ទាក់ទងនឹងព្រះគម្ពីរ (២)

ព្រះគម្ពីរក៏ត្រូវបានហៅថា គម្ពីរសញ្ញចាស់ និងគម្ពីរសញ្ញាថ្មីផងដែរ។ តើអ្នករាល់គ្នាដឹងថា ពាក្យ «សញ្ញា» សំដៅលើអ្វីទេ? ពាក្យថា «សញ្ញា» នៅក្នុងគម្ពីរសញ្ញាចាស់ កើតចេញពីសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយប្រជាជនអ៊ីស្រាអែល នៅពេលដែលទ្រង់បានសម្លាប់ជនជាតិអេស៊ីព្ទ និងសង្គ្រោះជនជាតិអ៊ីស្រាអែលពីព្រះចៅផារ៉ោន។ ពិតណាស់ អំណះអំណាងរបស់សេចក្តីសញ្ញានេះ គឺជាឈាមរបស់កូនចៀមដែលបានលាបនៅលើមាត់ទ្វារ ដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយមនុស្ស ដែលជាសេចក្តីសញ្ញាមួយនិយាយថា អស់អ្នកណាដែលមានឈាមរបស់កូនចៀមនៅខាងលើ និងចំហៀងនៃក្របទ្វារ គឺជាជនជាតិអ៊ីស្រាអែល ពួកគេគឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់នឹងត្រូវបានព្រះយេហូវ៉ាទុកជីវិត (ដ្បិតព្រះយេហូវ៉ានឹងសម្លាប់កូនប្រុសច្បងទាំងអស់ក្នុងប្រទេសអេស៊ីព្ទស៊ីប ព្រមទាំងកូនដំបូងក្នុងហ្វូងរបស់ចៀម និងសត្វស្រុក)។ សេចក្តីសញ្ញានេះមានអត្ថន័យពីរកម្រិត។ គ្មាននរណាម្នាក់ ឬសត្វណាមួយរបស់ប្រទេសអេស៊ីបនឹងត្រូវបានលើកលែងដោយព្រះយេហូវ៉ានោះទេ។ ទ្រង់នឹងសម្លាប់កូនប្រុសច្បង និងកូនដំបូងរបស់កចៀម និងសត្វនានាផង។ ដូច្នេះ នៅក្នុងកណ្ឌគម្ពីរទំនាយជាច្រើន គេបានទាយទុកថា ជនជាតិអេស៊ីព្ទនឹងត្រូវបានវាយផ្ចាលដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា។ នេះគឺជាអត្ថន័យកម្រិតទីមួយរបស់សេចក្តីសញ្ញា។ ព្រះយេហូវ៉ាបានសម្លាប់កូនប្រុសច្បងរបស់ពួកជនជាតិអេស៊ីព្ទ និងកូនដំបូងនៃសត្វនានាទាំងអស់ ហើយទ្រង់បានទុកជីវិតដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមានន័យថា អស់អ្នកណាដែលនៅក្នុងដែនដីអ៊ីស្រាអែល ត្រូវបានព្រះយេហូវ៉ាស្រឡាញ់ ហើយគ្រប់គ្នានឹងត្រូវបានរួចជីវិតទាំងអស់។ ទ្រង់សព្វព្រះទ័យចង់ធ្វើកិច្ចការរយៈពេលវែងនៅក្នុងពួកគេ ហើយទ្រង់បានតាំងសញ្ញាជាមួយពួកគេ ដោយប្រើឈាមរបស់កូនចៀម។ ចាប់ពីពេលនោះមក ព្រះយេហូវ៉ានឹងមិនសម្លាប់ជនជាតិអ៊ីស្រាអែលឡើយ ហើយទ្រង់មានព្រះបន្ទូលថា ពួកគេនឹងក្លាយជារាស្ត្ររើសតាំងរបស់ទ្រង់ជារៀងរហូត។ នៅក្នុងចំណោមកុលសម្ព័ន្ធដប់ពីររបស់អ៊ីស្រាអែល ទ្រង់នឹងចាប់ផ្តើមកិច្ចការរបស់ទ្រង់អស់រយៈពេលពេញមួយយុគសម័យនៃក្រឹត្យវិន័យ ទ្រង់នឹងបង្ហាញបញ្ញត្តិទាំងអស់របស់ទ្រង់ដល់ពួកអ៊ីស្រាអែល ហើយជ្រើសរើសពួកហោរា និងពួកចៅហ្វាយ ក្នុងចំណោមពួកគេ ហើយពួកគេនឹងនៅចំកណ្តាលនៃកិច្ចការរបស់ទ្រង់។ ព្រះយេហូវ៉ាបានបង្កើតសេចក្តីសញ្ញាមួយជាមួយពួកគេ៖ លុះត្រាតែយុគសម័យបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ទ្រង់នឹងធ្វើកិច្ចការតែក្នុងចំណោមរាស្ត្រដែលបានរើសតាំងប៉ុណ្ណោះ។ សេចក្តីសញ្ញារបស់ព្រះយេហូវ៉ា គឺមិនអាចផ្លាស់ប្តូរបានទេ ដ្បិតសេចក្ដីសញ្ញានេះត្រូវបានបង្កើតឡើងដោយឈាម និងត្រូវបានតាំងជាមួយរាស្ត្ររើសតាំងរបស់ទ្រង់។ សំខាន់ជាងនេះ ទ្រង់បានជ្រើសរើសវិសាលភាព និងគោលដៅសមស្របមួយ ដើម្បីចាប់ផ្តើមកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល ដូច្នេះ មនុស្សបានមើលឃើញសេចក្តីសញ្ញាថាមានសារៈសំខាន់ជាពិសេស។ នេះគឺជាអត្ថន័យកម្រិតទីពីររបស់សេចក្តីសញ្ញា។ លើកលែងតែកណ្ឌគម្ពីរលោកុប្បត្តិប៉ុណ្ណោះ ដែលកត់ត្រារឿងរ៉ាវមុនការតាំងសញ្ញា ចំណែកកណ្ឌគម្ពីរផ្សេងទៀតទាំងអស់នៅក្នុងសញ្ញាចាស់ សុទ្ធតែកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ក្រោយពីការតាំងសញ្ញា។ ពិតណាស់ មានរឿងរ៉ាវខ្លះៗរបស់សាសន៍ដទៃក៏មានដែរ ប៉ុន្តែជារួម សញ្ញាចាស់កត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល ទើបកណ្ឌគម្ពីរដែលត្រូវបានសរសេរអំឡុងពេលក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេហៅថា គម្ពីរសញ្ញាចាស់។ កណ្ឌគម្ពីរទាំងនោះ ត្រូវបានដាក់ឈ្មោះបន្ទាប់ពីសេចក្តីសញ្ញារបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលត្រូវបានតាំងឡើងហើយ។

គម្ពីរសញ្ញាថ្មីត្រូវបានដាក់ឈ្មោះក្រោយពីពេលព្រះយេស៊ូវបង្ហូរលោហិតនៅលើឈើឆ្កាង និងក្រោយពេលដែលសេចក្តីសញ្ញារបស់ទ្រង់ជាមួយអស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានតាំងឡើង។ សេចក្តីសញ្ញារបស់ព្រះយេស៊ូវ គឺដូច្នេះ៖ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីឲ្យអំពើបាបរបស់ពួកគេត្រូវបានអត់ទោស ដោយសារលោហិតដែលទ្រង់បានបង្ហូរនោះទេ ដូច្នេះហើយ ពួកគេនឹងត្រូវបានសង្គ្រោះ និងបានកើតជាថ្មី តាមរយៈទ្រង់ ហើយនឹងលែងជាមនុស្សបាបតទៅទៀតហើយ។ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីទទួលបានព្រះគុណរបស់ទ្រង់ ព្រមទាំងនឹងមិនរងទុក្ខនៅក្នុងស្ថាននរកបន្ទាប់ពីពួកគេស្លាប់។ កណ្ឌគម្ពីរទាំងអស់ដែលត្រូវបានសរសេរក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែបានមកក្រោយសេចក្តីសញ្ញានេះ ហើយកណ្ឌគម្ពីរទាំងអស់សុទ្ធតែកត់ត្រាកិច្ចការ និងព្រះសូរសៀងដែលមាននៅក្នុងកិច្ចការនោះ។ កណ្ឌគម្ពីរទាំងនេះ ពុំមានកត់ត្រាអ្វីលើសពីការសង្គ្រោះនៃការជាប់ឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវ ឬសេចក្តីសញ្ញានោះទេ។ កណ្ឌគម្ពីរទាំងអស់គឺជាកណ្ឌគម្ពីរដែលសរសេរដោយបងប្អូនប្រុសៗនៅក្នុងព្រះអម្ចាស់ ដែលមានបទពិសោធន៍។ ដូច្នេះ កណ្ឌគម្ពីរទាំងនេះក៏ត្រូវបានដាក់ឈ្មោះ ក្រោយពេលមានសេចក្តីសញ្ញា៖ កណ្ឌគម្ពីរទាំងនេះត្រូវបានហៅថា គម្ពីរ​សញ្ញាថ្មី។ គម្ពីរសញ្ញាថ្មី និងសញ្ញាចាស់ទាំងពីរនេះ រួមបញ្ចូលតែយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយពុំមានទំនាក់ទំនងជាមួយយុគសម័យចុងក្រោយនោះទេ។ ដូច្នេះ ព្រះគម្ពីរមិនមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជនសព្វថ្ងៃក្នុងនៃគ្រាចុងក្រោយរបស់សព្វថ្ងៃនេះទេ។ យ៉ាងច្រើនបំផុត ព្រះគម្ពីរជួយធ្វើជាអំណះអំណាងបណ្តោះអាសន្នមួយ ប៉ុន្តែ ជាទូទៅ ព្រះគម្ពីរមានគុណតម្លៃនៃការប្រើប្រាស់តិចតួច។ ប៉ុន្តែពួកបរិស័ទនៅតែផ្តល់តម្លៃលើព្រះគម្ពីរខ្លាំងបំផុត។ ពួកគេមិនស្គាល់ព្រះគម្ពីរនោះទេ។ ពួកគេស្គាល់តែវិធីដើម្បីពន្យល់ព្រះគម្ពីរប៉ុណ្ណោះ ហើយសំខាន់បំផុតពួកគេមិនយល់ប្រភពដើមនៃព្រះគម្ពីរនោះទេ។ ឥរិយាបថរបស់ពួកគេចំពោះព្រះគម្ពីរ​គឺ៖ គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរសុទ្ធតែត្រឹមត្រូវ ព្រះគម្ពីរគ្មានចំណុចមិនត្រឹមត្រូវ ឬចំណុចខុសទាស់នោះឡើយ។ ដោយសារតែដំបូងឡើយពួកគេបានកំណត់ថា ព្រះគម្ពីរត្រឹមត្រូវ ហើយគ្មានកំហុស ទើបពួកគេសិក្សា និងពិនិត្យពិច័យព្រះគម្ពីរដោយចំណាប់អារម្មណ៏ដ៏ខ្លាំង។ ដំណាក់កាលកិច្ចការសព្វថ្ងៃនេះ មិនត្រូវបានទាយទុកនៅក្នុងព្រះគម្ពីរនោះទេ។ មិនដែលមានការលើកឡើងណាមួយអំពីកិច្ចការវាយយកជ័យជម្នះនៅក្នុងកន្លែងងងឹតជាងគេបំផុតនៃទីក្នុងចំណោមកន្លែងណាទាំងអស់នោះទេ ដោយសារនេះគឺជាកិច្ចការចុងក្រោយបំផុត។ ដោយសារតែយុគសម័យនៃកិច្ចការខុសគ្នា នោះសូម្បីតែព្រះយេស៊ូវផ្ទាល់ព្រះអង្គ ក៏មិនបានដឹងថា ដំណាក់កាលនេះនៃកិច្ចការ នឹងបានសម្រេចនៅអំឡុងគ្រាចុងក្រោយនោះដែរ ដូច្នេះហើយ ធ្វើដូចម្តេចទើបមនុស្សក្នុងគ្រាចុងក្រោយអាចស្វែងរកឃើញដំណាក់កាលនៃកិច្ចការនេះ នៅក្នុងព្រះគម្ពីរតាមរយៈការពិនិត្យពិច័យព្រះគម្ពីរនោះ?

មនុស្សភាគច្រើនដែលពន្យល់ព្រះគម្ពីរ ប្រើប្រាស់អំណះអំណាងសមហេតុផល ហើយគ្មានសាវតារពិតប្រាកដនោះទេ។ ពួកគេគ្រាន់តែប្រើប្រាស់តក្កវិជ្ជា ដើម្បីសន្និដ្ឋានរឿងរ៉ាវជាច្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំ គ្មាននរណាម្នាក់ហ៊ានវិភាគវែកញែកព្រះគម្ពីរ ឬនិយាយថា «ទេ» ចំពោះព្រះគម្ពីរនោះទេ ដោយសារតែសៀវភៅនេះគឺជា «សៀវភៅបរិសុទ្ធ» ហើយមនុស្សថ្វាយបង្គំព្រះគម្ពីរដូចព្រះជាម្ចាស់។ ការធ្វើបែបនេះ បានបន្តអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ព្រះជាម្ចាស់មិនបានយកព្រះទ័យទុកដាក់សោះ ហើយគ្មាននរណាម្នាក់បានរកឃើញរឿងរ៉ាវពិស្ដារក្នុងនៃព្រះគម្ពីរនោះទេ។ យើងនិយាយថា ការផ្តល់តម្លៃដល់ព្រះគម្ពីរ គឺជាការថ្វាយបង្គំព្រះក្លែងក្លាយ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នកជឿដ៏ស្មោះត្រង់ទាំងនោះ ហ៊ានមើលវាតាមវិធីនេះទេ ហើយពួកគេនឹងនិយាយទៅកាន់អ្នកថា៖ «បងប្អូនអើយ! កុំនិយាយដូច្នោះ វាជារឿងអាក្រក់ណាស់! តើអ្នកអាចប្រមាថប្រឆាំងនឹងព្រះជាម្ចាស់ដូចម្ដេចបាន?» ក្រោយមក ពួកគេនឹងរើសយកការសម្តែងមនោសញ្ចេតនាដ៏ឈឺចាប់មួយថា៖ «ឱព្រះយេស៊ូវប្រកបដោយព្រះគុណ ព្រះអម្ចាស់នៃការសង្គ្រោះអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់អត់ទោសបាបរបស់គាត់ ដោយសារតែទ្រង់ជាព្រះអម្ចាស់ដែលស្រឡាញ់មនុស្ស ហើយទូលបង្គំទាំងអស់គ្នាបានប្រព្រឹត្តអំពើបាប សូមព្រះអង្គបង្ហាញសេចក្តីមេត្តាករុណាដ៏ធំធេងមកដល់ទូលបង្គំយើងខ្ញុំផង អាម៉ែន»។ នេះជាអ្វីដែលពួកគេ «ជឿយ៉ាងស៊ប់»។ តើវាអាចងាយស្រួលឲ្យពួកគេទទួលយកសេចក្តីពិតដែរឬទេ? ការនិយាយរបស់អ្នកនឹងធ្វើឲ្យពួកគេភ័យខ្លាចស្រឡាំងកាំង។ គ្មាននរណាម្នាក់នឹងហ៊ានគិតថា ព្រះគម្ពីរអាចត្រូវបានបង្ខូចដោយសារគំនិតរបស់មនុស្ស និងសញ្ញាណរបស់មនុស្សនោះទេ ហើយគ្មាននរណាម្នាក់អាចឃើញគុណវិបត្តិនេះទេ។ ផ្នែកមួយចំនួននៃអ្វីដែលមាននៅក្នុងព្រះគម្ពីរ គឺជាបទពិសោធន៍ និងចំណេះដឹងរបស់បុគ្គល ផ្នែកខ្លះទៀត គឺជាការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏មានការបង្ខូចន័យដោយសារតែគំនិត និងប្រាជ្ញារបស់មនុស្សផងដែរ។ ព្រះជាម្ចាស់មិនដែលជ្រៀតជ្រែកក្នុងរឿងទាំងនេះទេ ប៉ុន្តែមានដែនកំណត់មួយគឺ៖ អ្វីៗទាំងនេះមិនអាចហួសការគិតរបស់មនុស្សសាមញ្ញនោះទេ ហើយបើពួកវាហួស នោះវាកំពុងតែជ្រៀតជ្រែក និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ហើយ។ អ្វីដែលទៅហួសការគិតរបស់មនុស្សសាមញ្ញ គឺជាកិច្ចការរបស់សាតាំង ដោយសារតែវាដកមនុស្សចេញពីភារកិច្ចរបស់ពួកគេ វាជាកិច្ចការរបស់សាតាំង និងដឹកនាំដោយសាតាំង ហើយនៅពេលនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនអនុញ្ញាតឲ្យអ្នកប្រព្រឹត្តតាមរបៀបនោះទេ។ ពេលខ្លះ បងប្អូនប្រុសស្រីមួយចំនួនសួរថា៖ «តើខ្ញុំធ្វើការតាមរបៀបនេះ តាមរបៀបនោះ មិនអីទេមែនទេ?» ខ្ញុំសម្លឹងមើលកម្ពស់របស់ពួកគេ ហើយនិយាយថា៖ «មិនអីទេ!»។ មានមនុស្សមួយចំនួនទៀតដែលនិយាយថា៖ «ប្រសិនបើខ្ញុំធ្វើតាមរបៀបនេះ តាមរបៀនោះ តើសភាពរបស់ខ្ញុំធម្មតាដែរឬទេ?» ហើយខ្ញុំពោលថា៖ «ត្រូវហើយ! វាធម្មតា វាពិតជាធម្មតា!» អ្នកផ្សេងទៀតនិយាយថា៖ «តើខ្ញុំធ្វើតាមរបៀបនេះមិនអីទេមែនទេ?» ហើយខ្ញុំនិយាយថា៖ «ទេ!» ពួកគេនិយាយថា៖ «ហេតុអ្វីបានជាគាត់មិនអី មកអីតែខ្ញុំទៅវិញ?» ហើយខ្ញុំពោលថា៖ «ដោយសារតែអ្វីដែលអ្នកកំពុងធ្វើ មកពីសាតាំង វាគឺជាការរំខាន ហើយប្រភពនៃការជំរុញទឹកចិត្តរបស់អ្នក ដើរទៅផ្លូវខុស»។ ក៏មានពេលដែលកិច្ចការមិនទៅឲ្យបានឆ្ងាយតាមការគួរផងដែរ ហើយបងប្អូនប្រុសស្រីក៏មិនបានដឹង។ អ្នកខ្លះសួរខ្ញុំថា តើវាមិនអីទេឬក្នុងការធ្វើកិច្ចការតាមវិធីជាក់លាក់មួយ ហើយនៅពេលដែលខ្ញុំឃើញថា សកម្មភាពរបស់ពួកគេនឹងមិនរំខានដល់កិច្ចការនាពេលអនាគតទេ នោះខ្ញុំនិយាយថា វាមិនអីទេ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប្រទានដល់មនុស្សនូវវិសាលភាពមួយ។ មនុស្សមិនចាំបាច់ត្រូវតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងពិតប្រាកដត្រង់តាមន័យពាក្យនោះទេ ដោយសារមនុស្សមានការគិតសាមញ្ញ និងមានភាពទន់ខ្សោយ ហើយពួកគេមានតម្រូវការខាងសាច់ឈាមខ្លះ ពួកគេមានបញ្ហាពិតប្រាកដ ហើយនៅក្នុងខួរក្បាលរបស់ពួកគេ មានសុទ្ធតែការគិត ដែលពួកគេគ្មានវិធីគ្រប់គ្រងបានទេ។ គ្រប់យ៉ាងដែលខ្ញុំបង្គាប់មនុស្ស គឺមានដែនកំណត់មួយ។ មនុស្សខ្លះជឿថា ព្រះបន្ទូលរបស់ខ្ញុំមិនច្បាស់លាស់ ហើយថា ខ្ញុំកំពុងតែប្រាប់ពួកគេឲ្យប្រព្រឹត្តតាមវិធីណាមួយក៏បាន នោះក៏ព្រោះតែអ្នកមិនយល់ថា មានវិសាលភាពសមស្របមួយចំពោះសេចក្តីតម្រូវរបស់ខ្ញុំ។ ប្រសិនបើវាដូចទៅនឹងអ្វីដែលអ្នកគិតស្រមៃ ប្រសិនបើខ្ញុំបានធ្វើការទាមទារដូចគ្នាពីមនុស្សទាំងអស់ដោយគ្មានការលើកលែង និងតម្រូវឲ្យពួកគេទាំងអស់សម្រេចបាននូវកម្ពស់ដូចគ្នា នោះវាមិនអាចទៅរួចនោះទេ។ នេះជាការស្នើសុំនូវអ្វីដែលមិនអាចទៅរួច ហើយវាជាគោលការណ៍នៃកិច្ចការរបស់មនុស្ស មិនមែនជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តដោយផ្អែកលើកាលៈទេសៈជាក់ស្តែងរបស់មនុស្ស ហើយផ្អែកលើសមត្ថភាពពីកំណើតរបស់ពួកគេ។ នេះក៏ជាគោលការណ៍នៃការផ្សព្វផ្សាយដំណឹងល្អដែរ៖ អ្នកត្រូវតែដំណើរការយឺតៗ ដោយបណ្ដោយតាមធម្មជាតិរបស់វា។ ទាល់តែពេលដែលអ្នកនិយាយសេចក្តីពិតទៅកាន់នរណាម្នាក់យ៉ាងច្បាស់លាស់ប៉ុណ្ណោះ ទើបពួកគេយល់ ហើយទាល់តែពេលនោះ ទើបពួកគេអាចទុកព្រះគម្ពីរមួយឡែកបាន។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើដំណាក់កាលនេះនៃកិច្ចការនោះទេ តើនរណាអាចបំពានសេចក្ដីសញ្ញានេះបាន? តើនរណាអាចធ្វើកិច្ចការថ្មីបាន? តើនរណាអាចស្វែងរកផ្លូវថ្មីមួយបាន ក្រៅពីព្រះគម្ពីរ? ដោយសារតែសញ្ញាណបែបប្រពៃណី និងសីលធម៌បែបសក្តិភូមិរបស់មនុស្ស ខុសប្រក្រតីខ្លាំងពេក ទើបពួកគេមិនមានសមត្ថភាពយកអ្វីៗទាំងអស់នេះចេញដោយខ្លួនឯងបាន ហើយពួកគេក៏មិនមានភាពក្លាហានក្នុងការធ្វើបែបនោះដែរ។ គ្មានពាក្យអ្វីត្រូវនិយាយអំពីមនុស្សសព្វថ្ងៃ ដែលត្រូវបានគ្រប់គ្រងដោយពាក្យគ្មានជីវិតពីរបីពាក្យនៅក្នុងព្រះគម្ពីរ ដែលជាពាក្យគ្រប់គ្រងចិត្តរបស់ពួកគេ បែបណានោះទេ។ ធ្វើដូចម្តេចទើបពួកគេអាចចង់បោះបង់ព្រះគម្ពីរបាន? ធ្វើដូចម្តេចទើបពួកគេងាយទទួលយកនូវផ្លូវមួយដែលនៅក្រៅពីព្រះគម្ពីរបាន? គឺ លុះត្រាតែអ្នកអាចនិយាយយ៉ាងច្បាស់អំពីរឿងរ៉ាវខាងក្នុងពិស្ដារក្នុងព្រះគម្ពីរ និងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដើម្បីឲ្យមនុស្សទាំងអស់អាចជឿជាក់ទាំងស្រុង នេះទើបជារឿងចាំបាច់បំផុត។ នេះ ក៏ព្រោះតែបរិស័ទគ្រប់គ្នា គោរពបូជាព្រះគម្ពីរ ហើយថ្វាយបង្គំព្រះគម្ពីរដូចជាព្រះជាម្ចាស់ ពួកគេក៏ព្យាយាមបង្ខំព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរផងដែរ ហើយថែមទាំងមានករណីដែលថា លុះត្រាតែពួកគេបានឆ្កាងព្រះជាម្ចាស់ដោយដែកគោលនៅលើឈើឆ្កាងម្តងទៀត ទើបពួកគេសម្រេចគោលបំណងរបស់ពួកគេបាន។

ខាង​ដើម៖ ទាក់ទងនឹងព្រះគម្ពីរ (១)

បន្ទាប់៖ ទាក់ទងនឹងព្រះគម្ពីរ (៣)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ