ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | អារម្មណ៍ដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ | សំឡេងនៃការសរសើរ ២០២៦
18-01-2026
អត្ថបទគម្ពីរខាងក្រោមនេះត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរយ៉ូណាស ៤:១០-១១៖ «បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា «អ្នកមានចិត្តអាណិតដល់ដើមវល្លិ ដែលអ្នកមិនបានបញ្ចេញកម្លាំងដាំ ឬធ្វើឱ្យវារីកលូតលាស់ឡើយ ដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសក្នុងពេលមួយយប់ ចុះតើមិនគួរឱ្យខ្ញុំអាណិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ដែលមិនចេះបែងចែកឱ្យដាច់រវាងដៃស្តាំ និងដៃឆ្វេងរបស់ខ្លួន ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» នេះគឺជាព្រះបន្ទូលផ្ទាល់របស់ព្រះយេហូវ៉ាដ៏ជាព្រះ ពីការសន្ទនារវាងព្រះជាម្ចាស់ និងយ៉ូណាស។ ទោះបីជាកិច្ចសន្ទនានេះខ្លីក៏ដោយ ក៏វាពោរពេញទៅដោយការមិនដាច់ព្រះទ័យនឹងបោះបង់មនុស្សជាតិចោលរបស់ព្រះអាទិករ និងការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិដែរ។ ព្រះបន្ទូលទាំងនេះបង្ហាញពីឥរិយាបថ និងអារម្មណ៍ដ៏ពិតដែលព្រះជាម្ចាស់មាននៅក្នុងព្រះទ័យទ្រង់ចំពោះភាវៈដែលទ្រង់បង្កើត។ ព្រះបន្ទូលទាំងនេះ ក៏ជាការថ្លែងពីបំណងព្រះហឫទ័យដ៏ពិតរបស់ទ្រង់ចំពោះមនុស្សជាតិ ដោយប្រើភាសាយ៉ាងច្បាស់លាស់ ដែលមនុស្សកម្រនឹងបានឮណាស់។
១
ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងរបស់សព្វសារពើ ហើយទ្រង់កំពុងតែធ្វើអំពើថ្មីៗជារៀងរាល់ថ្ងៃ។ សារជាតិ និងនិស្ស័យរបស់ទ្រង់ត្រូវបានសម្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងគំនិតរបស់ទ្រង់ត្រូវបានបើកសម្ដែងយ៉ាងពេញលេញនៅក្នុងអំពើរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់ប្រើព្រះបន្ទូលឥតសំឡេងរបស់ទ្រង់ដើម្បីថ្លែងប្រាប់ស្ងាត់ៗទៅដល់របស់សព្វសារពើ និងមនុស្សជាតិថា៖ «យើងគង់នៅក្នុងស្ថានសួគ៌ ហើយយើងស្ថិតនៅក្នុងចំណោមរបស់សព្វសារពើ។ យើងកំពុងតែយាមមើល យើងកំពុងរង់ចាំ ហើយយើងគង់នៅក្បែរអ្នកហើយ...»។
២
ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទារបស់ទ្រង់ស្រាល។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ព្រះកាយរបស់ទ្រង់ឆ្លងកាត់ និងត្រឡប់មកវិញម្ដងហើយម្ដងទៀត ដោយក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលដែលគង់នៅជាប់ជានិច្ចរបស់មនុស្សជាតិ គឺមិនដែលចាកចោលពួកគេឡើយ។ ការយកចិត្តទុកដាក់ដ៏ស្មោះស្ម័គ្រ និងមនោសញ្ចេតនាដ៏ពិសេសរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងការខ្វល់ខ្វាយ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស ត្រូវបានបង្ហាញបន្តិចម្ដងៗ នៅពេលដែលទ្រង់បានសង្គ្រោះទីក្រុងនីនីវេ។ ជាពិសេស ការសន្ទនារវាងព្រះយេហូវ៉ាដ៏ជាព្រះ និងយ៉ូណាស បានបើកសម្ដែងទាំងស្រុងពីព្រះទ័យអាណិតស្រឡាញ់របស់ព្រះអាទិករចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតដោយផ្ទាល់។ តាមរយៈព្រះបន្ទូលទាំងនោះ អ្នកអាចយល់ដឹងយ៉ាងស៊ីជម្រៅអំពីអារម្មណ៍ដ៏ស្មោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិហើយ …
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត