ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៩
09-11-2025
យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញនូវកិច្ចការថ្មី ដែលជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាជា ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវបានហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ដូច្នេះ មនុស្សនៅតែហូប និងផឹកព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែលនាពេលសព្វថ្ងៃនេះ ហើយនៅតែធ្វើគ្រប់យ៉ាងទៅតាមកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យដដែល តើអ្នកមិនមែនកំពុងស្របតាមក្រឹត្យវិន័យទាំងងងឹតងងល់ទេឬអី? តើអ្នកមិនមែនកំពុងជាប់គាំងនៅក្នុងអតីតកាលទេឬ? អ្នករាល់គ្នាដឹងថា គ្រាចុងក្រោយបានចូលមកដល់ហើយ។ តើវាអាចទេថា នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់នឹងនៅតែត្រូវគេហៅថាព្រះយេស៊ូវដដែល? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្រ្តអ៊ីស្រាអែលថា ព្រះមែស្ស៊ីនឹងយាងមក ក៏ប៉ុន្តែនៅពេលដែលទ្រង់យាងមកនោះ ទ្រង់មិនត្រូវគេហៅថាព្រះមែស្ស៊ីទេ ប៉ុន្តែត្រូវគេហៅថា ព្រះយេស៊ូវ វិញ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយថាទ្រង់នឹងយាងមកវិញ មានលក្ខណៈដូចទៅនឹងការដែលទ្រង់បានយាងចាកចេញទៅដែរ។ ទាំងអស់នេះ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្តែតើអ្នកឃើញផ្លូវដែលព្រះយេស៊ូវបានយាងចាកចេញទៅដែរឬទេ? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស ប៉ុន្តែតើអាចថាទ្រង់នឹងយាងត្រឡប់មកវិញនៅលើដុំពពកសដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្សដែរឬទេ? ប្រសិនបើដូច្នេះមែន តើទ្រង់នឹងមិននៅតែត្រូវគេហៅថា ព្រះយេស៊ូវដដែលទេឬអី? នៅពេលដែលព្រះយេស៊ូវយាងមកម្ដងទៀត យុគសម័យនេះ នឹងបានផ្លាស់ប្ដូររួចជាស្រេច ដូច្នេះ តើទ្រង់នៅតែអាចឱ្យគេហៅថា ព្រះយេស៊ូវ បានដែរឬទេ? តើអាចថាព្រះជាម្ចាស់អាចត្រឹមត្រូវបានស្គាល់ដោយព្រះនាមថា ព្រះយេស៊ូវ មែនទេ? តើទ្រង់អាចមិនត្រូវគេហៅដោយព្រះនាមថ្មីនៅក្នុងយុគសម័យថ្មីនេះមែនទេ? តើរូបភាពរបស់មនុស្សម្នាក់ និងឈ្មោះជាក់លាក់ណាមួយ អាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតំណាងឱ្យលក្ខណៈនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យជាក់លាក់មួយប៉ុណ្ណោះ។ ឱ្យតែព្រះនាមនោះតំណាងឱ្យកិច្ចការរបស់ទ្រង់ គឺបានហើយ។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ឱ្យតែត្រូវនឹងនិស្ស័យរបស់ទ្រង់ ដើម្បីតំណាងឱ្យយុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ។ នៅចុងបញ្ចប់យុគសម័យនៃព្រះគុណ យុគសម័យចុងក្រោយបានចូលមកដល់ ហើយព្រះយេស៊ូវក៏បានយាងមកដល់ហើយដែរ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវបានដោយរបៀបណា? តើទ្រង់នៅតែអាចមានទម្រង់ជាព្រះយេស៊ូវដែលគង់ក្នុងចំណោមមនុស្សដូចម្ដេចបាន? តើអ្នកបានភ្លេចថាព្រះយេស៊ូវ គឺគ្មានអ្វីផ្សេងក្រៅពីរូបអង្គរបស់អ្នកស្រុកណាសារ៉ែតទេឬអី? តើអ្នកបានភ្លេចថា ព្រះយេស៊ូវ គឺគ្រាន់តែជាព្រះដ៏ប្រោសលោះរបស់មនុស្សជាតិហើយមែនទេ? តើទ្រង់អាចទទួលយកកិច្ចការនៃការយកឈ្នះ និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយបានដោយរបៀបណា? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស (នេះគឺជាការពិត) ប៉ុន្តែតើទ្រង់អាចយាងត្រឡប់មកវិញដោយគង់នៅលើដុំពពកសក្នុងចំណោមមនុស្ស និងនៅតែត្រូវហៅថាព្រះយេស៊ូវបានដោយរបៀបណា? ប្រសិនបើទ្រង់ពិតជាបានយាងមកនៅលើដុំពពកមែននោះ តើមនុស្សអាចមិនស្គាល់ទ្រង់បានដោយរបៀបណា? តើមនុស្សនៅលើពិភពលោកនេះមិនសុទ្ធតែស្គាល់ទ្រង់ទេឬអី? នៅក្នុងករណីនោះ តើព្រះយេស៊ូវតែមួយអង្គឯងមិនមែនជាព្រះជាម្ចាស់ទេឬអី? នៅក្នុងករណីនោះ រូបអង្គរបស់ព្រះជាម្ចាស់ គួរតែជារូបរាងនៃជាតិសាសន៍យូដាម្នាក់ ហើយលើសពីនេះទៀត រូបរាងនេះនឹងនៅដដែលជារៀងរហូត។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកដូចកាលដែលទ្រង់បានយាងចាកចេញទៅដែរ ប៉ុន្តែតើអ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអាចទេថា ទ្រង់បានមានបន្ទូលប្រាប់ពួកអ្នករាល់គ្នានេះ? អ្វីគ្រប់យ៉ាងដែលអ្នកដឹងគឺថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ដោយគង់នៅលើដុំពពក ប៉ុន្តែតើអ្នកដឹងច្បាស់ថា ព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយរបៀបណាដែរឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញមែន នោះតើព្រះបន្ទូលដែលព្រះយេស៊ូវបានសម្ដែងមកនោះ អាចពន្យល់បានដោយរបៀបណា? ទ្រង់បានមានព្រះបន្ទូលថា៖ នៅពេលដែលកូនមនុស្សមកដល់នៅគ្រាចុងក្រោយ ទ្រង់ផ្ទាល់ព្រះអង្គនឹងមិនជ្រាបពីការនេះទេ ពួកទេវតានឹងមិនដឹង អ្នកនាំសារនៅស្ថានសួគ៌នឹងមិនដឹង ហើយមនុស្សទាំងអស់ក៏នឹងមិនដឹងដែរ។ មានតែព្រះវរបិតាប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ ពោលគឺមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ក៏ប៉ុន្តែ តើអ្នកអាចមើលឃើញ និងអាចដឹងបានដែរឬទេ? ប្រសិនបើអ្នកអាចដឹងនិងឃើញដោយភ្នែកផ្ទាល់របស់អ្នកបាន តើព្រះបន្ទូលទាំងអស់នេះ មិនត្រូវបានសម្ដែងមកដោយអសារឥតការទេឬអី? ហើយតើព្រះយេស៊ូវបានមានព្រះបន្ទូលអ្វីខ្លះនៅពេលនោះ? «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប។ តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ។ ... ដូច្នេះហើយ ចូរឱ្យអ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នករាល់គ្នាគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។ នៅពេលថ្ងៃនោះមកដល់ បុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏នឹងមិនជ្រាបដឹងដែរ។ បុត្រមនុស្សសំដៅលើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏មិនជ្រាបដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានរបៀបណា? ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកក្នុងលក្ខណៈដូចដែលទ្រង់បានយាងចាកចេញទៅដែរ។ នៅពេលដែលទ្រង់យាងមក សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ដូច្នេះ តើទ្រង់អាចមានបន្ទូលប្រាប់ដល់អ្នកជាមុនបានដោយរបៀបណា? តើអ្នកអាចមើលឃើញការយាងមកដល់របស់ទ្រង់ដែរឬទេ? តើនោះមិនមែនជាការកំប្លែងទេឬអី?
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត