ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V" | សម្រង់​សម្ដីទី ១៤៧

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V" | សម្រង់​សម្ដីទី ១៤៧

0 |14-05-2021

របៀបដែលសាតាំងប្រើចំណេះដឹងធ្វើឲ្យមនុស្សពុករលួយ

ជាដំបូង យើងនឹងនិយាយអំពីចំណេះដឹង។ តើចំណេះដឹងជាអ្វីមួយដែលមនុស្សគ្រប់គ្នាចាត់ទុកជារឿងវិជ្ជមានឬ? យ៉ាងហោចណាស់ មនុស្សគិតថា ន័យដ៏លាក់កំបាំងនៃពាក្យថា «ចំណេះដឹង» មានភាពវិជ្ជមាន ជាជាងអវិជ្ជមាន។ ដូច្នេះ ហេតុអ្វីបានជាយើងលើកឡើងនៅទីនេះថា សាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយ? តើទ្រឹស្ដីនៃការវិវត្តន៍មិនមែនជាផ្នែកមួយនៃចំណេះដឹងទេអី? តើច្បាប់វិទ្យាសាស្ត្ររបស់ញូតុន មិនមែនជាផ្នែកមួយនៃចំណេះដឹងទេឬ? ទំនាញផែនដីក៏ជាផ្នែកមួយនៃចំណេះដឹងដែរ មិនអ៊ីចឹងឬ? (មែនហើយ។) ដូច្នេះ ហេតុអ្វីបានជាចំណេះដឹងត្រូវបានរាប់បញ្ចូលនៅក្នុងចំណោមកិច្ចការដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សជាតិពុករលួយ? តើអ្នករាល់គ្នាមានទស្សនៈអ្វីខ្លះដែរអំពីរឿងនេះ? តើចំណេះដឹងមាននូវសេចក្តីពិតដ៏បន្ដិចបន្ដួចនៅក្នុងវាដែរឬទេ? (អត់ទេ។) អ៊ីចឹង តើអ្វីទៅជាខ្លឹមសារនៃចំណេះដឹងទៅ? តើចំណេះដឹងទាំងអស់ដែលមនុស្សបានរៀនសូត្រ មានមូលដ្ឋានលើអ្វីទៅ? តើវាមានមូលដ្ឋានលើទ្រឹស្ដីនៃការវិវត្តន៍ឬ? តើចំណេះដឹងដែលមនុស្សបានទទួល តាមរយៈការរុករក និងការសង្ខេប មិនមានមូលដ្ឋានលើលទ្ធិទមិឡទេឬអី? តើមានចំណេះដឹងណាមួយដែលមានការផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយសេចក្តីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា គ្មានចំណេះដឹងណាមួយត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ ឬជាមួយសេចក្តីពិតឡើយ។ មនុស្សមួយចំនួនគិតអំពីវាបែបនេះ៖ «ចំណេះដឹងអាចមិនទាក់ទងអ្វីជាមួយនឹងសេចក្តីពិតឡើយ ប៉ុន្តែវាក៏មិនធ្វើឲ្យមនុស្សពុករលួយនោះដែរ។» តើអ្នករាល់គ្នាមានទស្សនៈដូចម្ដេចដែរអំពីចំណុចនេះ? តើអ្នកបានរៀននូវចំណេះដឹងថា សេចក្តីសុខរបស់មនុស្សត្រូវបានបង្កើតឡើង ដោយដៃទាំងទ្វេរបស់គេដែរឬទេ? តើចំណេះដឹងបង្រៀនអ្នកថា ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់គេ មែនទេ? (ពិតមែន។) តើនេះជាការនិយាយបែបណាទៅ? (វាជាពា្យបែបពួកវិញ្ញាណអាក្រក់។) ពិតជាត្រឹមត្រូវណាស់! វាជាការនិយាយបែបពួកវិញ្ញាណអាក្រក់! ចំណេះដឹងគឺជាប្រធានបទដ៏ស្មុគស្មាញមួយក្នុងការពិភាក្សា។ អ្នកអាចគ្រាន់តែនិយាយថា បណ្ដុំនៃចំណេះដឹងគ្មានអ្វីក្រៅពីជាចំណេះដឹងឡើយ។ នោះជាផ្នែកមួយនៃចំណេះដឹងដែលត្រូវបានរៀននៅលើមូលដ្ឋាននៃការមិនថា្វយបង្គំព្រះជាម្ចាស់ និងមិនយល់ដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ។ នៅពេលដែលមនុស្សសិក្សាអំពីចំណេះដឹងប្រភេទនេះ ពួកគេមើលមិនឃើញព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើឡើយ ហើយពួកគេក៏មើលមិនឃើញព្រះជាម្ចាស់ កំពុងតែត្រួតត្រា ឬគ្រប់គ្រងលើអ្វីៗសព្វសារពើនោះដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលគេធ្វើ គឺជាការស្រាវជ្រាវ និងរុករក ដោយគ្មានទីបញ្ចប់អំពីផ្នែកនៃចំណេះដឹងនោះ ហើយព្យាយាមរកចម្លើយ ដោយផ្អែកលើចំណេះដឹង។ យ៉ាងណាមិញ តើវាមិនមែនជាការពិតទេឬថា ប្រសិនបើមនុស្សមិនជឿលើព្រះជាម្ចាស់ ហើយគេបែរជាគ្រាន់តែធ្វើការស្រាវជ្រាវ នោះពួកគេនឹងមិនដែលរកឃើញចម្លើយដ៏ពិត? អ្វីដែលចំណេះដឹងនោះអាចផ្ដល់ឲ្យអ្នកបាន គឺជាការចិញ្ចឹមជីវិត ការងារ ប្រាក់ចំណូល ដើម្បីកុំឲ្យអ្នកស្រេកឃ្លានប៉ុណ្ណោះ ប៉ុន្តែវានឹងមិនធ្វើឲ្យអ្នកថ្វាយបង្គំព្រះជាម្ចាស់ ហើយវាក៏នឹងមិននាំអ្នកឲ្យចេញឆ្ងាយពីការអាក្រក់នោះដែរ។ បើអ្នកសិក្សាចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងមានបំណងចង់បះបោរទាស់នឹងព្រះជាម្ចាស់ ចង់សិក្សាជំនាញព្រះជាម្ចាស់ ចង់ល្បួងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់កាន់តែច្រើន។ ដូច្នេះ ឥឡូវនេះ តើយើងមើលឃើញអ្វីខ្លះអំពីចំណេះដឹងដែលកំពុងតែបង្រៀនដល់មនុស្ស? វាគ្រាន់តែជាមនោគមរបស់សាតាំងប៉ុណ្ណោះ។ តើមនោគមនិងច្បាប់នៃការរស់រាន ត្រូវបានសាយភាយ ដោយអារក្សសាតាំងនៅក្នុងចំណោមមនុស្សដ៏ពុករលួយ មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតដែរឬទេ? វាគ្មានពាក់ព័ន្ធទាល់តែសោះជាមួយសេចក្តីពិត ហើយតាមពិតទៅ វាផ្ទុយនឹងសេចក្តីពិតទៅវិញទេ។ ជារឿយៗ មនុស្សនិយាយថា «ជីវិតគឺជាការមានចលនា» និង «មនុស្សគឺជាដែក បាយគឺជាដែកថែប ហើយមនុស្សមានអារម្មណ៍ថាឃ្លាន ប្រសិនបើគេខានទទួលទានអាហារមួយពេល។» តើឃ្លាទាំងនេះមានន័យដូចម្ដេចទៅ? វាជាសេចក្តីបញ្ឆោត ហើយការឮពាក្យទាំងនេះធ្វើឲ្យមានអារម្មណ៍គួរឲ្យខ្ពើម។ នៅក្នុងចំណេះដឹងរបស់មនុស្ស សាតាំងបានបញ្ជ្រាបនូវមនោគមរបស់វាមួយចំនួនអំពីការរស់នៅ និងការគិតរបស់វា។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឲ្យមនុស្សប្រើគំនិត មនោគម និងទស្សនៈរបស់វា ដើម្បីឲ្យមនុស្សបដិសេធចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងទៅលើជោគវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែវិវឌ្ឍទៅមុខ ហើយគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតមែនទៀតផង។ នៅពេលដែលសាតាំងបានបន្ថែមទស្សនៈ សញ្ញាណ និងគំនិតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តើមនុស្សមិនត្រូវបានពុករលួយ ក្នុងអំឡុងដំណាក់កាលនេះទេឬ? (ពិតមែនហើយ។) ឥឡូវនេះ តើមនុស្សផ្អែកជីវិតរបស់គេទៅលើអ្វីទៅ? តើគេពិតជាកំពុងតែរស់នៅដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងនេះឬ? អត់ទេ។ មនុស្សកំពុងតែផ្អែកជីវិតរបស់គេទៅលើគំនិត ទស្សនៈ និងទស្សនវិជ្ជារបស់សាតាំង ដែលបានបង្កប់នៅក្នុងចំណេះដឹងនេះ។ នេះជាកន្លែងដែលផ្នែកសំខាន់នៃសេចក្តីពុករលួយរបស់សាតាំងលេចឡើង ព្រោះថានេះជាគោលដៅរបស់សាតាំង និងជាវិធីសាស្ត្ររបស់វា ដើម្បីធ្វើឲ្យមនុស្សពុករលួយ។

យើងនឹងចាប់ផ្ដើម ដោយលើកឡើងអំពីទិដ្ឋភាពដ៏រាក់កំផែលបំផុតនៃចំណេះដឹង។ តើវេយ្យាករណ៍ និងពាក្យពេចន៍នៅក្នុងភាសាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? តើពាក្យពេចន៍នានាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ។) ពាក្យពេចន៍នានាមិនធ្វើឲ្យមនុស្សពុករលួយឡើយ ប៉ុន្តែ វាជាឧបករណ៍មួយដែលមនុស្សប្រើប្រាស់ ដើម្បីនិយាយ ហើយវាក៏ជាឧបករណ៍ដែលមនុស្សអាចប្រើ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ផងដែរ ហើយលើសពីនេះទៅទៀត ក្នុងពេលបច្ចុប្បន្ននេះ ភាសា និងពាក្យគឺជារបៀបដែលព្រះជាម្ចាស់ប្រាស្រ័យទាក់ទងជាមួយមនុស្ស។ វាជាឧបករណ៍មួយ ហើយវាក៏ពិតជាចាំបាច់ផងដែរ។ មួយបូកនឹងមួយស្មើពីរ ហើយពីរគុណនឹងពីរស្មើបួន។ តើនេះមិនមែនជាចំណេះដឹងទេឬ? ប៉ុន្តែ តើវាអាចធ្វើឲ្យអ្នកពុករលួយដែរឬទេ? នេះគឺជាចំណេះដឹងទូទៅ វាមានទម្រង់ថេរ ដូច្នេះ វាមិនអាចធ្វើឲ្យមនុស្សពុករលួយនោះឡើយ។ ដូច្នេះ តើចំណេះដឹងប្រភេទណាទៅដែលធ្វើឲ្យមនុស្សពុករលួយ? ចំណេះដឹងដែលនាំឲ្យពុករលួយ គឺជាចំណេះដឹងដែលត្រូវបានប្របាច់បញ្ចូលជាមួយមនោគម និងគំនិតរបស់សាតាំង។ សាតាំងព្យាយាមបណ្ដុះមនោគម និងគំនិតទាំងនេះចូលទៅក្នុងមនុស្សជាតិ តាមរយៈមធ្យោបាយនៃចំណេះដឹង។ ឧទាហរណ៍ នៅក្នុងអត្ថបទមួយ សម្រាប់ពាក្យដែលគេសរសេរ វាគ្មានបញ្ហាអ្វីនោះឡើយ។ បញ្ហាស្ថិតនៅជាមួយទស្សនៈ និងចេតនារបស់អ្នកនិពន្ធ នៅពេលដែលពួកគេបានសរសេរអត្ថបទ ជាមួយខ្លឹមសារនៃគំនិតរបស់គេ។ នេះគឺជាអ្វីៗមកពីវិញ្ញាណ ហើយវាអាចធ្វើឲ្យមនុស្សពុករលួយបាន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងតែមើលកម្មវិធីទូរទស្សន៍មួយ តើមានអ្វីខ្លះទៅនៅក្នុងកម្មវិធីនោះដែលអាចផ្លាស់ប្ដូរទស្សនៈរបស់មនុស្សបាន? តើពាក្យពេចន៍ដែលតួសម្ដែងបាននិយាយ អាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ។) តើមានអ្វីខ្លះទៅដែលធ្វើឲ្យមនុស្សពុករលួយ? វាជាគំនិត និងខ្លឹមសារស្នូលនៃការសម្ដែង ដែលតំណាងឲ្យទស្សនៈរបស់អ្នកដឹកនាំរឿង។ ព័ត៌មានដែលមាននៅក្នុងទស្សនីយភាពទាំងនេះអាចជះឥទ្ធិពលទៅលើដួងចិត្ត និងគំនិតរបស់មនុស្សបាន។ តើវាមិនបែបនេះទេឬ? ឥឡូវ អ្នករាល់គ្នាដឹងអំពីអ្វីដែលខ្ញុំកំពុងតែចង់សំដៅលើហើយនៅក្នុងកិច្ចពិភាក្សារបស់យើងអំពីសាតាំងប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សទៅជាពុករលួយ។ អ្នកនឹងមិនយល់ច្រឡំទៀតឡើយ មែនទេ? ដូច្នេះ លើកក្រោយ នៅពេលដែលអ្នកអានរឿងប្រលោមលោក ឬអត្ថបទមួយ តើអ្នកនឹងចេះវាយតម្លៃថាតើគំនិតដែលស្ដែងចេញនៅក្នុងសំណេរនោះ ធ្វើឲ្យមនុស្សជាតិពុករលួយ ឬក៏ជួយជាប្រយោជន៍ដល់មនុស្សជាតិ? (យល់បានបន្ដិចហើយ។) នេះជាអ្វីមួយដែលត្រូវសិក្សា និងដកពិសោធន៍យឺតៗ ហើយវាមិនមែនជាអ្វីមួយដែលងាយស្រួលយល់ភ្លាមៗឡើយ។ ឧទាហរណ៍ នៅពេលដែលស្រាវជ្រាវ ឬសិក្សាអំពីផ្នែកមួយនៃចំណេះដឹង ផ្នែកវិជ្ជមានខ្លះនៃចំណេះដឹងនោះអាចជួយដល់អ្នក ដើម្បីយល់អំពីចំណេះដឹងទូទៅខ្លះអំពីផ្នែកមួយនោះ ប៉ុន្តែវាក៏អាចនាំអ្នកឲ្យដឹងអំពីអ្វីដែលមនុស្សគួរតែចៀសវាងផងដែរ។ ចូរយក «អគ្គិសនី» ធ្វើជាឧទាហរណ៍ទៅចុះ។ នេះជាផ្នែកមួយនៃចំណេះដឹងផងដែរ មិនអញ្ចឹងឬ? តើអ្នកនឹងមិនល្ងីល្ងើទេឬអី បើអ្នកមិនដឹងថា អគ្គិសនីអាចឆក់ និងធ្វើឲ្យមនុស្សគ្រោះថ្នាក់នោះ? ប៉ុន្តែ នៅពេលដែលអ្នកយល់អំពីផ្នែកនៃចំណេះដឹងនេះ នោះអ្នកនឹងមិនខ្វះការប្រុងប្រយ័ត្នទៅប៉ះវត្ថុដែលមានចរន្តអគ្គិសនីឡើយ ហើយអ្នកនឹងដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីជាមិនខាន។ ទាំងនេះគឺជារឿងវិជ្ជមានទាំងពីរ។ ឥឡូវ តើអ្នកយល់ច្បាស់ហើយឬនៅអំពីអ្វីដែលយើងបានកំពុងតែពិភាក្សាទាក់ទងនឹងរបៀបដែលចំណេះដឹងធ្វើឲ្យមនុស្សពុករលួយនេះ? មាននូវចំណេះដឹងជាច្រើនប្រភេទទៀតដែលត្រូវបានគេសិក្សានៅក្នុងពិភពលោក ហើយអ្នករាល់គ្នាត្រូវតែចំណាយពេលធ្វើការវែកញែកចំណេះដឹងទាំងនោះដោយខ្លួនឯង។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល