ជំពូកទី ៨៤

ដោយសារតែមនុស្សខ្វះចំណេះដឹងអំពីខ្ញុំ នោះពួកគេបានរំខានការគ្រប់គ្រងរបស់ខ្ញុំ ហើយធ្វើឱ្យរាំងស្ទះដល់ផែនការរបស់ខ្ញុំរាប់ភ្លេច ប៉ុន្តែពួកគេមិនដែលអាចបង្អាក់ជំហានដ៏រីកចម្រើនរបស់ខ្ញុំបានទេ។ នេះគឺដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់នៃប្រាជ្ញា។ នៅក្នុងខ្ញុំ មានប្រាជ្ញាឥតកំណត់ ហើយនៅក្នុងខ្ញុំ មានអាថ៌កំបាំងដែលមិនអាចយល់ និងឥតដែនកំណត់។ ចាប់តាំងពីយូរមកហើយ មនុស្សមិនដែលអាចយល់ និងយល់យ៉ាងពេញលេញអំពីអ្វីទាំងនេះទេ។ តើមិនមែនដូច្នោះទេឬ? មិនត្រឹមតែមានប្រាជ្ញានៅក្នុងគ្រប់ទាំងព្រះបន្ទូលដែលខ្ញុំថ្លែងនោះទេ ប៉ុន្តែព្រះបន្ទូលនីមួយៗមានអាថ៌កំបាំងដ៏លាក់កំបាំងរបស់ខ្ញុំថែមទៀតផង។ ជាមួយខ្ញុំ គ្រប់យ៉ាងគឺជាអាថ៌កំបាំង។ គ្រប់ផ្នែកនៃខ្ញុំគឺជាអាថ៌កំបាំង។ បច្ចុប្បន្ននេះ អ្នករាល់គ្នាគ្រាន់តែបានឃើញអាថ៌កំបាំងប៉ុណ្ណោះ នោះមានន័យថា អ្នករាល់គ្នាបានឃើញអង្គរបស់ខ្ញុំហើយ ប៉ុន្តែអ្នកមិនទាន់យល់រឿងអាថ៌កំបាំងដែលបានលាក់ទុកនៅខាងក្នុងទេ។ មនុស្សបានត្រឹមតែចូលទៅក្នុងនគររបស់ខ្ញុំតាមរយៈការដើរតាមការដឹកនាំរបស់ខ្ញុំប៉ុណ្ណោះ។ បើមិនដូច្នោះទេ ពួកគេនឹងស្លាប់ជាមួយពិភពលោក ហើយក្លាយជាផេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ។ ខ្ញុំមិនមែនជានរណាម្នាក់ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ។ ពាក្យស្លោកកាលពីមុនមានដូចជា «ការបើកបង្ហាញរបស់ព្រះជាម្ចាស់» គឺជាពាក្យស្លោកដែលហួសសម័យហើយ។ ពួកវាមានផ្ទុកអ្វីៗដែលចាស់ ដែលមិនអាចយកមកប្រើប្រាស់តទៅទៀតបានឡើយ។ តើអ្នករាល់គ្នាប៉ុន្មាននាក់ដែលពិតជាច្បាស់អំពីខ្ញុំក្នុងកម្រិតនេះ? គ្រប់យ៉ាងត្រូវតែបានពន្យល់យ៉ាងច្បាស់លាស់ និងត្រូវបានណែនាំយ៉ាងច្បាស់លាស់ដោយខ្ញុំ។

នគររបស់សាតាំងត្រូវបានបំផ្លាញហើយ ហើយមនុស្សរបស់វានឹងត្រូវបញ្ចប់ការបម្រើរបស់ពួកគេសម្រាប់ខ្ញុំក្នុងពេលដ៏ឆាប់ខាងមុខ។ ពួកគេនឹងត្រូវបានបណ្ដេញចេញពីដំណាក់របស់ខ្ញុំម្ដងម្នាក់ៗ ដែលមានន័យថា អស់អ្នកដែលកំពុងតែក្លែងបន្លំនៅក្នងតួនាទីផ្សេងៗទាំងអស់ ត្រូវបានបើកសម្ដែងអំពីពណ៌ពិតប្រាកដរបស់ពួកគេ ហើយពួកគេទាំងអស់នឹងត្រូវកាត់ផ្ដាច់ចេញពីនគររបស់ខ្ញុំ។ ចូរកុំភ្លេចឱ្យសោះ! ចាប់ពីថ្ងៃនេះទៅ អស់អ្នកណាដែលខ្ញុំបោះបង់ រួមទាំងអស់អ្នកដែលខ្ញុំបានបោះបង់តាំងពីអតីតកាល គឺជាអ្នកដែលត្រឹមតែធ្វើសកម្មភាព ហើយត្រឹមតែជាអ្នកដែលក្លែងបន្លំប៉ុណ្ណោះ។ ពួកគេគ្រាន់តែសម្ដែងចំពោះខ្ញុំប៉ុណ្ណោះ ហើយនៅពេលដែលការសម្ដែងត្រូវបានបញ្ចប់ នោះពួកគេត្រូវតែចាកចេញពីឆាក។ អស់អ្នកណាដែលពិតជាពួកកូនប្រុសរបស់ខ្ញុំ នឹងនៅក្នុងនគររបស់ខ្ញុំជាផ្លូវការ ដើម្បីទទួលសេចក្ដីស្រឡាញ់របស់ខ្ញុំ និងរីករាយនឹងព្រះពរដែលខ្ញុំបានរៀបចំសម្រាប់អ្នករាល់គ្នារួចជាស្រេច។ មានពរហើយ អស់អ្នកដែលជាពួកកូនប្រុសច្បង! ពីព្រោះអ្នករាល់គ្នាត្រូវបានបណ្ដុះបណ្ដាលដោយខ្ញុំជាមុន នោះពេលនេះ អ្នកសក្ដិសមសម្រាប់ការប្រើប្រាស់របស់ខ្ញុំ។ ចូរជឿថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា។ អ្វីៗដែលមនុស្សមិនអាចសម្រេចបាន នោះខ្ញុំអាចធ្វើវាដោយគ្មានឧបសគ្គទេ ហើយក៏គ្មានកន្លែងទាស់ដែរ។ ចូរកុំសន្មតថា អ្នករាល់គ្នាមិនអាចធ្វើអ្វីមួយ ឬថា អ្នកមិនស័ក្ដិសមធ្វើជាពួកកូនប្រុសច្បងរបស់ខ្ញុំឱ្យសោះ។ អ្នកគឺពិតជាមានតម្លៃណាស់! នេះគឺដោយសារតែរបស់សព្វសារពើសុទ្ធតែអាស្រ័យលើខ្ញុំដើម្បីសម្រេច។ ពួកវាទាំងអស់គឺអាស្រ័យលើខ្ញុំដើម្បីសម្រេច។ ហេតុអ្វីបានជាពេលនេះអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមានកម្ពស់បែបនេះ? នេះគឺដោយសារតែពេលវេលាសម្រាប់ឱ្យខ្ញុំប្រើប្រាស់អ្នករាល់គ្នាយ៉ាងពិតប្រាកដ នៅមិនទាន់មកដល់នៅឡើយទេ។ ទេពកោសល្បដ៏អស្ចារ្យ មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសាមញ្ញឡើយ។ តើអ្នកយល់ទេ? នៅទូទាំងពិភពចក្រវាល តើអ្នករាល់គ្នាគ្រាន់តែជាប់ឃុំនៅក្នុងប្រទេសចិនដ៏តូចមួយនេះឬ? មានន័យថា មនុស្សទាំងអស់នៅក្នុងពិភពចក្រវាលទាំងមូល នឹងត្រូវបានប្រគល់មកអ្នករាល់គ្នា ដើម្បីឃ្វាល និងដឹកនាំ ដោយសារអ្នករាល់គ្នាគឺជាពួកកូនប្រុសច្បង ហើយការដឹកនាំបងប្អូនប្រុសស្រីរបស់អ្នក គឺជាភារកិច្ចដែលអ្នករាល់គ្នាត្រូវបំពេញ។ ចូរដឹងពីការនេះ! ខ្ញុំគឺជាព្រះដ៏មានគ្រប់ចេស្ដា! ខ្ញុំបញ្ជាក់សាជាថ្មីម្ដងទៀតថា ខ្ញុំកំពុងតែអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយដោយខ្លួនឯង។ ខ្ញុំគឺជាព្រះមួយអង្គដែលកំពុងតែធ្វើការ ពោលគឺ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការគ្រប់ទីកន្លែង ហើយកំពុងដឹកនាំដោយផ្ទាល់។

កាលពីអតីតកាល មនុស្សមិនមានការយល់ដឹងអំពីការសង្គ្រោះរបស់ខ្ញុំទេ។ ពេលនេះ តើអ្នកយល់ទេ? មានការយល់ឃើញមួយចំនួនអំពីការសង្គ្រោះរបស់ខ្ញុំ៖ ទីមួយគឺ ចំពោះមនុស្សមួយចំនួន គឺពិតជាគ្មានការកំណត់ទុកជាមុនទេ ដែលមានន័យថា ពួកគេមិនអាចរីករាយនឹងព្រះគុណរបស់ខ្ញុំទាល់តែសោះ។ មួយទៀតគឺ មានអ្នកដែលដំបូងឡើយត្រូវបានកំណត់ទុកជាមុន ជាអ្នកដែលរីករាយនឹងព្រះគុណរបស់ខ្ញុំក្នុងរយៈពេលណាមួយ ប៉ុន្តែបន្ទាប់ពីមួយរយៈមក គឺជាពេលដែលខ្ញុំបានកំណត់ទុកជាមុន នោះខ្ញុំនឹងផាត់ពួកគេចោល ដូច្នេះ ជីវិតរបស់ពួកគេនឹងបញ្ចប់ទាំងស្រុង។ ប៉ុន្តែមានការយល់ឃើញមួយទៀតគឺថា មានអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានជ្រើសរើស និងអ្នកដែលរីករាយនឹងព្រះពរដ៏អស់កល្ប។ ពួកគេរីករាយនឹងព្រះគុណរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ រួមទាំងការលំបាកដែលពួកគេបានទទួលរងការឈឺចាប់ពីមុន ហើយក្រោយមកទទួលយកខ្ញុំ ក៏ដូចជាការបំភ្លឺ និងការស្រាយបំភ្លឺដែលពួកគេបានទទួល បន្ទាប់ពីទទួលយកខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ ពួកគេនឹងចាប់ផ្ដើមរីករាយនឹងព្រះពរ មានន័យថា ពួកគេគឺជាអ្នកដែលខ្ញុំសង្គ្រោះយ៉ាងហ្មត់ចត់។ នេះគឺជាការបញ្ជាក់យ៉ាងច្បាស់បំផុតអំពីការបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ។ ដូច្នេះ តើព្រះពរសំដៅទៅលើអ្វី? ខ្ញុំសូមសួរអ្នករាល់គ្នា៖ តើអ្នកចង់ធ្វើអ្វីជាងគេ? តើអ្នកស្អប់អ្វីជាងគេ? តើអ្វីដែលអ្នករាល់គ្នាចង់ទទួលបាន? អ្នករាល់គ្នាបានឆ្លងកាត់ការឈឺចាប់ និងការលំបាកកាលពីអតីតកាល គ្រប់យ៉ាងគឺប្រយោជន៍ដើម្បីឱ្យទទួលបានខ្ញុំ នោះទើបជីវិតរបស់អ្នកអាចរីកចម្រើ។ ទាំងអស់នោះគឺជាផ្នែកមួយនៃព្រះគុណ។ «ព្រះពរ» មានន័យថា នៅពេលអនាគត អ្នករាល់គ្នានឹងលែងមានអ្វីៗដែលអ្នករាល់គ្នាស្អប់ មានន័យថា អ្វីៗទាំងនេះនឹងលែងមានវត្តមាននៅក្នុងជីវិតជាក់ស្ដែងរបស់អ្នករាល់គ្នាទៀតហើយ។ ពួកវានឹងត្រូវបានយកចេញទាំងស្រុង គឺនៅមុខភ្នែកអ្នករាល់គ្នា។ គ្រួសារ ការងារ ភរិយា ស្វាមី កូនៗ មិត្តភក្ដិ និងសាច់ញាតិ ហើយសូម្បីតែអាហារបីពេលក្នុងមួយថ្ងៃដែលអ្នករាល់គ្នាស្អប់ជារៀងរាល់ថ្ងៃ ក៏នឹងបាត់ទៅ។ (នេះមិនមានន័យថា ត្រូវបានកំហិតដោយពេលវេលា និងការដើរចេញពីសាច់ឈាមទាំងស្រុងនោះទេ។ មានតែវិញ្ញាណដ៏ស្កប់ស្កល់របស់អ្នកទេ ដែលអាចស្ថិតនៅក្នុងរូបកាយរបស់អ្នក ប៉ុន្តែនេះសំដៅលើរូបកាយរបស់អ្នក មិនមែនសាច់ឈាមនោះទេ។ អ្នកនឹងមានសេរីភាព និងភាពវិសេសវិសាលយ៉ាងពេញលេញ។ នេះគឺជាការអស្ចារ្យដ៏ជាក់ស្ដែង និងអស្ចារ្យបំផុត ដែលព្រះជាម្ចាស់បានបើកបង្ហាញចាប់តាំងពីការបង្កើតពិភពលោកមក។) ភាគតូចល្អិតទាំងអស់នៃដី នឹងត្រូវបានយកចេញពីរូបកាយរបស់អ្នករាល់គ្នា ហើយអ្នកនឹងក្លាយជារូបកាយខាងវិញ្ញាណយ៉ាងពេញលេញ ដែលបរិសុទ្ធ និងមិនខ្វះចន្លោះ ដែលអាចធ្វើដំណើរឆ្លងកាត់ពិភពលោក និងទៅកាន់ចុងបំផុតនៃផែនដីបាន។ ចាប់ពីពេលនោះតទៅ អ្នកក៏នឹងអាចយកចេញនូវអ្វីៗទាំងអស់ដែលមានបញ្ហា ដោយការលាង និងការជូតសម្អាតដែរ ហើយអ្នករាល់គ្នានឹងគ្រាន់តែរីករាយនឹងខ្លួនឯងឱ្យពេញទំហឹងប៉ុណ្ណោះ។ ចាប់ពីពេលនោះ អ្នករាល់គ្នានឹងលែងគិតអំពីការរៀបការ (ពីព្រោះខ្ញុំកំពុងតែបញ្ចប់សម័យកាលមួយ មិនមែនកំពុងតែបង្កើតពិភពលោកទេ) ហើយនឹងលែងមានការឈឺចាប់ដោយពលកម្ម ដែលមានលក្ខណៈទារុណកម្មខ្លាំងសម្រាប់ស្ត្រីតទៅទៀត។ អ្នកនឹងមិនធ្វើការ ហើយអ្នកក៏នឹងមិនបញ្ចេញពលកម្មដែរនៅពេលអនាគត។ អ្នកនឹងជ្រមុជខ្លួនទាំងស្រុងទៅក្នុងការឱបក្រសោបនៃក្ដីស្រឡាញ់របស់ខ្ញុំ ដោយរីករាយនឹងព្រះពរដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា។ ការនេះគឺប្រាកដណាស់។ ស្របពេលដែលអ្នកកំពុងតែរីករាយនឹងព្រះពរទាំងនេះ នោះព្រះគុណនឹងបន្តមកតាមក្រោយអ្នករាល់គ្នា។ គ្រប់យ៉ាងដែលខ្ញុំបានរៀបចំសម្រាប់អ្នករាល់គ្នា ពោលគឺទ្រព្យសម្បត្តិដ៏កម្រ និងមានតម្លៃពីទូទាំងពិភពលោក នឹងត្រូវបានប្រទានដល់អ្នករាល់គ្នា។ ពេលនេះ អ្នករាល់គ្នាមិនអាចគិត ហើយក៏មិនអាចស្រមៃដល់អ្វីៗទាំងអស់នេះឡើយ ហើយគ្មាននរណាម្នាក់បានរីករាយជាមួយពួកវាពីមុនមកទេ។ នៅពេលដែលព្រះពរទាំងនេះមកដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសភាពអណ្ដែតអណ្ដូងគ្មានទីបញ្ចប់ ប៉ុន្តែចូរកុំភ្លេចថា ទាំងអស់នេះគឺដោយសារព្រះចេស្ដារបស់ខ្ញុំ សកម្មភាពរបស់ខ្ញុំ សេចក្ដីសុចរិតរបស់ខ្ញុំ ហើយជាងនេះទៅទៀត គឺដោយសារតែឫទ្ធានុភាពរបស់ខ្ញុំ។ (ខ្ញុំនឹងពេញសណ្ដោសចំពោះអ្នកណាដែលខ្ញុំជ្រើសរើសដើម្បីសណ្ដោស ហើយខ្ញុំនឹងមានសេចក្ដីមេត្តាករុណា ចំពោះអ្នកណាដែលខ្ញុំជ្រើសរើសឱ្យមានសេចក្ដីមេត្តាករុណា។) នៅពេលនោះ អ្នករាល់គ្នានឹងគ្មានឪពុកម្ដាយ ហើយក៏គ្មានសាច់ញាតិបង្កើតដែរ។ អ្នកគឺសុទ្ធតែជាមនុស្សដែលខ្ញុំស្រឡាញ់ គឺជាពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ។ ចាប់ពីពេលនោះទៅ គ្មាននរណាម្នាក់នឹងហ៊ានគាបសង្កត់អ្នករាល់គ្នាឡើយ។ វានឹងជាពេលសម្រាប់អ្នករាល់គ្នាធំធាត់ទៅជាមនុស្សពេញវ័យ ក៏ដូចជាពេលដែលអ្នករាល់គ្នាត្រួតត្រាជាតិសាសន៍នានាដោយដំបងដែកដែរ! តើនរណាហ៊ានរារាំងពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ? តើនរណាហ៊ានវាយប្រហារពួកគេ? គ្រប់គ្នានឹងគោរពពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ ពីព្រោះព្រះវរបិតាបានទទួលសិរីល្អហើយ។ គ្រប់របស់សព្វសារពើដែលគ្មាននរណាម្នាក់ធ្លាប់គិតស្រមៃ នឹងលេចមកនៅចំពោះភ្នែកអ្នករាល់គ្នា។ ពួកវានឹងគ្មានកំណត់ មិនចេះអស់ និងគ្មានទីបញ្ចប់ឡើយ។ នៅពេលដ៏ឆាប់ខាងមុខ អ្នករាល់គ្នានឹងច្បាស់ជាលែងរលាកដោយកម្ដៅព្រះអាទិត្យ ឬទ្រាំនឹងកំដៅដ៏ឈឺចាប់ទៀតហើយ ហើយអ្នករាល់គ្នាក៏នឹងមិនឈឺចាប់ដោយសារភាពត្រជាក់ ឬមានអារម្មណ៍ថាត្រូវភ្លៀង ព្រិល ឬខ្យល់ឡើយ។ នេះគឺដោយសារតែខ្ញុំស្រឡាញ់អ្នករាល់គ្នា ហើយវានឹងក្លាយជាពិភពនៃការស្រឡាញ់របស់ខ្ញុំទាំងមូល។ ខ្ញុំនឹងប្រទានអ្វីៗដែលអ្នករាល់គ្នាចង់បានដល់អ្នក ហើយខ្ញុំនឹងរៀបចំអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ តើនរណាហ៊ានអះអាងថា ខ្ញុំមិនសុចរិតនោះ? ខ្ញុំនឹងសម្លាប់អ្នកមួយរំពេច ពីព្រោះខ្ញុំបានមានបន្ទូលកាលពីមុនថា សេចក្ដីក្រោធរបស់ខ្ញុំ (ទាស់នឹងមនុស្សអាក្រក់) នឹងស្ថិតនៅអស់កល្បជានិច្ច ហើយខ្ញុំនឹងមិនរួញរាសូម្បីតែបន្តិចឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់របស់ខ្ញុំ (សម្រាប់ពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ) ក៏នឹងស្ថិតនៅជាដរាបដែរ។ ខ្ញុំនឹងមិនស្ទាក់ស្ទើរសូម្បីតែបន្តិចឡើយ។

បច្ចុប្បន្ននេះ មនុស្សដែលស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំថាជាការជំនុំជម្រះ គឺជាអ្នកដែលមិននៅក្នុងសភាពត្រឹមត្រូវឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលពួកគេដឹងខ្លួន នោះព្រះវិញ្ញាណបរិសុទ្ធនឹងបានបោះបង់ចោលពួកគេរួចទៅហើយ។ ក្នុងចំណោមអ្វីៗនៅក្នុងពិភពចក្រវាលទាំងមូល ពួកកូនប្រុសច្បងត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នករាល់គ្នា ខណៈដែលពួកកូនប្រុស និងមនុស្ស គ្រាន់តែមានចំនួនតិចប៉ុណ្ណោះនៅក្នុងចំណោមអ្នករាល់គ្នា។ ការផ្ដោតរបស់ខ្ញុំគឺទៅលើពិភពចក្រវាលទាំងមូល ដែលមានន័យថា ពួកកូនប្រុសនិងមនុស្ស ត្រូវបានជ្រើសរើសចេញពីជាតិសាសន៍ទាំងអស់នៃពិភពលោក។ តើអ្នកយល់ទេ? ហេតុអ្វីបានជាខ្ញុំនៅតែសង្កត់ធ្ងន់ថា ពួកកូនប្រុសច្បងគួរតែធំធាត់ឱ្យបានឆាប់ ហើយចេញទៅដើម្បីដឹកនាំជាតិសាសន៍ដទៃ? តើអ្នកយល់អំពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំទេ? នេះគឺដោយសារតែប្រទេសចិនគឺជាជាតិសាសន៍មួយដែលខ្ញុំបានដាក់បណ្ដាសារ។ វាបានធ្វើទុក្ខបុកម្នេញខ្ញុំច្រើនបំផុត ហើយខ្ញុំស្អប់វាខ្លាំងបំផុត។ អ្នកត្រូវតែដឹងថា ពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ មកពីស្ថានសួគ៌ ហើយជាមនុស្សនៃសកលលោកនេះ។ ពួកយើងមិនមែនជាកម្មសិទ្ធិរបស់ជាតិសាសន៍ណាមួយទេ។ ចូរឈប់ភ្ជាប់ខ្លួនទៅនឹងជាតិសាសន៍របស់មនុស្សទៅ! នេះគឺដោយសារតែខ្ញុំបានបើកសម្ដែងអង្គរបស់ខ្ញុំទៅកាន់អ្នករាល់គ្នា។ គ្រប់យ៉ាងគឺអាស្រ័យលើខ្ញុំ។ តើអ្នកអាចចងចាំព្រះបន្ទូលរបស់ខ្ញុំបានទេ? ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា មានមនុស្សតិចទៅៗក្នុងចំណោមអ្នករាល់គ្នា ហើយថា ចំនួនប្រជាជនត្រូវបានបន្សុទ្ធកាន់តែច្រើនឡើងៗ? វាដោយសារតែការសង្គ្រោះរបស់ខ្ញុំ កំពុងបែរទៅរកពិភពចក្រវាលបន្តិចម្ដងៗ។ អស់អ្នកណាដែលត្រូវបានផាត់ចោល ជាអ្នកដែលបានទទួលយកព្រះនាមរបស់ខ្ញុំ គឺជាអ្នកដែលធ្វើការបម្រើដើម្បីផលប្រយោជន៍ប្រោសឱ្យពួកកូនប្រុសច្បងបានគ្រប់លក្ខណ៍។ តើអ្នកយល់ទេ? ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ពួកគេទាំងអស់គឺជាអ្នកធ្វើការបម្រើសម្រាប់ពួកកូនប្រុសរបស់ខ្ញុំ? ពេលនេះ អ្នកយល់យ៉ាងពិតប្រាកដហើយ តើមែនទេ? ចំនួនគឺពិតជាកម្រណាស់។ គឺច្បាស់ជាមានចំនួនតិចតួចប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សទាំងនោះបានទទួលផលប្រយោជន៍ធំដុំដែរ ដោយសារតែពួកកូនប្រុសរបស់ខ្ញុំ ហើយពួកគេបានរីករាយនឹងព្រះគុណរបស់ខ្ញុំយ៉ាងច្រើន ហេតុដូច្នេះហើយ ទើបខ្ញុំបានមានបន្ទូលថា ខ្ញុំកំពុងតែសង្គ្រោះពូជមនុស្សជាលើកចុងក្រោយ។ ពេលនេះ អ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំហើយ! ខ្ញុំនឹងច្បាស់ជាវាយផ្ចាលអ្នកណាដែលប្រឆាំងនឹងខ្ញុំ ហើយខ្ញុំនឹងបែរព្រះភ័ក្រ្តរបស់ខ្ញុំទៅរកអ្នកណាដែលការពារខ្ញុំ។ នេះគឺដោយសារតែ ចាប់តាំងពីដំបូង ខ្ញុំតែងតែជាព្រះជាម្ចាស់ដ៏សុចរិតនិងមានឫទ្ធានុភាព ហើយគ្រប់យ៉ាងនឹងត្រូវបានបើកសម្ដែងដល់អ្នករាល់គ្នា។ ខ្ញុំធ្វើកិច្ចការយ៉ាងឆាប់រហ័សតាមវិធីដ៏អស្ចារ្យ ហើយក្នុងពេលដ៏ឆាប់ អ្វីៗដ៏អស្ចារ្យដែលមនុស្សមិនអាចគិតស្រមៃដល់នឹងកើតឡើង។ ខ្ញុំពិតជាសំដៅទៅលើការកើតឡើងភ្លាមៗ និងឆាប់ៗ។ តើអ្នកយល់ទេ? ចូរស្វែងរកច្រកចូលទៅក្នុងជីវិត ដោយគ្មានការពន្យារពេលឡើយ! ពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ របស់សព្វសារពើ គឺសុទ្ធតែនៅទីនេះសម្រាប់អ្នករាល់គ្នា ហើយរបស់សព្វសារពើកើតមានឡើងសម្រាប់ជាប្រយោជន៍របស់អ្នករាល់គ្នា។

ខាង​ដើម៖ ជំពូកទី ៨៣

បន្ទាប់៖ ជំពូកទី ៨៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ