ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់

ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់

90 |16-08-2020

ព្រះជាម្ចាស់ជាព្រះដែលសោយរាជ្យលើអ្វីៗគ្រប់យ៉ាង

និងត្រួតត្រាលើអ្វីៗទាំងអស់

ទ្រង់បានបង្កើតអ្វីៗទាំងអស់មក ហើយទ្រង់ត្រួតត្រាលើអ្វីៗទាំងអស់

ទ្រង់់សោយរាជ្យលើអ្វីៗទាំងអស់ ហើយទ្រង់ប្រទានដល់អ្វីៗទាំងអស់

នេះជាឋានៈរបស់ព្រះជាម្ចាស់ ហើយនេះជាអត្តសញ្ញាណរបស់ទ្រង់

សម្រាប់អ្វីៗសព្វសារពើ និងអ្វីៗទាំងអស់

អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ

និងជាព្រះសោយរាជ្យលើសត្តនិករទាំងអស់

នេះហើយជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់មានលក្ខណៈ

វិសេសវិសាលនៅក្នុងចំណោមអ្វីៗទាំងអស់

គ្មានសត្តនិករណាមួយរបស់ព្រះជាម្ចាស់៖

មិនថាគេស្ថិតនៅក្នុងចំណោមមនុស្សជាតិ ឬនៅក្នុងពិភពខាងវិញ្ញាណ៖

អាចប្រើមធ្យោបាយ ឬការដោះសាណាមួយ

ដើម្បី​ក្លែងតំណាង ឬជំនួសឲ្យអត្តសញ្ញាណ

និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ

ដើម្បី​ក្លែងតំណាង ឬជំនួសឲ្យអត្តសញ្ញាណ

និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ

ដ្បិតមានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះ នៅក្នុងចំណោមអ្វីៗទាំងអស់

ដែលមានអត្តសញ្ញាណ ឫទ្ធានុភាព

សិទ្ធិអំណាច និងសមត្ថភាពនេះ ដើម្បីសោយរាជ្យលើសត្តនិករ៖

ព្រះជាម្ចាស់ដ៏វិសេសរបស់យើង

ព្រះជាម្ចាស់ដ៏វិសេសរបស់យើង

ទ្រង់គង់នៅ និងធ្វើចលនានៅក្នុងចំណោមអ្វីៗទាំងអស់

ទ្រង់អាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត លើសអ្វីៗទាំងអស់

ទ្រង់អាចបន្ទាបអង្គទ្រង់ ដោយក្លាយជាមនុស្សលោក

ក្លាយជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សនៃសាច់ និងឈាម

យាងមកមុខទល់នឹងមុខជាមួយមនុស្ស ហើយមករួមសុខទុក្ខជាមួយពួកគេ

ខណៈក្នុងពេលដូចគ្នា ទ្រង់បញ្ជាទៅលើអ្វីៗទាំងអស់

សម្រេចពីជោគវាសនារបស់អ្វីៗទាំងអស់

និងនៅក្នុងទិសដៅដែលវាធ្វើចលនា

លើសពីនេះ ទ្រង់ដឹកនាំជោគវាសនារបស់មនុស្សជាតិទាំងអស់

ហើយកាច់ចង្កូតទិសដៅរបស់មនុស្សជាតិ

ព្រះជាម្ចាស់មួយនេះ គួរតែទទួលបានការថ្វាយបង្គំ ការស្ដាប់បង្គាប់

និងការស្គាល់ពីអ្វីៗដែលមានជីវិតទាំងអស់

ដូច្នេះ មិនថានៅក្នុងចំណោមមនុស្សជាតិ ឯងចេញមកពីក្រុម

ឬប្រភេទមនុស្សបែបណាឡើយ

ការជឿលើព្រះជាម្ចាស់ ការដើរតាមព្រះជាម្ចាស់ ការគោរពកោតខ្លាច

ព្រះជាម្ចាស់ ការទទួលយកការសោយរាជ្យរបស់ទ្រង់

និងការទទួលយកការរៀបចំរបស់ទ្រង់សម្រាប់ជោគវាសនារបស់ឯង

គឺជាជម្រើសតែមួយគត់៖ ជាជម្រើសដ៏ចាំបាច់៖

សម្រាប់គ្រប់មនុស្ស និងសម្រាប់គ្រប់ភាវៈមានជីវិតទាំងអស់

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល