ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | សព្វសារពើឋិតនៅក្នុងព្រះហស្តព្រះជាម្ចាស់

ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | សព្វសារពើឋិតនៅក្នុងព្រះហស្តព្រះជាម្ចាស់

86 |02-08-2020

ដូចព្រះជាម្ចាស់មានបន្ទូលពីមុនហើយថា

ទ្រង់​ប្រកាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង

ហើយអ្វីដែលទ្រង់ប្រកាន់ខ្ជាប់ គឺ​ទ្រង់តែងតែសម្រេចបានជាបរិបូរ

ហើយគ្មាននរណាអាចផ្លាស់ប្ដូររឿងនេះឡើយ

គ្មាននរណាផ្លាស់ប្ដូររឿងនេះឡើយ

ទោះបីជាព្រះបន្ទូលទាំងនេះ

ជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងពីអតីតកាល

ឬជាព្រះបន្ទូលដែលទ្រង់នឹងថ្លែងនាពេលអនាគតក៏ដោយ

ក៏ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលទាំងនេះក្លាយជាការពិតម្ដងមួយៗ

ហើយអនុញ្ញាតិឲ្យមនុស្សលោកទាំងអស់ ឃើញព្រះបន្ទូលនេះក្លាយជាការពិត

នេះគឺជាគោលការណ៍ ដែលបង្កប់នៅក្នុងព្រះបន្ទូល

និងកិច្ចការរបស់ព្រះជាម្ចាស់

នៅក្នុងចំណោម​រឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងនៅក្នុងសកលលោកនេះ

គ្មានអ្វីដែលព្រះជាម្ចាស់ មិនមានព្រះបន្ទូលជាចុងក្រោយនោះឡើយ

តើមានអ្វីខ្លះដែលមិនឋិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់?

អ្វីៗដែលព្រះជាម្ចាស់មានបន្ទូល សុទ្ធតែបានសម្រេច

ហើយនៅក្នុងចំណោមមនុស្ស

តើមាននរណាខ្លះដែលអាចផ្លាស់ប្ដូរព្រះតម្រិះរបស់ព្រះជាម្ចាស់បាន?

តើអាចជាសេចក្ដីសញ្ញាដែលព្រះជាម្ចាស់បានធ្វើនៅលើផែនដីនេះទេ?

គ្មានអ្វីអាចបង្អាក់ផែនការរបស់ទ្រង់ មិនឲ្យវិវឌ្ឍទៅមុខបានឡើយ

ព្រះជាម្ចាស់តែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ទ្រង់

ក៏ដូចជានៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ជានិច្ច

ក្នុងចំណោមមនុស្ស តើមាននរណាអាចលូកដៃជ្រៀតជ្រែកកិច្ចការនេះបាន?

ក្នុងចំណោមមនុស្ស តើមាននរណាអាចលូកដៃជ្រៀតជ្រែកកិច្ចការនេះបាន?

តើអ្នកដែលបានធ្វើការរៀបចំទាំងអស់នេះ

មិនមែនជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គទេឬអី?

ការចូលទៅក្នុងអាណាចក្រនេះនៅថ្ងៃនេះ

មិនចៀសចេញឆ្ងាយពីផែនការរបស់ព្រះជាម្ចាស់

ឬព្រះបន្ទូលដែលទ្រង់បានទាយទុកទេ

ព្រោះ​ទាំងអស់នេះក៏ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាយូរមកហើយដែរ។

ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចយល់ដឹង

ពីជំហាននៃផែនការរបស់ព្រះជាម្ចាស់នេះ?

រាស្ត្ររបស់ព្រះជាម្ចាស់ច្បាស់ជាស្ដាប់តាមព្រះសូរសៀងរបស់ទ្រង់

ហើយមនុស្សគ្រប់គ្នាដែលស្រឡាញ់ព្រះជាម្ចាស់ ដោយភាពស្មោះត្រង់

នឹងច្បាស់ជាវិលត្រឡប់មកចំពោះបល្ល័ង្ករបស់ទ្រង់វិញ

នឹងច្បាស់ជាវិលត្រឡប់មកចំពោះបល្ល័ង្ករបស់ទ្រង់វិញ

នឹងច្បាស់ជាវិលត្រឡប់មកចំពោះបល្ល័ង្ករបស់ទ្រង់វិញ។

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល