ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V" | សម្រង់​សម្ដីទី ១៥១

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V" | សម្រង់​សម្ដីទី ១៥១

0 |06-05-2021

របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមទៅធ្វើឲ្យមនុស្សពុករលួយ

តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្នឬ? គេអាចនិយាយបានថា និន្នាការសង្គមបានលេចឡើង នៅពេលដែលសាតាំងចាប់ផ្ដើមធ្វើឲ្យមនុស្សពុករលួយ។ តើនិន្នាការសង្គមរួមបញ្ចូលអ្វីខ្លះទៅ? (ស្ទីលនៃការស្លៀកពាក់ និងការតុបតែងខ្លួន។) នេះជានិន្នាការដែលមនុស្សមានការពាក់ព័ន្ធជាមួយជាញឹកញាប់។ ស្ទីលនៃការស្លៀកពាក់ ម៉ូតខោអាវ និងនិន្នាការជាដើម ទាំងអស់នេះបង្កើតបានជាទិដ្ឋភាពតូចមួយ។ តើមានអ្វីផ្សេងទៀតទេ? តើឃ្លាប្រយោគដ៏ពេញនិយមដែលមនុស្សប្រើជារឿយៗ ត្រូវបានរាប់បញ្ចូលដែរឬទេ? តើបែបផែនជីវិតដែលមនុស្សប្រាថ្នាចង់បានត្រូវបានរាប់បញ្ចូលដែរឬទេ? តើតារាចម្រៀង សិល្បករល្បីៗ ទស្សនាវដ្ដី និងរឿងប្រលោមលោកដែលមនុស្សចូលចិត្ត រាប់បញ្ចូលដែរឬទេ? (មែនហើយ។) នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើទិដ្ឋភាពណានៃនិន្នាការសង្គមដែលអាចធ្វើឲ្យមនុស្សពុករលួយទៅ? តើផ្នែកណាខ្លះនៃនិន្នាការទាំងនេះដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍បំផុត? មនុស្សមួយចំនួននិយាយថា៖ «យើងទាំងអស់គ្នាបានចូលដល់វ័យមួយហើយ យើងស្ថិតនៅក្នុងវ័យហាសិប ហុកសិប ចិតសិប ឬប៉ែតសិបឆ្នាំហើយ ដូច្នេះ យើងមិនអាចតាមទាន់និន្នាការទាំងនេះបានទេ ដូច្នេះ វាមិនធ្វើឲ្យយើងចាប់អារម្មណ៍នោះឡើយ។» តើការនេះត្រឹមត្រូវដែរឬទេ? មនុស្សមួយចំនួនទៀតនិយាយថា៖ «យើងមិនតាមពួកសិល្បករល្បីៗឡើយ ដ្បិតនោះជាអ្វីដែលពួកយុវជន ក្នុងវ័យម្ភៃឆ្នាំធ្វើប៉ុណ្ណោះ។ យើងក៏មិនពាក់សម្លៀកបំពាក់ទាន់សម័យកាលអ្វីដែរ ដ្បិតនោះសម្រាប់មនុស្សដែលចង់បានមុខមាត់ប៉ុណ្ណោះ។» ដូច្នេះ តើនិន្នាការបែបណាទៅដែលអាចធ្វើឲ្យអ្នករាល់គ្នាពុករលួយបាន? (ពាក្យស្លោកល្បីៗ។) តើពាក្យស្លោកទាំងនេះអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? ខ្ញុំនឹងផ្ដល់ជាឧទាហរណ៍មួយ ហើយអ្នករាល់គ្នានឹងមើលឃើញថាតើវាអាចធ្វើឲ្យមនុស្សពុករលួយឬក៏អត់៖ «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» តើនេះជានិន្នាការមួយដែរឬទេ? បើធៀបទៅនឹងសម្លៀកបំពាក់ និងនិន្នាការផ្នែកម្ហូបអាហារឈ្ងុយឆ្ងាញ់ដែលអ្នករាល់គ្នាបានលើកឡើង តើនេះមិនកាន់តែអាក្រក់ទៀតទេឬអី? «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» គឺជាមនោគមវិទ្យារបស់សាតាំង ហើយវាកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិ និងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយថា វាជានិន្នាការមួយ ដោយសារតែវាត្រូវបានបណ្ដុះនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ។ តាំងពីដើមដំបូងមក មនុស្សមិនបានទទួលយកភាសិតនេះឡើយ ប៉ុន្តែ បន្ទាប់មក ពួកគេក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយជីវិតពិត ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវ។ តើនេះមិនមែនជាដំណើរការមួយរបស់សាតាំង ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬអី? ប្រហែល មនុស្សមិនយល់អំពីពាក្យស្លោកនេះនៅកម្រិតមួយដូចគ្នាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាមាននូវកម្រិតខុសៗគ្នានៃការបកស្រាយ និងការទទួលស្គាល់ភាសិតនេះ ដោយផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញពួកគេ និងទៅលើបទពិសោធន៍របស់ពួកគេផ្ទាល់។ តើវាមិនបែបនេះទេឬ? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាជាមួយពាក្យស្លោកនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើដួងចិត្តរបស់គេ? រឿងខ្លះត្រូវបានបើកសម្ដែង តាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងពិភពលោកនេះ រួមទាំងអ្នករាល់គ្នាផងដែរ។ តើអ្វីដែលត្រូវបានបើកសម្ដែងនោះ ត្រូវបានយកមកបកស្រាយដោយរបៀបណាទៅ? វាជាការថ្វាយបង្គំលុយ។ តើវាពិបាកដែរឬទេក្នុងការដកវាចេញពីដួងចិត្តរបស់មនុស្សម្នាក់? វាពិតជាពិបាកណាស់! វាហាក់ដូចជា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សមានកាន់តែជ្រាលជ្រៅ! ដូច្នេះ ក្រោយពេលសាតាំងប្រើនិន្នាការនេះ ទៅធ្វើឲ្យមនុស្សពុករលួយហើយ តើវាត្រូវបង្ហាញចេញនៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមិនអាចរស់នៅក្នុងពិភពលោកនេះបាន ដោយគ្មានលុយមួយរៀល ឬរស់នៅសូម្បីតែមួយថ្ងៃ ដោយគ្មានលុយដែរទេ? ឋានៈរបស់មនុស្សត្រូវបានផ្អែកលើទៅចំនួនប្រាក់ដែលគេមាន ហើយការគោរពដែលគេចង់បានពីមនុស្ស ក៏អាស្រ័យលើទឹកលុយផងដែរ។ អ្នកក្រខំឱនលំទោន ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូងទាំងអំនួត និយាយខ្លាំងៗ ហើយរស់នៅ ទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះនាំមកនូវអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬដែលមនុស្សជាច្រើនហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដេញតាមទឹកលុយ? តើមនុស្សជាច្រើនមិនបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់គេនៅក្នុងការដេញតាមលុយកាន់តែច្រើនទេឬ? លើសពីនេះ តើមនុស្សជាច្រើនមិនបាត់បង់ឱកាស ដើម្បីបំពេញភារកិច្ចរបស់គេ និងដើរតាមព្រះជាម្ចាស់សម្រាប់ប្រយោជន៍ជាប្រាក់ទេឬ? តើនេះមិនមែនជាការបាត់បង់មួយសម្រាប់មនុស្សទេឬ? (មែនហើយ។) តើសាតាំងមិនអាក្រក់ទេឬដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយនៅកម្រិតណាមួយ? តើនេះមិនមែនជាកលល្បិចព្យាបាទមួយទេឬ? នៅពេលដែលអ្នកវិវឌ្ឍពីការប្រឆាំងចំពោះពាក្យភាសិតដ៏ពេញនិយមនេះ រហូតដល់ចុងបញ្ចប់ទទួលយកវាជាការពិត នោះដួងចិត្តរបស់អ្នកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុងបាត់ទៅហើយ ដូច្នេះ អ្នកក៏រស់នៅតាមពាក្យភាសិតនោះ ទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលលើអ្នកដល់កម្រិតណាទៅ? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនព្រមបង់ថ្លៃ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងជោគវាសនារបស់អ្នកទៅប្រឆាំងនឹងព្រះជាម្ចាស់ ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងដោយទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់សម្រាប់ពាក្យភាសិតមួយនេះ។ គឺអាចនិយាយបានថា ពាក្យភាសិតនេះបានគ្រប់គ្រងលើឥរិយាបថ និងគំនិតរបស់អ្នករួចស្រេចទៅហើយ ហើយអ្នកក៏ព្រមឲ្យវាមកគ្រប់គ្រងលើជោគវាសនារបស់អ្នក ជាជាងឈប់ជឿលើវា។ តើការពិតដែលមនុស្សប្រព្រឹត្តបែបនេះ ការពិតដែលពួកគេត្រូវបានគ្រប់គ្រង ដោយពាក្យភាសិតនេះ និងត្រូវបានសម្លុតបំភ័យ ដោយវានេះ មិនបង្ហាញថា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សនោះមានប្រសិទ្ធភាពទេឬ? តើនេះមិនមែនជាមនោគម និងនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលកំពុងតែចាក់ឫសនៅក្នុងដួងចិត្តរបស់អ្នកទេឬអី? ប្រសិនបើអ្នកធ្វើបែបនេះ តើសាតាំងមិនបានសម្រេចគោលដៅរបស់វាទេឬ? (មែនហើយ។) តើអ្នកមើលឃើញពីរបៀបដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយតាមបែបនេះដែរឬទេ? តើអ្នកមានអារម្មណ៍ដឹងដែរឬទេ? (អត់ទេ។) អ្នកមិនធ្លាប់បានឃើញ ហើយក៏មិនមានអារម្មណ៍ផងដែរ។ តើអ្នកមើលឃើញពីការអាក្រក់របស់សាតាំងនៅត្រង់នេះដែរឬទេ? សាតាំងធ្វើឲ្យមនុស្សពុករលួយនៅគ្រប់ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើឲ្យមនុស្សមិនអាចទប់ទល់នឹងសេចក្តីពុករលួយនេះ ហើយធ្វើឲ្យមនុស្សតែលតោលមិនអាចប្រឆាំងទាស់នឹងវាបាន។ សាតាំងធ្វើឲ្យអ្នកទទួលយកគំនិតរបស់វា ទស្សនៈរបស់វា ហើយការអាក្រក់ដែលចេញមកពីវានៅក្នុងស្ថានភាពដែលអ្នកស្ថិតនៅ ទាំងមិនដឹងខ្លួន និងពេលដែលអ្នកមិនដឹងអំពីអ្វីដែលកំពុងតែកើតឡើងចំពោះអ្នក។ មនុស្សទទួលយករឿងទាំងនេះ ដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេរីករាយ និងប្រកាន់យករឿងទាំងនេះដូចជាកំណប់ ហើយពួកគេបណ្ដោយឲ្យរឿងទាំងនេះ គ្រប់គ្រងពួកគេ និងលេងសើចជាមួយពួកគេ។ នេះហើយជារបៀបដែលសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស ចម្រើនឡើងកាន់តែជ្រៅនោះ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល