ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ទូលបង្គំព្យាយាមស្រឡាញ់ព្រះជាម្ចាស់​ | MV

30-08-2020

ចេញពីគ្រប់ទាំងសេចក្តីពិតដែលទ្រង់បានបង្ហាញ

ទូលបង្គំបានឃើញថាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់

ឱ ព្រះដ៏សំណព្វរបស់ទូលបង្គំអើយ

ទូលបង្គំពិតជាចង់រស់នៅជាមួយទ្រង់ណាស់

ទូលបង្គំតែងតែមិនចង់ឲ្យមានគម្លាតនៅចន្លោះយើងឡើយ

ហើយទូលបង្គំចង់កៀកកើយជិតទ្រង់

ទូលបង្គំតែងតែខ្វល់ខ្វាយពីព្រះហឫទ័យទ្រង់ជានិច្ច

និងចង់ក្លាយជាសំណព្វចិត្តទ្រង់ និងចង់មានភាពល្អូកល្អិនជាមួយទ្រង់

តាំងពីទូលបង្គំបានឮព្រះសូរសៀងរបស់ទ្រង់ជាលើកដំបូង

ទូលបង្គំមិនអាចបំភ្លេចទ្រង់អស់មួយជីវិត

ដ្បិតព្រះសូរសៀងទ្រង់ពីរោះណាស់ ហើយព្រះបន្ទូលទ្រង់ក៏

ពេញដោយព្រះចេស្ដា និងឫទ្ធានុភាពផងដែរ

គ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែង សុទ្ធតែជាសេចក្តីពិត

ហើយវាជាអ្វីដែលទូលបង្គំត្រូវការនៅក្នុងជីវិតរបស់ទូលបង្គំ

ព្រះបន្ទូលរបស់ទ្រង់បានទាក់ទាញចិត្តរបស់ទូលបង្គំ

ទូលបង្គំបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមទ្រង់

ទូលបង្គំបានយល់ថា ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិត

ទូលបង្គំបានឃើញថា និស្ស័យរបស់ទ្រង់ពិតជាសុចរិតទៀងត្រង់ណាស់

សេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់នាំឲ្យមានការគោរព

ឯសេចក្តីសុចរិតរបស់ទ្រង់សក្តិសមទទួលបានការសរសើរ

ទូលបង្គំពេញដោយនិស្ស័យដ៏ពុករលួយ ទូលបង្គំចង់ស្រឡាញ់ទ្រង់

ប៉ុន្តែ ទូលបង្គំមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ

តាមរយៈការឆ្លងកាត់ការជំនុំជម្រះ ការកាត់ទោស និងការបន្សុទ្ធ

ទូលបង្គំបានយល់អំពីគោលបំណងដ៏សប្បុរសរបស់ទ្រង់

នៅពេលដែលទូលបង្គំជួបការលំបាក

ព្រះបន្ទូលរបស់ទ្រង់ជួយកម្សាន្ដ​ចិត្តទូលបង្គំ

ហើយពេលដែលទូលបង្គំបរាជ័យ និងដួលចុះ ​ទ្រង់បានជួយលើកទូលបង្គំឡើង

ទ្រង់មិនដែលបោះបង់ទូលបង្គំចោលឡើយ

ទ្រង់តែងតែចាំមើលថែ និងការពារទូលបង្គំជានិច្ច

គ្រប់អ្វីៗដែលទ្រង់មានបន្ទូល និងធ្វើ គឺជាសេចក្តីស្រឡាញ់

ហើយអ្វីៗទាំងនោះ គឺដើម្បីបន្សុទ្ធ និងសង្រ្គោះទូលបង្គំប៉ុណ្ណោះ

ទូលបង្គំបំពេញភារកិច្ចរបស់ទូលបង្គំ

ដោយរីករាយនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់

ទូលបង្គំព្យាយាមស្រឡាញ់ទ្រង់ ដោយមិនអល់អែកនោះឡើយ

សេចក្ដីស្រឡាញ់របស់ទ្រង់មានជម្រៅជ្រាលជ្រៅណាស់សម្រាប់អស់អ្នក

ដែលចង់វាស់ស្ទង់ ហើយទ្រង់ពិតជាសក្ដិសមទទួលបាន

សេចក្តីស្រឡាញ់របស់មនុស្ស

ទូលបង្គំដើរតាមពីក្រោយទ្រង់យ៉ាងប្រកិត ទូលបង្គំគ្រាន់តែចង់ធ្វើ

បន្ទាល់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះ

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល