ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ2021 | របស់សព្វសារពើទាំងអស់ត្រូវតែស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់
15-02-2021
ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហេតុដូច្នេះ
ទ្រង់បានបង្កើតរបស់សព្វសារពើដែលស្ថិត
នៅក្រោមអំណាចត្រួតត្រារបស់ទ្រង់
និងចុះចូលចំពោះអំណាចត្រួតត្រារបស់ទ្រង់
ហើយទ្រង់នឹងបញ្ជាលើរបស់សព្វសារពើ
ដើម្បីឲ្យរបស់សព្វសារពើទាំងនោះស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់
របស់សព្វសារពើដែលព្រះបានបង្កើតមក រួមទាំង
សត្វ រុក្ខជាតិ មនុស្សជាតិ ភ្នំ ទន្លេ និងបឹងបួរ
គឺទាំងអស់នេះត្រូវស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់
របស់សព្វសារពើនៅលើផ្ទៃមេឃ និងនៅលើដី
ត្រូវតែមកនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់
ពួកគេមិនអាចមានជម្រើសអ្វីផ្សេងឡើយ
ហើយត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ទ្រង់គ្រប់យ៉ាង
នេះគឺជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយវាគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់
ព្រះជាម្ចាស់បញ្ជាលើអ្វីៗគ្រប់យ៉ាង
និងរៀបចំ ហើយចាត់ថ្នាក់របស់សព្វសារពើ
ដោយចាត់ថ្នាក់របស់នីមួយៗទៅតាមប្រភេទរបស់វា
និងបែងចែងតួនាទីរបស់ពួកគេ ស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់
មិនថាមានអ្វីដែលធំមហិមាប៉ុណ្ណានោះទេ
គឺគ្មានអ្វីដែលអាចលើសព្រះជាម្ចាស់បានឡើយ
របស់សព្វសារពើទាំងអស់ត្រូវបម្រើដល់មនុស្សជាតិ
ដែលព្រះជាម្ចាស់បានបង្កើតមក
និងគ្មានអ្វីដែលហ៊ានមិនស្ដាប់បង្គាប់
ព្រះជាម្ចាស់ ឬទាមទារអ្វីពីព្រះជាម្ចាស់ឡើយ
ហេតុនេះ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់
មនុស្សក៏ត្រូវបំពេញភារកិច្ចរបស់មនុស្សដែរ
មិនថាគេជាពួកចៅហ្វាយ ឬជាអ្នកមើលថែគ្រប់ការទាំងអស់
មិនថាឋានៈរបស់គេខ្ពស់ប៉ុនណាក្នុងចំណោមមនុស្សទេ
ក៏គេនៅតែជាមនុស្សតូចទាប ដែលស្ថិតនៅ
ក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់ដដែល
ហើយគេគ្មានអ្វីលើសពីមនុស្សដែលគ្មានសារៈសំខាន់
ជាសត្តនិកររបស់ព្រះជាម្ចាស់នោះឡើយ
ហើយគេនឹងមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានឡើយ
ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត