នៅចុងឆ្នាំ 2023 «សង្គ្រាមសរុបរយៈពេលបីឆ្នាំ» របស់បក្សកុម្មុយនីស្តចិន ដែលជាយុទ្ធនាការមួយត្រូវបានរៀបចំឡើងដើម្បីបំផ្លាញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងស្រុងនោះ បានបញ្ចប់ហើយ។ វាបានបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ពួកជំនុំចោល ដូច្នេះ វាបានបើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ភ្លាមៗតែម្ដង។ ឆ្នាំ 2025 គឺជាឆ្នាំទីពីរនៃ «សមរភូមិដ៏ស្វិតស្វាញ» នេះ។ ដើម្បី «ធ្វើឱ្យសូន្យ» និងលុបបំបាត់គ្រីស្ទបរិស័ទនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងស្រុង ប្រតិបត្តិការចាប់ខ្លួនទ្រង់ទ្រាយធំ បានបន្តកើតមានឥតឈប់ឈរនៅទូទាំងប្រទេស។ ខេត្តក្វាងទុង គឺជាកន្លែងមួយដែលការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញលើគ្រីស្ទបរិស័ទ មានភាពឃោរឃៅជាពិសេស គ្រាន់តែនៅក្នុងខែកក្កដាប៉ុណ្ណោះ យ៉ាងហោចណាស់មានគ្រីស្ទបរិស័ទចំនួន 147 នាក់ នៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបក្សកុម្មុយនីស្តចិនចាប់ខ្លួន។ ហាវ កៃ (ឈ្មោះក្លែងក្លាយ) គឺជាគ្រីស្ទបរិស័ទម្នាក់ក្នុងចំណោមគ្រីស្ទបរិស័ទដែលត្រូវបាន ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ នៅក្នុងរលកនៃប្រតិបត្តិការនេះ។ គាត់ទើបតែមានអាយុ 18 ឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួន។ ដើម្បីបង្ខំ ហាវ កៃ ឱ្យក្បត់ និងផ្តល់ព័ត៌មានអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មន្ត្រីប៉ូលិសបួននាក់បានផ្លាស់ប្តូរវេនគ្នាឆក់គាត់ដោយដំបងឆក់អគ្គិសនី លើផ្នែកជាច្រើននៃរាងកាយរបស់គាត់។ ពួកគេបានវាយដំ និងឆក់នឹងចរន្តអគ្គិសនីរយៈពេលប្រាំពីរទៅប្រាំបីម៉ោងជាប់ៗគ្នា ដោយមិនខ្វល់ពីទុក្ខវេទនារបស់គាត់ឡើយ។ ហាវ កៃ ត្រូវបានគេធ្វើទារុណកម្មដោយការឆក់នឹងចរន្តអគ្គិសនី រហូតដល់ថ្នាក់ចង់តែស្លាប់ឱ្យផុត។ ប៉ុន្តែទោះបីជាមានការឈឺចាប់ខ្លាំងយ៉ាងណាក៏ដោយ គាត់បានបដិសេធមិនបោះបង់សេចក្ដីជំនឿ ឬចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» (លិខិតធានា លិខិតកែប្រែខ្លួន និងលិខិតផ្តាច់ទំនាក់ទំនង) ឡើយ។ បន្ទាប់មក មន្ត្រីប៉ូលិសបានទាញខោរបស់គាត់ចុះដោយបង្ខំ ដើម្បីត្រៀមឆក់ប្រដាប់ភេទរបស់គាត់ ប៉ុន្តែ ហាវ កៃ បានប្រឹងប្រែងរើបម្រះយ៉ាងខ្លាំងដើម្បីគេច។ ដោយការជឿលើព្រះជាម្ចាស់ គាត់កំពុងដើរលើផ្លូវជីវិតដ៏ត្រឹមត្រូវ តើគាត់បានបំពានច្បាប់អ្វីទៅ? ហេតុអ្វីបានជាមន្ត្រីប៉ូលិសបក្សកុម្មុយនីស្តចិន ធ្វើទារុណកម្មគ្រីស្ទបរិស័ទអាយុ 18 ឆ្នាំម្នាក់នេះ យ៉ាងឃោរឃៅបែបនេះ? នៅក្នុងវគ្គនេះ យើងនាំជូនលោកអ្នកនូវ «គ្រីស្ទបរិស័ទអាយុ 18 ឆ្នាំម្នាក់ ត្រូវបានមន្ត្រីប៉ូលិសបួននាក់វាយដំ និងឆក់នឹងចរន្តអគ្គិសនីអស់ជាច្រើនម៉ោង»។
00:18 ចំណុចសំខាន់ៗ
02:07 ការណែនាំអំពីគ្រីស្ទបរិស័ទដែលជាអ្នកផ្តល់កិច្ចសម្ភាស
02:33 ត្រូវបានចាប់ខ្លួនដោយសារការជឿលើព្រះជាម្ចាស់
03:50 ការធ្វើទុក្ខបុកម្នេញក្នុងបន្ទប់សួរចម្លើយ៖ ហាវ កៃ ត្រូវបានមន្ត្រីប៉ូលិសបួននាក់ឆក់យ៉ាងសាហាវព្រៃផ្សៃ
14:00 មន្ត្រីប៉ូលិសបង្ខំ ហាវ កៃ យ៉ាងកម្រោលឱ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច»
18:07 ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ៖ រាងកាយរបស់ ហាវ កៃ ពោរពេញដោយរបួសស្នាម ហើយព្រលឹងរបស់គាត់រងទុក្ខវេទនាយ៉ាងខ្លាំង
22:27 សម្រែកដង្ហោយដ៏ឈឺចាប់របស់ម្ដាយ ហាវ កៃ
26:39 សេចក្ដីបញ្ចប់