បទចម្រៀង សរសើរតម្កើង | ព្រះជាម្ចាស់ទួញសោកចំពោះវាសនារបស់មនុស្សលោក

បទចម្រៀង សរសើរតម្កើង | ព្រះជាម្ចាស់ទួញសោកចំពោះវាសនារបស់មនុស្សលោក

0 |22-09-2020

នៅ​ក្នុង​ពិភព​លោក​ដ៏​ធំល្វឹង​ល្វើយ

មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​រាប់​មិន​អស់​បាន​កើត​ឡើង

ដូច​ជា​មហាសមុទ្រ​នាំ​ដីល្បាប់ចូល​ទៅ​ក្នុង​ស្រែ​ចំការចម្ការ

ហើយ​ស្រែ​ចម្ការ​ជន់​ទឹក​ឡើង​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ម្ដង​ហើយម្ដង​ទៀត

ក្រៅ​ពី​ព្រះ​អង្គ​ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចក្រ​វាឡ​

គ្មាននរណា​ម្នាក់​អាច​ដឹក​នាំ និងណែ​នាំ​ពូជ​មនុស្ស​នេះ​បាន​​ឡើយ​​

គ្មាន​នរណា​ម្នាក់​​​ខ្លាំង​ពូកែ​​ដែល​ធ្វើ​ការងារ​

ឬ​ក៏​ធ្វើ​ការ​រៀប​ចំ​សម្រាប់​ពូជ​មនុស្ស​​នេះ​ទេ

ព្រោះ​មាន​មនុស្ស​តិច​តួច​ណាស់​

​​ដែល​អាច​ដឹក​នាំពូជ​មនុស្ស​នេះឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នៃ​ពន្លឺ

និង​រំដោះ​ពួក​គេ​ពី​ភាព​អយុត្តិ​ធម៌​នៅ​លើ​ផែន​ដីនេះ

ព្រះ​ជា​ម្ចាស់​សោយ​សោក​ចំពោះ​អនាគត​របស់​មនុស្ស

ទ្រង់​ព្រួយ​ព្រះ​ហ​ឫទ័យ​នៅពេល​ដែល​មនុស្ស​ធ្លាក់​ចុះ

ហើយ​ទ្រង់​ឈឺ​ព្រះហឫទ័យ​ដែល​មនុស្ស​ដើរមួយជំហានម្ដងៗ​

ទៅ​រក​​ភាព​ពុក​រលួយ និង​ផ្លូវ​ដែល​មិន​អាច​ត្រលប់​ក្រោយវិញ​​បាន​

មនុស្ស​​បាន​ធ្វើ​ឲ្យ​ព្រះ​ហ​ឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ខ្ទេច​ខ្ទាំ

និង​បាន​បោះ​បង់ចោល​​ទ្រង់​ទៅស្វែង​រក​មេកំណាច៖

តើ​មាននរណា​ម្នាក់​ធ្លាប់​គិត​ពី​ទិស​ដៅ​

ដែល​មនុស្ស​ប្រភេទ​នេះ​អាច​ត្រូវ​បាន​នាំ​ទៅ​ដែរ​ឬ​ទេ?

ប្រាកដណាស់​ថា គឺ​ដោយ​សារ​មូល​ហេតុ​នេះ

​ហើយ​បាន​ជា​​គ្មាននរណា​ម្នាក់មាន​អារម្មណ៍​ដឹង​ពី​

សេចក្ដី​ក្រោធ​របស់​ព្រះ​ជា​ម្ចាស់

ហើយ​គ្មាននរណា​ម្នាក់​ស្វែង​រក​វិធី​ដើម្បី​ផ្គាប់ដល់​​ព្រះ​ហឫទ័យ​របស់​

ព្រះ​ជា​ម្ចាស់ ឬក៏​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​ជា​ម្ចាស់​ទេ

ហើយ​លើស​ពី​នោះ​ទៅ​ទៀត ដោយ​សារ​មូល​ហេតុ​នេះ​ហើយ

​បាន​ជា​គ្មាននរណា​ម្នាក់​យល់​ច្បាស់​ពី

ការ​ព្រួយ​ព្រះ​ហឫទ័យ និង​ការ​ឈឺ​ចាប់​របស់​ព្រះ​ជា​ម្ចាស់

ទោះ​បី​ជា​ក្រោយ​ពេល​ដែល​ស្ដាប់​ឮ

​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់ហើយ​ក៏​ដោយ

ក៏​មនុស្ស​នៅ​តែ​បន្ដ​ដើរលើ​​ផ្លូវ​របស់​ខ្លួន

នៅ​តែ​បន្ដ​​វង្វេង​ចេញ​ពី​ព្រះ​ជា​ម្ចាស់ ដោយការ​​គេច​ចេញ​ពី​ព្រះគុណ

និង​ការ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​​របស់​ព្រះ​ជា​ម្ចាស់

ព្រម​ទាំង​គេច​ចេញ​ពីសេចក្ដី​ពិត​របស់​ទ្រង់

ដោយ​ព្រម​លក់​ខ្លួន​ទៅ​ឲ្យ​អារក្ស​សាតាំង ដែល​ជាខ្មាំង​សត្រូវ​របស់​ព្រះ​ជា​ម្ចាស់​

បើមនុស្សនៅក្បាលរឹងបែបនេះ ​

តើ​ព្រះ​ជា​ម្ចាស់​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​មនុស្សដែលបានបោះបង់ទ្រង់ចោល

ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? ​

គ្មាននរណា​ម្នាក់​ដឹងឡើយថា មូល​ហេតុដែលនាំឲ្យទ្រង់រំឭក

និងដាស់តឿនម្ដងហើយម្ដងទៀត​

នោះគឺ​ដោយ​សារ​​ទ្រង់​បាន​រៀប​ចំ​គ្រោះ​មហន្ដរាយ

​មួយដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​ព្រះ​ហស្ដ​ទ្រង់

នោះគឺ​ដោយ​សារ​​ទ្រង់​បាន​រៀប​ចំ​គ្រោះ​មហន្ដរាយ​មួយ

ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​ព្រះ​ហស្ដ​ទ្រង់

ជា​គ្រោះ​មហន្ដ​រាយ​មួយ​ដែល​សាច់​ឈាម

និង​ព្រលឹង​របស់​មនុស្ស​មិន​អាច​ទ្រាំ​ទ្រ​បាននោះ​ទេ

គ្រោះ​មហន្ដរាយ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ទណ្ឌ​កម្ម​នៃ​​សាច់​ឈាម​ប៉ុណ្ណោះ​ទេ

ប៉ុន្ដែ​ក៏​ជា​ទណ្ឌកម្មនៃ​ព្រលឹង​ដែរ

ឯង​ត្រូវ​ដឹង​ពី​ចំណុច​នេះ៖ នៅ​ពេល​ដែល​ផែន​ការ​របស់​ព្រះ​ជាម្ចាស់បរាជ័យ

ហើយ​នៅ​ពេល​ដែល​ការ​រំឭក និង​ការ​ដាស់​តឿន​របស់​ទ្រង់​គ្មាន​ការ​ឆ្លើយ​តប

តើ​ទ្រង់​នឹងសម្ដែង​​សេចក្ដី​ក្រោធ​ប្រភេទ​ណាទៅ?

តើ​ទ្រង់​នឹងសម្ដែង​​សេចក្ដី​ក្រោធ​ប្រភេទ​ណាទៅ?

គឺ​សេចក្ដី​​ក្រោធ​ដែល​មិន​ធ្លាប់​មាន​អ្នក​​ជួប​ប្រទះ

ឬក៏​ធ្លាប់​ឮ​ពី​មុន​មក​ទេ

ដូច្នេះ​ហើយ​បាន​ជាព្រះជាម្ចាស់មានបន្ទូល​ថា

គ្រោះ​មហន្ដរាយ​នេះមិន​ធ្លាប់​មាន​ពីមុន​មក​ទេ

ហើយ​ក៏​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ដែរ

ដ្បិត​ផែន​ការ​របស់​ព្រះ​ជាម្ចាស់ គឺ​បង្កើត​មនុស្ស​ជាតិតែមួយ​ដង

និង​សង្គ្រោះ​មនុស្ស​ជាតិ​តែ​មួយ​ដង​នេះ​​ប៉ុណ្ណោះ

នេះ​គឺ​ជា​លើក​ដំបូង ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ

ដូច្នេះ​ហើយ គ្មាននរណា​ម្នាក់អាច​យល់​ពីបំណង​ព្រះ​ហឫទ័យ

ក្នុង​ការ​ទទួល​យក​ការ​ឈឺ​ចាប់ និង​ការ​គិត​ទុក​ជា​មុន​ដ៏​ក្លៀវ​ក្លា

ដែល​ព្រះ​ជា​ម្ចាស់​ជួយ​សង្គ្រោះ​មនុស្ស​នៅ​គ្រានេះ​ទេ ​

គ្មាននរណា​ម្នាក់អាច​យល់​ពីបំណង​ព្រះ​ហឫទ័យ

ក្នុង​ការ​ទទួល​យក​ការ​ឈឺ​ចាប់ និង​ការ​គិត​ទុក​ជា​មុន​ដ៏​ក្លៀវ​ក្លា

ដែល​ព្រះ​ជា​ម្ចាស់​ជួយ​សង្គ្រោះ​មនុស្ស​នៅ​គ្រានេះ​ទេ ​

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល