ព្រះ​ជា​ម្ចាស់​សម្រេច​ពីទីបញ្ចប់​របស់​មនុស្ស ​ដោយ​ផ្អែក​លើ​ចំណុច​ថាតើ​ពួក​គេ​មាន​សេចក្ដី​ពិត​ឬ​អត់

02-08-2020

ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះ​ជា​ម្ចាស់​សម្រេច​ពីទីបញ្ចប់​របស់​មនុស្ស ​ដោយ​ផ្អែក​លើ​ចំណុច​ថាតើ​ពួក​គេ​មាន​សេចក្ដី​ពិត​ឬ​អត់

ឥឡូវនេះ គឺជាពេលដែលព្រះ​ជា​ម្ចាស់​កំណត់

លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗ

មិនមែនជាដំណាក់កាលដែលទ្រង់​​ចាប់ផ្តើមកែខៃមនុស្សទេ។

ព្រះ​ជា​ម្ចាស់សរសេរនៅក្នុងសៀវភៅ កំណត់ត្រារបស់ទ្រង់​ម្តងមួយៗ

នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ

បែបបទដែលពួកគេបានដើរតាមព្រះ​ជាម្ចាស់

ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ

និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។

តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ

គ្មាននរណាម្នាក់អាចរត់គេចពីព្រះ​ហស្ដ​របស់​ព្រះ​ជា​ម្ចាស់​បានទេ

ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួន

ដូចដែលព្រះ​ជា​ម្ចាស់​ចាត់ចែង។

តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ

គ្មាននរណាម្នាក់អាចរត់គេចពីព្រះ​ហស្ដ​របស់​ព្រះ​ជា​ម្ចាស់​បានទេ

ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួន

ដូចដែលព្រះ​ជា​ម្ចាស់​ចាត់ចែង។

ព្រះ​ជា​ម្ចាស់​កំណត់គោលដៅរបស់មនុស្សម្នាក់ៗ

ដោយមិនផ្អែកលើអាយុ អតីតភាព

ទំហំនៃការរងទុក្ខ

និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ

ប៉ុន្តែ យោងទៅលើថា តើពួកគេមានសេចក្ដីពិតឬអត់។

មិនមានជម្រើសផ្សេងក្រៅពីនេះទេ។

ឯងរាល់គ្នាត្រូវដឹងថា

អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់

ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។

នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។

ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ

ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់

និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើន របស់ពួកគេ។

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល