ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤២០

12-05-2021

ជំហានដំបូងដើម្បីមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ គឺត្រូវគិតពិចារណា និងអធិស្ឋានអំពីព្រះបន្ទូលរបស់ព្រះអង្គ ខណៈពេលបរិភោគ និងផឹកនូវព្រះបន្ទូលទ្រង់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្នកពិតជាអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់មែន នោះការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងនៅជាប់ជាមួយអ្នក។ គ្រប់ទាំងជីវិតខាងឯវិញ្ញាណទាំងអស់ សម្រេចទៅបានដោយការមានសន្ដិភាពនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ក្នុងការអធិស្ឋាន អ្នកត្រូវតែមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ ហើយមានតែពេលនោះទេ ដែលអ្នកអាចត្រូវផ្លាស់ប្រែដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ នៅពេលដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកអាចទទួលបានការជ្រួតជ្រាបច្បាស់ និងការបំភ្លឺ ហើយអាចសម្រេចបាននូវការយល់ដឹងដ៏ពិតអំពីព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលអ្នកមានសន្តិភាពនៅក្នុងព្រះវត្តមានព្រះក្នុងសកម្មភាពជាធម្មតានៃការរំពឹងគិត និងការប្រកប ព្រមទាំងការខិតចូលទៅជិតព្រះនៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងអាចរីករាយនឹងភាពជិតស្និទ្ធជាមួយព្រះដ៏ពិតប្រាកដ មានការយល់ដឹងដ៏ពិតប្រាកដអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ព្រមទាំងបង្ហាញនូវការគិត និងការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះអង្គ។ បើអ្នកកាន់តែអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ក្នុងភាពសាមញ្ញកាន់តែច្រើន នោះអ្នកនឹងទទួលបានការបំភ្លឺកាន់តែច្រើន ហើយអ្នកនឹងកាន់តែយល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន យល់ពីអ្វីដែលអ្នកខ្វះខាត យល់ពីអ្វីដែលអ្នកគួរចូលទៅ យល់ពីមុខងារអ្វីដែលអ្នកគួរបម្រើ និងយល់ពីភាពខ្វះចន្លោះរបស់អ្នកផងដែរ។ ការទាំងអស់នេះសម្រេចបានដោយការមានសន្ដិភាពក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាឈានចូលដោយស៊ីជម្រៅក្នុងសន្តិភាពរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងអាចយល់បានពីសេចក្តីអាថ៌កំបាំងដ៏ពិតនៃព្រះវិញ្ញាណ ដើម្បីយល់បានពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យអនុវត្តនៅក្នុងអ្នក ដើម្បីយល់បានកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់បានពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះ ខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ លក្ខណៈនៃព្រះបន្ទូលរបស់ព្រះ ហើយអ្នកនឹងអាចមើលឃើញផ្លូវនៃការអនុវត្តកាន់តែច្បាស់ និងត្រឹមត្រូវ។ ប្រសិនបើអ្នកមិនអាចឈានដល់ជម្រៅសមល្មមក្នុងការមានសន្តិភាពក្នុងវិញ្ញាណរបស់អ្នកបានទេ នោះអ្នកនឹងទទួលបានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះដោយព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនឹងមានអារម្មណ៍ថារឹងមាំនៅខាងក្នុងចិត្ត ហើយនឹងមានអារម្មណ៍រីករាយ និងសុខសាន្ដក្នុងកម្រិតមួយ ប៉ុន្តែអ្នកនឹងមិនយល់អ្វីដែលស៊ីជម្រៅជាងនេះនោះទេ។ ខ្ញុំធ្លាប់បាននិយាយពីមុនហើយថា៖ ប្រសិនបើមនុស្សមិនប្រើកម្លាំងទាំងអស់របស់ពួកគេនោះទេ វានឹងពិបាកសម្រាប់ពួកគេក្នុងការឮសំលេងខ្ញុំ ឬឃើញមុខរបស់ខ្ញុំណាស់។ នេះសំដៅទៅលើការឈានទៅរកភាពស៊ីជម្រៅនៃសន្តិភាពរបស់នរណាម្នាក់នៅចំពោះព្រះជាម្ចាស់ ហើយមិនមែនជាការប្រឹងប្រែងសើៗនោះឡើយ។ មនុស្សណាម្នាក់ដែលអាចមានសន្តិភាពដ៏ពិតនៅចំពោះព្រះវត្តមានព្រះ គឺអាចរំដោះខ្លួនចេញពីចំណងខាងលោកីយ៍ទាំងអស់ ហើយទទួលបានកម្មសិទ្ធិពីព្រះជាម្ចាស់។ អស់អ្នកណាដែលមិនអាចមានសន្តិភាពនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ នោះប្រាកដជាមានការប្រព្រឹត្ដខុស និងមិនអាចគ្រប់គ្រងបាន។ អស់អ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺជាអ្នកដែលមានភាពជឿជាក់ច្បាស់ចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលចង់បានព្រះអង្គ។ មានតែអ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបឲ្យតម្លៃជីវិត ឲ្យតម្លៃក្នុងការប្រកបដោយវិញ្ញាណ ស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកសេចក្តីពិត។ អ្នកណាដែលមិនឲ្យតម្លៃដល់ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយមិនអនុវត្តការមានសន្តិភាពនៅចំពោះព្រះអង្គ នោះជាមនុស្សដែលឥតប្រយោជន៍ និងមានភាពសើៗ ដោយភ្ជាប់ទៅនឹងលោកិយ និងមិនមាននូវជីវិត។ ទោះបីពួកគេនិយាយថាពួកគេជឿលើព្រះក៏ដោយ ពួកគេគ្រាន់តែនិយាយឲ្យរួចពីបបូរមាត់ប៉ុណ្ណោះ។ អ្នកដែលព្រះបានធ្វើឲ្យគ្រប់លក្ខណ៍ និងពេញខ្នាតបំផុតនោះ គឺជាមនុស្សដែលអាចមានសន្តិភាពនៅក្នុងវត្តមានរបស់ទ្រង់។ ដូច្នេះអស់អ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ នឹងទទួលបានព្រះគុណ រួមជាមួយនឹងព្រះពរដ៏អស្ចារ្យ។ មនុស្សដែលស្ទើតែមិនចំណាយពេលបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយថ្ងៃ ដោយរវល់នឹងកិច្ចការខាងក្រៅដែលបានត្រៀមទុកជាស្រេច ហើយផ្តល់តម្លៃតិចតួចពីការថ្វាយជីវិតទៅក្នុងទ្រង់ ពួកគេទាំងអស់នេះហើយគឺជាមនុស្សលាក់ពុតហើយគ្មានសង្ឃឹមថានឹងមានការរីកចម្រើននាពេលអនាគតនោះឡើយ។ មានតែអ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ ហើយជាអ្នកដែលអាចប្រកបជាមួយព្រះដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាមនុស្សរបស់ព្រះ។

ដកស្រង់ពី «ការធ្វើឱ្យចិត្ដរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល