ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI" | សម្រង់​សម្ដីទី ១៦០

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI" | សម្រង់​សម្ដីទី ១៦០

0 |14-05-2021

ព្រះជាម្ចាស់ធ្វើលើសពីនេះច្រើនណាស់ ក្រៅពីការធានាពីសុវត្ថិភាពរបស់មនុស្ស ជាការធានាថាពួកគេនឹងមិនត្រូវបានលេបត្របាក់ដោយសាតាំងឡើយ។ ព្រះជាម្ចាស់ក៏ធ្វើកិច្ចការត្រៀមជាច្រើនមុននឹងជ្រើសរើស ហើយសង្គ្រោះនរណាម្នាក់។ ជាដំបូង ព្រះជាម្ចាស់រៀបចំកិច្ចការយ៉ាងល្អិតល្អន់ទាក់ទងនឹងចរិតលក្ខណៈដែលអ្នកនឹងមាន តើអ្នកត្រូវកើតនៅក្នុងត្រកូលគ្រួសារបែបណា តើនរណាជាឪពុក ជាម្ដាយរបស់អ្នក តើអ្នកនឹងមានបងប្អូនប្រុសស្រីប៉ុន្មាននាក់ តើគ្រួសារដែលអ្នកកើតមកនោះនឹងមានជីវភាពរស់នៅ ស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌគ្រួសារបែបម៉េច។ តើអ្នកដឹងទេថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ភាគច្រើននឹងកើតនៅក្នុងគ្រួសារប្រភេទណា? តើពួកគេជាគ្រួសារលេចធ្លោទេ? យើងមិនអាចនិយាយបានច្បាស់ថា គ្មាននរណាម្នាក់ដែលកើតនៅក្នុងគ្រួសារលេចធ្លោនោះទេ។ វាអាចមានខ្លះដែរ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ តើពួកគេនឹងកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាល គ្រួសារមហាសេដ្ឋីដែលមានប្រាក់រាប់ពាន់លានមែនទេ? ទេ! មិនដូច្នោះទេ គឺពួកគេស្ទើរតែមិនដែលកើតនៅក្នុងគ្រួសារប្រភេទនេះទេ។ ដូច្នេះ តើព្រះជាម្ចាស់រៀបចំគ្រួសារបែបណា សម្រាប់មនុស្សទាំងនេះ? (គឺគ្រួសារធម្មតា។) ដូច្នេះតើក្រុមគ្រួសារណាដែលអាចត្រូវបានចាត់ទុកថាជា «គ្រួសារធម្មតា?» ពួកគេរាប់បញ្ចូលគ្រួសារដែលធ្វើការងារ ពោលគឺអ្នកដែលពឹងផ្អែកលើប្រាក់ឈ្នួលដើម្បីចិញ្ចឹមជីវិត ដែលអាចមានលទ្ធភាពបំពេញនូវតម្រូវការចាំបាច់ប្រចាំថ្ងៃ និងមិនមែនជាអ្នកដែលមានជីវភាពប្រសើរនោះទេ ហើយពួកគេក៏រួមបញ្ចូលក្រុមគ្រួសារកសិករដែរ។ កសិករពឹងផ្អែកលើការដាំដុះសម្រាប់ធ្វើជាម្ហូបចំណីររបស់ពួកគេ មានគ្រាប់ធញ្ញជាតិសម្រាប់បរិភោគ និងមានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ ដើម្បីកុំឲ្យអត់ឃ្លាន និងរងារជាដើម។ បន្ទាប់មកមានគ្រួសារខ្លះដែលបើកអាជីវកម្មខ្នាតតូច ហើយខ្លះទៀតមានឪពុកម្តាយជាបញ្ញវន្ត ហើយទាំងនេះក៏អាចត្រូវបានរាប់ជាគ្រួសារសាមញ្ញដែរ។ ក៏មានឪពុកម្តាយខ្លះ ដែលជាបុគ្គលិកការិយាល័យ ឬមន្រ្តីរាជការដែលមានបុណ្យស័ក្ដិតូចទាបជាដើម ដែលមិនអាចត្រូវបានរាប់ថាជារបស់គ្រួសារលេចធ្លោនោះទេ។ ភាគច្រើនកើតក្នុងគ្រួសារសាមញ្ញ ហើយអ្វីៗទាំងអស់នេះត្រូវបានរៀបចំឡើងដោយព្រះជាម្ចាស់។ នោះមានន័យថា ដំបូងបង្អស់គឺបរិយាកាសដែលអ្នករស់នៅនេះ គឺមិនមែនជាក្រុមគ្រួសារក្រាស់ក្រែលនោះទេ ដែលមនុស្សអាចស្រមៃនោះទេ ហើយនេះគឺជាគ្រួសារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ហើយមនុស្សភាគច្រើននឹងរស់នៅក្នុងដែនកំណត់នៃក្រុមគ្រួសារប្រភេទនេះ។ ហើយចុះចំពោះឋានៈសង្គមវិញយ៉ាងម៉េចដែរ? ស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយភាគច្រើន គឺមធ្យម ហើយពួកគេមិនមានឋានៈសង្គមខ្ពង់ខ្ពស់អ្វីនោះទេ សម្រាប់ពួកគេមានការងារធ្វើ នោះគឺគ្រប់គ្រាន់ទៅហើយ។ តើពួកគេរួមបញ្ចូលអភិបាលដែរទេ? ឬប្រធានាធិបតីនៃជាតិសាសន៍ដែរទេ? (ទេ! គឺមិនដូច្នេះទេ) ភាគច្រើនពួកគេជាអ្នកគ្រប់គ្រងអាជីវកម្មខ្នាតតូច ឬជាម្ចាស់អាជីវកម្មខ្នាតតូចតែប៉ុណ្ណោះ។ ឋានៈសង្គមរបស់ពួកគេគឺមានលក្ខណៈធម្មតា ហើយស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក៏មធ្យមដែរ។ កត្តាមួយទៀត គឺបរិយាកាសរស់នៅរបស់គ្រួសារ។ ដំបូងបង្អស់ គ្មានឪពុកម្តាយក្នុងចំណោមគ្រួសារទាំងនេះដែលអាចមានឥទ្ធិពលលើកូនៗរបស់ពួកគេឲ្យដើរតាមផ្លូវដ៏ល្អក្រៃលែង និងទៅតាមការទស្សន៍ទាយនោះទេ ទាំងនេះគឺមានតិចតួចណាស់ដែលចូលរួមក្នុងរឿងបែបនេះ។ ឪពុកម្តាយភាគច្រើនគឺធម្មតា។ ស្របពេលដែលព្រះជាម្ចាស់ជ្រើសរើសមនុស្ស ព្រះអង្គបានរៀបចំបរិយាកាសប្រភេទនេះសម្រាប់ពួកគេ ដែលជាគុណប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ព្រះអង្គក្នុងការជួយសង្គ្រោះមនុស្ស។ នៅផ្ទៃខាងលើ មើលទៅដូចជាព្រះជាម្ចាស់មិនបានធ្វើអ្វីពិសេសសម្រាប់មនុស្សឡើយ គឺព្រះអង្គគ្រាន់តែដំណើរការដោយស្ងាត់ស្ងៀម និងដោយសម្ងាត់ ដើម្បីធ្វើអ្វីទាំងអស់ដែលព្រះអង្គធ្វើ ដោយបន្ទាបព្រះអង្គទ្រង់ និងនៅស្ងៀម។ ក៏ប៉ុន្តែតាមពិតទៅ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺព្រះអង្គធ្វើ ដើម្បីចាក់គ្រឹះសម្រាប់សេចក្ដីសង្រ្គោះរបស់អ្នក ដើម្បីរៀបចំផ្លូវទៅមុខ និងគ្រប់លក្ខខណ្ឌចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់អ្នក។ បន្ទាប់មក ព្រះជាម្ចាស់នាំមនុស្សគ្រប់គ្នាត្រឡប់មកវិញនៅចំពោះព្រះអង្គ តាមពេលវេលាដែលបានកំណត់ គឺជាពេលដែលអ្នកនឹងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាពេលដែលអ្នកចូលមកចំពោះទ្រង់។ នៅពេលដែលរឿងនេះកើតឡើង មនុស្សខ្លះបានក្លាយជាឪពុកម្តាយរបស់ពួកគេរួចទៅហើយ ខណៈដែលអ្នកផ្សេងទៀតនៅតែជាកូនរបស់នរណាម្នាក់ផ្សេងទៀតនៅឡើយ។ អាចនិយាយម៉្យាងទៀតបានថា អ្នកខ្លះបានរៀបការនិងមានកូនមានចៅ រីឯអ្នកខ្លះទៀតនៅលីវ មិនទាន់រៀបការកសាងគ្រួសារសម្រាប់ខ្លួននៅឡើយ។ ប៉ុន្តែទោះជាមានស្ថានភាពយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់បានកំណត់ពេលវេលា ដែលអ្នកនឹងត្រូវបានជ្រើសរើស ហើយនៅពេលណាដែលដំណឹងល្អ និងព្រះបន្ទូលរបស់ព្រះអង្គបានទៅដល់ឯងដែរ។ ព្រះជាម្ចាស់បានកំណត់កាលៈទេសៈ ហើយបានរៀបចំមនុស្ស ឬបរិបទជាក់លាក់មួយរួចទៅហើយ ដើម្បីឲ្យដំណឹងល្អបានចូលទៅដល់អ្នក ដើម្បីឲ្យឯងបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានរៀបចំសម្រាប់ឯងនូវលក្ខខណ្ឌចាំបាច់ទាំងអស់។ តាមរបៀបនេះ ទោះបីមនុស្ស មិនដឹងថាវាកំពុងកើតឡើងក៏ដោយ ក៏មនុស្សចូលមករកព្រះអង្គ ហើយវិលត្រឡប់មកឯគ្រួសាររបស់ព្រះជាម្ចាស់វិញដែរ។ មនុស្សក៏ដើរតាមព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយចូលក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះអង្គ ព្រមទាំងចូលទៅក្នុងជំហាននីមួយៗនៃផ្លូវកិច្ចការរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំសម្រាប់មនុស្សដែរ។ តើព្រះជាម្ចាស់ ប្រើវិធីអ្វីខ្លះនៅពេលដែលព្រះអង្គធ្វើអ្វីៗសម្រាប់មនុស្សនៅពេលនេះ? ជាដំបូង រឿងដ៏សំខាន់ជាងគេ គឺការយកព្រះហឫទ័យទុកដាក់ និងការការពារសេចក្តីសុខរបស់មនុស្ស។ ក្រៅពីនេះ ព្រះជាម្ចាស់កំណត់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗជាច្រើន ដើម្បីឲ្យមនុស្សបានឃើញពីអត្ថិភាព និងការប្រព្រឹត្តិរបស់ព្រះអង្គ។ ឧទាហរណ៍ មានមនុស្សមួយចំនួនបានជឿលើព្រះជាម្ចាស់ ដោយព្រោះតែមាននរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេឈឺ។ នៅពេលដែលអ្នកផ្សេងទៀតផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ នោះពួកគេក៏ចាប់ផ្តើមជឿលើព្រះជាម្ចាស់ ហើយជំនឿលើព្រះជាម្ចាស់ កើតឡើងដោយសារស្ថានភាពបែបនេះឯង។ ដូច្នេះតើអ្នកណាជាអ្នករៀបចំស្ថានការណ៍នេះ? (គឺព្រះជាម្ចាស់។) តាមរយៈជំងឺនេះ ក្រុមគ្រួសារខ្លះមានសមាជិកទាំងអស់បានទទួលជឿ ហើយខ្លះទៀតក៏មានសមាជិកមួយចំនួនបានទទួលជឿផងដែរ។ បើមើលពីខាងក្រៅ វាហាក់ដូចជាមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមានជំងឺ ក៏ប៉ុន្តែតាមពិតទៅ វាជាលក្ខខណ្ឌដែលបានផ្តល់ឲ្យអ្នក ដើម្បីឲ្យអ្នកអាចចូលមកឯព្រះជាម្ចាស់ ហើយនេះគឺជាសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ សម្រាប់មនុស្សមួយចំនួន ជីវិតគ្រួសារពិតជាមានការលំបាកណាស់ ពួកគេមិនដែលស្គាល់ទេសេចក្តីសុខនៅក្នុងជីវិត ក្រោយមកមានគេផ្សាយដំណឹងល្អ ហើយបា្រប់ថា «ជឿលើព្រះអម្ចាស់យេស៊ូវទៅ នោះអ្នកនឹងមានសេចក្តីសុខសាន្ត» ដូច្នេះ ពួកគេក៏សម្រេចចិត្តជឿលើព្រះជាម្ចាស់ដោយឯកឯង ទាំងមិនដឹងខ្លួន ដូច្នេះ តើនេះមិនមែនជាប្រភេទនៃលក្ខខណ្ឌទេឬ? តាមពិតទៅ គឺក្រុមគ្រួសាររបស់ពួកគេមិនដែលមានសេចក្តីសុខសាន្តមែន តែព្រះគុណរបស់ព្រះអង្គបានគ្របដណ្តប់លើពួកគេវិញ។ ហើយក៏មានអ្នកខ្លះទៀត បានទទួលជឿលើព្រះជាម្ចាស់ ដោយសារហេតុផលផ្សេងៗទៀតដែរ។ មានហេតុផល និងរបៀបផ្សេងៗគ្នាជាច្រើននៃជំនឿរបស់មនុស្សម្នាក់ៗ ក៏ប៉ុន្តែមិនខ្វល់ថាហេតុផលអ្វីដែលនាំឲ្យអ្នកទទួលជឿលើព្រះជាម្ចាស់នោះទេ តែអ្នកត្រូវតែដឹងថា គ្រប់អ្វីទាំងអស់គឺព្រះជាម្ចាស់ ទ្រង់ជាអ្នករៀបចំ និងដឹកនាំវិញ។ ជាដំបូង ព្រះជាម្ចាស់ប្រើវិធីផ្សេងៗដើម្បីជ្រើសរើសអ្នក និងនាំអ្នកមកក្នុងគ្រួសាររបស់ព្រះអង្គ។ នេះគឺជាព្រះគុណ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគ្រប់ៗគ្នា។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល