ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤១៧

12-05-2021

តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា?

នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ ហើយអ្នកត្រូវមានដួងចិត្តដ៏ស្មោះសរ។ អ្នកកំពុងតែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលពិត និងកំពុងអធិស្ឋានជាមួយព្រះ ដូច្នេះ អ្នកមិនត្រូវព្យាយាមបញ្ជោរព្រះ ដោយពាក្យពីរោះស្ដាប់នោះឡើយ។ ការអធិស្ឋានគួរតែផ្ដោតសំខាន់លើអ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវនេះ។ ចូរទូលសុំព្រះជាម្ចាស់ឲ្យប្រទានដល់អ្នកនូវការស្រាយបំភ្លឺ និងការស្រាយពន្យល់កាន់តែធំ សុំឲ្យទ្រង់នាំយកសភាពពិត និងបញ្ហារបស់អ្នក ចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់ នៅពេលដែលអ្នកអធិស្ឋាន រួមទាំងការតាំងចិត្តដែលអ្នកបានធ្វើចំពោះព្រះផងដែរ។ ការអធិស្ឋានមិនមែនអំពីការធ្វើតាមនីតិវិធីឡើយ ប៉ុន្តែវាជាការស្វែងរកព្រះ ដោយចេញពីចិត្តស្មោះសរ។ ចូរទូលសូមឲ្យព្រះជាម្ចាស់ការពារដួងចិត្តរបស់អ្នក ដើម្បីឲ្យដួងចិត្តរបស់អ្នកអាចនៅស្ងប់ស្ងាត់ចំពោះទ្រង់ ជាញឹកញាប់។ ចូរទូលសូមឲ្យទ្រង់ដាក់អ្នកនៅក្នុងបរិយាកាសមួយ ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្លួនឯង និងបោះបង់ចោលខ្លួនឯង ការធ្វើបែបនេះ អនុញ្ញាតឲ្យអ្នកមានទំនាក់ទំនងតាមធម្មតាជាមួយព្រះ និងក្លាយជាបុគ្គលម្នាក់ដែលពិតជាស្រឡាញ់ព្រះ។

តើអ្វីទៅជាសារៈសំខាន់នៃការអធិស្ឋាន?

ការអធិស្ឋាន គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលមនុស្សប្រើ ដើម្បីទាក់ទងជាមួយព្រះ។ វាជាមធ្យោបាយមួយ ដែលមនុស្សអាចស្រែកអំពាវនាវទៅរកព្រះ និងជាដំណើរការមួយដែលមនុស្សត្រូវបានព្រះវិញ្ញាណរបស់ព្រះ ប៉ះពាល់ចិត្ត។ អាចនិយាយបានថា មនុស្សដែលគ្មានការអធិស្ឋាន គឺជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណ ហើយនេះបញ្ជាក់បានថា ពួកគេខ្វះនូវសតិញាណ ដើម្បីឲ្យព្រះជាម្ចាស់ប៉ះពាល់ចិត្ត។ បើគ្មានការអធិស្ឋាន ការដឹកនាំជីវិតខាងវិញ្ញាណតាមធម្មតា គឺមិនអាចទៅរួចឡើយ ហើយក៏រឹតតែគ្មានសមត្ថភាព ធ្វើតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ ការរស់នៅដោយគ្មានការអធិស្ឋាន គឺដូចជាការកាត់ផ្ដាច់ទំនាក់ទំនងរបស់គេជាមួយព្រះ ហើយការទទួលបានការសរសើរពីព្រះ គឺមិនអាចទៅរួចឡើយ។ ក្នុងនាមជាមនុស្សម្នាក់ដែលជឿលើព្រះ បើមនុស្សម្នាក់អធិស្ឋានកាន់តែច្រើន ហើយបើមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ប៉ះពាល់កាន់តែច្រើន នោះគេនឹងរឹតតែពេញដោយការតាំងចិត្តដ៏មោះមុត ហើយគេនឹងទទួលបានការស្រាយបំភ្លឺថ្មីពីព្រះ កាន់តែប្រសើរ។ ជាលទ្ធផល មនុស្សប្រភេទនេះ អាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងឆាប់រហ័ស។

តើការអធិស្ឋាននឹងសម្រេចបានផលអ្វីខ្លះ?

មនុស្សអាចអនុវត្តការអធិស្ឋាន និងយល់អំពីសារៈសំខាន់នៃការអធិស្ឋានបាន ប៉ុន្តែដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព វាមិនមែនជារឿងងាយស្រួលឡើយ។ ការអធិស្ឋានមិនមែនជាការធ្វើបង្រ្គប់កិច្ច ធ្វើតាមនីតិវិធី ឬសូត្រតាមព្រះបន្ទូលនៃព្រះឡើយ។ ពោលគឺ ការអធិស្ឋានមិនមែនជាការនិយាយត្រាប់ដូចជាសត្វសេក ហើយក៏មិនមែនជាការយកតម្រាប់តាមនរណាម្នាក់ដែរ។ នៅក្នុងការអធិស្ឋាន គេត្រូវតែចូលទៅដល់ចំណុចមួយ ដែលដួងចិត្តរបស់គេអាចថ្វាយដល់ព្រះ ដោយលាតត្រដាងដួងចិត្តរបស់គេ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើការប៉ះពាល់ចិត្ត។ ដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព ដូច្នេះ ការអធិស្ឋាននោះ ត្រូវតែមានមូលដ្ឋានលើការអានព្រះបន្ទូលរបស់ព្រះ។ មានតែការអធិស្ឋានចេញពីព្រះបន្ទូលរបស់ព្រះទេ ទើបអាចនាំឲ្យមនុស្សម្នាក់ អាចទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ បានកាន់តែខ្លាំង។ សញ្ញាស្ដែងចេញអំពីការអធិស្ឋានដ៏ពិតមានដូចជា៖ ការមានដួងចិត្តស្រេកឃ្លានចង់បានគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់ចង់បាន ហើយលើសពីនេះទៅទៀត គេមានចិត្តចង់សម្រេចតាមអ្វីដែលព្រះជាម្ចាស់ទាមទារ ការស្អប់ខ្ពើមនូវអ្វីដែលព្រះទ្រង់ស្អប់ខ្ពើម ការទទួលបាននូវការយល់ដឹងខ្លះៗអំពីការអធិស្ឋាន ដោយសង់ពីលើគ្រឹះមូលដ្ឋាននេះ និងការមានចំណេះដឹង និងភាពច្បាស់លាស់ខ្លះៗ ទាក់ទងនឹងសេចក្តីពិត ដែលព្រះជាម្ចាស់បរិយាយ។ កន្លែងណាដែលមានការតាំងចិត្តដ៏មោះមុត សេចក្តីជំនឿ ចំណេះដឹង និងផ្លូវនៃការប្រតិបត្តិការអធិស្ឋាន ទើបអាចត្រូវបានហៅថាជាការអធិស្ឋានពិត ហើយមានតែការអធិស្ឋានបែបនេះប៉ុណ្ណោះ ដែលអាចមានប្រសិទ្ធភាព។ ប៉ុន្តែ ការអធិស្ឋានត្រូវតែសង់ពីលើសេចក្តីរីករាយនឹងព្រះបន្ទូលរបស់ព្រះ វាត្រូវតែតាំងឡើងនៅលើគ្រឹះមូលដ្ឋាននៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយដួងចិត្តត្រូវតែអាចស្វែងរកព្រះជាម្ចាស់ និងមានភាពស្ងប់ស្ងាត់នៅចំពោះទ្រង់។ ការអធិស្ឋានបែបនេះ បានចូលដល់ដំណាក់កាល នៃការរួមប្រកបដ៏ពិតជាមួយព្រះជាម្ចាស់រួចទៅហើយ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

How to Enter Into True Prayer

I

During prayer your heart must be at peace before God, your heart must be sincere. Truly commune when you pray to God. Don’t cheat God with words pleasing to the ear. So your heart will be quiet before God. And in the environments arranged for you, you will then know yourself and hate yourself, you will hate yourself and forsake yourself. So you’ll have normal relations with God, and become someone who truly loves, loves God, loves, loves God, become someone who truly loves, loves God.

II

Prayer must surround what God will do today. Ask for greater illumination, bring your state and troubles before God and speak to Him your resolution. So your heart will be quiet before God. And in the environments arranged for you, you will then know yourself and hate yourself, you will hate yourself and forsake yourself. So you’ll have normal relations with God, and become someone who truly loves, loves God, loves, loves God, become someone who truly loves, loves God.

III

Prayer is not to follow procedure but to seek God with your sincerity. Pray for God to protect your heart. Ask for God to protect your heart. So your heart will be quiet before God. And in the environments arranged for you, you will then know yourself and hate yourself, you will hate yourself and forsake yourself. So you’ll have normal relations with God, and become someone who truly loves, loves God, loves, loves God, become someone who truly loves, loves God.

from Follow the Lamb and Sing New Songs

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល