ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះជាម្ចាស់កំពុងតែស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក

07-02-2021

មនុស្សមិនដឹងអំពីគោលបំណងនៃអត្ថិ​ភាព​របស់គេទេ

ដ្បិតគេបានបែរចេញពីការផ្គត់ផ្គង់ជីវិតរបស់​ព្រះដ៏មានគ្រប់​ចេស្ដា​

តែយ៉ាងណាក៏គេនៅតែខ្លាចសេច​ក្ដីស្លាប់ដែរ

ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ

តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ

ហើយពួកគេនៅតែបង្ខំខ្លួនឯងឲ្យបន្តរស់នៅក្នុងជីវិតដ៏ថោក

ទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែល

មិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន

អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅឡើយ

មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់

ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការមកដល់របស់ទ្រង់

ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ

មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះបញ្ញាចិត្ត

គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ

ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតដោយបែបនេះដដែល

ព្រះដ៏មានគ្រប់​ចេស្ដា មានសេចក្តីមេត្តាករុណា

ចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង

ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត

ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ

ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក

ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នក ហើយដាស់អ្នកឲ្យភ្ញាក់

ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត

នៅពេលដែល​អ្នកនឿយហត់ អស់កម្លាំង

និងនៅពេលដែល​អ្នកចាប់ផ្តើមមានអារម្មណ៍ថា

នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច

ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ

ព្រះដ៏មានគ្រប់​ចេស្ដា​ ជាព្រះដ៏ចាំយាម

ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់

ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច

រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ

ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញភ្លាម៖

នៅពេលអ្នកដឹងខ្លួនថា អ្នកមកអំពីព្រះជាម្ចាស់

ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយ

ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវ

ហើយនៅពេលណាមួយនោះ អ្នកក៏រកបាន “ឪពុក”

ម្នាក់ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់​ចេស្ដា​កំពុងឃ្លាំមើល

និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះអស់

ពេលជាយូរណាស់មកហើយ

និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះអស់

ពេលជាយូរណាស់មកហើយ

ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា

រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ

ការចាំយាមមិនប្រែប្រួលរបស់ទ្រង់មានតម្លៃ

ហួសប្រមាណ ហើយការចាំយាមនេះ

គឺដើម្បីជាប្រយោជន៍ដល់ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស

ប្រហែលជាការចាំយាមឥតប្រែប្រួលនេះគ្មានដែនកំណត់ឡើយ

ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ

តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា

ប្រហែលជាការចាំយាមឥតប្រែប្រួលនេះគ្មានដែនកំណត់ឡើយ

ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ

តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល