ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI" | សម្រង់​សម្ដីទី ១៥៤

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI" | សម្រង់​សម្ដីទី ១៥៤

0 |14-05-2021

សាតាំងប្រើចំណេះដឹងជានុយ។ សូមស្តាប់ដោយយកចិត្តទុកដាក់៖ ចំណេះដឹងគ្រាន់តែជានុយមួយប្រភេទប៉ុណ្ណោះ។ មនុស្សត្រូវបានលួងលោមដើម្បីឲ្យខិតខំ និងធ្វើឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រួចចំណេះដឹង និងបំពាក់វាលើខ្លួនរបស់ពួកគេ ហើយបន្ទាប់មកប្រើចំណេះដឹង ដើម្បីបើកទ្វារចូលទៅកាន់វិទ្យាសាស្ត្រ។ អាចនិយាយម៉្យាងទៀតបានថា នៅពេលដែលអ្នកទទួលបានចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ច្រើន។ សាតាំងប្រាប់មនុស្សទាំងអស់អំពីរឿងនេះ គឺវាប្រាប់មនុស្សឲ្យបង្កើនឧត្តមគតិខ្ពង់ខ្ពស់ឡើង នៅពេលពួកគេកំពុងរៀនសូត្រពីចំណេះដឹង ព្រមទាំងណែនាំពួកគេឲ្យបង្កើតមហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួន។ មនុស្សមិនដឹងថាសាតាំង នាំយកសារជាច្រើនបែបនេះ ដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍មិនដឹងខ្លួនថារបស់ទាំងនេះត្រឹមត្រូវ ឬមានប្រយោជន៍នោះទេ។ ជាច្រើនលើកច្រើនសារ មនុស្សបានដើរលើផ្លូវនេះដោយ ឧត្តមគតិ និងមហិច្ឆតាផ្លាល់ខ្លួនរបស់ពួកគេដោយមិនដឹងខ្លួន។ មួយជំហានម្ដងៗ ពួកគេរៀនដោយគ្មានចេតនា ពីចំណេះដឹងដែលបានផ្តល់ឲ្យដោយសាតាំង នូវរបៀបដែលមនុស្សអស្ចារ្យ ឬមនុស្សល្បីល្បាញគិត។ ពួកគេក៏រៀនពីរឿងខ្លះ ស្តីពីទង្វើរបស់មនុស្សដែលត្រូវបានគេចាត់ទុកថាជាវីរបុរសផងដែរ។ តើសាតាំងកំពុងគាំទ្រអ្វីខ្លះសម្រាប់មនុស្សក្នុងទង្វើរបស់វីរបុរសទាំងនេះ? តើវាចង់បណ្តុះគំនិតអ្វីខ្លះនៅក្នុងមនុស្ស? មុស្សនោះត្រូវតែជាអ្នកស្នេហាជាតិ មានសេចក្តីថ្លៃថ្នូរចំពោះជាតិ និងមានស្មារតីជាវីរជនផងដែរ។ តើមនុស្សរៀនអ្វីខ្លះពីរឿងប្រវត្តិសាស្រ្ត ឬជីវប្រវត្តិរបស់វីរជន? គឺដើម្បីមានស្មារតីស្មោះត្រង់ផ្ទាល់ខ្លួន និងដើម្បីត្រៀមខ្លួនធ្វើអ្វីមួយសម្រាប់មិត្តភក្តិ និងបងប្អូនរបស់ខ្លួនដែរ។ នៅក្នុងចំណេះដឹងរបស់សាតាំងនេះ មនុស្សបានរៀននូវរឿងជាច្រើនដោយមិនដឹងខ្លួន ដែលភាគច្រើនមិនមានភាពវិជ្ជមានទាល់តែសោះ។ នៅចំកណ្តាលនៃការមិនប្រុងប្រយ័ត្នរបស់មនុស្ស នោះគ្រាប់ពូជដែលសាតាំងបានរៀបចំ ក៏ត្រូវបានដាក់ដាំនៅក្នុងគំនិតមិនទាន់ពេញវ័យរបស់មនុស្ស។ គ្រាប់ពូជទាំងនេះធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេគួរតែជាមនុស្សពូកែ ជាមនុស្សល្បីល្បាញ ជាវីរបុរស ជាអ្នកស្នេហាជាតិ ជាមនុស្សដែលស្រឡាញ់ក្រុមគ្រួសាររបស់ពួកគេ និងជាមនុស្សដែលធ្វើអ្វីៗដើម្បីមិត្តភកិ្តជាមួយនឹងស្មារតីស្មោះត្រង់របស់ខ្ខួន។ ដោយការលួងលោមរបស់សាតាំង ពួកគេបានដើរតាមផ្លូវដែលវាបានរៀបចំសម្រាប់ពួកគេដោយមិនដឹងខ្លួន។ នៅពេលពួកគេធ្វើដំណើរតាមផ្លូវនេះ ពួកគេត្រូវបានបង្ខំឲ្យទទួលយកច្បាប់នៃការរស់នៅរបស់សាតាំង។ ពួកគេមិនបានដឹងទាំងស្រុងទេថា ពួកគេបង្កើតច្បាប់ផ្ទាល់ខ្លួនដែលពួកគេរស់នៅ ប៉ុន្តែច្បាប់ទាំងនេះ មិនមានអ្វីក្រៅពីច្បាប់របស់សាតាំងដែលវាបានបង្កើតឡើងនៅក្នុងពួកគេដោយបង្ខំនោះទេ។ សាតាំងបានរៀបចំជីវិតពួកគេក្នុងអំឡុងពេលនៃការរៀនសូត្រ ជំរុញគោលបំណងរបស់ពួកគេ និងកំណត់គោលដៅជីវិតរបស់ពួកគេ ច្បាប់ដើម្បីរស់នៅ និងទិសដៅនៅក្នុងជីវិត សាតាំងបានបណ្តុះអ្វីៗទាំងអស់នេះនៅក្នុងពួកគេ ដោយការប្រើរឿង ជីវប្រវត្តិ និងមធ្យោបាយផ្សេងទៀតដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញមនុស្សបន្ដិចម្ដងៗរហូតដល់ពួកគេស៊ីនុយនោះ។ តាមវិធីនេះ ក្នុងអំឡុងពេលរៀនសូត្ររបស់ពួកគេ អ្នកខ្លះចូលចិត្តអក្សរសាស្ត្រ អ្នកខ្លះចូលចិត្តសេដ្ឋកិច្ច ខ្លះទៀតចូលចិត្តតារាវិទ្យា ឬភូមិវិទ្យាជាដើម។ ហើយក៏មានអ្នកខ្លះចូលចិត្ដនយោបាយ អ្នកខ្លះចូលចិត្តរូបវិទ្យា គីមីវិទ្យា និងអ្នកខ្លះទៀតចូលចិត្តទេវសាស្ដ្រជាដើម។ ទាំងនេះគឺសុទ្ធតែជាផ្នែកនៃចំណេះដឹងទូទៅ។ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗដឹងថា តើរឿងទាំងនេះគឺជាអ្វីឲ្យប្រាកដ ហើយអ្នករាល់គ្នា ក៏ធ្លាប់មានទំនាក់ទំនងជាមួយពួកវាពីមុនមករួចហើយដែរ។ ម្នាក់ៗមានសមត្ថភាពក្នុងការនិយាយមិនចេះចប់មិនចេះហើយ អំពីមែកធាងនៃចំណេះដឹងទាំងនេះ។ ដូច្នេះវាច្បាស់ណាស់ថា ចំណេះដឹងនេះបានជ្រួតជ្រាបដល់គំនិតរបស់មនុស្សហើយ។ វាជាការធម្មតាទេដែលមើលឃើញទីតាំងដែលកាន់កាប់ដោយចំណេះដឹងនេះ នៅក្នុងគំនិតរបស់មនុស្ស និងថាតើវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាលើពួកគេ។ នៅពេលដែលមាននរណាម្នាក់បង្កើនឥទ្ធិពលចំពោះផ្នែកនៃចំណេះដឹង ឬនៅពេលមនុស្សម្នាក់បានលង់ស្រឡាញ់វាខ្លាំង ហើយបន្ទាប់មកពួកគេបានអភិវឌ្ឍមហិច្ឆតា ដោយមិនដឹងខ្លួនតួយ៉ាងដូចជា៖ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធផ្នែកអក្សរសាស្ត្រ អ្នកខ្លះចង់បង្កើតអាជីពក្រៅឆាកនយោបាយ ហើយអ្នកខ្លះចង់ចូលរួមផ្នែកសេដ្ឋកិច្ច និងក្លាយជាអ្នកជំនួញជាដើម។ ហើយមានមនុស្សមួយចំណែកតូច ដែលចង់ក្លាយជាវីរបុរសក្លាយជាអ្នកអស្ចារ្យ ឬល្បីល្បាញជាដើម។ មិនខ្វល់ថា គេចង់ក្លាយទៅជានោះមនុស្សប្រភេទណានោះទេ តែគោលដៅរបស់ពួកគេគឺយកវិធីសាស្រ្តនៃការរៀនសូត្រពីចំណេះដឹងនេះ មកប្រើវាដើម្បីខ្លួនគេផ្ទាល់ ដើម្បីសំរេចបំណងប្រាថ្នា និងមហិច្ឆតារបស់គេតែប៉ុណ្ណោះ។ មិនខ្វល់ថាវាស្តាប់មើលទៅល្អប៉ុនណានោះទេ ទោះបីពួកគេចង់សម្រេចក្តីសុបិន្តរបស់ពួកគេ មិនឲ្យខ្ជះខ្ជាយជីវិត ឬក៏មានអាជីពជាក់លាក់ណាមួយក៏ដោយ គឺពួកគេបានលើកកម្ពស់ឧត្តមគតិ និងមហិច្ឆិតាខ្ពស់បំផុតរបស់ខ្លួនឯង ប៉ុន្តែតើអ្វីទាំងអស់នេះ វាមានសារៈសំខាន់អ្វីខ្លះ? តើអ្នករាល់គ្នាធ្លាប់បានពិចារណាសំណួរនេះពីមុនដែរឬទេ? ហេតុអ្វីបានជាសាតាំងធ្វើរបៀបនេះ? តើអ្វីជាគោលបំណងរបស់សាតាំងក្នុងការបណ្តុះរបស់ទាំងនេះក្នុងមនុស្ស? ដួងចិត្តរបស់អ្នករាល់គ្នា ត្រូវតែច្បាស់លាស់ចំពោះសំណួរនេះ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល