ទំនុកតម្កើង​ | ចូរស្វះស្វែងស្រលាញ់ព្រះជាម្ចាស់ មិនថាអ្នកមានទុក្ខលំបាកខ្លាំងប៉ុនណានោះទេ

19-05-2021

អ្នកពិតជាយល់ថា កិច្ចការរបស់ព្រះជាម្ចាស់

នាពេលសព្វថ្ងៃពិតជាមានតម្លៃខ្លាំងណាស់

សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ

ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ

ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា

ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់

ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល

ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល

ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់

នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ

មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ

ទន់ជ្រាយ និងគ្មានកម្លាំងសោះ!

ទន់ជ្រាយ និងគ្មានកម្លាំងសោះ!

ព្រះជាម្ចាស់មានព្រះទ័យចង់ឲ្យមនុស្សស្រឡាញ់ទ្រង់

ប៉ុន្តែ បើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង

នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង

ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង

នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ

ប្រសិនបើអ្នកស្រឡាញ់ទ្រង់

នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក

ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ

នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក

ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព

នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា

មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ

មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ

ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក

ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ

ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាព

បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ

ហើយនឹងតែងតែមានអារម្មណ៍ថា ព្រះហឫទ័យរបស់ទ្រង់មានភាពខ្ពង់ខ្ពស់ពេក

ដែលហួសពីការឈោងចាប់របស់មនុស្ស

ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ

ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក

ជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំ

ពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ

ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង

ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឲ្យច្បាស់ថា

ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ

ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឲ្យច្បាស់ថា

ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ

ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ

អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់

មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ

អ្នកគួរតែដើររហូតដល់ទីបំផុត

ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ

ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់

ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល

ពោលគឺមានតែបែបនេះទេ ទើប​ជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ

ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង

ពោលគឺមានតែបែបនេះទេ ទើប​ជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ

ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល