វីដេអូតន្រ្តីទំនុកបរិសុទ្ធ | យើងត្រូវបានបើកកកាយផ្ទៃក្នុងនៅចំពោះមុខបល្ល័ង្ក | MV

16-02-2021

អ្នកត្រូវបានបើកកកាយផ្ទៃក្នុងនៅចំពោះមុខបល្ល័ង្ក

ដោយសារតែព្រះគុណ

និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទាំងស្រុងតែម្ដង

សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កើនឡើងនៅក្នុង

ដួងចិត្តរបស់ពួកបរិសុទ្ធដ៏ច្រើនអនេក

ដែលមិនរារែកចិត្តនៅក្នុងដំណើរផ្លូវខាងវិញ្ញាណរបស់គេឡើយ

ពួកគេបានប្រកាន់ខ្ជាប់ទៅនឹងជំនឿរបស់គេដែលជឿថា

ព្រះដ៏ពិតតែមួយអង្គបានត្រលប់ជាសាច់ឈាម

ជឿថា ទ្រង់ជាព្រះសិរសានៃចក្រវាឡ ដែលបញ្ជាលើរបស់សព្វសារពើ៖

ជំនឿនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ

ជាជំនឿមួយដ៏រឹងមាំដែលមិនអាចរើបានដូចជាភ្នំអ៊ីចឹង

ហើយវានឹងមិនដែលផ្លាស់ប្ដូរឡើយ!

ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅថ្ងៃនេះ

គឺជាទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់យើង

ដែលជួយឲ្យមនុស្សខ្វាក់មើលឃើញ ជួយឲ្យមនុស្សខ្វិនដើរបាន

និងជួយឲ្យមនុស្សឃ្លង់ជាស្អាត

គឺជាទ្រង់ហើយដែលបានបើកទ្វារនៃស្ថានសួគ៌

ដើម្បីជួយឲ្យយើងយល់ពីសេចក្តីលាក់កំបាំងនៃពិភពខាងវិញ្ញាណ

ដោយត្រូវបានជ្រួតជ្រាបដោយព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់

និងត្រូវបានសង្រ្គោះពីភាពជាមនុស្សរបស់យើង

ដែលត្រូវបានពុកខូចដោយសាតាំង

ទាំងអស់នេះគឺជាកិច្ចការ

និងសេចក្ដីមេត្តាករុណាដ៏ធំធេងលើសលប់របស់ទ្រង់

យើងគឺជាស្មរបន្ទាល់របស់ទ្រង់!

ទ្រង់បានលាក់អង្គទ្រង់ជាយូរណាស់មកហើយ

ទាំងបន្ទាបព្រះអង្គទ្រង់ និងដោយស្ងប់ស្ងាត់

ទ្រង់បានឆ្លងកាត់ការរស់ពីសុគតឡើងវិញ បានរងទុក្ខដោយការជាប់ឆ្កាង

បានឆ្លងកាត់អំណរ និងទុក្ខព្រួយនៃជីវិតជាមនុស្ស

ហើយបានជួបនូវការបៀតបៀន និងទុក្ខវេទនាជាច្រើន

ទ្រង់បានដកពិសោធន៍

និងស្គាល់រសជាតិនៃការឈឺចាប់នៅក្នុងពិភពលោករបស់មនុស្ស

ហើយទ្រង់ត្រូវបានបោះបង់ចោលដោយយុគសម័យ

ព្រះដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់

សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់

ទ្រង់បានសង្គ្រោះយើងពីគំនរលាមកសត្វ

កាន់យើងដោយព្រះហស្ដស្ដាំរបស់ទ្រង់

ហើយប្រទានព្រះគុណរបស់ទ្រង់ដល់យើងដោយទទេ

ដោយទទួលយករាល់ការឈឺចាប់គ្រប់យ៉ាង

ទ្រង់បានលះបង់ព្រះជន្មទ្រង់ឲ្យយើង

ហើយតម្លៃដែលទ្រង់បានបង់ដោយព្រះលោហិត ញើស

និងទឹកព្រះនេត្ររបស់ទ្រង់ ត្រូវបានស្ដែងចេញយ៉ាងច្បាស់នៅក្នុងពួកបរិសុទ្ធ

យើងគឺជាលទ្ធផលចេញពី កិច្ចខិតខំប្រឹងប្រែងដ៏ប្រុងប្រយ័ត្នរបស់ទ្រង់

ហើយយើងគឺជាតម្លៃដែលទ្រង់បានបង់

ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ!

គឺដោយសារតែព្រះទ័យស្រឡាញ់សប្បុរស

និងសេចក្ដីមេត្តាករុណារបស់ទ្រង់

សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ទ្រង់

ភាពបរិសុទ្ធ និងការបន្ទាបព្រះអង្គទ្រង់របស់ទ្រង់នេះហើយ

ដែលនាំឲ្យមនុស្សទាំងអស់លុតជង្គង់នៅចំពោះព្រះភ័ក្រ្ដទ្រង់

និងថ្វាយបង្គំទ្រង់អស់កល្បជានិច្ចនោះ

នៅថ្ងៃនេះ ទ្រង់បានធ្វើឲ្យពួកជំនុំទាំងអស់ពេញខ្នាត

ដូចជា ពួកជំនុំនៃក្រុងភីឡាដិលភា

ហើយទ្រង់បានសម្រេចផែនការគ្រប់គ្រងរយៈពេល៦,០០០ឆ្នាំរបស់ទ្រង់

ពួកបរិសុទ្ធអាចចុះចូលដោយបន្ទាបខ្លួននៅចំពោះទ្រង់

ផ្សារភ្ជាប់ខាងវិញ្ញាណ និងការដើរតាមនៅក្នុងសេចក្តីស្រឡាញ់

ដោយចូលរួមទៅនឹងប្រភពទឹក

ទឹកដ៏រស់នៃជីវិតហូរឥតឈប់ ដោយលាងជម្រះ

និងកម្ចាត់ចោលរាល់ភក់ជ្រាំ និងទឹកស្មោកគ្រោកដែលមាននៅក្នុងពួកជំនុំ

ដើម្បីបន្សុទ្ធព្រះវិហាររបស់ទ្រង់ម្ដងទៀត

យើងអនុញ្ញាតឲ្យព្រះជាម្ចាស់សោយរាជ្យដ៏

ខ្ពង់ខ្ពស់នៅក្នុងវិញ្ញាណរបស់យើង

ដើរជាមួយទ្រង់ និងទទួលបានភាពខ្ពង់ខ្ពស់

យកឈ្នះលើលោកីយ៍ ហើយវិញ្ញាណរបស់យើងមានសេរីភាព

ហោះហើរដោយសេរី និងទទួលបានការដោះលែង៖

នេះគឺជាលទ្ធផល នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាក្លាយជាស្ដេច

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម

ហើយសម្របសម្រួលនៅក្នុងការបម្រើ និងមានចិត្តតែមួយ

ចូរសម្រេចបំណងព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា

ប្រញាប់ក្លាយជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធមួយ

យកឈ្នះលើសាតាំង ហើយបញ្ចប់ជោគវាសនារបស់សាតាំង

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល