ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | សាច់ឈាម និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា

19-02-2021

សាច់ឈាម​ដែល​ព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត

គឺជាសាច់​ឈាម​របស់ព្រះជាម្ចាស់ផ្ទាល់

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គ​ឧត្ដមណាស់

ទ្រង់​ប្រកប​ដោយ​ព្រះ​ចេស្ដា ទ្រង់បរិសុទ្ធ ហើយ​សុចរិតផង

ដូចគ្នាដែរ សាច់​ឈាម​របស់ទ្រង់ក៏ឧត្ដុង្គឧត្ដម

ប្រកប​ដោយ​ព្រះ​ចេស្ដា បរិសុទ្ធ និងសុចរិតដែរ

ដូចគ្នាដែរ សាច់​ឈាម​របស់ទ្រង់ក៏ឧត្ដុង្គឧត្ដម

ប្រកប​ដោយ​ព្រះ​ចេស្ដា បរិសុទ្ធ និងសុចរិតដែរ

សាច់ឈាម​បែប​នេះ អាចធ្វើបានតែកិច្ចការ

ណាដែលសុចរិត និងមាន​ប្រយោជន៍​ដល់មនុស្សជាតិប៉ុណ្ណោះ

គឺជាកិច្ចការដែល​បរិសុទ្ធ ប្រកប​ដោយ​សិរីល្អ និងប្រកបដោយព្រះ​ចេស្ដា

ទ្រង់មិន​អាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត

បំពានសីលធម៌ និង​ភាព​យុត្តិធម៌

ហើយរឹតតែមិនអាចធ្វើកិច្ចការ​ដែលក្បត់នឹង​វិញ្ញាណ

របស់ព្រះជាម្ចាស់បានឡើយ

ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាម

របស់ទ្រង់ ក៏សាតាំង​មិនអាចធ្វើ​ឲ្យ​ពុក​រលួយ​បានដែរ

សាច់ឈាម​របស់​ទ្រង់ ជាសាច់ឈាម

ដែលមានសារជាតិខុស​ពីសាច់ឈាម​របស់​មនុស្ស

ជាសាច់ឈាមដែលមានសារជាតិខុស​ពីសាច់ឈាម​របស់​មនុស្ស

ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើ​ឲ្យពុករលួយ

មិនមែនជាព្រះជាម្ចាស់ឡើយ

សាតាំង​មិន​អាច​ធ្វើ​ឲ្យ​​សាច់ឈាមរបស់ព្រះជាម្ចាស់​ពូក​រលួយ​បាន​ឡើយ

ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិត​នៅក្នុងកន្លែងតែមួយដូចគ្នា

ក៏មានតែមនុស្សទេទើប​ត្រូវ​បានកាន់កាប់

ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង

ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារ​សេចក្ដី​

ពុក​រលួយ​របស់សាតាំងជានិរន្តន៍

ពីព្រោះសាតាំងមិនអាច​ចុះ​មកពីស្ថានដ៏ខ្ពស់បំផុត

ហើយមិនអាចចូលមកកៀកនឹ​ង​ព្រះ​ជាម្ចាស់ឡើយ

ហើយមិនអាចចូលមកកៀកនឹ​ង​ព្រះ​ជាម្ចាស់ឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល