ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១២៧
14-05-2021
ការជឿលើជោគវាសនា មិនអាចជំនួសចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ
ដោយបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ តើវាមានការផ្លាស់ប្ដូរដ៏សំខាន់រវាងចំណេះដឹងរបស់អ្នករាល់គ្នាអំពីជោគវាសនា និងចំណេះដឹងអំពីមនុស្សលោកីយ៍ដែរឬទេ? តើអ្នកពិតជាបានយល់អំពីការកំណត់ជោគវាសនាទុករបស់ព្រះអាទិករ និងពិតជាដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករហើយឬនៅ? មនុស្សខ្លះមានការយល់ដឹងដ៏ជ្រាលជ្រៅ និងស៊ីជម្រៅអំពីឃ្លាដែលថា «នោះហើយជាជោគវាសនា» ប៉ុន្តែគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់សូម្បីតែបន្ដិច។ ពួកគេមិនជឿថា ជោគវាសនារបស់មនុស្សត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់ និងមិនព្រមចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះប្រៀបបីដូចជាមនុស្សដែលរសាត់អណ្ដែតនៅលើមហាសមុទ្រ ត្រូវបានបក់ផាត់ដោយរលកសមុទ្រ អណ្ដែតតាមចរន្តទឹក ដោយគ្មានជម្រើសអ្វីក្រៅពីអង្គុយរង់ចាំដោយអសកម្ម ហើយបោះបង់ខ្លួនចោលទៅតាមព្រេងវាសនានោះឡើយ។ ប៉ុន្តែ ពួកគេមិនទទួលស្គាល់ថា ជោគវាសនារបស់មនុស្សត្រូវតែចំណុះនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ តាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ពួកគេមិនអាចមកស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយទទួលបានចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឈប់ប្រឆាំងនឹងជោគវាសនា ហើយរស់នៅក្រោមការមើលថែ ការការពារ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ការទទួលយកជោគវាសនា មិនមែនជារឿងដូចគ្នានឹងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ។ ជំនឿលើជោគវាសនាក៏មិនមានន័យថា មនុស្សម្នាក់ទទួលយក ទទួលស្គាល់ និងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ ជំនឿលើជោគវាសនាគឺគ្រាន់តែជាការទទួលស្គាល់សេចក្តីពិតរបស់វា និងការស្ដែងចេញដ៏សើៗរបស់វាប៉ុណ្ណោះ។ ចំណុចនេះខុសគ្នាពីការដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាលើជោគវាសនារបស់មនុស្ស ខុសគ្នាពីការទទួលស្គាល់ថា ព្រះអាទិករជាប្រភពនៃអំណាចត្រួតត្រាលើជោគវាសនានៃអ្វីៗទាំងអស់ ហើយក៏ខុសគ្នាស្រឡះពីការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់ជោគវាសនារបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែជឿលើជោគវាសនា ទោះបីគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវាក៏ដោយ ក៏គេមិនអាចដឹង និងទទួលស្គាល់នូវអធិបតេយ្យភាពរបស់ព្រះអាទិករលើជោគវាសនារបស់មនុស្ស ចុះចូល និងទទួលយកជោគវាសនានោះទេ ដូច្នេះ ជីវិតរបស់គេនឹងក្លាយជាសោកនាដកម្ម ជាជីវិតដែលរស់នៅដោយឥតន័យ ឥតខ្លឹមសារមិនខាន ព្រោះថាពួកគេនឹងនៅតែមិនអាចចូលក្រោមការត្រួតត្រារបស់ព្រះអាទិករ ក្លាយជាមនុស្សដែលមានការយល់ដឹងដ៏ពិតប្រាកដអំពីពាក្យនេះ ហើយរីករាយនឹងការអនុម័តរបស់ព្រះអាទិករនោះទេ។ មនុស្សម្នាក់ដែលមានការចេះដឹង និងដកពិសោធន៍យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គួរតែស្ថិតនៅក្នុងសភាពដែលសកម្ម មិនមែនក្នុងសភាពដែលអកម្ម ឬតែលតោលនោះឡើយ។ ទោះបីបុគ្គលបែបនេះនឹងទទួលស្គាល់ថា របស់សព្វសារពើសុទ្ធតែត្រូវបានកំណត់ជោគវាសនាក៏ដោយ ក៏ពួកគេគួរតែមាននិយមន័យដ៏សុក្រឹត្យអំពីជីវិត និងជោគវាសនាដែរ៖ គ្រប់ទាំងជីវិតត្រូវចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ។ នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើដងវិថីដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូសវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការយ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ប្រសិនបើបុគ្គលម្នាក់មានឥរិយាបថអវិជ្ជមានចំពោះជោគវាសនា វាបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេ ថាពួកគេមិនមានឥរិយាបថដែលចុះចូលឡើយ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថវិជ្ជមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស នោះពេលដែលគេក្រឡេកក្រោយទៅលើដំណើរផ្លូវរបស់គេ នៅពេលដែលគេចាប់ផ្ដើមយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងកាន់តែមានបំណងចង់ចុះចូលចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ ហើយគេនឹងកាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឲ្យព្រះជាម្ចាស់ចាត់ចែងជោគវាសនារបស់គេ ព្រមទាំងឈប់បះបោរទាស់នឹងព្រះជាម្ចាស់មិនខាន។ សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីជោគវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរផ្លូវនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់ នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងជោគវាសនា និងឈប់បន្តដេញតាម «គោលដៅជីវិត» របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តដ៏ឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត