បទចម្រៀងសរសើរតម្កើង | មានពរហើយ អស់អ្នកដែលស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់

19-02-2021

មនុស្សណាដែលមានឆន្ទៈទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់

គឺជាមនុស្សដែលព្យាយាមយល់ដឹងអំពីទ្រង់

ជាមនុស្សដែលមានឆន្ទៈទទួលយកការងាររបស់ទ្រង់

ពួកគេគឺជាមនុស្សដែលនឹងទទួលបានកេរមរដក និងព្រះពរពីព្រះ

ហើយជាមនុស្សដែលមានពរច្រើនជាងគេ

ព្រះជាម្ចាស់ដាក់បណ្ដាសាដល់មនុស្ស

ដែលគ្មានទ្រង់នៅក្នុងចិត្តរបស់ពួកគេ

ហើយទ្រង់វាយផ្ចាល និងបោះបង់មនុស្សបែបនេះចោល

ព្រះធ្វើការនៅក្នុងមនុស្សដែលព្យាយាម ហើយឲ្យតម្លៃលើព្រះបន្ទូលទ្រង់

ដរាបណាអ្នកឲ្យតម្លៃលើព្រះបន្ទូលព្រះកាន់តែខ្លាំង

ដរាបនោះហើយដែលព្រះវិញ្ញាណទ្រង់ធ្វើការនៅក្នុងអ្នក

កាលណាមនុស្សម្នាក់ឲ្យតម្លៃព្រះបន្ទូលព្រះកាន់តែខ្លាំង

នោះឱកាសដែលពួកគេត្រូវបានព្រះប្រោស

ឲ្យគ្រប់លក្ខណ៍ ក៏កាន់តែកើនឡើងដែរ

ព្រះជាម្ចាស់ប្រោសមនុស្សដែលស្រឡាញ់ទ្រង់ពិត ឲ្យបានគ្រប់លក្ខណ៍

ហើយទ្រង់ប្រោសមនុស្សដែលមានចិត្តស្ងប់

នៅចំពោះទ្រង់ឲ្យបានគ្រប់លក្ខណ៍

ការឲ្យតម្លៃលើរាល់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់

លើការត្រាស់ដឹងរបស់ព្រះជាម្ចាស់

លើព្រះវត្តមានរបស់ព្រះជាម្ចាស់ លើព្រះទ័យ

ទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់

លើរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយទៅ

ជាតថភាពរបស់អ្នក និងផ្គត់ផ្គង់ដល់ជីវិតអ្នក

គឺសុទ្ធតែស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់

មានន័យថា ប្រសិនបើអ្នកឲ្យតម្លៃលើកិច្ចការរបស់ព្រះជាម្ចាស់

ប្រសិនបើអ្នកឲ្យតម្លៃលើរាល់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើមកលើអ្នក

នោះទ្រង់នឹងប្រទានពរដល់អ្នក ហើយ

ធ្វើឲ្យអ្វីទាំងអស់ដែលជារបស់អ្នក ចម្រើនឡើង

អ្នកគួរតែខិតខំធ្វើឲ្យព្រះបន្ទូលព្រះជាម្ចាស់ក្លាយជាថតភាពរបស់អ្នក

និងអាចធ្វើឲ្យទ្រង់ស្កប់ព្រះទ័យ ហើយធ្វើតាមព្រះទ័យទ្រង់

អ្នកពុំគួរព្យាយាមអាស្រ័យតែផលនៃព្រះគុណរបស់ទ្រង់ឡើយ

សម្រាប់ពួកអ្នកជឿ គ្មានអ្វីដែលសំខាន់

ជាងការទទួលយកកិច្ចការរបស់ព្រះ ការទទួលបានភាពគ្រប់លក្ខណ៍

ហើយក្លាយជាមនុស្សដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល