ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ព្រះជាម្ចាស់ឡើយ

02-06-2021

គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ព្រះជាម្ចាស់ឡើយ

គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ទ្រង់ឡើង

ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់

ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ

ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់

ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ

ជីវិតរបស់មនុស្សបន្ដទៅដូចកាលពីមុន

ដួងចិត្តរបស់ពួកគេមិនខុសប្លែកអ្វីឡើយ

ហើយថ្ងៃក៏កន្លងផុតទៅដូចធម្មតាដែរ

ព្រះជាម្ចាស់គង់នៅកណ្ដាលចំណោមយើង

ក្នុងលក្ខណៈជាមនុស្សម្នាក់ដូចជាមនុស្សផ្សេងទៀតដែរ

គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតក្នុងចំណោមអ្នកដើរតាម

និងជាអ្នកជឿធម្មតាម្នាក់

ទ្រង់មានការស្វែងរកផ្ទាល់ខ្លួន ទ្រង់មានគោលដៅផ្ទាល់ខ្លួន

ហើយលើសពីនោះទៀត ទ្រង់មានភាពជាព្រះ

ដែលមនុស្សធម្មតាមិនមានឡើយ

គ្មាននរណាម្នាក់កត់សម្គាល់ពីអត្ថិភាពនៃភាពជាព្រះរបស់ទ្រង់ឡើង

ហើយគ្មាននរណាម្នាក់បានយល់ដឹងអំពីភាពខុសគ្នា

រវាងលក្ខណៈពិតរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់នោះឡើយ

យើងរស់នៅជាមួយទ្រង់ ដោយមិនគ្មានការបង្ខិតបង្ខំ និងគ្មានខ្លាចអ្វីឡើយ

ដ្បិតនៅក្នុងភ្នែករបស់យើង ទ្រង់គឺជាអ្នកជឿម្នាក់ដែលមិនសំខាន់

ទ្រង់ទតមើលគ្រប់ដំណើរផ្លាស់ប្ដូររបស់យើង

ហើយគំនិត និងយោបល់របស់យើងទាំងប៉ុន្មាន

សុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់

គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះអត្ថិភាពរបស់ទ្រង់ឡើយ

គ្មាននរណាម្នាក់នឹកឃើញដល់មុខងាររបស់ទ្រង់ឡើយ

ហើយលើសពីនោះទៀត គ្មាននរណម្នាក់

សង្ស័យអ្វីបន្ដិចអំពីអត្តសញ្ញាណរបស់ទ្រង់ឡើយ

អ្វីៗដែលយើងធ្វើគឺបន្ដការស្វែងរករបស់ខ្លួន

ហាក់ដូចជាទ្រង់គ្មានជាប់ទាក់ទងអ្វីនឹងយើងបន្ដិចឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល