែកតាមប្រភេទរបស់ពួកគេ។ វាក៏មានសារៈសំខាន់ផងដែរ ដែលមនុស្សពីរបីនាក់នៅក្នុងក្រុមជំនុំ ដែលមានភាពជាមនុស្សល្អដែរ មានគុណសម្បត្តិតិចតួច ជាអ្នកដែលអាចទទួលខុសត្រូវចំពោះទិដ្ឋភាពនៃកិច្ចការមួយបាន ត្រូវតែត្រូវបានប្រមូលផលទាំងអស់។ ... អ្នកត្រូវតែធ្វើឱ្យបុគ្គលម្នាក់ៗមានប្រយោជន៍បំផុត ដោយឆ្លៀតយកផលប្រយោជន៍ដ៏ពេញលេញពីសមត្ថភាពបុគ្គលរបស់ពួកគេ និងរៀបចំភារកិច្ចដ៏សមស្របសម្រាប់ពួកគេ ស្របតាមអ្វីដែលពួកគេអាចធ្វើបាន គុណភាពនៃគុណសម្បត្តិរបស់ពួកគេ អាយុរបស់ពួកគេ និងរយៈពេលដែលពួកគេជឿលើព្រះជាម្ចាស់។ អ្នកត្រូវតែគិតពីផែនការដែលបានរៀបចំទុកជាមុន ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងប្រើប្រាស់តួនាទីរបស់ពួកគេដល់កម្រិតខ្ពស់បំផុត» («តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទួលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ភារកិច្ចមួយមិនមែនជាអាជីវកម្មផ្ទាល់របស់បុគ្គលណាម្នាក់ទេ។ ភារកិច្ចរបស់យើងបានមកពីព្រះជាម្ចាស់ ហើយយើងគួរបំពេញតាមព្រះជាម្ចាស់តម្រូវ។ ការបណ្តុះបណ្តាលមនុស្សជាអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកដឹកនាំធ្វើ។ ព្រះជាម្ចាស់បានរៀបចំមនុស្សមានជំនាញទាំងអស់សម្រាប់កិច្ចការរបស់ទ្រង់ ហើយក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំម្នាក់ ខ្ញុំគួរបំពេញភារកិច្ចរបស់ខ្ញុំឱ្យស្របតាមសេចក្តីតម្រូវ និងគោលការណ៍របស់ទ្រង់។ នៅពេលខ្ញុំស្វែងរកនរណាម្នាក់ដែលមានទេពកោសល្យ ខ្ញុំគួរបណ្តុះបណ្តាល និងណែនាំពួកគេ ដូច្នេះមនុស្សគ្រប់គ្នាអាចបញ្ចេញភាពខ្លាំងរបស់ពួកគេពេញទំហឹងនៅកន្លែងត្រឹមត្រូវ បំពេញភារកិច្ចរបស់ពួកគេ និងបំពេញមុខងាររៀងៗខ្លួនដើម្បីពង្រីកកិច្ចការដំណឹងល្អឱ្យកាន់តែល្អប្រសើរ។ មានតែវិធីនេះទេដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាអ្វីដែលបងប្អូនប្រុសស្រីចង់ធ្វើផងដែរ។ ពេលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានផ្ញើសារទៅអ្នកដឹកនាំក្រុមជំនុំនោះដោយបញ្ជាក់ថា ខ្ញុំនឹងតែងតាំងបងស្រីចេន ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តនៅពេលខ្ញុំបានចាប់ផ្តើមអនុវត្តវិធីនេះ។ បន្ទាប់មកខ្ញុំបានឃើញព្រះពររបស់ព្រះជាម្ចាស់។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្នុងខែ វិច្ឆិកា ឆ្នាំនោះ ចំនួនអ្នកជឿដែលខ្ញុំទទួលបានពីកិច្ចការដំណឹងល្អបានកើនឡើងបីដងច្រើនជាងចំនួនពីខែមុន។ ខ្ញុំដឹងថា ការនេះសម្រេចបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនអាចឈប់អរព្រះគុណ និងសរសើរទ្រង់ឡើយ!

ពីមុន ខ្ញុំមិនដែលស្អប់ខ្ពើមនឹងសេចក្ដីពុលរលួយដែលខំប្រឹងដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ឬការស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈឡើយ។ ខ្ញុំបានគិតថា ឃើញមនុស្សគ្នាត្រូវបានពុករលួយដោយសាតាំង នោះយើងទាំងអស់គ្នាត្រូវតែមាននិស្ស័យដូចគ្នា និងថា វាមិនមែនជាអ្វីម្យ៉ាងដែលអាចត្រូវបានផ្លាស់ប្តូរត្រឹមតែពីរបីថ្ងៃនោះទេ។ ប្រការនោះរារាំងខ្ញុំពីការស្វែងរកសេចក្តីពិតដើម្បីដោះស្រាយបញ្ហា។ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ទាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមរយៈការត្រូវបានសាកល្បង និងត្រូវបានលាតត្រដាង នោះទីបំផុត ខ្ញុំបានយល់ដឹងមួយចំនួនជុំវិញសារជាតិនៃការស្វែងរកវត្ថុទាំងនោះ។ ខ្ញុំបានឃើញថា ការស្វះស្វែងរបស់បែបនេះគឺប្រឆាំងនឹងព្រះជាម្ចាស់ ហើយខ្ញុំបានចាប់ផ្តើមស្អប់ខ្លួនឯងពីក្នុងជម្រៅចិត្តដ៏ជ្រៅបំផុតមក។ ខ្ញុំបានប្រែក្លាយទៅជាមានឆន្ទៈស្វះស្វែងរកសេចក្តីពិត ប្រែចិត្ត និងផ្លាស់ប្តូរ។ ទាំងអស់នេះគឺដោយសារកិច្ចការរបស់ព្រះដែលខ្ញុំឥឡូវនេះអាចលះបង់សាច់ឈាមរបស់ខ្ញុំ និងអនុវត្តសេចក្តីពិត។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្តា!

ខាង​ដើម៖ ៣៧. ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យវិញ្ញាណទូលបង្គំញាប់ញ័រ

បន្ទាប់៖ ៣៩. ការសម្ដែងចេញនូវលក្ខណៈជាមនុស្សនៅទីបំផុត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ