វីដេអូតន្រ្តីទំនុកបរិសុទ្ធ | តើអស់អ្នកដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់ដែរឬទេ? | MV
07-03-2021
កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ
ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ
ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក
ហើយមិនដែលឈប់សម្រាកឡើយ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖
ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ
គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ
ដោយទទួលបានចំណេះដឹងតិចតួច
គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ
ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច
ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេ
មើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា
ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល
ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយ
នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ
មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះ
ជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ
ពួកគេគឺជាមនុស្សដែលមិនអាចទទួលយក
កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ
ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល
ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ
មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ដែរ
មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀម
ដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់អាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ រីឯ
ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ
ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាព
មើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ
ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការ
របស់ព្រះជាម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ
ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា
ព្រះជាម្ចាស់នឹងនាំពួកគេឡើងទៅស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ
ទោះបីជាពួកគេមាន «ចិត្តភក្តីភាពបំផុត» ចំពោះព្រះគម្ពីរក៏ដោយ ប៉ុន្តែ
ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល
ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ
ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់
មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ
និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់
នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ
ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់
ហើយពួកគេនឹងត្រូវទទួលទោសមិនខាន
តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ?
មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀម
ដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់អាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ រីឯ
ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ
ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាព
មើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត