«សង្រ្គាមសរុប» ដ៏ឆ្កួតលីលារយៈពេលបីឆ្នាំ របស់បក្សកុម្មុយនីស្តចិន (ចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣) បានបរាជ័យមិនសម្រេចគោលដៅរបស់ខ្លួន ក្នុងការបំផ្លាញ និងលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ផ្ទុយទៅវិញ ពួកជំនុំបានរីកចម្រើនយ៉ាងឆាប់រហ័សនៅបរទេស ដោយពង្រីកដល់ទៅជាង ១០០ ប្រទេស។ ការណ៍នេះបានធ្វើឱ្យបក្សកុម្មុយនីស្តចិនកាន់តែខឹងសម្បា និងឆ្កួតវង្វេងខ្លាំងឡើង ហើយវាបានបើកយុទ្ធនាការថ្មីមួយ។ នៅខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់មជ្ឈិមនៃបក្សកុម្មុយនីស្តចិន បានចេញឯកសារសម្ងាត់មួយទៀត ដោយកំណត់ថា ការគាបសង្កត់ និងការលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងការចាប់ខ្លួនសមាជិក គឺជាបញ្ហាសន្តិសុខជាតិ និងស្វះស្វែងរកសមរភូមិផ្ដាច់ព្រ័ត្រចុងក្រោយគឺ៖ «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» (ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៦)។ ចាប់តាំងពី «សមរភូមិដ៏ស្វិតស្វាញ» នេះបានចាប់ផ្ដើម គ្រីស្ទបរិស័ទនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងហោចណាស់ ៣៧ ៦៥៥ នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសចិន។ របាយការណ៍នេះនឹងលាតត្រដាងសេចក្ដីពិតនៃការគាបសង្កត់យ៉ាងឆ្កួតលីលារបស់បក្សកុម្មុយនីស្តចិន ទៅលើគ្រីស្ទបរិស័ទរបស់ពួកជំនុំ ក្នុងអំឡុងពេលពីរឆ្នាំដំបូងនៃ «សមរភូមិដ៏ស្វិតស្វាញ» នេះ។
00:18 បក្សកុម្មុយនីស្តចិន បើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា
01:13 គណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់មជ្ឈិម បានចេញឯកសារសម្ងាត់មួយទៀតគឺ៖ «ផែនការការងារទូលំទូលាយសម្រាប់ការបង្កើនការបង្ក្រាប និងការចាត់ការបន្ថែមទៀតលើ 'ព្រះដ៏មានគ្រប់ព្រះចេស្ដា' អង្គការ XX»
02:17 ការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្តចិនលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា៖ គោលដៅសំខាន់ៗចំនួនបួន និងភារកិច្ចបង្ក្រាបសំខាន់ៗចំនួនប្រាំមួយ
05:17 បក្សកុម្មុយនីស្តចិន បើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា៖ ឆ្នាំ ២០២៤-គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ១៩ ០៥៣ នាក់ត្រូវបានចាប់ខ្លួន
13:13 បក្សកុម្មុយនីស្តចិន បើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា៖ ឆ្នាំ ២០២៥-គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ១៨ ៦០២ នាក់ត្រូវបានចាប់ខ្លួន
26:58 បក្សកុម្មុយនីស្តចិន បើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា៖ ភារកិច្ចធ្វើទុក្ខបុកម្នេញសំខាន់ៗសម្រាប់ឆ្នាំ ២០២៦
28:58បក្សកុម្មុយនីស្តចិន បើក «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា